អាសាឍ
ឈ្មោះខែទី៨នៃចន្ទគតិ (ប្រើក្លាយជាអាសាធក៏មាន ហៅអាសាឍមាសឬអាសាឡមាសក៏បាន ។ បើឆ្នាំដែលមានលើកខែ (តាមអំណាចចន្ទគតិ) ត្រូវលើកត្រង់ខែអាសាឍនេះ អោយជាពីរខែ ខែអាសាឍមុនហៅបឋមាសាឍ ឬប្រថមាសសាឍ "អាសាឍទី១" ខែអាសាឍក្រោយហៅទុតិយាសាឍឬទ្វិតីយាសាឍ "អាសាឍទី២" មាន៣០ថ្ងៃដូចទាំងពីរខែ ។ សូមមើល ខែទាំង១២នៃចន្ទគតិ