អាស៊ាន

អង្គការអន្តរជាតិនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍

អាស៊ាន (ចេញពីពាក្យថា ASEANដោយមានឈ្មោះពេញជាភាសាអង់គ្លេសថា Association of Southeast Asian Nations) ឬជាខ្មែរថា សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ ដែលជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលនិងជួយសម្រួលការធ្វើសមាហរណកម្មសេដ្ឋកិច្ច នយោបាយ សន្តិសុខ យោធា ការអប់រំ និងវប្បធម៌សង្គមក្នុងចំណោមសមាជិកទាំងអស់ និងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក។ ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ អង្គការនេះបានពង្រីកខ្លួនដោយមានការចូលរួមបន្ថែមពីប្រទេសប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម។ អាស៊ានគ្រប់ដណ្ដប់លើផ្ទៃដីសរុប ៤,៥២២,៥១៨ គីឡូម៉ែត្រការ៉េដែលស្មើនឹង ៣% នៃផ្ទៃដីផែនដីសរុប និងប្រជាជនសរុបប្រមាណ ៦៦៨ លាននាក់ ស្មើនឹង ៨% នៃប្រជាជនពិភពលោក។

សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍
អង់គ្លេស៖ Association of Southeast Asian Nations
កុកងឺ៖ 东南亚国家联盟 東南亞國家協會
ឥណ្ឌូណេស៊ី៖ Perhimpunan Bangsa-Bangsa Asia Tenggara
ហ្វីលីពីន៖ Samahan ng mga Bansa sa Timog Silangang Asya
វៀតណាម៖ Hiệp hội các quốc gia Đông Nam Á
ថៃ៖ สมาคมประชาชาติแห่งเอเชียตะวันออกเฉียงใต้
ភូមា៖ အရှေ့တောင်အာရှနိုင်ငံများအသင်း
ម៉ាឡេ៖ Persatuan Negara-negara Asia Tenggara
ឡាវ៖ ສະມາຄົມປະຊາຊາດແຫ່ງອາຊີຕະເວັນອອກສຽງໃຕ້
ទមិឡ៖ தென்கிழக்காசிய நாடுகளின் கூட்டமைப்பு
ត្រា
ត្រា
បាវចនា
"ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ"
(One Vision, One Identity, One Community)[១]
ភ្លេងជាតិ
"វិថីអាស៊ាន"
(The ASEAN Way)
រដ្ឋសមាជិកស្ថិតក្នុងពណ៌បៃតងចាស់
រដ្ឋសមាជិកស្ថិតក្នុងពណ៌បៃតងចាស់
លេខាធិការដ្ឋានចាកាតា
ទីក្រុងធំបំផុតចាកាតា
6°11.6962′S 106°49.3837′E / 6.1949367°S 106.8230617°E / -6.1949367; 106.8230617
ភាសាការងារអង់គ្លេស[២]
ភាសាផ្លូវការនៃ
រដ្ឋសមាជិកនីមួយៗ
សមាជិកភាព
មេដឹកនាំ
កៅ គឹមហួន
- ប្រធានអាស៊ាន
 ឡាវ
និម្មិតកម្ម
៨ សីហា ១៩៦៧
១៦ ធ្នូ ២០០៨
[[ |ក្រឡាផ្ទៃ]]
- ផ្ទៃសរុប
៤,៥២២,៥១៨ គ.ម [៣] 
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
៦៦៧,៣៩៣,០១៩[៤]
១១៤ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ១០.២០៥ ទ្រីលានដុល្លារ[៤]
- ក្នុងម្នាក់
increase ១៥,១៥៧ ដុល្លារ[៤]
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ៣.៦១៩ ទ្រីលានដុល្លារ[៤]
- ក្នុងម្នាក់
increase ៥,៣៧៦ ដុល្លារ[៤]
HDI (២០២១)increase ០.៧២៦[lower-alpha ១]
ខ្ពស់
ល្វែងម៉ោងUTC+០៦:៣០ ទៅ +០៩:០០ (ACT)
គេហទំព័រ
asean.org

គោលបំណងសំខាន់នៃអង្គការនេះគឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។ នៅឆ្នាំ២០១៥ GDP ជាមធ្យមនៃអាស៊ានគឺបានកើនឡើងជាង ២.៨ លានលានដុល្លារអាមេរិក។ ប្រសិនបើអាស៊ានជាប្រទេសមួយ វានឹងក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីប្រាំនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ និង ចក្រភពអង់គ្លេស។ អាស៊ានបានចូលរួមក្នុងការកំណត់ខ្សែព្រំដែនរបស់ប្រទេសឥណ្ឌា ចិន បង់ក្លាដេស ទីម័រខាងកើត និងប៉ាពួនូវែលគីនេ និងកំណត់ព្រំដែនសមុទ្ររបស់ប្រទេសឥណ្ឌា ចិន និងអូស្រ្តាលី។ទាំងប្រទេសទីម័រខាងកើតនិងប៉ាពួនូវែលគីនេត្រូវបានគាំទ្រដោយសមាជិកអាស៊ានមួយចំនួនឱ្យក្លាយជាសមាជិកពេញសិទ្ធិនៅក្នុងអង្គការនេះ។

ប្រវត្តិ

កែប្រែ

អាស៊ាន ឬ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ចំនួន​៥ រួម​មាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និង​ប្រទេស​ថៃ នា​ទីក្រុង​បាងកក ប្រទេស​ថៃ។ ប្រទេស​ស្ថាបនិក​ទាំង​នោះ លើក​លែង​ប្រទេស​ថៃ  សុទ្ធសឹងតែ​ជា​ដែនដី​ដែល​ទើប​ទទួល​បាន​អធិបតេយ្យភាព​ថ្មីថ្មោង​ពី​នឹម​អាណានិគម​ក្នុង​សម័យ​នោះ។ គួបផ្សំ​នឹង​ការ​ចាប់​ផ្ដើម​នៃ​សង្គ្រាម​ត្រជាក់​ផង  ទើប​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ប្រាំ​ប្រកៀក​ស្មា​គ្នា​បង្កើត​សមាគម​នេះ​ឡើង ដោយ​មាន​គោលដៅ​រួម ជំរុញ​ឲ្យ​មាន​សន្តិភាព ស្ថិរភាព កំណើន​សេដ្ឋកិច្ច រួម​ទាំង​ការ​អភិវឌ្ឍ​សង្គម និង​វប្បធម៌ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល។

ចាប់​ពី​ឆ្នាំ​១៩៨៤ មក ទើប​បណ្ដា​ប្រទេស​ដទៃ​ប្រាំ​ទៀត​ក្នុង​តំបន់​នេះ រួម​មាន ប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និង​កម្ពុជា ដែល​ជា​កូនពៅ បាន​ក្លាយ​ជា​សមាជិក​នៃ​សមាគម​នេះ​ជា​បន្តបន្ទាប់។

អត្តសញ្ញាណ​អាស៊ាន

«ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ សហគមន៍​មួយ» គឺ​ជា​បាវចនា​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ មិន​ខុស​ពី​ជាតិ​មួយ​ដែល​មាន​ទង់ជាតិ និង​ភ្លេង​ជាតិ​ផ្ទាល់​ខ្លួន​ទេ អាស៊ាន​ក៏​មាន​ទង់​អាស៊ាន និង​ភ្លេង​អាស៊ាន​ដែរ៖ «ភ្លេង​អាស៊ាន»។

ភ្លេង​អាស៊ាន តែង​ប្រគំ​ឡើង​ក្នុង​ពិធី​ផ្លូវ​ការ​របស់​អាស៊ាន ដូចជា​កិច្ចប្រជុំ​ធំៗ និង​ទិវា​អាស៊ាន​ជាដើម ក្នុង​ន័យ​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ប្រទេស​ជា​សមាជិក និង​កម្ពស់​អត្តសញ្ញាណ​របស់​ខ្លួន។

អគ្គលេខាធិការដ្ឋាន​អាស៊ាន

មជ្ឈមណ្ឌល​រដ្ឋបាល​របស់​អាស៊ាន គឺ​អគ្គលេខាធិការដ្ឋាន​អាស៊ាន មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​អគ្គលេខាធិការ​ទទួល​បន្ទុក​សម្របសម្រួល និង​អនុវត្ត​សកម្មភាព​នានា​របស់​អាស៊ាន។ អគ្គលេខាធិការ​នោះ ត្រូវ​តែងតាំង​ដោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន មាន​អាណត្តិ ៥​ឆ្នាំ ប្ដូរ​វេន​គ្នា​ទៅ​តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់​រដ្ឋ​ជា​សមាជិក។

ធម្មនុញ្ញ​អាស៊ាន​កំណត់​ថា ការ​ជ្រើសរើស​អគ្គលេខាធិការ​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដូចជា សុចរិត​ភាព បទពិសោធន៍​ការងារ សមត្ថភាព និង​សមភាព​យេនឌ័រ។ អគ្គលេខាធិការ​អាស៊ាន បច្ចុប្បន្ន​ដែល​មាន​អាណត្តិ​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ គឺ​លោក ឡឺ លួងមិញ (Le Luong Minh) ជា​អតីត​អនុរដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​វៀតណាម។ អគ្គលេខាធិការដ្ឋាន​មាន​តួនាទី​សម្របសម្រួល​ការអនុវត្ត​គម្រោង និង​សកម្មភាព​របស់​អាស៊ាន។

កិច្ចប្រជុំ​អាស៊ាន

រាល់​ការ​សម្រេច​ចិត្ត​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ជោគវាសនា​របស់​សមាគម​អាស៊ាន គឺ​ត្រូវ​ធ្វើ​ដោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន  ដែល​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​ដែល​មាន​តួនាទី​ជា​ប្រធាន​អាស៊ាន។ ក្រៅ​ពី​កិច្ចប្រជុំ​កំពូល នៅ​មាន​កិច្ចប្រជុំ​ដទៃ​ទៀត ដូចជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ជំនាញ​តាម​ផ្នែក​ជាដើម ជាក់ស្ដែង​គឺ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤៨  ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៥ នេះ។

ប្រធាន​អាស៊ាន

មាត្រា​៣១ នៃ​ធម្មនុញ្ញ​អាស៊ាន​ចែង​ថា «ប្រធាន​អាស៊ាន​ត្រូវ​ប្ដូរ​វេន​ជា​រៀងរាល់​ឆ្នាំ​តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់​រដ្ឋ​សមាជិក» ហើយ​រដ្ឋ​សមាជិក​ដែល​ទទួល​បាន​ឋានៈ​ជា​ប្រធាន​អាស៊ាន​នោះ ត្រូវ​ធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​មួយ​ចំនួន​ទៀត។ កន្លង​មក ប្រទេស​កម្ពុជា ធ្លាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​បាន​ចំនួន​ពីរ​ដង គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០០២ និង​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០១២។

សសរស្ដម្ភ

ក្នុង​រយៈកាល​ជិត​កន្លះ​សតវត្ស​មក​នេះ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដំណើរការ​ដោយ​ផ្ដោត​លើ​សសរស្ដម្ភ​ចំនួន​បី រួម​មាន សហគមន៍​សន្តិសុខ-​នយោបាយ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​វប្បធម៌-​សង្គម ដែល​សហគមន៍​ទាំង​បី​នេះ មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ាងណាក៏ដោយ  មាន​តែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ទេ ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ស្គាល់​ច្រើន ក្រោយ​ពី​ត្រូវ​បាន​មេដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​ឯកភាព​គ្នា​កាល​ពី​ឆ្នាំ​២០០៧  ថា​នឹង​ប្រែក្លាយ​តំបន់​អាស៊ី​អាគ្នេយ៍​ឲ្យ​ក្លាយ​ជា​សហគមន៍​សេដ្ឋកិច្ច​រួម​មួយ​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០១៥។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ អនុញ្ញាត​ឲ្យ​មាន​លំហូរ​ដោយ​សេរី​នូវ​ទំនិញ សេវាកម្ម ការ​វិនិយោគ និង​ពលកម្ម​ជំនាញ។ ឧបមា​ថា អាស៊ាន​គឺ​ជា​ប្រទេស​មួយ នោះ អាស៊ាន​គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៧ ក្នុង​ពិភពលោក​ដែល​មាន​ប្រជាជន​ជាង ៦០០​លាន​នាក់ ហើយ​ត្រូវ​បាន​អ្នកសេដ្ឋកិច្ច​ព្យាករ​ថា អាច​នឹង​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​៤ ត្រឹម​ឆ្នាំ​២០៥០ ប្រសិនបើ​កំណើន​សេដ្ឋកិច្ច​នៅ​តែ​បន្ត។ តំបន់​អាស៊ាន​ក៏​ជា​ប្រភព​នៃ​កម្លាំង​ពលកម្ម​លំដាប់​ទី​៣ បន្ទាប់ពី​ប្រទេស​ចិន និង​ឥណ្ឌា។

បញ្ហា​ប្រឈម

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ដំណើរ​ឆ្ពោះ​ទៅ​មុខ​របស់​អាស៊ាន​ត្រូវ​បាន​យាយី​ដោយ​បញ្ហា​មួយ​ចំនួន ទាំង​បញ្ហា​ផ្ទៃក្នុង​នៃ​ប្រទេស​សមាជិក​នីមួយៗ ទាំង​បញ្ហា​រវាង​ប្រទេស​ជា​សមាជិក ព្រម​ទាំង​រឿងរ៉ាវ​រវាង​ប្រទេស​សមាជិក និង​ប្រទេស​មិន​មែន​ជា​សមាជិក។

ក្នុង​ចំណោម​សមាជិក​ទាំង​ដប់​នៃ​អាស៊ាន ប្រទេស​កម្ពុជា ឡាវ  មីយ៉ាន់ម៉ា និង​វៀតណាម មាន​ស្ថានភាព​សេដ្ឋកិច្ច​ទាប​ជាង​គេ ប្រៀបធៀប​នឹង​សមាជិក ៦​ផ្សេង​ទៀត។  ម្យ៉ាង​វិញ​ទៀត ប្រទេស​ជា​សមាជិក​មួយ​ចំនួន​នៅ​មាន​ជម្លោះ​ព្រំដែន​រវាង​គ្នា​នៅ​ឡើយ ជាក់ស្ដែង ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ​នៅ​ពេល​បច្ចុប្បន្ន។ យ៉ាង​ណា​ក៏ដោយ បញ្ហា​នេះ មិន​បាន​ធ្វើ​ឲ្យ​អាស៊ាន​ឈឺ​ក្បាល​ខ្លាំង​ដូច​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។

រឿងរ៉ាវ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​មាន​ភាព​ល្អក់កករ ហើយ​បញ្ហា​នេះ​តែង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​ក្នុង​រាល់​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាក់ស្ដែង កិច្ច​ប្រជុំ​កំពូល​អាស៊ាន កាល​ពី​ឆ្នាំ​២០១២ ដែល​មាន​កម្ពុជា ជា​ប្រធាន មិន​អាច​ឈាន​ដល់​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​បាន​ឡើយ ហើយ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ដើម​ខែ​សីហា នេះ​ទៀតសោត ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង កាន់តែ​ធ្វើ​ឲ្យ​មាន​ភាព​តឹងតែង។

ទោះ​យ៉ាង​ណា សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ក៏​នៅតែ​ជា​ប្រធានបទ​ដែល​អាស៊ាន​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង  ហើយក៏​ជា​សសរស្ដម្ភ​មួយ​ក្នុង​ចំណោម​សសរស្ដម្ភ​ទាំង​បី​ដែល​សម្រេច​បាន​សមិទ្ធផល​ច្រើន​ជាង​គេ។ ប៉ុន្តែ​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​តំបន់​អាស៊ាន​មួយ​ចំនួន នៅ​តែ​យល់​ថា ក្ដី​ស្រមៃ​មួយ​នេះ ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នៅ​ឡើយ ទោះបី​របាយការណ៍​របស់​អាស៊ាន​បង្ហាញ​ថា អាស៊ាន​សម្រេច​បាន ៩០% នៃ​គោលដៅ​ដែល​បាន​កំណត់​ក្នុង​ផែនការ​គោចរ​នៃ​សសរស្ដម្ភ​ទាំង​បី​ក៏ដោយ៕

មូលនិធិ

កែប្រែ

អាស៊ានត្រូវបានបង្កើតឡើងជាអង្គការមួយនៅឆ្នាំ១៩៦១ ដែលមានឈ្មោះថាសមាគមអាស៊ីអាគ្នេយ៍(ASA) ដែលជាក្រុមមួយដែលមានប្រទេសចូលរួមដូចជាហ្វីលីពីន ម៉ាឡេស៊ី និងថៃ។អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅពេលដែលរដ្ឋមន្រ្តីការបរទេសនៃប្រទេសចំនួនប្រាំដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃបានចុះហត្ថលេខាលើសន្ធិសញ្ញាអាស៊ានដែលត្រូវបានគេស្គាល់ជាទូទៅថាជាសន្ធិសញ្ញាក្រុងបាងកក។

ការបង្កើតអាស៊ានត្រូវបានជំរុញឱ្យមានការប្រឆាំងលទ្ធិកុម្មុយនិស្តនិងការស្រេកឃ្លានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

អាស៊ានបានរីកចម្រើននៅពេលដែលប្រទេសប្រ៊ុយណេបានក្លាយជាសមាជិកទីប្រាំមួយនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់ពីប្រ៊ុយណេទទួលបានឯករាជ្យ។

ការពង្រីកនិងការធ្វើសមាហរណកម្ម

កែប្រែ

អាស៊ានបានសម្រេចការសម្រុះសម្រួលបានកាន់តែច្រើននៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៧០ ដែលបានផ្លាស់ប្ដូរតុល្យភាពអំណាចនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីការបញ្ចប់នៃសង្រ្គាមវៀតណាម។កំណើនសេដ្ឋកិច្ចថាមវន្តរបស់តំបន់នេះក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ការពង្រឹងអង្គការធ្វើឱ្យអាស៊ានអនុម័តជាការឆ្លើយតបជារួមមួយដើម្បីប្រតិកម្មនឹងការលុកលុយរបស់វៀតណាមមកលើកម្ពុជានៅឆ្នាំ១៩៧៩។កិច្ចប្រជុំកំពូលអាស៊ានលើកទីមួយបានប្រារព្ធលើកោះបាលី ប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំ១៩៧៦ ជាលទ្ធផលនៅក្នុងកិច្ចព្រមព្រៀងលើគម្រោងឧស្សាហកម្មជាច្រើននិងការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការមួយ និងសេចក្ដីព្រមព្រៀងរួមរស់ជាមួយគ្នា។ការបញ្ចប់នៃសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ បានអនុញ្ញាតឱ្យបណ្ដាប្រទេសអាស៊ានអនុវត្តឯករាជ្យភាពផ្នែកនយោបាយកាន់តែច្រើននៅក្នុងតំបន់នេះ ហើយនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ អាស៊ានបានយកចិត្តទុកដាក់សំខាន់ទៅលើបញ្ហាខាងពាណិជ្ជកម្មនិងសន្តិសុខក្នុងតំបន់។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៥ វៀតណាមបានក្លាយជាសមាជិកទីប្រាំពីររបស់អាស៊ាន។ឡាវនិងមីយ៉ាន់ម៉ា(ភូមា)បានចូលរួមនៅពីរឆ្នាំបន្ទាប់គឺថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧។ កម្ពុជាក៏នឹងត្រូវបានចូលរួមនៅពេលជាមួយនឹងឡាវនិងភូមាដែរ ក៏ប៉ុន្តែវាត្រូវបានពន្យារពេលដោយសារបញ្ហានយោបាយផ្ទៃក្នុងរបស់ប្រទេសនេះ។ក្រោយមកកម្ពុជាក៏បានចូលជាសមាជិកទី១០នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បន្ទាប់ពីមានស្ថិរភាពនៃរដ្ឋាភិបាលខ្លួនរួចទៅហើយ។

រដ្ឋធម្មនុញ្ញ

កែប្រែ

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ សមាជិកអាស៊ានបានជួបប្រជុំគ្នានៅរដ្ឋធានីចាកាតា ប្រទេសឥណ្ឌូណេស៊ីដើម្បីអនុម័តនូវរដ្ឋធម្មនុញ្ញ ដែលបានចុះហត្ថលេខានៅខែវិច្ឆិកា ឆ្នាំ២០០៧ដោយមានគោលបំណងផ្លាស់ប្ដូរឱ្យអាស៊ានមានលក្ខណៈដូចសហភាពអឺរ៉ុបដែរ។រដ្ឋធម្មនុញ្ញនេះបានប្រែក្លាយអាស៊ានទៅជានីតិបុគ្គលមួយដែលបានបំណងបង្កើតនូវតំបន់ពាណិជ្ជកម្មសេរីមួយសម្រាប់តំបន់មួយដែលមានប្រជាជនជាង៥០០លាននាក់។ប្រធានាធិបតីឥណ្ឌូណេស៊ីSusilo Bambang Yudhoyonoបានថ្លែងថា"នេះជាគម្រោងអភិវឌ្ឍដែលអាស៊ាននឹងត្រូវពង្រឹង ការរួមបញ្ចូលនិងផ្លាស់ប្ដូរអាស៊ានឱ្យទៅជាសហគមន៍មួយ។វាត្រូវបានគេសម្រេចបាន ខណៈពេលដែលអាស៊ានកំពុងស្វែងរកតួនាទីសំខាន់ក្នុងកិច្ចការអាស៊ីនិងក្នុងពិភពលោកដែលប្រទេសអន្តរជាតិកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។"សំដៅទៅលើការផ្លាស់ប្ដូរអាកាសអាតុនិងភាពវឹកវរផ្នែកសេដ្ឋកិច្ច លោកក៏បានបន្ថែមទៀតថា"តំបន់អាស៊ីអាគ្នេយ៍នឹងមិនក្លាយជាតំបន់ដែលមានសង្គ្រាមឈ្លានពានទឹកដីដូចនៅចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ដល់១៩៧០ទៀតទេ"។

 
លេខាធិការដ្ឋានអាស៊ាន នៅJalan Sisingamangaraja លេខ.70A ខាងត្បូងទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី

វិថីអាស៊ាន

កែប្រែ

"វិថីអាស៊ាន"សំដៅទៅលើវិធីសាស្រ្តឬដំណោះស្រាយបញ្ហាដែលគោរពបទដ្ឋានវប្បធម៌នៅតំបន់អាស៊ីអាគ្នេយ៍។MasilamaniនិងPetersonបានសង្ខេបវាថាៈ

ដំណើរការការងារឬរចនាបទជាផ្លូវការផ្ទាល់ខ្លួន។គោលនយោបាយត្រូវប្រើប្រាស់ការសម្របសម្រួល ការមូលមតិគ្នា និងការពិគ្រោះយោបល់នៅក្នុងដំណើរការធ្វើសេចក្ដីសម្រេចក្រៅផ្លូវការ... ការមូលមតិគ្នានិងការសម្រុះសម្រួលគគឺជាអាទិភាព ការឈ្លោះទាស់ទែងគ្នាមិនមែនជាវិធីដោះស្រាយបញ្ហានោះទេ។ទំនាក់ទំនងការទូតដោយស្ងៀមស្ងាត់ អនុញ្ញាតឱ្យមេដឹកនាំអាស៊ានប្រាស្រ័យទាក់ទងគ្នា ដោយមិនបាននាំយកកិច្ចពិភាក្សានេះទៅផ្សព្វផ្សាយជាសាធារណៈ។សមាជិកមិនត្រូវមានការខ្មាសអៀន ត្រូវតែមានការដឹកនាំដែលអង់អាចក្លាហាន។[៥]

អាស៊ានបូកបី

កែប្រែ

មេដឹកនាំរបស់ប្រទេសនីមួយៗមានអារម្មណ៍ថាតម្រូវឱ្យមានការធ្វើសមាហរណកម្មបន្ថែមទៀតនៅក្នុងតំបន់នេះ។បន្ទាប់ពីការចាប់ផ្ដើមនៅឆ្នាំ១៩៩៧ ប្លុកនេះបានស្វែងរកនូវដៃគូសហការរបស់អាស៊ានដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ "អាស៊ានបូកបី" ជាលើកដំបូងនៃគម្រោងនេះត្រូវបានចងភ្ជាប់នូវទំនាក់ទំនងដែលមានស្រាប់ជាមួយសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងកូរ៉េខាងត្បូង។ហើយវាក៏មានការចូលរួមបន្ថែមពីលើអាស៊ានបូកបីមានដូចជាឥណ្ឌា ណូវែលសេឡង់ សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ីខាងកើត(EAS)។ក្រុមថ្មីនេះបានដើរតួជាតម្រូវការចម្បងដែលសហគមន៍អាស៊ីខាងកើតបានគ្រោងទុក។

រដ្ឋសមាជិក

កែប្រែ
 
ផែនទីបង្ហាញពីរដ្ឋសមាជិកនៃអាស៊ាន (ជាអក្សរឡាតាំង)

បញ្ជីរដ្ឋសមាជិក

កែប្រែ
រដ្ឋ កាលបរិច្ឆេទចូលជាសមាជិក
  ថៃ ៨ សីហា ១៩៦៧
  សិង្ហបុរី ៨ សីហា ១៩៦៧
  ហ្វីលីពីន ៨ សីហា ១៩៦៧
  ម៉ាឡេស៊ី ៨ សីហា ១៩៦៧
  ឥណ្ឌូណេស៊ី ៨ សីហា ១៩៦៧
  ប៊្រុយណេ ៧ មករា ១៩៨៤
  វៀតណាម ២៨ កក្កដា ១៩៩៥
  មីយ៉ាន់ម៉ា ២៣ កក្កដា ១៩៩៧
  ឡាវ ២៣ កក្កដា ១៩៩៧
  កម្ពុជា ៣០ មេសា ១៩៩៩

រដ្ឋសង្កេតការណ៍

កែប្រែ

បច្ចុប្បន្នមានរដ្ឋចំនួនពីរដែលរកចូលជាសមាជិកអាស៊ាន៖ ទីម័រខាងកើត និងប៉ាពួនូវែលគីនេ។

  • ការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត (តាំងពីឆ្នាំ២០០២, ទទួលបានឋានៈជារដ្ឋសង្កេតការណ៍នៅក្នុងឆ្នាំ២០២២)
  • ការចូលជាសមាជិកអាស៊ានរបស់ប៉ាពួនូវែលគីនេ (ទទួលបានឋានៈជារដ្ឋសង្កេតការណ៍តាំងពីឆ្នាំ១៩៧៦)

គោលបំណង

កែប្រែ

ដូចដែលបានកំណត់នៅក្នុងសន្ធិសញ្ញាអាស៊ាន គោលបំណងរបស់អាស៊ានមានដូចជា:

  • បង្កើនល្បឿនកំណើតសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់។
  • លើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់
  • ជំរុញកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភជួយគ្នាទៅវិញទៅមកដោយមិនរំពឹងផលប្រយោជន៍តបស្នង។
  • ផ្ដល់ជំនួញដល់គ្នាទៅវិញទៅមកក្នុងទម្រង់ជាការបណ្ដុះបណ្ដាល និងការស្រាវជ្រាវឧបករណ៍។
  • កិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យមានភាពល្អប្រសើរខាងវិស័យកសិកម្ម និងឧស្សាហកម្ម ដើម្បីលើកកម្ពស់ជីវភាពប្រជាជន។
  • លើកកម្ពស់ការសិក្សានៅអាស៊ីអាគ្នេយ៍។
  • រក្សាមិត្តភាព ដើម្បីប្រយោជន៍កិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិដែលមានគោលបំណងដូចគ្នា ឬស្រដៀងគ្នា។

សេដ្ឋកិច្ច

កែប្រែ
 
ការជ្រើសរើសនៃGDP PPP data (ប្រទេសនិងប្លុកកំពូលទាំង១០) ដោយមិនមានគោលបំណងពិសេស

ស្ថានភាពទូទៅ

កែប្រែ

អាស៊ានត្រូវបានបង្កើតឡើងតាមសសរស្ដម្ភចំនួនបីៈ សហគមន៍សន្តិសុខនយោបាយអាស៊ាន(APSC), សហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC), និងសហគមន៍សង្គមធម៌វប្បធម៌អាស៊ាន(ASCC)។

បណ្ដាប្រទេសសមាជិកអាស៊ានសម្បូរតំបន់សេដ្ឋកិច្ចជាច្រើន(សួនឧស្សាហកម្ម ឧទ្យានអេកូឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ឧទ្យានបច្ចកេវិទ្យានិងគំនិតច្នៃប្រឌិតផលិតផលក្នុងស្រុក)។UNIDO វៀតណាម (អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ)បានចងក្រងជាបញ្ជីតំបន់សេដ្ឋកិច្ចក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០១៥ដែលមានចំណងជើងថា"តំបន់សេដ្ឋកិច្ចនៅអាស៊ាន " និពន្ធដោយ Arnault Morisson។

ទីផ្សារក្នុងស្រុក

កែប្រែ

នៅចុងឆ្នាំ២០១៥ អាស៊ានគ្រោងនឹងបង្កើតឱ្យមានទីផ្សាររួមដែលបានមូលដ្ឋាននៃសេរីភាពបួន។ទីផ្សារនេះនឹងបង្កើតឱ្យមានលំហូរដោយសេរីនៃទំនិញ សេវាកម្ម កម្លាំងពលកម្មជំនាញ និងមូលធន។

រហូតមកដល់ចុងឆ្នាំ២០១៥ ពាណិជ្ជកម្មអន្តរជាតិអាស៊ាននៅតែមានកម្រិតទាបនៅឡើយ។ស

ប្រទេសអាស៊ានសំខាន់ទាំងប្រាំមួយ

កែប្រែ

ប្រទេសអាស៊ានសំខាន់ទាំងប្រាំមួយសំដៅលើប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេទាំងប្រាំមួយដែលមានទំហំសេដ្ឋកិច្ចធំជាប្រទេសបួនឯទៀតៈ

ប្រទេស ប្រជាជន (គិតជា លាននាក់) GDP

(ឆ្នាំ២០១៦) (គិតជាពាន់ លានដុល្លារ អាមេរិក)

GDP (ជាធម្មតា ក្នុងម្នាក់) (ដុល្លារ អាមេរិក) GDP (PPP ២០១៦) (គិតជាពាន់លានដុល្លារ)
GDP (PPPក្នុងម្នាក់) (គិតជាដុល្លារអាមេរិក)
  ឥណ្ឌូនេស៊ី 260.6 $940,953 $3,610 $3,027,827 $11,618
  ថៃ 68.1 $390,592 $5,777 $1,152,421 $16,922
  ហ្វីលីពីន 103.3 $311,687 $3,017 $793,193 $7,678
  ម៉ាឡេស៊ី 30.8 $302,748 $9,890 $859,881 $27,918
  សិង្ហបុរី 5.6 $292,642 $53,209 $484,951 $86,598
  វៀតណាម 95.3 $200,493 $2,103 $592,848 $6,220

ASEAN Capital Markets Forum (ACMF)

កែប្រែ

អត្រាអក្ខរកម្ម

កែប្រែ

តារាងខាងក្រោមនេះបង្ហាញអំពីអត្រាអន្តរកម្មសម្រាប់មនុស្សដែលមានអាយុ១៥ទៅ២៤ឆ្នាំមកពីប្រទេសសមាជិកអាស៊ានទាំង១០ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។[៦]

ប្រទេស ឆ្នាំ់

(ថ្មី
បំផុត)

មនុស្ស

ពេញវ័យ
(១៥+)
អត្រា
អក្ខរកម្ម

បុរស

ពេញ
វ័យ

នារី

ពេញ
វ័យ

យុវជន

(១៥-២៤)
អត្រា
អក្ខរកម្ម

យុវជន យុវនារី
  ប្រ៊ុយណេ  2009 95% 97% 94% 100% 100% 100%
  កម្ពុជា 2008 78% 85% 71% 87% 89% 86%
  ឥណ្ឌូណេស៊ី 2008 92% 95% 89% 99% 100% 99%
  ឡាវ 2005 73% 82% 63% 84% 89% 79%
  ម៉ាឡេស៊ី 2015 96% 95% 94% 93% 95% 96%
  មីយ៉ាន់ម៉ា 2009 92% 95% 90% 96% 96% 95%
  ហ្វីលីពីន 2015 98% 97% 96% 98% 98[៧]% 98%
  សិង្ហបុរី  2009 95% 97% 92% 100% 100% 100%
  ថៃ 2005 94% 96% 92% 98% 98% 98%
  វៀតណាម 2009 93% 95% 91% 97% 97% 96%

មើលផងដែរ

កែប្រែ

កំណត់សម្គាល់

កែប្រែ
  1. គណនា​ជា​ការ​ប៉ាន់​ប្រមាណ​ជា​មធ្យម​ពីទិន្នន័យរដ្ឋសមាជិកនៃ ​UNDP

ឯកសារយោង

កែប្រែ
  1. "ASEAN Motto". ASEAN.org. ASEAN. Archived from the original on 18 March 2015. Retrieved 9 May 2015.
  2. ASEAN Charter. Association of Southeast Asian Nations. pp. 29. http://www.asean.org/archive/publications/ASEAN-Charter.pdf។ បានយកមក 29 October 2015.  Archived 9 November 2015[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
  3. "Selected Basic ASEAN Indicators" (PDF). ASEAN.organisation. ASEANstats. Archived from the original (PDF) on 4 កញ្ញា 2015. Retrieved 9 May 2015. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  4. ៤,០ ៤,១ ៤,២ ៤,៣ ៤,៤ "Report for Selected Countries and Subjects". IMF. Retrieved 2022-01-26.
  5. Masilamani, Logan; Peterson, Jimmy (15 October 2014).
  6. United Nations.
  7. philippinesinfo

អានបន្ថែម

កែប្រែ
  • ASEAN Community in Figures (ACIF) 2012 Archived 2015-09-04 at the វេយប៊ែខ ម៉ាស៊ីន. (PDF), Jakarta: Association of Southeast Asian Nations, 2012, ISBN 978-602-7643-22-2 
  • Acharya, Amitav (2009), Constructing a Security Community in Southeast Asia: ASEAN and the problem of regional order (2nd ed.), Abingdon Oxon/New York: Routledge, ISBN 978-0-415-41428-9 
  • Collins, Allan (2013), Building a People-oriented Security Community the ASEAN Way, Abingdon Oxon/New York: Routledge, ISBN 978-0-415-46052-1 
  • Fry, Gerald W. (2008), The Association of Southeast Asian Nations, New York: Chelsea House, ISBN 978-0-7910-9609-3 
  • Lee, Yoong Yoong, ed. (2011), ASEAN Matters! Reflecting on the Association of Southeast Asian Nations, Singapore: World Scientific Publishing, ISBN 978-981-4335-06-5 
  • Haacke, Jürgen; Morada, Noel M., eds. (2010), Cooperative Security in the Asia-Pacific: The ASEAN Regional Forum, Abingdon Oxon/New York: Routledge, ISBN 978-0-415-46052-1 
  • Seah, Daniel (2015) Problems Concerning the International Law-Making Practice of ASEAN Asian Journal of International Law (Cambridge University Press)
  • Severino, Rodolfo (2008), ASEAN, Singapore: ISEAS Publications, ISBN 978-981-230-750-7 
  • Amador III J, Teodoro J. (2014), A united region: The ASEAN Community 2015