លោក​ អាឡាំង ដឺឡុង (៨ ខែវិច្ឆិកា ១៩៣៥ - ១៨ ខែសីហា ២០២៤) គឺជា តារាសម្តែង ជនជាតិបារាំង ។ គាត់​មាន​ភាព​ល្បីល្បាញ​យ៉ាង​ឆាប់​រហ័សតាំងពីអាយុ ២៣ ឆ្នាំ គាត់​ត្រូវ​បាន​គេ ​ប្រៀបធៀប ​​ទៅ​នឹង​តារា​សម្ដែង​អាមេរិក លោក​ ជេមស៍ ឌីន។ លោក អាឡាំង ដឺឡុង មានកេរ្តិ៍ឈ្មោះល្បីរន្ទឺជាច្រើនទសវត្សរ៍ជាប់ៗគ្នា លោក អាឡាំង ដឺឡុង បាន នាំសិល្បៈទី៧របស់បារាំងឲ្យពិភពលោកបានស្គាល់កាន់តែខ្លាំងតាមរយៈភាពប៉ិនប្រសព្វ ហើយនិងរូបរាងដ៏សែសស្រស់សង្ហារបស់លោក។

អាឡាំង ដឺឡុង
លោក​ អាឡាំង ដឺឡុង នាឆ្នាំ១៩៦១
កើត ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ១៩៣៥, Sceaux ប្រទេសបារាំង
ស្លាប់ ថ្ងៃទី ១៨​ ខែសីហា ឆ្នាំ ២០២៤ (2024-08-18) (អាយុ ៨៨), Douchy ប្រទេសបារាំង
សញ្ជាតិ បារាំង ស្វីស
មុខរបរ តារាភាពយន្ត

ជីវិតដំបូង

កែប្រែ

លោក​ អាឡាំង ដឺឡុង កើតនៅតំបន់ជាយ ក្រុងប៉ារីស ។ ឪពុកម្តាយរបស់គាត់ឈ្មោះ Édith​ និង Fabien Delon បានលែងលះគ្នានៅពេលដែល Delon មានអាយុ ៤ ឆ្នាំ។ [] លោក​ អាឡាំង ដឺឡុង​បានទៅរៀននៅសាលារ៉ូម៉ាំងកាតូលិក [] ប៉ុន្តែគាត់​ត្រូវ​បាន​គេ​ដក​ចេញ​ដោយ​សារ​អាកប្បកិរិយា​មិន​ល្អ​។

នៅពេលគាត់មានអាយុ ១៤ ឆ្នាំ លោក​ អាឡាំង ដឺឡុង បានចាកចេញពីសាលារៀនតែម្ដង។ បន្ទាប់​មក គាត់​បាន​ធ្វើ​ការ​នៅ​ហាង ​លក់​សាច់ ​របស់​ឪពុក​ចុង​មួយ​រយៈ។ គាត់បានចូលបម្រើ កងទ័ពជើងទឹកបារាំង បីឆ្នាំក្រោយមក។ នៅឆ្នាំ ១៩៥៣​ និង ១៩៥៤ គាត់បានបម្រើការជា ទាហានជើងទឹក ក្នុង សង្គ្រាមឥណ្ឌូចិនលើកទីមួយ ។ លោក​ អាឡាំង ដឺឡុង បាននិយាយថា ក្នុងចំណោមការបម្រើយោធារយៈពេល ៤ ឆ្នាំរបស់គាត់ គាត់បានជាប់គុករយៈពេល ១១ ខែរដោយសារគា់ត "គ្មានវិន័យ" មានន័យថា អាកប្បកិរិយាអាក្រក់របស់គាត់បានធ្វើឱ្យគាត់ជាប់គុក។ នៅឆ្នាំ ១៩៥៦ គាត់បានត្រលប់ទៅប្រទេសបារាំងវិញបន្ទាប់ពីចេញពីកងទ័ពជើងទឹក ដោយអាក់អន់ចិត្ត ។ គាត់​គ្មាន​លុយ​ទេ ហើយ​រស់​នៅ​លើ​លុយ​ណា​ដែល​គាត់​អាច​រក​បាន។

ចាប់ពីឆ្នាំ ១៩៥៦ គាត់បានចាប់ផ្តើមអាជីពថ្មីនៅក្នុងវិស័យភាពយន្ត ហើយដោយសារការសហការជាមួយតារាស្រីបារាំង និងអន្តរជាតិដ៏ស្រស់ស្អាតបំផុត គាត់បានក្លាយជារូបតំណាងថ្មីនៃភាពជាបុរសយ៉ាងឆាប់រហ័ស។ រឿងស្នេហា និងទេពកោសល្យសម្ដែងរបស់គាត់បាននាំឱ្យគាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញជាង ៦០​​ ឆ្នាំរហូតដល់ពេលដែលគាត់បានស្លាប់។

លោក អាឡាំង ដឺឡុង បាន ទទួល មរណភាព នៅថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២៤​ ក្នុង ជន្មាយុ ៨៨ ឆ្នាំ។ []

ប្រជាប្រិយភាព

កែប្រែ

ភាពល្បីល្បាញ របស់ តារាបារាំង រូបនេះ ដល់ ថ្នាក់លំដាប់ពិភពលោក ពិសេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ រហូត គេ យក ឈ្មោះគាត់ មកធ្វើ ជាម៉ាកបារី នាទសវត្សរ៍ ១៩៩០ ទៀត ផង។ ក្នុងពិភព សិល្បៈ ភាពយន្ត គ្មាន នរណាម្នាក់ ដែល មិនកោតសរសើរ លោក​ អាឡាំង ដឺឡុង នោះឡើយ។ លោក​ អាឡាំង ដឺឡុង មានផលិតផលជាច្រើនដែលត្រូវបានលក់ក្រោមឈ្មោះរបស់គាត់ ចាប់តាំងពីក្រុមហ៊ុន ទឹកអប់ នាឡិកាដៃ សម្លៀកបំពាក់ វ៉ែនតា សម្ភារៈ ការិយាល័យ និង បារី ។

គ្រឿង​ឥស្សរ​យស

កែប្រែ
  • នៅ មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ែកឡាំងលើកទី 45 គាត់បានឈ្នះពានរង្វាន់ Golden Bear កិត្តិយស។ []
  • នៅថ្ងៃទី ២១​ខែកុម្ភៈ ឆ្នាំ ១៩៩១​ គាត់ត្រូវបានតែងតាំងជា សើវាលីយេរ (Chevalier de la Légion d'Honneur) និងបានតម្លើងឋានៈជា មន្ត្រី (មន្ត្រី) ក្នុងឆ្នាំ ២០០៥​ គឺជាគ្រឿងឥស្សរិយយស ដែលបង្កើតឡើងដោយអធិរាជបារាំង​នាមណាប៉ូលេអុងនៅឆ្នាំ១៨០២ដើម្បីជារង្វាន់លើកទឹកចិត្តដល់អ្នកមានស្នាដៃឆ្នើមខាងយោធានិង​ខាងស៊ីវិល។ []

ឯកសារយោង

កែប្រែ
  1. Alain Delon Biography (1935-)
  2. Cineman, About the person
  3. "អាឡាំង ដឺឡុង តួកុនបារាំង​ដ៏ល្បីល្បាញ ​​ទទួល​អនិច្ចកម្ម​ ក្នុង​ជន្មាយុ ៨៨ ឆ្នាំ". RFI. 2024-08-18. Retrieved 2024-08-19. {{cite web}}: zero width space character in |title= at position 25 (help)
  4. "Berlinale: 1995 Prize Winners". berlinale.de. Archived from the original on 2017-08-08. Retrieved 2012-01-01. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  5. (2005-03-27)"Décret du 25 mars 2005 portant promotion et nomination". JORF 2005 (73). PREX0508238D. Retrieved on 2009-03-18.

គេហទំព័រផ្សេងទៀត

កែប្រែ