អូក អ៊ី
រូបថតលោក អូក អុី | ||
---|---|---|
ប្រធានគណបក្សកម្ពុជានិយម | ||
ឈ្មោះ | អូក អុី | |
ថ្ងៃខែឆ្នាំកំណើត | ២២ ខែ តុលា ឆ្នាំ ១៩៨៩ | |
ទីកន្លែងកំណើត | តាកែវ | |
សញ្ជាតិ | ខ្មែរ | |
ឪពុក | អ៊ុន អឿង ជនជាតិខ្មែរ | |
ម្តាយ | អ៊ុន ណន ជនជាតិខ្មែរ | |
កម្រិតវប្បធម៌ | អនុបណ្ឌិតរដ្ឋបាលសាធារណៈ | |
ភរិយា | មួយ | |
សាសនា | ព្រះពុទ្ធសាសនា | |
មុខរបរ អ្នកនយោបាយ | ||
គណបក្សនយោបាយ | គណបក្សសង្រ្គោះជាតិ(២០១២-២០១៧) |
គណបក្សកម្ពុជានិយម(២០២១-បច្ចុប្បន្ន) |
ប្រវត្តិ
កែប្រែលោក អូក អុី កើតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៨៩ នៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាកូនកសិករមួយរូប ដែលចេញមកបន្តការសិក្សានៅរាជធានីភ្នំពេញនាឆ្នាំ២០១០។
កំរិតវប្បធម៌
កែប្រែ- បញ្ចប់ត្រឹមអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ ក្នុងឆ្នាំ២០១៦
- បញ្ចប់បរិញ្ញាប័ត្រ នីតិសាស្រ្ត ឆ្នាំ២០១៣
- បញ្ចប់សាលាមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០០៩
ប្រវត្តិការងារ
កែប្រែ- បច្ចុប្បន្ន ប្រធានគណបក្សកម្ពុជានិយម
- ឆ្នាំ២០១៧ ដល់២០២១ ជាបុគ្គលិកផ្នែកច្បាប់ វិស័យធនាគារហិរញ្ញវត្ថុ
- ឆ្នាំ២០១៤-២០១៧ ជំនួយការផ្ទាល់អ្នកតំណាងរាស្រ្ត១រូប មណ្ឌលព្រៃវែង
- ឆ្នាំ២០១០-២០១៣ ជំនួយការបច្ចេកទេសអ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង
ប្រវត្តិចូលរួមគណបក្សនយោបាយ
កែប្រែ- បច្ចុប្បន្ន ៖ ប្រធានគណបក្ស និងជាស្ថាបនិក១រូបក្នុងចំណោមស្ថាបនិក៨៩រូបនៃគណបក្សកម្ពុជានិយម
- ២០១៣-២០១៧ ៖ មន្រ្តីបច្ចេកទេសគោលនយោបាយ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយគណបក្សសង្រ្គោះជាតិ និងជាស្ថាបនិក១រូប ក្នុងចំណោមស្ថាបនិក៤០០០នាក់ គណបក្សសង្រ្គោះជាតិ
- ២០១០-២០១៣ ៖ មន្រ្តីបច្ចេកទេសផ្នែកព័ត៌មាន និងផ្សព្វផ្សាយគណបក្សសិទ្ធិមនុស្ស
- ២០០៥-២០០៨ ៖ យុវជន សកម្មជនមូលដ្ឋានគណបក្សសមរង្ស៊ី
គ្រួសារ
កែប្រែលោក អូក អុី ជាកូនទី៤ ក្នុងចំណោមកូនប្រុសស្រីសរុប ៦ នាក់(ប្រុស៤ ស្រី២) របស់ លោក អ៊ុន អឿង និង អ្នកស្រី អ៊ុន ណន ដែលជាកសិករនៅក្នុងភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្ថិតនៅក្នុងជីវភាពមធ្យម ។ បងប្អូនប្រុសស្រីបង្កើតរបស់លោក ម្នាក់បានទទួលអនិច្ចកម្មហើយកាលពីខែតុលា ឆ្នាំ២០២២ គឺលោក អូក សំអាត ។
លោក អូក អុី បានរៀបអាពាហ៍ពិពាហ៍នៅ ខែវិច្ឆិកា ឆ្នាំ២០២១ និងមានបុត្រី ១