អូលីវីយ៉េ ជ្មីតហស្លេ

លោក អូលីវីយ៉េ ជ្មីតហស្លេ ជា​អភិបាល ព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ ក្នុង ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា[]

អូលីវីយ៉េ ជ្មីតហស្លេ
Caritas Christi urget nos
ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​បាន​ជំរុញ​យើង
អភិបាល ព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ
ក្នុងការិយាល័យ
ថ្ងៃទី២៤​ ខែ​ធ្នូ​ ឆ្នាំ​២០០៩
មុនអេមីល ដេតម្យ។
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត(1970-07-26)26 កក្កដា 1970
ប្រទេស​បារាំង

ជីវប្រវត្តិ

កែប្រែ

លោក អូលីវីយ៉េ ជ្មីតហស្លេ កើត​នៅ​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​១៩៧០ នៅ​ទីក្រុង​ស្ត្រាសប៊ួក ប្រទេស​បារាំង។ លោក​ជា​កូន​របស់​លោក រ៉ូឡង់ ហ្ស៊ីលប៊ែរ ជ្មីតហស្លេ មុខ​របរ​ជីវ​គីមី​វិទូ និង​លោក​ស្រី គ្រីស្ទីន ម៉ារីម៉ាហ្គីរីត វ៉ាទែរ មុខ​របរ​ជា​មេ​ផ្ទះ ហើយ​លោក​មាន​បង​ប្អូន​បង្កើត​ចំនួន ៤​នាក់ (ស្រី​ម្នាក់) លោក​ជា​កូន​ច្បង​នៅ​ក្នុង​គ្រួសារ។

លោក អូលីវីយ៉េ ធ្លាប់​បាន​ទៅ​បម្រើ​ការងារ​ជា​អ្នក​ស្ម័គ្រចិត្ត​នៅ​ប្រទេស ជប៉ុន នៅ​ឆ្នាំ​១៩៩១​ដល់​ឆ្នាំ​១៩៩៤។

លោកបាន​ទទួល​អគ្គសញ្ញា​តែងតាំង​ជា​បូជាចារ្យ នៅថ្ងៃទី២៨​ ខែ​មិថុនា​ ឆ្នាំ​១៩៩៨ ​ក្នុង​គ្រួសារ​សាសនៈទូត​ក្រៅ​ប្រទេសនាទី​ក្រុង​ប៉ារីស។

លោក​បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ​ឆ្នាំ​១៩៩៨ គឺប៉ុន្មាន​ខែ​ក្រោយ​បន្ទាប់​ពី​លោក​បាន​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ។ ការ​ឈាន​ជើង​មក​ដល់​ប្រទេស​កម្ពុជា​របស់​លោក​ឪពុក អូលីវីយ៉េ ។

នៅថ្ងៃទី២៤​ ខែ​ធ្នូ​ ឆ្នាំ​២០០៩​ លោក​ទទួល​បាន​ការ​ជ្រើសតាំង​ជា​អភិបាល​ឧបត្ថម្ភកៈ និង​ទទួល​អគ្គសញ្ញា​តែងតាំង​ជា​អភិបាល នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១០។ លោក​ទទួល​មុខ​ងារ​ពេញ​សិទ្ធិ​ជាអភិបាល​ព្រះសហមន៍​ភូមិភាគ​ភ្នំពេញ នៅថ្ងៃទី០១​ ខែ​តុលា​ ឆ្នាំ​២០១០ បន្ត​ពី​លោក អេមីល ដេតម្យ។ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វ​ព្រះរាជ្យ​ហឫទ័យ ប្រោស​ប្រទាន​សញ្ញាតិ​ខ្មែរ​ជូន​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១០។

ដើម្បីការពារពី ជំងឺកូវីដ-១៩ លោកអភិបាល អូលីវីយ៉េ បានធ្វើការណែនាំដល់ កម្មវិធីសុខភាពព្រះសហគមន៍ ដើម្បីបង្កើតនូវវប្បធម៌ នៃការយកចិត្តទុកដាក់ក្នុងការថែទាំដល់អ្នកជំងឺ ដោយចេះ​អង្គុយលេងជាមួយអ្នកជំងឺ ស្តាប់ បង្កើតទំនាក់ទំនងផ្ទាល់ខ្លួន យល់ចិត្តគ្នា ដោយមានចិត្តអាណិតមេត្តា​ និងយល់អំពីការឈឺចាប់របស់គេ។ []

ឯកសារយោង

កែប្រែ
  1. ម៉េតគីមៅ, « រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល អង្គការការីតាសកម្ពុជា ចូលជួបសម្តែងការគួរសមម », www.cpp.org.kh, ២៩ ខែ​ឧសភា​២០២០
  2. "អភិបាលក្រុងដូនកែវ ទទួលគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ១០លានរៀល ពី លោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះ សហគមន៍កាតូលិកភូមិភាគភ្នំពេញ". postkhmerasia.com. Retrieved ២០២១-០៩-១៥. {{cite web}}: Check date values in: |access-date= (help)