អេឡិចសាន់ដឺ ដឹ ហ្គារ៉ែត

ការដណ្ដើមដីធ្វើសញ្ច័យនិង សិទ្ធអំណាចរបស់ស្ដេច អេឡិចសាន់ដឺ ដឹ គ្រែត (Alexander the Great) បានកើតនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ៣៥៦មុនគ.សនៅភិឡា(Pella) មេសិដូនៀ(Macedonia)។ កំឡុងពេលនៃការគ្រប់គ្រងរបស់ព្រះអង្គ ទ្រង់បានបង្រួបបង្រួមរដ្ធធានីក្រិក ហើយបោះបង់ចោល ខូរីនឌៀន លៀជឺ(Corinthian League )។ ព្រះអង្គបានក្លាយជាស្ដេចនៃភឺសៀ បាប៊ីឡោន ហើយនិងអេស៊ី ហើយក៏​បានប​ង្កើត​អាណា.និគម មេសិដូនៀន (Macedonian)ក្នុងប្រទេសអ៊ីរ៉ែនផងដែរ។ខណៈពេលដែលទទួលដឹងថាការ​ច្បាំងទទួលបានជ័យជំនះ​លើ​ទីក្រុង​ខាដែជ(Carthage)និង ទីក្រុងរ៉ូម(Rome)ព្រះអង្គអេឡិចសាន់ក៏បានស្លាប់ដោយសារជម្ងឺគ្រុនចាញ់នៅទី​ក្រុង បាប៊ីឡោន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ៣២៣មុនគ.ស។ (សូមរំលឹកថារឿងរ៉ាវខាងលើបានផ្ដេកផ្ដូលទៅលើជំនឿផលកម្មទាំងអស់)

Alexander the Great
Basileus of Macedon, Hegemon of the Hellenic League, Shahanshah of Persia, Pharaoh of Egypt, Lord of Asia
Alexander fighting the Persian king Darius III. From Alexander Mosaic, Naples National Archaeological Museum
King of Macedonia
រជ្ជកាល336–323 BC
អង្គមុនPhilip II of Macedon
អង្គក្រោយ
Pharaoh of Egypt
រជ្ជកាល332–323 BC
អង្គមុនDarius III
អង្គក្រោយAlexander IV
Philip III
King of Persia
រជ្ជកាល330–323 BC
អង្គមុនDarius III
អង្គក្រោយAlexander IV
Philip III
King of Asia
រជ្ជកាល331–323 BC
អង្គមុនNew office
អង្គក្រោយAlexander IV
Philip III
ប្រសូត20 or 21 July 356 BC
Pella, Macedon
សុគត10 or 11 June 323 BC (aged 32)
Babylon
រាជពន្ធភាពRoxana of Bactria
Stateira II of Persia
Parysatis II of Persia
រាជបច្ឆាញាតិAlexander IV
ព្រះនាម
Alexander III of Macedon
Greek
  • Μέγας Ἀλέξανδροςទំព័រគំរូ:Cref (Mégas Aléxandros, Great Alexander)
  • Ἀλέξανδρος ὁ Μέγας (Aléxandros ho Mégas, Alexander the Great)
រាជវង្សArgead dynasty
បិតាPhilip II of Macedon
មាតាOlympias of Epirus
សាសនាGreek polytheism

រឿងរ៉ាវដំបូងនៃឆាកជីវិត

កែប្រែ

អេឡិចសាន់ដឺ ដឹ គ្រែតបានកើតនៅខែកញ្ញា ថ្ងៃទី២០ ឆ្នាំ៣៥៦មុនគ.ស នៅភិឡា(Pella) មេសិដូនៀ (Macedonia)ដែលបិតាគឺសម្ដេច ភីលីព ទី២នៃក្រុងមេសិដូនៀ ហើយមាតានាម អូលីផៃដែលជាកូនស្រីរបស់សម្ដេច និអប់ប្លូលីម៉ូស។រាជាធិរាជក្មេងនិងកូនស្រីត្រូវបានលេចឡើង​នៅ​ព្រះ​រាជ​វាំងស្ដេច។អេឡិចសាន់ដឺបានធំធាត់ឡើងជាមួយនិង ភ្នែកពណ៍ខ្មៅ និងសក់រួញអង្គាសដី។ទ្រង់ កម្រនិងបានជួបបិតាទ្រង់ណាស់​ដោយសារ​ព្រះអង្គ​បាន​ចំនាយពេលវេលាភាគច្រើនរបស់ព្រះអង្គទៅលើការបញ្ចុះបញ្ចូលយោធានិងករណីកិច្ចរវាងប្ដីប្រពន្ធខាងក្រៅ។ទោះបីជា អូលីផៃ បានផ្ដល់​ជា​គំរូដល់មានថាមពលក៏ដោយ អេឡិចសាន់ឌឺនៅតែ បាន ធំឡើងមកដោយមានការ​អាក់អន់ចិត្តនិងអវត្តមាន​របស់បិតា​និង​ភាព​ជាព្រាន​របស់​ទ្រង់​ដដែល។ អេឡិចសាន់ដឺបានទទួលការអប់រំ យ៉ាងលឿនបំផុតក្រោម ការគ្រប់គ្រងរបស់លោក គ្រូ លីអូនីដាស(Leonidas)។លីអូនី​ដាសជាអ្នក​ដែល​ត្រូវបានជួលដោយស្ដេច ភីលីព ទី២ដើម្បីបង្រៀនអេឡិចសាន់ដឺនូវមុខវិជ្ជាគណិតវិទ្យា សិល្បះនៃការជិះសេះ ការបាញ់ព្រួញ ការ​តស៊ូ​ដើម្បី​គ្រប់គ្រង សិស្សរបស់ព្រះអង្គ ដែលបះបោរ។អធ្យាបកាទី២របស់អេឡិចសាន់ដឺគឺ លីស៊ីម៉ាឆូស(Lysimachus)ដែលបានប្រើការបន្លំខ្លួន ដើម្បីចាប់​កំហុស ការមិនប្រុងប្រយត្ន័របស់ក្មេងប្រុស។អេឡិចសាន់ដឺមានការសប្បាយចិត្តជាពិសេសចំពោះការបន្លំខ្លួនជាអ្នកចម្បាំងអេឈីលេស(Achilles)។ នៅឆ្នាំ៣៤៣មុនគ.ស សម្ដេចភីលីព ទី២បានជួលទស្សនវិទូ អារីស្ដូត ដើម្បីបងៀនអេឡិចសាន់ដឺនៅ៝ឯប្រាសាទ នីមស៍(Nymphs)នៅ មៀសា (Meirsa)។អស់រយះពេលជាងបីឆ្នាំ អារីស្ដូតបានបង្រៀនអេឡិចសាន់ នូវមុខវិទ្យាទស្សវិជ្ជាតែមួយក្ដាប់តូច មាន កំនាព្យ ល្ខោន វិទ្យាសាស្ត្រ និង នយោបាយ។ដោយបានឃើញនូវ ហូមឺស អ៊ីលេដ៏ បានញុំងអោយអេឡិចសាន់ដឺមានក្ដីសុបិន្ដចង់កា្លយជាអ្នកចម្បាំងដ៏កា្លហាន ហេតុនេះហើយ​អារីស្ដូត បានបង្កើតនូវសៀវភៅកំណែប្រែសង្ខបថ្មីសម្រាប់អេឡិចសាន់ដឺដើម្បីអោយទ្រង់យកតាមខ្លួនពេលទៅបញ្ចុះបញ្ចូលយោធា។