អែន​ជេ​លីណា ចូលី​ ឈ្មោះពីកំនើតអែន​ជេ​លីណា ចូលី វួត(កើតនៅថៃ្ងទី​០៤​ខែមិថុនាឆ្នាំ១៩៧៥)គឺជាតារាសំដែងអាមេរិច។នាងបានទទួលរង្វាន់ភាពយន្តប្រចាំឆ្នាំរបស់អាមេរិចនិងត្រូវបានទស្សនាវដ្តី Forbesអោយឈ្មោះថាជាតារាដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតក្នុងចំណោមតារាស្រីទាំងអស់នៅក្នុងឆ្នាំ​២០០៩​និង២០១១​។[១][២]នាងមានឈ្មោះល្បីល្បាញជាអ្នកផ្សព្វផ្សាយជំនួយមនុស្សធម៍និងជាឯកអគ្គរដ្ឋទូតរបស់អង្គការយូអេនអេចស៊ីអា(UNHCR) នាងត្រូវបានគេអោយឈ្មោះថាជានារីដែលស្អាតជាងគេបំផុតនៅលើពិភពលោក។ ឋានះនេះធើ្វអោយនាងបានទទួលបានការយកចិត្តទុកដាក់យ៉ាងក្រាស់ក្រែលពីបណ្តាញផ្សព្វផ្សាយនានា[៣][៤][៥][៦] ចូលីសំដែងភាពយន្តជាលើកដំបូងនៅក្នុងវ័យកុមារជាមួយនឹងឪពុករបស់នាង​ចនវួត​ក្នុងរឿងLookin' to Get Out(១៩៨២) ប៉ុនែ្តអាជីពជាតារាភាពយន្តរបស់នាងចាប់ផើ្តមពិតប្រាកដបន្ទាប់ពីមូយទសវត្សក្រោយមកនៅក្នុងភាពយន្តថោកៗ(១៩៩៣)។​ តួនាំមុខតំបូងបង្អស់របស់នាងគឺនៅក្នុងភាពយន្តដ៏សំខាន់ជាងគេមួយគឺរឿង Hacker ​(១៩៩៥)។នាងបានទទួលរង្វាន់ភាពយន្តប្រចាំឆ្នាំរបស់អាមេរិចក្នុងនាមជាតួរងស្រីដែលល្អជាងគេបំផុតសំរាប់ការសំដែងនៅក្នុងរឿង Girl, Interrupted​​(១៩៩៩)។ ចូលីមានឈ្មោះល្បីល្បាញក្រោយពីបានសំដែងជាតួវីរះនារី នៅក្នុងរឿង ឡារ៉ា ក្រូហ្វ ក្នុង ឡារ៉ា ក្រូហ្វ៖ ធូម រ៉េដឌ័រ (២០០១), ដែលជាភាពយន្តដកស្រង់ចេញពីវីដេអូហេ្គមហើយរឿងនោះបានធើ្វអោយខ្លួននាងក្លាយទៅជាតារាស្រីម្នាក់ក្នុងចំណោមតារាស្រីហូលីវូដដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតេហើយនាងក៏បានសំដែងជាតួឯកនៅក្នុងរឿង Lara Croft Tomb Raider: The Cradle of Life(២០០៣)។[៧] នាងធើ្វអោយកេរ្តឈ្មោះរបស់នាងកាន់តែល្បីល្បាញបន្ទាប់ពីរបានដើរតួឯកនៅក្នុងរឿង Mr. & Mrs. Smith (២០០៥) និង​ Wanted (២០០៨)ហើយនាងបានទទួលភាពជោគជ័យរហូតដល់បច្ចុប្បន្ននេះ។[៨]ចូលីបានទទួលការគោរពដ៏អស្ចារសំរាប់ការសំដែងភាពយន្តរបស់នាងនៅក្នុងរឿង A Mighty Heart (២០០៧) និង Changeling (២០០៨), ដែលធើ្វអោយមានការតែងតាំងនាងអោយឈរឈ្មោះសំរាប់រង្វាន់ភាពយន្តតួឯកស្រីល្អផ្តាច់គេប្រចាំឆ្នាំរបស់អាមេរិច។ ចូលីបានលែងលះពីរតារាសំដែង​ចនីលីមីលឺ(Jonny Lee Miller) និង ប៊ីលីបប់ថនតុន(Billy Bob Thornton)ហើយបច្ចុប្បន្ននេះនាងរស់នៅជាមួយតារាសំដែង​​ ប្រាត​ភីត(Brad Pitt) នៅក្នុងទំនាកទំនងមួយដែលធើ្វអោយមានការទាក់ទាញនូវការយកចិត្តទុកដាក់ពីពណ្តាញផ្សព្ចផ្សាយនៅជុំវិញពិភពលោក។ចូលីនិងភីតមានកូនចិញ្ចឹមបីនាក់ម៉ាដុក្ស(Maddox), ផាក្ស(Pax)និង​ហ្សាហារា(Zahara)ហើយនិងមានកូនបងើ្កតបីនាក់ឈីឡូ(Shiloh) ណក្ស(Knox) និងវីវាន (Vivienne)។

អែន​ជេ​លីណា ចូលី​នៅដាវ៉ូស
Angelina Jolie (2021)

ឯកសារយោង កែប្រែ

  1. Pomerantz, Dorothy. "Hollywood's Top-Earning Actresses". Forbes. July 1, 2009. Retrieved July 7, 2011.
  2. Pomerantz, Dorothy. "Hollywood's Highest-Paid Actresses". Forbes. July 5, 2011. July 7, 2011.
  3. "Angelina Is Vogue Perfection". WENN. March 28, 2002. Retrieved July 7, 2011.
  4. Campbell-Johnston, Rachel. "The most beautiful women?". The Sunday Times. June 1, 2005. Retrieved July 7, 2011.
  5. "2006's Most Beautiful Star: Angelina Jolie" Archived 2014-10-06 at the វេយប៊ែខ ម៉ាស៊ីន.. People. April 26, 2006. Retrieved July 7, 2011.
  6. "Angelina Jolie Is the Most Beautiful Woman in the World" Archived 2011-06-23 at the វេយប៊ែខ ម៉ាស៊ីន.. Vanity Fair. April 13, 2009. Retrieved July 7, 2011.
  7. "Nicole Kidman Tops The Hollywood Reporter's Annual Actress Salary List" Archived 2012-09-15 at Archive.is. PR Newswire. November 30, 2006. Retrieved July 7, 2011.
  8. "Angelina Jolie Movie Box Office Results". Box Office Mojo. Retrieved July 7, 2011.