សម្ព័ន្ធ​ការសរសេរ​ (Writing Alliance) គឺជា​សមាគម​មួយ​ដែល​​ អតីត​និស្សិត​ចំនួន​១០រូប​​បាន​បង្កើតឡើងនៅ​ខែ​មករា​ឆ្នាំ​២០១១។ សមាគមនេះ​មាន​មាន​គោល​ដៅ​ជម្រុញ​យុវជន​ខ្មែរ​ឱ្យ​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​សរសេរ។ សមាគមធ្លាប់​​បាន​​សហការ ជាមួយ​ដៃ​គូជាច្រើន ជាទូទៅ​ក្នុង​មុខ​ងារ​ជា​អ្នក​ផ្សព្វផ្សាយ។ នៅ​ចុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៤ សម្ព័ន្ធ​ការ​សរសេរបាន​ចូល​រួម​ក្នុង​កម្មវិធី​ពិពណ៌សៀវភៅ នៅសាល​សន្និសីទ​ចតុមុខ។ ក្នុង​ចំណោម​សៀវភៅ​ដែល​សមាគម​ដាក់​លក់​នៅ​ថ្ងៃ​នោះ មាន​សៀវភៅ​បួន​ក្បាល លោក​សុខ ចាន់ផល​ជាអ្នកនិពន្ធ។

កំណើត​សមាគម

កែប្រែ

កំណើត​​សមាគម​ សម្ព័ន្ធ​ការសរសេរ

កែប្រែ

សមាគមសម្ព័ន្ធ​ការសរសេរ កើត​ឡើង​ពី​និស្សិត​ដប់រូប ក្នុង​ចំណោម​និស្សិត​២០០រូប​ដែល​ សាកលវិទ្យាល័យ​កម្ពុជាបាន​ជ្រើស​រើស​។ កាលនោះ សាកវិទ្យាល័យ​កម្ពុជា​បាន​ប្រកាស​ជ្រើស​រើស​និស្សិត​ ក្នុង​គោល​បំណងដើម្បី​ជួយ​ដល់​ដំណើរ​ការងារ​មួយ​ចំនួន​របស់សាកលវិទ្យាល័យ។ ក្រោយ​មក ចំនួន​ស្សិត​ក៏ចេះ​តែ​ថយចុះទៅៗ។ ពេល​ដែល​នៅ​សល់​និស្សិត​ប្រហែល​៣០រូប សាលាបាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​ដែល​មាន​រយៈពេល ២ខែ។ វគ្គបណ្ដុះបណ្ដាល​នេះមានបួន​មេរៀន ហើយបង្ហាត់​និស្សិត​ស្ម័គ្រ​ចិត្ត​ដែល​នៅ​សល់​៣០រូប ​ឱ្យ​ចេះ​សរសេរអត្ថបទ​បែប​សារពត៌មាន។

ក្រោយ​មក​ទៀត ចំនួន​និស្សិត​ក្នុង​ក្រុម​ថយ​មក​នៅ​ត្រឹមដប់រូប។ និស្សិត​ដប់រូប​នេះ ជាអ្នក​សរសេរ​ព្រឹត្តិបត្រ​ប្រចាំ​សាកលវិទ្យាល័យ​កម្ពុជា។ នៅ​ខែមករា​ឆ្នាំ​២០១១ និស្សិត​ទាំង​ដប់​រូបបាន​ព្រមព្រៀង​គ្នា​បង្កើត​សមាគម​មួយ។ សមាគម​នោះគឺ​សម្ព័ន្ធ​ការ​សរសេរ​នេះ​ឯង។

មួយ​ឆ្នាំ​ដំបូង​នៃ​សមាគម

កែប្រែ

កាល​បង្កើត​នៅ​ខែមករា​ឆ្នាំ​២០១១ សមាគមសម្ព័ន្ធ​អ្នក​សរសេរមាន​លក្ខណៈ​ឯករាជ្យ​រួច​មក​ហើយ។ សមាគមទទួល​នៅ​ទទួល​ធ្វើ​កិច្ច​ការឱ្យ​សាកលវិទ្យាល័យ​កម្ពុជា​បន្ត​ទៀត។ កិច្ចការ​សំខាន់​ពីរ​ដែល​សមាគម​ធ្វើ​នៅ​ពេល​នោះគឹសរសេរ​អត្ថបទនិងធ្វើ​កិច្ច​សម្ភាស។ ក្នុង​ការ​សរសេរ​អត្ថបទ សមាជិក​តែង​សហការគ្នា​សរសេរ ហើយ​ប្រធាន​សមាគម​នៅ​ពេល​នោះ​ជា​អ្នក​កែសម្រួល។ អស់​រយៈពេល​ជិត​មួយ​ឆ្នាំ សមាគម​ដំណើរ​ការរបៀប​នេះ​។ ប្រហែល​ជា​ខែ​ធ្នូឆ្នាំ​២០១១ សមាជិក​ជាច្រើន​ រួម​ទាំង​ប្រធាន​សមាគមផង ដល់​ឆ្នាំ​បញ្ចបហើយក្រុម​អ្នក​ទាំង​ដប់ ស្របពេលដែលអ្នកគ្រូដែលជួយជ្រោមជ្រែងបានឈប់ធ្វើការនៅសាកលវិទ្យាល័យ​កម្ពុជា​ ពេលនោះសមាគមក៏​រំសាយមួយ​រយៈ។

កំណើត​សមាគមបច្ចុប្បន្ន

កែប្រែ

ប្រហែលជាខែមេសាឆ្នាំ២០១២ សមាជិក​បួនរូបបាន​ត្រឡប់​មកជួបគ្នាវិញ។ លោក​សុខ ឡាក់​ជា​សមាជិក​ម្នាក់​ក្នុង​នោះ។ ប្រមួល​គ្នា​បាន​ប្រហែលដប់នាក់ ក្រុម​នេះ​រក្សា​ឈ្មោះ​ជា​សមាគម​សម្ព័ន្ធ​ការសរសេរដដែល ហើយក្នុង​រយៈពេល​បួន​ខែ​ដំបូង(ពីមេសា​ដល់​សីហា) សមាជិកទាំង​អស់​ព្រមព្រៀងពេល​គ្នាដើម្បី​ជួប​ប្រជុំធ្វើ​កិច្ច​ការ​ពីរយ៉ាង។ កិច្ច​ការទី​មួយគឺ​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​យោបល់​គ្នា​សរសេរ​អត្ថបទ។ កិច្ច​ការទីពីរគឺ​ពួក​គេ​រៀប​ចំ​បង្កើត​រចនាសម្ព័ន្ធ និង កំណត់​ទស្សនវិស័យនិង​គោលការណ៍នៃ​សមាគម។ សមាគម​ក៏បាន​ព្យាយាម​ស្វែង​រក​កន្លែង​ផ្សព្វផ្សាយ​ស្នាដៃ​សំនេរ​របស់​ខ្លួន។ នា​ខែ​សីហាឆ្នាំ២០១២ សមាគម​បាន​ចាប់​ផ្ដើម​គេហទំព័រ writingalliance.net។​

សកម្មភាព

កែប្រែ
  • តាំង​ពី​ខែ​មករា​ឆ្នាំ​២០១១ រហូត​ដល់​ខែ​ធ្នូ​​ឆ្នាំ​២០១១ សម្ព័ន្ធ​អ្នកសរសេរ​ តែង​បាន​អត្ថបទ​ប្រហែល​​ 70 អត្ថបទ។​
  • នៅ​ខែ​កញ្ញា​ឆ្នាំ​២០១២ សមាគម​សម្ព័ន្ធ​អ្នក​សរសេរ បាន​សហការ​ជាមួយ​នឹង​ ក្រុម​និស្សិតរៀបចំគគ្រោ​ងឈ្មោះ I Like To Move It ដែលមានប្រធានបទ ​Run and Save Wildlife ដែលមានអ្នកចូលរួមប្រហែល៥០០នាក់។ ក្នុង​កម្មវិធីនេះ សម្ព័ន្ធ​ការសរសេរ ​ទទួល​បន្ទុក​ការងារ​ក្នុង​ក្រុម​ផ្សព្វផ្សាយ​និង​សារពត៌មាន។ គម្រោង​នេះ​បញ្ចប់​នៅ​ខែវិច្ឆិកា​២០១២។
  • នៅ​ខែ​មករា​ឆ្នាំ​២០១៣ សមាគម​សហការជាមួយ​នឹង​AIESEC ក្នុង​គម្រោងមួយ​ឈ្មោះ​ថា Plant More Tree។ គម្រោង​នេះ​មាន​រយៈពេល​៦ខែ គិត​ពី​ ខែ​មករា ដល់​ខែ មិថុនា ហើយ​មាន​សកម្មភាព​ដូចជា ដាំ​ដើមឈើ និង រៀបចំសិក្ខាសិលា។ ទន្ទឹងនឹងនេះ សម្ព័ន្ធ​អ្នកសរសេរ​ ក៏បានរៀបចំប្រកួត​ថតរូប(ក្រោម​ប្រធានបទ Environment in Your View) រួចហើយសហការណ៍ជាមួយAIESEC រៀបចំសិក្ខាសាលា​មួយ​ឈ្មោះ Doing Business with Green Mindset។