អ្នកប្រើប្រាស់:តាំង ប៊ុនហុង/ប្រអប់ខ្សាច់/Article 4

មហោស្រព​អមតៈ (ឈ្មោះ​ជា​ភាសា​អង់​គ្លេស៖ Amatak Festival) ជា​ព្រឹត្តិការណ៍សិល្បៈមួយ​ដែល​អង្គការ​សិល្បៈខ្មែរអមតៈ​រៀបចំ​ធ្វើ​ពីរ​ឆ្នាំ​ម្ដង ដើម្បី​បង្ហាញ​ការសម្ដែង​ទម្រង់​សិល្បៈខ្មែរ​ផ្សេងៗឱ្យ​មហាជន​បាន​ទស្សនានិង​ស្គាល់។មហោស្រព​នេះ​​បាន​ប្រារព្ធ​ឡើង​ចំនួន​៧​លើក​រួច​មក​ហើយ។ លោក​ទី​១ និង​ ទី២ នៅ​ខេត្ត​សៀមរាប។ លើកទី៣ ​និង ​ទី៤​ នៅ​ខេត្ត​បាត់ដំបង។ ហើយលើក​ទី​៥ ទី៦ និង ទី៧(ឆ្នាំ២០១៤) នៅ​រាជធានី​ភ្នំពេញ។

មហោស្រពអមតៈ​លើក​ទី៧ (ឆ្នាំ២០១៤)

កែប្រែ

មហោស្រព​អមតៈ​លើក​ទី៧ ធ្វើ​ឡើង​រយៈពេល​បីថ្ងៃ គឺចាប់​ពី​ថ្ងៃ​ទី​១៥ ដល់ ថ្ងៃ​ទី១៧ ខែសីហា ឆ្នាំ២០១៤ នៅ​ក្នុង​រោងសម្ដែង​នៃ​ក្រុម​ផ្លែផ្កា ក្នុងសារមន្ទីរជាតិ​ភ្នំពេញា និង នៅ​ក្នុង​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ភ្ញៀវកិត្តិយសដែល​ចូលរួមក្នុង​កម្មវិធី​មហោស្រពរួមមាន សម្ដេច​ព្រះរៀម​នរោត្ដម​បុប្ផាទេវី លោកជំទាវ​ភឿង សកុណា (ក្នុង​តំណែ​ងជារដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នីតិកាល​ទី៥នៃរដ្ឋសភា) ព្រឹទ្ធាចារ្យ​សិល្បៈជាច្រើន​រូបដូចជា​លោក​គ្រូ​គង់ ​ណៃ អ្នក​គ្រូ​ឃី មុំ លោកគ្រូ​សំអុល និង​លោក​អ្នក​មុខ​អ្នក​ការ​បរទេស​ជា​ជាច្រើន​រូប​ទៀត។