អ្នកប្រើប្រាស់:តាំង ប៊ុនហុង/ប្រអប់ខ្សាច់/Article 5

អ្នក​ស្រី ផ្លេក ភិរុណ​ជា​អតីត​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា (១៩៧៣~៧៥) និង​ជា​បុគ្គល​ចម្បង​ម្នាក់​ក្នុង​ការ​ស្ថាបនា​កាកបាទក្រហម​កម្ពុជា​ឡើង​វិញ​ក្រោយ​របប​ប៉ុល​ពត​ដែល​រលំ។ អ្នក​ស្រី​កើ​ត​នៅ​ថ្ងៃ​ទី៣១ខែ​ធ្នូ​ឆ្នាំ​១៩២១។ សព្វថ្ងៃ​អ្នក​ស្រី​ស្នាក់​នៅ​ផ្ទះ​លេខ២៤ មហាវិថី​ព្រះ​មុនីវង្ស។

ជីវប្រវត្តិ កែប្រែ

ការសិក្សា​កុមារភាព​ និង​យុវវ័យ កែប្រែ

កុមារី ផ្លេក ភិរុណ សិក្សា​នៅសាលាកុមារីព្រះសុធារស។ សិក្សា​ចប់​បាន​បីថ្នាក់​ក៏​បន្ត​ការ​សិក្សានៅ​សាលា​កុមារី​ព្រះ​នរោត្ដម នៅ​ខាង​លិច​វត្ត​ភ្នំ​ខាងកើត​ស្ថានីយ៍​រថភ្លើង។ ពេល​បញ្ចប់​ការសិក្សា​នៅ​សាលា​ព្រះ​នរោត្ដម​ក៏​បន្ត​ទៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​អស់​រយៈពេល​៤ឆ្នាំ។ នា​ឆ្នាំ​១៩៤១ គឺ​ជិត​ដល់​ពេលដែល​យុវតី​ភិរុណ​​ប្រលង​យក​សញ្ញាប័ត្រ ឪពុក​របស់​គាត់​ក៏​បាន​ចែក​ឋាន។ យុវតីភិរុណ​បាន​ប្រលង​ជាប់​ ហើយ​ក៏​ចេញ​ធ្វើ​ការ​នៅ​ឆ្នាំ​១៩៤១​តែ​ម្ដង។

ការងារ កែប្រែ

១៩៤១~១៩៤៧ កែប្រែ

កញ្ញា​ភិរុណ ចូល​ធ្វើ​ការ​ដំបូង​នៅ​ការិយាល័យ​ឃោសនាការ និង​ពត៌មាន​របស់​ទីស្ដីការ​អគ្គទេសាភិបាល​បារាំង (Résident Supérieur)។ កញ្ញា​មាន​នាទី​បកប្រែ​ពត៌មាន​ដើម្បី​យក​ទៅផ្សាយ​នៅ​វិទ្យុជាតិ។ ក្នុង​ឆ្នាំ​១៩៤១ដដែល កញ្ញា​ត្រូវ​ចាត់​តាំងអោយ​និយាយ​តាម​វិទ្យុ​ជាតិ។ ចាងហ្វាង​ការិយាល័យ​ដែល​កញ្ញា​ធ្វើ​ការ​ជា​អតីត​ Résident ប្រចាំ​ខេត្ត​ព្រៃវែង។ លោក​មាន​អត្តចរិត​ម៉ឺង​ម៉ាត់​ក្នុង​ការងារ។ តាម​ការ​សរសេររបស់​លោកស្រី​ភិរុណផ្ទាល់ លោក​នេះ​ហើយដែល​ជា​អ្នក​បង្ហាត់​​លោក​ស្រី(និង​អ្នក​ធ្វើ​ការ​រួមគ្នា)​​​អោយ​"​ចេះ​ធ្វើការ​កុំ[​អោយ]​មាន​ការ​ខ្ជិល​ច្រអូស"។

ក្នុង​ឆ្នាំ​១៩៤៣ កញ្ញា​ភិរុណ​និង​មិត្ត​នារី​ច្រើន​នាក់​ រដ្ឋ​បាន​ចាត់​តាំង​អោយ​ទៅ​រៀន​នៅ​"សាលា​ហ្វឹកហ្វឺន​យុវនារី នៃ​ប្រទេស​ទាំង​ប្រាំ​ក្នុង​ឥណ្ឌូចិន​នៅ​ក្រុង​ដាឡាត់​នៃ​ប្រទេស​អាណាម" រយៈពេល​មួយ​ខែកន្លះ។ ក្រោយ​បញ្ចប់​ការសិក្សា អ្នក​ទាំង​អស់​គ្នា​ត្រឡប់​មក​វិញ ហើយ​កញ្ញាភិរុណ​ក៏​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ការិយាល័យ​ឃោសនាការ​ និ​ងពត៌មាន​ដដែល ដែល​ពេល​នោះ​មាន​ចាងហ្វាង​ថ្មីហើយ។ កញ្ញា​មាន​តួនាតី​បកប្រែ​អត្ថបទ​ខ្លះ និង​សរសេរ​អត្ថបទ​ខ្លះ​សម្រាប់​ផ្សាយ​តាម​វិទ្យុ។

ក្នុង​ឆ្នាំ​១៩៤៤ គេចាត់​តាំង​កញ្ញា​ភិរុណ​អោយ​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង​ព្រៃនគរ​មួយ​រយៈពេល​ខ្លី ជំនួស​លោក​ស្រី​ដែល​ធ្វើ​ការ​នៅ​វិទ្យុ​ផ្សាយ​សំឡេង​នៅ​ទីនោះ។ ជួន​ពេល​នោះ រដ្ឋ​កំពុង​សាក​ល្បង​ការ​សរសេរ​ជា​អក្សរ​ឡាតាំង (Romanization) ហើយ​ពត៌មាន​ក្នុង​ស្រុក(កម្ពុជា) គេ​ផ្ញើ​ទៅ​កញ្ញាភិរុណ​ពីភ្នំពេល​អោយ​អាន។ ដូច្នេះ​​កញ្ញា​ព្រួយ​បារម្ភ​ខ្លាច​អាន​ខុស ហើយ​ហាត់​អាន​ច្រើន​ដង​មុន​នឹង​ប្រកាស​ផ្សាយ។ ការ​ផ្សាយ​សំឡេង​នោះ គឺ​ជា​ភាសាខ្មែរ​ពីវិទ្យុ​ព្រៃនគរ នៅ​ម៉ោង​៦ល្ងាច។

បាន​ប្រហែល​ជា​មួយ​ខែ កញ្ញា​ភិរុណ​ចប់​បេសកកម្ម​ ហើយ​ត្រឡប់​មក​កម្ពុជា​វិញ។ ពេល​នេះ កញ្ញា​មាន​នាទី​សរសេរ​អត្ថបទ​ដាក់​កាសែតកម្ពុជា។ ដោយ​សារ​យល់​ថា​ខ្លួនមិន​សូវ​ចេះ​ដឹង ទើប​កញ្ញា​"​មាន​វបត្តិ​ខ្លះៗ ខាង​ផ្លូវចិត្ត" ហើយ​ចង់​រៀន​វិជ្ជា​បន្ថែម។ នៅ​ខែ​តុលា ១៩៤៧ រដ្ឋ​បាន​អនុញ្ញាត​អោយ​កញ្ញា​ទៅសិក្សាផ្នែក​សង្គមកិច្ច​នៅ​ប្រទេស​បារាំង។

ការសិក្សានៅ​ប្រទេស​បារាំង កែប្រែ

មេដាយ និងគ្រឿង​ឥស្សរិយយស កែប្រែ