ខ្ញុំបាទឈ្មោះ: ភុត រតនះ ជាបុគ្កលិករបស់អង្គការវិទ្យាសាស្ត្រប្រឆាំងមីនដែលមានទីស្នាក់ការនៅឯប្រទេសអាល្លឺម៉ង និង ប្រទេសអង់គ្លេសសព្វថ្ងៃមានការិយាល័យនៅសាលា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅក្នុង រាជធានីភ្នំពេញ​។ គឺចង់និយាយអំពី វិទ្យាសាស្ដ្រប្រឆាំងគ្រាប់ មីន និង គ្រាប់មិនទាន់ផ្ទុះ គ្រាប់មីនមានច្រើនប្រភេទនៅលើពិភពលោក យើងសព្វថ្ងៃនេះ។

មនុស្សនូវក្នុងពិភពលោកមានការម្មណ៍យ៉ាងខ្លាំងអំពីបញ្ហាគ្រោះថ្នាក់ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងមានគ្រាប់មីនច្រើនណាស់ដែល

សល់ពីសម័យសង្រាម។ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះច្រើនមាននៅតំបន់ភ្នំ,ខ្ពង់រាប,ព្រំដែននិងទីរួមខេត្តមួយចំនួនករណី និងជនរងគ្រោះ

ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះតាមបណ្តាខេត្តនានា ៖ http://ksam.itc.edu.kh/ksam http://www.wiki-against-mines.org/index.php/Main_Page

ទំព័រដើម កែប្រែ

វិគីប្រឆាំងមីនសូមស្វាគមន៍ កែប្រែ

 

ប្រសិនជាអ្នកមានកំហឹង
ជាមួយប្រធានបទប្រឆាំងគ្រាប់មីននឹងខ្លួនឯង,
សូមជួយគាំទ្រពួកយើង!

ហេតុអ្វីបានជាយើងត្រូវការការតស៊ូពីសហគមផ្សេងៗ​ក្នុងការប្រឆាំងនឹងគ្រាប់មីនដែលកំពុងតែ គំរាមកំហែង មនុស្សជាតិ? អ្នកអាចទទួលពត៌មានបន្ថែមអំពីគោលបំណងរបស់យើងនៅលើគេហទំព័រៈ​​​​​​​​​​​​​ ទីនេះ អ្នកនឹងឃើញវានៅទីនេះ

ជាមួយ វិទ្យាសាស្ត្រប្រឆាំងគ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះ នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រទេសអង់គ្លេស និង ប្រទេសកម្ពុជា ដែលបានសហការបង្កើតឡើង.

នៅទំព័របន្ទាប់អ្នកនឹងបានឃើញនូវបច្ចេកវិទ្យាក្នុងការរាវរកមីនដែលមានសព្វថ្ងែដែលមានប្រយោជន៍និងដែល កំពុងអនុវត្ត ។ វិធីសាស្ត្រនីមួយៗត្រូវបានបង្ហាញដោយអត្ថបទមួយនៃរបាយការណ៏ ”សសេរដោយអ្នកស្រី RAND"ដែលបាន បោះពុម្ភក្នុង ឆ្នាំ ២០០៣ ។ មានវិធីសាស្ត្រ២០ដែលត្រូវបានចាត់ទុកជាគោលការណ៏មានប្រយោជន៏សំរាប់ការរកឃើញមីននៅក្នុងដី។
យើងបង្កើត វិទ្យាសាស្ត្រប្រឆាំងមីន ជាការងាររបស់ពួកយើងដើម្បីពណ៌នាវិធីសាស្ត្រទាំងនោះជាមួយ កំរិតនៃវិទ្យាសាស្ត្រប្លែកៗគ្នា ។ តាមរយះវិធីសាស្ត្រនេះមនុស្សជាច្រើនដូចជាវិស្វករ ឬ អ្នកវិទ្យាសាស្ត្របានចាប់អារម្មណ៏និងបាន អប់រំប្រជាជនអោយបានយល់ដឹងដោយខ្លួនឯង និងសង្ឈឹមថាពួកគេនឹងចូលរួមក្នុងបណ្តាញសមត្ថភាពរបស់ពួកយើងនិងផ្តល់ចំណេះដឹងរបស់ពួកគេទៅក្នុងទិន្នន័យចំណេះដឹងនេះ។ បណ្តាញសមត្ថភាព វិទ្យាសាស្ត្រប្រឆាំងគ្រាប់មីនបង្កើតសំរាប់ប្រព័ន្ធសមត្ថភាពអ្នកវិទ្យាសាស្ត្រ,អ្នកដោះមីន និង អ្នកផលិតនៃ ឧបករណ៏ រាវរកដើម្បីអភិវឌ្ឍន៏វិធីសាស្ត្រសំរាប់រាវរកមីនអោយកាន់តែប្រសើរឡើង។ តើអ្នកមានគំរោងឬចំណេះដឹងណាមួយដែលអ្នកចង់បង្ហាញ និងរួមចំណែកក្នុងការរាវរកគ្រាប់មីននៅក្នុងដី? សូមអញ្ជើញចូលរួម!

ចំណេះដឹងរបស់អ្នកអាចបំពេញនៅចំណេះដឹងដែលខ្វះចន្លោះនិងអាចបង្ហាញលទ្ធិផលទូទៅនៃបច្ចេកវិទ្យា រាវរកមីនក្នុងដីថ្មីៗ

យើងជាអ្នកប្រតិបត្តិនៃគេហទំព័រនេះបានបង្កើតគោលការណ៏ទូទៅនៃវិន័យដើម្បីបង្ហាញចំណេះដឹង:

1-គ្រប់ទិន្នន័យទាំងអស់ពុំគិតថ្លៃដែលអាចរកបានដោយសេចក្តីប្រកាសនៃប្រភពនេះ។ ដែលមិនបានហាមក្នុងការថតចម្លង។
2- គ្រប់ទិន្នន័យទាំងអស់បំរើឲ្យភាពសកម្មនៃអ្នក វិទ្យាសាស្ត្រនិងអនុវត្ត ការពិភាក្សាដើម្បីអភិវឌ្ឍវិធីសាស្ត្រអោយលទ្ធិផលកាន់តែល្អសំរាប់ ការរាវរកមីននិងគ្រាប់ដែលមិនទាន់ផ្ទុះ។

3- អ្នកប្រើប្រាស់គ្រាន់តែបានចុះឈ្មោះគឺអនុញ្ញាត្តដើម្បីបញ្ចូលចំណេះដឹងថ្មីៗទៅក្នុងគេហទំព័រ។រាល់បញ្ហាផ្សេងៗត្រូវបានអនុញ្ញាតដើម្បីចូល រួមការពិភាក្សា។

4- ដើម្បីធានានូវគុណភាពទៅលើគេហទំព័រត្រូវបានត្រួតពិនិត្យជាទៀងទាត់ដោយក្រុមប្រឹក្សាអ្នកវិទ្យាសាស្ត្រនិងអ្នកកែប្រែ,និងរាល់អត្ថបទ ដែលពិបាកយល់ត្រូវបានពិភាក្សា។ អត្ថបទនិងទិន្នន័យមិនមែនរបស់ប្រធានបទនឹងត្រូវបានលុបចោលពីគេហទំព័រ។សូមលោកអ្នកបង្កើត គណនីដោយសេរីឥតគិតថ្លៃដើម្បីផ្ញើរសំបុត្រមកពួកយើង។



ទំព័រគំរូ:LanguagesKSaM3