អ្នកប្រើប្រាស់:អ៊ុកសីហា/លី ម៉ាន់
ប្រវត្តិរូបសង្ខេប
កែប្រែលោកស្រី លី ម៉ាន់ បានចាប់ផ្តើមចូលរៀននៅសាលាបឋមសិក្សាវត្តទ្វេសក្ខារតនារាម(ហៅវត្តថៅកុង)នៅអាយុប្រហែល៦ឬ៧ឆ្នាំ នៅសាបឋមសិក្សា ហើយក៏បានឈប់សិក្សាដោយសារពេលនៅគាត់ជាមនុស្សទំរើសរបស់ឪសំ
ពុកម្តាយព្រោះមានសំអាងថាឪពុកជាអ្នកកាប់ជ្រូកអាចយកលុយទៅសាលារៀនប៉ុន្មានក៏បានដែរ ហើយណាមួយគាត់ជាមនុស្សខ្ជិលរៀនព្រោះអាងខ្លួនជាកូនពៅ ឪពុកម្តាយស្រលាញ់ខ្លាំងជាងគេ។នៅពេលដែលគាត់មានអាយុ
ជាង២០ឆ្នាំដល់របបប៉ុល ពត គាត់មាននៅផ្ទះបាយដើម្បីធ្វើម្ហូបសំរាប់កងចល័តហូប។នៅគ្រានោះដែរមេកងចល័តបានផ្សំផ្គុំឲ្យរៀបការដោយមិនមានការស្មគ្រចិត្តពីភាគីទាំងសងខាងទៅ មុនដំបូងអ្នកទាំងពីរមានការមិនសប្បា
យចិត្តទេព្រោះតែជាមនុស្សស្គាល់ហើយមិនសូវនិយាយចូលគ្នានោះទេ ក៏ប៉ុន្តែបើមិនយកគ្នាជាប្តីប្រពន្ធនោះទេខ្មែរក្រហមនិងសំលាប់ពួកគាត់ចោល ដោយចាត់ទុកថាក្បត់និងអង្គការ។ក្រោយពីជំនាន់ខ្មែរក្រហមបានដួលរលំទៅ
គាត់បានបង្កើតបានកូនចំនួន៤នាក់ដែលក្នុងនោះមាន ប្រុស៣នាក់ ស្រី១នាក់។នៅឆ្នាំប្រហែលជា១៩៨០ជាង លោកអ៊ុក សំអាង ដែលប្តីរបស់អ្នកស្រី លី ម៉ាន់ បានមកធ្វើការនៅស្រុកកំពង់ត្រាច ខេត្តកំពត ដោយធ្វើជាអនុប្រធា
នការិយាល័យសេដ្ឋកិច្ចស្រុកកំពង់ត្រាច។នៅឆ្នាំប្រហែលជា១៩៩០ជាងគាត់បានលួចលាក់មានប្រពន្ធចុងឈ្មោះ មាស ស៊ីណាត ដោយមិនឲ្យប្រពន្ធដឹងទេ តែអ្នកស្រី លី ម៉ាន់ គាត់ជាមនុស្សមានសច្ចះធម៍បំផុតដោយមិនដែល
ប្រកាន់ខឹងនឹងអ្នកណាទោះបីគាត់ដឹងថាប្ដីរបស់ខ្លួនមានប្រពន្ធចុងក៏ដោយ តែលោកអ៊ុក សំអាងក៏មិនដែលភ្លេចប្រពន្ធកូននៅឯផ្ទះដែរគាត់តែងតែផ្ញើរលុយឬរបស់របរមកផ្ទះជានិច្ច មិនយូរប៉ុន្មានគាត់ក៏បានយកប្រពន្ធចុងពេញ
មុខពេញម៉ាត់(តែមិនបានរៀបការទេ)គាត់ក៏នៅស្រលាញ់ប្រពន្ធដើមដែរ។នៅឆ្នាំ២០០៨គាត់បានសាងសង់ផ្ទះមួយខ្នងនៅស្រុកកំពង់ត្រាច ខេត្តកំពត ដោយចំនាយអស់ថវិការចំនួនជាង៣ ម៉ីនដុល្លារសហរដ្ឋអាមេរិច គាត់បាន
រស់ផ្ទះថ្មីនៅជាមួយនឹងប្រពន្ធចុងរបស់គាត់ ចំនួន៥ឆ្នាំ ហើយពេលដែលគាត់សំរាកពីការងារគាត់ក៏ទៅលេងជាមួយនឹងប្រពន្ធរបស់គាត់ដែរ។លុះដល់ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ ២០១៣ នៅម៉ោង ១និង ២០ នាទីរសៀលគាត់
បានទទួលមរណះភាពក្នុងអាយុ៥៩ឆ្នាំ។
លី ម៉ាន់ | ||
---|---|---|
thumb|លី ម៉ាន់ | ||
ប្រវត្តិរូបសង្ខេប | ||
ឈ្មោះ | លី ម៉ាន់ | |
ថ្ងៃកំនើត | ថ្ងៃទី ខែ ឆ្នាំ | |
ទីកន្លែងកំនើត | នៅភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត | |
ឪពុកឈ្មោះ | ងៀប | |
ម្តាយឈ្មោះ | ស៊ុន |