អ្នកប្រើប្រាស់:Kongsochet/សម្រង់គំនិតសំខាន់

   សម្រង់គំនិតសំខាន់

១០០ ខឹម វាសនា ៖ ធ្វើនយោបាយ ដោយប្រើបេះដូងបរិសុទ្ធ។

៩៩ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ ផ្តល់ឳកាសដល់កូនខ្មែរ ដែលមានសមត្ថភាព ដើម្បី បញ្ចេញសមត្ថភាពដឹកនាំប្រទេស។ ៩៨ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ រៀបចំប្រព័ន្ធដឹកនាំ ឲ្យអ្នកដឹកនាំធ្វើជាកញ្ជះរបស់រាស្រ្ត។

៩៧ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៖ ទាំងអស់គ្នា ដើម្បីទាំងអស់គ្នា។

៩៦ មនុស្សអាក្រក់ និងមនុស្សល្អ កើតមាននៅលើលោកតាមច្បាប់ធម្មជាតិ។ ប៉ុន្តែមនុស្ស អាក្រក់មានច្រើន គឺដោយសារភាពអសកម្មនៃមនុស្សល្អ។

៩៥ មនុស្សអាក្រក់ មានធាតុអាក្រក់ជាអ្នកទ្រទ្រង់ រីឯមនុស្សល្អមានធាតុល្អជាអ្នកទ្រទ្រង់ មិនខុសគ្នា នឹងអំពិលមានធាតុជូរជាអ្នកទ្រទ្រង់ រឺឯអំពៅមានជាតិផ្អែមជាអ្នកទ្រទ្រង់។

៩៤ មនុស្សល្អមានធាតុសំខាន់បួនយ៉ាង គឺ (១) ស្គាល់អំពើល្អ (២) យកអំពើល្អដាក់ក្នុងខ្លួន (៣) ប្រតិបត្តិអំពើល្អ និង (៤) ពង្រើកអំពើល្អ។

៩៣ ព្រះពុទ្ធ ៖ គ្មានសេចក្តីសុខឯណា ប្រសើរជាងការស្ងប់ចិត្តឡើយ។

៩២ ទំនាស់មួយអាចដោះស្រាយបានយ៉ាងងាយ ប្រសិនបើភាគីទំនាស់យកប្រយោជន៍រួមជាគោល។

៩១ ទំនាស់មួយមិនអាចដោះស្រាយបានឡើយ ប្រសិនភាគីនៃទំនាស់តម្កល់ប្រយោជន៍បុគ្គលជាធំ។

៩០ ការងារមិនច្របូកច្របល់ គឺជាមង្គលដ៍ប្រសើរ។

៨៩ ព្រះពុទ្ធ ៖ បញ្ញា កើតពីការពិសោធន៍ផ្ទាល់។ ៨៨ អ្នក គឺជាអ្វីៗ ដែលអ្នកគិតញយៗ។

៨៧ អវិជ្ជា គឺសត្រូវនៃការកសាងសង្គមជាតិ ។

៨៦ កត្តាសំខាន់មួយនៃប្រជាធិបតេយ្យ គឺការចូលរួម ។

៨៥ ការបំផ្លាញពីអ្នកដទៃ ពុំមានគ្រោះថ្នាក់ និងមានវិសាលភាពខ្លាំង ដូចការបំផ្លាញដោយខ្លួន ឯងឡើយ។

៨៤ ច្បាប់ធម្មជាតិ ៖ គ្មានអ្វីនៅលើលោកនេះ កើតឡើងប្រាសចាកហេតុ និងផលឡើយ។

៨៣ បាបកម្មសង្គមទាំងប្រាំពីររបស់មហា គន្ធី៖ (1) នយោបាយគ្មានគោលការណ៍ (2) ទ្រព្យសម្បត្តិ គ្មានការងារ (3) សប្បាយរីករាយគ្មានសតិសម្បជញ្ញៈ (4) ចំណេះតែគ្មានចរិយាសម្បត្តិ (5) ជំនួញ គ្មានសីលធម៌ (6) វិទ្យាសាស្ត្រ គ្មានមនុស្សធម៌ និង (7) ការគោរពបូជា/សាសនាគ្មានការលះបង់។

៨២ មនុស្សមានប្រយោជន៍ គឺជាមនុស្សពូកែរកប្រយោជន៍ពីកន្លែង ឬសកម្មភាពគ្មានប្រយោជន៍។

៨១ ព្រះពុទ្ធ គឺជាបុគ្គលត្រាស់ដឹង ពុំមែនជាទស្សវិទូឡើយ។

៨០ ការរស់នៅដើម្បីអ្នកដទៃ គឺជាការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។

៧៩ អ្នកនយោបាយ ដែលមានបេះដូងសង្រ្គោះ ជួយមនុស្សច្រើនបំផុត។

៧៨ ក្នុងវិធីសាស្រ្តផ្សព្វផ្សាយព្រះធម៌ ព្រះពុទ្ធប្រើប្រាស់វិធីសាស្រ្ត “ប៥” ប្រាប់-បង្ហាញ-បង្រៀន-បង្ហាត់-ប្រតិបត្តិ អមដោយការពន្យល់ក្បោះក្យាយ។

៧៧ បញ្ញា គឺកើតពីការពិចារណា ត្រិះរិះ ពិសោធន៍ …។ ៧៦ បញ្ញា គឺប្រៀបដូចប៊ីចេង គឺប្រើគ្រប់កាលៈទេសៈទាំងអស់។

៧៥ ភាវនា គឺការសញ្ជឹងគិតធ្វើឲ្យចិត្តស្ងប់។

៧៤ ការពិសោធ ធ្វើឡើងតាមវិធីបីយ៉ាង ៖ រូប នាម និងទស្សនៈ។

៧៣ អ្វីទាំងអស់លើលោកនេះ គឺស្ថិតក្នុងសង្ខារធម៌។

៧២ ព្រះពុទ្ធ គ្រាន់តែប្រាប់ពីសកម្មភាព ដែលនាំដល់អំពើល្អ។ ព្រះពុទ្ធមិនប្រៀនប្រដៅ មិនបញ្ចុះបញ្ចូល ឬអូសទាញឡើយ។

៧១ ប្រសិនបើមនុស្សរស់នៅក្នុងលោកសម្ភារៈ ព្រះពុទ្ធបង្រៀនមនុស្សឲ្យចេះរកសាមញ្ញសុខ។

៧០ ការជជែករឿងសាសនា គឺនាំឲ្យឈ្លោះគ្នា។

៦៩ រឿងជឿ ឬមិនជឿ គឺជាសាសនា។

៦៨ មេរៀនរបស់ព្រះពុទ្ធ គឺជាមេរៀនកើតមកពីការពិសោធ។

៦៧ វិជ្ជា កើតមានពីបទពិសោធ។

៦៦ មនុស្ស ដែលមានគុណធម៌ខ្ពស់ គឺជាមនុស្សដែលប្រព្រឹត្តយ៉ាងហី ចំពោះពាក្យសរសើរ ការសុំទោស ជាដើម។

៦៥ ព្រះពុទ្ធ ៖ ពេលអស់អាសវក្កិលេស វិជ្ជាកើតមាន។

៦៤ ភាវនាមានន័យថា សញ្ជឹងគិត ពោលគឺសញ្ជឹងគិតរហូតដល់ពាល់ត្រូវ។

៦៣ ពាក្យថា “ហី” មានន័យថា “ខន្តី”។ ៦២ ធមុ្មជាតិខន្តី មិនធ្វើឡើយ ប៉ុន្តែកើតចេញពីក្នុងចិត្ត។

៦១ ពាក្យថា “ហី” មានន័យថា “ខន្តី”។ ៦០ ការអោបសេចក្តីប្រកាន់ គឺការធ្វើទោសសម្រាប់ខ្លួនឯង។

៥៩ អំនួត ជាមួយនឹងភាពមិនអំនួត។ ៥៨ កត្តាបីយ៉ាងដែលធ្វើឲ្យយឺតយូរក្នុងការយល់ដឹងពីសេចក្តីពិត ក្នុងចំណោមបញ្ញាវន្តខ្មែរ គឺទិដ្ឋិ មានៈ និងតណ្ហា។ ៥៧ នៅលើលោកនេះ សេចក្តីសេ្នហាណាក៏មានការប្រែប្រួលដែរ លើកលែងតែសេចក្តីសេ្នហារបស់ម្តាយចំពោះកូន។ ៥៦ ដំណើរជួយគេនោះ គឺជាដំណើរជួយខ្លួនឯង។ ៥៥ ការគិតរបស់ប្រជាជន គឺជាការកំណត់វាសនាប្រទេសរបស់ជនជាតិ។

៥៤ ផ្លូវដែលនាំដល់ការជួយជាតិបាន គឺការពន្យល់ប្រជាជនឲ្យយល់ពីសារប្រយោជន៍នៃការចូលរួម។ ៥៣ មនុស្សខុសពីសត្វត្រង់កន្លែងចេះផ្តល់ហេតុផល។ ដូចនេះ អ្នកនិយាយត្រូវផ្តល់ហេតុផល ហើយអ្នកស្តាប់ត្រូវចេះរកហេតុផល។ ៥២ ការងាររបស់ក្រុមយើង គឺការផ្តល់ទិន្នន័យសម្រាប់ពិចារណា។

៥១ ក្រុមយើង ៖ ការផ្តល់ទិន្នន័យខុសដល់ប្រជាជន គឺជាមហាគ្រោះដល់ប្រទេស។

៥០ អ្នកដឹកនាំត្រូវមានបេះដូង ដែលអាចច្រកមនុស្សទូទាំងប្រទេស ។

៤៩ ប្រទេសមួយប្រសើរជាងប្រទេសមួយទៀត គឺអាស្រ័យលើការគិតរបស់ប្រជាពលរដ្ឋនៃប្រទេសនោះ ។

៤៨ ប្រទេសមួយជឿនលឿន គឺជាប្រទេសដែលមានពលរដ្ឋមានវិន័យខ្ពស់ ។

៤៧ ការជឿ មានន័យថា មិនដឹង ។

៤៦ កាលណាមនុស្សម្នាក់កាន់តែជឿ មនុស្សនោះកាន់តែបិទការគិតរបស់ខ្លួន ។

៤៥ យន្តការទាំង៨ចំណុចរបស់យើង គឺធ្វើឲ្យប្រជាជនមានអំណាច ។

៤៤ អ្នកដឹកនាំត្រូវចេះ ធ្វើឲ្យសម្រេចគោលដៅ ដោយមិននាំខូចប្រយោជន៍របស់អ្នកចូលរួម ។

៤៣ អ្នកដឹកនាំត្រូវមានទេព្យកោសល្យធម្មជាតិពីរយ៉ាង គឺបេះដូងស្មោះត្រង់ពិតប្រាកដ និងមាន ចក្ខុវិស័យ ។ ៤២ សាសនាព្រះពុទ្ធជាសាសនាកើនផល។ ៤១ ជំនឿសំដៅទៅលើគំនិត ដែលមានការចោទ ហើយមិនអាចបកស្រាយបាន។ ៤០ ជាតិក្រោយ គឺជាលទ្ធផលនៃជាតិនេះ។ ៣៩ មើល! តើអ្នកកំពុងសាងបញ្ញាហើយឬនៅ? ៣៨ ការយល់ខុស៖ ចូលបច្ច័យកាន់តែច្រើន បានបុណ្យកាន់តែច្រើន។ ៣៧ កុំទៅធ្វើអំពើល្អចំពោះមនុស្សកំពុងតែប្រាថ្នាវិនាស។ ៣៦ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យប្រទេសអន្តរាយ គឺមានសាសនាគ្មានការ លះបង់។ ៣៥ ភាពដដែលៗ ជាសត្រូវធំបំផុតរបស់សិល្បៈ។

៣៤ មនុស្សល្ងង់មើលបញ្ហានឹងភ្នែក មនុស្សឆ្លាតមើលបញ្ហានឹងគំនិត និងការវិភាគ។

៣៣ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យប្រទេសអន្តរាយ គឺអ្នកដឹកនាំមិនដឹងថា ខ្លួនដឹកនាំ ប្រទេសទៅណា។ គ្មានទស្សនៈវិស័យ ។

៣២ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យប្រទេសអន្តរាយ គឺមានចំណេះដឹងក្រៅខ្លួន ដូចជាមានសញ្ញាបត្រ តែគ្មានចំណេះដឹង ។

៣១ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យប្រទេសអន្តរាយ គឺមានទ្រព្យដោយគ្មាន ប្រភពច្បាស់លាស់ ។ ៣០ ប្រភពនៃទុក្ខ គឺប្រជាជនគ្មានអំណាច។

២៩ គ្រាន់តែចេះជេរ ឬចេះនិយាយពីបញ្ហា ពុំមែនជាលំនាំលទ្ធិប្រជាធិបតេយ្យឡើយ។

២៨ នៅក្នុងសង្គមប្រជាធិបតេយ្យ ការដឹកនាំប្រៀបបានទៅនឹងការបររទេះសេះ។ រដ្ឋាភិបាលជារទេះ ហើយប្រជាជនជាអ្នកបររទេះនោះ។

២៧ នៅក្នុងសង្គមប្រជាធិបតេយ្យ គ្មាននរណាធ្វើការសម្រាប់នរណាម្នាក់ទៀតឡើយ។ មនុស្សទាំងអស់ គ្នាធ្វើការដើម្បី ប្រយោជន៍ទាំងអស់គ្នា។

២៦ នៅក្នុងសង្គមប្រជាធិបតេយ្យ គ្មាននរណាធ្វើការសម្រាប់នរណាម្នាក់ទៀតឡើយ។ មនុស្សទាំងអស់ គ្នាធ្វើការដើម្បី ប្រយោជន៍ទាំងអស់គ្នា។

២៥ ទង្វើត្រូវ លុះត្រាទង្វើរនោះត្រូវនឹងលក្ខខណ្ឌចាំបាច់បី គឺពិត ត្រូវកាល និងមានប្រយោជន៍។

២៤ នៅក្នុងសង្គមប្រជាធិបតេយ្យ គ្មានវណ្ណៈដឹកនាំគេ ឬវណ្ណៈត្រូវបានគេដឹកនាំឡើយ។ ២៣ មនុស្សអាចជួយអ្នកដទៃបាន លុះណាតែមនុស្សនោះឈ្នះលោកធម៏ទាំងបួន គឺលាភ យស សសើរ សុខ។ ២២ ព្រះពុទ្ធនាំមនុស្សឱ្យស្គាល់ពីប្រយោជន៍។

២១ ព្រះពុទ្ធបង្ហាញមនុស្សពីការគិត ពុំមែនការស្រមើស្រមៃឡើយ។ ២០ មនុស្សម្នាក់ពូកែជាងមនុស្សម្នាក់ទៀត ដោយសារការគិត។

១៩ កុំធ្វើជាអ្នកផ្គាប់ចិត្តដល់មនុស្សខូច។

១៨ ទាន គឺចិត្តហុច មិនមែនកាយហុចទេ។ ១៧ ការនិយាយ គួរចេះរធ្វើសំដីរបស់ខ្លួនឱ្យមានតម្លៃសកល។ ១៦ ការយល់ខុស នាំដល់សកម្មភាពខុស។ ១៥ យល់ត្រូវ ទើបគិតត្រូវ។ ១៤ ព្រះពុទ្ធនៃយើង មិនមែននាំមនុស្សលោកឱ្យជឿទេ ប៉ុន្តែនាំឱ្យមនុស្សគិត ឬនាំឱ្យមនុស្សមានសទ្ធា។

១៣ មនុស្សពូកែ គឺពូកែដោះស្រាយបញ្ហា មិនមែនយំសែ្រកជាមួយបញ្ហាឡើយ។

១២ មនុស្សល្ងង់ និងមនុស្សអាក្រក់ តែងយកខ្លួនឯងជាសត្រូវ។

១១ នយោបាយ គឺជាសិល្បៈធ្វើឱ្យសម្រេចទិសដៅ។

១០ តើលទ្ធិប្រជាធិបតេយ្យជាអ្វី? តុល្យភាពអំណាចរវាងអ្នកដឹកនាំ និងប្រជាពលរដ្ឋ រួមគិត រួមសម្រេច និងរួមធ្វើ ។

៩ គិតត្រូវ និយាយត្រូវ និងធ្វើត្រូវ។ ត្រូវពេលនេះ ត្រូវនៅពេលអនាគត។

៨ កើតពីរាស្រ្ត ដើម្បីរាស្រ្ត របស់រាស្រ្ត ៧ មនុស្សឆ្លាត រៀនពីកំហុសអ្នកដទៃ មនុស្សល្ងង់រៀនពីកំហុសខ្លួនឯង រីឯមនុស្សមហាល្ងង់ សូម្បី កំហុសខ្លួនឯងក៏រៀនមិនចេះផង។ តើអ្នកជាមនុស្សប្រភេទណា ?

៦ អ្នកដឹកនាំល្អ គឺអ្នកដឹកនាំខិតខំបង្កើតអ្នកដឹកនាំឱ្យបានច្រើន មិនមែនអ្នកដើរតាមឱ្យបានច្រើន ឡើយ។ ៤ ប្រព័ន្ធប្រជាធិបតេយ្យអាចដំណើរការបាន លុះត្រាតែមានតុល្យភាពអំណាចរវាងអ្នកដឹកនាំ និង ប្រជាលរដ្ឋ។ ៤ គ្រាន់តែចេះនិយាយពីបញ្ហា គ្មានអ្វីអស្ចារ្យឡើយ។

៣ អ្នកដឹកនាំភាគច្រើនក្នុងសង្គមកម្ពុជា ច្រើនប្រៀបធៀបរបស់ ឬសកម្មភាពមិនល្អ ដែលពេលខ្លះគ្មាន ប្រយោជន៍អ្វីទាល់តែសោះ។