អ្នកប្រើប្រាស់:RalvahKaset/បាបកម្មសង្គមទាំង ៧
នៅសួនច្បារម្ដុំស្ពាននាគមានរូបសំណាករបស់ លោក មោហាន់ដាស ការាំចន្ទ គន្ធី (Mohandas Karamchand Gandhi) ហៅមហាត្មៈ គន្ធី ត្រឹមមួយកំណាត់ទ្រូង និង ផ្ទាំងស៊ីម៉ង់ចារិកមួយយ៉ាងធំ ។ តាមប្រវត្តិបានឲ្យដឹងថា បាបកម្មសង្គមទាំង ៧ គាត់បានផ្ដល់ទៅឲ្យចៅប្រុសរបស់គាត់ឈ្មោះ អរុណ គន្ធី ដោយសរសេរលើក្រដាសមួយសន្លឹក មុនពេលដែលគាត់ត្រូវបានគេលបធ្វើឃាតបន្តិច ។
បាបកម្មទាំងនោះមាន ៖
- មានបាន (ទ្រព្យសម្បត្តិ) ដោយមិនធ្វើការ
- សប្បាយរីករាយដោយគ្មានសតិសម្បជញ្ញៈ
- មានចំណេះតែគ្មានចរិយាសម្បត្តិ
- រកស៊ី (ពាណិជ្ជកម្ម) ដោយគ្មានសីលធម៌
- វិទ្យាសាស្ត្រដោយគ្មានមនុស្សធម៌
- ការគោរពបូជាដោយគ្មានការលះបង់
- នយោបាយដោយគ្មានគោលការណ៍
ភាសាអង់គ្លេស
កែប្រែ- Wealth without work.
- Pleasure without conscience.
- Knowledge without character.
- Commerce without morality.
- Science without humanity.
- Worship without sacrifice.
- Politics without principle.