អ្នកម្តាយ តេរេសា​ (Mother Teresa)

(ត្រូវបានបញ្ជូនបន្តពី អ្នកម្តាយ តេរេសា)

អ្នកម្តាយ តេរេសា (Mother Teresa) កើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩១០ រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៩៧ នៅអាញ៉ែស ហ្គូនហ្សីយ៉ា បូចាស្សី (Agnes Gonxha Bojaxhiu)។ គាត់គឺជាដូនជីកាតូលិកជនជាតិរ៉ូម៉ាំងដែលជាអ្នកផ្សាយសាសនាដ៏មានចិត្តសប្បុរសធម៌។​ ដោយចិត្តសប្បុរសធម៌របស់អ្នកម្តាយតេរេសា (Mother Teresa) នេះហើយ បានជាគាត់បានឈ្នះពានរង្វាន់ណូប៉ែលពិភពលោកក្នុងឆ្នាំ១៩៧៩ដោយការងារជាជនសប្បុរសធម៌របស់អ្នកម្តាយនេះ។ ប្រមាណជាជាង៤០ឆ្នាំកន្លងមកហើយ អ្នកម្តាយតេរេសា (Mother Teresa) បានធ្វើការងារដោយមិនយកកំរៃពីមនុស្សដែលមានជំងឺ កុមារដែលមិនមានឪពុកម្តាយ (ស្លាប់ រឺក៏បោះបង់ចោល) ភាពរុំាងស្ងួតនៅគូកាតា (Kolkata) ណែនាំគំនិតខ្លះៗនៅសាន់ហ្វានស្សីស (Saint Francis) ក្នុងអាសស៊ីស៊ី (assisi)។ ក្នុងថានះជាសប្បុរសជន អ្នកម្តាយបានពង្រីកការងារនេះទៅក្នុងប្រទេសជាច្រើនផ្សេងទៀតលើសកលលោក។ ដោយនៅក្នុងទស្សវតឆ្នាំ១៩៧០ អ្នកម្តាយបានក្លាយទៅជាអ្នកជួយទៅដល់ជនក្រីក្រនិងអ្នកដែលត្រូវការជំនូយ​ជាច្រើន រហូតដល់បានបង្កើតជាខ្សែភាពយន្តនិងសៀវភៅ ដែលទាំងអស់នេះហាក់បីដូចជាភាពស្រល់ស្អាតរបស់អ្នកម្តាយ ម៉ាល់ខូម ម៉ាហ្គារីដ (Malcolm Muggeridge)។ អ្នកម្តាយក៏បានទទូលពានរង្វាន់ណូបែលនៅក្នុងឆ្នាំ១៩៧៩។ ចំពោះការស្លាប់របស់អ្នកម្តាយក៏ត្រូវបានប្រទានពរដោយផូប ចន ផាល់​ ទីពីរ (Pope John Paul II) ហើយត្រូវបានប្រទាននាមថា តេរេសា ហ្វប់ កាលគូតា (Teresa Of Calcutta)។

ជីវិតដំបូងរបស់អ្នកម្តាយតេរេសា

កែប្រែ

អាញេសេ ហ្គូនហ្សេ​ បូយ៉ាស្យូ ​(Agnesë Gonxhe Bojaxhiu) បានកើតនៅថ្ងៃទី២៦ ខែសីហា ក្នុងឆ្នាំ១៩១០ នៅអូស្គូប (Üsküb តែបច្ចុប្បនេះគឺស្គូបចេ (Skopje)) ជាទីក្រុងរបស់សាធារណះរដ្ឋមេកេដូនៀរ (Macedonia). ទោះបីជាគាត់កើតនៅថ្ងៃទី២៦ ខែសីហាក៏ដោយ តែគាត់គិតថាគាត់គឺកើតនៅថ្ងៃទី២៨ ខែសីហាទៅវិញ។​ នាងគឺជាកូនពៅនៅក្នុងក្រុមគ្រួសារដែលមកពីស្គូសដ័រ (Shkodër) ប្រទេសអាល់បានី (Albania)។ ឪពុករបស់នាងគឺជាអ្នកប្រាជ្ញជនជាតិអាល់បានី (Albania) ដែលបានស្លាប់ក្នុងឆ្នាំ១៩១៩នៅពេលដែលនាងមានអាយុ៨ឆ្នាំ។