ឥទ្ធិពលនៃវប្បធម៌ឥណ្ឌាលើខឿនវប្បធម៌ខ្មែរ
ការមកដល់នៃជនជាតិអម្បូរចិនក្នុង ភូមិភាគឥណ្ឌូចិនគឺជាបញ្ហាថ្មីថ្មោង ។ ដូច្នេះខុសពីពូកអន្តោប្រវេសន៍ ជនជាតិខ្មែរបានកើតលើទឹកដីរបស់ខ្លួនឯងផ្ទាល់ ។
ជាការកែ
ក្នុងន័យ នេះហើយដែលលោក ហ្សក សឺដែស្ត បានសរសេរក្នុងឆ្នាំ ១៩៤៩ ថា គេអាច កត់សំគាល់សារៈសំខាន់នៃសកម្មភាពផ្សព្វផ្សាយវប្បធម៌របស់ប្រទេសឥណ្ឌា ដោយគ្រាន់តែពិនិត្យសើរៗដូចនេះ “បើមើលតាមលក្ខណៈនៃរូបរាងកាយអ្នកស្រែចំការខ្មែរមិនមានលក្ខណៈខុសពី ជនជាតិព្នង ឬសម្រែឡើយ ។ ព្នងក៏ដូចម៉យនៅអាណ្ណាមដែរ ដែលស្ថិតក្នុងស្ថានភាពជាកុលសម្ព័ន្ធ ។ ពួកគេដោះស្រាយរាល់បញ្ហាវិវាទតាមបែបប្រពៃណីដោយទន្ទេញមាត់ ឬចងចាំ ។ ខាងសាសនា ពួកគេគ្រាន់តែមានជំនឿជីវចលនិយមគ្រោត គ្រាតដែលមានលក្ខណៈខុសៗគ្នាពីកុលសម្ព័ន្ធមួយទៅកុលសម្ព័នមួយទៀត ។ លោកធាតុវិទ្យា (ទស្សនៈស្តីពីពិភពលោក) របស់ពួកខ្សត់ ខ្សោយពុំមានតូអក្សរសម្រាប់កត់ត្រាភាសាទេ” ។
ចំនែកឯ ជនជាតិខ្មែរវិញ សូម្បីតែមនុស្សមិនជឿនលឿនក្តី ក៏ស្ថិតក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំដែរ ។ ខ្មែរមានតុលាការសម្រាប់កាត់ក្តីដោយក្រឹត្យក្រមជាលក្ខណៈ លាយលក្ខណ៍អក្សរ ។ ខ្មែរប្រតិបត្តិដោយជ្រះថ្លាជាទីបំផុតនូវសាសនាមួយដែលមានទ្រឹស្តី្គ គម្ពីរក្បួនខ្នាតជាភាសាពិសិដ្ឋ (បាលី) គណៈសង្ឃដែលផ្តល់ចំពោះគេក្នុងពេលជាមួយគ្នានោះនូវទស្សនៈទានស្តីពី លោក និងបរលោក ព្រមទាំងទស្សនៈទានត្រឹមត្រូវដែលជាទស្សនៈទានប្រតិបត្តិដោយពាក់កណ្តាល នៃមនុស្សជាតិអាស៊ី ។
ជាទីបញ្ចប់ ខ្មែរមានប្រព័ន្ធអក្សរដែលអនុញ្ញាតឱ្យគេឈោងទៅចាប់វិស័យអក្ស សាស្ត្រដ៏ទូលំទូលាយមួយដោយធ្វើឱ្យគេទាក់ទងគ្នាបានពីចំងាយ ។ ទាំងអស់នេះខ្មែរបានខ្ចីពីប្រទេសឥណ្ឌា ហើយដើម្បីសង្ខេបការកត់សំគាល់ខាងលើតាមរូបមន្តមួយគ្រោតគ្រាតបន្តិច គេអាចនិយាយបានថា ខ្មែរជាព្នងទទួលឥទ្ធិពលនៃវប្បធម៌ឥណ្ឌា ។ ដូចនេះ វាជារឿងសំខាន់សំរាប់យើងដើម្បីកត់សំគាល់ថា មរតកវប្បធម៌ឥណ្ឌាដែល ដូនតាខ្មែរបានទទួលត្រង់ៗតែម្តងពីប្រទេសឥណ្ឌាតាមរយៈការជួញដូរទំនិញ ។ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺដើម្បីទទួលបាននូវវប្បធម៌ឥណ្ឌា សង្គមខ្មែរស្ថិតក្នុងស្ថានភាពមួយដែលមានលក្ខណៈសមសួនរឹងប៉ឹង និងមានចីរភាព ពោលគឺមានការអភិវឌ្ឍពេញលេញគ្រប់វិស័យទៅហើយដែរ ។ បើនិយាយម្យ៉ាងទៀត ជនជាតិខ្មែរមានសមត្ថភាព និងការទទួលខុសត្រូវជាក់លាក់ ។ យ៉ាងណា មិញ វប្បធម៌ឥណ្ឌាដែលបានផ្សព្វផ្សាយដល់ប្រជាជនខ្មែរទូទៅនោះ ក៏សមស្របនឹងសេចក្តីត្រូវការ និងគំនិតខ្មែរដែរ ។
ដូច្នេះ តទៅនេះយើងសូមលើកយកបញ្ហាមួយចំនួនមកអធិប្បាយដោយសង្ខេបសម្រាប់ រំលឹកដល់អតីតកាល ហើយធ្វើការពិចារណារួម ទោះបីបញ្ហាទាំងនោះមិនបានវិភាគស៊ីជម្រៅនៅទីនេះក៏ដោយ ព្រោះយើងបានធ្វើការដោះស្រាយបញ្ហានេះរួចមកហើយក្នុងសៀវភៅ “ការបង្កើតរដ្ឋខ្មែរ” កាលពីឆ្នាំ ២០០៥ ។
ពឹង ផ្អែកលើវឌ្ឍនភាពនៃវប្បធម៌ចុងយុគសំរឹទ្ធ និងដែក ដែលជាសម័យកាលមួយមានការជឿនលឿនខាងបច្ចេកទេស និងបញ្ញា ញាណ យើងអាចនិយាយបានថា មុនការផ្សព្វផ្សាយវប្បធម៌អចិន្ត្រៃយ៍ឥណ្ឌាពីស.វទី ១ ដល់ទី ៧ ដែលបាននាំមកនូវព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា ព្រមទាំងរបៀបគ្រប់គ្រង សហគមន៍ខ្មែរ-មន ឬខ្មែរដើមមានការរីកចំរើនជាវិជ្ជមានរួចមកហើយ ។ ដូចភាពសម្បូរ បែប និងការរីកចម្រើននៃសមិទ្ធផលនាសម័យបុរេប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំង តាមបច្ចេកទេសសាងសង់ (ផ្ទះខ្ពស់ពីដី ធ្វើអំពីឈើ ប្រក់ស្លឹក និងភូមិមូល) កសិកម្ម ការផ្សាំងសត្វ សិល្បៈ ( សូនរូប និងគំនូរតាមជញ្ជាំងភ្នំ ) ឧស្សាហកម្ម និងលោហធាតុ -ល- បានបង្ហាញជាភស្តុតាងស្រាប់ ។
យើងត្រូវ សង្កត់ធ្ងន់លើបញ្ហានេះ នៅទីនេះជាថ្មីម្តងទៀត អ្នកស្រាវជ្រាវ ឬសរសេរប្រវត្តិសាស្ត្រខ្មែរ គ្រាន់តែនិយាយដល់ឥណ្ឌូរូបនីយកម្មតែម្យ៉ាងប៉ុណ្ណោះ ហើយបែរទៅជាស្ងាត់ស្ងៀមមិននិយាយដល់វប្បធម៌នាសម័យមុន និងមិនបានខិតខំស្វែងយល់អំពីហេតុ ការណ៍ចម្បងដែលជាគ្រឹះមូលដ្ឋាននៃវប្បធម៌ខ្មែរ តាមពិតពួកគេមានការខ្វះខាតខាងទិន្នន័យទាក់ទិននឹងបុរេប្រវត្តិសាស្ត្រ យ៉ាងដំណំ ។ ចំពោះយើង ការស្វែងយល់អំពីប្ញសកែវនៃវប្បធម៌ឥណ្ឌា ជាកត្តាមួយសំខាន់ចាំបាច់ដើម្បីធ្វើឱ្យយើងយល់ថា ហេតុដូចម្តេចបានជាខ្មែរដើមបានទទួលចរន្តវប្បធម៌ឥណ្ឌាយ៉ាងងាយស្រួល ដោយគ្មានប្រតិកម្ម ។
ជាបឋមសូមជំរាបថា ការដែលអនុភាព និងឥទ្ធិពលដ៍ខ្លាំងក្លារបស់ឥណ្ឌាបានផ្សព្វផ្សាយយ៉ាង ងាយស្រួលគ្រប់ទិសទីដោយបានក្លាយទៅជាកម្លាំងស្ថាបនាមួយយ៉ាងធំធេង បណ្តាលមកពីភាពស្រដៀងគ្នារវាងទស្សនវិជ្ជា មនោគមន៍សាសនា និងចិត្តគំនិតរវាងខ្មែរ និងឥណ្ឌាដែរ ។ បើសំអាងលើវត្ថុតាងមកពីស្ថានីយបុរេប្រវត្តិសាស្ត្រ នាចុងសម័យលោហធាតុក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ពោលគឺមុនការ បង្កើតរដ្ឋភ្នំ និង មន យើងសង្កេតឃើញមានវត្តមាននៃទីប្រជុំជនដ៏រឹងមាំ និងយ៉ាងកុះកររួចមកហើយ ទីប្រជុំជនទាំងនោះដែលជាមណ្ឌល សេដ្ឋកិច្ចនយោបាយ និងសាសនា ត្រូវនឹងពាក្យខ្មែរថា ក្រុង ដែលស្ថិតជាពិសេសតាមតំបន់វាលទំនាបដូចជានៅតាមដងទន្លេមេគង្គ ចៅប្រាយ៉ា និងជ្រលងនគររាជសីមារវាងដងទន្លេស្រែមូល (សេមូន ជាពាក្យសៀម) និង ជីរ (ឈីរ បើហៅតាមសៀម) ។
សូមជម្រាបថា ទីប្រជុំជនទាំងនោះ មុនឥណ្ឌូរូបនីយកម្មដូចជាម្តុំភ្នំពេញ (វត្តជើងឯក) សំរោងសែន អង្គរបុរី បានឈៀង បានណាឌិ អ៊ូថង (នៅថៃ) វត្តភូ (លាវ) អូរកែវ (កម្ពុជាក្រោម) -ល- ដែលលទ្ធផលជាវិជ្ជមាន គឺការបង្កើតរដ្ឋត្រូវបានត្រួតត្រាគ្រប់គ្រងដោយមេកន្ទ្រាញធំ។ ក្នុងបរិបទនយោបាយនេះហើយ យើងអាចលើកជាឧទាហរណ៍ប្រវត្តិរបស់កោះគោកធ្លកដឹកនាំដោយនាងលីវយី ដែលជាទេវកថាបែបខ្មែរដើម្បីបង្ហាញនូវប្រព័ន្ធដឹកនាំខ្មែរនាគ្រា ដំបូង ។
នៅទីនេះយើងចង់និយាយថា របបរាជាធិបតេយ្យខ្មែរ គឺជាលទ្ធផលនៃសាសនា និងសេដ្ឋកិច្ចនៃសង្គមខ្មែរ-មន ពីលក្ខណៈជាសហគមន៍ទៅជាប្រទេស ឬព្រះរាជាណាចក្រកម្ពុជា ។ ពីមេកន្ទ្រាញដែលជាមេទ័ពទៅជាស្តេច ឬព្រះមហាក្សត្រ ហើយពីជំនឿបែបជីវចលនិយមដែលមានជាអាទិ៍ដូចជាការគោរពថ្ម (ដូចជាថ្មដុះជាដើម) ឬភ្នំខ្មែរបានប្រារព្ធលទ្ធិសិវនិយមដែលមានជំនឿស្រដៀងគ្នាដោយ គ្មានអ្វីរារាំងសូម្បីតែ បន្តិចបន្តួច ។ ស្ថានភាពនេះ គឺជាស្ថានភាពពិត ។
ដូចជាគ្រាន់តែរយៈពេលខ្លីល្មមប៉ុណ្ណោះ ប្រមាណជា ២-៣ ស.វ ហេដ្ឋារចនាសម្ព័ន្ធឥណ្ឌាបានជំរុញ ទីប្រជុំជន ឬក្រុងឱ្យប្រែក្លាយទៅជាអាណាចក្រ ឬរដ្ឋតូចៗស្ទើរតែគ្រប់ទិសទីក្នុងចក្រភពភ្នំ ។ ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ការផ្តុំបង្រួបបង្រួមជាតិខ្មែរ ក៏ត្រូវបានអនុវត្តដូចអ្វីដែលកំណត់ហេតុចិនបានពិពណ៌នាដោយប្រយោល ។
អ្វីដែលទើបពោលបង្ហាញឱ្យដឹងថា ក្នុងរយៈកាលនេះដែលត្រូវបានបន្តរហូតដល់ចុងស.វទី ៦ ដើម ស.វទី ៧ ក្រោមការដឹកនាំរបស់ស្តេចសឹកដ៏ខ្លាំងពូកែជាច្រើនអង្គមុន ការបង្ក្រាបរាល់ការបះបោរប្រឆាំងនឹងអំណាចកណ្តាលរហូតដល់ការបង្កើត ប្រទេសកម្ពុជាដោយច្របាច់ចូលគ្នានូវចេនឡាទឹក និងចេនឡាគោក ។
សរុបសេចក្តី មក គឺភាពស្រដៀងគ្នានៃមនោគមន៍សាសនា និងវប្បធម៌រវាងខ្មែរ និងឥណ្ឌាជាហេតុផលដែលនាំឱ្យជាតិខ្មែរទាញ យកផលប្រយោជន៍យ៉ាងឆាប់រហ័សពីប្រទេសឥណ្ឌាដើម្បីស្ថាបនាសំណង់វប្បធម៌ និងសំភារៈរបស់ខ្លូន ។
ឯកសារយោង
កែប្រែ- ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ Archived 2009-05-29 at the វេយប៊ែខ ម៉ាស៊ីន.