ឥន្ធនូ​គឺការ​មើលឃើញ​និង​ជា​ផ្នែក​នៃ​បាតុភូត​ឧតុនិយម​ដែល​វា​កើត​ឡើង​ដោយ​ចំណាំង​ផ្លាត​នៃ​ពន្លឺ​ទៅ​ក្នុង​ទឹក​ដែល​ស្រក់​ចុះ​មក​ក្នុង​បរិយាកាស​ផែនដី និង​បង្ហាញ​ឡើង​នូវ​វិសាល​ភា​ពនៃ​ពន្លឺ​ដែល​មាន​ព៌ណ​ចម្រុះ​ច្រើន​នៅ​លើ​មេ​ឃ​

ឥន្ធនូ​កើត​ឡើង​ដោយ​ពន្លឺ ព្រះអាទិត្យ ​ដែល​លេច​ឡើង​ក្នុង​ផ្នែក​មួយ​នៃ​មេឃ​ហើយ​បញ្ច្រាស់​ពីព្រះអាទិត្យ​មាន​រាង​ជា​ធ្នូ​ ក្នុង​ឥន្ធនូ​ដែល​បង្ហាញ​រាង​ជា​ធ្នូ ពណ៌​ក្រហម​នៅ​ផ្នែក​ខាង​ក្រៅ​បង្អោះ ពណ័​ស្វាយ​នៅ​ផ្នែក​ខាង​ក្នុង​បង្អោះ។ ឥន្ធនូ​នេះ​គឺ​បង្ហាញ​ដោយ​ពន្លឺ​ដែល​បាន​ចាំង​ចេញ​ពី​ពណ៌​សរ​នៃ​ដំណង់​ទឹក​ បន្ទាប់​មក​ញែក​ពន្លឺ​ដែល​នៅ​ក្នុង​ដំណក់​ទឹក​ចេញ​ពេល​វា​ចេ​ញ​ពី​ដំណក់​ទឹក​នោះ​វិញ។ សម្រាប់​ឥន្ធនូ​ដែល​មាន​ពីរ​ជាន់ ​ឥន្ធនូ​ទី​ពីរ​នៅ​ពី​ខាង​លើ​ឥន្ធនូ​ទី​មួយ ហើយ​វា​មា​ន​ពណ៌​រា​យ​បញ្ច្រាស​ពី​ឥន្ធនូ​ទី១​ ដែល​ពណ៌​ក្រហម​នៃ​ឥន្ធនូ​ទាំង​ពីរ ស្ថិន​នៅ​ជិត​គ្នា ហើយ​ឥន្ធនូ​ទីពីរ​នេះ​កើត​ឡើង​ពី​ការ​ចាំង​នៃ​ពន្លឺ​ទ្វេ នៅ​ក្នុង​តំណក់​ទឹក​។

ទស្សនៈ

ឥន្ធនូ​គឺ​មិន​មែន​ស្ថិន​នៅ​ចម្ងាយ​និង​នៅ​កន្លែង​តែ​មួយ​នេះ​ទេ តែ​វា​មក​ពី​កន្លែង​មាន​ដំណក់​ទឹក​ដែល​មាន​ទំនាក់​ទំនង ជា​មួយ​កាំ​រស្មី​របស់​ព្រះអាទិត្យ​។ ដូច​ច្នេះ​ឥន្ធនូ​គឺ​មិន​មែន​ជា​របស់​អ្វី​មួយ​ជាក់​លាក់ និង មាន​រូប​រាង​ច្បាស់​លាស់​នោះ​ទេ។ តាម​ពិត​វា​គឺ​មិន​មាន​លទ្ធផល​ជាក់​លាក់​សម្រាប់ អ្នក​មើលដែល​មើល​ឥន្ធនូ នៅ​កន្លែង​មួយ​ចំនួន ជា​ធម្មតា​គេ​មើល​នៅ​កន្លែង​ដែល​បញ្ច្រាស់​ពី​ទិស​នៃ​ព្រះអាទិត្យ​ និង​មើល​ក្នុង​កំរឹត​១២​ដឺក្រេ។ បើ​សិន​ជា​ក្នុង​ពេល​មួយ​ដែល​អ្នក​មើល មើល​ក្នុង​កន្លែង​ផ្សេងៗ​ដូចជា​មើល​ពី​ក្រោម ឬ នៅ​​កន្លែង​ខាង​លើ​បង្អោះ​នៃ​ឥន្ធនូ នឹង​មើល​ឃើញ​ឥន្ធនូ​រាង​ជា​រង្វង់ ហើយ​ខុស​គ្នា​ពី​អ្នក​នៅ​ឆ្ងាយ​ដែល​មើល​ឃើញ​ឥន្ធនូ​រាង​ជា​ធ្នូ​។