ឥន្ទធនូ
[[::ឥន្ឋនូ|ឥន្ឋនូ]] ត្រូវបានណែនាំឲ្យដាក់បញ្ចូលគ្នាជាមួយអត្ថបទ ឬផ្នែកនេះ។ (ពិភាក្សា) |
ឥន្ទធនូ គឺជាបាតុភូតមួយនៃភ្នែក និងនៃឧតុនិយមវិទ្យាដែលបណ្ដាលមកពីវិសាលគមនៃពន្លឺមួយលេចឡើងក្នុងផ្ទៃមេឃ នៅពេលដែលព្រះអាទិត្យបញ្ចាញពន្លឺមកលើតំណក់នៃសំណើមនៅក្នុងបរិយាកាសរបស់ផែនដី។ វាចាប់ទម្រង់ជារាងធ្នូរដែលមានពណ៌ច្រើនចម្រុះគ្នា។ ឥន្ទធនូកើតឡើងតាមរយៈពន្លឺព្រះអាទិត្យលេចឡើងជានិរន្តន៍ក្នុងផ្ទៃមេឃផ្ទាល់ផ្ទុយនឹងព្រះអាទិត្យ។
ឬក៏អាចហៅម៉្យាងទៀតថា "ឥន្ទធនូបឋម" (ឥន្ទធនូទាបបំផុត ធម្មតានិងភ្លឺបំផុត) រង្វង់នៃឥន្ទធនូមួយបង្ហាញផ្នែកពណ៌ក្រហមខាងក្រៅ(ខាងលើ)នៃរង្វង់ និងដ៏ខ្លាំងក្លានៅផ្នែកខាងក្រៅ។ ឥន្ទធនូនេះកើតឡើងតាមរយៈពន្លឺដែលបានឆ្លុះបញ្ចាំងក្នុងតំណក់ទឹកតូចៗនៃគ្រាមួយ។ នៅក្នុងឥន្ទធនូពីរជាន់មួយ ធ្នួរទីពីរអាចមើលឃើញពីលើ និងពីខាងក្រៅធ្នូរបឋម ហើយភាពរៀងគ្នានៃពណ៌របស់វាបញ្ច្រស (ពណ៌ក្រហមខាងក្នុងទល់ឆ្ពោះទៅឥន្ទធនូផ្សេងទៀតក្នុងចំណោមឥន្ទធនូទាំងពីរ)។ ឥន្ទធនូទីពីរបង្ករឡើងដោយសាពន្លឺជះត្រឡប់ពីរដងទៅក្នុងតំណក់ទឹក។ នៅក្នុងតំបន់នៅក្នុងឥន្ទធនូពីរជាន់គឺងងឹត។ មូលហេតុសម្រាប់ខ្សែរងងឹតនេះគឺ នៅខណៈដែលពន្លឺផ្នែកខាងក្រោមឥន្ទធនូបឋមបានពីការចាំងឆ្លុះតំណក់តូចៗ ហើយពន្លឺខាងលើឥន្ទធនូជាន់លើ(មធ្យមទីពីរ)ក៏មកពីការចាំងឆ្លុះតំណក់តូចៗផងដែរ។ ពុំមានគ្រឿងយន្តរវាងឥន្ទធនូពីរជាន់មួយដែលបង្ហាញពន្លឺណាមួយដែលចាំងឆ្លុះតំណក់ទឹកទាល់តែសោះ។
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |