ឥន្ទ្ររាជ
ឥន្ទ្ររាជ ជាប្រភេទប្រលោមលោកច្នៃប្រតិដ្ឋបែបផ្សងព្រេង និងអភីនិហារ និពន្ធដោយលោក ទីម សុឃៀង (ទិនករ)។ ឥន្ទ្ររាជ ជាប្រលោមដែលមានចំនួន៥ភាគ ហើយអ្នកនិពន្ធបានបង្កើតសាច់រឿងដោយផ្សារភ្ជាប់ពិភពរបស់មនុស្ស ទៅនឹងពិភពក្រៅពីមនុស្សដូចជា ឋានសួគ៌ ឋានខ្មោច បិសាច និងសត្វចម្លែកជាដើម។
ឥន្ទ្ររាជ | |
---|---|
អ្នកនិពន្ធ | ទីម សុឃៀង (ទិនករ) |
អ្នករចនាក្រប | ឡម ភីរៈ |
ប្រទេស | កម្ពុជា |
ភាសា | ខ្មែរ |
Genre(s) | ផ្សងព្រេង ប្រតិដ្ឋ អភិនីហារ អច្ឆរិយ |
គ្រឹះស្ថានបោះពុម្ពផ្សាយ | សៀវភៅជីវិត |
ឆ្នាំបោះពុម្ព | ខែមិថុនា ឆ្នាំ២០២១ |
ប្រភេទមេឌា (ទម្រង់) | ក្របទន់ |
ទំព័រ | ២៩២ទំព័រ |
ល.ស.ប.អ. | 978-9924-9459-0-1 |
សង្ខេប (ភាគទី១)
កែប្រែថ្ងៃមួយស្ដេចខ្មោចបានចាប់ម្ដាយរបស់រាជ ដោយឱ្យគេទៅរកព្រះខ័ឌ្គរាជ្យយកមកដោះដូរជាមួយជីវិតម្ដាយរបស់គេ។ រាជក៏សម្រចចិត្តចេញទៅរកព្រះខ័ឌ្គរាជ្យនោះ ដោយមានការចូលរួមពីមិត្តរបស់គេពីរនាក់ទៀត គឺវតីទេវី និងរឹទ្ធិស័ក្តិ។ មនុស្សម្នាក់បានឱ្យផែនទីម្យ៉ាងទៅពួកគេដើម្បីស្វែងរកព្រះខ័ឌ្គរាជ្យ។ ក្នុងដំណើរផ្សងព្រេងទៅរកព្រះខ័ឌ្គនោះពួកគេត្រូវប្ដូរជីវិត ដោយឆ្លងកាត់ដើមឈើមានជីវិត ល្អាងអគ្គី សត្វក្របីភ្លើងដែលមានដងខ្លួនផ្គុំឡើងពីថ្មជាច្រើនដុំ រួមទាំងកុលសម្ព័ន្ធក្នុងព្រៃ រូបចម្លាក់មានវិញ្ញាណ និងសត្វបិសាចចម្លែក ជាពិសេសនោះ គឺមនុស្សពស់ ដែលជាមនុស្សតែមួយបានជួយពួកគេក្នុងការស្វែងរកព្រះខ័ឌ្គរាជ្យ។ ពេលបានព្រះខ័ឌ្គរាជ្យហើយ ពួកគេក៏ទៅកាន់ឋានរបស់ស្ដេចខ្មោចដើម្បីជួយជីវិតម្ដាយត្រលប់មកវិញ តែស្ដេចខ្មោចមិនគោរពពាក្យសន្យាដោយចាប់ពួកគេឃុំទុកព្រោះនៅមានប្រយោជន៍។ មហេសីរបស់ស្ដេចខ្មោចជាមនុស្សគោរពពាក្យសច្ចៈក៏បានលួចយកព្រះខ័ឌ្គដើម្បីនាំអ្នកទាំងបួនត្រលប់ទៅផ្ទះវិញ។ រាជក៏បានយកព្រះខ័ឌ្គទៅប្រគល់ឱ្យព្រះឥន្ទដែលជាស្ដេចឋានសួគ៌ តាមច្រកទ្វាឋានសួគ៌នៅលើភ្នំបូកគោ។ ប៉ុន្តែមានរឿងរ៉ាវអាថ៌កំបាំងជាច្រើនទៀតដែលរាជមិនបាននឹកស្មានដល់....
តួអង្គ
កែប្រែ- ឥន្ទ្ររាជ
- វតីទេវី
- រឹទ្ធិសក្តិ
- លោកគ្រូទេពបុរី
- ម្ដាយរបស់រាជ
- ខ្វាន់
- ស្ដេចខ្មោច
- មហេសីស្ដេចខ្មោច
- ព្រះឥន្ទ