ឥសានវរ្ម័ន
ព្រះបាទ ឥសានវរ្ម័ន (ប្រសូតនៅ គ.ស ៨៥៦-៩០០) រជ្ជកាលគ្រងរាជ (គ.ស ៨៨៩-៩០០) ទ្រង់បានរៀបអភិសេកនិងមហេសីរបស់ទ្រង់១អង្គមិនស្គាល់ ព្រះនាម ក្នងឆ្នាំ ៨៧០ នៃ គ.ស ទ្រង់មានបុត្រ១អង្គព្រះនាម "ឥសានវរ្ម័នទី២" ។ ព្រះបាទ "ឥសានវរ្ម័នទី២" ទ្រង់បានរៀបអភិសេកនិងអ្នកម្នាងរបស់ទ្រង់១អង្គព្រះនាម (អ្នកម្នាងកែវ) ទ្រង់មានបុត្រ១អង្គព្រះនាម "ហ័ស្វរៈវរ្ម័ន" ក្នងឆ្នាំ ៩០១ នៃ គ.ស ។ ចុងឆ្នាំ ៩០០ នៃ គ.ស ពញ្ញាក្រែក ដែលត្រូវជាក្មួយ ព្រះបាទ ឥសានវរ្ម័ន បានជ្រែករាជធ្វើគត់ ព្រះបាទ ឥសានវរ្ម័ន និង បងប្អូនជីដូនមួយ ឥសានវរ្ម័នទី២ ហើយឡើងសោយរាជ ក្នុងឆ្នាំ ៩០១ នៃ គ.ស ដែលមាន ព្រះនាមក្នុងរាជថា ព្រះបាទ (ព្រហ្មកិត) ។ ព្របាទ (ព្រហ្មកិត) បាន បញ្ជាឲប្អូនរបស់ខ្លួនព្រះនាម ពញ្ញាពេជ្រ តាមសម្លាប់ (អ្នកម្នាងកែវ) និង "ព្រះបាទ ហ័ស្វរៈវរ្ម័ន" ក្នុងឆ្នាំ ៩០១ នៃ គ.ស ។ ក្នុងការតាមសម្លាប់ "ព្រះបាទ ហ័ស្វរៈវរ្ម័ន" នោះតមកប្រវត្តិ រឿង ព្រះបាទបក្សីចាំក្រុង ។