ឥស្សរសូត្រ​ ទី ៧

កែប្រែ

(២១៣) (ទេវតា) អ្វី​ជាធំក្នុងលោក អ្វី​ឧត្តមជាងទ្រព្យទាំងឡាយក្នុងលោក អ្វី​ដូចជាច្រែះចាប់សស្ត្រាក្នុងលោក អ្វីជាសេចក្តីអន្តរាយក្នុងលោក អ្នកផង​តែងឃាត់ខាំងទុកនូវជនដូចម្តេច កាលដែលនាំយកទ្រព្យទៅ មួយទៀត អ្នក​ផងតែងពេញចិត្ត​ចំពោះជនដូចម្តេច កាលនាំយកទ្រព្យទៅ ពួកជនជាបណ្ឌិត​តែងត្រេកអរ​ចំពោះជនដូចម្តេចដែលមករឿយៗ ។

(២១៤) (ព្រះពុទ្ធ) អំណាចជាធំក្នុងលោក ស្ត្រី​ឧត្តមជាងទ្រព្យទាំងឡាយក្នុងលោក​ សេចក្តីក្រោធ​ដូចជាច្រែះចាប់សស្ត្រាក្នុងលោក ពួកចោរជាសេចក្តីអន្តរាយក្នុងលោក​ អ្នកផងតែងឃាត់ខាំងទុក​នូវចោរកាលដែលនាំយកទ្រព្យទៅ អ្នកផងតែងពេញចិត្ត​ចំពោះសមណៈកាលនាំយកទ្រព្យទៅ ពួកជនជាបណ្ឌិត​តែងត្រេកអរចំពោះសមណៈ

ដែលមករឿយៗ ។

ឯកសារយោង

កែប្រែ

សៀវភៅ​​ព្រះត្រៃ​បិដកលេខ២៩ ទំព័រ ១១៤

พระไตรปิฎกเล่มที่ ๑๕ พระสุตตันตปิฎกเล่มที่ ๗ สังยุตตนิกาย สคาถวรรค อิสสรสูตรที่ ๗

Issara Sutta: Sovereignty​ (SN 1.77 [SN i 43 <SN i 98>])