ឧបករណ៏ភ្លេងខ្មែរ
ឧបករណ៏និងភ្លេងខ្មែរ
ខ្មែរជាជាតិសាសមួយដែលមានភាពវ័យចំនាស់ជាងគេនៅអាស៊ីអាគ្នេយ៏ សូម្បីតែវប្បធម៌ក៏ត្រូវបានមនុស្សម្នាស្កាល់ជា លក្ខណៈសកលដែរ។ ព្រមជាមួយគ្នានេះដែរសិល្បៈស្ថាបត្យកម្មដែលប្រកបដោយទេពកោសល្យច្នៃប្រឌិត ខ្មែរក៏មាន សិល្បៈតូរ្យតន្រ្តីរបស់ខ្លួនដែលបានថែរក្សាគងវង្សស្ថិតស្ថេរចេកាលរហូតមកដល់បច្ចុប្បន្ន។
ឧបករណ៏
កែប្រែភ្លេងបុរាណខ្មែរបានរក្សាទុក្ខនៅនិរន្តរភាពរបស់ខ្លូនអាចអោយគេចងចាំតាមរយៈឧបករណ៏ ៤ ប្រភេទដែលគេប្រើខ្សែសំរាប់ដេញ កេះ កូត និងឧបករណ៏សំរាប់ផ្លុំ ឧបករណ៏សំរាប់វាយបង្កើតស្នូរ។ដែលឧបករណ៏ទាំងនោះមានដូចជា ស្គរ(ស្ករដី ស្គរសម្ភោរ ស្គរធំ ស្គរតូច ស្គរជ័យ) ឈឹង រនាត(រនាតឯក រនាតធុង) ទ្រ ទ្រសោ ទ្រអ៊ូ តាខេ ទ្រឆេ ខ្លុយ ឃឹម ឆាប គង គែន ណៃ មួង ស្រឡៃ ចាប៉ី គងវង្សតូច គងវង្សធំ ឃ្មោះ ប៉ាន់ កុងប៉ឹង ប៉ីអ។ល។ ឧបករណ៏ប៉ុន្មានប្រភេទទាំងនេះហើយដែលធ្វើអោយ អន្តរជាតិស្គាល់ខ្មែរតាមរយឧបករណ៏ភ្លេងខ្មែរ ជាមួយនិងឧបករណ៏ដដែលនេះត្រូវបានយកមកបង្ហាញពីប្រពៃណីរបស់ ខ្លួនដែលប្រើក្នុងពិធីបែបសាសនាដូចជាពិធីបុណ្យកឋិនទាន បុណ្យផ្កា បុណ្យចូលឆ្នាំថ្មី បុណ្យកាន់បិណ្យ ភ្ជំបិណ្យ និងការសំដែងសិល្បៈសម័យជាដើម។ ភ្លេងខ្មែរមានច្រើប្រភេទទៅតាមវង្សភ្លេងនីមួយៗមានដូចជាៈ
ភ្លេងពិណ្យពាទ្យ
កែប្រែគេហៅភ្លេងពិណពាទ្យព្រោះនៅក្នុងក្រុមភ្លេងនោះកាលដើមឡើយគេនិយមប្រើពិណចេញផ្តើមមុនគេ។អ្នកខ្លះហៅភ្លេងនេះច្រឡំជាភ្លេងសៀម តាមការពិតសៀមយកពីខ្មែរយើងវិញទេ។សៀមហៅវង្សភ្លេងនេះថាជា ប៉ីពាទ្យ(ពិផាត)ព្រោះក្នុងការចាប់ផ្តើមគេប្រើប៉ីឬស្រឡៃនាំមុខគេ។តាមការពិតភ្លេងពិណពាទ្យមានកំនើតពីឥណ្ឌាតាំងពីសម័យព្រេងនាយមកម្លេះ លុះមកដល់ក្រោយមកខ្មែរក៏បានកែប្រែផ្លាស់ប្តូនិងថែមថយគ្រឿងភ្លេងអោយក្លាយជាភ្លេងរបស់ខ្មែរ។ខ្មែរនិយមប្រើប្រាស់ ភ្លេងពិណ្យពាទ្យសំរាប់ប្រគុំកំដរក្នុងឧកាសឡើងរោង លាបំណន់វត្ថុសក្តិសិទ្ធ ពិធីបុណ្យសពបំរើក្នុងរបាំព្រះរាជទ្រព្យ និងពិធីបុណ្យសាសនាជាដើម។ម្យ៉ាងទៀតប្រជាជនក៏និយមលេងភ្លេងដើម្បីកំដរសិល្បះដែលមានអាយុចំនាស់ដូចជារបាំបុរាណផងដែរ ជាវង្សភ្លេងដែលក្នុងការកំដររបាំបុរាណក្នុងពិធីបួងសួង(បន់ស្រន់លាបំណន់)ក្នុងពិធីសាសនា(បុណ្យកឋិន បំបួសនាគ ពុទ្ធពិសាក)ជួនកាលប្រើក្នុងពិធីបុណ្យសព។សព្វថ្ងៃមានពីរវង្សគឺវង្សតូចមានប្រដាប់៥គ្រឿង វង្សធំមាន១០គ្រឿង នៅក្នុងព្រះរាជវាំងមានគ្រឿងភ្លេងពិណពាទ្យពិសេសមួយបបែបហៅថាក្រុមភ្លេងមហោរីមានគ្រឿងចំរុះច្រើនយ៉ាងដល់ទៅ១៦គ្រឿង ដែលក្នុងវង្សភ្លេងនេះមានញឧបករណ៏ដូចជាប៉ី ឈឹង សម្ពោរ រនាត គងវង្សតូច ធំ ស្គរជ័យ និងស្រឡៃ។
ភ្លេងខ្មែរ
កែប្រែគេចាត់ទុកភ្លេងខ្មែរជាភ្លេងមង្គល។ដូចនេះហើយបានជាគេត្រូវប្រគំតែក្នុងពិធីមង្គលការតាមប្រពៃណីខ្មែរដូចជា ពិធីបញ្ជេញម្លប់កូនស្រី ពិធីមង្គលជាដើម។ភ្លេងខ្មែរសម្រាប់ពិធីមង្គលការមានច្រើប្រភេទណាស់ដូចជា បតហែកូនកំលោះចូលរោង ហែកំណត់ស៊ីស្លា កាត់សក់ សែនក្រុងពាលី កូនប្រុសសំពះពេលាកូនក្រស្រីចេញផ្ទឹមចងដៃ បង្វិលពពិល។បទភ្លេងខ្មែរមានទំនាក់ទំនងទៅនិងរឿងភ្លេងខ្មែរ។បទខ្ទេរ ខ្នងភ្នំ របងមាស បន្ទាយប្រាសាទ ស្រងាត់ ដោះក្រាល កន្ទ្រែនទ្រាំងលេងនៅពេលលោងភោជនីអាហារថ្ងៃត្រង់ (ក្រោយពេលស៊ីស្លាកំណត់)។
ភ្លេងក្លងឆ្នាក់
កែប្រែដើម្បីអោយបរិយាកាសស្រងេះស្រងោចលន្លងលង្លោច គេលេងវាក្នុងពិធីតម្កល់សព ហែសពបូជា។អ្នកខ្លះហៅភ្លេងក្លងឆ្នាក់តាមភាសាសៀមថា ភ្លេងខ្លងខែកដែលមានន័យថាភ្លេងស្គរជ្វា។ពិធីបុណ្យសពរឺតំកល់សពនិងពិធីតង្ហែរសពខ្មែរតែងតែប្រើភ្លេងខ្លងខែក ដែលវងភ្លេងនេះមានឧបករណ៏ឧបករណ៏មួយចំនួនដូចជា ស្រឡៃ ស្គរជ្វា ស្គរយោល និងគង។និង ខ្លុយ
ភ្លេងមហោរី
កែប្រែពាក្យមហោរី សម្គាល់ឈ្មោះភ្លេងផង សម្គាល់សភាពនៃវង់ភ្លេងផង។បទភ្លេងមហោរីមានលក្ខណៈប្រជាប្រិយ ហើយស្រាលជាងភ្លេងពិណពាទ្យ។វង់ភ្លេងមហោរីនិយមលេងក្នុងពិធីបុណ្យទានផ្ទាល់ទេ ប៉ុន្តែអាចប្រើកំដបរិយាកាសបានដែរ។ជាទូទៅ គេលេងភ្លេងមហោរីកំដរល្ខោនមហោរី។ វង្សភ្លេងមហោរី មានឧបករណ៏មួយចំនួនដូចជាទ្រអ៊ូ ទ្រសោ ខ្លុយ តាខេ ឈឹង ស្គរដី២ ចាប៉ី ប៉ីអ ទ្រខ្សែដៀវ និងសាដៀវ។
ភ្លេងព្រះរាជទ្រព្យ
កែប្រែវង្សភ្លេងមួយទៀតគឺវង្សភ្លេងព្រះរាជទ្រព្យ ដែលមានឧបករណ៏ដូជាខ្លុយ ចាប៉ី គែន ឈឹង រនាតធុង ស្គរដីនិងស្គររនា។
ភ្លេងឆៃយុំា
កែប្រែក្រៅពីនេះមានវង្សភ្លេងឆៃយុំាដែលមាន គង កុងប៊ឹង ស្គរបួន និងឆាប។ក្រៅពីនេះទៅទៀតមានវង្សភ្លេងយីកេដែលមានឧបករណ៏ ស្គរ ទ្រ និងខ្លុយ។
គេលេងភ្លេងនេះតែក្នុងពិធីបុណ្យដែលជាទីរីករាយដូចជាលេងកំដបុណ្យ កឋិន បុណ្យផ្កា បុណ្យបំបួសនាគជាដើម។ភ្លេងឆៃយុំាជាភ្លេងដែលរំភើបសប្បាយ ហើយរស់រវើកប្លែកពីភ្លេងឯទៀត។គេពុំ ទាន់ដឹងច្បាស់នៅឡើយទេអំពីប្រភពភ្លេងឆៃយុំានេះ។ដោយចង្វាក់ភ្លេងមានលោតៗភ្ញាក់ៗ អ្នកខ្លះអោយយោបល់ថា ភ្លេងឆៃយុំាទំនងមានកំណើតចេញពីមនុស្សជំនាន់ដើម ដែលមានសភាពភ្ញាក់ផ្អើលខ្លាចរអាប្រៀបបានទៅនិងសត្វព្រៃពេលឃើញមនុស្ស។អ្នកខ្លះទៀតយល់ថានៅពេលមនុស្សទទួលបានជោគជ័យក្នុងកិច្ចការរបស់ខ្លួនតែងតែសប្បាយរីករាយយ៉ាងខ្លាំង ហើយ ក៏បង្កើតភ្លេងឆៃយុំានោះឡើងដើម្បីរំលឹកនូវជ័យជំនះនេះ។
ភ្លេងគងស្គរ
កែប្រែអ្នកខ្លះហៅភ្លេងគងស្គរថា ភ្លេងទាំមួនឬភ្លេងកន្រ្តាំមួន។ភ្លេងនេះមានសូរស័ព្ទគួរអោយស្រងេះស្រងោចណាស់ហេតុនេះហើយបានជាគេលេងភ្លេងនេះនៅពេលដែលមានមនុស្សស្លាប់ពេលធ្វើបុណ្យលើខ្មោច។តាមការស្រាវជ្រាវរបស់សមាជិកក្រុមជំនុំទំនៀមទំទំលាប់ថា ភ្លេងគងស្គរមានកំណើតឡើងក្នុងរជ្ជកាល ព្រះបាទត្រសក់ផ្អែម។កាលព្រះអង្គបានឡើងសោយរាជ្យសម្បតិ្តព្រអង្គតែងនឹកស្រណោះសំលេងសត្វគ្រប់បែបយ៉ាងលាយឡំជាមួយស្នូរខ្យល់ ភ្លៀង ផ្គរ រន្ទះដែលព្រះអង្គធ្លាប់បានស្តាប់ទាំងយប់ទាំងថ្ងៃ កាលព្រះអង្គនៅជាម្ចាស់ចំការត្រសក់ផ្អែម។ដើម្បីតាងភ្លេងធម្មជាតិដ៏កំសត់បែបនេះ ព្រះអង្គទ្រង់ចាត់អោយអ្នកប្រាជ្ញរាជបណ្ឌិតបង្កើតក្រុមភ្លេងគងស្គរនោះឡើង។
ភ្លេងអារក្ខ
កែប្រែជាភ្លេងដែលគេប្រគំឡើងក្នុងពិធីបញ្ជូលខ្មោច បិសាច អារក្ខ អ្នកតា។នៅពេលមានមនុស្សឈឺហើយបើចង់សាកសួរខ្មោចអំពីបុព្វហេតុនៃជំងឺ គេលេងភ្លេងអារក្ខនេះ ដើម្បីបញ្ជូលខ្មោចលៀងខ្មោច។ក្រោយពីបានសាកសួរដឹងបុព្វហេតុ ដែលនាំអោយមានជំងឺគេអង្វរខ្មោចសុំអោយជាសះស្បើយ ហើយគេរៀបចំ តង្វាយផ្សេងៗថ្វាយខ្មោចនេះទៅ ក្រៅពីលេងក្នុងពិធីបញ្ជូលនិងលៀងអារក្ខគេប្រើក្នុងពិធីឡើងអ្នកតាដែរ។
ដូចនេះក្នុងនាមយើងជាអ្នកសិក្សាជាកូនខ្មែរជំនាន់ក្រោយគួរតែរបន្តលើកស្ទួយជួយការពារមរតកសិល្បៈភ្លេងខ្មែរអោយបានគងវង្សស្ថិតស្ថេររៀងរហូតទៅ។