ឧបទ្វីបឥណ្ឌូចិន

ឧបទ្វីបឥណ្ឌូចិន (ឬអាចហៅថា អាស៊ីអាគ្នេយ៍ដីគោក) គឺជាផ្នែកមួយនៃភូមិភាគអាស៊ីអាគ្នេយ៍។ វាស្ថិតនៅភាគខាងកើតនៃឧបទ្វីបឥណ្ឌា និងភាគខាងត្បូងនៃប្រទេសចិន ហើយមានព្រំប្រទល់ជាប់នឹងមហាសមុទ្រឥណ្ឌានៅទិសខាងលិចនិងមហាសមុទ្រប៉ាស៊ីហ្វិកនៅទិសខាងកើត។ ប្រទេសដែលស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិនរួមមាន៖ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា (ឬភូមា) ឧបទ្វីបម៉ាឡេ ថៃ និងវៀតណាម

ឧបទ្វីបឥណ្ឌូចិន
អាស៊ីអាគ្នេយ៍ដីគោក
ឥណ្ឌូចិន
ឧបទ្វីបមួយនៃទ្វីបអាស៊ី
ផែនទីសណ្ឋានដីនៃឧបទ្វីបឥណ្ឌូចិន
ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា (ភូមា) ឧបទ្វីបម៉ាឡេ ថៃ វៀតណាម

ពាក្យថាឥណ្ឌូចិន (ដើមឡើយឥណ្ឌូ–ចិន) ត្រូវបានគេចាប់ប្រើប្រាស់នៅអំឡុងដើមសតវត្សទី១៩។ ពាក្យនេះគឺសម្តៅមកលើទីតំបន់ដែលទទួលឥទ្ធិពលពីអរិយធម៌ឥណ្ឌានិងអរិយធម៌ចិន។ ក្រោយមក ពាក្យនេះត្រូវបានបារាំងយកមកធ្វើជាឈ្មោះតំណាងឱ្យអាណានិគមខ្លួននៅអាស៊ីអាគ្នេយ៍ដែលហៅថា សហភាពឥណ្ឌូចិន (មានប្រទេសកម្ពុជា ឡាវ និងវៀតណាម)។

វាក្យស័ព្ទកែប្រែ

ឈ្មោះថា"ឥណ្ឌូ-ចិន"ត្រូវបានលើកឡើងដំបូងដោយភូមិវិទូជនជាតិបារាំងកាត់ដាណឺម៉ាកម្នាក់ឈ្មោះកនរ៉ាត ម៉ាល់តេ-ប៊្រុនដោយគាត់បានសម្តៅលើតំបន់នេះថា indo-chinois នៅអំឡុងឆ្នាំ១៨០៤ ហើយនៅអំឡុងឆ្នាំ១៨០៨ មានភាសាវិទូជនជាតិស្កុតម្នាក់ឈ្មោះចន លីយដិនបានសម្តៅលើតំបន់នេះផងដែរថា Indo-Chinese បន្ទាប់ពីបានយល់ដឹងខ្លះៗអំពីជនជាតិនិងភាសានៃតំបន់នេះ។[១] ក្រោយមកទៀត ពួកបារាំងក៏បានចូលមកធ្វើអាណានិគមកម្មនៅក្នុងតំបន់នេះហើយបានដាក់ឈ្មោះឱ្យវាថា "Indochine française" ក្នុងគោលបំណងចង់បញ្ជាក់ថាឥណ្ឌូចិនគឺជាទឹកដីអាណានិគមរបស់បារាំង។[២] នៅអំឡុងពីពាក់កណ្តាលសតវត្សទី២០ ដល់ទី២១ គេច្រើនសម្តៅលើតំបន់នេះថាឥណ្ឌូចិន ជាពិសេសគឺអ្នកបស្ចឹមបូព៌ាហើយចាប់ពីសតវត្សទី២១ មក ពាក្យថា"អាស៊ីអាគ្នេយ៍ដីគោក"ត្រូវបានគេចាប់ប្រើប្រាស់ជារឿយៗ។[៣]

ជីវភូមិសាស្ត្រកែប្រែ

និយាយទៅតាមជីវភូមិសាស្ត្រ ជីវតំបន់ឥណ្ឌូចិនគឺជាតំបន់ដ៏សំខាន់មួយដែលស្ថិតនៅចក្រឥណ្ឌូម៉ាឡាយ៉ាហើយជាតំបន់ភូតគ្រាមរុក្ខភូគព្ភលេខន៍នៅក្នុងរជ្ជៈប៉ាលេអូត្រូពិចទិសបូព៌ា។ វារួមមានពពួកភូតគ្រាមនិងសត្វនិករនៃប្រទេសដែលបានរៀបរាប់នៅខាងលើ។ ផ្ទុយពីតំបន់នេះគឺមានតំបន់ម៉ាឡេស៊ីដែលគ្របដណ្តប់លើប្រទេសអាស៊ីអាគ្នេយ៍ដីកោះហើយលាតត្រដាងតាមចក្រឥណ្ឌូម៉ាឡាយ៉ានិងចក្រអូស្ត្រាឡាស៊ី[៤]

ភូមិសាស្ត្រកែប្រែ

ឧបទ្វីបឥណ្ឌូចិនគឺស្ថិតនៅភាគខាងត្បូងបង្អស់ពីទ្វីបអាស៊ីកណ្តាល។ វាសម្បូរទៅដោយជួរភ្នំជាច្រើនលាតសន្ធឹងពីតំបន់ខ្ពង់រាបទីបេពីភាគខាងជើងប្រសព្វគ្នាជាមួយដីទំនាបដែលមានប្រព័ន្ធទន្លេចំនួនបីហូរកាត់ពីជើងទៅត្បូងមាន៖ ទន្លេឥរាវតី (ប្រទេសភូមា) ទន្លេចៅពញា (ថៃ) និងទន្លេមេគង្គ (ដែលហូរកាត់តំបន់ទិសឥសាន្តនៃប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម)។

វប្បធម៌កែប្រែ

អាស៊ីអាគ្នេយ៍ដីគោកគឺមានលក្ខណៈផ្ទុយពីអាស៊ីអាគ្នេយ៍ដីកោះតាមរយៈរបៀបរស់នៅដោយនៅឥណ្ឌូចិនគេរស់នៅដោយពឹងផ្អែកលើ"ដីគោក" រីឯអាស៊ីអាគ្នេយ៍ដីកោះ (រួមមានប្រជុំកោះម៉ាឡេនិងហ្វីលីពីន) គឺគេរស់នៅពឹងផ្អែកលើទឹកសមុទ្រ។ លក្ខណៈខុសគ្នាមួយទៀតគឺភាសាដោយនៅអាស៊ីអាគ្នេយ៍ដីគោកមានគេនិយាយអំបូរភាសាដូចជា៖ ភាសាអូស្ត្រូអាស៊ីទិច ភាសាថៃ–កៈដៃ និងភាសាចិន–ទីបេជាដើមចំណែកឯអាស៊ីអាគ្នេយ៍ដីកោះវិញគឺគេនិយាយភាសាអូស្ត្រូនេស៊ី។ ទោះជាភាសានៃតំបន់អាស៊ីអាគ្នេយ៍ដីគោកជាក្រុមភាសាឯករាជ្យមែនតែពួកវាសុទ្ធតែមានលក្ខណៈស្រដៀងគ្នា (ឧទាហរណ៍៖ ភាសាខ្មែរ ថៃ និងលាវ)។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដីគោកបានទទួលឥទ្ធិពលវប្បធម៌ពីឥណ្ឌានិងចិនទៅតាមកម្រិតផ្សេងៗគ្នា។[៥] វប្បធម៌ខ្លះដូចជា វប្បធម៌ខ្មែរ ថៃ ឡាវ និងម៉ាឡេគឺទទួលឥទ្ធិពលវប្បធម៌ភាគច្រើនពីឥណ្ឌានិងមានមួយផ្នែកតូចប៉ុណ្ណោះដែលមកពីចិន។ វប្បធម៌ផ្សេងៗទៀតដូចជាវៀតណាមគឺទទួលបានពីចិននិងភាគតិចប៉ុណ្ណោះដែលបានមកពីឥណ្ឌា។ គេយល់ឃើញថា វៀតណាមបានទទួលវប្បធម៌ឥណ្ឌាតាមរយៈការឈ្លានពាននិងកាន់កាប់ទឹកដីចម្ប៉ានិងទឹកដីខ្មែរក្រោម

បច្ចុប្បន្ន បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដីគោកក៏មាននូវវប្បធម៌មួយចំនួនដែលមានដើមកំណើតមកពីបស្ចឹមលោកផងដែរ។ ឥទ្ធិពលទាំងនេះបានឆ្លងមកដល់ឥណ្ឌូចិននៅសម័យកាលនៃការពង្រីកអាណានិគមនិយមនិងចក្រពត្តិនិយមរបស់មហាអំណាចអឺរ៉ុប។

ព្រះពុទ្ធសាសនាគឺជាសាសនាចម្បងនិងនិយមបំផុតនៅអាស៊ីអាគ្នេយ៍ដីគោក។[៦][៧][៨][៩][១០][១១]

មើលផងដែរកែប្រែ

ឯកសារយោងកែប្រែ

  1. Vimalin Rujivacharakul; et al., eds. (2013) Architecturalized Asia : mapping a continent through history Hong Kong University Press p. 89 ISBN 9789888208050
  2. Wesseling, H. L. (2015) The European Colonial Empires: 1815–1919 Routledge ISBN 9781317895060
  3. Keyes, Charles F. (1995) The golden peninsula : culture and adaptation in mainland Southeast Asia (Pbk. reprint ed.) University of Hawaii Press p. 1 ISBN 9780824816964
  4. "Biogeographic region - Fauna" Encyclopedia Britannica
  5. Marion Severynse, ed. (1997) The Houghton Mifflin Dictionary Of Geography Houghton Mifflin Company ISBN 0-395-86448-8
  6. "Malaysia" The World Factbook Central Intelligence Agency 2016-09-28
  7. "Thailand" The World Factbook Central Intelligence Agency 2016-09-28
  8. "Myanmar" The World Factbook Central Intelligence Agency 2016-09-28 បណ្ណសារចម្លងពីខ្លឹមសារដើមនៅ2010-10-06 Unknown parameter |url-status= ignored (ជំនួយ)
  9. "Cambodia" The World Factbook Central Intelligence Agency 2016-09-28
  10. "Vietnam" The World Factbook Central Intelligence Agency 2016-09-28
  11. 2008 Report on International Religious Freedom (Report). U.S. Department of State, Bureau of Democracy, Human Rights, and Labor. September 2008. https://2009-2017.state.gov/j/drl/rls/irf/2008។ បានយកមក 2016-12-19. 

តំណភ្ជាប់ក្រៅកែប្រែ