ឧបសេនវង្គន្តបុត្ត

ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ថេរវាទ

   

ប្រទេស

  ស្រីលង្កា
កម្ពុជា • ឡាវ
ភូមា • ថៃ
 

Texts

 

ព្រះត្រ័យបិដក
Commentaries
Subcommentaries

 

History

 

Pre-sectarian Buddhism
Early schools • Sthavira
Asoka • Third Council
Vibhajjavada
Mahinda • Sanghamitta
Dipavamsa • Mahavamsa
Buddhaghosa

 

Doctrine

 

Saṃsāra • Nibbāṇa
Middle Way
អរិយដ្ឋង្គិកមគ្គ
អរិយសច្ច៤
Enlightenment Stages
Precepts • Three Jewels
Outline of Buddhism

 

ព្រះត្រៃបិដក

    វិន័យបិដក    
   


                                                                
មហាវិភង្គ ភិក្ខុនី មហាវគ្គ ចុល្លវគ្គ វរិវារ
                         
   
    សុត្តន្តបិដក    
   
                                                                          
ទីឃនិកាយ មជ្ឈិមនិកាយ
                             
   


   
                                                                                    
សំយុត្តនិកាយ អង្គុត្តរនិកាយ
                                 
   


   
                                                                               
អង្គុត្តរនិកាយ ខុទ្ទកនិកាយ
                               
   
   
                                                                               
ខុទ្ទកនិកាយ
                               
   
    អភិធម្មបិដក    
   
                                                                               
ធម្ម វិភង្គ ធាតុ
បុ.
កថាវត្ថុ យមកប្បករណ៍
                               
   
   
                                                                                    
មហាបដ្ឋាន
                                 
   
         

ព្រះឧបសេនវង្គន្តបុត្តត្ថេរ គឺ​ជា​ព្រះ​អរហន្ត​សាវកមួយ​អង្គ មាន​តំណែង​ឋានន្តរសក្តិ និង​ទ្រទ្រង់​កេរ្តិ៍​ឈ្មោះ​ក្នុង​ចំណោម​ព្រះ​មហាសាវក​នៃ​ព្រះ​ពុទ្ធ​ ទាំង​ជា​កម្លាំង​សំខាន់ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព្រះ​ធម្មវិន័យ​នៃ​ព្រះ​ពុទ្ធ​សាសនា​អោយ​ទូលំទូលាយ​ទៅ។

អតីតជាតិ កែប្រែ

ព្រះ​បទុមុត្តរៈសម្មាសម្ពុទ្ធ កែប្រែ

សម័យ​មួយ​លោក​បាន​ចូល​គាល់​ព្រះ​បទុមុត្តរៈ​សម្ពុទ្ធ បាន​ឃើញ​ផ្កា​កណិការី ក៏​កាច់​ផ្កា​នោះ​ត្រង់​ទង យក​មក​ធើ្វ​ប្រដាប់​លើ​ឆ័ត្រ ហើយ​បង្អោន​ចូល​ទៅ​ថ្វាយ​ព្រះ​សម្ពុទ្ធ និង​បាន​ប្រគេន​ភត្ត​ដល់​ភិក្ខុ​សង្ឃ​៨​អង្គ មាន​ព្រះ​បទុមុត្តរៈ​សម្ពុទ្ធ​ជា​ប្រធាន​រួម​ជា​៩​អង្គ។ ព្រះ​អង្គ​បាន​ត្រាស់​អនុមោទនា​ ការ​ថ្វាយ​ស្វេត​ច្ឆ័ត្រ​ផ្កាកណិកា និង​ការ​ប្រគេន​អាហារ​របស់​ខ្ញុំ​ថា ដោយ​សេចក្តី​ជ្រះ​ថ្លា​នៃ​កុលបុត្រ​នេះ កុលបុត្រ​នេះ​នឹង​បាន​សោយ​ទិព្វ​សម្បត្តិ ជា​កំពូល​នៃ​ទេវតា​ទាំង​ឡាយ ក្នុង​ឋាន​សួគ៌៣០ជាតិ នឹង​បាន​ជា​សេ្តច​ចក្រពត្តិ ២១ជាតិ ហើយ​នឹង​បាន​ជា​រាជា​ក្នុង​បទេសរាជ រាប់​ចំនួន​មិន​បាន កុលបុត្រ​នោះ​នឹង​បាន​ជា​សាវ័ក​របស់​ព្រះ​គោតម​សម្ពុទ្ធ​ក្នុង​កាល​អនាគត មាន​នាម​ថា​ឧបសេន

បច្ចុប្បន្នជាតិ កែប្រែ

ជីវប្រវត្តិ កែប្រែ

ព្រះ​ឧបសេន​ជា​បុត្រ​របស់​វង្គន្តព្រាហ្មណ៍ ដែល​ជា​មេស្រុក និង​នាង​សារី​ព្រាហ្មណីក្នុង​ស្រុក​ឈ្មោះ​នាលកៈ ឬ​ហៅ​ថា នាលន្ទា ក្នុង​ដែន​មគធរដ្ឋ។ ហេតុដែល​ហៅថា ឧបសេនវង្គន្តបុត្ត ព្រោះ ឈ្មោះ​របស់​លោក​ឧបសេន​​ត្រូវ​បាន​បូក​ជា​មួយ​នឹង​ឈ្មោះ​របស់​បិតា វង្គន្តៈ។ លោក​ជាប្អូន​ប្រុស​របស់​ព្រះ​សារីបុត្រត្ថេរ។ លោក​មាន​បងប្អូន​ទាំង​អស់​៧​នាក់ ប្រុស​៤នាក់ ស្រី​៣​នាក់។ ប្រុស​៤​នាក់​គឺ ព្រះ​សារីបុត្តត្ថេរព្រះ​ចុន្ទត្ថេរព្រះ​ឧបសេនត្ថេរ១ ព្រះ​រេវតត្ថេរ១។ ស្រី​៣​នាក់​គឺ នាង​ចាលាឧបចាលា១ និង​នាង​សីសុបចាលា១។ ឧបសេន​មាណព មាន​វ័យ​ចម្រើន​ឡើង​បាន​រៀន​ចប់​វិជ្ជា​ត្រៃវេទក្នុង​សាសនា​របស់​ព្រាហ្មណ៍​តាម​ត្រកូល មាន​ការ​បូជា​យញ្ញ​ជា​មន្ត​សម្រាប់​សែន​បួង​សួង និង​សូត្រ​អង្វរ​ព្រះ​ជា​ម្ចាស់​របស់​គេ​ដើម្បី​សុំ​សេចក្តី​សុខ​និង​ការ​ប្រាថ្នា​ផ្សេង​ៗ។

បព្វជ្ជា កែប្រែ

ក្រោយ​មក​ឧបសេនមាណព​បាន​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ ហើយ​បាន​ស្តាប់​ព្រះធម៌​របស់​ព្រះ​បរម​សាស្តា មាន​សទ្ធា​ជ្រះថ្លា គឺ​ការ​ជឿ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ហើយ​បាន​ចេញ​បព្វជ្ជា​ជា​ភិក្ខុ​ប្រព្រឹត្ត​បដិបត្តិ​សមណកិច្ច​តាម​នាទី។

ការ​បញ្ញត​សិក្ខាបទ​របស់​ព្រះ​សាស្តា កែប្រែ

ក្រោយ​ពី​បព្វជ្ជា​ហើយ​បាន​១​វស្សា ព្រះ​ឧបសេនវង្គន្តបុត្ត គិត​ចង់​ជួយ​ធ្វើ​អោយ​ព្រះ​សាសនារីក​ចម្រើន ទើប​តាំង​ខ្លួន​ជា​ឧបជ្ឈាយ៍​បំបួស​កុលបុត្រ​មួយ​ក្នុង​សម្មាក់​របស់​លោក។ ក្នុង​វស្សា​ទី ២ លោក​ក៏​បាន​នាំ​សិស្សដែល​បាន​បំបួស​អស់​១​វស្សា​នោះ​ទៅ​គាល់​ព្រះ​សាស្តា។ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា "ម្នាល​ឧបសេន អ្នក​បួស​បាន​ប៉ុន្មាន​វស្សាហើយ?" ព្រះ​ឧបសេនវង្គន្តបុត្ត​ក្រាប​ទូល​ថា "បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ​បួស​បាន​ពីរ​វស្សា​ហើយ ព្រះអង្គ"។ ព្រះ​បរម​សាស្តា​ត្រាស់​សួរ​បន្ត "ភិក្ខុ​រូប​នេះ​បួស​បាន​ប៉ុន្មាន​វស្សា​?" ព្រះ​ឧបសេនវង្គន្តបុត្ត​ទូល​តប​ថា "បពិត្រ​ព្រះអង្គ ភិក្ខុ​រូប​នេះ​បួស​បាន​មួយ​វស្សា​ហើយ ព្រះអង្គ" ព្រះ​អង្គ​ត្រាស់​សួរ​ទៀត​ថា ម្នាល​ឧបសេន ភិក្ខុ​រូប​នេះ​ត្រូវ​ជា​អ្វី​នឹង​អ្នក? ព្រះ​ឧបសេនវង្គន្តបុត្ត​ទូល​ថា បពិត្រ​ព្រះអង្គ ភិក្ខុ​រូប​នេះ​ជា​សទ្ធិវិហារិក​របស់​ខ្ញុំ​ព្រះអង្គ ព្រះ​ឧបសេន​វង្គន្តបុត្ត​ក្រាបទូល ដោយ​ប្រាថ្នា​នឹង​បាន​ទទួល​ស្តាប់​ពុទ្ធ​តម្រាស់​សរសើរ​អំពី​ហេតុ​ដែល​ខ្លួន​គិត។
ម្នាល មោឃបុរស ការ​ធ្វើ​ក្នុង​កិច្ច​នេះ​ជា​របស់​ដែល​មិន​សម​គួរ មិន​គួរ​ដល់​សមណៈ​ទ អ្នក​ជា​អ្នក​គួរ​ទទួល​នូវ​ការ​ប្រៀន​ប្រដៅ តែ​ហេតុ​អី​ទើប​យល់​ថា ខ្លួន​គួរ​ប្រៀន​ប្រដៅ​អ្នក​ដទៃ អ្នក​ស្វែង​រក​រឿង​ខ្វល់​លំបាក គឺ​ទាក់​ទង​ពួក​គណៈ​ច្រើន ការ​ធ្វើ​របស់​អ្នក​នេះ​មិន​មែន​ជា​ហេតុ​នាំ​អោយ​កើត​សេចក្តី​ជ្រះថ្លា​​ដល់​អ្នក​ដែល​មិន​ទាន់​ជ្រះ​ថ្លា​ ឬ​អោយ​កើត​សេចក្តី​ជ្រះ​ថ្លា​ក្រៃ​លែង​ឡើង​ដល់​អ្នក​ដែល​ជ្រះ​ថ្លា​ហើយ​ក៏​ទេ ការ​ធ្វើ​របស់​អ្នក​នេះ មាន​តែ​ធ្វើ​មិន​អោយ​កើត​សេចក្តី​ជ្រះថ្លា ដល់​អ្នក​ដែល​មិន​ទាន់​ជ្រះថ្លា ធ្វើ​អោយ​អ្នក​ដែល​ជ្រះ​ថ្លា​ហើយ ឈប់​ជ្រះ​ថ្លា​វិញ​ប៉ុណ្ណោះ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ដូច្នេះ​ហើយ ទើប​ទ្រង់​បញ្ញត​សិក្ខាបទ​ថា ភិក្ខុ​មាន​វស្សា​តិច​ជាង​១០​វស្សា មិន​គួរ​អោយ​ឧប្បសម្បទា​ដល់​កុលបុត្រ​ ភិក្ខុ​ណា​អោយ ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​ទុក្កដ តថាគត​អនុញ្ញាត​អោយ​ភិក្ខុ​មាន​វស្សា​១០ ឬ​ច្រើន​ជាង​១០​វស្សា​ឡើង​ទៅ អោយ​ឧបសម្បទា​ដល់​កុលបុត្រ​បាន​ គឺ​ធ្វើ​ជា​ឧបជ្ឈាយ៍បាន។

សម្រេច​គុណ​ធម៌​ជាន់​ខ្ពស់ កែប្រែ

ក្រោយ​ពី​ត្រូវ​ព្រះ​សាស្តា​តិះដៀល​ហើយ ព្រះ​ឧបសេនវង្គន្តបុត្ត​ក្រាប​ថ្វាយ​បង្គំ​លា​ចេញ​ពី​ទី​គាល់ ហើយ​គិត​ថា យើង​ត្រូវ​តិះដៀល​ព្រោះ​បរិវារ យើង​នឹង​អោយ​ព្រះពុទ្ធ​អង្គ​ប្រទាន​សាធុកា​ដល់​យើង​ព្រះ​អាស្រ័យ​បរិវារ​របស់​យើង ដោយ​ទ្រង់​មាន​ព្រះ​ភក្ត្រ​ដែល​ប្រៀប​ដូច​ព្រះ​ចន្ទ​ពេញវង់​ដូច្នោះ។ កាល​គិត​ហើយ​ លោក​ក៏​ទៅ​ចម្រើន​វិប្សនានៅ​ក្នុង​ទី​កន្លែង​ដ៏​សម​គួរ​មួយ​​ដោយ​មិន​ប្រមាទ មិនយូរប៉ុន្មាន​លោក​ក៏​សម្រេច​ព្រះ​អរហត្ត​ ជា​ព្រះ​អរិយ​បុគ្គល​ជាន់​ខ្ពស់​ក្នុង​ព្រះពុទ្ធ​សាសនា ហើយ​លោក​ជា​អ្នក​ប្រព្រឹត្ត​នៅ​ក្នុង​ធុតង្គ ១៣​ប្រការ ទាំង​លោក​បាន​ឈ្មោះ​ថា មាន​សិស្ស​និង​បរិវារ​ច្រើន។

១០គាថា កែប្រែ

ក្រោយ​ពី​បាន​ជា​ព្រះ​អរហន្ត​ហើយ ព្រះ​ឧបសេនវង្គន្តបុត្តត្ថេរ បាន​ពោល​គាថា​ទុក​១០​គាថា មាន​នៅ​ក្នុង​បាលី​គម្ពីរ​ខុទ្ធកនិកាយ​ថេរគាថា មាន​សេចក្តី​ថា

  1. ភិក្ខុគួរ​នៅ​ក្នុង​អាសនៈ​ដ៏​ស្ងាត់ មិន​មាន​សម្លេង​គឹក​កង ដែល​ជា​ទី​អាស្រ័យ​នៅ​របស់​សត្វ​ព្រៃ​ទាំង​ឡាយ ព្រោះ​នឹង​បាន​កើត​សភាព​ស្ងប់​ដល់​ខ្លួន។
  2. ភិក្ខុ​គួរ​ប្រើ​សំពត់​ដែល​រើស​មក​អំពី​គំនរ​សម្រាម ឬ​រើស​មក​ពី​ព្រៃ​ស្មសាន ឬ​រើស​ពី​ផ្លូវ​តូច​ធំ ទើប​សមគួរ។
  3. ភិក្ខុ​គួរ​ធ្វើ​ចិត្ត​អោយ​ទាប (​គួរ​កម្ចាត់​មានះ គឺ​ការ​ប្រកាន់​ខ្លួន​ចេញ) គួរ​ត្រាច់​បិណ្ឌបាត​តាម​លំដាប់​ត្រកូល គួរ​សង្រួម​រវាំង​ទ្វារ បាន​ដល់​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត។
  4. ភិក្ខុ​គួរ​ត្រេកអរ​ចំពោះ​តែ​វត្ថុ​របស់​ខ្លួន សូម្បី​ជា​របស់​សៅហ្មង មិន​គួរ​ត្រូវ​ការ​រស​អាហារ​អោយ​ច្រើន​យ៉ាង ព្រោះ​ចិត្ត​របស់​បុគ្គល​ដែល​ជាប់​នៅ​ក្នុង​រស​អាហារ រមែង​មិន​ត្រេក​អរ​ក្នុង​ការ​សម្លឹង​មើល​នូវ​ធម៌ (មិន​ត្រេក​អរ​ក្នុង​ឈាន)។
  5. ភិក្ខុ​គួរ​ជា​អ្នក​ប្រាថ្នា​តិច គួរ​សន្តោស គឺ​ត្រេកអរ​តាម​មាន​តាម​បាន គួរ​ជា​អ្នក​ស្ងាត់ មិន​គួរ​ច្រឡូក​ច្រឡំ​ជា​មួយ​គ្រហស្ថ និង​បព្វជិត​ទាំង​ឡាយ។
  6. ភិក្ខុ​គួរ​ធ្វើ​ខ្លួន​អោយ​ដូច​ជា​មនុស្ស​ឆ្កួត និង​មនុស្ស​គ មិន​គួរ​និយាយ​ច្រើន​ក្នុង​កណ្តាល​សង្ឃ។
  7. ភិក្ខុ​មិន​គួរ​ជេរ​បុគ្គល​ណា គួរ​លះ​ការ​ប៉ះ​ទង្គិច​នឹង​អ្នក​ដទៃ គួរ​សង្រួម​ក្នុង​ព្រះ​បាតិមោក្ខ (ប្រមូល​សីល​របស់​ព្រះ​សង្ឃ​ដែល​សូធ្យ​រាល់​កន្លះ​ខែ មាន​២២៧) គួរ​ស្គាល់​ប្រមាណ​ក្នុង​អាហារ។
  8. ភិក្ខុ​គួរ​ឈ្លាស​ក្នុង​ការ​កើត​ឡើង​នៃ​ចិត្ត ដែល​មាន​និមិត្ត​ដែល​ខ្លួន​កាន់​យក​ល្អ​ហើយ គួរ​ប្រកប​សមថៈ (ការ​ធ្វើ​ចិត្ត​អោយ​ស្ងប់) និង​វិបស្សនា(គឺ​ឃើញ​ថា វត្ថុ​ដែល​បច្ច័យ​តាក់​តែង​ទាំង​ពួង​ជា​ត្រៃលក្ខណ៍)ក្នុងវេលាដ៏​គួរ។
  9. ភិក្ខុ​ដែល​មាន​បញ្ញា ជា​អ្នក​ប្រកប​ដោយ​សេចក្តី​ព្យាយាម​ជានិច្ច គួរ​ប្រកប​ចិត្ត​តែ​ក្នុង​ផ្លូវ​ដែល​ត្រូវ​គ្រប់​កាល ដោយ​តាំង​ចិត្ត​ថា បើ​នៅ​មិន​ទាន់​អស់​ទុក្ខ នឹង​មិន​ដាក់​ធុរៈ។
  10. អាសវៈ (កិលេស​ដែល​ត្រាំ​នៅ​ក្នុងសន្តាន) ទាំង​អស់​របស់​ភិក្ខុ​ដែល​នៅ​យ៉ាង​នេះ ជា​អ្នក​ប្រាថ្នា​សេចក្តី​បរិសុទ្ធ​យ៉ាង​នេះ រមែង​អស់​ទៅ​ ភិក្ខុ​នោះ​រមែង​បាន​ដល់​ព្រះ​និព្វាន។

ហេតុ​ដែល​កុលបុត្រជ្រះថ្លា កែប្រែ

មូល​ហេតុ​ដែល​កុលបុត្រ​ជ្រះថ្លា ចូល​មក​បព្វជ្ជា​ឧបសម្បទា​ក្នុង​សម្នាក់​របស់​លោក​ច្រើន​ដូច្នោះ ព្រោះ​ព្រះ​ឧបសេនវង្គន្តបុត្ត​ចេញ​បព្វជ្ជា​អំពី​ត្រកូល​ធំ១ លោក​ជា​ធម្មកថិក​ដ៏​ឈ្លាស សម្តែង​ធម៌​ដែល​ប្រៀប​ដូច​ជា​ផែន​ដី១ ទើប​មាន​កុលបុត្រ​ចំនួន​ច្រើន​មាន​សទ្ធា​ជ្រះថ្លា គឺ​មាន​ជំនឿ​និង​ជ្រះ​ថ្លា​ក្នុង​ធម្មកថា​របស់​លោក ហើយ​ចេញ​បួស​ក្នុង​សម្នាក់​របស់​លោក អំពី​ត្រកូល​ដែល​ជា​ញាតិ​ខ្លះ ជា​មិត្ត​សម្លាញ់​ខ្លះ​ និង​ត្រកូល​អាមាត្យ​ខ្លះ។ មុន​នឹង​លោក​បំបួសកុលបុត្រ លោកតែង​ពោល​​ថា ខ្ញុំ​ជា​អ្នក​សមាទាន​អារញ្ញិកធុតង្គ កាល​ពួក​លោក​អាច​កាន់​ធុតង្គ​បាន ពួក​លោក​ក៏​នឹង​បាន​បព្វជ្ជា។ ទើប​លោក​បង្រៀន​ធុតង្គ​ដល់អ្នក​ទាំង​នោះ។ លុះ​លោក​មាន​វស្សា​គំរប់​១០​ហើយ ទើប​លោក​បព្វជ្ជា​កុលបុត្រ​ទាំង​នោះ​​មាន​ប្រមាណ​៥០០​នាក់​ជា​ភិក្ខុ។ ក្នុង​សម័យ​មួយ ព្រះ​បរម​សាស្តា​ប្រថាប់​នៅ​ក្នុង​វត្ត​ជេតពន​មហាវិហារ ត្រាស់​ប្រាប់​ភិក្ខុ​សង្ឃ​ថា ព្រះ​អង្គ​ប្រាថ្នា​នឹង​នៅ​តែ​ម្នាក់​ឯង មិន​ទាក់​ទង​ជា​មួយ​ភិក្ខុ​ណា​មួយ​ឡើយ។ ចំណែក​ភិក្ខុ​ទាំង​ឡាយ ក៏​តាំង​កតិកាគ្នា​ឡើង​ថា "អ្នក​ណា​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ ត្រូវ​អោយ​អ្នក​នោះ​សម្តែង​អាបត្តិ​បាចិត្តិយៈ​ចេញ"។ គ្រានោះ​ព្រះ​ឧបសេនវង្គន្តបុត្ត​គិត​ថានឹង​មកគាល់​ព្រះ​សាស្តា ទើប​មក​កាន់​វត្ត​ជេតពន​មហាវិហារ ជា​មួយ​នឹង​បរិវារ​របស់​លោក បាន​ចូល​ថ្វាយ​បង្គំ​ព្រះ​បរម​លោកនាថ​ហើយ គង់​ចុះ​ក្នុង​ទី​ដ៏​សមគួរ។ ព្រះ​អង្គ​ក៏​ត្រាស់​ជា​មួយ​នឹង​សទ្ធិវិហារិក​មួយ​រូប​របស់​ព្រះ​ឧបសេនវង្គន្តបុត្ត​ត្ថេរថា "នែ៎ភិក្ខុ សំពត់​បង្សុកូល​ជា​ទី​ពេញ​ចិត្ត​របស់​អ្នក​ឬ?" បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សំពត់​បង្សុកូល​មិន​ជា​ទី​ពេញ​ចិត្ត​របស់​ខ្ញុំ​ព្រះ​អង្គ​ទេ ការ​ដែល​កាន់​បង្សុកូលិកធុតង្គ​របស់​ខ្ញុំ​ព្រះ​អង្គ ព្រោះ​ការ​គោរព​ក្នុង​ព្រះ​ឧបជ្ឈាយ៍​របស់​ខ្ញុំ​ព្រះ​អង្គ។ ព្រះ​សាស្តា​ទ្រង់​ប្រទាន​សាធុការ​ដល់​ព្រះ​ឧបសេនវង្គន្តបុត្ត​ត្ថេរថា ល្អហើយៗ ឧបសេន

តំណែង កែប្រែ

សម័យ​ក្រោយ​មក​ ព្រះ​សាស្តាស្តេច​ចេញ​ប្រថាប់​គង់​កណ្តាល​ព្រះ​អរិយសង្ឃ ​ទ្រង់​សរសើរ​គុណ​​តែង​តាំង​ព្រះ​ឧបសេនវង្គន្តបុត្ត​ត្ថេរ ទុក​ក្នុង​ឋានន្តរសមណ​សក្តិថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ឧបសេន ជា​អ្នក​ប្រសើរ​ជាង​ភិក្ខុ​ទាំង​ឡាយ ដែល​ជា​សាវក​របស់​តថាគត ផ្នែក​នាំ​មក​នូវ​សេចក្តី​ជ្រះថា្ល​ដោយ​ជុំវិញ ឬ​ដោយ​ទូទៅ​ក្នុង​ពួក​ជន​ទាំង​ថ្នាក់​ខ្ពស់​ និង​ថ្នាក់​ទាប។

សេចក្តី​ពន្យល់ កែប្រែ

ទុក្កដ ជា​ឈ្មោះ​អាបត្តិ​មួយ​ជំពូក​ក្នុង​អាបត្តិ​ទាំង​៧​យ៉ាង បាន​ដល់ បារាជិក សង្ឃាទិសេស ថុល្លច្ច័យ បាចិត្តយៈ បាដិសេទនិយៈ ទុក្កដ ទុព្ភាសិត។

យោង កែប្រែ

ព្រះអសីតិមហាសាវក