ឧិសថប្រោសចិន្តា

ឧិសថប្រោសចិន្តា

ទំនុកច្រៀងនិងបទភ្លេង ដោយអ្នកស្រី កែវ ចន្ទ័បូរណ៍ សម្រួលបទភ្លេង ដោយលោក នភ ហង្សផលា


១/ ផ្កាឈូករីកស្រស់នៅលើផ្ទៃបឹង ភ្នែកគន់សម្លឹងឥតមានជិនណាយ សោភ័ណបុប្ផាល្អស្រស់ឆើតឆាយ នាំចិត្តសប្បាយស្បើយអស់ទុក្ខា។

២/ ផ្កាអើយអើយផ្កាដុះចេញពីភក់ គួរធំអាក្រក់ដិតជាប់នាសា ប្រែជាឧិសថប្រោសដួងចិន្តា អោយអារម្មណ៍ថ្លារីករាយក្សេមក្សាន្ត។

បន្ទរ. ផ្កាឈូករហង់រីកលើគង្គា រេរាំកាយាបង្អួតរូបប្រាណ បានយល់បុប្ផាចិត្តព្រួយស្រាកស្រាន្ត ក្លែបក្លិនកល្យាណសណ្តំទ័យា។

៣/ ផ្កាឈូកល្អដូចភក្រ្តញញឹមស្រស់ ថ្នមប្រណីប្រោស បេះដូងកំព្រា បានឈូកកំដរនែបនិត្យជាគ្នា ហឬទ័យកំព្រាស្បើយវិយោគស្នេហ៍។