ឯកសារជំនួយស្មារតី

លេខ០១៖ ប្រជាពលរដ្ឋ និងការទទួលខុសត្រូវ

កែប្រែ

យើងអាចប្រដូចស្រុកខ្មែរទៅនឹងផ្ទះមួយ ដែលនៅក្នុងផ្ទះនោះមានបញ្ហាសព្វបែបយ៉ងដូចជា អំពើពុករលួយ គំលាតដែលចេះតែរីកធំទៅៗរវាងអ្នកមាន និងអ្នកក្រ អន្តោប្រវេសន៍ខុសច្បាប់ ការបំផ្លាញព្រៃឈើ ការបំពុលបរិស្ថានគ្រប់ទីកន្លែង រួមទាំងការទាមទារដំឡើងប្រាក់ខែរបស់កម្មករជាដើម។ ជាអកុសលទ្វារផ្ទះនេះចាក់សោរជាប់។ សោរដែលចាក់នេះ គឺអំណាចប្រមូលផ្ដុំ។ អំណាចប្រមូលផ្ដុំជាមេសោខ្ទាស់ទ្វារជាប់។ ប្រជាពលរដ្ឋត្រូវចាក់បើកសោនេះពោលគឺ បំបែកអំណាចដែលប្រមូលផ្ដុំនេះឲ្យខានតែបាន បើយើងចង់ចូលទៅចាត់ចែងដោះស្រាយបញ្ហាទាំងឡាយក្នុងផ្ទះ រួចរស់នៅក្នុងភាបថ្លៃថ្នូរក្នុងភាពជាម្ចាស់ផ្ទះ។

សម្ព័នមានទស្សនវិស័យមុតស្រួចថាយន្តការ ៨ចំណុចជាកូនសោក្នុងការចាក់បំបែកអំណាចដែលកំពុងប្រមូលផ្ដុំនេះបាន។ ការបំបែកអំណាចគឺជាច្រកចូឡតែមួយគត់ នឹងដំបូងគេបំផុតមុននឹងយើងឈានទៅដោះស្រាយបញ្ហាផ្សេងៗ។ សន្លឹកឆ្នោតយល់ដឹង និងទទួលខុសត្រូវរបស់ពួកយើងម្នាក់មួយសន្លឹកៗគឺអាចនាំយកកូនសោរបស់សម្ព័ន ទៅចាក់មេសោអំណាចប្រមូលផ្ដុំបាន។ សម្ព័ន្ធតែងក្រើនរំលឹកបងប្អូនថាសូមបោះឆ្នោតប្រកបដោយការទទួលខុសត្រូវ។ បោះឆ្នោតព្រោះសងគុណបក្ស និងសងគុណ​បុគ្គល​មិនត្រូវបានចាត់ទុកថាជាកសន្លឹកឆ្នោតប្រកបដោយការទទួលខុសត្រូវទេ។ បោះឆ្នោតព្រោះសង្ឃឹមចង់បាន​ប្រាក់ខែច្រើនជាងមុន ទំនិញចុះថោកហើយទុកអំណាចប្រមូលផ្ដុំដដែល? នេះមានន័យថា វាសនារបស់បងប្អូននឹងស្ថិតក្នុងកណ្ដាប់ដៃ​គេដដែល ហើយក៏​មាន​ន័យថា បើគេឲ្យយើងស្លាប់ គឺយើងស្លាប់ ឲ្យវេទនាគឺវេទនាដូចសព្វថ្ងៃអីចឹង។ ដើម្បីឲ្យកាត់តែងាយយល់ យើងបានសាកល្បងសិក្សាពី​លក្ខណៈផ្ទុយ​គ្នា ២ ប្រភេទរបស់អ្នកនយោបាយ និងប្រជាពលរដ្ឋដូចខាងក្រោម៖

ប្រជាពលរដ្ឋដែលទទួលខុសត្រូវ

កែប្រែ

យើងគ្រប់គ្នា ជាប្រជាពលរដ្ឋត្រូវទទួលលើអ្វីដែលយើងបានជ្រើសរើស ពិសេសការជ្រើសរើសអ្នកកាត់ការងារប្រទេសជាតិ។ ពលមានគុណភាព គឺពលដែលស្គាល់ពីសិទ្ធិ និងកាតព្វកិច្ចក្នុងនាមជាម្ចាស់ប្រទេសរបស់ខ្លួន។ ការយល់ដឹងពីភាពជាម្ចាស់ និង​ការចូលរួមបំពេញកាតព្វកិច្ចដើម្បីទៅទាមទារអំណាច ទៅប្រើប្រាស់សិទ្ធិរបស់ខ្លួនមិនត្រឹមតែជាអ្វីដែលពលក្នុង​សង្គម​ប្រជាធិបតេយ្យ​គេធ្វើប៉ុណ្ណឹងទេ តែការណ៍នេះ បង្ហាញពីភាពថ្លៃថ្នូរក្នុងភាពជាមនុស្សរបស់យើងផងដែរ។ គេតែងហៅប្រជាពលរដ្ឋថា ម្ចាស់ឆ្នោត តែអ្នកដែលត្រូវបានគេហៅថា ជាម្ចាស់ឆ្នោតទាំងឡាយគប្បីយល់ថា មិនមែនត្រឹមតែប្រជាពលរដ្ឋនៅតាមភូមិឃុំទេ ដែលជាម្ចាស់ឆ្នោត តែទាំងអ្នកនយោបាយទាំងអ្នកហៅគេថា ម្ចាស់ឆ្នោតដែលភាគច្រើន គឺអង្គការសង្គមស៊ីវិលយើងទាំងអស់គ្នាសុទ្ធតែជាម្ចាស់ឆ្នោត។ ពួកយើងជាប្រជាពលរដ្ឋមាននាទីរៀបចំជាប្រព័ន្ធឲ្យអ្នកកាត់ការងារប្រទេសជាតិ ធ្វើការងារឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ​ភាគច្រើន តាមរយៈតំណាង។ ជាការផ្ដល់នូវមេរៀនខុសឆ្គងដល់ប្រជាពលរដ្ឋ ដែលខាងអង្គការសង្គមស៊ីវិលខ្លះគេថា គ.ជ.ប គ្មានឆន្ទៈអនុវត្ដច្បាប់ដាក់ទណ្ឌកម្មលើគណបក្សណា ដែលបំពានបទប្បញ្ញត្តិរបស់ គ.ជ.ប។ បើដឹងថាគេអត់ឆន្ទៈគោរពច្បាប់ ដូច្នេះកុំទៅដេកពឹងឆន្ទៈគេទៀត ត្រូវរកវិធានការមកទុកដាក់អ្នកដែលគ្មានឆន្ទៈឲ្យគោរព គឺដាច់ខាតត្រូវគោរពទោះគ្មាន ឬមានឆន្​ទៈគោរពក៏ដោយ។ យើងចេះតែស្រែកថាយើងមានច្បាប់ច្រើនហើយតែ គេ អត់ឆន្ទៈគោរព! ការងារចំបងគឺទៅធ្វើច្បាប់ថ្មីមួយដាក់អ្នកដែល​អត់​​ឆន្ទៈគោរពនោះ!

ក្នុងនាមជាម្ចាស់ប្រទេសពេលឃើញតំណាងបរស់ខ្លួនមិនបានធ្វើការឆ្លើយតប នឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋភាគច្រើនទេ យើមានសិទ្ធិស្ដីបន្ទោសកែតម្រូវដោះដូរតំណាងនោះបានគ្រប់ពេល ឬទៅតាមអាណត្ដិដែលមានចែងក្នុងច្បាប់។ តែដើម្បីកុំឲ្យគេថា ប្រជាពលរដ្ឋខ្មែរឡប់គ្រឿងដក់ដាក់ៗ តំណាងមិនស្វាងរកតែធ្វើការមិនកើត លុះត្រាតែប្រជាពលរដ្ឋភាគច្រើននោះ មានការយល់ដឹង និងមានការទទួលខុសត្រូវ ពោលគឹពេលរើសក៏រើសដោយការទទួលខុសត្រូវ ឯពេលដកក៏ដកដោយការទទួលខុសត្រូវ។ អ្នកនយោបាយ​ខ្លាចបំផុតប្រជាពលរដ្ឋបែបនោះ ព្រោះក្នុងខណៈនោះក្រៅពីអ្នកតំំណាង មន្ត្រីរាជការរាប់ដល់កៅអីនាយករដ្ឋមន្ដ្រី គឺក្ដៅមានប្រព័ន្ធការពារ​ចាក់ស្រេះរកលួចស៊ីមិនបាន វានៅត្រឹមតែជាការទទួលខុសត្រូវតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋដែលមោនទទួលខុសត្រូវ

កែប្រែ

​​​​អត្ថន័យនៃការបោះឆ្នោត គឺការទៅបង្ហាញឆន្ទៈក្នុងការជ្រើសរើសតំណាងប្រជាពលរដ្ឋទៅធ្វើកិច្ចការប្រទេសជាតិ មិនមែនជាការបតស្នង​ការស្រឡាញ់ទៅបុគ្គលណាឡើយ។ អ្នកចង់បោះឲ្យនរណាម្នាក់ក៏តាមចិត្ត តែសូមកុំភ្លេចជ្រើសដោយការទទួលខុសត្រូវផង បានន័យថា​បើសម្រេចរើសយកនរណាហើយដល់ពេលចុងក្រោយ បើអ្នកនោះមិនបានគេគោរពតាមការសន្យារបស់គេ កុំទៅជេរគេត្រូវបន្ទោសខ្លួនឯង​មុនគេ ដែលបណ្ដោយឲ្យគេកុហកបោកប្រាស់បាន បើផ្ទុយពីនេះអាចរាប់បានថាជាប្រជាពលរដ្ឋដែលមិនទទួលខុសត្រូវ។

ប្រជាពលរដ្ឋត្រូវយល់ថា យើងត្រូវជ្រើសរើសតំណាងដោយការទទួលខុសត្រូវកុំអាអីទៅបន្ទោសគេ ថាគេមិនធ្វើតាមសន្យា ព្រោះថា ការសន្យាវាស្រួលថាណាស់សម្រាប់អ្នកនយោបាយទុច្ចរិត។ តឺយ៉ាប់ពេកយើប្រជាពលរដ្ឋខ្មែរ គេអាងមួយ អាងអីគឺអាងថា អាណត្ដិក្រោយ​ឈប់​បោះ​ឲ្យ​គេហើយ! លុះដល់ជិតបោះឆ្នោតអាណត្ដិក្រោយគេមកផ្លុំត្រចៀកបន្ដិចក៏បោះឲ្យគេទៀត។ បើបងប្អូនយល់ថាស្រេចតែ​អ្នកនយោបាយចាត់ចែងកិច្ចការប្រទេស ឯបងប្អូនខ្ជិលចេះ ខ្ជិលដឹង ខ្ជិលតាមដាន ខ្ជិលគិត ចាំតែដល់ថ្ងៃទៅបោះតាមគេតាមឯងទៅ គឺជាលទ្ធភលដូចសព្វថ្ងៃនេះអីចឹង ម្ដងគេហៅទៅបាតុកម្ម ម្ដងគេហៅទៅបួងសួងស្រេចតែគេនឹកឃើញ ឯលទ្ធផលគឺប្រជាពលរដ្ឋ​រស់រងទុក្ខដដែល។

ខ្ញុំចង់និយាយពាក្យក្នុងចិត្តរបស់ខ្ញុំថា ឱ! ប្រជាពលរដ្ឋខ្មែរដ៏សែនឡេឡឺរបស់ខ្ញុំអើយ! តើអ្នកចង់បានភាពជាម្ចាស់ប្រទេសរបស់អ្នក គឺភាពជាម្ចាស់លើទឹកដីកំណើតរបស់ខ្លួនទេ? បើពួកអ្នកនៅតែជ្រួលច្របល់តាមហ្វូងបែបនេះ ភាពជាម្ចាស់ក្នុងការសម្រេចវាសនាប្រទេស នឹងត្រូវបានអ្នកនយោបាយទុច្ចរិតឆ្លៀតឱកាសដណ្ដើមយករហូតហើយ ហើយករណីបែបនេះក៏គ្មានអីចំលែកដែរ នៅពេលដែលយើង​ធ្វេសប្រហែស គឺលោកចោរចូលមកលួចបែបនេះឯង។ ដូច្នេះហើយទើបយើងនិយាយហើយនិយាយទៀតថា ពឹងលើឆន្ទៈរបស់​អ្នកនយោបាយ​សន្យាថា នឹងធ្វើឲ្យប្រជាពលរដ្ឋតែមួយមុខមិនបានទេ ហើយបើចូលចិត្តចង់បានឆន្ទៈខ្លាំង​គឺត្រូវសំលឹងរកនរណា ដែលមានឆន្ទៈក្នុងការទៅរៀបចំជាប្រព័ន្ធ គឺប្រព័ន្ធដែលអាចធានាឲ្យប្រជាពលរដ្ឋម្ចាស់ប្រទេសអាចប្រើភាពជាម្ចាស់របស់ខ្លួនបាន។

អ្នកដឹងនាំដែលទទួលខុសត្រូវ

កែប្រែ

អ្នកនយោបាយត្រូវបង្ហាញពីទស្សនវិស័យថាខ្លួន និងក្រុមថាចង់នាំប្រជាពលរដ្ឋទៅណា? ទៅដោយមធ្យោបាយណា? ទៅដោយឥរិយាបថបែបណា? អ្នកនយោបាយត្រូវជាអ្នកមានទស្សនវិស័យក្នុងការដោះស្រាយបញ្ហា និងជាអ្នកនាំមុខប្រជាពលរដ្ឋ។ ឯលក្ខខ័ណ្ឌអាចយកប្រជាពលរដ្ឋធ្វើត្រីវិស័យបានលុះត្រាតែប្រជាពលរដ្ឋប្រទេស នោះជាប្រជាពលរដ្ឋខ្លឹមមានគុណភាពអាច​ពិចារណា​វែកញែក មានចំណេះជំនាញ និងប្រកបដោយសីលធម៌ខ្ពស់នោះ ទើបប្រជាពលរដ្ឋដែលប្រកបដោយគុណភាពនោះ អាចមកជួយតម្រង់​ទិសអ្នកនយោបាយបាន។

សន្លឹកឆ្នោតមួយសន្លឹកសម្រាប់សម្ព័ន្ធគឺ ជាការទទួលខុសត្រូវមួយ ជាតំលៃមួយជាភាពថ្លៃថ្នូរមួយ ក្នុងនាមជាម្ចាស់ប្រទេសម្នាក់។ ពួលយើងជាទូទៅគឺយល់ពីសិទ្ធិក្នុងនាមជាម្ចាស់ យល់ពីអំណាចក្នុងភាពជាម្ចាស់ និងស្គាល់បីកាតព្វកិច្ចក្នុងការចូលរួមទាមទា​រអំណាច​ជាម្ចាស់នោះ។ សម្ព័នកើតមក្នុងថ្ងៃនេះគឺដើម្បីផ្ដួចផ្ដើមធ្វើការងាទាំងអស់នេះ ក្រោមបាវចនារបស់យើងគឺ រួមធ្វើ រួមគិត រួមទទួលខុសត្រូវ។ គោលដៅដែលយើងចង់នាំប្រពលរដ្ឋទៅគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដែលត្រូស្ដែងចេញនៅ​ពេល​ដែលយើងអាចប្រែក្លាយយន្ដការ ៨ ចំណុចឲ្យទៅជាច្បាប់បាន។ យើងនឹងប្រើយន្ដការនេះជាយន្ដការក្នុងការទៅ​កាត់បន្ថយ​អំណាច​រដ្ឋ ក្នុងន័យមួយទៀតគឺ ប្រជាពលរដ្ឋមានអំណាចជាម្ចាស់។ ពួកយើងផ្ដើមចេញពីការពន្យល់លើគោលធំៗបីគឺ ប្រជាធិបតេយ្យ និងនយោបាយ ការទាញយកប្រយោជន៍ពីកិច្ចបដិបត្តិព្រះធម៌ និងសីលធម៌សង្គម។ ពួកយើងគោរពគោការណ៍មួយគឺ ខ្ញុំមិនដឹកអ្នក អ្នកក៏មិនដឹកខ្ញុំ ​ពួកយើងពន្យល់គ្នាឲ្យយល់ពីគោលដៅ ពីចំណុចចាប់ផ្ដើម ពីឥរិយាបថនយោបាយ និងពីលក្ខណៈសម្បត្តិធនធានមនុស្ស​ដែលយើងត្រូវការ ហើយពួកយើងដើរទៅមុខទាំងអស់គ្នា សំដៅទៅគោលដៅនេះ។

អ្នកដឹកនាំដែលមិនទទួលខុសត្រូវ

កែប្រែ

អង្គការ​​​សង្គមស៊ីវិលខ្លះ ដែលបានហៅប្រជាពលរដ្ឋសុទ្ធតែម្ចាស់ឆ្នោតៗយ៉ាងពីរោះ គឺគេកំពុងយកចិត្តប្រជាពលរដ្ឋ។ នៅពេលដែលប្រជាពលរដ្ឋកំពុងតែវង្វេងថា ប្រជាធិបតេយ្យគែត្រូវយកពលជាធំហើយនៅពេលឮគេហៅគាត់ថាម្ចាស់ឆ្នោតៗ គាត់ក៏តាំងឡើងអឿថា អ្នកនយោបាយត្រូវតែទ្រពួកគាត់ អង្វរសុំសន្លឹកឆ្នោតពីគាត់។ ម្ចាស់ឆ្នោតគ្រប់រូបមានកាតព្វកិច្ចគ្រាប់គ្នា គ្មាននរណាធ្វើឲ្យនរណឡើយ គឺយើងចែកការងារគ្នាធ្វើ។ អ្នកនៅតាមភូមិត្រូវធ្វើអ្វី សង្គមស៊ីវិលត្រូវធ្វើអ្វី អ្នកនយោបាយត្រូវធ្វើអ្វី គឺយើងមានភារកិច្ចរៀងៗខ្លួន កុំបានក្បាលមេក្រូធ្វើអួយៗថាខ្ញុំជាម្ចាស់ឆ្នោតត្រូវស្ដាប់ខ្ញុំអីនោះ! អួយៗហ្នឹងចាញ់បោកគែឥឡូវហើយ។ នៅចំពោះមុខប្រជាពលរដ្ឋដែលមានគុណភាព អ្នកនយោបាយមនមានឱកាស មកលោតផ្លេតផ្លោតៗដូចស្វា ម្ដងទៅលិច ម្ដងទៅកើតអីចឹងទេ។ ដោយសារតែគ្មានទស្សនវិស័យគេដើរមួយជំហានគិតមួយជំហាន គឺមិនមែនដើរដោយប្រុងប្រយ័ត្នទេ តែដោយសារទ័លច្រកងងឹតពេកមើលមិនឃើញ ជំហានបន្ទាប់។ ​ដូច្មេះគេប្រើលេសរុញប្រជាពលរដ្ឋ​​​​ដាក់​បាំងមុខយ៉ាងម៉េចយ៉ាងម៉ាឆ្លើយថា ធ្វើតាមប្រជាពលរដ្ឋយកចិត្តដោយធ្វើជាដើរ​បណ្ដើរសួរបណ្ដើរថា ទៅតាមណាទៀតបងប្អូន? ឲ្យតែបងប្អូនទៅខាងណាគេថាទៅតាម!នេះបានចំជាអាល្ងង់ដឹងអាល្ងិតមែន។ ក្នុងលក្ខខ័ណ្ឌប្រជាពលរដ្ឋរងោកៗ ផ្អើលៗ ដូចពេលវនេះគឺយើងត្រូវការអ្នកនយោបាយច្បាស់លាស់ មានទស្សនវិស័យភ្លឺឆ្លុះបានវែងឆ្ងាយ និងមានការប្ដេជ្ញាចិត្ត ក្នុងការទាញប្រជាពលរដ្ឋទៅតាមផ្លូវដែលខ្លួន និងក្រុមខ្លួនយល់ឃើញ។

សន្និដ្ឋាន

កែប្រែ

សន្លឹកឆ្នោតរបស់យើងគឺត្រូវឆ្លើយតមការចង់បានរបស់យើង។ តើបងប្អូនចង់បានបែបណា? បងប្អូនអាចមានការស្រមៃតាមបែបដែលបងប្អូនចង់បាន។ តែរឿងមិនចប់ត្រឹមមាត់ស្រែកថា ចង់បានបែបនេះ ឬបែបនោះឡើយ! វាត្រូវចូលដល់រឿងដើមដែលយើងបាននិយាយគ្នាគឺ ពលត្រូវមានគុណភាព មានការទទួលខុសត្រូវ ចង់បានអ្វីមកចូលរួមគ្នាធ្វើ។ សូមកុំរំពឹងថា ប្រទេសដ៏កំសត់របស់យើង នឹងបានប្រសើរជាងនេះ បើប្រជាពលរដ្ឋមនបានការផ្លាស់ប្ដូរផ្នត់គំនិត ពីរបៀបចាស់ទេនោះ។ សូចេញឲ្យផុតពីទម្លាប់ចាស់របស់ខ្មែរ គឺធ្វើរឿងដដែលៗ តែរំពឹងបានផលប្រសើរជាមុន ព្រោះទម្លាប់បែបនេះរាប់បានថា ជាទម្លាប់របស់មនុស្សកើតរោគចិត្ត។ ប្រទេសមួយ ដែលមានប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវគេនឹងរើសបានមេដឹកនាំ ដែលមានការទទួលខុសត្រូវហើយអំណាចជាប្រចាំរបស់ប្រជាពលរដ្ឋ នឹងត្រូវបានធានា។ ប្រទេសមួយ ដែលគ្មានប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវ នឹងរើសបានមេដឹងនាំយកប្រជាពលរដ្ឋធ្វើត្រីវិស័យដែលទង្វើបែបនេះ ខ្មែរធ្លាប់ឃើញជាហូរហែមកហើយ គឺប្រជាពលរដ្ឋជាអ្នកស្លាប់ ឯបុណ្យសក្ដិបានទៅអ្នកនយោបាយ ហើយគឺអ្នកនយោបាយនោះឯង ដែលបន្ដវេនធ្វើបាបប្រជាពលរដ្ឋជាថ្មី ព្រោះអំណាចរបស់អ្នកកាន់កិច្ចការស្រុកទេសនៅតែប្រមូលផ្ដុំលើកណ្ដាប់ដៃរបស់គេដដែល។ បងប្អូនប្រជាពលរដ្ឋទាំងអស់គប្បីយល់ថា សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូន វាមិនត្រឹមតែកំណត់ពីជោគវាសនារបស់បងប្អូនម្នាក់ៗនោះទ តែវាក៏កំណត់ពីជោគវាសនាកូនចៅជំនាន់ក្រោយរបស់យើង មាតុភូមិកម្ពុជារបស់ពួកយើង និងជោគវាសនារបស់ពូជសាសន៍ខ្មែរយើងផងដែរ។ ដូច្នេះបើបងប្អូនមិនចូលរួមតាមដាន ដាក់ពិន្ទុឲ្យអ្នកនយោបាយដោយសុក្រឹតទេនោះ បងប្អូននឹងមិនអាចរកបានអ្នកនយោបយដែលមានបេះដូងសង្គ្រោះ និងមានទស្សនវិស័យភ្លឺស្វាងដើម្បីតំណាងឆន្ទៈរបស់បងប្អូនក្នុងការដឹងនាំប្រទេសឡើយ។ សូមបញ្ជាក់ម្ដងទៀតថា ដែលហៅថា ប្រជាពលរដ្ឋដែលមានការទទួលខុសត្រូវខ្ពស់ គឺប្រជាពលរដ្ឋដែលយល់ដឹងអំពីតួនាទី និងកាតព្វកិច្ចរបស់ខ្លួននៅក្នុងសង្គម ហើយមុននឹងគេសម្រេចិត្តបោះឆ្នោតជ្រើសរើសគណបក្សនយោបាយណាមួយ គឺគេបានទទួលទិន្នន័យគ្រប់គ្រាន់ និងយល់ច្បាស់ពីគណបក្សដែលខ្លួនគាំទ្រ ហើយបើគេសម្រេចចិត្តរួចគឺគេមិនបន្ទោសអ្នកនយោបាយនោះទេ តែត្រូវបន្ទោសខ្លួនឯងដែលគ្មានសមត្ថភាពអាចរើសមេដឹកនាំល្អបាន។ ការដឹងពីចំណុចខ្សោយរបស់ខ្លួនឯង គឺជាចំណុចចាប់ផ្ដើមទៅរកការរីចចម្រើន។

គតិផ្សេងៗ

វាគឺជាសោកនាដកម្មមួយចំពោះជនជាតិនោះយ៉ាងពិតប្រាកដ ដែលមនុស្សបីក្រុមគឺ អ្នកនយោបាយ អ្នកសាសនា និងអ្នកធ្វើការក្នុងអង្គការសង្គមនានា ក្នុងប្រទេសនោះ ជាមនុស្សដែលសំដែលខ្លួនធ្វើជាជនសប្បុរស។

It is a real tragedy for a nation when three groups of its people namely politicians, religionists and civil society workers, just pretend to be generous.

គ្មានការធ្វើបុណ្យណាប្រសើរជាងការធ្វើនយោបាយជួយជាតិឡើយ។

To a patriot, no other good deeds are better and more appreciated than those of saving his nation.

រួមគិត រួមធ្វើ រួមទទួលខុសត្រូវ

មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់

ស្វែងយល់បន្ថែម

វិទ្យុសំបុកឃ្មុំ FM105 MHz ភ្នំពេញ ម៉ោង ២ដល់៣រសៀល

គេហទំព័រ [https://web.archive.org/web/20140620002818/http://www.camldp.org/ Archived 2014-06-20 at the វេយប៊ែខ ម៉ាស៊ីន. www.camldp.org]Archived 2014-06-20 at the វេយប៊ែខ ម៉ាស៊ីន.

Youtube:ខឹម វាសនា ឬ Khem Veasna

អត្ថបទនេះដកស្រង់ទាំងស្រុងចេញពីគេហទំព័រ http://www.camldp.org Archived 2014-06-20 at the វេយប៊ែខ ម៉ាស៊ីន.