១៤ចំនុចនៃការផ្សព្វផ្សាយព្រះពុទ្ធសាសនា

ភិក្ខុឃឹម សាលីម


ខាងក្រោមនេះគឺជាគោលការណ៍សំខាន់ៗ១៤ចំនុចនៃការផ្សព្វផ្សាយព្រះពុទ្ធសាសនាដោយភិក្ខុថាច់ ញ៉ាត់ហាន (Thich Nhat Hanh) ជនជាតិវៀតណាម។

សិក្ខាបទទី១

កែប្រែ
១. កុំគោរពអាទិទេព(ទេវតា) ឬឃុំខ្លួនទៅនឹងគម្ពីរ ទ្រឹស្តី ឬមនោគមវិជ្ជា សូម្បីពុទ្ធសាសនិក។ ប្រព័ន្ធគំនិតនៃពុទ្ធសាសនា គឺការចង្អុលបង្ហាញពីនិយមន័យ(អត្ថន័យ)
មិនមែនបរមត្ថសច្ចៈទេ។

សិក្ខាបទទី២

កែប្រែ
២. កុំគិតថាចំនេះរបស់អ្នកបច្ចុប្បន្នមិនចេះផ្លាស់ប្តូរ (បរមត្ថសច្ចៈ)។ ជៀសវាងនូវគំនិតចង្អៀតចង្អល់ ហើយទប់ស្កាត់ នូវគំនិតថ្នីៗ។ សិក្សារៀនសូត្រ ហើយអនុវត្តន៍
ប្រតិបត្តិនូវការមិន ប្រកាន់ខ្ជាប់ចំពោះទស្សនផ្សេងៗដើម្បីចំហទ្វារឲ្យគំនិតខាងក្រៅចូលមក ឬទទួលយកនូវគំនិតខាងក្រៅ។ សច្ចភាពត្រូវបានរក ឃើញក្នុងជីវិតបច្ចុប្បន្ន
ហើយមិនពិបាកយល់ដោយប្រើចំនេះ និងគំនិតនោះទេ។ ត្រៀមខ្លួនជាស្រេចដើម្បីរៀននិងសិក្សាទាំងជីវិតរបស់ខ្លួន ហើយសង្កេតពិនិត្យនូវសេចក្តីពិតដោយខ្លួនឯង និងទួ
ទាំងសកលលោកគ្រប់ពេលវេលាទាំងអស់។

សិក្ខាបទទី៣

កែប្រែ
៣. កុំបង្ខំអ្នកដទែ រាប់ទាំងក្មេងផងដែរគ្រប់មធ្យោបាយ ទាំងអស់ដើម្បីសាបព្រោះគំនិតរបស់ខ្លួន សូម្បីតែដោយអំនាចឥទ្ធិពល គំរាមគំហែង ប្រាក់ ឃោសនា ឬដោយ
ការអប់រំ។ យ៉ាងណាក៏ដោយ តាមរយៈការប្រាស្រ័យដោយចិត្តមេត្តាករុណា ការជួយឲ្យអ្នកដ៏ទៃដោះខ្លួនផុតពីលទ្ធិអធិមុត្តិនិយម (ប្រកាន់បក្សពួក)និងការមិនទទួលយក
មតិខាងក្រៅ (ចិត្តចង្អៀត=narrow-mindedness)។

សិក្ខាបទទី៤

កែប្រែ
៤. កុំគេចចេញពីបញ្ហា(សេចក្តីទុក្ខ) ឬបិទភ្នែកមិនសំឡឹងមើលបញ្ហាដោយប្រើប្រាជ្ញាដោះ ស្រាយ។ កុំលះបង់សតិនិងសម្បជញ្ញៈក្នុងសង្សារទុក្ខនៃសកលជីវិត។
ស្វែងរកដំណោះស្រាយបញ្ហាដោយ សង្កេតពិនិត្យលើខ្លួនឯងដែលកំពុងជួបប្រទះជាលក្ខណៈបុគ្គល ប្រើទស្សនវិស័យ រូបភាពនិងសំនៀង។ អាស្រ័យហេតុដូច្នេះ ការ
មានសតិក្នុងខ្លួនៗឯងនិងអ្នកដ៏ទៃចំពោះសេចក្តីពិតនៃបញ្ហាក្នុងពិភពលោកទាំង មូល។

សិក្ខាបទទី៥

កែប្រែ
៥. កុំស៊ីឆ្ងាញ់តែម្នាក់ឯងខណៈពេលដែលអ្នកដ៏ទៃរាប់លានទៀតកំពុងស្រេកឃ្លានអាហារ។ កុំចង់បានកិត្តិនាមនិងកិត្តិយស កម្រៃ ទ្រព្យសម្បត្តិ និងកាមសុខហួសហេតុ
ពេក។ រស់នៅដោយសន្តោស និងចែកចាយនូវពេលវេលា ថាមពលនិងធនធានធម្មជាតិឲ្យអ្នកដែលកំពុងត្រូវការផង។

សិក្ខាបទទី៦

កែប្រែ
៦. កុំគប្បីសន្សំកំហឹង ហើយពេលខឹងកុំសម្តែងឲ្យគេឯងឃើញ លាក់ទុកក្នុងចិត្តតែម្យ៉ាង។ រៀនបំផ្លែងច្នៃប្រឌិតនូវរាល់គំនិតរបស់អ្នកដែលទើបដុះចេញជាពន្លកថ្នាំងឲ្យ
ចេញជាមែក ជាធាងនិងផ្លែផ្កា។ រំពេចណាដែលទោសៈកើតឡើងឲ្យប្រញាប់យកចិត្តទុកដាក់សង្កេតពិនិត្យតាមរយៈខ្សែខ្យល់ដកដង្ហើមចេញចូលដើម្បីយល់និងបានឃើញ
នូវធម្មជាតិនៃសេចក្តីក្រោធរបស់អ្នក។

សិក្ខាបទទី៧

កែប្រែ
៧. កុំភ្លេចស្មារតីពេលស្ថិតនៅក្នុងសង្គមអនាធិបតេយ្យនិងហ្វូងជន(ធម្មជាតិ)ជុំវិញខ្លួន។
ចម្រើនសតិក្នុងរាល់ខ្យល់ដកដង្ហើមចេញចូលដើម្បីឲ្យបានដឹងថាអ្វីខ្លះកំពុងតែកើតឡើងជុំវិញខ្លួនក្នុងខណៈនេះ (មិនមែនក្នុងខណៈដែលកន្លងហួសទៅ និងមិនទាន់មកដល់
នោះទេ)។ ក្រេបយករសជាតិអច្ឆរិយៈ (គឺឲ្យស្គាល់អ្វីដែលហៅថាភាពអស្ចារ្យដោយខ្លួនឯង) និងភាពស្រស់បំព្រង (សប្បាយចិត្ត និងកាយ)ហើយឲ្យវេញបញ្ចូលគ្នាទៅក្នុង
ក្រអៅបេះដូងរបស់អ្នកនិងផ្សាយចេញទៅខាងក្រៅឲ្យអ្នកផ្សេងទៀត។ សាបព្រោះពូជ សុខសម្រាន្តនិងសន្តិភាពនិងប្រាជ្ញាការកែបញ្ហាក្នុងខ្លួនអ្នកដើម្បីសម្រួលដល់ការងារ
ច្នៃប្រឌិតនៃជម្រៅចិត្ត គំនិតរបស់អ្នកផ្ទាល់។

សិក្ខាបទទី៨

កែប្រែ
៨. កុំបន្លឺពាក្យណាដែលនាំឲ្យមានភាពមិនចុះសម្រុងនិងជាហេតុនាំឲ្យសង្គមបែកបាក់គ្នា។ ព្យាយាមនូវរាល់ទង្វើទាំងអស់ដែលនាំឲ្យមានភាពផ្សះផ្សារគ្នានិងដំណោះ
ស្រាយនូវរាល់ជំលោះឈ្លោះប្រកែកទាំងអស់ មិនថាតូចតាចប៉ុណ្ណានោះទេ។

សិក្ខាបទទី៩

កែប្រែ
៩. កុំនិយាយនូវរឿងមិនពិតដើម្បីអត្តទត្ថប្រយោជន៍ដោយមធ្យោបាយណាមួយ ដូចជាធ្វើឲ្យគេចាប់អារម្មណ៍ និងពេញចិត្តជាដើម។ កុំបន្លឺពាក្យដែលនាំឲ្យមានការបែក
បាក់សាមគ្គីគ្នា និងបណ្តាល ឲ្យកើតទោសៈគឺសេចក្តីក្រោធខឹងឡើង។ កុំផ្សព្វផ្សាយពត៌មានដែលអ្នកពុំដឹង ឬពុំច្បាស់ថាជា រឿងពិតឲ្យគេឯងដឹងឡើយ។ កុំពោលទោស ឬរិះ
គុណផ្តាសាចំពោះអ្វីដែលអ្នកមិនប្រាកដក្នុងចិត្តនោះ។ គប្បីនិយាយដោយសុចរិត និងស្ថាបនាតែហាមតិះដៀល។ លើកទឹកចិត្តនិងជំរុញឲ្យមានការជជែកពីរឿងភាពអយុត្តិ
ធម៌ សូម្បីខណៈនោះ មានការគំរាមគំហែងសន្តិសុខផ្ទាល់ខ្លួនក៏ដោយ (បើអ្នកមិននិយាយ តើបានអ្នកណានិយាយ)។

សិក្ខាបទទី១០

កែប្រែ
១០. កុំអាស្រ័យព្រះពុទ្ធសាសនាដើម្បីទាញយកប្រយោជន៍ផ្ទាល់ខ្លួន ឬយកព្រះពុទ្ធសាសនា ជាខែលដើម្បីប្រយោជន៍បក្សនយោបាយ ឬព្រះពុទ្ធសាសនាលំអៀងទៅរក
បក្សនយោបាយណាមួយឲ្យ សោះ។ គ្រប់សហគមន៍សាសនិក ទោះជាយ៉ាងណាក៏ដោយ គប្បីមានភាពច្បាស់លាស់ និងមានគោលជំហ ក្នុងការប្រឆាំងអំពើជិះជាន់ អយុត្តិធម៌
និងព្យាយាមឲ្យពេញទំហឹងដើម្បីផ្លាស់ប្តូរនូវរាល់ស្ថានការណ៍ដោយ មិនមាននិន្នាការនយោបាយចូលមកលាយឡំ។

សិក្ខាបទទី១១

កែប្រែ
១១. កុំគប្បីរស់នៅដោយមានឧបនិស្ស័យចូលចិត្តធ្វើអំពើបៀតបៀន ឃោរឃៅយង់ឃ្នងចំពោះ អ្នកដ៏ទៃ ឬមនុស្សជាតិ និងធម្មជាតិ។ កុំដាក់វិនិយោគទុនក្រុមហ៊ុនដែលអង្អត់
ការងារឬអាជីពតូចតាចមិនឲ្យ មានឱកាសរស់រានមានជីវិតបន្ត។ ខិតខំបណ្តុះនូវឧបនិស្ស័យដែលជួយឲ្យយល់ជាក់ច្បាស់ពីឧត្តមគតិរបស់ ខ្លួននៃសេចក្តីមេត្តានិងករុណាចំពោះ
សព្វសត្វទូទៅ។

សិក្ខាបទទី១២

កែប្រែ
១២. កុំកាប់សម្លាប់គ្នា។ កុំបញ្ជាឲ្យអ្នកដ៏ទៃសម្លាប់។ ស្វែងរកនូវគ្រប់វិធីដែលអាចធ្វើបាន ដើម្បីការពារជីវិតនិងជៀសវាងសង្គ្រាម។

សិក្ខាបទទី១៣

កែប្រែ
១៣. កុំប្រាថ្នាវត្ថុដែលជារបស់អ្នកដ៏ទៃ។ មានការគោរពកោតក្រែងនូវសម្បត្តិអ្នកដ៏ទៃ (ឬក្រែងរអាចំពោះសម្បត្តិអ្នកដ៏ទៃ) ប៉ុន្តែទប់ស្កាត់អ្នកដ៏ទៃមិនឲ្យកេងចំណេញលើ
គំនរទុក្ខមនុស្សជាតិ ឬលើគំនរទុក្ខនៃក្រុមដ៏ទៃលើភពផែនដីនេះទាំងមូល។

សិក្ខាបទទី១៤

កែប្រែ
១៤. កុំធ្វើបាបខ្លួនឯង និងរៀនហាត់ពត់លត់ដំប្រាណឲ្យត្រូវក្បួន។ កុំគិតនិងចាត់ទុកខ្លួនប្រាណអ្នកថាគ្រាន់តែជាគ្រឿងយន្តសម្រាប់ធ្វើការងារប៉ុណ្ណោះ។ ថែរក្សាថាមពល
មានជីវិត (កាមភេទ ខ្យល់ដង្ហើម និងព្រលឹង) ដើម្បីឲ្យបានយល់ច្បាស់ពីផ្លូវដើរទៅមុខ (ដោយចំពោះឃរាវាសជាអ្នកគ្រប់គ្រងផ្ទះ)។ កុំធ្វើកាមកិច្ចដោយប្រាសចាកសេចក្តី
សេ្នហានិងសេចក្តីស្មោះ ត្រង់ចំពោះគ្នានិងគ្នាឡើយ។ មានសតិនិងសម្បជញ្ញៈរាល់ការប្រព្រឹត្តកាមកិច្ច កុំគប្បីភ្លេចខ្លួនបណ្តោយឲ្យឆ្លងរោគនិងមានសេចក្តីទុក្ខ នាពេលអនាគត
ឡើយ។ ការពារសេចក្តីសុខអ្នកដ៏ទៃ ចេះគោរពសិទ្ធិ និងមានសច្ចធម៌ចំពោះគ្នាទៅវិញទៅមក។ គប្បីមានស្មារតីនិងការទទួលខុលត្រូវយ៉ាងខ្ពស់បំផុតនៅពេលចង់ផ្តល់កំណើត
ថ្មីដល់ទារកម្នាក់ៗ។ មានសេចក្តីមេត្តាករុណាចំពោះពន្លកជីវិតថ្មី (ទារកក្នុងផ្ទៃ)។