Ascaridia Galli
Ascaridia Galli ឬ Ascaridiasis of Chicken
១. សេចក្ដីផ្ដើមៈ
Ascaridia Galli គឺជាព្រូនមូល ដែល Parasites នៅក្នុងពោះវៀនតូច របស់មាន់ ជាពិសេសចំពោះ មាន់ក្មេង ,ជំទង់ ។ ក្រៅពីមាន់គេបានជួបប្រទះព្រូនប្រភេទនេះ ដែលបង្កជំងឺលើ ក្ងាន និងបក្សីស្រុកដទៃទៀត ។
២. គោលបំណងៈ
ទីបញ្ចប់នៃមេរៀននេះនិសិ្សត និង អាច ៖
រៀបរាប់ ទំរង់ និង រូបរាង វដ្ដជីវិត ប្រវត្ដនៃជំងឺ ការបង្ករោគ រោគសញ្ញា ការវះកាត់សត្វស្លាប់ រោគវិនិច្ឆ័យ ការព្យាបាល និង វិធានការការពារ ។
៣. ទំរង់ និង រូបរាងៈ
ព្រូននេះមានសំបុរសរាងលឿង ព្រូន ឈ្មោល មានប្រវែង ពី ២៦-៧០ មម , ព្រូនញី ប្រវែងពី ៦៣-១១០មម ហើយ ស៊ុតមានរាងទ្រវែង ពងក្រពើ ។
៤. វដ្ដជីវិតៈ
វដ្ដជីវិត Ascaridia Galli ប្រព្រឹត្ដទៅដោយផ្ទាល់ គឺ ព្រូនញី បញ្ចេញស៊ុតមកក្រៅជាមួយលាមក ។ ក្នុងលក្ខ័ខ័ណ្ឌ ប្រកប ស៊ុតលូតលាស់ដល់ដំណាក់កាលដែលអាចចំលងជំងឺបានក្នុងរយៈពេល ១០-១៥ថ្ងៃ ។ ស៊ុត ដែលអាចចំលងជំងឺបាន គឺ ស៊ុតដែលកាលលូតលាស់ជាកូនព្រូនក្នុងដំណាក់កាលទី ២ ។ ស៊ុតនេះធន់ទ្រាំបានទៅ និង បំរែបំរួលអាកាសធាតុ ។ ហើយវាអាចរស់នៅបានជាង ៣ ខែ ក្នុងកន្លែងដែលម្លប់ ប៉ុន្ដែកន្លែងស្ងួត , ក្ដៅ (ទោះបីជានៅក្នុងស្រទាប់ដីជំរៅ ១៥ សម ក៏ដោយ ) ក្រោមពន្លឺព្រះអាទិត្យ វាត្រូវងាប់យ៉ាងឆាប់រហ័ស ។ ការ ចំលងជំងឺប្រព្រឹតទៅដោយសារការលេបចូលនូវស៊ុត ដែលនៅលាយលំជាមួយចំណី និងទឹក ។
ជន្លេនអាចលេបស៊ុតបង្កជំងឺបានដែរ នៅពេលដែលសត្វ (មាន់ )ស៊ីជន្លេនវាក៏ ឆ្លងជំងឺនេះភ្លាម ។
ពេលនោះស៊ុតញាស់នៅក្នុងពោះវៀនតូចរបស់ម្ចាស់បញ្ចប់ បន្ទាប់មកក៏ជ្រៀតខ្លួនចូលក្នុងស្រទាប់ពោះវៀន ធ្វើ ការលូតលាស់ ក្នុងរយៈពេលមួយខែ ។ កូនព្រូន ក៏វិលចូលមករស់នៅក្នុងពោះវៀនតូចវិញ រួចហើយលូតលាស់ បន្ដរហូតពេញវ័យ និង ធ្វើការបន្ដពូជ ។ Ascarides ពេញវ័យមានអាយុពី ២៨-៥៦ ថ្ងៃ ហើយរស់នៅក្នុង ពោះវៀនរបស់មាន់ ពី ៩-១៤ ខែ ។
៥. ប្រវត្ដិ និងស្ថិតិជំងឺៈ
Ascaridios ច្រើនកើតលើមាន់ជំទង់ ពិសេសអាយុ ៨-១០ខែ ។ Ascaride មេមួយអាចទំលាក់ស៊ុត
បានដល់ ៥០លានស៊ុតក្នុងមួយជីវិតវា ។ មាន់អាចឆ្លងបាននូវពេល ដែលហ្វូងមាន់ដើររកស៊ីនៅទីវាល ឬ នៅ កន្លែងគំនរលាមកដែលសំបូរទៅដោយមេរោគដោយវិធីផ្សេងៗ ពិសេសក្រោមកំដៅថ្ងៃ ។ ការឆ្លងជំងឺនេះ ច្រើន នៅរដូវដែលមានអាកាសធាតុក្ដៅហើយសើម ។ ចំពោះមាន់ដែលចិញ្ចឹមក្នុងទ្រុង ការឆ្លង Ascaride ពុំអាច ប្រព្រឹត្ដទៅបានទេ ។ ប៉ុន្ដែបើខ្វះអនាម័យគ្រប់គ្រាន់វាក៏ឆ្លងបានដែរ ។
៦. ការបង្ករោគៈ
ព្រូននេះរស់នៅក្នុងពោះវៀន ជាហេតុបណ្ដាលអោយដំបៅ , រលាកពោះវៀនដែជាលក្ខណៈមួយផ្ដល់នូវ ភាពងាយស្រួលដល់មេរោគទាំងឡាយចូលទៅ បង្កភាពមិនប្រក្រតី នៃមុខងាររបស់ពោះវៀន ធ្វើអោយចលនា ឈាមរត់របស់ពោះវៀន ប្រែប្រួលអសកម្ម ជាហេតុធ្វើអោយពោះវៀនបាត់បង់នូវមុខងារចាំបាច់របស់ខ្លួន ។ ក្នុងករណីមាន់មាន Parasites ច្រើនលើសលុបក្នុងពោះវៀន អាចធ្វើអោយស្រទាប់ពោះវៀនធ្លុះធ្លាយបានយ៉ាងងាយទៀតផង ។
៧. រោគសញ្ញាៈ
រោគសញ្ញាចាប់ផ្ដើមបង្ហាញអោយឃើញនៅថ្ងៃទី ៧-១០ក្រោយ ពីបានឆ្លង Parasites។ មាន់ឈឺមិន សូវស៊ីចំណី , ស្ងោរ , ឈសំកុក និង ធ្លាក់ស្លាបមកក្រោម ។ ក្រៅពីនេះគេសង្កេតឃើញមុខ និង សិររបស់មាន់ មានភាពកង្វះឈាម ។ មាន់ជួនរាគ , ជួនមួលពេលខ្លះហូរស្លេះតាមច្រមុះ ។
៨. ការវះកាត់សត្វងាប់ៈ
គេសង្កេតឃើញពោះវៀនឡើងប៉ោង ដំបៅ ហើមស្រទាប់ពោះវៀន ។ ខ្លួនមាន់ឡើងក្លេកស្លាំងនៅ ថ្លើមមានជាំក្រមៅ ។ ជួនកាល Parasites អាចរស់នៅច្រើន សន្ធឹកស្ធាប់ក្នុងពោះវៀនតូច ។ ដោយសារចលនា របស់វាអាចធ្វើអោយដាច់រហែកធ្លុះធាយក្នុងពោះវៀនទៀតផង រួចហើយអាចមានវត្ដមាន Parasites នៅក្នុង នោះដែរ ។
៩. រោគវិនិច្ឆ័យៈ
ការធ្វើរោគវិនិច្ឆ័យលើសត្វរស់ជាមូលដ្ឋានផ្អែកលើរោគសញ្ញារបស់ជំងឺ និង អនុវត្ដវិធីពិនិត្យលាមកសត្វ ដើម្បីរកស៊ុត Parasites ក្នុងលាមកមាន់ ។ ចំពោះសត្វស្លាប់ត្រូវពិនិត្យវត្ដមាន Ascaride នៅក្នុងពោះវៀន តូច ។
១០. ការព្យាបាលៈ
ប្រើប្រាស់ថ្នាំព្យាបាលមួយចំនួនដូចជា ៖
Piperazine, Phenothiazine, Mebendazole, Tetramisole, Haloxon, Hygromycine B។
Piperazine អាចប្រើប្រាស់ដោយលាយជាមួយចំណី ឬ លាយជាមួយទឹក ។ Piperazine adipate ប្រើក្នុងកំរិត 300-440 mg/kg លាយជាមួយចំណីមានប្រសិទ្ធភាពព្យាលដល់ ៩៤-១០០ % ។ ចំណែកឯ Piperazine citrate ប្រើក្នុងកំរិត 440 mg/kg ក៏មានប្រសិទ្ធភាពខ្ពស់ដូចជា Piperazine adipate ដែរ ។
Phenothiazine ប្រើក្នុងកំរិត 2200 mg/kg បានទទួលលទ្ធផលខ្ពស់បង្គួរក្នុងការព្យាបាល ។ Hygromycine B ប្រើក្នុងកំរិត 8g/Tលាយជាមួយចំណី ប្រើរយៈពេល ៨ អាទិត្យ ផ្ដល់ប្រសិទ្ធភាពសំរាប់ ការការពារឆ្លងជំងឺ ។
១១. វិធានការការពារៈ
នៅក្នុងមូលដ្ឋានដែលបានរាត្បាតជំងឺ Ascaride ត្រូវធ្វើគំរេងអោយបានច្បាស់នូវការអនុវត្ដវិធីទប់ទល់ និង ការឆ្លងរាត្បាតដល់មាន់ដទៃទៀត ។ ការអនុវត្ដន៏ជាទូទៅ ត្រូវសំអាតទ្រុងអោយបានស្អាតជាប្រចាំ លាមក សត្វត្រូវប្រមូលកើបអោយបានទៀងទាត់ រួចយកទៅដាក់ក្នុងរណ្ដៅ បន្ទាប់មកអនុវត្ដ វិធីសំលាប់មេរោគ និង ស៊ុតរបស់ Parasites ដែលមាននៅក្នុងលាមកសត្វ ។