សេចក្ដីផ្ដើមៈ កែប្រែ

Cestodes គឺជា Parasites សំប៉ែតស្ដើង មានប្រវែងវែង ដែលស្ថិតនៅក្នុងប្រដាប់រំលាយអាហារ គេ អោយឈ្មោះថា តេញ៉ា (Taenia )។ តាមគំនិតអ្នកនិពន្ធ Wardle et al (1974)បានចែក Cestodes ជាពីរ ថ្នាក់ គឺថ្នាក់ Cotyloda ang Eucestoda ។ ព្រូនសំប៉ែត Cestodes គឺជាព្រូនដែលរីកចំរើនក្នុងមួយវដ្ដនៃ របស់វា ត្រូវការចូលរួមពីម្ចាស់កណ្ដាលហើយ វាជាសត្វរួមភេទ ។

គោលបំណងៈ កែប្រែ

ទីបញ្ចប់នៃមេរៀននេះនិស្សិតអាច ៖

- រៀបរាប់ រូបរាង ប្រព័ន្ធសរសៃប្រសាទ ប្រដាប់បញ្ចេញចោល ប្រដាប់រំលាយអាហារ វដ្ដជីវិត  និងប្រដាប់បន្ដពូជ ។

ទំរង់ និងរូបរាងៈ កែប្រែ

Cestodes ជំទង់រស់នៅក្នុងប្រដាប់រំលាយអាហាររបស់ ធ្មួល ។ ដងខ្លួន Cestodes ខ្នង និង ពោះ របស់វាមានរាងសំប៉ែតហើយចែកចេញជា ក្បាល (Scolex)បន្ទាប់មកមានកង់ដងខ្លួន(សមាជិក)។ Cestodes  មានប្រវែង ប្រហែល ២-៣ម៉ែត្រ ឬ ដល់ ១០ ម៉ែត្រ ឬវែងជាងនេះ ។ លក្ខណៈនេះវាអាស្រ័យទៅតាមប្រភេទ និមួយៗ នៃ Cestodes។ ដងខ្លួនកង់ របស់ Cestodes អាចមានពីរ ១-២ ដកង់ ឬ អាចមានរហូតដល់រាប់ ពាន់កង់ និង មានប្រវែងរាប់ម៉ែត្រ ។

ក្បាលៈ កែប្រែ

ជាផ្នែកលើនៃដងខ្លួនរបស់ Cestodes មានលក្ខណៈជាកូនរបស់ Cestodes ដែលស្ថិតនៅក្នុងគីស្ដ ហើយរស់នៅជាជីវិតក្រាំង ក្នុងប្រព័ន្ធសាច់ដុំផ្សេងៗ នៃ ធ្មួល ។ ទំហំ និង ទ្រង់ទ្រាយរូបរាងរបស់ ក្បាល ពុំមាន លក្ខណៈដូចគ្នាទាំងអស់ទេ ។ ចំពោះប្រភេទ Cestodes និមួយៗ ខ្លះមានរូបរាងមូល ខ្លះទៀតមានរាងទ្រវែង ។ នៅលើក្បាល (Scolex) មានឈ្នប់ ៤ ដែលមានសាច់ដុំតូចៗសំរាប់ជប់(តោង) នៅពេលវា ពេលវ័យ និង ទំពួក បីគូរ ដែលមានសណ្ឋានខុសគ្នា ចំពោះប្រភេទ Cestodes និមួយៗ ។ ដោយសារសណ្ឋានខុសគ្នានេះហើយ ទើប គេអាចធ្វើការសន្និដ្ឋាន បានចំពោះប្ររភទ Cestodes និមួួយៗ ក្នុងការធ្វើរោគវិនិច្ឆ័យទៅលើជំងឺ ។

Scolex គឺជាក្បាលរបស់ Cestodes បន្ទាប់មកតភ្ជាប់ទោ និង ដងខ្លួន ។ កង់ដែលនៅជាប់ក ជាកង់ វ័យក្មេងជាងគេទាំងអស់។ កង់ដែលនៅចុងក្រោយគេបង្អស់ជាកង់ពេញវ័យ បន្ទាប់មកធ្វើការបន្ដពូជ (រួមភេទ) ហើយបង្កជាស៊ុតយ៉ាងច្រើននៅក្នុងនោះ ។ នៅទីបំផុតកង់នេះក៏ទុំ រួចហើយក៏ដាច់ធ្លាក់មកក្រៅជាមួយលាមក (ធ្មួល) ។

ប្រព័ន្ធសរសៃប្រសាទ កែប្រែ

ប្រព័ន្ធសរសៃប្រសាទ របស់ Cestodes មានមជ្ឈមណ្ឌ្ធលសរសៃប្រសាទនៅផ្នែកក្បាល ។ ចេញពី សរសៃប្រសាទ មានខ្សែសេសៃប្រសាទតូចៗវែងតាមបណ្ដាយដងខ្លួន Cestodes បន្ទាប់មកបែកចេញជាខ្សែ ខ្នែងតូចៗជាច្រើនទៀតតភ្ជាប់ទៅសរីរាង្គផ្សេងៗ ។

ប្រដាប់បញ្ចេញចោល និង ប្រដាប់រំលាយអាហារៈ កែប្រែ

ប្រដាប់បញ្ចេញចោល Cestodes មានលក្ខណៈស្រដៀងគ្នា និង ប្រដាប់បញ្ចេញចោលរបស់ Trematodes ។ នៅផ្នែកក្បាល គឺ មាត់ , បំពង់ ក , បំពង់អាហារ បន្ទាប់មក គឺ ពោះវៀនទ័ល(ខ្វាក់) មួយគូ ដែល សន្ធឹងតាមបណ្ដាយខ្លួន។ វាគ្មានរន្ធបញ្ចេញចោលទេកាតសំណល់ត្រូវបញ្ចេញមកក្រៅតាមមាត់។ ប្រដាប់រំលាយ អាហារ របស់ Cestodes ពុំមានលក្ខណៈលូតលាស់គ្រប់គ្រាន់នៅឡើយ។ បំពង់អាហារស្រដៀង និង ពោះវៀន ហើយមានតួនាទីយ៉ាងច្រើនដូចជា ៖ រំលាយអាហារ , បញ្ចេញទឹករំលាយអាហារ និង បឺតចំណីអាហារ គ្រប់ ប្រភេទ ។

ការបន្ដពូជៈ កែប្រែ

ជាសត្វរួមភេទ កង់តេញ៉ាពេញវ័យនិមួយៗ មានប្រដាប់បន្ដពូជឈ្មោល (ពងស្វាស , បំពង់ទឹកកាម , រន្ធបញ្ចេញទឹកកាម )និង ប្រដាប់បន្ទពូជញី ។ (អូវែ , បំពង់អូវុល ) ក្រពេញមេលីស (Mehlis glands) ផ្លូវ យោនី និង ស្បូន ។ កង់ដំបូងគេនៅជាប់ នឹង ក គឺ ជាកង់ដែលមិនទាន់មានភេទនៅល៉ើយ (អភេទ) កង់បន្ទាប់ ជាកង់ដែលមានតែប្រព័ន្ធបន្ដពូជឈ្មោលបន្ទាប់មកទើបលូតលាស់ប្រព័ន្ធបន្ដពូជញី។ កង់នៃខ្លូនរបស់ Cestodes  ដែលមានទាំងប្រព័ន្ធ បន្ដពូជ ឈ្មោល និង ញី កង់នេះហៅថាកង់រួមភេទ ។ ក្រោយពេលដែលបង្កកំណើតរួច ហើយ ប្រព័ន្ធបន្ដពូជ ឈ្មោលក៏រលាយបាត់ នៅសល់តែប្រព័ន្ធបន្ដពូជញី ដែលលូតលាស់ពេញទំហឹង នៅពេល នោះ កង់នេះ គឺជាកង់ភេទ ញី ។ បន្ទាប់មកប្រព័ន្ធបន្ដពូជញី ក៏រលាយបាតទៀត ហើយកង់ដែលនៅចុងក្រោយ គឺ ជាកង់ដែលមានតែស្បូនមួយប៉ុណ្ដោះ ដែលផ្ទុកស៊ុត (មានអំប្រ៊ីយ៉ុង )យ៉ាងច្រើន ។ ស៊ុតរបស់វាមានរាងមូល , ស្វែរ និង ទ្រវែង រួចហើយស៊ុតទាំងនេះមានពណ៌ភ្លឺថ្លាទុនបំផុត ។ នៅក្នុងស៊ុតមានពន្លកជីវិតអំប្រ៊ីយ៉ុង ។

កូនរបស់ Cestodes (Scolex) រស់នៅក្នុង Capsul ឬ ហៅថា Cyste ជាលក្ខណៈជីវិតក្រាំងរស់នៅ ក្នុងប្រព័ន្ធសាច់ដុំផ្សេងៗ ។ នៅក្នុង Cyste របស់ Cestodes មាន Scolex មួយទៅ ពីរ ឬ ច្រើនទៅតាម ប្រភេទរបស់ Cestodes និមួយៗ ពិសេស Cestodes ដែលមានដងខ្លួនជាកង់ ។

ដូច្នេះហើយទើបគេអាចបែងចែកប្រភេទនៃ Cyste ដូចតទៅ ៖

1. Cysticercus:

ជា Cyste ដុំពកដែលនៅខាងក្នុងមានទឹកខាប់អន្ធិល ។ ផ្នែកខាងក្រៅរបស់គីស្ដ រុំព័ទ្ធដោយភ្នាស ស្រទាប់ស្ដើង យ៉ាងមាំ (Capsul )។ នៅខាងក្នុងគីស្ដមាន ក្បាលមួយដែលមានឈ្នប់ ឬ ទំពក់ ៤ ទំហំ និង ទ្រង់ ទ្រាយ Cysticercus អាស្រ័យដោយប្រភេទ Cestodes អាយុ និង ការតាំងនៅរបស់ Cysticercus Cestodes ក្នុងប្រព័ន្ធផ្សេងៗនៃម្ចាស់កណ្ដាល (អ្នកចំលងបន្ដ )។

2. Coenurus:

គឺជា Cyste ដែលពោរពេញទៅដោយទឹកអន្ធិល ហើយមាន ក្បាល យ៉ាងច្រើនអាចមានពី ៨ល៉ើងទៅ។

3. Echinococcus:

គឺជា Cyste រូបរាងស៊ាំញ៉ាំ ហើយបំពេញទៅដោយទឹកអន្ធិល ។ ស្រទាប់ខាងក្នុងនៃគីស្ដ អាចផលិត ដោយខ្លូនឯង នូវស្រទាប់ ជួបជាមួួយ Capsul និងបង្កើតអំប្រ៊ីយ៉ុង Scolex និង កូនគីស្ដ តូចទីពីរទៀត ។

4. Alveococcus:

គឺជាបណ្ដុំនូវ Cyste តូចៗដែលមានរាងមិនពិតប្រាកដ ហើយជួនកាលអាចមើលឃើញកូន អំប្រ៊ីយ៉ុង ក្បាល និង ជួនកាលមើលឃើញជាចំណុចតូចមួយ ។

5. Strobilocercus:

គឺជា Cyste មានលក្ខណៈសំគាល់ដោយប្រមោយរបស់ ក្បាល លូតលាស់មានរាងធំ​ច្បាស់។ ចេញពី ក្បាល គឺ ដងខ្លូន (កង់ក ឬកង់ខ្លី )។ នៅផ្នែកខាងចុងនៃដងខ្លូន ផ្នែកខាងក្រោយនៃផ្លោក ពេញទៅដោយទឹក ខាប់។ Strobilocercus រស់នៅក្នុងពពួកកណ្ដុរ។

6. Tetratiridium:

គឺជាកូនតូចរបស់ Cestodes ដែលមាន Scolex បត់មកក្រោយភ្ជាប់ និងដងខ្លូន ទំនងដូចមេដៃ ។ នៅ លើ Scolex មានឈ្នប់ ៤។ ប៉ុន្ដែនៅលើចុងកន្ទុយ ពុំមានពកផ្លោកទឹកទេ។ ច្រើនរស់នៅក្នុងប្រដាប់រំលាយ អាហារ របស់ពពួកកណ្ដុរ (Intermediaire Organism)។

7. Procercoid:

ជាកូនរបស់ Cestodes មានរាងជាអំបោះវែង។ នៅខាង ក្បាលចំពីមុខ មានចង្អូរមួយផតចូលក្នុង។ នៅចុងខាងកន្ទុយ មានរាងដូចស្វែរភ្ជាប់ជាមួយនូវកូនទំពក់។ នៅក្នុងកំពិស , បង្កង , ក្នុងភ្នែកពពួកក្ដាម។

8. Pleroccercoid:

ជាវគ្គកូនរបស់ Cestodes ដែលមានប្រវែងរហូតដល់ទៅ ១ ម៉ែត្រ ហើយនៅផ្នែកខាងមុខនៃក្បាល មាន ចង្អូរ ចូលក្នុងមើលទៅទំនងដូចចង្អូរមាត់។ រស់នៅក្នុង Intermediaire Organism ដូចជាប្រភេទត្រី ផ្សេងៗ និង ពពួករស់នៅក្នុងទឹកផ្សេងទៀត ។

9. Cysticercoid:

ជាវគ្គកូនរបស់ Cestodes ដែលមើលក្នុងមីក្រូស្ដុប (Microscob) ឃើញ ក្បាលរីកធំ ហើយដងខ្លួន ទំនង ដូចជាកន្ទុយ និងមានកូនទំពក់ ភ្ជាប់ពីលើវា។ ការលូតលាស់របស់ Cysticercoid រស់នៅលើពពួក កំពិស  , បង្កង ចៃ និង សត្វល្អិតដទៃទៀត។

- ម្ចាស់កណ្ដាល ៖

ពួកសត្វទាំងឡាយណាដែល Parasites រស់នៅហើយសត្វទាំងនោះអាចស្លាប់ដោយសារ ការស្នាក់នៅ បណ្ដោះអាសន្នរបស់ Parasites។

- ធ្មួល ពួកសត្វទាំងឡាយណាដែល Parasites រស់នៅចុងក្រោយនៃវដ្ដជីវិតរបស់វា ហើយធ្វើការ បន្ដពូជ នៅ លើសត្វទាំងនោះ។

វដ្ដជីវិតៈ កែប្រែ

ប្រព័ន្ធនៃការរីកចំរើនរបស់ Cestodes ត្រូវមានការចូលរួមពី ធ្មួល និងម្ចាស់កណ្ដាល។ ស៊ុតជ្រៀតចូល ទៅក្នុងប្រដាប់រំលាយអាហារ ម្ចាស់កណ្ដាល ។ តាមរយៈការស៊ីអាហារ ឬ ផឹកទឹក ហើយប្រែខ្លួនវាទៅតាម លក្ខណៈវដ្ដជីវិតរបស់វានិមួយៗ ដែលមានទំរងខុសៗគ្នាដូចជា Echinococcus , Alveococcus។

ចំណែកពួក Cestodes មានរាងសរសៃតួចៗដូចអំបោះ ខួបជីវិតរបស់ពួកវា ចែកចេញជា ៥ វគ្គ ៖

១ . ស៊ុតធ្លាក់ចេញមកក្រៅជាមួយលាមក (ស៊ុតដែលមានអំប្រ៊ីយ៉ុង )។ ស៊ីកូត ប្រព្រឹត្ដទៅក្នុងនៅទឹក តាមលក្ខខណ្ឌអំណោយផល។

២ . Coracidium ញាស់ចេញពីស៊ុត ហែលដោយសេរីក្នុងទឹក។

៣ . Procercoid ត្រូវបានលូតលាស់ចេញពី Coracidium ដែលរស់នៅលើពពួក កំពិសបង្កង ក្ដាម

៤ . Plerocercoid ត្រូវបានលូតលាស់ ពី Procercoid ដែល Procercoid រស់នៅលើប្រភេទត្រី ផ្សេងៗ ឬ កំពិស ... ។

៥ . Cestodes ពេញវ័យរស់នៅក្នុងសារពាង្កកាយសត្វ និងមនុស្ស ។ ធ្មួល ឆ្លង Cestodes ទៅក្នុងខ្លួន ដោយសារការស៊ីចំណី ដែលមានកូន Parasites ចូលទៅក្នុងប្រដាប់រំលាយអាហារ រូចបន្ដការលូតលាស់របស់វា។