សេចក្ដីផ្ដើម កែប្រែ

Cystycercusis គោ-ក្របី បង្កឡើងដោយគីស្ដ Cysticercus bovis កូនព្រូនដែលនៅក្នុងគីស្ដ ជា Cestodesប្រភេទ Taenia Saginata។ T. Saginata រស់នៅក្នុងពោះវៀនរបស់មនុស្ស ចំណែកឯ Cysti- cercus bovis ស្ថិតនៅក្នុងសាច់ដុំម្ចាស់កណ្ដាល ដូចជាសាច់ដុំបេះដូង , អណ្ដាត , ថ្លើម , លំពែង និង សាច់ដុំ កន្លែងផ្សេងៗទៀត ។

គោលបំណង កែប្រែ

ទីបញ្ចប់នៃមេរៀននេះនិស្សិតអាច ៖

- រៀបរាប់ ទំរង់ និង រូបរាង , របស់ Cysticercus bovis

- រៀបរាប់ វដ្ដជីវិត , ការបង្កជំងឺ , រោគសញ្ញា , រោគវិនិច្ឆ័យ និង ការព្យាបាល ។

ទំរង់ និងរូបរាង កែប្រែ

Cysticercus bovis ជាគីស្ដដែលមានពណ៌សប្រាក់ រាងពងក្រពើ ប្រវែងពី ៥-១៥ មម ទទឹង ៣-៨ មម ។ ផ្នែកខាងក្រៅជាស្រទាប់ជាលិកាសន្ធានស្ដើងទន់ ដែលកើតឡើង ពីជាលិការបស់ម្ចាស់ នៅផ្នែកខាងក្នុង របស់ គីស្ដ មានក្បាល ដែលមានអង្អត់ផ្ចិត ពី ១,៥-២មម និង មានទំពក់ ចំនួន ៤ នៅលើក្បាល ។

T. Saginata ពេញវ័យមានប្រវែងរហូតដល់ ១០ ម៉ែត្រ ជួនកាលមានរហូតដល់ ២៥ ម ទទឹង ១២-១៤ មម ហើយអាចរស់នៅបានរាប់ឆ្នាំ ។ ក្បាលមានទំហំ ១,២-២មម គ្មានទំពក់ ចំណែកឯប្រដាប់បឺតមាន អង្កត់ផ្ចិត ០,៨ មម ។ ស៊ុតមានទំហំ ៤៦-៥០ X ៣០-៤១មីក្រូម៉ែត្រ ។ កង់ទុំ(ចាស់)របស់ T. Saginata មានស៊ុតប្រហែល ៨០.០០០ (៥០-១៥០ លានស៊ុតក្នុង ១ឆ្នាំ )។

វដ្ដជីវិត កែប្រែ

ម្ចាស់កណ្ដាលរបស់ T. Saginata គឺសត្វ គោ-ក្របី។ ក្នុងមួយថ្ងៃប្រហែល Proglottids ចំនួន ១០កង់ ដែលទុំត្រូវដាច់ហើយ បញ្ចេញមកក្រៅតាមរយៈលាមក ។ កង់ទាំងនោះមានចលនា ហើយអាចធ្វើ ដំណើរ ជាច្រើនសង់ទីម៉ែត្រ នៅលើខ្លួនមនុស្ស សំសៀកបំពាក់,គ្រែ ឬ ដី ដោយបញ្ចេញស៊ុតនៅតាមកក្លែងដែល កង់នោះធ្វើចលនា ។ ស៊ុតអាចរស់រាប់អាទិត្យ , ខែ នៅក្នុងទឹកស្អុយ , ទន្លេ ឬវាលស្មៅ (Pawlovski and Schultz 1972។ ការចំលងជំងឺអាចប្រព្រឹត្ដទៅបាន ដោយសារការលេបចូលនៅ Proglottids (កង់ )ដែល ពោរពោញទៅដោយស៊ុតរបស់ T. Saginata។ ស៊ុតទាំងនោះអាចរស់នៅក្នុងលាមកខាប់ៗ បានរហូតដល់ ៧១ ថ្ងៃ (In liquid manure or effluent ) ក្នុងទឹកស្អុយ (ក្នុងទីក្រុង) ១៦ថ្ងៃ , ទន្លេ ៣៣ថ្ងៃ និង ១៥៩ ថ្ងៃ នៅលើវាលស្មៅ (Tepsen and Roth 1949 )។

នៅក្នុងពោះវៀនរបស់សត្វគោ-ក្របី ស៊ីកូតចេញពីស៊ុត ហើយក៏ជ្រៀតចូលទៅក្នុងសរសៃឈាមតូចៗ របស់ពោះវៀន បន្ទាប់មកតាមរយៈឈាម វាក៏ត្រូវបាននាំទៅកាន់ផ្នែកផ្សេងៗនៃសរីរាង្គ ដែលកកើតជាគីស្ដ បន្កជំងឺក្នុងរយៈពេល ៤ខែកន្លះ ។ គីស្ដរស់នៅក្នុងសាច់ដុំ និង សាច់ដុំបេះដូង នៅក្នុងជាលិកាខ្លាញ់ ខួរក្បាល , ថ្លើម , សួត និងក្នុងភ្នែក ។ កន្លែងដែលជួបប្រទះ គីស្ដ ច្រើនជាងគេ គឺ នៅសាច់ដុំបេះដូង , អណ្ដាត , សាច់ដុំថ្គាម ។

មនុស្សឆ្លងជំងឺ ដោយសារបរិភោគសាច់គោ-ក្របីដែលមានគីស្ដ Cysticercus bovis ដោយចម្អិនមិនបានល្អ ។ រយៈប្រមាណ ១០០ថ្ងៃ ក្រោយឆ្លងជំងឺ កង់ទុំចាប់ផ្ដើមដាច់ចេញ មកក្រៅជាមួយ លាមក ។

ការបង្កជំងឺ កែប្រែ

ការកកើត គីស្ដ មិនមានឃើញជាការបង្កជំងឺដល់សត្វគួរអោយកត់សំគាល់ឡើយ ។ ជីវិតក្រាំងរបស់ Cysticercus bovis មានឥទ្ធិពល បង្កជំងឺនៅលើ ម្ចាស់កណ្ដាល នៅពេលដែល Cysticercus ធ្វើចលនា ទៅ រកទីតាំងធម្មជាតិ របស់វាដើម្បីសេ់នៅជាជីវិតក្រាំង ក្នុងខណៈនោះ ដាច់ធ្លុះធ្លាយ និង មានជាតិពុល Toxin នៅ ជុំវិញជាលិកា នៃសារពាង្គតាយ ។

រោគសញ្ញា កែប្រែ

ជំងឺនេះ គ្មានបង្ហាញនូវរោគសញ្ញាគួរអោយកត់សំគាល់ឡើយ ។ ក្នុងរយៈពេល ៤-៨ ថ្ងៃ ក្រោយពីការ ឆ្លងជំងឺ សត្វអាចបង្ហាញឱ្យឃើញសីតុណ្ហភាពក្នុងខ្លួន សត្វឈរមួយកន្លែង ថយចុះនូវការស្រេកឃ្លាន ដង្ហើម និង ចលនាឈាមកន្ដ្រាក់ញឹកញាប់ ។

រោគវិនិច្ឆ័យ កែប្រែ

ការធ្វើរោគវិនិច្ឆ័យ ទៅលើសត្វរស់ពុំមានវិធីច្បាស់លាស់ទេ ។ នៅពេលដែលសត្វកើត Cysticercus យ៉ាងច្រើន អាចប្រើវិធីបូមឈាមពិនិត្យក្នុងមន្ទីរពិសោធន៏ ។ ការធ្វើរោគវិនិច្ឆ័យក្រោយពេលសត្វងាប់ គឺ ជាការ វះពិនិត្យសាច់ដុំរកគីស្ដ Cysticercus bovis។ គីស្ដដែលបង្កប់នៅក្នុងសាច់ដុំ អាចងាប់នៅពេលដែលគីស្ដងាប់ សង្កេតឃើញស្រទាប់ខាងក្រៅ និង វត្ថុរាវរបស់គីស្ដមានសភាពឡើងល្អក់និង ពណ៌ក្រម៉ៅ ចំណែកឯក្បាល របស់ ព្រូនមានពណ៌លឿង ។

ការព្យាបាល កែប្រែ

សត្វដែលមានជំងឺនេះ ពិបាកព្យាបាលណាស់ ព្រោះការធ្វើរោគវិនិច្ឆ័យ ក៏មានការលំបាកដែរ ។ ថ្នាំដែល គេកំពុងប្រើសព្វថ្ងៃ គឺ ៖

- Febendazole ប្រើក្នុងកំរិត 0,05g/kg

- Praziquantel ប្រើក្នុងកំរិត 0,01g/kg ប្រើក្នុងរយៈពេល ២ថ្ងៃ បន្ដបន្ទាប់

- Kambendazole លេបកំរិត 34-40mg/kg(កូនគោអាយុ៤ខែមានប្រសិទ្ធភាពខ្ពស់ )Albenda- zole , Mebendazole and Bunamidine ។