១. សេចក្ដីផ្ដើមៈ

Echinococcosis បង្កឡើងដោយ Parasites Cestodes មាននៅលើសត្វកសិកម្ម និង មនុស្ស។ វាបង្ក ជំងឺលើសត្វ គោ-ក្របី ចៀម ពពែ ជ្រូក និង ពពួកសត្វមានក្រចកជើងមួយ ។ Cyste Echinococcosis ឃើញ មាននៅលើស្បែក ថ្លើម (ពពួកសត្វទំពាអៀង )។

២. គោលបំណងៈ

ទីបញ្ចប់នៃមេរៀននេះនិស្សិតអាច ៖

- រៀបរាប់ វដ្ដជីវិត ការបង្ករោគ រោគសញ្ញា រោគវិនិច្ឆ័យ ការឆ្លងរាតត្បាត ការវះកាត់សត្វស្លាប់  វិធានការការពារ និងការព្យាបាល។

៣. វដ្ដជីវិតៈ

Echinococcosis granulosis ជំទង់ជាព្រូនតូចបំផុតដែលមានដងខ្លួនប្រវែង ២-៦ មម មានក្បាល ហើយដងខ្លួនចែកជា ៣-៤ កង់ (សមាជិក)តែប៉ុណ្ណោះ ។

- វគ្គកូនដង្កូវ ៖ ជាពពុះតូចៗ (Cyste) នៅខាងក្នុងមានទឹកខាប់ដែលរុំព័ទ្ធដោយស្រទាប់ស្ដើង រួមជាមួយនឹងក្បាលរបស់ Parasites។ ការលូតលាស់របស់ Echinococcosis ដោយសារវារស់នៅលើសត្វស៊ីសាច់ ជាអាហារ ដូចជា៖ ឆ្កែ កញ្ជ្រេង ឆ្កែចចក។ Echinococcosis granulosis ពេញវ័យរស់នៅក្នុងពោះវៀនតូចរបស់សត្វស៊ីសាច់ជាអាហារ។ ចំណែកឯកូនរបស់វារស់នៅក្នុង ថ្លើម សួត និងសរីរាង្គក្នុងផ្សេងទៀតរបស់ សត្វកសិកម្ម និងសត្វព្រៃ ។

សត្វមានជំងឺ Taenia ដោយសារតែសត្វទាំងនោះស៊ី សរីរាង្គក្នុងរបស់សត្វដែលភ្នាក់ងារចំលងកណ្ដាល រួមជាមួយ នឹងគីស្ដ Echinococcosis នៅក្នុងនោះផង។

ចំពោះសត្វកសិកម្មឆ្លង Parasites នៅពេលស៊ីស្មៅនិងផឹកទឹកដែលដោយទៅជាមួយនូវស៊ុត Parasites។

Parasites លូតលាស់ពេញវ័យក្នុងរយៈពេលពី ២-៣ខែ ក្រោយពីបានចូលទៅរស់ក្នុងប្រដាប់រំលាយអាហារ របស់សត្វ ។

                                                                រូប

១ . Scolex

២ . Echinococcosis granulosis

៣ . Eggs

៤ . ថ្លើមដែលមាន Echinococcosis

៥ . កង់ទុំធ្លាក់មកក្រៅ

៤. ការរាតត្បាតៈ

សត្វទាំងឡាយឆ្លង Echinococcosis ច្រើននៅរដូវប្រាំង ពិសេស ខ្វះទឹក ដែលជាហេតុធ្វើអោយ សត្វប្រមូលផ្ដុំគ្នា ជាហ្វូងធំៗ ទៅផឹកទឹកតែមួយកន្លែង រួចហើយបង្កលក្ខណៈឆ្លងគ្នាទៅវិញទៅមក ជាមួយសត្វ ឆ្កែ នឹងជាមួយសត្វដែលម្ចាស់បញ្ចប់ផ្សេងទៀត ។

សត្វពេញវ័យកើតជំងឺ Cyste ច្រើនជាងសត្វនៅតូចៗ ។ ការពិសោធន៍នៅប្រទេស ស៊ីមបាវេ ដោយយកគោទៅកាប់ហើយពិនិត្យ ឃើញថាគោពេញវ័យមាន Echinococcosis ច្រើនជាងកូនគោ ១៥-២០ ដង ។

៥. ការបង្ករោគៈ

ការលូតលាស់របស់ Cyste Echinococcosis ក្នុងប្រព័ន្ធកោសិកាជាហេតុធ្វើអោយដាច់ទ្រង់ទ្រាយ និងធ្វើអោយអសកម្មមុខងារចាំបាច់របស់សរីរាង្គផ្សេងៗ។ ការបង្ករោគអាស្រ័យដោយកន្លែងតាំងនៅក្នុងថ្លើម (Cyste) Echinococcosis។ កាលណា Cyste តាំងនៅក្នុងថ្លើមធ្វើអោយមុខងាររបស់អសកម្ម ហើយបណ្ដាលបន្ដអសកម្មដល់មុខងារប្រព័ន្ធរំលាយអាហារថែមទៀត ។ ប្រសិនបើគីស្ដស្ថិតនៅក្នុងសួតច្រើនធ្វើអោយ អសកម្មចលនាដង្ហើម ។ មិនតែប៉ុណ្ណោះកាកសំណល់ នៃការចិញ្ចឹមជីវិតរបស់កូន Parasites ជាសារធាតិ ពុល ក្នុងសារពាង្គកាយ របស់សត្វ Hote Intermediaires។

៦. រោគសញ្ញាៈ

សត្វដែលឆ្លងកូន Parasites គេសង្កេតឃើញសត្វស្គមស្គាំង,ថយចុះផលិតផល។ វត្ដមាន Cyste Echinococcus ច្រើននៅថ្លើម លេចល៉ើង នូវពណ៌លឿង នៅលើស្រទាប់ស្ដើង នៃស្បែក និង ភ្នែក ហើយធ្វើអោយ ការរំលាយអាហារមិនប្រក្រតី ។ Echinococcus នៅក្នុងសួតធ្វើអោយ សត្វក្អក ,ដកដង្ហើមយ៉ាងពិបាក សត្វ អាចងាប់ដោយសារការស្ទះដង្ហើមនៅពេលដែលគីស្ដ Echinococcus មានចំនួនច្រើនលើស លុបនៅក្នុង សួត ។

៧. ការវះកាត់សត្វស្លាប់ៈ

Cyste Echinococcus ច្រើនស្ថិតនៅក្នុងថ្លើម , សួត , អាចនៅក្នុងលំពែង ។ ជួនកាល យើងឃើញ Cyste Echinococcus មានពណ៌ប្រផេះស្ថិតនៅបន្ដបន្ដបន្ទាប់គ្នា នៅលើស្រទាប់   ក្រៅ នៃថ្លើម និងសួត ។ ប៉ុន្ដែ  Echinococcus ក៏ច្រើនស្ថិតនៅក្នុងស្រទាប់ក្នុងនៃសួត ឬ ថ្លើម ដែលយើងដឹងបាននៅពេលដែល យើង ចុចស្ទាបវា ។ កំណត់សំគាល់មួយទៀត គឺ ថ្លើម ឬ សួតរីក មាឌ និង ទំហំហើយភាពស្ដើងរលោងនៃ ផ្ទៃខាង ក្រៅនៃថ្លើម ឬ សួត ភាពមិនស្មើ ដោយសារតែដុំ Cyste Echinococcus។

៨. រោគវិនិច្ឆ័យៈ

ការធ្វើរោគវិនិច្ឆ័យលើសត្វរស់ ចំពោះ Echinococcus មានការពិបាកជាទីបំផុត ព្រោះពុំ ទាន់មាន ជីវិតអ្វីច្បាស់លាស់ ។ ប៉ុន្ដែជួនកាលគេប្រើសូលុយស្យុង Echinococcus ក្នុងស្បែកសត្វ ត្រង់ក ឬ ស្បែកគុល កន្ទុយដោយចាក់ 0,1-0,2ml នូវទឹកខាប់សូលុយស្យុង Scolex។

ក្រោយពីចាក់អស់រយៈពេលពី ៥-១០នាទី ប្រត្ដិកម្ម Allecxi នៅចំកន្លែង ចាក់ឡើងប៉ោង ពណ៌ក្រហម ដែលមានអង្កត់ផ្ចិត ០៤-២ សម , ២០នាទី ក្រោយប្ដូរពណ៌ទៅជាជាំហើម ។ ប្រត្ដិកម្ម នេះបញ្ជាក់ថា វិជ្ជមាន ។ ចំពោះសត្វស្លាប់ ក្រោយពីការវះកាត់ យើងឃើញ Cyste នៅលើថ្លើម , សួត ហើយសរីរាង្គទាំងពីរនេះរីកមាឌ កើនទំងន់ ខុសធម្មតា ជួនកាល សួត ឬ ថ្លើម ជ្រើវជ្រួញ និង មានភាពមិនស្មើ ។

៩. ការផ្ទៀងផ្ទាត់លទ្ធផលនៃការពិសោធន៍ៈ

នៅពេលវះកាត់សត្វងាប់ Cyste Echinococcus ខុសគ្នាពី Cysticercus ដោយ Cysticercus រុំព័ទ្ធដោយភ្នាសស្ដើងភ្លឺថ្លា។ Cyste Echinococcus រុំព័ទ្ធដោយភ្នាសសប្រផេះ ហើយ ភាគច្រើនស្ថិតនៅ ស្រទាប់ជ្រៅនៃកោសិកាសួត និងថ្លើម ។

១០. ការព្យាបាលៈ

ការព្យាបាលចំពោះកូន Cestodes Echinococcus វិទ្យាសាស្ដ្រពុំទាន់បានស្រាវជ្រាវអោយឃើញបានច្បាស់លាស់នៅឡើយទេ ។ ប៉ុន្ដែក្នុងអត្ថបទវិទ្យាសាស្ដ្រខ្លះ បានបញ្ជាក់ថាថ្នាំ Mebendazole ទទួលបានលទ្ធផលល្អ ដោយប្រើលាយជាមួយចំណីក្នុងកំរិត 50mg/kgទំងន់រស់ ។

ចំពោះការប្រឆាំង និង Echinococcus ពេញវ័យ Cyste Echinococcus granulosis   ពិសេស សត្វឆ្ដែ ក្នុងការព្យាបាលគេនិយមប្រើ Arecoline HBr , Bunamidine Hcl ,Praziquantel។

១១. វិធានការការពារៈ

ដើម្បីចៀសវាងការឆ្លងរាតត្បាតជំងឺ ប្រដាប់ក្នុងរបស់សត្វមិនត្រូវចោលពាសវាលពាសកាល ដែលជា ហេតុធ្វើអោយសត្វ ឆ្កែរើសស៊ីជាអាហារ។ មួយវិញទៀតប្រសិនបើឃើញសត្វឆ្កែងាប់តាមវាល ឬផ្លូវសាធារណៈ ត្រូវយកឆ្កែនោះកប់អោយជ្រៅ ចៀសវាងចំលងដល់សត្វដទៃ ។ ចំពោះសរីរាង្គក្នុងរបស់គោ ,ចៀម , ជ្រូក ។ល។ ដែលសង្ស័យថាមាន Cyste Echinococcus ត្រូវកប់ចោលយ៉ាងជ្រៅ ឬ ក៏យកទៅចំអិនក្នុងទឹកដាំពុះក្នុង រយៈពេល ៤០-៥០នាទី រួចទើបយកទៅជាចំណីរបស់សត្វ ។