កិ. កកើតឡើង, បង្កើត, អប់រំ, ធ្វើឲ្យមានរូបរាង, គ្រោងក្នុងគំនិត, ធ្វើជារងវង់។ ន. វាចកៈ, សណ្ដាប់, រូបសូន, ក្រដាសបំពេញ, រាង, ទ្រងទ្រាយ, សណ្ឋាន, ជា។ យើងឃើញមានមនុស្សជាច្រើនកំពុងប្រើពាក្យ "form" សំរាប់ពាក្យ application form ជាទំរង់បែបបទ គឺខុសពីន័យរបស់ភាសាអង់គ្លេស។ យើងអាចប្រើយ៉ាងនេះ (ទំរង់បែបបទ) បានលុះត្រាតែសំដៅទៅលើ រូបរាង, សណ្ឋាន, ទ្រង់ទ្រាយ ប៉ុន្ដែបើវាសំដៅទៅលើពាក្យ application form យើងគួរតែប្រើជា ក្រដាសបំពេញ។ ម្យ៉ាងវិញទៀត បើប្រើថាជា ទំរង់ ក៏មិនបាច់ថែមពាក្យ បែបបទ ទៀតទេ ពីព្រោះ ទំរង់ និង បែបបទ គឺមានអត្ថន័យស្រដៀងគ្នា។