GNOME
GNOME គឺជារូបរាងអេក្រង់ (desktop environment) និងជា GUI (graphical user interface) ដែលដើរនៅផ្នែកខាងលើនៃប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ។ វាត្រូវបានបង្កើតឡើងមកជាកម្មវិធីកូដបើកចំហ (open source software) ដែលអាចប្រើបានដោយឥតគិតថ្លៃ ដោយអ្នកស្ម័គ្រចិត្ត និងអ្នកចូលរួមផ្សេងៗទៀតដែលទទួលបានប្រាក់កម្រៃ ហើយ Red Hat គឺជាអ្នកចូលរួមចំណែកដ៏ធំមួយ។[៣][៤] GNOME គឺជាផ្នែកមួយនៃគម្រោង GNU ហើយអាចយកទៅប្រើជាមួយប្រព័ន្ធប្រតិបត្តិការស្រដៀង Unix ដែលភាគច្រើនត្រូវបានគេហៅថា Linux (GNU) ។
GNOME 3.10 showing an Overview mode ("Activities") | |
អ្នកអភិវឌ្ឍ | GNOME Project |
---|---|
ចេញផ្សាយដំបូង | 3 មីនា 1999 |
ស្ថានភាពអភិវឌ្ឍ | នៅសកម្ម |
សរសេរក្នុង | C, C++,C#,HTML,CSS, Python, Vala, Genie, JavaScript[១] |
ប្រព័ន្ធប្រតិបត្តិការ | Unix-like ជាមួយ X11 ឬ Wayland |
មានជា | ច្រើនជាង៥០ភាសា[២] |
ប្រភេទ | Desktop environment |
អាជ្ញាបណ្ណ | GNU LGPL, GNU GPL |
គេហទំព័រ | gnome.org |
ប្រវត្តិ
កែប្រែGNOME ត្រូវបានចាប់ផ្ដើមឡើងនៅខែសីហា ឆ្នាំ១៩៩៧ ដោយ Miguel de lcaza និង Fedrico Mena[៥] ជាគម្រោងកម្មវិធីឥតគិតថ្លៃ ក្នុងគោលបំណងផ្ដល់រូបរាងអេក្រង់មុខ (dekstop environment) ដល់កុំព្យូទ័រ និងប្រព័ន្ធប្រតិបត្តិការ។ GNOME ត្រូវផ្ដល់ក្រោមអាជ្ញាបណ្ណ LGPL សម្រាប់បណ្ណាល័យ និង GPL សម្រាប់កម្មវិធីរបស់វា។ GNOME 2 ត្រូវបានចាត់ទុកថាជារូបរាងអេក្រង់ ដែលបានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទាក់ទងជាមួយវត្ថុនានានៅក្នុងកុំព្យូទ័រដូចជាផ្ទាំងវីនដូ រូបតំណាង និងគ្រប់គ្រងឯកសារនានា។ GNONE 2 ប្រើ Metacity ជាឧបករណ៍គ្រប់គ្រងផ្ទាំងវីនដូ។[៦]
ទិដ្ឋភាពទូទៅ
កែប្រែគម្រោង GNOME ផ្ដោតយ៉ាងសំខាន់លើភាពសាមញ្ញ ភាពងាយស្រួល និងធ្វើយ៉ាងណាឲ្យមានដំណើរការ។[៧] គោលបំណងដទៃទៀតមានដូចជា៖
- សេរីភាព៖ បង្កើតរូបរាងអេក្រង់ដោយផ្ដល់ប្រភពកូដដើម ដែលអាចយកទៅធ្វើ ឬប្រើក្រោមអាជ្ញាបណ្ណកម្មវិធីមិនគិតថ្លៃ។
- ភាពងាយស្រួល៖ ដើម្បីធានាថានរណាក៏អាចប្រើវាបាន ទោះបីមិនមានជំនាញបច្ចេកទេសអ្វីឡើយ។
- អន្តរជាតូបនីយកម្ម និង ការបកប្រែ៖ ធ្វើឲ្យកុំព្យូទ័រក្លាយទៅជាភាសាជាតិនៃសាសន៍និមួយៗ។ នៅពេលបច្ចុប្បន្ននេះ GNOME ត្រូវបានបកប្រែទៅជា ១៧៥ ភាសាហើយ។[៨]
- ជិតស្និទ្ធនឹងអ្នកអភិវឌ្ឍ៖ ដើម្បីធានាបាននូវភាពងាយស្រួលនៃកម្មវិធី ដែលដំណើរការយ៉ាងល្អនៅលើកុំព្យូទ័រ និងអនុញ្ញាតឲ្យអ្នកអភិវឌ្ឍនូវជម្រើសភាសាកម្មវិធីដែលពួកគេចង់ប្រើ។
- អង្គការ៖ ដើម្បីប្រកាន់ខ្ជាប់នូវការចេញផ្សាយទៀងទាត់ ព្រមទាំងរចនាសម្ព័ន្ធសហគមន៍។
- ការគាំទ្រ៖ ដើម្បីធានាបាននូវការគាំទ្រពីស្ថាប័នផ្សេងទៀត ក្រៅពីសហគមន៍ GNOME ។
ឯកសារយោង
កែប្រែ- ↑ Owen Taylor. "Implementing the next GNOME shell « fishsoup". Retrieved 2011-12-09.
- ↑ "GNOME 3.2 Release Notes". Archived from the original on 2012-12-23. Retrieved 2011-12-09.
- ↑ "GNOME census" (PDF). Archived from the original (PDF) on 2012-01-20. Retrieved 2014-02-04.
- ↑ staring into the abyss Archived 2014-06-29 at the វេយប៊ែខ ម៉ាស៊ីន. .
- ↑ "About Us | GNOME". Retrieved 2011-12-09.
- ↑ "Why you shouldn't use the Lesser GPL for your next library". Free Software Foundation. Retrieved 2008-01-20.
- ↑ "Gnome 3 Overview". The GNOME Project. Archived from the original on 2012-08-25. Retrieved 2012-08-27.
- ↑ "GNOME Languages". The GNOME Project. Canonical Ltd. Retrieved 2011-12-03.