ប្រវត្តិ

កែប្រែ

ការបង្កើត

កែប្រែ

មុននឹងគម្ពីរក្លាយជាក្រុមហ៊ុនបច្ចុប្បន្ន គម្ពីរបានចាប់ផ្តើមឡើងជាគម្រោងកែច្នៃកុំព្យួទ័រ ក្រោមការគ្រប់គ្រងរបស់ SmallWorld Venture ដឹកនាំដោយលោក ធុល រិទ្ធី និង លោក ធុល សិលា និង ការប្រឹក្សាពីលោក ឆាលស៍ ឌីបេឡា ក្នុងឆ្នាំ ២០១៤ ។ ដោយមើលឃើញថា សិស្សានុសិស្សគ្រប់វ័យត្រូវការកុំព្យូទ័រដែលមានតំលៃសមរម្យ ប៉ុន្តែខ្វះខាតធនធានដើម្បីទទួលបានកុំព្យូទ័រទាំងនោះ ក្រុមការងារក៏បានចាប់ផ្តើមប្រមូលកុំព្យូទ័រយួរដៃចាស់ៗ    ហើយបញ្ចូលប្រព័ន្ធដំណើរការ Linux។ កុំព្យូទ័រទាំងនោះត្រូវបានផ្តល់ជូនសិស្សានុសិស្ស  និងនិស្សិតដែលមានតម្រូវការដោយឥតគិតថ្លៃ។

ដោយសារតែភាពមិនស៊ីគ្នានៃម៉ូឌែលកុំព្យូទ័រមួយចំនួន ជាមួយនឹងប្រព័ន្ធប្រតិបត្តិការបើកចំហ  (open-source) ក្រុមការងារបានមើលឃើញពីភាពចាំបាច់នៃការផលិត ទាំងផ្នែកហ៊ាដវែ (hardware) និង សូហ្វវែរ (software) ដែលអាចដំណើរការប្រព័ន្ធបើកចំហរបាន។

ក្រុមអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការរបស់គម្ពីរបច្ចុប្បន្ន ដឹកនាំដោយ ផល ប្រីលាន។

អត្ថន័យ

កែប្រែ

គម្ពីរ ត្រូវបានគេដាក់ឈ្មោះតាមពាក្យខ្មែរថា គម្ពីរ ដែលមានន័យថាសៀវភៅ ឬប្រភពនៃចំណេះដឹង។ ថ្វីបើមានការបញ្ចេញសំឡេងខុសគ្នាក៏ដោយ ព្យាង្គទី ២ គឺជាការលេងពាក្យ “ផាយ” (Pi) ដែលជាបន្ទាត់ពាក្យបញ្ជាទូទៅដែលត្រូវបានប្រើនៅក្នុងកុងសូលនៃប្រព័ន្ធប្រតិបត្តិការកុំព្យូទ័ររបស់គម្ពីរ។

ក្រុមប្រឹក្សាភិបាល

កែប្រែ

គម្ពីរ មិនមានក្រុមប្រឹក្សាភិបាលផ្លូវការទេ ប៉ុន្តែត្រូវបានប្រឹក្សានិងសម្របសម្រួលដោយក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SmallWorld Venture។

មន្រ្តីនាយកប្រតិបត្តិ

កែប្រែ

ធុល សិលា៖ ២០១៨ ដល់ ខែ វិចិ្ឆកា ២០១៩

ធុល រិទ្ធី៖ ខែ វិចិ្ឆកា ២០១៩ រហូតដល់ បច្ចុប្បន្ន

ទីផ្សារ

កែប្រែ

គម្ពីរ ផ្សព្សផ្សាយកុំព្យូទ័រយួរដៃរបស់ពួកគេជាផលិតផល “ តម្លៃទាប” “ ថាមពលខ្លាំង” “ ក្រៅប្រព័ន្ធ” និង“ ប្រភពបើកចំហ” ។ អ្នកប្រើប្រាស់ដែលគម្ពីរមានបំនងទាក់ទាញ គឺជាអ្នកដែលបើកចិត្ត ក្នុងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការក្រៅពី Microsoft Windows ដែលត្រូវបានគេប្រើយ៉ាងច្រើន នៅប្រទេសកម្ពុជា តាំងពីមុនការដាក់ឱ្យដំណើរការជាផ្លូវការនូវ Windows Server 2008 ក្នុងខែកក្កដាឆ្នាំ ២០០៨ ។ KOOMPI មានគោលបំនងទាញយកអ្នកប្រើប្រាស់ដែលថ្មីថ្មោង ជាពិសេសនិស្សិតវ័យក្មេង។

គម្ពីរបានចូលរួមក្នុងការតាំងពិពណ៌ផ្នែកបច្ចេកវិទ្យា យុវជន និង ការអប់រំ។

កុំព្យូទ័រយួរដៃគម្ពីរ ត្រូវបានដាក់លក់ដោយផ្ទាល់ពីក្រុមហ៊ុនក្នុងតម្លៃលក់រាយ។

អត្តសញ្ញាណសាជីវកម្ម

កែប្រែ

វប្ប​ធ​ម៌​របស់​ក្រុមហ៊ុន

កែប្រែ

ក្នុងនាមជាធុរកិច្ច គម្ពីរសង្កត់ធ្ងន់លើសារសំខាន់នៃការប្រកាន់ខ្ជាប់នូវបេសកកម្ម និងចក្ខុវិស័យរបស់ខ្លួន។ បុគ្គលិកថ្មីទាំងអស់នឹងត្រូវបានប្រាប់ជាមុនអំពីបញ្ហាប្រឈមដូចជា ប្រាក់ប្រចាំខែទាប និងម៉ោងបន្ថែមឥតព្រាងទុកជាដើម។

ការគ្រប់គ្រងធនធានមនុស្សរបស់គម្ពីរគឺផ្តោតលើ គោលនយោបាយ “ មិនខ្ជះខ្ជាយពេលវេលា” ។ ទាំងដំណើរការជ្រើសរើស និងរយៈពេលសាកល្បង គឺពឹងផ្អែកច្រើនលើករណីនីមួយៗ ជាជាងការកំណត់ពេលវេលាផ្លូវការ។ បុគ្គលិកភាគច្រើននៅគម្ពីរ មិនត្រូវបានជ្រើសរើសដោយផ្អែកលើបទពិសោធន៍ ឬអត្តសញ្ញាណទេ ប៉ុន្តែយើងមើលទៅលើឆន្ទៈក្នុងការរួមចំណែកដល់ក្រុមហ៊ុន និងអភិវឌ្ឍខ្លួនឯងនៅពេលធ្វើការ។ បុគ្គលិកភាគច្រើនដែលកំពុងធ្វើការនៅគម្ពីរគឺជានិស្សិតថ្នាក់បរិញ្ញាបត្រ ដែលមានអាយុចន្លោះពី ១៨ ដល់ ២០ ឆ្នាំ។ គម្ពីរ ក៏ទទួលយកយុវជនដែលមានទេពកោសល្យចាប់ពីអាយុ ១៦ ឆ្នាំដើម្បីចូលក្នុងកម្មសិក្សា។

ការថែទាំបរិស្ថាន

កែប្រែ

គម្ពីរ អនុវត្តវិធានការគិតគូរពីបរិស្ថាន ដែលមានលក្ខណៈកម្រនៅក្នុងប្រទេសកម្ពុជា។ បុគ្គលិកគម្ពីរ ត្រូវបានណែនាំមិនឱ្យយកប្លាស្ទិចចូលក្នុងការិយាល័យឡើយ។ ឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានទុកនៅក្នុងផ្ទះបាយរួមក្នុងការិយាល័យ។ មេចុងភៅរបស់គម្ពីរ ប្រើថង់បរិស្ថាន ដែលអាចប្រើឡើងវិញបានសម្រាប់ការដើរទិញឥវ៉ាន់ប្រចាំថ្ងៃ។ បុគ្គលិកភាគច្រើននៅគម្ពីរ រួមទាំងលោក ធុល រិទ្ធី ប្រើប្រាស់កង់ដើម្បីជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ។ សម្រាប់ការឈប់សំរាកការងារ ឬការជួបជុំគ្នា ពួកយើងលើកទឹកចិត្តក្នុងការកាត់បន្ថយកាកសំណល់។ បុគ្គលិកគម្ពីរ ធានាថាគ្មានសម្រាម ឬ កាកសំណល់នៅកន្លែងណាមួយបន្ទាប់ពីដំណើរកំសាន្ត ជាពិសេសនៅពេលវាជារមណីយដ្ឋានធម្មជាតិ។

ការិយាល័យកណ្តាល

កែប្រែ

ក្នុងដំណាក់កាលគម្រោងកែច្នៃកុំព្យូទ័រឡើងវិញ គម្ពីរមានទីតាំងនៅទួលគោក។ ការិយាល័យនេះក៏ជាមជ្ឈមណ្ឌលបណ្តាញទំនាក់ទំនង សម្រាប់អ្នកចូលចិត្តព័ត៌មានវិទ្យាវ័យក្មេង។ បន្ទាប់មកគម្ពីរ បានផ្លាស់ប្តូរទីតាំងទៅអាគារធំជាងមុននៅក្នុងតំបន់ដូចគ្នានៅខែមីនាឆ្នាំ ២០១៧ ។ ទីស្នាក់ការថ្មីនេះមានបន្ទប់ដាក់ឥវ៉ាន់ កន្លែងចតរថយន្តធំទូលាយ សម្រាប់ក្រុម និងកន្លែងងាយស្រួលសម្រាប់សហគមន៍។ នៅចុងឆ្នាំ ២០១៩ គម្ពីរ បានផ្លាស់ទៅការិយាល័យកណ្តាលថ្មី និងបន្ទប់តាំងបង្ហាញដំបូងរបស់ខ្លួននៅខណ្ឌដូនពេញ។ ទីតាំងនេះមានអន្តេវាសិកដ្ឋាន និងជាឃ្លាំងសម្រាប់កុំព្យូទ័រគម្ពីរទាំងអស់ដែលត្រូវលក់។ នៅពាក់កណ្តាលឆ្នាំ ២០២១ បុគ្គលិកគម្ពីរ ត្រូវបានផ្តល់ជូនជម្រើសដើម្បីធ្វើការនៅទីតាំងវីតាមីនអ៊ែរ ដែលមានទីតាំងនៅ កំពង់សិលាខេត្តព្រះសីហនុ។ បុគ្គលិកដែលមិនជ្រើសរើសផ្លាស់ទៅទីតាំងឆ្ងាយ នឹងធ្វើការពីការិយាល័យរបស់គម្ពីរ នៅអាគារ Raintree ។

ការផ្លាស់ប្តូរទីតាំងទៅកំពង់សិលាគឺស្របពេលជាមួយការលក់លាងឃ្លាំងរបស់កុំព្យូទ័រទាំងពីរម៉ូឌែលរបស់គម្ពីរ ហើយក៏ជាទីតាំងគោលដៅរបស់ក្រុមហ៊ុនតាំងពីដំបូងមកម៉្លេះ។

និមិត្តសញ្ញា

កែប្រែ

និមិត្តសញ្ញារបស់គម្ពីរ ត្រូវបានបង្កើតឡើងពីរូបរាងសៀវភៅពីរក្បាលដែលមានទំហំដូចគ្នាបើកទល់មុខគ្នា។ រូបភាពសៀវភៅបើកនេះអាចមើលឃើញបានពីមុំទាំងបួន។ រូបរាងផ្កាយដែលកើតចេញពីការរួមបញ្ចូលគ្នានេះតំណាងឱ្យការត្រាស់ដឹង និងពន្លឺដែលទាក់ទងនឹងឈ្មោះ និងបេសកកម្មរបស់គម្ពីរ។ និមិត្តសញ្ញានេះត្រូវបានរចនាដោយ លោក សុខ បញ្ញា និង វីរៈ ច័ន្ទដារ៉ា។

ការឧបត្ថម្ភនិងសប្បុរសធម៌

កែប្រែ

គម្ពីរបានឧបត្ថម្ភប្រាក់ចំនួន ៥០០០ ដុល្លារអាមេរិកសម្រាប់កម្មវិធីបារខែមនៅឆ្នាំ ២០១៨ ដែលជាឆ្នាំនៃការសម្ភោធ គម្ពីរ E13 ។ នៅឆ្នាំ ២០១៩ គម្ពីរបានឧបត្ថម្ភប្រាក់ចំនួន ៨០០០ ដុល្លារអាមេរិករួមជាមួយនឹងគម្ពីរ E13 ចំនួន ១០គ្រឿង ដល់កម្មវិធី បារខែម និងទឹកប្រាក់ ៧០០ ដុល្លារអាមេរិក ដល់កម្មវីធី ឌីជីថលកម្ពុជា ២ និង គម្ពីរ E13 ចំនួន ២គ្រឿង ទៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិង គម្ពីរ E13 ចំនួន ២គ្រឿង ដល់សហភាពសហព័ន្ធយុវជនកម្ពុជា។ គម្ពីរ បានបរិច្ចាគកុំព្យូទ័រ គម្ពីរ E13 ចំនួន ១០គ្រឿង និង ទឹកប្រាក់ ២០០០ ដុល្លារអាមេរិកដល់មន្ទីរពេទ្យកុមារអង្គរនៅឆ្នាំ ២០២០ ហើយក្រុមហ៊ុនក៏បានឧបត្ថម្ភ គម្ពីរ E11 ដល់ JCI ផងដែរ។

ស្ថាប័នដៃគូ

កែប្រែ

គម្ពីរសហការជាមួយសាលារៀន សាកលវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីបើកបន្ទប់រៀនកុំព្យូទ័រ និងថ្នាក់កុំព្យូទ័រដែលដំណើរការលើប្រភពបើកចំហ។ ដៃគូភាគច្រើនទទួលបានកម្ចីកុំព្យូទ័រយួរដៃ គម្ពីរ E13 ដោយមានល័ក្ខខ័ណ្ឌ។ ខាងក្រោមនេះ គឺជាស្ថាប័នដៃគូរបស់គម្ពីរ (អតីតកាលនិងបច្ចុប្បន្ន) ។

  • Passerelles Numériques Cambodia (PNC): 25 គ្រឿង (៣ ឆ្នាំ)
  • វិទ្យាស្ថាន អេសុីលីដា (AIB): 15 គ្រឿង (១ ឆ្នាំ)
  • វិទ្យាល័យេជ្រោយចង្វារ​ (Chroy Changvar High School):   50 គ្រឿង (៣ ឆ្នាំ)
  • សាលាវត្តបូព៍ (Wat Bo Primary School): 30 គ្រឿង (៣ ឆ្នាំ)
  • សាលាបន្វាយស្រី (Banteay Srei High School): 30 គ្រឿង (៣ គ្រឿង)
  • វិឡាល័យហ៊ុនសែនស្អាង (Hun Sen Saang High School): ៣០ គ្រឿង (៣ ឆ្នាំ)
  • វិទ្យាល័យសាមគ្គី​ (Samaki High School): 35 គ្រឿង(៣ ឆ្នាំ)
  • វិទ្យាល័យព្រះស៊ីសិវត្តិ​ (Preah Sisowath High School - New Generation School): 40 គ្រឿង (៣ ឆ្នាំ)
  • សាលាបឋមសិក្សាអនុវត្តកំពង់ចាម (Anuwat Kompong Cham Primary School - New Generation School): 6 គ្រឿង (៣ ឆ្នាំ)
  • អនុវិទ្យាល័យ បាយ័ន (Bayon Secondary School): 5 pcs
  • The Westline School: 30 pcs
  • Life and Hope Association (LHA): 10 pcs