Manith Jupiter (អានថា: ម៉ានិត ជូពីទ័រ) ឈ្មោះកំណើត ម៉ុង ម៉ានិត (កើតនៅ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ១៩៩៦) លោកគឺជាតារាចម្រៀងមួយរូបដ៏មានប្រជាប្រិយភាពនៅក្នុង ប្រទេសកម្ពុជា ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់លោកក្នុងឆ្នាំ ២០១២ ដែលគេស្គាល់លោកតាមរយៈការផ្ទុកឡើង នូវបទចម្រៀង Original Song របស់លោកនៅលើបណ្ដាញសង្គម YouTube រហូតដល់បទចម្រៀងរបស់លោកទទួលបានការពេញនិយមផងដែរ តាមរយៈប្រភេទតន្ត្រី R&B ។[]

Manith Jupiter

Manith Jupiter Cambodia Pop Singer
The Original Artist R&B
ឈ្មោះ Manith Jupiter
ថ្ងៃ.ខែ.ឆ្នាំកំណើត 25 មីនា 1996
សញ្ជាតិ  កម្ពុជា
ប្រភេទតន្ត្រី ​Classic, Rock , Folk, R&B, Hip hop.
ឆ្នាំសកម្ម 2012-បច្ចុប្បន្ន
អជីបសិល្បៈ
  • អ្នកចម្រៀង
  • អ្នកនិពន្ធបទចម្រៀង
  • អ្នកសម្រួលតន្ត្រី
  • អ្នកនិពន្ធបទភ្លេង
  • អ្នកនិពន្ធសៀវភៅរឿង
ស្លាកតន្ត្រី

ជីវិតចាប់ផ្ដើម

កែប្រែ

Early Life

Manith Jupiter កើតនៅ ថ្ងៃទី ២៥​ ខែ មីនា ឆ្នាំ ១៩៩៦ លោកមានទីកន្លែងកំណេីតនៅ ក្រុងភ្នំពេញ មិនមានកំណត់ត្រាពីក្រុមគ្រួសារលោកច្រើនឡើយ "រងចាំឯកសារយោងពីប្រភពផ្សេងៗទៀត ក្នុងការសរសេរបន្ថែម" ។ ម៉ានិត បានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា និង មធ្យមសិក្សា នៅ វិទ្យាល័យសន្ធរម៉ុក កាលពីកុមារភាព លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាសម្តែងកុមារ នៅក្នុងផលិតកម្មក្នុងស្រុកមួយចំនួន និង ការផ្សាយពាណិជ្ជកម្មផ្សេងៗ ផងដែរ ។ លោកត្រូវបានប្រជាជនខ្មែរស្គាល់ថាជាតារាសម្តែងកុមារ បន្ទាប់ពីបានចូលរួមសម្តែងនៅក្នុងភាពយន្តខ្នាតធំមនោសញ្ចេតនាបែបកំប្លែង "រឿងប្តីល្អ" កាលពីឆ្នាំ ២០០៣ ។ បន្ទាប់មក លោកក៏បានបន្តចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំ "រឿងទឹកចិត្តម្តាយ" ២០០៣ និង "មមាចប្រលែងភ្លើង" ឆ្នាំ ២០០៥ ។ លោកក៏បានចូលរួមសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ដូចជា "រឿងស្នាមស្នេហ៍សមុទ្ររាម" ឆ្នាំ ២០០៦, "រឿងបេះដូងអ្នកប្រដាល់" ឆ្នាំ ២០០៧ និង "រឿងឧត្តមភរិយា" ឆ្នាំ ២០០៩ ហើយលោកក៏ធ្លាប់បានសម្តែងល្ខោននិយាយ ដែលចាក់ផ្សាយតាមវិទ្យុផងដែរ ។ នៅក្នុងឆ្នាំ ២០១០ លោកបានបញ្ចប់អាជីពជាតារាសម្តែង ហើយបានផ្តោតអារម្មណ៍ទៅលើការសិក្សាវិញ ។ ទន្ទឹមនឹងនោះដែរ លោកក៏បានចាប់ផ្តើមសិក្សាតូរតន្ត្រីដោយខ្លួនឯង និង តាមមិត្តភក្តិ ហើយបង្កើតបានជាក្រុមចម្រៀងសិស្សសាលា (Sun-Up) ដែលមានសមាជិក ៦នាក់ ក្រោមស្លាកតន្ត្រី Sun Modeling ហើយក្រោយមកលោកបានប្ដូរមកច្រៀងតែម្នាក់ឯងវិញ តាមរយៈការ Upload បទចម្រៀង ទៅក្នុងបណ្ដាញសង្គម YouTube ហើយវាជាពេលដែលលោកទទួលបានប្រជាប្រិយភាពជាខ្លាំង នូវបទចម្រៀង Original Song ផ្ទាល់ខ្លួន ដែលមានចំណងជើងថា "មាននាងក៏ធុញ គ្មាននាងក៏ធុញ" បានរុញកេរ្តិ៍ឈ្មោះរបស់លោកជាប់ក្នុងកំពូលបទចម្រៀងក្នុងវិទ្យុមួយចំនួនផងដែរ រហូតដល់លោកបានចូលក្នុងផលិតកម្ម Phleng Records ។[]

អាជីពតន្ត្រី

កែប្រែ

ការចាប់ផ្ដើមអាជីពតន្ត្រី ក្នុងឆ្នាំ ២០១២ ម៉ានិត បានចេញនូវបទចម្រៀងមួយ មានចំណងជើងថា មាននាងក៏ធុញ គ្មាននាងក៏ធុញ ដែលជាបទ Original Song នៅលើបណ្ដាញសង្គម Youtube ពេលនោះមានការចាប់អារម្មណ៍ពីមហាជនជាច្រើន ដោយការសរសើរគ្រប់គ្នាថាបទនេះពីរោះ ដែលធ្វើឲ្យលោកមានភាពល្បីល្បាញពីចាប់ពេលនោះមក ក្រោយមកលោកក៏បានទៅចូលរួមជាមួយផលិតកម្ម Phleng Records ក្នុងឆ្នាំ ២០១៣ ។

ក្នុងឆ្នាំ ២០១៣ ម៉ានិត បានចូលរួមជាមួយនឹងផលិតកម្ម Phleng Records ហើយបានចេញនូវអាល់ប៊ុមចម្រៀងពេញនិយមជាបន្តបន្ទាប់ក្នុងនោះមាន (អាល់ប៊ុម Magical) (អាល់ប៊ុម Closer) (អាល់ប៊ុម G-Light)។ នៅឆ្នាំ ២០១៤ ម៉ានិត (Jupiter) បានចេញនូវអាល់ប៊ុមបន្តបន្ទាប់ទៀតដូចជា (អាល់ប៊ុម ស្នេហ៍ក្បែរផ្ទះ) (អាល់ប៊ុម ស្នេហាស្មើសូន្យ) និង (អាល់ប៊ុម Lollipop) ។ នៅឆ្នាំ ២០១៥ លោកបានបន្តចេញនូវបទចម្រៀងក្នុង Phleng Record បន្តទៀតដូចជា (អាល់ប៊ុម គេអស្ចារ្យហើយ) ដែលជាអាល់ប៊ុមចុងក្រោយរបស់លោកនៅក្នុងផលិតកម្ម Phleng Records ។

ក្នុងឆ្នាំ ២០១៦ ម៉ានិត បានចាកចេញពីផលិតកម្ម Phleng Records ហើយក្លាយខ្លួនជាតារាចម្រៀងឯករាជ្យ ហើយលោកព្រមទាំងបានចាប់អាជីពបន្ថែមជាអ្នកនិពន្ធសៀវភៅរឿងប្រលោមលោក ។ នៅឆ្នាំ ២០១៦ លោកបានចេញផ្សាយនូវសៀវភៅប្រលោមលោកដំបូងមានចំណងជើងថា «បេសកកម្មមួយ» ដែលជាស្នាដៃនិពន្ធរបស់លោកផ្ទាល់ ដែលទទួលបានការពេញនិយមអានជាខ្លាំងពីសំណាក់យុវវ័យ និងសិស្សានុសិស្សជាច្រើន ។ សៀវភៅប្រលោមលោកនេះផងដែរ ក៏បានបោះពុម្ពចេញផ្សាយកន្លងទៅនៅក្នុងកម្មវិធី "ពិព័រណ៍សៀវភៅនៅកម្ពុជាលើកទី៥"។ [] [] ក្នុងឆ្នាំ ២០១៧ ម៉ានិត (Jupiter) មិនសូវចេញបទចម្រៀងនោះទេ ដែលមើលទៅលោកដូចជាស្ងប់ស្ងាត់ រវល់ក្នុងកិច្ចការនិពន្ធសៀវភៅរឿងរបស់លោក ដែលសៀវភៅរឿងទី២ គឺរឿង ផ្ទះកណ្ដាលបឹង [] ក្នុងឆ្នាំ ២០១៨ ស្នាដៃនិពន្ធរបស់ ម៉ានិត (Jupiter) គឺសៀវភៅប្រឡោមលោករឿង "បេសកកម្មមួយ" ត្រូវបានចេញផ្សាយជាភាពយន្តភាគផ្លូវការណ៍នៅស្ថានីយប៉ុស្ត៍ទូរទស្សន៍ My-TV ផងដែរ។ [] ក្នុងឆ្នាំ ២០១៨ ដដែល ម៉ានិត (Jupiter) បានត្រឡប់មកវិញជាមួយនិងការចេញ អាលប៊ុមថ្មីរបស់គាត់គឺ អាលប៊ុម សមុទ្រ​ ។

សមិទ្ធិផល

កែប្រែ

Achievement

ឆ្នាំ ការដាក់ចូល ប្រភេទពាន លទ្ធផល ស្ថាប័នផ្សព្វផ្សាយ
2012 មាននាងក៏ធុញ

គ្មាននាងក៏ធុញ

Top1 Music Cool FM Nominated Radio 100.7 Cool FM Cambodia
2019 Young Love The Best Screenplay Won The 6th Cambodia International Film Festival (CIFF) []
2020 Best Male Popularithy Artist of The Year Cambodian Music Awards Nominated WorldBridge

Media

2020 Best Music Performance of The Year Cambodian Music Awards Nominated WorldBridge

Media

កាត់ឡុកតន្ត្រី

កែប្រែ

Discography

  • Pink Day (2012)
  • Last Smile (2012)
  • You Never Know (2012)
  • មាននាងក៏ធុញគ្មាននាងក៏ធុញ (2012)
  • Water Bee (2012)
  • Am I in Love (2013)
  • បែបនេះល្អជាង (2013)
  • មិនមែនសង្សារ (2013)
  • Never Change (2013)
  • មិត្តចេះប្រច័ណ្ឌ (2013)
  • Bad Person (2013)
  • Closer ft. Vanilla (2013)
  • ស្នេហ៍ពិតមិនគិតពី Calories (2013)
  • ស្នាមថើបមួយនោះ (2013)
  • You And I (2013)
  • Day And Night (2015)
  • មានអីសួរអត់ (2015)
  • អន់ចិត្ត (2015)
  • Anything About Me (2015)
  • យើងអាន ft. Show Me (2016)
  • Run ft. Show Me (2016)
  • ស្រលាញ់គ្នាហេតុអ្វីទុកជាអាថ៍កំបាំង (2016)
  • លើសពីសង្ឃឹម (2016)
  • Be My Bad Girl (2016)
  • Grow Up ft. Show Me (2016)
  • អាណិត និង ស្រលាញ់ (2017)
  • សូមឲ្យមានគ្រប់យ៉ាង (2017)
  • ដល់ថ្ងៃស្លាប់ (2017)
  • 99 Year (2017)
  • អស់ពេលបែបនោះ (2018)
  • ក្ដីសុខតិចៗ (2018)
  • បងជាអ្នកណា ft. Chorda (2018)
  • ពេលបងបិទភ្នែក (2018)
  • ខ្ញុំស្រលាញ់អ្នក ព្រោះខ្ញុំស្រលាញ់អ្នក (2019)
  • អរគុណអ្នកទីបី (2019)
  • Ready To Let You Go (2019)
  • See You In My Dream (2019)
  • ផ្ដេសផ្ដាស (2020)
  • Halftway To Nowhere ft. TINXJR, YT (2020)
  • ព្រោះខ្ញុំមានម៉ែ (2020)
  • បានតែនិយាយ ft. អេដា (2020)
  • រឿងចាស់ៗ (2020)
  • បងនៅរង់ចាំ (2021)
  • ខ្ញុំនៅតែខ្ញុំ (2021)
  • យប់នេះ ft. Nuth (2021)
  • កោះរ៉ុង (2021)
  • My Little Star (2021)
  • មិនល្អគ្រប់គ្រាន់ (2021)
  • បងលាមរណា (2021)

ឃើញដូចនេះ

កែប្រែ

See also

ឯកសារយោង

កែប្រែ
  1. Khmer Scholar (2013) revolutionize Cambodian music industry Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: khmerscholar.com, Publication: Entertainment, Influencers October 10, 2013
  2. Last FM (2014) Manith Jupiter Biography, Website: www.last.fm, Publication: Version 2, edited by Uchiha_Kirei on 2 September 2014
  3. lostus-radio.com ពិព័រណ៍​សៀវភៅ​លើក​ទី៥​ Archived 2023-12-23 at the វេយប៊ែខ ម៉ាស៊ីន. (2 December 2016)
  4. khmer voanews.com ពិព័រណ៍​សៀវភៅ​លើក​ទី៥​ «បង្កើន​ការ​អាន​ បង្កើត​ការសរសរ» (3 December 2016)
  5. Goodreads ផ្ទះកណ្ដាលបឹង Published 2017
  6. My-TV Released Drama Serie soyo.sabay.com thriller (2018)
  7. IMDb (2019) Mong Manith Biography, Website: www.imdb.com, Publication: © 2019 by IMDb.com, Inc.