Microsoft .NET Framework
រចនាបទអាគតដ្ឋានរបស់អត្ថបទនេះប្រហែលជាមិនច្បាស់លាស់។ ឯកសារយោងទាំងនេះបានប្រើអាចធ្វើឱ្យកាន់តែច្បាស់លាស់ជាមួយរចនាបថអាគតដ្ឋានផ្សេង រឺ ដដែល ការដាក់លេខយោង រឺ ដាក់តំណខាងក្រៅ។ Violates Wikipedia:External links: "Wikipedia articles may include links to web pages outside Wikipedia (external links), but they should not normally be used in the body of an article.". (May 2013) |
ក្រុមហ៊ុន Microsoft ចាប់ផ្ដើមបង្កើត .NET Framework ដំបូងក្នុងកំឡុងឆ្នាំ ១៩៩០ ដែលពេលនោះត្រូវបានហៅឈ្មោះថា Next Generation Windows Services (NGWS)។ ក្នុងឆ្នាំ ២០០០ ជំនាន់ .NET ១.០ ត្រូវបានដាក់ចេញឲ្យប្រើប្រាស់សាកល្បង។ [១]
ជំនាន់ .NET Framework ៣.០ ត្រូវបានដាក់បញ្ចូលទៅក្នុងកញ្ចប់ Windows Server 2008 និង Windows Vista. ជំនាន់ ៣.៥ ត្រូវបានដាក់បញ្ចូលទៅក្នុង Windows 7 ។ ជំនាន់ទាំងនេះអាចធ្វើការដំឡើងសម្រាប់ត្រកូលប្រព័ន្ធប្រតិបត្តិការណ៍ Windows XP និង Windows Server 2003 ផងដែរ.[២] ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១០ ជំនាន់ .NET Framework ៤.០ ត្រូវបានដាក់បញ្ចូលនៅក្នុង Visual Studio 2010.
គ្រួសារ .NET Framework បានរាប់បញ្ចូលនូវជំនាន់ពីរទៀតគឺ mobile ឬ Embedded device ។ .NET Compact Framework ជាជំនាន់ដែលបានកាត់ផ្នែកសំខាន់ៗខ្លះនៃ Framework ដែលត្រូវបានដាក់បញ្ចូលទៅក្នុង Windows CE និង Windows Mobile ដូចជា smartphones ជាដើម ។ លើសពីនេះទៅទៀត .NET Micro Framework គឺជាកញ្ចប់ ដ៏សម្បូរបែបមួយសម្រាប់ឧបករណ៍ទំនើបៗនាពេលបច្ចុប្បន្ន។.
ទិដ្ឋភាពទូទៅ
កែប្រែសម្រាប់បញ្ជីនៃជំនាន់ Microsoft .NET Framework អាចស្វែករកបានតាមរយៈតំណភ្ជាប់នេះ .NET Framework.
.NET Framework 1.0
កែប្រែនេះជាជំនាន់ដំបូងនៃ NET Framework បានចេញផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនៅ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០០២ និងអាចរកបានសម្រាប់ Windows 98, ME, NT 4.0, 2000, និង XP ។ Microsoft បានស្ថាបនាជំនាន់នេះ ហើយបញ្ចប់ជាស្ថាពរនៅ ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០០៧ និង ធ្វើការកែតម្រូវបន្ថែមបញ្ចប់នៅ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០០៩ ជាមួយនឹងការចាប់កំហុសនៃ XP Media Center និង Tablet PC ។[៣]
References
កែប្រែ- ↑ "Framework Versions". Archived from the original on 4 ខែឧសភា 2008. Retrieved 24 ខែមករា 2014.
- ↑ "Microsoft .NET Framework 3.5 Administrator Deployment Guide". MSDN. Microsoft. Retrieved 26 ខែមិថុនា 2008.
- ↑ "Microsoft Product Lifecycle Search". Microsoft. Archived from the original on 26 ខែធ្នូ 2017. Retrieved 25 ខែមករា 2008.
{{cite web}}
: Unknown parameter|deadurl=
ignored (|url-status=
suggested) (help)