សេចក្ដីផ្ដើមៈ

កែប្រែ

Paramphistomatoses ជា Parasites លើគោ-ក្របី ម្ដងម្កាលលើចៀម ពពែ និង សត្វព្រៃ ទំពាអៀង ដទៃទៀត វារស់នៅបញ្ញើរក្នុងពោះធំ ពោះចក។ ពេលពេញវ័យ រស់នៅក្នុងពោះវៀនតូច របស់សត្វ ទំពាអៀង។ ជំងឺនេះប្រព្រឹត្ដទៅមានពីរយ៉ាងគឺ ៖

- ស្រួចស្រាវ (សាហាវ)

- យូរអង្វែង (រាំរ៉ៃ ) រោគសញ្ញាលេចឡើងក្រោយពេលឆ្លងជំងឺរយៈពេល ពី ១-២ខែក្រោយមក។

ជំងឺនេះច្រើនកើតនៅលើកូនគោ អាយុ ១,៥-២ ឆ្នាំ Parasites ជ្រៀតចូលក្នុងស្រទាប់ពោះវៀនតូច ពោះកន្សែង រួចហើយពេញវ័យ។ ជំងឺនេះធ្វើអោយបាត់បង់ថវិកាច្រើន ពិសេសអាចអោយកូនសត្វស្លាប់បាន (៨០-១០០%) ឬធ្វើអោយការលូតលាស់យឺតយ៉ាវ បើសត្វធំធ្វើអោយចុះទំងន់ជាច្រើន។

ម្ចាស់កណ្ដាលរបស់បរាសិតគឺ ពពួកខ្យងនៅក្នុងទឹកមានច្រើនប្រភេទ ស្ថិតក្នុងអំបូរ Planobidae, Planobie, Planobis។

គោលបំណងៈ

កែប្រែ

ទីបញ្ចប់នៃមេរៀននេះសិស្សអាច ៖

- រៀបរាប់ វដ្ដជីវិត ប្រវត្ដិជំងឺ ការបង្ករោគ រោគសញ្ញា ការវះកាត់សត្វស្លាប់ រោគវិនិច្ឆ័យ ការព្យាបាល និង ការការពារ។

វដ្ដជីវិតៈ

កែប្រែ

ការវិវត្ដរបស់ អំបូរ Paramphistomatata មានលក្ខណៈដូចគ្នានិង អំបូរ Paramphistomatidae and Gastrothylacidae, Paramphistomatatos Liochisscotiae ជាមួយលាមកសត្វ ធ្លាក់ទៅមជ្ឈដ្ឋានខាងក្រៅ រួចញាស់ចេញជា Meracidium រយៈពេលលូតលាស់ ១២-១៣ថ្ងៃនិង ត្រូវការសីតុណ្ហភាព ១៩-២៧អង្សាសេ ហើយវាចាប់ផ្តើមហែលក្នុងទឹក បន្ទាបើមកជ្រៀតចូលក្នុងខ្យងពេលនោះវាបំលែងជា Sporocyst ពេញវ័យហើយលូតលាស់ជា Radia  រហូតដល់ ៨ (តាមការស្រាវជ្រាវខ្លះអះអាងថា មួយបង្កើតបាន Radia រហូតទៅ ១២)។ Radia បន្តលូតលាស់ទៀតរួចក្លាយជា Cercaria ដែលបន្តិចក្រោយមកវាចាកចេញពីខ្យងរួចរស់នៅក្នុងទឹក និងករជាគីស្ត​តោងលើស្មៅ ឬរុក្ខជាតិ ហើយប្រែរូបរាងដែលហៅថា Metacercaria or Abdolescaria។ ការចំលងជំងឺចំពោះសត្វ គឺប្រព្រឹត្ដទៅ ដោយការលេបចូលនូវ Metacercaria ដែលជាគីស្ដនៅជាប់នឹងស្មៅ ឬ រុក្ខជាតិ។ ធ្លាក់ដល់ពោះវៀន ហើយ Metacercaria ក៏ត្រូវរំលាយភ្នាសខាងក្រៅ របស់វា ដោយសាររស់ក្រពះ និង រស់ពោះវៀន ពេលនោះកូនព្រូន ក៏ចាប់ផ្ដើម លូតលាស់ក្នុងសារពាង្គកាយសត្វ (ម្ចាស់បញ្ចប់)។ កូនព្រូនតោងជាប់ និងភ្នាសពោះវៀន(ផ្នែកខាង ដើមរបស់ពោះវៀនតូច) ហើយរយៈពេលពី ៦-៨ អាទិត្យ វាធ្វើដំណើរទៅ ពោះវៀនធំ ដោយឆ្លងកាត់ពោះចក នៅទីនោះវាត្រូវការរយៈពេលប្រមាណ ២ អាទិត្យ បន្ថែមទៀត ដើម្បីលូតលាស់ពេញវ័យ។

ប្រវត្ដិជំងឺៈ

កែប្រែ

សត្វឆ្លង Parasites ច្រើនពពួកសត្វចិញ្ចឹមលែងស៊ីនៅគ្រប់វាល និងគ្រប់រដូវ។ ខ្យងជាអ្នកចំនងកណ្ដាល ដ៏សំខាន់បំផុត ដែលរស់នៅក្នុងផ្លុកត្រញំង ចំណែកឯ Metacercaria អាចស្លាប់នៅពេលស្ងួតហែង។ ជាទូទៅការាត្បាតក្នុងរយៈពេល ១ខែក្រោយពីលែងសត្វតូចៗអោយស៊ីនៅទីវាល។ វាពេញវ័យនៅក្នុងខ្លួនម្ចាស់បញ្ចប់ជាច្រើនឆ្នាំ ហើយវានៅក្នុងក្រពះ (Rumen)។

ការបង្ករោគៈ

កែប្រែ

Paramphistomatatos ជ្រៀតចូលទៅក្នុងពោះវៀនតូចធ្វើអោយខូចមុខងាររបស់ពោះវៀន​រូច ស្រក ទំងន់យ៉ាងលឿន ក្លាយជាស្គមរីងនៃ ស្លេងស្លាំង ។

រោគសញ្ញាៈ

កែប្រែ

- សត្វមានសភាពធ្ងន់ធ្ងរ ចំពោះគោអាចបណ្ដាលអោយស្លាប់។ រោគសញ្ញាបង្ហាញអោយឃើញក្នុងរយៈ ពេល ៣-៤ អាទិត្យ ក្រោយលែងសត្វអោយស៊ីស្មៅទៅទីវាល។ ហើយអាការៈនេះបង្ហាញអោយឃើញក្នុងរយៈ ពេល ១៧-៣៥ ថ្ងៃ។ សត្វមានរាងស្ងោរ មិនរហ័សរហួន ឈរសំកុក , បាត់បង់នូវការស្រេកឃ្លាន សត្វស្លេក ស្លាំង និង ស្រគាតធ្មេញ។ ជួនកាលហើមពោះ ក្រពះពុំធ្វើចលនាបណ្ដាលអោយរាគ , ជួនកាលហើម ក្រោមចង្កា តាមបួរ និង ទ្រូងប៉ោងជាថ្នក់ទឹកមានសភាពទន់ជ្រាយ។ ទឹកនោមសត្វមានសណ្ឋានខុសធម្មតានៅក្នុង ឈាម ថយចុះចំនួនក្រហម (Eritrosit)ថយចុះ Emoglobin, កោសិកាឈាមស ជួនលើសជួនខ្វះ។

- សត្វមានសភាពរាំរៃ គោ-ក្របីគេសំគាល់ឃើញ គោ-ក្របីរាគក្នុងរយៈពេលយូរ ពុំឈប់ឈរ។ សត្វ ស្គមយ៉ាងខ្លាំង ស្លេងស្លាំង ខ្វះឈាម។ ចំពោះចៀមមានកល្ខណៈដូចគ្នា និងគោ។

ប៉ុន្ដែពេល Paramphistomatatos ចូលក្នុងពោះធំ រោគសញ្ញា ពុំបានបង្ហាញឡើយ។

ការវះកាត់សត្វស្លាប់ៈ

កែប្រែ

កន្លៃងដែលបង្ហាញអោយឃើញច្បាស់ និង កត់សំគាល់នៅក្នុងពោះវៀនតូច និង ពោះកន្សែង ។ ហើយ លក្ខណៈអាចប្រែប្រួលទៅតាមចំនួន Parasites ដែលតាំងនៅលើភ្នាសស្ដើង ពោះវៀនពណ៌ក្រហម រលាក ដំបៅ ។ កូនកណ្ដុរ (ក្រពេញ) តាមកន្សោមពោះវៀនប៉ោងធំ ។

នៅក្នុងពោះវៀនតូចអាចឃើញរាប់ពាន់ Paramphistomatatos ជាងនេះទៀត អាចបង្ហាញអោយ ឃើញក្នុងពោះធំមានសភាពជ្រីវជ្រួញរឺរបកស្បែក (ផ្នែកស្ដើង ) ។

រោគវិនិច្ឆ័យ ៖

កែប្រែ

លើសត្វរស់ ផ្អែកលើមូលដ្ឋានដូចខាងក្រោម ៖

រោគសញ្ញា , ប្រវត្ដិ និងលទ្ធផលពិសោធន៏លើលាមកសត្វ ដោយប្រើវិធី ច្រោះលាមកជាបន្ដបន្ទាប់ ។ ពិនិត្យសត្វស្លាប់ ឃើញ Parasites នៅក្នុងពោះវៀនតូច និង ពោះចក ។

ការព្យាបាល ៖

កែប្រែ

- Niclosamide ប្រើក្នុងកំរិត 90mg/kg ចំពោះព្រូនស្ថិតនៅក្នុងដំណាក់កាលធំពេញវ័យ បានទទួល លទ្ធផលរហូតដល់ ៩៩,៩ % ប៉ុន្ដែ ចំពោះកូនព្រូនបានទទួលលទ្ធផលតែ ១៨ % ប៉ុណ្ណោះ ។

តាមការពិសោធន៏របស់ Boray (1969) Niclofolan ប្រើក្នុងកំរិត 6mg/kg ចំពោះព្រូននៅក្នុង ដំណាក់កាលពេញវ័យ និង កូនព្រូនផ្ដល់ប្រសិទ្ធិភាព ៩៦ %និង ៤៥ %។

- Biothionol Sulphoxide ប្រើក្នុងកំរិត 40mg/kg មានប្រសិទ្ធិភាព១០០% ចំពោះព្រូនពេញវ័យ

- Resorantel ប្រើក្នុងកំរិត 65mg/kg ត្រូវបានបង្ហាញថា មានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាល ជំងឺ នេះ ។ មានប្រសិទ្ធិភាព ១០០ %, ៩០ % និង ៦០ % ។

ការការពារ ៖

កែប្រែ

វិធានការការពារប្រឆាំង និង ជំងឺនេះ អនុវត្ដដូចគ្នា និង វិធានការដែលប្រើចំពោះជំងឺ Fasciola ដែល។ ត្រូវធ្វើផែនការដើម្បីធ្វើរោគ វិនិច្ឆ័យរកសត្វដែលមានជំងឺ ក្រោយពីបានលទ្ធផលក្នុងការធ្វើវិនិច្ឆ័យ ហើយសត្វ ឈឺត្រូវធ្វើការព្យាបាល ។ ការព្យាបាលលើកទី ២ត្រូវប្រព្រឹត្ដទៅរយៈពេល ២-៣អាទិត្យ ក្រោយពីការព្យាបាល ដំបូង ។ នៅដើមរដូវវស្សា ដើម្បីការពារនូវការកើតឡើង នូវជំងឺ ដ៏ស្រួចស្រាវសត្វ ត្រូវផ្ដល់នូវថ្នាំ ដើម្បីការពារ ចំពោះសត្វដែលមានអាយុក្រោម ២ ឆ្នាំ ។

លាមករបស់សត្វត្រូវរក្សាទុកក្នុងរណ្ដៅបានត្រឹមត្រូវ ។ ប្រការដែលមានសារៈសំខាន់ និង ត្រូវយកចិត្ដ ទុក្ខដាក់ គឺ ការការពារសត្វកុំអោយឆ្លងជំងឺ ។ ក្នុងករណីនេះសត្វត្រូវយកទៅចង ឬ លែងអោយស៊ីស្មៅលើដីទួល កន្លែង ដែលមិនមានទឹកលិច ហើយអោយសត្វផឹកទឹកនៅកន្លែងគ្មានខ្យងរស់នៅ ។

សត្វដែលនាំចូលក្នុងស្នានីយ ឬ កសិដ្ឋានចិញ្ចឹម ត្រូវពិនិត្យមើលដើម្បីចៀសវាងការសាយភាយនៃជំងឺ ។ ប្រសិនបើពិនិត្យទៅឃើញសត្វមានជំងឺនេះ ត្រូវយកទៅព្យាបាល ដើម្បីកំចាត់ព្រូនដែលមាននៅក្នុង សារពាង្ក កាយ របស់សត្វ រួចទើបអនុញ្ញាតអោយលែងចូលក្នុងហ្វូងជាមួយសត្វដទៃទៀត ។