Phnom Penh Institute of Technology ដែលជាភាសាខ្មែរ វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដំបូងគេដែលមានកិច្ចសហប្រតិបត្តការពីដៃគូជប៉ុន តាមរយៈមូលនិធិអាហារូបករណ៍យ៉ាម៉ាដា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើផ្នែកបច្ចេកវិទ្យា វិស្វកម្ម ស្ថាបត្យកម្ម និងភាសាបរទេស។

សំណង់អគារនៃវិទ្យាស្ថានត្រូវបានជួសជុល កែលម្អរួចរាល់នៅពាក់កណ្ដាលឆ្នាំ ២០១២ និងចាប់ផ្ដើមទទួលនិស្សិតចូលរៀនជំនាន់ដំបូងក្នុងបវេសនកាលនាឆ្នាំដដែល។ វិទ្យាស្ថានដែលមានថ្នាក់ដឹកនាំជាអតីតនិស្សិត ដែលសុទ្ធតែបានបញ្ចប់ការសិក្សាពីប្រទេសមហាអំណាចឧស្សហកម្ម និងបច្ចេកវិទ្យា បានចូលរួមចំណែកយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ក្នុងការផលិតធនធានមនុស្សលើផ្នែកបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃទីផ្សារការងារ ដែលជាប្រភពនៃការទ្រទ្រង់ និងរក្សាកំណើនលូតលាស់នៃសេដ្ឋកិច្ចជាតិ។

ការបណ្ដុះបណ្ដាលក្នុងកម្រិតជាសកលវិទ្យាល័យបច្ចេកវិទ្យាជាតិមួយនេះ ភីភីអាយធី បានចាប់ផ្ដើមដោយផ្ដោតទៅលើតែបច្ចេកវិទ្យា វិស្វកម្ម តាមរយៈដេប៉ាតឺម៉ង់ចំនួនប្រាំមួយ ដែលពេញនិយមជាងគេ នោះគឺ៖ ដេប៉ាតឺម៉ង់សំណង់ស៊ីវិល ដេប៉ាតឺម៉ង់ស្ថាបត្យកម្ម ដេប៉ាតឺម៉ង់អគ្គីសនីនិងអេឡិចត្រូនិក ដេប៉ាតឺម៉ង់មេកានិក ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកំព្យូទ័រនិងព័តមានវិទ្យា និង ដេប៉ាតឺម៉ង់ភាសាបរទេស។

ភីភីអាយធី ក៏ជាឈ្មោះ​ថ្មីស្រឡាងមួយដែលគេឃើញមាននៅ​លើ​ទឹក​ពិសារ​បរិសុទ្ធផលិតឡើង​ដោយក្រុមហ៊ុន​ទឹកបរិសុទ្ធសុខភាពផងដែរ។ ក្រុមហ៊ុននេះបានចុះកិច្ចសន្យា​ផលិត និងផ្គត់ផ្គង់ទឹកកពិសារ​បរិសុទ្ធ ម៉ាក់ ភីភីអាយធី​ ជាមួយ វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តការជាដៃគូក្នុងការផ្សព្វផ្សាយ។

លោកអ្នកអាចស្វែងរកព៌តមានបន្ថែមដោយចូលទៅក្នុងគេហទំព័ររបស់វិទ្យាស្ថាន www.ppit-edu.com ឬអាចសាកសួរព័តមានតាមរយៈអ៊ីមែល info@ppit-edu.com ភីភីអាយធី មានទីតាំងនៅ អគារលេខ ៥៤១ ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ ក្រុងភ្នំពេញ១២១០១ ព្រះរាជាណាចក្រកម្ពុជា។