រុស្ស៊ី

(ត្រូវបានបញ្ជូនបន្តពី Russia)

ប្រទេសរុស្ស៊ី (ភាសារុស្ស៊ី៖ Россия រ៉ូស្ស៊ីយ៉ា) ដោយមាន​ឈ្មោះ​ជាផ្លូវការថា សហព័ន្ធ​រុស្ស៊ី គឺជា​ប្រទេស​មួយ​ដែលលាតសន្ធឹងពីភូមិភាគអឺរ៉ុបខាងកើតមកដល់តំបន់អាស៊ីខាងជើង។ រុស្ស៊ីមានផ្ទៃក្រឡាសរុបចំនួន ១៧,១២៥,១៩១ គីឡូម៉ែត្រការ៉េដែលស្មើនឹងមួយភាគប្រាំបីនៃផ្ទៃដីដែលមានមនុស្សរស់នៅលើភពផែនដីហើយលាតត្រដាងឆ្លងកាត់ល្វែងម៉ោងចំនួន ១១ និងមានព្រំប្រទល់ជាប់នឹងប្រទេសអធិបតេយ្យចំនួន ១៦។ ប្រទេសនេះ មានទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោកហើយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទី ៩ និងត្រូវជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអឺរ៉ុប។ ទីក្រុងម៉ូស្គូគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស ខណៈឯទីក្រុងសង់ពីទ័របួរគឺជាទីក្រុងធំបន្ទាប់ទីពីរ។

សហព័ន្ធរុស្ស៊ី
Российская Федерация (ភាសារុស្ស៊ី)
ភ្លេងជាតិ
"Государственный гимн
Российской Федерации"

(ភាសាខ្មែរ៖ "ចម្រៀងជាតិនៃសហព័ន្ធរុស្ស៊ី")
ទឹកដីប្រទេសរុស្ស៊ី (ក្រហម) នៅលើភូគោល
ទឹកដីប្រទេសរុស្ស៊ី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ម៉ូស្គូ
55°45′N 37°37′E / 55.750°N 37.617°E / 55.750; 37.617
ភាសាផ្លូវការ
និង ភាសាជាតិ
ភាសារុស្ស៊ី[១]
ភាសាទទួលស្គាល់ជាតិសូមមើល ភាសារបស់រុស្ស៊ី
ក្រុមជនជាតិ
(ឆ្នាំ ២០១០)[២]
សាសនា
(ឆ្នាំ ២០១៧)[៣]
រដ្ឋាភិបាលរដ្ឋសហព័ន្ធប្រកាន់ប្រព័ន្ធ​ពាក់កណ្ដាល​ប្រធានាធិបតី​និយម សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ
វ៉្លាឌីមៀរ ពូទីន
មីខាអ៊ីល មីឈូសទីន
វ៉ាលិនធីណា ម៉ាតវីយ៉េងកូ
វីច្ឆេស្លាវ វ៉ូឡូឌីន
វីច្ឆេស្លាវ ឡេបេដេវ
នីតិបញ្ញត្តិសភា​សហព័ន្ធ
ក្រុមប្រឹក្សា​សហព័ន្ធ
សភា​ឌូម៉ា
និម្មិតកម្ម
រាជវង្សរូរីគបាននិម្មិតឡើង
៨៦២
៨៧៩
១២៨៣
១៦ មករា ១៥៤៧
២ វិច្ឆិកា ១៧២១
របបរាជាធិបតេយ្យត្រូវបានលុបបំបាត់ចោល
១៥ មីនា ១៩១៧
១២ ធ្នូ ១៩៩១
១២ ធ្នូ ១៩៩៣
ការទទួលស្គាល់រដ្ឋបាលនយោបាយក្រោយបំផុត
១៨ មីនា ២០១៤
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១៧,១២៥,១៩១ គ.ម   (ទី១)
- ផ្ទៃទឹក (%)
១៣[៤]
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
Neutral decrease ១៤៦,២៣៨,១៨៥[៥] (ទី​៩)
៨.៤ នាក់/គ.ម   (ទី​២២៥)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ៤.៣២៨ ទ្រីលានដុល្លារ[៦] (ទី៦)
- ក្នុងម្នាក់
increase ២៩,៤៨៥ ដុល្លារ[៦] (ទី៥៥)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ១.៧១០ ទ្រីលានដុល្លារ[៦] (ទី១១)
- ក្នុងម្នាក់
increase ១១,៦៥៤ ដុល្លារ[៦] (ទី៦៤)
ជីនី (២០១៨)៣៧.៥[៧]
មធ្យម · ទី៩៨
HDI (២០១៩)០.៨២៤[៨]
ខ្ពស់ណាស់ · ទី​៥២
រូបិយវត្ថុរូប () (RUB)
ល្វែងម៉ោងUTC+២ ទៅ +១២
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៧
ដែនកម្រិតខ្ពស់

តាមប្រវត្តិសាស្ត្រ ពួកស្លាវខាងកើតបានលេចខ្លួនឡើងជាក្រុមជនជាតិដ៏សំខាន់មួយនៅក្នុងទ្វីបអឺរ៉ុបរវាងសតវត្សទី៣ និងទី៨ នៃគ.ស.។ រដ្ឋមជ្ឈឹមសម័យមួយដែលមានឈ្មោះថា"រុស្ស"បានកកើតនៅអំឡុងសតវត្សទី៩។ នៅក្នុងឆ្នាំ ៩៨៨ រដ្ឋមួយនេះបានទទួលជ្រើសយកគ្រិស្តសាសនាអូស្សូដក់ជាសាសនារបស់ខ្លួនតាមរយៈចក្រភពប៊ីហ្សង់ទីនរួចបានច្របាច់បញ្ចូលវប្បធម៌ប៊ីហ្សង់ទីននិងវប្បធម៌ស្លាវចូលគ្នាដែលបង្កើតបានជាវប្បធម៌រុស្ស៊ីរហូតមកដល់សព្វថ្ងៃ។ ពីរបីសតវត្សក្រោយមក រដ្ឋរុស្សបានបែកទៅជារដ្ឋតូចៗរហូតដល់អំឡុងសតវត្សទី១៥ នៅពេលដែលពញារដ្ឋម៉ូស្គូបានបង្រួបបង្រួមរដ្ឋទាំងនោះឡើងវិញ។ នៅអំឡុងសតវត្សទី១៨ ប្រជាជាតិមួយនេះបានពង្រីកទឹកដីរបស់ខ្លួនទៅគ្រប់ទិសតំបន់ជាពិសេសគឺទៅទិសខាងកើត រួចហើយក៏បានលេចឈ្មោះឡើងថា"ចក្រភពរុស្ស៊ី"ដែលត្រូវជារដ្ឋមហាអំណាចមួយនៅអឺរ៉ុបនិងជាចក្រភពធំបំផុតទីបីក្នុងប្រវត្តិសាស្ត្រ។ ក្រោយពីបដិវត្តន៍រុស្ស៊ីបានបញ្ចប់ រដ្ឋដែលមានឈ្មោះថា សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីបានកកើតឡើងរួចក៏ក្លាយជារដ្ឋសមាជិកធំបង្អស់របស់សហភាពសូវៀតនិងត្រូវជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅលើពិភពលោក។ សហភាពសូវៀតបានដើរតួយ៉ាងសំខាន់នៅខាងសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ រួចបានលេចខ្លួនឡើងជាប្រទេសមហាអំណាចដ៏ធំមួយនិងជាគូប្រជែងរបស់សហរដ្ឋអាមេរិកនៅអំឡុងសម័យសង្គ្រាមត្រជាក់។ នៅសម័យសូវៀត គេឃើញថារុស្ស៊ីបានសម្រេចនូវសមិទ្ធិផលបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនប្រចាំសតវត្សទី២០ ក្នុងនោះមានដូចជា៖ ការបង្ហោះតារារណប និងការបញ្ចូនមនុស្សដំបូងគេបង្អស់ទៅក្នុងលំហអាកាស។ល។ បន្ទាប់ពីការរំលាយសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១ សសសស រុស្ស៊ីបានធ្វើបតិដ្ឋាកម្មក្លាយជា"សហព័ន្ធរុស្ស៊ី"។ បន្ទាប់ពីព្រឹត្តិការណ៍វិបត្តិរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានបញ្ចប់ ប្រទេសរុស្ស៊ីក៏បានចាត់អនុម័តរដ្ឋធម្មនុញ្ញថ្មីហើយបានក្លាយជាសាធារណរដ្ឋសហព័ន្ធប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយមចាប់តាំងពីពេលនោះមក។

រុស្ស៊ីត្រូវបានគេសម្តៅមកថាជាមហាអំណាចសក្តានុភូតមួយដោយមានកម្លាំងយោធាធំជាងគេទីពីរនៅលើពិភពលោកនិងជាប្រទេសដែលចំណាយលើយោធាច្រើនបង្អស់ទីបួន។ រុស្ស៊ីបានជាប់ចំណាត់ថ្នាក់ខ្ពស់ខ្លាំងនៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សដោយមានប្រព័ន្ធថែទាំសុខភាពសកលនិងការអប់រំនៅឯសាកលវិទ្យាល័យដោយឥតគិតថ្លៃ។ សេដ្ឋកិច្ចរុស្ស៊ីបានជាប់ចំណាត់ថ្នាក់លំដាប់ទី ១១ លើពិភពលោកបើគិតតាម ផសស ក្នុងមនុស្សម្នាក់ៗ និងជាប់លំដាប់ទីប្រាំមួយបើគិតតាម យអទ។ ប្រទេសរុស្ស៊ីត្រូវគេទទួលស្គាល់ថាជារដ្ឋអាវុធនុយក្លេអ៊ែរដោយខ្លួនមានស្តុកទុកចំនួនអាវុធនុយក្លេអ៊ែរច្រើនបំផុតនៅលើពិភពលោក។ ធនធានរ៉ែ និងថាមពលរបស់រុស្ស៊ីគឺមានចំនួនខ្ពស់ជាងគេនៅលើពិភពលោកហើយសព្វថ្ងៃជាប្រទេសឈានមុខគេក្នុងផលិតផលប្រេងកាតនិងឧស្ម័នធម្មជាតិ។ ប្រទេសរុស្ស៊ីគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងត្រូវជាសមាជិកនៃហ្សេ ២០ ក្រុមប្រឹក្សាអឺរ៉ុប វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក អង្គការដើម្បីសន្តិសុខនិងកិច្ចសហប្រតិបត្តិការអឺរ៉ុប ធនាគារវិនិយោគអន្តរជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក ហើយខ្លួនក៏ត្រូវជាសមាជិកនាំមុខនៃ សហគមន៍នៃរដ្ឋឯករាជ្យ អង្គការសន្ធិសញ្ញាសន្តិសុខរួម និងសហភាព​សេដ្ឋកិច្ច​អឺរ៉ុបអាស៊ីផងដែរ។

និរុត្តិសាស្ត្រកែប្រែ

ពាក្យរុស្ស៊ីគឺមានដើមកំណើតមកពីពាក្យ"រុស្ស" ដែលជាឈ្មោះរបស់រដ្ឋឯករាជ្យមួយនៅអំឡុងមជ្ឈិមសម័យដែលមានប្រជាជនភាគច្រើនជាជនជាតិស្លាវខាងកើត។ ដើមឡើយ ជនជាតិស្លាវគឺមិនបានសម្តៅមកលើប្រជាជាតិខ្លួនថា"រុស្ស"នោះទេដោយពួកគេតែងហៅប្រទេសរបស់ខ្លួនថា "Русская земля" បកប្រែមកថា"ទឹកដីរុស្ស៊ី" ឬ"ទឹកដីនៃរុស្ស"។ ដើម្បីកុំឱ្យកើតមានការភាន់ច្រឡំជាមួយរដ្ឋដទៃទៀត អ្នកប្រវត្តិវិទូសម័យបានសម្តៅមកលើរដ្ឋដំបូងរបស់រុស្ស៊ីនេះថារូសកៀវ។ ឈ្មោះថា"រុស្ស"នេះត្រូវបានដាក់ឱ្យដោយជនជាតិរូស (អាចសរសេរបានថា"រុស្ស") ឈ្មួញនិងយុទ្ធជនជនជាតិស៊ុយអែត[៩][១០] ដែលបានផ្លាស់ទីលំនៅដោយឆ្លងសមុទ្របាល់ទិកមកលើទឹកដីរុស្ស៊ីបច្ចុប្បន្នរួចបង្កើតបានជារដ្ឋមួយដែលគេតែងស្គាល់ថា"រូសកៀវ"។

ប្រវត្តិសាស្ត្រកែប្រែ

ប្រវត្តិដើមកែប្រែ

បុព្វបុរសនៃជនជាតិរុស្ស៊ីសព្វថ្ងៃគឺមានដើមកំណើតមកពីកុលសម្ព័ន្ធស្លាវនៅតំបន់ព្រៃភ្នំនៃទំនាបបឹងភីនស៍។[១១] ជនជាតិស្លាវខាងកើតបានមកតាំងទីលំនៅនៅតំបន់ភាគខាងលិចរុស្ស៊ីចំនួនពីរលើក៖ លើកទីមួយគឺពីកៀវមកកាន់ក្រុងស៊ូសដាលនិងមូរ៉ម និងលើកទីពីរគឺពីផូឡូតស្គ៍មកកាន់ណូវកូរ៉តនិងរ៉ូសតូវ។ ចាប់តាំងពីសតវត្សទី៧ មក ទឹកដីភាគខាងជើងរុស្ស៊ីគឺត្រូវបានជនជាតិស្លាវខាងកើតគ្រប់គ្រងនិងបង្កបង្កើតបានជាកូនចៅតៗគ្នារហូតមកដល់សព្វថ្ងៃ។[១២]

រូសកៀវកែប្រែ

 
ទឹកដីរូសកៀវនៅអំឡុងសតវត្សទី១១

បើយោងទៅតាមកាលប្បវត្តិដើម ជនជាតិរុស្សមួយរូបឈ្មោះរូរីគត្រូវបានគេជ្រើសតាំងជាមេដឹកនាំនៃបុរីណូវកូរ៉តនៅក្នុងឆ្នាំ៨៦២។ នៅឆ្នាំ ៨៨២ អ្នកស្នងរាជ្យរបស់ទ្រង់ឈ្មោះថាអូឡេកបានដឹកនាំទ័ពធ្វើដំណើរទៅភាគខាងត្បូងហើយក៏បានវាយត្រួតត្រាបុរីកៀវ[១៣] ដែលដើមឡើយត្រូវជាកម្មសិទ្ធិរបស់រដ្ឋកាហ្សារ។ ព្រះអង្គអូឡេករួមជាមួយនឹងបុត្ររបស់រូរីគព្រះនាមអ៊ីហ្គ័របានចាប់វិធានការដាក់កុលសម្ព័ន្ធក្នុងតំបន់ទាំងនោះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននិងលើកទ័ពបន្តវាយត្រួតត្រាទឹកដីកាហ្សារដែលនៅសេសសល់និងថែមទាំងវាយលុកលើពួកប៊ីហ្សាទីននិងពែរ្សទៀតផង។

នៅអំឡុងសតវត្សទី១០ និងទី១១ រូសកៀវត្រូវបានគេចាត់ទុកថាជារដ្ឋដែលធំនិងមានការរីកចម្រើនខ្លាំងបំផុតនៅទ្វីបអឺរ៉ុប។[១៤] រជ្ជកាលរបស់ព្រះអង្គវ៉្លាឌឺមៀរទី១ (៩៨០–១០១៥) និងបុត្ររបស់ទ្រង់នាមយ៉ារ៉ូស្លាវទី១ (១០១៩–១០៥៤) ត្រូវបានគេចាត់ទុកថាជាយុគសម័យមាសរបស់មហារដ្ឋរូសកៀវហើយក្នុងរជ្ជកាលរបស់ក្សត្រទាំងពីរអង្គនេះ រដ្ឋរូសកៀវបានទទួលយកនូវឥទ្ធិពលគ្រិស្តសាសនាអូស្សូដក់ពីពួកប៊ីហ្សាទីនហើយបានបង្កើតក្រមច្បាប់ដំបូងបង្អស់របស់ពួកស្លាវខាងកើត។

នៅសតវត្សទី១១ និងទី១២ រូសកៀវបានទទួលរងនូវការលុកលុយពីកុលសម្ព័ន្ធជិតខាងឥតឈប់ឥតឈរមានដូចជា ពួកគីបឆាក់ និងប៉េជ្ឆេណេកជាដើម។ ការលុកលុយទាំងអស់នោះគឺជាមូលហេតុដែលបណ្តាលឱ្យប្រជាជនស្លាវខាងកើតផ្លាស់ប្តូរទីលំនៅទៅតំបន់ព្រៃភ្នំនៃភាគខាងជើងដែលត្រូវបានគេស្គាល់ជាទូទៅថាហ្សាលេស៊ី[១៥][១៦][១៧]

ទីបំផុត រូសកៀវត្រូវបានដួលរលំនៅពេលដែលពួកម៉ុងកូលបានធ្វើការចូលឈ្លានពាននៅរវាងឆ្នាំ១២៣៧ និងឆ្នាំ១២៤០។[១៨] ជាលទ្ធផល ទីប្រជុំជនជាច្រើនត្រូវបានដុតបំផ្លាញ[១៩] ហើយប្រជាជនខ្លួនជាងពាក់កណ្តាលក៏ត្រូវបានសម្លាប់ដោយពួកម៉ុងកូលផងដែរ។[២០] ក្រោយមក ក្រុមអ្នកឈ្លានពានទាំងនោះក៏បានបង្កើតរដ្ឋមួយនៅទឹកដីភាគកណ្តាលនិងភាគខាងត្បូងដោយមានឈ្មោះថានគរហ្វូងមាស ហើយអស់រយៈពេលពីរសតវត្សទៅមុខទៀត មហានគរមួយនេះគឺតែងតែឈ្លានពានក្សត្របុរីតូចៗរបស់រុស្ស៊ីជានិច្ច។[២១]

បន្ទាប់ពីរូសកៀវបានដួលរលំ សាធារណរដ្ឋណូវកូរ៉តក៏បានបង្កើតហើយវាត្រូវជារដ្ឋស្នងតែមួយគត់ដែលមិនបានទទួលរងការឈ្លានពាននិងការលុកលុយធ្ងន់ធ្ងរពីសំណាក់ពួកម៉ុងកូល។ ក្រោមការគ្រប់គ្រងរបស់អាឡិចសាន់ដឺ ណេវស្គី នគរណូវកូរ៉តបានបង្ក្រាបការឈ្លានពានរបស់ស៊ុយអែតនៅក្នុងសមរភូមិណេវ៉ានៃឆ្នាំ១២៤០ និងពួកសាសនាភាគខាងជើងនៅក្នុងសមរភូមិទឹកកកនៃឆ្នាំ១២៤២។

ពញារដ្ឋម៉ូស្គូកែប្រែ

ក្រោយពីរូសកៀវបានដួលរលំ រដ្ឋអំណាចថ្មីក៏បានកកើតឡើងដោយមានឈ្មោះថាពញារដ្ឋម៉ូស្គូដែលដើមឡើយគឺជាផ្នែកនៃពញារដ្ឋវ្លាឌឺមៀរ‐ស៊ូសដាល។ ខណៈពេលដែលខ្លួនកំពុងស្ថិតនៅក្រោមការត្រួតត្រារបស់ម៉ុងកូលនិងពួកតាតារហើយដោយសារតែអ្នកត្រួតត្រាមិនសូវអើពើទៀតនោះ រដ្ឋម៉ូស្គូក៏ចាប់ផ្តើមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងអតីតទឹកដីភាគកណ្តាលនៃរូសក្នុងអំឡុងសតវត្សទី១៤។ ហើយបន្តិចម្តងៗ ម៉ូស្គូក៏ក្លាយជាកម្លាំងដឹកនាំក្នុងដំណើរការបង្រួបបង្រួមរដ្ឋរូសឡើងវិញនិងការពង្រីកទឹកដីរបស់ប្រទេសរុស្ស៊ីនាពេលអនាគត។[២២]

ប៉ុន្តែដំណើរការបង្រួបបង្រួមរដ្ឋរបស់ពួកម៉ូស្គូគឺមិនងាយស្រួលនោះឡើយដោយពួកគេត្រូវទទួលរងការវាយលុកម្តងហើយម្តងទៀតពីពួកម៉ុងកូលនិងតាតារ។ រីឯវិស័យកសិកម្មវិញគឺបានទទួលរងខូចខាតតាំងពីដំបូងមកម្លេះដោយសារតែរដូវធ្លាក់ព្រិលមានរយៈពេលយូរលើសពីធម្មតា។ ម៉្យាងទៀត ទ្វីបអឺរ៉ុបទាំងមូលត្រូវប្រឈមនឹងជំងឺរាតត្បាតដ៏កាចសាហាវនៅរវាងឆ្នាំ១៣៥០ និងឆ្នាំ១៤៩០។[២៣] ជាភព្វសំណាង ទឹកដីអឺរ៉ុបខាងកើតពោលគឺទឹកដីរុស្ស៊ីមានសន្ទភាពប្រជាជនទាបហើយពួកគេមានវប្បធម៌អនាម័យស្អាត (ឧទាហរណ៍៖ ការនាំគ្នាអនុវត្តបាញ៉ា៖ ជាការត្រាំខ្លួននៅក្នុងទឹកក្តៅ) ដោយហេតុនេះហើយទើបករណីស្លាប់ដោយសារជំងឺនៅអឺរ៉ុបខាងកើតមានចំនួនតិចជាងពីអឺរ៉ុបខាងលិច[២៤] ហើយចំនួនប្រជាជនក្នុងតំបន់ក៏ចាប់ផ្តើមកើនវិញនៅអំឡុងឆ្នាំ១៥០០។[២៣]

កងទ័ពសហពញារដ្ឋរុស្ស៊ីដែលដឹកនាំដោយព្រះអង្គឌីមីទ្រី អ៊ីវ៉ាណូវិចនិងទទួលការគាំទ្រពីវិហារគ្រិស្តអូស្សូដក់រុស្ស៊ី បានប្រយុទ្ធឈ្នះលើទ័ពម៉ុងកូល-តាតារនៅក្នុងសមរភូមិគូលីកូវ៉ូនៅឆ្នាំ១៣៨០។ ក្នុងនាមជារដ្ឋដែលមានឥទ្ធិពលជាងគេនៅក្នុងតំបន់ ពញារដ្ឋម៉ូស្គូបានចាប់ផ្តើមលេបត្របាក់រដ្ឋជិតខាងរបស់ខ្លួនបន្តិចម្តងៗ។

ទីបំផុតនៅក្នុងរជ្ជកាលរបស់ព្រះអង្គអ៊ីវ៉ានទី៣ រុស្ស៊ី (ម៉ូស្គូ) ក៏បានយកឈ្នះហើយបានផ្តួលរំលំការគ្រប់គ្រងរបស់ពួកតាតារចោលរួចហើយរុស្ស៊ីបានបន្តបង្រួបបង្រួមតំបន់ភាគកណ្តាលនិងខាងជើងទាំងមូលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។ ព្រះអង្គបានក្លាយជាអង្គក្សត្ររុស្ស៊ីដំបូងបង្អស់ដែលមានគោរម្យងារថា"សម្តេចចៅពញានៃរុស្ស៊ីរួម"។[២៥] ក្រោយការដួលរលំនៃកុងស្តង់ទីណូប៉ូលក្នុងឆ្នាំ១៤៥៣ រុស្ស៊ីបានអះអាងថាខ្លួនគឺជារដ្ឋស្នងពេញលេញរបស់ចក្រភពរ៉ូម៉ាំងខាងកើត។ ព្រះបាទអ៊ីវ៉ានទី៣ បានរៀបអភិសេកជាមួយសូហ្វីយ៉ា ប៉ាលីអូឡូកដែលត្រូវជាក្មួយស្រីរបស់អធិរាជប៊ីហ្សង់ទីនចុងក្រោយបង្អស់គឺព្រះចៅកុងស្តង់ទីនទី១១។ ព្រះអង្គអ៊ីវ៉ានបានយករូបឥន្ទ្រីក្បាលពីររបស់ប៊ីហ្សង់ទីនធ្វើជានិមិត្តរូបជាតិខ្លួនហើយមកដល់បច្ចុប្បន្នវាបានក្លាយជារូបតំណាងវរលញ្ឆករប្រទេសរុស្ស៊ី។

អាណាចក្រត្សាររុស្ស៊ីកែប្រែ

 
ព្រះឆាយាល័ក្ខណ៍ត្សារអ៊ីវ៉ានទី៤

នៅឆ្នាំ១៥៤៧ សម្តេចចៅពញាអ៊ីវ៉ានទី៤ បានឡើងសោយរាជ្យជាស្តេចត្សារដំបូងបង្អស់របស់ប្រជាជាតិរុស្ស៊ី។ ស្តេចត្សារបានប្រកាសឱ្យប្រើក្រមច្បាប់ថ្មី (១៥៥០) បានបង្កើតគណៈតំណាងសក្តិភូមិ និងបានណែនាំប្រព័ន្ធគ្រប់គ្រងក្នុងតំបន់ជនបទ។[២៦][២៧]

នៅក្នុងរជ្ជកាលដ៏វែងរបស់ព្រះអង្គ អ៊ីវ៉ានបានពង្រីកទឹកដីរុស្ស៊ីឱ្យធំទ្វេដងជាងមុនដោយកាត់ទឹកដីខាន់ចក្រតាតារចំនួនបី (ជាផ្នែកដែលនៅសេសសល់ពីហ្វូងនគរមាស) មាន៖ កាហ្សាន អាស្ត្រាខាន់ និងខាន់ចក្រស៊ីបេរី។ គិតត្រឹមសតវត្សទី១៦ រុស្ស៊ីបានក្លាយជារដ្ឋឆ្លងទ្វីបមួយ។[២៨]

ប៉ុន្តែមិនយូរប៉ុន្មាន អំណាចនិងឥទ្ធិពលរបស់អាណាចក្រត្សាររុស្ស៊ីក៏បានថយចុះវិញដោយសារតែសង្គ្រាមដ៏មានរយៈពេលយូរមួយដែលគេតែងសម្តៅលើថាសង្គ្រាមលីវ៉ូនី។ វាគឺជាសង្គ្រាមប្រយុទ្ធរវាងមហាអំណាចរុស្ស៊ីប្រឆាំងនឹងសម្ព័ន្ធភាពប៉ូឡូញ លីទុយអានី និងស៊ុយអែតដោយភាគីទាំងសងខាងមានគោលបំណងចង់ដណ្តើមយកទឹកដីដែលនៅជាប់សមុទ្របាល់ទិក[២៩] ក្នុងពេលដំណើរគ្នានេះដែរ ខាន់ចក្រគ្រីមៀដែលត្រូវជារដ្ឋស្នងរបស់ហ្វូងនគរមាសតែមួយគត់បានបន្តវាយលុកលើទឹកដីភាគខាងត្បូងរុស្ស៊ី។[៣០] នៅក្នុងកិច្ចប្រឹងប្រែងដើម្បីស្តារខាន់ចក្រវ៉ុលហ្កាឡើងវិញ ពួកគ្រីមៀនិងសម្ព័ន្ធមិត្តខ្លួនគឺពួកអូតូម៉ង់បានរួមគ្នាវាយឈ្លានពានចូលទៅក្នុងទឹកដីរុស្ស៊ីភាគកណ្តាល ហើយជារឿងដែលមិនគួរឱ្យជឿ ទ័ពរបស់ពួកគេបានបុកទៅដល់ទីក្រុងម៉ូស្គូនិងថែមទាំងបានដុតផ្នែកខ្លះនៃទីក្រុងនោះទុកជាការអបអរជ័យជម្នះនិងទុកជាការគំរាមកំហែងទៅរុស្ស៊ីផង។[៣១] ប៉ុន្តែនៅឆ្នាំបន្ទាប់ ទ័ពសម្ព័ន្ធភាពទាំងពីរត្រូវបានបង្ក្រាបដោយទ័ពរុស្ស៊ីនៅក្នុងសមរភូមិម៉ូឡូឌី ហើយជាលទ្ធផលកងកម្លាំងភាគីគ្រីមៀនិងអូតូម៉ង់ក៏ត្រូវបែកបាក់ហើយយុទ្ធនាការឈ្លានពានរុស្ស៊ីក៏ត្រូវបាត់បង់ទៅវិញ។ ដោយមិនទាន់អស់ចិត្ត ពួកគ្រីមៀនូវតែបន្តវាយលុកលើទឹកដីរុស្ស៊ីប៉ុន្តែលើកនេះពួកគេបានប្រើប្រាស់កម្លាំងទាសករជាជាងកម្លាំងកងទ័ព។ ដើម្បីបញ្ឈប់ការវាយលុករបស់គ្រីមៀ រុស្ស៊ីបានចាត់សាងសង់បន្ទាយនៅតាមព្រំដែនភាគខាងត្បូងហើយការវាយលុកក៏បានបញ្ចប់នៅអំឡុងសតវត្សទី១៧។[៣២]

ការចូលទិវង្គតរបស់ព្រះរាជបុត្រត្សារអ៊ីវ៉ានបានធ្វើឱ្យដាច់ពូជពង្សរាជវង្សរូរីគនៅក្នុងឆ្នាំ១៥៩៨ ហើយបូករួមជាមួយនឹងគ្រោះទុរ្ភិក្សឆ្នាំ១៦០១–០៣ ទៀតបានធ្វើឱ្យរុស្ស៊ីធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល គ្មានអង្គក្សត្រគ្រប់គ្រងច្បាស់លាស់។ គេបានសម្តៅលើសម័យនេះថា"វេលានៃភាពវឹកវរ"។[៣៣] ដោយឃើញបែបនេះ សហធនរដ្ឋប៉ូឡូញ–លីទុយអានីក៏ឈ្លាតឱកាសវាយលុកឈ្លានពានទឹកដីមួយផ្នែកនៃរុស្ស៊ីនិងថែមទាំងបានចូលត្រួតត្រារាជធានីម៉ូស្គូមួយរយៈផងដែរ។ នៅក្នុងឆ្នាំ១៦១២ កងទ័ពប៉ូឡូញត្រូវបានអង្គភាពស្ម័គ្រចិត្តរុស្ស៊ីវាយថយមកវិញក្រោមការដឹកនាំរបស់វីរបុរសជាតិពីររូបគឺពាណិជ្ជករម្នាក់ឈ្មោះគូស្មា មីនីន និងព្រះអង្គម្ចាស់ឌីមីទ្រី ប៉ូស៍ហាស្គី។ នៅក្នុងឆ្នាំ១៦១៣ ប្រទេសរុស្ស៊ីក៏តែងតាំងរាជវង្សថ្មីដែលមាននាមថារាជវង្សរ៉ូម៉ាណូវហើយក្រោយៗមក រុស្ស៊ីក៏ចាប់ផ្តើមងើបខ្លួនក្លាយជាមហាអំណាចឡើងវិញ។

បន្ទាប់ពីបានយកឈ្នះលើគ្រោះចលាចលពីមុនៗហើយ ប្រទេសរុស្ស៊ីក៏បានបង្វែរមកចាប់ផ្តើមពង្រីកទឹកដីរបស់ខ្លួនតទៅទៀតនៅក្នុងសតវត្សទី១៧។ នៅក្នុងឆ្នាំ១៦៤៨ ទាសករអ៊ុយក្រែនម្នាក់បានចូលរួមក្នុងក្រុមបះបោរមួយប្រឆាំងនឹងការត្រួតត្រារបស់ប៉ូឡូញ–លីទុយអានី។ នៅឆ្នាំ១៦៥៤ មេដឹកនាំអ៊ុយក្រែនឈ្មោះបុកដាន ឃ្មែរនីតស្គីបានស្នើដាក់ជាតិខ្លួនក្រោមអាណាព្យាបាលភាពរបស់ត្សារអាឡិចស៊ីនៃរុស្ស៊ី។ ត្សារអាឡិចស៊ីបានទទួលយល់ព្រមសំណើនោះហើយសង្គ្រាមរុស្ស៊ី‐ប៉ូឡូញក៏បានផ្ទុះឡើង។ ជាលទ្ធផល ទឹកដីអ៊ុយក្រែនត្រូវបានកាត់ទៅជាពីរផ្នែកដោយផ្នែកខាងលិចគឺស្ថិតនៅក្រោមប៉ូឡូញដដែរ រីឯផ្នែកខាងកើតត្រូវធ្លាក់មកនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ នៅឆ្នាំ១៦៧០–៧១ មានការបះបោរអ៊ុយក្រែនមួយនៅក្នុងតំបន់វ៉ុលហ្កាប៉ុន្តែវាត្រូវបានកម្លាំងទ័ពត្សារបង្ក្រាបបានដោយជោគជ័យ។[៣៤]

រុស្ស៊ីបានរុញពង្រីកទឹកដីខ្លួនទៅភាគខាងកើតរហូតនិងបានគ្រប់គ្រងលើទឹកដីស៊ីបេរីដ៏ធំអស្ចារ្យដែលសម្បូរទៅដោយព្រៃភ្នំនិងព្រិលធ្លាក់ជាច្រើន។ នៅក្នុងឆ្នាំ១៦៤៨ អ្នករុករកជនជាតិរុស្ស៊ីពីររូបឈ្មោះហ្វេដុត ប៉ូពូវនិងសេមយ៉ន ដេសណេវបានរកឃើញច្រកសមុទ្របេរីងហើយអ្នកទាំងពីរក៏ក្លាយជាជនជាតិអឺរ៉ុបដំបូងបង្អស់ដែលបានធ្វើនាវាចរណ៍ទៅទ្វីបអាមេរិកខាងជើង។[៣៥]

អធិរាជាណាចក្ររុស្ស៊ីកែប្រែ

 
ព្រះចៅពីទ័រទី១, ជាអធិរាជរុស្ស៊ីដំបូងបង្អស់ពីឆ្នាំ១៧២១ ដល់ឆ្នាំ១៧២៥។

នៅក្រោមការដឹកនាំរបស់ពីទ័រទី១ ប្រទេសរុស្ស៊ីត្រូវបានប្រកាសក្លាយជារដ្ឋចក្រភពនៅក្នុងឆ្នាំ១៧២១ ហើយត្រូវបានទទួលស្គាល់ថាជាមហាអំណាចពិភពលោកមួយផងដែរ។ នៅក្នុងរជ្ជកាលព្រះអង្គពីឆ្នាំ១៦៨២ ដល់ឆ្នាំ១៧២៥ ព្រះចៅពីទ័របានច្បាំងយកឈ្នះលើពួកស៊ុយអែតនៅក្នុងមហាសង្គ្រាមភាគខាងជើងហើយជាលទ្ធផល ទឹកដីដែលបានបាត់បង់នៅក្នុងវេលានៃភាពវឹកវរក៏បានប្រគល់មកឱ្យរុស្ស៊ីវិញ។[៣៦] ពីទ័របានស្ថាបនារាជធានីថ្មីនៅក្បែរសមុទ្របាល់ទិកដែលមានឈ្មោះថាសង់ពីទ័របួរ។ រុស្ស៊ីក៏បានចាប់ផ្តើមទទួលនូវឥទ្ធិពលវប្បធម៌ខ្លះៗពីអឺរ៉ុបខាងលិចបន្ទាប់ពីព្រះអង្គបានសម្រេចអនុម័តកំណែទម្រង់រដ្ឋាភិបាល។

នៅក្នុងរជ្ជកាលរបស់ព្រះបុត្រីរបស់ពីទ័រគឺអធិរាជិនីអេលីហ្សាប៊ែត គេឃើញថាប្រទេសរុស្ស៊ីបានចូលរួមនៅក្នុងសង្គ្រាមប្រាំពីរឆ្នាំ (១៧៥៦–៦៣)។ នៅក្នុងជម្លោះនេះ រុស្ស៊ីបានចូលកាន់កាប់ទឹកដីព្រុសខាងកើតបានមួយរយៈនិងព្រមទាំងចូលទៅដល់រាជធានីប៊ែរឡាំងទៀតផង។ ក៏ប៉ុន្តែក្រោយពីអេលីហ្សាប៊ែតបានចូលទិវង្គតទៅ ទឹកដីទាំងប៉ុន្មានដែលរុស្ស៊ីដណ្តើមបាននៅក្នុងសង្គ្រាមត្រូវបានប្រគល់មកឱ្យរាជាណាចក្រព្រុសវិញដោយអធិរាជថ្មីគឺព្រះចៅពីទ័រទី៣

ព្រះអធិរាជិនីកាតឺរីនទី២ (គ្រងរាជ្យក្នុងឆ្នាំ១៧៦២–៩៦) បានដឹកនាំប្រទេសរុស្ស៊ីទៅរកវិបុលភាពនិងវឌ្ឍនភាពស្ទើរគ្រប់វិស័យ។ ព្រះអធិរាជិនីទ្រង់បានពង្រីកឥទ្ធិពលនយោបាយរុស្ស៊ីចូលទៅក្នុងសហធនរដ្ឋប៉ូឡូញ–លីទុយអានីហើយបានកាត់បញ្ចូលទឹកដីមួយភាគធំរបស់ប៉ូឡូញ–លីទុយអានីដាក់ជាទឹកដីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍រំលែកទឹកដីប៉ូឡូញ។ ទាំងនេះបានធ្វើឱ្យទឹកដីរុស្ស៊ីកាន់តែខិតជិតទៅដល់អឺរ៉ុបកណ្តាល។ នៅភាគខាងត្បូងវិញ ជ័យជម្នះរបស់រុស្ស៊ីនៅក្នុងសង្គ្រាមរុស្ស៊ី‐តួកគីបានបណ្តាលឱ្យទឹកដីខ្លួនរុញច្រានរហូតទៅដល់សមុទ្រខ្មៅនិងថែមទាំងបានវាយត្រួតត្រាខាន់ចក្រគ្រីមៀនៅក្នុងដំណើរនេះផងដែរ។ ជាលទ្ធផលនៃជ័យជម្នះនៅក្នុងសង្គ្រាមរុស្ស៊ី‐ពែរ្សនៅអំឡុងសតវត្សទី១៩៖ រុស្ស៊ីបានចូលត្រួតត្រាតំបន់ត្រង់ក័រកាស៊ីនិងតំបន់ក័រកាស៊ីខាងជើង[៣៧][៣៨] បុត្ររបស់កាតឺរីននាមប៉ូលបានឡើងស្នងរាជ្យជំនួសព្រះមាតាបន្ទាប់ពីអធិរាជិនីបានសោយទិវង្គតទៅ។ ការដឹកនាំរបស់ប៉ូលគឺមានលក្ខណៈមិនទៀងទាត់ហើយព្រះអង្គច្រើនតែផ្តោតលើវិបត្តិក្នុងស្រុក។ មិនយូរប៉ុន្មាន ប៉ូលត្រូវបានគេធ្វើឃាតហើយរាជបល្ល័ងត្រូវធ្លាក់មកបុត្រារបស់ទ្រង់ព្រះនាមអាឡិចសាន់ដឺទី១។ ក្នុងរជ្ជកាលរបស់ព្រះចៅអាឡិចសាន់ដឺ រុស្ស៊ីបានវាយយកទឹកដីហ្វាំងឡង់ពីស៊ុយអែតនៅក្នុងឆ្នាំ១៨០៩ និងទឹកដីបេសារ៉ាប៊ីពីចក្រភពអូតូម៉ង់ក្នុងឆ្នាំ១៨១២។ ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីបានក្លាយជាប្រទេសអឺរ៉ុបដំបូងបង្អស់ដែលធ្វើនិគមកិច្ចលើទឹកដីអាឡាស្កា។

 
វិសាលភាពទឹកដីរុស្ស៊ីពីឆ្នាំ១៥៣៣ រហូតដល់ឆ្នាំ១៨៩៤។

នៅរវាងឆ្នាំ១៨០៣–១៨០៦ បរិនាវាចរណ៍ដំបូងរបស់រុស្ស៊ីបានប្រព្រឹត្តិទៅបានសម្រេចហើយក្រោយមក ដំណើររុករកនៅលើសមុទ្រក៏បានចាប់ផ្តើម។ នៅក្នុងឆ្នាំ១៨២០ បេសនជនរុស្ស៊ីបានដាក់ជើងលើមហាទឹកកកអង់តាកទិកជាលើកដំបូង។

នៅក្នុងសង្គ្រាមណាប៉ូឡេអូនីក រុស្ស៊ីគឺស្ថិតនៅក្នុងក្រុមសម្ព័ន្ធមិត្តប្រឆាំងនឹងចក្រភពបារាំងរបស់ណាប៉ូលេអុងការឈ្លានពានរបស់បារាំងលើរុស្ស៊ីបានប្រព្រឹត្តិទៅដោយសម្រេចហើយកងទ័ពណាប៉ូលេអុងបានធ្វើដំណើរមកដល់ទីក្រុងម៉ូស្គូនៅឆ្នាំ១៨១២ ប៉ុន្តែមិនយូរប៉ុន្មាន កងទ័ពបារាំងទាំងនោះបាននាំគ្នាដកថយទៅវិញដោយសារតែការប្រយុទ្ធប្រឆាំងតទល់ដ៏ឈ្លាសវៃរបស់កងកម្លាំងរុស្ស៊ី បូករួមជាមួយនឹងសិសិររដូវដ៏ត្រជាក់លើដែនដីរុស្ស៊ី។[៣៩] កងទ័ពរុស្ស៊ីបានរុញច្រានមហាទ័ពបារាំងចេញពីដែនចក្រភពខ្លួនរួចចេញពីទឹកដីប្រទេសអឺរ៉ុបផ្សេងទៀតរហូតទៅដល់ទីក្រុងប៉ារីស។ ព្រះចៅអាឡិចសាន់ដឺទី១ បានក្លាយជាគណៈប្រតិភូនាំមុខរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំសមាជក្រុងវីយែនហើយទឹកដីអឺរ៉ុបក្រោយសម័យណាប៉ូឡេអុងក៏បានកំណត់នៅក្នុងសមាជនោះ។

មន្ត្រីនៃសង្គ្រាមណាប៉ូឡេអូនីកបាននាំចូលនូវគំនិតសេរីនិយមចូលក្នុងប្រទេសវិញហើយបានបង្កើតនូវកុបកម្មដេកាប៊្រីស្ត៍ក្នុងគោលបំណងកាត់បន្ថយអំណាចរបស់ស្តេចត្សារ។ នៅចុងរជ្ជកាលរបស់ព្រះចៅនីកូឡាសទី១ (១៨២៥–៥៥) ឥទ្ធិពលនិងអំណាចរបស់រុស្ស៊ីនៅអឺរ៉ុបត្រូវបានរំខានដោយការបរាជ័យនៅក្នុងសង្គ្រាមគ្រីមៀ។ នៅរវាងឆ្នាំ១៨៤៧ ដល់ឆ្នាំ១៨៥១ ប្រជាជនរុស្ស៊ីប្រមាណ ១ លាននាក់ត្រូវបានបាត់បង់ជីវិតដោយសារតែជំងឺអាសន្នរោគ[៤០]

អ្នកស្នងរាជ្យបន្ទាប់ពីនីកូឡាសគឺព្រះចៅអាឡិចសាន់ដឺទី២ (១៨៥៥–៨១) ទ្រង់បានអនុម័តបម្លាស់ប្តូរជាច្រើននៅក្នុងប្រទេសដូចជាការធ្វើកំណែទម្រង់សេរីភាពនៃឆ្នាំ១៨៦១ ជាដើម។ កំណែទម្រង់ទាំងនេះបានជម្រុញឱ្យមានកំណើនឧស្សាហូបនីយកម្មនិងទំនើបកម្មនៅក្នុងជួរយោធា។

នៅចុងសតវត្សទី១៩ គេឃើញមានចលនាសង្គមនិយមខ្លះៗបានចាប់ផុសឡើងនៅលើទឹកដីរុស្ស៊ី។ ព្រះអង្គអាឡិចសាន់ដឺទី២ ត្រូវបានភេរវករបដិវត្តន៍ធ្វើឃាតនៅក្នុងឆ្នាំ១៨៨១ ដោយបន្សល់ទុករាជបល្ល័ងឱ្យអាឡិចសាន់ដឺទី៣។ អធិរាជរុស្ស៊ីចុងក្រោយគេគឺព្រះចៅនីកូឡាសទី២ (១៨៩៤–១៩១៧) បានជួបនូវបញ្ហាធំៗមួយចំនួនដូចជា បដិវត្តន៍រុស្ស៊ីឆ្នាំ១៩០៥ ដែលកើតឡើងដោយការបរាជ័យរបស់រុស្ស៊ីនៅក្នុងសង្គ្រាមរុស្ស៊ី-ជប៉ុននិងឧប្បត្តិហេតុបាតុកម្មមួយដែលគេស្គាល់ថាការបង្ហូរឈាមថ្ងៃអាទិត្យ។ កុបកម្មនោះត្រូវបានបង្ក្រាបទៅវិញដោយជោគជ័យប៉ុន្តែរដ្ឋាភិបាលរុស្ស៊ីត្រូវបង្ខំចិត្តទទួលធ្វើកំណែទម្រង់ដ៏ធំមួយ (គឺកំណែទម្រង់រដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំ១៩០៦) ដោយនៅក្នុងនោះមានដូចជា៖ ការផ្តល់សេរីភាពក្នុងការបញ្ចេញមតិ បង្កើតសភា ផ្តល់សិទ្ធិឱ្យមានវត្តមានគណបក្សនយោបាយ និងការបង្កើតស្ថាប័ននីតិប្បញ្ញត្តិបោះឆ្នោតគឺសភាឌូម៉ានៃចក្រភពរុស្ស៊ីកំណែទម្រង់កសិកម្មស្តូលីពីនបាននាំឱ្យមានការធ្វើចំណាកស្រុកជាច្រើនដោយប្រជាកសិករទៅកាន់តំបន់ស៊ីបេរី។ នៅរវាងឆ្នាំ១៩០៥ និងឆ្នាំ១៩១៤ ពលរដ្ឋប្រមាណ ៤ លាននាក់បានរត់មកតាំងទីលំនៅលើតំបន់ស៊ីបេរី។[៤១]

បដិវត្តន៍ខែកុម្ភៈ និងសាធារណរដ្ឋរុស្ស៊ីកែប្រែ

 
ព្រះចៅនីកូឡាសទី២ និងគ្រួសាររបស់ទ្រង់ត្រូវបានពួកបុលសេវិកបាញ់សម្លាប់នៅក្នុងឆ្នាំ១៩១៨។

នៅឆ្នាំ១៩១៤ រុស្ស៊ីបានសម្រេចលូកដៃចូលក្នុងសង្គ្រាមលោកលើកទី១ បន្ទាប់ពីចក្រភពអូទ្រីស-ហុងគ្រីបានប្រកាសសង្គ្រាមលើសម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសស៊ែប៊ី។ នៅឆ្នាំ១៩១៦ ការវាយតបប៊្រូស៊ីលូវរបស់រុស្ស៊ីស្ទើរតែបំបាក់កម្លាំងយោធារបស់អូទ្រីស-ហុងគ្រីទាំងអស់ទៅហើយ។ ប៉ុន្តែអ្វីដែលបញ្ឈប់រុស្ស៊ីមិនឱ្យបន្តបុកចូលទឹកដីអូទ្រីស-ហុងគ្រីតទៅទៀតនោះគឺការមិនជឿទុកចិត្តពីសំណាក់ប្រជាជន តម្លៃខាតបង់នៃសង្គ្រាម អត្រាមរណភាពខ្ពស់ អំពើពុករលួយ និងសកម្មភាពក្បត់ជាតិ។ល។ ទាំងនេះគឺជាកត្តាចម្បងដែលបង្កឱ្យមានបដិរត្តន៍រុស្ស៊ីឆ្នាំ១៩១៧ ដែលមានព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ។

បដិវត្តន៍ខែកុម្ភៈបានបង្ខំឱ្យសម្តេចនីកូឡាសដាក់រាជ្យហើយទ្រង់និងគ្រួសារទ្រង់ត្រូវបានគេចាប់ឃុំឃាំងនិងក្រោយមកសម្លាប់នៅយេកាតឺរីនប៊ឺកខណៈពេលដែលសង្គ្រាមស៊ីវិលរុស្ស៊ីកំពុងតែឆាបឆេះ។ របបរាជាធិបតេយ្យត្រូវបានជំនួសមកវិញដោយរបបនយោបាយដែលពឹងផ្អែកលើសម្ព័ន្ធភាពបក្សនយោបាយដ៏ផុយស្រួយដែលបានប្រកាសខ្លួនថាជារដ្ឋាភិបាលបណ្តោះអាសន្ន។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩១៧ សាធារណរដ្ឋរុស្ស៊ីត្រូវបានប្រកាសបង្កើតឡើងបើយោងតាមក្រឹតរបស់រដ្ឋាភិបាលបណ្តោះអាសន្ន។[៤២] នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩១៨ សភាធម្មនុញ្ញរុស្ស៊ីបានប្រកាសថារុស្ស៊ីគឺជាសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ។ នៅថ្ងៃបន្ទាប់ សភាធម្មនុញ្ញក៏ត្រូវបានរំលាយដោយគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃរុស្ស៊ីរួម

សង្គ្រាមស៊ីវិលរុស្ស៊ីកែប្រែ

 
រូបគំនូរឃោសនារបស់ចលនាទង់សក្នុងឆ្នាំ១៩៣២។

ជម្លោះបានផ្ទុះឡើងភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្នចូលកាន់កាប់អំណាច។ បក្សបុលសេវិកក៏បានងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលបណ្តោះអាសន្ននោះដោយគេសម្តៅលើការបះបោរនោះថាបដិវត្តន៍ខែតុលា។ នៅទីបំផុត លោកវ្លាឌឺមៀរ លេនីន និងបក្សពួកកុម្មុយនីស្តរបស់លោកបានទទួលជ័យជម្នះដោយបានផ្តួររំលំរបបសាធារណរដ្ឋចោលហើយអំណាចត្រូវបានធ្លាក់មកនៅក្នុងដៃពួកសូវៀត។ ជាលទ្ធផល ប្រទេសរុស្ស៊ីបានក្លាយជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅលើពិភពលោក។

ក្រោយពីពួកសូវៀតបានចូលកាន់អំណាច សង្គ្រាមស៊ីវិលរុស្ស៊ីក៏បានផ្ទុះឡើងរវាងពួកចលនាទង់សនឹងរបបកុម្មុយនីស្តថ្មី។ ជាលទ្ធផលនៃការចុះហត្ថលេខាសន្តិភាពជាមួយមហាអំណាចកណ្តាល រដ្ឋបុលសេវិករុស្ស៊ីត្រូវលះបង់ទឹកដីធំៗមួយចំនួនដូចជាតំបន់ទឹកដីអ៊ុយក្រែន ប៉ូឡូញ បាល់ទិក និងហ្វាំងឡង់។ ក្រុមសម្ព័ន្ធមិត្តនៃសង្គ្រាមលោកលើកទី១ ក៏បានព្យាយាមចូលធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ក្រុមបុលសេវិកដែរប៉ុន្តែមិនបានសម្រេច។ នៅក្នុងអំឡុងសង្គ្រាម ភាគីទាំងពីរបានប្រើប្រាស់យុទ្ធនាការនិរទេសប្រជាជននិងសម្លាប់ជនណាដែលគាំទ្រសត្រូវរៀងខ្លួន ព្រឹត្តិការណ៍នេះត្រូវបានគេស្គាល់ជាទូទៅថា សម្បដិភ័យក្រហម និងសម្បដិភ័យស។ នៅពេលសង្គ្រាមស៊ីវិលបានបញ្ចប់ ប្រទេសរុស្ស៊ីត្រូវជួបនឹងបន្ទុកវិបត្តិសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ។ គេបានប៉ាន់ស្មានថាមានមនុស្សប្រមាណពី ៧ លានទៅ ១២ លាននាក់បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមដែលភាគច្រើនជាជនស៊ីវិល។[៤៣] ប្រជាជនរាប់លាននាក់បានរត់ភៀសខ្លួន[៤៤] ហើយគ្រោះទុរ្ភិក្សដ៏ធំមួយ (១៩២១–២២) បានឆក់យកជីវិតមនុស្សប្រមាណជាងប្រាំលាននាក់បន្ថែមទៀត។[៤៥]

សហភាពសូវៀតកែប្រែ

 
ទឹកដីនៃសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី (ក្រហម) ក្នុងសហភាពសូវៀតនៅអំឡុងឆ្នាំ១៩៣៦។

រដ្ឋរុស្ស៊ី អ៊ុយក្រែន បេឡារុស និងត្រង់ក័រកាស៊ីជាមួយគ្នាបានបង្កើតចេញជាសហភាពសូវៀតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩២២។ ក្នុងចំណោមសាធារណរដ្ឋទាំង ១៥ នៅក្នុងសហភាពសូវៀត សាធារណរដ្ឋធំជាងគេនោះគឺ សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី ហើយក៏ត្រូវជារដ្ឋដឹកនាំនៃសហភាពផងដែរ។

បន្ទាប់ពីមរណភាពរបស់លេនីននៅក្នុងឆ្នាំ១៩២៤ លោកហ្សូសែហ្វ ស្តាលីនត្រូវបានគេបោះឆ្នោតតែងតាំងជាលេខាបក្សថ្មី (តំណែងខ្ពស់បំផុតនៅក្នុងជួរគណបក្សកុម្មុយនីស្ត)។ ស្តាលីនបានឡើងគ្រប់គ្រងប្រទេសដោយប្រើអំណាចផ្តាច់ការដោយលោកបានបំបិទមាត់រាល់ក្រុមប្រឆាំងទាំងអស់នៅក្នុងបក្សនិងនៅក្នុងប្រទេស។ លីយ៉ុង ទ្រុតស្គីដែលជាអ្នកគាំទ្រគំនិតបដិវត្តន៍ពិភពលោកមួយរូបបានធ្វើនិរទេសចេញពីសហភាពសូវៀតនៅក្នុងឆ្នាំ១៩២៩ ដោយបន្សល់ទុកឱ្យគំនិតសង្គមនិយមក្នុងប្រទេសមួយរបស់ស្តាលីនក្លាយជាគំនិតមនោគមវិជ្ជាគោលនៅក្នុងសហភាពសូវៀត។ ទោះជាសង្គ្រាមបានបញ្ចប់ជាច្រើនឆ្នាំក៏ដោយក៏វិបត្តិផ្ទៃក្នុងបក្សបុលសេវិកនូវតែបន្តកើតមាន ដោយឃើញបែបនេះស្តាលីនបានចាត់យុទ្ធនាការបោសសម្អាតបក្សពីឆ្នាំ១៩៣៧–៣៨។ ជាលទ្ធផល ថ្នាក់ដឹកនាំនិងមនុស្សមួយចំនួនត្រូវបានដកចេញពីតំណែងនយោបាយដោយខ្លះត្រូវបានចាប់ដាក់ពន្ធនាគារហើយខ្លះទៀតត្រូវចាប់សម្លាប់ចោលតែម្តងសម្បីតែមេយោធាក៏មិនអាចគេចខ្លួនរួចដែរ។[៤៦]

ក្រោមការដឹកនាំរបស់ស្តាលីន រដ្ឋាភិបាលសូវៀតបានចាប់ផ្តើមដំណើរការនៃសេដ្ឋកិច្ចផែនការ ធ្វើឧស្សាហូបនីយកម្មនៅតាមតំបន់ជនបទ និងបង្កើតសហករណ៍កសិកម្មនៅទូទាំងប្រទេស។ នៅក្នុងសម័យសេដ្ឋកិច្ចនិងសង្គមដ៏រីកចម្រើននេះមានមនុស្សជាច្រើនត្រូវបានទាហាននិងរដ្ឋាភិបាលចាប់បញ្ជូនទៅជំរុំការងារ[៤៧] ជាពិសេសគឺបុគ្គលដែលប្រឆាំងនឹងការដឹកនាំរបស់ស្តាលីនហើយជាលទ្ធផល មនុស្សរាប់លាននាក់ត្រូវបានចាប់ខ្លួននិងនិរទេសទៅតំបន់ជនបទនៃសហភាពសូវៀត។[៤៧] គោលការណ៍កសិកម្មថ្មីនៅក្នុងប្រទេសបូករួមជាមួយនឹងគោលនយោបាយដ៏តឹងរឹងរបស់រដ្ឋនិងគ្រោះរាំងស្ងួតបានធ្វើឱ្យកើតមាននូវគ្រោះទុរ្ភិក្សដ៏ធំនៅរវាងឆ្នាំ១៩៣២ ដល់ឆ្នាំ១៩៣៣។[៤៨] មនុស្សប្រមាណពី ២ ទៅ ៣ លាននាក់បានក្ស័យជីវិតនៅក្នុងគ្រោះទុរ្ភិក្សមួយនេះ។[៤៩] ជាមួយគ្នានេះដែរ សូវៀតបានផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសឧស្សាហកម្មក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។

សង្គ្រាមលោកលើកទី២កែប្រែ

 
សមរភូមិស្តាលីនក្រាដ, ជាសមរភូមិប្រយុទ្ធបង្ហូរឈាមដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្រ្តសង្គ្រាម។ វាបានបញ្ចប់នៅឆ្នាំ១៩៤៣ បន្ទាប់ពីកងទ័ពសូវៀតបានទទួលជ័យជម្នះលើកងទ័ពអាល្លឺម៉ង់។

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៤១ អាល្លឺម៉ង់ណាស៊ីបានហែកចោលនូវសន្ធិសញ្ញាមិនឈ្លានពានរវាងខ្លួននិងសូវៀតហើយបានបញ្ជាឱ្យទ័ពដ៏ធំអស្ចារ្យរបស់ខ្លួនចូលឈ្លានពានទឹកដីសហភាពសូវៀត។[៥០] នៅក្នុងដំណើរឈ្លានពាននេះ អាល្លឺម៉ង់បានបង្កើតផែនការមួយដែលមានឈ្មោះថាផែនការស្រេកឃ្លានដោយទាហានអាល្លឺម៉ង់បានរឹបអូសស្បៀងអាហារទាំងអស់ពីប្រជាជនសូវៀត។[៥១] ត្រឹមរយៈពេល ៨ ខែក្រោយការចូលឈ្លានពានដំបូងប៉ុណ្ណោះ ទាហានអាល្លឺម៉ង់បានចាប់និងសម្លាប់ឈ្លើយសង្គ្រាមសូវៀតអស់ប្រមាណបីលាននាក់នៅរវាងឆ្នាំ១៩៤១–៤២។[៥២] ពីដំបូងៗ យុទ្ធសាស្ត្រវែរម៉ាកត៍គឺទទួលបានផលសម្រេចដូចអ្វីៗដែលខ្លួនគ្រោងទុកមែនប៉ុន្តែដំណើរឈ្លានពានរបស់ពួកគេត្រូវបានជាប់គាំងនៅឯសមរភូមិម៉ូស្គូ។ ក្រោយមកទៀត អាល្លឺម៉ង់ត្រូវទទួលរងការបរាជ័យដ៏ធំលើកទីមួយរបស់ខ្លួននៅក្នុងសមរភូមិស្តាលីនក្រាដនៅឆ្នាំ១៩៤២–៤៣[៥៣] ហើយម្តងទៀតនៅក្នុងសមរភូមិគួស្ក៍នៃឆ្នាំ១៩៤៣។ ការបរាជ័យមួយទៀតរបស់អាល្លឺម៉ង់គឺការឡោមព័ទ្ធទីក្រុងលេនីនក្រាដដោយទីក្រុងរុស្ស៊ីមួយនេះត្រូវបានកងកម្លាំងអាល្លឺម៉ង់និងហ្វាំងឡង់កាត់ផ្តាច់ប្រព័ន្ធគមនាគមន៍ផ្លូវគោកដោយទុកឱ្យប្រជាជនរុស្ស៊ីរាប់លាននាក់ស្រេកឃ្លាននិងស្លាប់ជាងមួយលាននាក់ប៉ុន្តែទោះជាយ៉ាងណា ពួកគេនូវតែមិនព្រមចុះចាញ់។[៥៤] ក្រោមរដ្ឋបាលលោកស្តាលីននិងភាពដឹកនាំដ៏ឈ្លាសវៃរបស់លោកចចជី ហ្ស៊ូកូវនិងកូនស្តង់ទីន រ៉ូកូសូវស្គី កងទ័ពសូវៀតបានវាយបកលើកម្លាំងអាល្លឺម៉ង់វិញហើយបានរុញច្រានពួកអាល្លឺម៉ង់ចេញពីទឹកដីអឺរ៉ុបខាងកើតនៅក្នុងឆ្នាំ១៩៤៤–៤៥ និងបានទៅដល់រដ្ឋធានីប៊ែរឡាំងនៅខែឧសភា ឆ្នាំ១៩៤៥។ នៅខែសីហា ឆ្នាំ១៩៤៥ កងទ័ពសូវៀតបានបណ្តេញកងកម្លាំងជប៉ុនចេញពីទឹកដីម៉ាន់ជូគួររបស់ប្រទេសចិននិងតំបន់ភាគខាងជើងនៃឧបទ្វីបកូរ៉េ។

ជនជាតិរុស្ស៊ីបានសម្តៅលើសម័យសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤១–៤៥ ថា"មហាសង្គ្រាមស្នេហាជាតិ"។ សហភាពសូវៀតជាមួយនឹងសហរដ្ឋអាមេរិក សហរាជាណាចក្រ និងចិនត្រូវបានគេចាត់ទុកថាជាមហាយក្សទាំងបួននៃមហាអំណាចសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២[៥៥] ហើយក្រោយមកទៀត មហាអំណាចទាំងបួកក៏ក្លាយជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ[៥៦] នៅក្នុងសង្គ្រាមដែលសម្បូរទៅដោយប្រតិបត្តិការយោធាដ៏សាហាវជាច្រើននេះ ចំនួនមរណភាពរបស់ជនស៊ីវិលនិងយោធាសូវៀតបានកើនរហូតទៅដល់ ២៣ លាននាក់ដែលស្មើនឹងមួយភាគបីនៃចំនួនឧបទ្ទវហេតុសរុបនៅក្នុងសង្គ្រាម[៥៧] សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធសូវៀតត្រូវទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដែលជាហេតុបណ្តាលឱ្យមានគ្រោះទុរ្ភិក្សនៅឆ្នាំ១៩៤៦–៤៧ ប៉ុន្តែទោះជាយ៉ាងណា សូវៀតនូវតែលេចឡើងជាប្រទេសមហាអំណាចនៅឆ្នាំបន្ទាប់ៗ។

សង្គ្រាមត្រជាក់កែប្រែ

ក្រោយពីមហាសង្គ្រាមបានបញ្ចប់ តំបន់អឺរ៉ុបខាងលិចនិងកណ្តាលដូចជា អាល្លឺម៉ង់ខាងកើតនិងផ្នែកខ្លះនៃប្រទេសអូទ្រីសគឺកំពុងស្ថិតនៅក្រោមការកាន់កាប់របស់កងទ័ពក្រហមបើយោងទៅតាមសន្និសីទទីក្រុងផតស៍ដាម។ រដ្ឋាភិបាលសង្គមនិយមត្រូវបានតម្លើងនៅតាមរដ្ឋរណបប្លុកខាងលិចទាំងនោះដោយសូវៀត។ បន្ទាប់ពីបានក្លាយជាមហាអំណាចអាវុធនុយក្លេអ៊ែរទីពីរនៅលើពិភពលោក សហភាពសូវៀតបានចាត់បង្កើតសម្ព័ន្ធភាពកតិកាសញ្ញាវ៉ាសូរីហើយបន្តចូលរួមក្នុងចលនាដើម្បីត្រួតត្រាពិភពលោក (ដោយឥទ្ធិពល) ដោយមានសហរដ្ឋអាមេរិកនិងអង្គការណាតូជាគូប្រជែង។

ក្រោយពីមរណភាពរបស់ស្តាលីន មេដឹកនាំថ្មីឈ្មោះនីគីតា គ្រូឆេវបានឡើងនិយាយប្រឆាំងរបបស្តាលីននិងចេញគោលនយោបាយថ្មីគឺអស្តាលីននីយកម្ម។ ប្រព័ន្ធការងារព្រហ្មទណ្ឌត្រូវបានធ្វើកំណែទម្រង់ហើយអ្នកទោសជាច្រើនត្រូវបានដោះលែងនិងស្តារនីតិសម្បទាឡើងវិញ។[៥៨] ជាមួយគ្នានេះដែរ ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកគឺកាន់តែមានសម្ពាធធ្ងន់ឡើងនៅពេលដែលអាមេរិកបានបញ្ឈរមីស៊ីលរបស់ខ្លួននៅតួកគីខណៈដែលសូវៀតបានបញ្ឈរមីស៊ីលខ្លួននៅគុយបា។

 
ស្ពុតនីគ ១ គឺជាផ្កាយរណបសិប្បនិម្មិតដំបូងបង្អស់របស់ពិភពលោក។

នៅឆ្នាំ១៩៥៧ សហភាពសូវៀតបានបង្ហោះផ្កាយរណបដំបូងបង្អស់ពីពិភពលោកគឺស្ពុតនីគ ១, សម័យអវកាសក៏បានចាប់ផ្តើមពីពេលនោះមក។ អវកាសចររុស្ស៊ីឈ្មោះយូរី ហ្គាហ្គារីនគឺជាមនុស្សដំបូងដែលបានធ្វើដំណើរគោចរជុំវិញផែនដីដោយជិះលើយានអវកាសឈ្មោះវ៉ូស្តុក ១ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១។ បន្ទាប់ពីគ្រូឆេវបានចុះចេញពីតំណែងនៅក្នុងឆ្នាំ១៩៦៤ លោកឡេអូនីត ប្រេស្នេវបានឡើងកាន់អំណាចបន្ត។ ចាប់ពីអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ ដល់ដើមទសវត្ស៍ឆ្នាំ១៩៨០ សូវៀតត្រូវប្រឈមនឹងបញ្ហាជាច្រើនដែលគេសម្តៅមកលើវេលានេះថាសម័យកាលជាប់គាំង ពោលគឺជាសម័យដែលកំណើនសេដ្ឋកិច្ចសូវៀតចាប់ផ្តើមធ្លាក់ចុះហើយគោលនយោបាយសង្គមប្រែជាឋិតិវន្ត។ កំណែទម្រង់កូស៊ីជីនឆ្នាំ១៩៦៥ មានគោលបំណងធ្វើវិមជ្ឈការមួយផ្នែកនៃសេដ្ឋកិច្ចសូវៀត និងផ្លាស់ប្តូរពីប្រទេសដែលផ្តោតលើឧស្សាហកម្មធន់ធ្ងន់និងគ្រឿងអាវុធទៅជាប្រទេសឧស្សាហកម្មធន់ស្រាលនិងផ្តោតលើការផ្តល់ទំនិញប្រើប្រាស់ទៅដល់ប្រជាជនវិញប៉ុន្តែវាត្រូវបានរារាំងដោយថ្នាក់ដឹកនាំកុម្មុយនីស្តអភិរក្សនិយម។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីមានព្រឹត្តិការណ៍បដិវត្តន៍កុម្មុយនីស្តនៅអាហ្វហ្កានីស្ថាន សហភាពសូវៀតបានបញ្ជាឱ្យកងកម្លាំងខ្លួនចូលឈរជើងក្នុងប្រទេសនោះ។ ការចូលកាន់កាប់នេះបានធ្វើឱ្យធនធានសេដ្ឋកិច្ចសូវៀតធ្លាក់ចុះជាលំដាប់ហើយបានអូសបន្លាយយ៉ាងយូរដោយមិនទទួលបានលទ្ធផលនយោបាយអ្វីសោះ។ ទីបំផុត កងទ័ពសូវៀតក៏បានដកថយចេញពីអាហ្វហ្កានីស្ថាននៅក្នុងឆ្នាំ១៩៨៩ ដោយសារតែមានការប្រឆាំងច្រើនពីអន្តរជាតិ សង្គ្រាមទ័ពព្រៃដ៏ពិបាកយកឈ្នះ និងកង្វះការគាំទ្រពីប្រជាពលរដ្ឋសូវៀត។

 
មេដឹកនាំសូវៀតលោកមីខាអ៊ីល ហ្គ័របាឆូវជាមួយប្រធានាធិបតីអាមេរិករ៉ូណាល់ រីហ្កេន

ចាប់ពីឆ្នាំ១៩៨៥ តទៅ មេដឹកនាំសូវៀតចុងក្រោយគឺលោកមីខាអ៊ីល ហ្គ័របាឆូវបានខិតខំព្យាយាមធ្វើកំណែទម្រង់សេរីភាពនៅក្នុងប្រព័ន្ធដឹកនាំសូវៀតដោយបានណែនាំនូវគោលនយោបាយពីរសំខាន់ៗគឺ ក្លាណូស (បើកចំហរ) និងប៉េរេស្ត្រយកា (កសាងរចនាសម្ព័ន្ធឡើងវិញ) ក្នុងគោលបំណងចង់បញ្ចប់នូវភាពជាប់គាំងនៃសេដ្ឋកិច្ច និងធ្វើប្រជាធិបតេយ្យូបនីយកម្មក្នុងជួររដ្ឋាភិបាល។ ប៉ុន្តែសកម្មភាពទាំងនេះបាននាំឱ្យកើតមានចលនាជាតិនិយមនិងចលនាបំបែកគ្នាទៅវិញ។ មុនឆ្នាំ១៩៩១ សេដ្ឋកិច្ចសូវៀតគឺជាសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោក[៥៩] ប៉ុន្តែនៅឆ្នាំចុងក្រោយ វាបានទទួលរងនូវការខ្វះខាតទំនិញផលិតផល ឱនភាពថវិកា និងការផ្ទុះឡើងនៃការផ្គត់ផ្គង់ប្រាក់ដែលបង្កឱ្យមានអតិផរណា។[៦០]

នៅឆ្នាំ១៩៩១ ភាពចលាចលផ្នែកសេដ្ឋកិច្ចនិងនយោបាយបានចាប់ផ្តើមពុះកញ្ជ្រោលនៅពេលដែលរដ្ឋបាល់ទិកបានជ្រើសរើសផ្តាច់ខ្លួនចេញពីសហភាពសូវៀត។ នៅថ្ងៃទី១៧ ខែមីនា ប្រជាមតិមួយបានប្រព្រឹត្តិធ្វើឡើងហើយជាលទ្ធផល ប្រជាជនដែលចូលរួមភាគច្រើនបានបោះឆ្នោតផ្លាស់ប្តូរសហភាពសូវៀតទៅជាសហព័ន្ធថ្មីមួយទៀត។ នៅខែសីហា ឆ្នាំ១៩៩១ មានការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយដោយសមាជិកក្នុងរដ្ឋាភិបាលហ្គ័របាឆូវដើម្បីប្រឆាំងនឹងគោលបំណងរក្សាសហភាពសូវៀតរបស់ហ្គ័របាឆូវប៉ុន្តែផ្ទុយទៅវិញ វាបែរជានាំឱ្យបក្សកុម្មុយនីស្តសូវៀតដួលរលំ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១ សហភាពសូវៀតត្រូវបានរំលាយទៅជារដ្ឋឯករាជ្យចំនួន ១៥។

រុស្ស៊ីសម័យ (១៩៩១–បច្ចុប្បន្ន)កែប្រែ

 
លោកវ្ល៉ាឌីមៀរ ពូទីនកំពុងស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅក្នុងពិធីប្រគល់តំណែង ដោយមានលោកបូរីស យែលស៊ីនឈរនៅពីក្រោយ, ឆ្នាំ២០០០។

នៅខែមិថុនា ឆ្នាំ១៩៩១ លោកបូរីស យែលស៊ីនបានក្លាយជាប្រធានាធិបតីជាប់ឆ្នោតដំបូងគេនៅក្នុងប្រវត្តិសាស្ត្រប្រទេសរុស្ស៊ីបន្ទាប់ពីលោកត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៃ សសសស រុស្ស៊ី។ ការដួលរលំផ្នែកសេដ្ឋកិច្ចនិងនយោបាយនៃសហភាពសូវៀតបានបណ្តាលឱ្យមានវិបត្តិឱនភាពយ៉ាងយូរហើយផលិតផលក្នុងស្រុកសរុបនិងសេដ្ឋកិច្ចត្រូវទទួលរងការថយចុះ ៥០% នៅរវាងឆ្នាំ១៩៩០ និងឆ្នាំ១៩៩៥។[៦១][៦២] នៅអំឡុងពេលនិងក្រោយពេលបែកបាក់សហភាពសូវៀត កំណែទម្រង់ជាច្រើនត្រូវបានអនុម័តដោយមានដូចជា ការធ្វើឯកជនភាវូបនីយកម្ម និងការធ្វើសេរីភាវូបនីយកម្មទីផ្សារនិងពាណិជ្ជកម្ម[៦១]

ការធ្វើឯកជនភាវូបនីយកម្មភាគច្រើនបានផ្លាស់ប្តូរការគ្រប់គ្រងសហគ្រាសពីទីភ្នាក់ងាររបស់រដ្ឋទៅជាការគ្រប់គ្រងដោយបុគ្គលដែលមានទំនាក់ទំនងនៅខាងក្នុងជួររដ្ឋាភិបាល។[៦៣] ការធ្លាក់ចុះនៃវិស័យសេដ្ឋកិច្ចបានបណ្តាលឱ្យមានការដួលរលំនៃសេវាកម្មសង្គម អត្រាកំណើតបានធ្លាក់ចុះខណៈពេលដែលអត្រាមរណភាពបានកើនឡើងខ្ពស់ប៉ុនភ្នំ។[៦៤] ពលរដ្ឋរាប់លាននាក់បានធ្លាក់ខ្លួនក្នុងសភាពក្រីក្រដោយអត្រាជនក្រីក្របានកើនពី ១.៥% នៅក្នុងសម័យសូវៀតទៅ ៣៩–៤៩% នៅពាក់កណ្តាលឆ្នាំ១៩៩៣។[៦៥] នៅទសវត្សរ៍ឆ្នាំ១៩៩០ គេឃើញមានកំណើនអំពើពុករលួយបូករួមទាំងកំណើននៃក្រុមឧក្រិដ្ឋជននិងអំពើឧក្រិដ្ឋកម្មហិង្សា។[៦៦]

នៅចុងឆ្នាំ១៩៩៣ ភាពតានតឹងរវាងប្រធានាធិបតីយែលស៊ីននិងសភារុស្ស៊ីបាននាំឱ្យកើតមាននូវវិបត្តិរដ្ឋធម្មនុញ្ញ។ នៅក្នុងព្រឹត្តិការណ៍នេះ លោកយែលស៊ីនបានទទួលការគាំទ្រឥតឈប់ឈរពីរដ្ឋាភិបាលលោកខាងលិចហើយមនុស្សជាង ១០០ នាក់ត្រូវបានស្លាប់ជាលទ្ធផល។ នៅខែធ្នូ ប្រជាមតិមួយត្រូវបានធ្វើឡើងដើម្បីអនុម័តរដ្ឋធម្មនុញ្ញថ្មីដែលផ្តល់អំណាចផ្តាច់មុខទៅឱ្យប្រធានាធិបតី។

 
ប្រធានាធិបតីរុស្ស៊ីលោកឌីមីទ្រី ម៉េដវេដេវនិងលោកប្រធានាធិបតីបារ៉ាក អូបាម៉ា

ប្រទេសរុស្ស៊ីបានសម្រេចទទួលខុសត្រូវក្នុងការដោះស្រាយបំណុលខាងក្រៅរបស់សហភាពសូវៀតទោះបីជាប្រជាជនខ្លួនមានចំនួនត្រឹមតែពាក់កណ្តាលនៃចំនួនសរុបរបស់សហភាពសូវៀតខណៈពេលរំលាយក៏ដោយ។[៦៦] នៅឆ្នាំ១៩៩២ ការគ្រប់គ្រងតម្លៃអ្នកប្រើប្រាស់ភាគច្រើនត្រូវបានគេលុបបំបាត់ដែលបណ្តាលឱ្យមានកំណើនអតិផរណាខ្ពស់ហើយតម្លៃលុយរូបបានធ្លាក់ចុះយ៉ាងដុនដាប។[៦៧] ដោយសារតែការធ្លាក់ចុះនៃតម្លៃលុយរូបនេះហើយទើបរដ្ឋាភិបាលរុស្ស៊ីមានការលំបាកក្នុងការសងបំណុលទៅឱ្យម្ចាស់បំណុលក្នុងប្រទេសក៏ដូចជាស្ថាប័នអន្តរជាតិដែរដូចមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម។[៦៨] រដ្ឋាភិបាលរុស្ស៊ីបានព្យាយាមអនុម័តគម្រោងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញតែទោះជាយ៉ាងណាប្រាក់បំណុលប្រទេសជាតិនូវតែកើនឡើងរហូតដល់លើសផលិតផលក្នុងស្រុកសរុបទៀតផង។ ឱនភាពថវិកាខ្ពស់គួបផ្សំនឹងកំណើនដើមទុននិងអសមត្ថភាពក្នុងការសងបំណុល[៦៩]បាបបណ្តាលឱ្យមានវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ១៩៩៨[៦៧] ហើយផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ។[៦០]

សម័យពូទីនកែប្រែ

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩ លោកប្រធានាធិបតីយែលស៊ីនបានលាលែងពីតំណែងជាប្រធានាធិបតីដោយបានប្រគល់អំណាចទៅឱ្យនាយករដ្ឋមន្រ្តីដែលទើបតែបានតែងតាំងថ្មីៗគឺលោកវ៉្លាឌីមៀរ ពូទីន[៧០] បន្ទាប់ពីនេះ ពូទីនបានបន្តជាប់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០០ និងបានបង្ក្រាបកុបកម្មរបស់ជនជាតិឆេឆិនបានយ៉ាងជោគជ័យ។ ជាលទ្ធផលនៃតម្លៃប្រេងឡើងខ្ពស់ កំណើនវិនិយោគបរទេស ហើយនិងគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសារពើពន្ធ, សេដ្ឋកិច្ចរុស្ស៊ីបានកើនឡើងរយៈពេល ៨ ឆ្នាំជាប់ៗគ្នាដែលធ្វើឱ្យកម្រិតជីវភាពប្រជាជននីមួយៗមានភាពប្រសើរឡើងវិញនិងក៏បានបង្កើនឥទ្ធិពលរបស់រុស្ស៊ីលើឆាកពិភពលោកផងដែរ។[៧១] លោកពូទីនបានបន្តជាប់ឆ្នោតជាប្រធានាធិបតីជាលើកទី២ នៅក្នុងឆ្នាំ២០០៤។ សេដ្ឋកិច្ចប្រទេសរុស្ស៊ីបានជាប់គាំងនៅក្នុងឆ្នាំ២០០៩ បន្ទាប់ពីមានព្រឹត្តិការណ៍វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨ និងការធ្លាក់ចុះនៃតម្លៃប្រេងកាត។ នៅរវាងឆ្នាំ២០១០ និងឆ្នាំ២០១៣ សេដ្ឋកិច្ចរុស្ស៊ីបានកើនឡើងម្តងទៀតរហូតដល់ការធ្លាក់ចុះនៃតម្លៃប្រេងកាតបូករួមទាំងទណ្ឌកម្មអន្តរជាតិបន្ទាប់ពីរុស្ស៊ីបានចូលកាន់កាប់តំបន់គ្រីមៀ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានបណ្តាលឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះនៅក្នុងឆ្នាំ២០១៥ ប៉ុន្តែវាបានស្ទុះងើបឡើងម្តងទៀតនៅឆ្នាំ២០១៦ ហើយតំហយសេដ្ឋកិច្ចបានបញ្ចប់ជាផ្លូវការ។[៧២] ប្រទេសមួយចំនួនបានចោតប្រកាន់ថាកំណែទម្រង់នៅសម័យពូទីនគឺមាននិន្នាការណ៍ឆ្ពោះទៅរកភាពផ្តាច់ការ[៧៣]ប៉ុន្តែការស្តារសណ្តាប់ធ្នាប់ ស្ថេរភាព និងវិបុលភាពជូនប្រទេសជាតិឡើងវិញបានធ្វើឱ្យពូទីនក្លាយជាបុគ្គលដឹកនាំដ៏ឆ្នើមនិងពេញនិយមម្នាក់សម្រាប់ប្រជាពលរដ្ឋរុស្ស៊ី។[៧៤]

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៨ លោកឌីមីទ្រី ម៉េដវេដេវត្រូវបោះឆ្នោតក្លាយជាប្រធានាធិបតីរុស្ស៊ីខណៈពេលដែលពូទីនក្លាយជានាយករដ្ឋមន្ត្រី។ រដ្ឋធម្មនុញ្ញរុស្ស៊ីបានរារាំងពូទីនមិនឱ្យបម្រើការជាប្រធានាធិបតីលើសពីពីរអាណត្តិ។ ពូទីនបានត្រឡប់មកធ្វើជាប្រធានាធិបតីវិញបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១២ ចំណែកឯម៉េដវេដេវបានត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ។ បណ្តាញផ្សព្វផ្សាយបរទេសជាច្រើនបានសម្តៅលើការផ្លាស់ប្តូរតំណែងនេះថា"ការដឹកនាំឆ្លាស់គ្នា"។ អ្នកវិភាគជាច្រើនបានរិះគុណពូទីនហើយបានបន្ថែមថាសេចក្តីសម្រេចទាំងអស់របស់រដ្ឋាភិបាលរុស្ស៊ីគឺស្ថិតនៅក្រោមពូទីនទាំងស្រុង។[៧៥][៧៦] ការបោះឆ្នោតសភារុស្ស៊ីឆ្នាំ២០១១ ត្រូវបានគេចោទប្រកាន់ថាមានករណីក្លែងបន្លំសន្លឹកឆ្នោតដែលជាហេតុបណ្តាលឱ្យមានបាតុកម្មដ៏ធំកើតឡើងនៅឆ្នាំ២០១២។

នៅឆ្នាំ២០១៤ មានបដិវត្តន៍មួយបានផ្ទុះឡើងនៅប្រទេសអ៊ុយក្រែនដែលជាហេតុនាំឱ្យប្រធានាធិបតីអ៊ុយក្រែនលោកវីកទ័រ​ យ៉ានូកូវិចរត់ចេញពីប្រទេស ឃើញដូច្នេះលោកពូទីនក៏បានស្នើសុំហើយទទួលបានការអនុញ្ញាតពីសភារុស្ស៊ីក្នុងការដាក់ពង្រាយកងទ័ពខ្លួននៅលើទឹកដីអ៊ុយក្រែនដែលនាំទៅដល់ការកាន់កាប់តំបន់គ្រីមៀ។[៧៧] បន្ទាប់ពីប្រជាមតិគ្រីមៀដែលប្រជាជនភាគច្រើនបានបោះឆ្នោតចង់ផ្តាច់ចេញពីអ៊ុយក្រែន[៧៨] ថ្នាក់ដឹកនាំរុស្ស៊ីបានប្រកាសកាត់តំបន់គ្រីមៀដាក់ចូលជាផ្នែកនៃសហព័ន្ធរុស្ស៊ីទោះជាប្រជាមតិនោះមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិក្តី។[៧៩] ជាលទ្ធផលនៃការបញ្ចូលទឹកដីគ្រីមៀ ប្រទេសលោកខាងលិចជាច្រើនបានដាក់ទណ្ឌកម្មលើរុស្ស៊ីដូចជាទណ្ឌកម្មពាណិជ្ជកម្ម និងវិនិយោគជាដើម។[៨០][៨១]

នៅខែកញ្ញា ឆ្នាំ២០១៥ រុស្ស៊ីបានលូកដៃចូលក្នុងសង្គ្រាមស៊ីវិលស៊ីរីដោយបានគាំទ្ររដ្ឋាភិបាលនៃប្រទេសស៊ីរីក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមមានដូចជា រដ្ឋឥស្លាម រណសិរ្សអាល់-នូស្សរ៉ា អាល់កៃដា កងទ័ពសញ្ជ័យ និងក្រុមបក្សពួកតូចៗមួយចំនួនទៀត។

នៅឆ្នាំ២០១៨ ពូទីនបានជាប់ឆ្នោតជាប្រធានាធិបតីជាលើកទីបួន។ នៅខែមករា ឆ្នាំ២០២០ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃប្រទេសរុស្ស៊ីត្រូវបានស្នើឡើង[៨២] ហើយសមាជិករដ្ឋាភិបាលរុស្ស៊ីទាំងមូលបានលាលែងពីតំណែង[៨៣]ដែលជាហេតុនាំឱ្យលោកមីខាអ៊ីល មីឈូសទីនក្លាយជានាយករដ្ឋមន្ត្រីថ្មី។[៨៤] វិសោធនកម្មរដ្ឋធម្មនុញ្ញនោះបានចូលជាធរមាននៅអំឡុងខែកក្កដាបន្ទាប់ពីការបោះឆ្នោតជាតិ ដែលអនុញ្ញាតឱ្យលោកពូទីនឈរឈ្មោះជាប្រធានាធិបតីនៅរយៈពេល ៦ ឆ្នាំខាងមុខបន្ថែមទៀតបន្ទាប់ពីអាណត្តិបច្ចុប្បន្នរបស់លោកចប់។[៨៥] នៅខែមេសា ឆ្នាំ២០២១ លោកពូទីនបានចុះហត្ថលេខាលើកំណែប្រែរដ្ឋធម្មនុញ្ញទៅជាច្បាប់។[៨៦]

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានបើក​ការ​ឈ្លានពានយោធាមកលើប្រទេស​អ៊ុយក្រែន។ នៅវេលាម៉ោងប្រហែល ០៦:០០ ម៉ោងនៅទីក្រុងម៉ូស្គូ លោកពូទីនបានប្រកាសអំពីប្រតិបត្តិការយោធានៅអ៊ុយក្រែន ហើយប៉ុន្មាននាទីក្រោយមក ទីក្រុងមួយចំនួនក្នុងប្រទេសអ៊ុយក្រែនក៏ត្រូវបានទទួលរងការវាយប្រហារដោយគ្រាប់មីស៊ីលជាបន្តបន្ទាប់។[៨៧]

​នយោបាយកែប្រែ

   
វ៉្លាឌឺមៀរ ពូទីន
  ប្រធានាធិបតី
មីខាអ៊ីល មីឈូសទីន
  នាយករដ្ឋមន្ត្រី

យោង​តាម​រដ្ឋធម្មនុញ្ញរបស់ប្រទេស រុស្ស៊ី​គឺជា​សហព័ន្ធនិង​មាន​ទម្រង់​ជា​សាធារណរដ្ឋ​ពាក់កណ្ដាល​ប្រធានាធិបតី​និយមដែលមាន​ប្រធានាធិបតី​ជា​ប្រមុខរដ្ឋ[៨៨] និងនាយករដ្ឋមន្ត្រី​ជា​ប្រមុខ​រដ្ឋាភិបាល​។ សហព័ន្ធ​រុស្ស៊ីមាន​ទម្រង់​មូលដ្ឋាន​ជា​ប្រជាធិបតេយ្យ​តំណាងពហុបក្សដោយរដ្ឋាភិបាលសហព័ន្ធមានអំណាចចែកជាបីស្ថាប័នគឺ៖

  • ស្ថាប័ន​នីតិប្បញ្ញត្តិ៖ មាន​សភា​សហព័ន្ធចំនួន​ពីរគឺ៖ សភា​ឌូម៉ា និង​ក្រុមប្រឹក្សា​សហព័ន្ធ ដោយសភាទាំងនេះមានទំនួលខុសត្រូវផ្នែក​អនុម័ត​ច្បាប់ ប្រកាសសង្គ្រាម ធ្វើ​សច្ចាប័ន​លើ​សន្ធិសញ្ញា​ផ្សេង​ៗ មាន​អំណាច​ក្នុង​អនុម័ត​កញ្ចប់​ថវិកា និង​អំណាច​ចោទប្រកាន់ដែល​អាច​ឈាន​ទៅ​ដល់ការដក​ប្រធានាធិបតី​បាន​។
  • ស្ថាប័ន​នីតិប្រតិបត្តិ៖ ប្រធានាធិបតី​គឺជាអង្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ ហើយមាន​សិទ្ធិ​ច្រានចោល​រាល់​ពង្រាង​ច្បាប់​ដែល​អនុម័ត​ដោយ​សភាមុន​ពេល​ក្លាយ​ជា​ច្បាប់ផ្លូវការ និង​តែងតាំង​គណៈរដ្ឋមន្ត្រីផ្សេងៗនិងព្រមទាំង​មន្ត្រី​ដទៃ​ទៀត ដែល​គ្រប់គ្រង និង​ប្រតិបត្តិ​ច្បាប់និង​នយោបាយ​សហព័ន្ធ​។
  • ស្ថាប័ន​យុត្តិធម៌៖ តុលាការ​ធម្មនុញ្ញ តុលាការ​កំពូល តុលាការ​កំពូល​មជ្ឈត្តវិនិច្ឆ័យ និង​តុលាការ​សហព័ន្ធ​ថ្នាក់​ទាប​ជាច្រើន​ទៀត (ចៅក្រមត្រូវ​បាន​តែងតាំង​ដោយ​ក្រុមប្រឹក្សា​សហព័ន្ធដោយ​មាន​សំណើ​ពី​ប្រធានាធិបតី) មាន​នាទី​បកស្រាយ​ច្បាប់ និង​អាច​បដិសេធ​ច្បាប់​ណាដែល​យល់​ឃើញ​ថា​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។

បំណែងចែករដ្ឋបាលនយោបាយកែប្រែ

យោងទៅតាមរដ្ឋធម្មនុញ្ញ ប្រទេសរុស្ស៊ីមានអង្គភាពធម្មនុញ្ញចំនួន ៨៥។ នៅក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីរដ្ឋធម្មនុញ្ញថ្មីបានអនុម័ត ប្រទេសរុស្ស៊ីមានអង្គភាពធម្មនុញ្ញសរុបចំនួន ៨៩ តែក្រោយៗមកអង្គភាពធម្មនុញ្ញខ្លះត្រូវបានរួមបញ្ចូលចូលគ្នា។ អង្គភាពទាំងនេះមានអ្នកតំណាងស្មើៗគ្នា (ពោលគឺប្រតិភូចំនួនពីរៗនាក់) នៅក្នុងក្រុមប្រឹក្សាសហព័ន្ធ។ ប៉ុន្តែកម្រិតស្វ័យភាពរបស់អង្គភាពនីមួយៗគឺខុសគ្នា។

អង្គភាពធម្មនុញ្ញ រដ្ឋបាល
  អូប្លាសចំនួន ៤៦
មានអភិបាលដែលបានជ្រើសតាំងក្នុងអង្គនីតិប្បញ្ញត្តិមូលដ្ឋាន។
  សាធារណរដ្ឋចំនួន ២២
ជាធម្មតាគឺមានស្វ័យភាពដោយសាធារណរដ្ឋនីមួយៗមានភារកិច្ចពង្រាងរដ្ឋធម្មនុញ្ញរៀងៗខ្លួន បោះឆ្នោតជ្រើសរើសប្រមុខនៃសាធារណរដ្ឋឬតំណែងស្រដៀងៗ និងសភាខ្លួនផ្ទាល់។ សាធារណរដ្ឋនីមួយៗគឺអនុញ្ញាតឱ្យមានភាសាផ្លូវការផ្ទាល់ៗខ្លួនជាមួយនឹងភាសារុស្ស៊ីតែក្នុងករណីកិច្ចការអន្តរជាតិពួកគេនឹងត្រូវតំណាងដោយរដ្ឋាភិបាលសហព័ន្ធ។ សាធារណរដ្ឋគឺត្រូវជាទឹកដីឬទីកំណើតរបស់ក្រុមជនជាតិភាគតិចណាមួយ។
  ក្រៃចំនួន ៩
មានលក្ខណៈដូចនឹងអូប្លាសដែរ។ ពាក្យថា"ដែនដី"គឺច្រើនប្រើនៅក្នុងប្រវត្តិសាស្ត្រដោយដើមឡើយឈ្មោះថាក្រៃគឺសម្តៅលើតំបន់ជាប់ព្រំដែនហើយក្រោយមកគឺជាបំណែងចែករដ្ឋបាលដែលចែកចេញជាអូគ្រូកស្វយ័តនិងអូប្លាសស្វយ័ត។
ដើមឡើយគឺជាអង្គភាពស្វយ័តស្ថិតនៅក្នុងអូប្លាសឬក្រៃដែលបង្កើតឡើងសម្រាប់បញ្ជាក់ឬសម្គាល់ពីទឹកដីជនជាតិភាគតិចណាមួយ។ លើកលែងតែអូគ្រូតស្វយ័តឈូកុត្កា អូគ្រូកទាំងអស់គឺស្ថិតនៅក្រោម/ក្នុងក្រៃឬអូប្លាស។
មានទីក្រុងម៉ូស្គូ សង់ពីទ័របួរ និងសេវ៉ាស្តូប៉ូល។ ទីក្រុងទាំងបីមានមុខងារជាតំបន់ដាច់ដោយឡែកពីបំណែងចែករដ្ឋបាលដទៃទៀត។
  អូប្លាសស្វយ័តចំនួន ១
ក្នុងប្រវត្តិសាស្ត្រ វាគឺជាអង្គភាពរដ្ឋបាលក្រោមក្រៃ។ នៅឆ្នាំ១៩៩០ ក្រៃទាំងអស់ត្រូវបានតម្លើងទៅជាសាធារណរដ្ឋលើកលែងតែអូប្លាសស្វយ័តជ្វីហ្វ។
ស្រុកសហព័ន្ធ

អង្គភាពធម្មនុញ្ញគឺបែងចេញជាស្រុកសហព័ន្ធចំនួន ៨ ក្រុមដោយក្រុមនីមួយៗត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់បេសកទូតដែលតែងតាំងដោយប្រធានាធិបតីរុស្ស៊ី។[៨៩] ខុសពីអង្គភាពធម្មនុញ្ញ ស្រុកសហព័ន្ធមិនមែនជាកម្រិតរដ្ឋបាលថ្នាក់ក្រោមជាតិទេតែជាកម្រិតរដ្ឋបាលនៃរដ្ឋាភិបាលសហព័ន្ធ។

ទំនាក់ទំនងបរទេសកែប្រែ

 
លោកពូទីនជាមួយនឹងសមភាគី G20 នៅទីក្រុងអូសាកាក្នុងឆ្នាំ២០១៩។

គិតត្រឹមឆ្នាំ២០១៩ រុស្ស៊ីគឺជាប្រទេសដែលមានបណ្តាញការទូតធំជាងគេលំដាប់ថ្នាក់ទីប្រាំនៅលើពិភពលោក។ រុស្ស៊ីមានទំនាក់ទំនងការទូតជាមួយរដ្ឋសមាជិកអង្គការសហប្រជាជាតិចំនួន ១៩០, រដ្ឋមានការទទួលស្គាល់តិចតួចចំនួនពីរ និងរដ្ឋសង្កេតការណ៍អង្គការសហប្រជាជាតិចំនួនបីដោយមានស្ថានទូតសរុបដល់ទៅ ១៤៤។[៩០] រុស្ស៊ីគឺជារដ្ឋមហាអំណាចសក្តានុពលនិងជាសមាជិកមួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រុស្ស៊ីក៏ជាសមាជិកនៃ ហ្សេ២០ ក្រុមប្រឹក្សាអឺរ៉ុប អង្គការដើម្បីសន្តិសុខ​ និងសហ​ប្រតិបត្តិការ​នៅអឺរ៉ុប វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិកផងដែរហើយត្រូវជាសមាជិកនាំមុខនៃសហគមន៍នៃរដ្ឋឯករាជ្យ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី អង្គការសន្ធិសញ្ញាសន្តិសុខរួម អង្គការសហប្រតិបត្តការសៀងហៃ និងប៊្រីកស៍

នៅក្នុងសតវត្សទី២១ ទំនាក់ទំនងចិន-រុស្ស៊ីបានចាប់ពង្រឹងឡើងយ៉ាងខ្លាំង។ ជាមួយនឹងសន្ធិសញ្ញាមិត្តភាព និងការអភិវឌ្ឍអាជីវកម្មប្រេងកាត ទំនាក់ទំនងរវាងមហាអំណាចទាំងពីរបានឈានចូលដល់ស្ថានភាពពិសេសមួយ។[៩១] ប្រទេសឥណ្ឌាគឺជាអតិថិជនគ្រឿងសព្វាវុធធំបំផុតរបស់ប្រទេសរុស្ស៊ីហើយប្រទេសទាំងពីរបានរក្សាទំនាក់ទំនងយុទ្ធសាស្ត្រនិងការទូតដ៏រឹងមាំតាំងពីដំបូងមកម្លេះ។[៩២]

យោធាកែប្រែ

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីត្រូវបានបែងចែកជា កងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអវកាស។ រុស្ស៊ីក៏មានសេវាប្រដាប់អាវុធឯករាជ្យចំនួនពីរផងដែរគឺ កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ និងកងកម្លាំងជើងអាកាស។ គិតត្រឹមឆ្នាំ២០១៩ យោធារុស្ស៊ីមានទាហានសកម្មជិតមួយលាននាក់ដែលជាប់ចំណាត់ថ្នាក់ទីបួននៅលើពិភពលោក[៩៣] លើសពីនេះ រុស្ស៊ីមានទ័ពបម្រុងសកម្មច្រើនជាង ២,៥ លាននាក់ហើយចំនួនសរុបនៃកងទ័ពបម្រុងអាចនឹងមានដល់ទៅ ២០ លាននាក់ឯណោះ។[៩៤] វាគឺជាកាតព្វកិច្ចរបស់បុរសជនជាតិរុស្ស៊ីទាំងឡាយដែលមានអាយុពី ១៨–២៧ ឆ្នាំក្នុងការចូលបម្រើក្នុងជួរកងកម្លាំងប្រដាប់អាវុធយ៉ាងតិចរយៈពេលមួយឆ្នាំ។[៩៥]

បច្ចុប្បន្ន រុស្ស៊ីគឺជាប្រទេសដែលមានឥទ្ធិពលយោធាខ្លាំងបំផុតទីពីរនៅលើពិភពលោក[៩៦]ហើយជារដ្ឋមួយក្នុងចំណោមរដ្ឋនុយក្លេអ៊ែរទាំងប្រាំ និងជារដ្ឋដែលមានស្តុកអាវុធនុយក្លេអ៊ែរច្រើនបំផុតនៅលើពិភពលោកផងដែរ។ ជាងពាក់កណ្តាលនៃអាវុធនុយក្លេអ៊ែរសរុបប្រមាណ ១៤,០០០ នៅលើពិភពលោកគឺជាកម្មសិទ្ធិរបស់ប្រទេសរុស្ស៊ី។[៩៧] ប្រទេសនេះគឺជាម្ចាស់នាវាមុជទឹកមីស៊ីលបាលីស្ទីកធំជាងគេទីពីរហើយជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួនបីប៉ុណ្ណោះដែលមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រហើយមិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីគឺជារដ្ឋដែលមានកងកម្លាំងជើងគោកច្រើន/ខ្លាំងបំផុតលើលោក[៩៨] កម្លាំងជើងអាកាសខ្លាំងបំផុតទីពីរ[៩៩] និងកម្លាំងជើងទឹកខ្លាំងបំផុតទីបី។[១០០] រុស្ស៊ីគឺជាប្រទេសដែលចំណាយថវិកាលើយោធាខ្ពស់បំផុតទីបួនដោយបានចំណាយប្រាក់ចំនួន ៦៥,១ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩។[១០១] រុស្ស៊ីមានឧស្សាហកម្មយោធាដ៏ធំដោយអាវុធភាគច្រើនរបស់ខ្លួនគឺសុទ្ធតែផលិតនៅក្នុងស្រុកទាំងអស់។ ក្នុងឆ្នាំ២០១៩ រុស្ស៊ីគឺជាប្រទេសនាំចេញអាវុធធំជាងគេលំដាប់ទីបីនៅលើពិភពលោកដោយនៅពីក្រោយសហរដ្ឋអាមេរិក និងចិន។[១០២]

សិទ្ធិមនុស្ស និងអំពើពុករលួយកែប្រែ

ការគ្រប់គ្រងសិទ្ធិមនុស្សនៅប្រទេសរុស្ស៊ីត្រូវបានទទួលរងការរិះគន់កាន់តែខ្លាំងឡើងៗ ពីបណ្តាប្រទេសប្រជាធិបតេយ្យនិងក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស។ ជាពិសេសគឺអង្គការមួយចំនួនដូចជា អង្គការលើកលែងទោសអន្តរជាតិនិងអង្គការឃ្លាំមើលសិទ្ធិមនុស្សដោយអង្គការទាំងនេះបានចាត់ទុករុស្ស៊ីថាជាប្រទេសដែលមិនមានលក្ខណៈប្រជាធិបតេយ្យពេញលេញនិងផ្តល់សិទ្ធិនយោបាយនិងសេរីភាពស៊ីវិលតិចតួចណាស់ដល់ប្រជាពលរដ្ឋរបស់ខ្លួន។[១០៣][១០៤] ចាប់តាំងពីឆ្នាំ២០០៤ មកអង្គការ Freedom House បានដាក់ប្រទេសរុស្ស៊ីនៅក្នុងចំណាត់ថ្នាក់"គ្មានសេរីភាព"នៃការស្ទង់មតិសេរីភាពនៅលើពិភពលោករបស់ខ្លួន។[១០៥] ពីឆ្នាំ២០១១ អង្គភាពស៊ើបការណ៍សេដ្ឋកិច្ចបានដាក់ចំណាត់ថ្នាក់រុស្ស៊ីក្នុង"របបផ្តាច់ការ"នៅក្នុងសន្ទស្សន៍ប្រជាធិបតេយ្យរបស់ខ្លួនដោយឈរនៅលំដាប់ទី ១២៤ ក្នុងចំណោមប្រទេសចំនួន ១៦៧ នៃឆ្នាំ២០២០។[១០៦]

យោងទៅតាម Transparency International គេបានវាយតម្លៃប្រទេសរុស្ស៊ីទាបបំផុតនៅក្នុងសន្ទស្សន៍សញ្ញាក្ខន្ធអំពើពុករលួយសម្រាប់ឆ្នាំ២០២០ ដោយជាប់លំដាប់ថ្នាក់ទី ១២៩ ក្នុងចំណោមប្រទេស ១៨០។[១០៧] អំពើពុករលួយគឺជាបញ្ហាដ៏សំខាន់មួយនៅក្នុងប្រទេសរុស្ស៊ី[១០៨]ដោយវាបានជះឥទ្ធិពលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រជាពលរដ្ឋម្នាក់ៗ សេដ្ឋកិច្ចជាតិ[១០៩] ពាណិជ្ជកម្ម[១១០] រដ្ឋបាលសាធារណៈ[១១១][១១២] ការអនុវត្តច្បាប់[១១៣] ការថែទាំសុខភាព[១១៤] និងការអប់រំជាដើម។ល។[១១៥]

ភូមិសាស្ត្រកែប្រែ

 
ផែនទីឋានលេខាសាស្ត្រនៃប្រទេសរុស្ស៊ី។

ប្រទេសរុស្ស៊ីគឺជាប្រទេសដែលមានទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោកដោយមានក្រឡាផ្ទៃសរុប ១៧,០៧៥,២០០ គីឡូម៉ែត្រការ៉េ (ស្មើនឹង ៦,៥៩២,៨០០ ម៉ាយការ៉េ)។ វាគឺជាប្រទេសឆ្លងទ្វីបដែលគ្របដណ្តប់លើតំបន់អឺរ៉ាស៊ីមួយភាគធំ (ពោលគឺទាំងអាស៊ីនិងអឺរ៉ុប)។ ទឹកដីប៉ែកអឺរ៉ុបរបស់រុស្ស៊ីមានក្រឡាផ្ទៃប្រមាណ ៤,០០០,០០០ គម ដែលប្រហាក់ប្រហែលនឹង ៤០% នៃទឹកដីអឺរ៉ុបសរុប ដូច្នេះរុស្ស៊ីគឺជាប្រទេសធំជាងគេនៅទ្វីបអឺរ៉ុប។ ចំណែកឯខាងទ្វីបអាស៊ីវិញ រុស្ស៊ីបានគ្របដណ្តប់លើតំបន់អាស៊ីខាងជើងទាំងស្រុងដោយមានក្រឡាផ្ទៃ ១៣,១០០,០០០ គីឡូម៉ែត្រការ៉េដែលនាំឱ្យរុស្ស៊ីក្លាយជាប្រទេសធំជាងគេនៅទ្វីបអាស៊ីផងដែរ។ រុស្ស៊ីជាប្រទេសដែលមានឆ្នេរសមុទ្រវែងជាងគេទីបួននៅលើពិភពលោកដោយលាតសន្ធឹងចម្ងាយ ៣៧,៦៥៣ គីឡូម៉ែត្រ។ លើសពីនេះទៅទៀត ទឹកដីប្រទេសរុស្ស៊ីទាំងមូលគឺមានទំហំធំជាងទ្វីបអូសេអានី អឺរ៉ុប និងអង់តាកទិកផងហើយស្ថិតនៅចន្លោះរយៈទទឹង ជ ៤១°និង៨២° និងរយៈបណ្តោយ ក ១៩°និង១៦៩°

ភាគខាងត្បូងនៃប្រទេសរុស្ស៊ីគឺសម្បូរទៅដោយជួរភ្នំជាច្រើនដោយមានជួរភ្នំក័រកាស៊ីមួយផ្នែកស្ថិតនៅក្នុងទឹកដីរបស់ខ្លួន (ក្នុងនោះគឺមានភ្នំអែលប៊្រូស ដែលមានកម្ពស់ ៥,៦៤២ ម៉ែត្រហើយត្រូវជាភ្នំខ្ពស់ជាងគេនៅប្រទេសរុស្ស៊ីនិងទ្វីបអឺរ៉ុប)។ ចំណែកនៅតំបន់ផ្សេងៗទៀតក៏មានជួរភ្នំនិងភ្នំខ្ពស់ៗសំខាន់ៗផងដែរដូចជា៖ នៅស៊ីបេរីគឺមានភ្នំអាល់តៃ នៅតំបន់ជាយខាងកើតរុស្ស៊ីមានជួរភ្នំវែគុយ៉ានស្គ៍ឬបណ្តុំភ្នំភ្លើងនៅតាមឧបទ្វីបកាំឆាត់កាភ្នំអ៊ូរ៉ាល់គឺជាភ្នំដែលសម្បូរទៅដោយធនធានរ៉ែច្រើនជាងគេហើយវាបានលាតសន្ធឹងពីភាគខាងជើងទៅភាគខាងត្បូងដែលសព្វថ្ងៃភូមិសាស្ត្រាចារ្យជាទូទៅបានចាត់ទុកភ្នំនេះជាខ្សែប្រទល់បែងចែកទ្វីបអាស៊ីនិងអឺរ៉ុប។

 
ទន្លេវ៉ុលកា, ជាទន្លេហូរកាត់តំបន់ភាគកណ្តាលប្រទេសរុស្ស៊ីចូលទៅសមុទ្រកាសព្យែនហើយវាត្រូវជាទន្លេវែងជាងគេប្រចាំទ្វីបអឺរ៉ុប។

រុស្ស៊ីមានព្រំដែនជាប់នឹងសមុទ្រជាច្រើនមានដូចជា៖ សមុទ្របាលទិក សមុទ្របារ៉ែន សមុទ្រស សមុទ្រការ៉ា សមុទ្រឡាប់តែវ សមុទ្រស៊ីបេរីខាងកើត សមុទ្រជុកជី សមុទ្របេរីង សមុទ្រអាសូវ សមុទ្រអុកហុតស្គ៍ និងសមុទ្រជប៉ុន។ ប្រជុំកោះ និងកោះធំៗនៅរុស្ស៊ីមានដូចជា៖ ណូវ៉ាលសែមយ៉ា ប្រជុំកោះហ្រ្វង់ហ្សូសែហ្វ កោះស៊ីបេរីថ្មី ស្វែរណាយ៉ាសែមយ៉ា កោះហ្វ្រាងជែល កោះគូរៀល និងកោះសាកខាលីន

 
ភ្នំអែលប៊្រូស, ជាភ្នំភ្លើងអសកម្មស្ថិតនៅភាគខាងត្បូងរុស្ស៊ីនិងត្រូវជាភ្នំខ្ពស់ជាងគេបង្អស់នៅប្រទេសរុស្ស៊ីនិងទ្វីបអឺរ៉ុប។

រុស្ស៊ីគឺជាប្រទេសដែលសម្បូរធនធានទឹកច្រើនជាងគេបង្អស់ដោយមានបឹងជាច្រើនដែលផ្ទុកទឹកសាបប្រមាណមួយភាគបួននៃទឹកសាបសរុបនៅលើពិភពលោក។[១១៦] បឹងទឹកសាបដ៏ធំនិងសំខាន់ជាងគេបំផុតនៅរុស្ស៊ីគឺបឹងបៃកាលដែលត្រូវជាបឹងដ៏សំខាន់ ចំណាស់ និងធំជាងគេនៅក្នុងប្រទេស[១១៧]ហើយបរិមាណផ្ទៃខាងលើនៃទឹកសាបនៅបឹងនេះទាំងមូលគឺស្មើរនឹងមួយភាគប្រាំនៃបរិមាណផ្ទៃលើនៃទឹកសាបទាំងអស់នៅលើភពផែនដី។[១១៦] បឹងធំៗមួយចំនួនទៀតមាន បឹងឡាដូកានិងបឹងអូណេកាហើយបឹងទាំងពីរនេះគឺត្រូវជាបឹងធំបំផុតនៅទ្វីបអឺរ៉ុប (សម្គាល់៖ បឹងបៃកាលគឺស្ថិតនៅទ្វីបអាស៊ី)។ ប្រទេសរុស្ស៊ីស្ថិតនៅលំដាប់ថ្នាក់លេខពីរបន្ទាប់ពីប្រទេសប្រេស៊ីលក្នុងបរិមាណធនធានទឹកដែលអាចប្រើប្រាស់ឡើងវិញបាន។ ទន្លេចំនួនបួននៅតំបន់ស៊ីបេរីដូចជា ទន្លេអូប យេនីស៊ីយ លេណា និងអាម័រគឺសុទ្ធតែស្ថិតនៅក្នុងចំណោមទន្លេដ៏វែងជាងគេបំផុតនៅលើភពផែនដី

អាកាសធាតុកែប្រែ

អាកាសធាតុទ្វីបសើមបានគ្របដណ្តប់លើទឹកដីប្រទេសរុស្ស៊ីស្ទើរទាំងអស់លើកលែងតែតំបន់ទុនដ្រានិងតំបន់និរតី នេះគឺដោយសារតែទំហំផ្ទៃដីដ៏ធំនិងតំបន់ដាច់ស្រយាលជាច្រើនពីសមុទ្រ។ បណ្តុំភ្នំនៅភាគខាងត្បូងបានរាំងស្ទះលំហូរខ្យល់ក្តៅៗពីមហាសមុទ្រឥណ្ឌាខណៈដែលវាលទំនាបនៅភាគខាងជើងទទួលឥទ្ធិពលត្រជាក់ពីតំបន់អាកទិកនិងអាត្លង់ទិក។[១១៨] តំបន់ភាគពាយព្យនិងតំបន់ស៊ីបេរីមានអាកាសធាតុបែបអនុអាកទិកដោយទទួលនូវឥទ្ធិពលត្រជាក់ខ្លាំងខាងក្នុងតំបន់ស៊ីបេរី (ជាពិសេសគឺនៅក្នុងតំបន់សាខាតែម្តងដោយទទួលសីតុណ្ហភាពទាបបំផុត -៩៦.២°F ឬ -៧១.២°C) មិនត្រឹមតែប៉ុណ្ណោះ តំបន់ផ្សេងៗទៀតក៏ទទួលនូវឥទ្ធិពលត្រជាក់ដែរ។

 
បឹងបៃកាល ថតនៅអំឡុងសិសិររដូវ ឬហៅសាមញ្ញថារដូវត្រជាក់។

អាកាសធាតុត្រូពិចសើមដែលមានលក្ខណៈជាសិសិររដូវសើមអាចមានវត្តមាននៅតាមតំបន់ឆ្នេរនៃក្រៃក្រាសណូដារ ជាពិសេសគឺនៅទីក្រុងសូឈី។ នៅតាមតំបន់ជាច្រើននៃស៊ីបេរីខាងកើតនិងចុងបូព៌ា រដូវរងារគឺមានលក្ខណៈស្ងួតជាងរដូវក្តៅ (ពោលគឺរដូវក្តៅមានភ្លៀងធ្លាក់ច្រើនជាងរដូវរងារ) ចំណែកឯតំបន់ផ្សេងទៀតនៃប្រទេសរុស្ស៊ីបានទទួលទឹកភ្លៀងនៅគ្រប់រដូវ។ ទឹកភ្លៀងធ្លាក់មានលក្ខណៈជាព្រិលនៅក្នុងតំបន់ដែលត្រជាក់ខ្លាំង។ នៅតាមបណ្តោយទន្លេវ៉ុលកាខាងត្បូងនិងឆ្នេរសមុទ្រកាសព្យែនក៏ដូចជាតំបន់ចុងខាងត្បូងស៊ីបេរីបានទទួលនូវអាកាសធាតុពាក់កណ្តាលស្ងួត

នៅលើទឹកដីរុស្ស៊ីភាគច្រើនមានតែពីររដូវប៉ុណ្ណោះគឺ និទាឃរដូវ និងសិសិររដូវខណៈដែលរដូវផ្ការីកនិងរដូវស្លឹកឈើជ្រុះមិនសូវបានគេទទួលស្គាល់ប៉ុន្មានទេព្រោះពីររដូវនេះមានរយៈពេលខ្លីហើយមានលក្ខណៈបម្រែបម្រួលពីសីតុណ្ហភាពទាបបំផុតទៅសីតុណ្ហភាពខ្ពស់បំផុត។[១១៨] ខែដែលត្រជាក់បំផុតគឺខែមករា (ខែកុម្ភៈចំពោះតំបន់ឆ្នេរ) រីឯខែក្តៅបំផុតគឺខែកក្កដា។ នៅរដូវរងារ សីតុណ្ហភាពអាចធ្លាក់ចុះកាន់តែទាបពីតំបន់ភាគខាងត្បូងទៅភាគខាងជើងនិងពីលិចទៅកើត។ សីតុណ្ហភាពអាចកើនឡើងខ្ពស់នៅអំឡុងរដូវក្តៅសូម្បីតែនៅតំបន់ស៊ីបេរីក៏ដោយ។[១១៩]

ជីវៈចម្រុះកែប្រែ

ប្រទេសរុស្ស៊ីមានថនិកសត្វចំនួន ២៦៦ ប្រភេទនិងបក្សីចំនួន ៧៨០ ប្រភេទ។ បើយោងទៅតាម RDBRF ក្នុងឆ្នាំ១៩៩៧ បានឱ្យដឹងថាប្រភេទសត្វនៅប្រទេសរុស្ស៊ីមានចំនួនសរុប ៤១៥ ប្រភេទដោយបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការការពាររបស់រដ្ឋាភិបាលរុស្ស៊ីនិងអង្គការអភិរក្សមួយចំនួន។[១២០] រុស្ស៊ីមានទីបម្រុងមណ្ឌលជីវៈចំនួន ៤០ ដែលទទួលស្គាល់ដោយអង្គការយូណេស្កូ[១២១] ឧទ្យានជាតិចំនួន ៤១ និងទីបម្រុងធម្មជាតិចំនួន ១០១។ ប្រទេសរុស្ស៊ីនូវមានប្រព័ន្ធអេកូឡូស៊ីជាច្រើនទៀតដែលមិនទាន់បានប៉ះពាល់ដោយមនុស្សដោយភាគច្រើនមាននៅតំបន់តៃកា និងព្រៃទុនដ្រានៃតំបន់ស៊ីបេរី។ ជាយូរមកហើយ ប្រទេសរុស្ស៊ីនូវតែបន្តធ្វើការកែលម្អនិងអនុវត្តច្បាប់ការពារនិងអភិវឌ្ឍបរិស្ថាន ការអនុវត្តយុទ្ធសាស្ត្រនិងកម្មវិធីនានានៅតាមសហព័ន្ធនិងតំបន់ ការសិក្សាស្រាវជ្រាវនិងធ្វើបញ្ជីសារពើភណ្ឌ និងការពាររុក្ខជាតិ សត្វ និងសត្វដែលកម្រនិងជិតផុតពូជនិងរាល់ពួកសត្វដែលមានវត្តមាននៅលើទឹកដីរបស់ខ្លួន។[១២២]

សេដ្ឋកិច្ចកែប្រែ

 
ទីក្រុងម៉ូស្គូគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយនៅអឺរ៉ុប
 
កំណើន ផសស ប្រទេសរុស្ស៊ីគិតតាមយុគភាពនៃអំណាចទិញ (យអទ) នៅរវាងឆ្នាំ១៩៩១–២០១៩ ជាដុល្លារអន្តរជាតិ

ប្រទេសរុស្ស៊ីមានសេដ្ឋកិច្ចចម្រុះចំណូលលើពាក់កណ្តាលនិងសេដ្ឋកិច្ចអន្តរកាល[១២៣]ដោយមានធនធានធម្មជាតិជាច្រើន ពិសេសគឺរ៉ែប្រេងកាតនិងឧស្ម័នធម្មជាតិ។ ប្រទេសនេះមានវិស័យសេដ្ឋកិច្ចធំជាងគេទី ១១ នៅលើពិភពលោកបើគិតតាម ផសស ជាមធ្យម និងមានសេដ្ឋកិច្ចធំជាងគេទី ៦ បើគិតតាម យអទ។ យោងទៅតាមមូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញថា ផសស ក្នុងមនុស្សម្នាក់ៗ (យអទ) នៅប្រទេសរុស្ស៊ីគឺស្មើនឹង ២៩,៤៨៥ ដុល្លារគិតត្រឹមឆ្នាំ២០២១។[៦] ប្រាក់ខែជាមធ្យមសម្រាប់មនុស្សម្នាក់ៗគឺ ₽៥១,០៨៣ នៅក្នុងឆ្នាំ២០២០[១២៤] ហើយប្រជាជនរុស្ស៊ីប្រមាណ ១២.៩% កំពុងរស់នៅក្រោមខ្សែបន្ទាត់ក្រីក្រលំដាប់ថ្នាក់ជាតិនៅក្នុងឆ្នាំ២០១៨។[១២៥] អត្រានិកម្មភាពនៅរុស្ស៊ីមានប្រមាណ ៤.៥% នៅក្នុងឆ្នាំ២០១៩[១២៦] ហើយប្រជាជនរុស្ស៊ីប្រមាណ ៧០% ស្ថិតនៅក្នុងចំណាត់ថ្នាក់វណ្ណៈកណ្តាល[១២៧]ប៉ុន្តែទិន្នន័យមួយនេះនូវមានទំនាស់នៅឡើយ។[១២៨][១២៩] គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ ចំណូលពាណិជ្ជកម្មបរទេសរបស់រុស្ស៊ីបានឡើងដល់ ៦៦៦,៦ ពាន់លានដុល្លារ។ ចំណូលនៃការនាំចេញសរុបរបស់រុស្ស៊ីគឺ ៤២២,៨ ពាន់លានដុល្លារខណៈដែលថវិកានាំចូលស្មើនឹង ២៤៣,៨ ពាន់លានដុល្លារ។[១៣០] គិតត្រឹមខែធ្នូ ឆ្នាំ២០២០ ទុនបម្រុងបរទេសនៅរុស្ស៊ីស្មើនឹង ៤៤៤ ពាន់លានដុល្លារ។[១៣១]

ប្រេង ឧស្ម័នធម្មជាតិ លោហធាតុ និងឈើបានក្លាយជាផលិតផលនាំចេញរបស់រុស្ស៊ីប្រមាណ ៨០%។[៩៥] នៅក្នុងឆ្នាំ២០១៦ ចំណូលថវិកាសហព័ន្ធប្រមាណ ៣៦% គឺសុទ្ធតែបានមកពីវិស័យប្រេងកាតនិងឧស្ម័ន។[១៣២] នៅក្នុងឆ្នាំ២០១៩ ក្រសួងធនធានធម្មជាតិនិងបរិស្ថានរុស្ស៊ីបានធ្វើការប៉ាន់ស្មានថា តម្លៃធនធានធម្មជាតិក្នុងប្រទេសគឺស្មើនឹង ផសស ប្រមាណ ៦០%។[១៣៣] ប្រទេសរុស្ស៊ីគឺជាប្រទេសដែលមានបំណុលបរទេសទាបបំផុតនៅក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗដទៃ។[១៣៤] រុស្ស៊ីមានអត្រាពន្ធថេរ ១៣% ជាមួយនឹងប្រព័ន្ធពន្ធឯកត្តភូតដ៏គួរឱ្យចាប់អារម្មណ៍ចំពោះអ្នកចាត់ការម្នាក់ៗក្នុងលំដាប់ថ្នាក់ទីពីរនៅលើពិភពលោកដោយនៅពីក្រោយតែអេមីរ៉ាតអារ៉ាប់រួមប៉ុណ្ណោះ។[១៣៥] អត្រាវិសមភាពនៃប្រាក់ចំណូលគ្រួសារនិងទ្រព្យសម្បត្តិនៅរុស្ស៊ីក៏មានចំនួនគួរឱ្យកត់សម្គាល់ផងដែរ។[១៣៦][១៣៧]

ហេដ្ឋារចនាសម្ព័ន្ធកែប្រែ

ដំណឹកជញ្ជូនតាមផ្លូវដែករបស់ប្រទេសនេះភាគច្រើនតែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអយស្ម័យយានរុស្ស៊ី។ ប្រវែងផ្លូវដែកដែលប្រើប្រាស់ជាទូទៅមានលើសពី ៨៥,៥០០ គីឡូម៉ែត្រ។[១៣៨] ផ្លូវដែកដែលប្រជាប្រិយជាងគេនៅរុស្ស៊ីគឺផ្លូវដែកឆ្លងស៊ីបេរី វាគឺជាខ្សែផ្លូវដែកដ៏វែងជាងគេបង្អស់នៅលើពិភពលោក។ គិតត្រឹមឆ្នាំ២០១៦ បណ្តាញផ្លូវគោកនៅរុស្ស៊ីមានប្រវែង ១,៤៥២.២ គ.ម[១៣៩] ហើយម៉្យាងទៀត រុស្ស៊ីមានសន្ទភាពផ្លូវគោកទាបបំផុតនៅក្នុងចំណោមរដ្ឋប្រទេសប៊្រីកស៍[១៤០] ផ្លូវទឹកខាងក្នុងប្រទេសរុស្ស៊ី (បឹងនិងទន្លេ) មានប្រវែងសរុប ១០២,០០០ គ.ម។ ក្នុងចំណោមអាកាសយានដ្ឋានសរុបចំនួន ១,២១៦ នៅក្នុងប្រទេស[១៤១] អាកាសយានដ្ឋានដែលមមាញឹកជាងគេគឺ ស៊ីរេមីទីវ៉ូ ដូម៉ូដេដូវ៉ូ វីនូកូវ៉ានៅទីក្រុងម៉ូស្គូ និងអាកាសយានដ្ឋាមពូកកូវ៉ានៅទីក្រុងសង់ពីទ័របួរ។

 
ផ្លូវដែកឆ្លងស៊ីបេរីគឺជាខ្សែផ្លូវដែកដែលមានប្រវែងវែងជាងគេនៅលើពិភពលោកដោយភ្ជាប់ពីទីក្រុងម៉ូស្គូទៅក្រុងវ្លាឌីវ៉ូស្តុក

កំពង់ផែសមុទ្រធំៗរបស់រុស្ស៊ីមាននៅក្នុងទីក្រុងដូចជា៖ រ៉ូសតូវលើដុននៅសមុទ្រអាសូវ ណូវ៉ូរ៉ូស្ស៊ីស្ក៍នៅសមុទ្រខ្មៅ អាស្ត្រាខាននិងម៉ាក៍ហាច្ឆកាឡានៅសមុទ្រកាសព្យែន កាលីនីនក្រាដនិងសង់ពីទ័របួរនៅសមុទ្របាលទិក អាខានហ្គេលនៅសមុទ្រស មួរម៉ានស្គ៍នៅសមុទ្របារ៉ែន ពេត្រូផាវឡូស្គ៍-កាំឆាតស្គីនិងវ្លាឌីវ៉ូស្តុកនៅឯមហាសមុទ្រប៉ាស៊ីហ្វិក។ រុស្ស៊ីគឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលមាននាវាបំបែកទឹកកកនុយក្លេអ៊ែរ នាវាទាំងនេះបានជួយជម្រុញវិស័យដំណឹកជញ្ជូននិងសេដ្ឋកិច្ចរុស្ស៊ីនៅតាមផ្លូវទឹកភាគខាងជើង។

 
ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គងប្រេងកាតនិងឧស្ម័នដ៏ធំជាងគេនៅទ្វីបអឺរ៉ុប

គេបានចាត់ទុកប្រទេសរុស្ស៊ីជា"មហាអំណាចថាមពល"[១៤២] នេះគឺដោយសារតែរុស្ស៊ីមានទីបម្រុងផ្ទុកឧស្ម័នធម្មជាតិធំបំផុតនៅលើលោក[១៤៣] ទីបម្រុងផ្ទុកធ្យូងធំបំផុតទីពីរ[១៤៤] ទីបម្រុងផ្ទុកប្រេងកាតធំបំផុតទីប្រាំបី[១៤៥] និងមានទីបម្រុងផ្ទុកសំបកប្រេងធំជាងគេនៅអឺរ៉ុប។[១៤៦] ប្រទេសនេះគឺជាអ្នកនាំចេញឧស្ម័នធម្មជាតិនាំមុខគេនៅលើលោក[១៤៧] ជាអ្នកផលិតឧស្ម័នធម្មជាតិធំបំផុតទីពីរ[១៤៨] អ្នកនាំចេញប្រេងកាតធំបំផុតទីពីរ[១៤៩] និងជាអ្នកផលិតប្រេងកាតធំបំផុតទីបី[១៥០] ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅរុស្ស៊ីច្រើនតែបង្កដោយឥន្ធនៈហ្វូស៊ីល។[១៥១] លើសពីនេះទៅទៀត រុស្ស៊ីគឺជាអ្នកផលិតអគ្គិសនីធំបំផុតទីបួននៅលើពិភពលោក[១៥២] និងជាអ្នកផលិតថាមពលកកើតឡើងវិញបានធំបំផុតទីប្រាំបួនគិតត្រឹមឆ្នាំ២០១៩។[១៥៣] រុស្ស៊ីគឺជាប្រទេសដំបូងបង្អស់ដែលចាប់ផ្តើមអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរស៊ីវិលនិងជាប្រទេសដែលសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេ។ នៅក្នុងឆ្នាំ២០១៩ រុស្ស៊ីគឺជាប្រទេសដែលផលិតថាមពលនុយក្លេអ៊ែរធំជាងគេទីបួនហើយមិនត្រឹមតែប៉ុណ្ណោះ អគ្គិសនីប្រមាណ ២០% ក្នុងប្រទេសមានប្រភពមកពីថាមពលនុយក្លេអ៊ែរ។[១៥៤]

កសិកម្ម និងនេសាទកែប្រែ

ប្រទេសរុស្ស៊ីមានផ្ទៃដីដាំដុះធំជាងគេទីបួននៅលើពិភពលោកដោយមានទំហំ ១,២៣៧,២៩៤ គីឡូម៉ែត្រការ៉េ ដែលស្មើនឹង ៧,៤% នៃផ្ទៃដីដែលអាចបង្កបង្កើនផលបាននៅលើពិភពលោក។[១៥៥] ប្រទេសនេះគឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិច្រើនបំផុតទីបី[១៥៦] និងជាអ្នកផលិតនាំមុខគេនៃស្រូវសាលីបាលី សារ៉ាសង់ និងអូត ហើយជាអ្នកផលិតនិងនាំចេញនូវស្រូវរ៉ៃនិងគ្រាប់ផ្កាឈូករ័ត្នច្រើនជាងគេបង្អស់។ ចាប់តាំងពីឆ្នាំ២០១៦ មក រុស្ស៊ីគឺជាអ្នកនាំចេញដំណាំស្រូវធំបំផុតនៅលើពិភពលោក។[១៥៧]

ខណៈដែលកសិដ្ឋានធំៗច្រើនតែផ្តោតលើផលិតកម្មគ្រាប់ធញ្ញជាតិនិងការចិញ្ចឹមសត្វ គ្រឿងបន្លែផ្លែឈើគឺច្រើនតែផលិតនៅតាមកសិដ្ឋានតូចៗដែលមានលក្ខណៈជាគ្រួសារនិងឯកជន។[១៥៨] រុស្ស៊ីគឺជាម្ចាស់ផ្ទះនៃពងត្រីកាវីយ៉ាដែលមានគុណភាពល្អបំផុតលើលោក[១៥៩]ហើយក៏ត្រូវជាម្ចាស់នៃកងនេសាទដ៏ធំបំផុតលើលោកផងដែរដោយជាប់ចំណាត់ថ្នាក់ទីប្រាំមួយក្នុងបរិមាណត្រីដែលចាប់បាន បើគិតជាតោនគឺស្មើនឹង ៤,៧៧៣,៤១៣ តោននៅក្នុងឆ្នាំ២០១៨។[១៦០]

វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកែប្រែ

 
មីខាអ៊ីល ឡូម៉ូណូសូវ, ជាអ្នកវិទ្យាសាស្ត្រពហុវិជ្ជា ប្រឌិតករ កវី និងសិល្បករដ៏ឆ្នើមម្នាក់របស់ប្រទេសរុស្ស៊ី

ថវិកាស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ប្រទេសរុស្ស៊ីគឺស្ថិតនៅលំដាប់ថ្នាក់ទី ៩ លើពិភពលោកដោយមានការចំណាយប្រមាណ ៤២២ ពាន់លានរូបលើវិស័យស្រាវជ្រាវនិងការអភិវឌ្ឍន៍ក្នុងស្រុក។[១៦១] នៅក្នុងឆ្នាំ២០១៩ រុស្ស៊ីជាប្រទេសដែលបានជាប់ចំណាត់ថ្នាក់ទីដប់នៅក្នុងចំនួនបោះពុម្ភឯកសារវិទ្យាសាស្ត្រ។[១៦២] ចាប់តាំងពីឆ្នាំ១៩០៤ មក ជនជាតិរុស្ស៊ី/សូវៀតសរុបចំនួន ២៦ នាក់បានឈ្នះរង្វាន់ណូបែលខាងផ្នែកវិជ្ជាជាច្រើនមាន៖ រូបវិទ្យា គីមីវិទ្យា វេជ្ជវិជ្ជា សេដ្ឋកិច្ច អក្សរសាស្ត្រ និងសន្តិភាព[១៦៣]

លោកមីខាអ៊ីល ឡូម៉ូណូសូវគឺជាអ្នកបង្កើតច្បាប់នៃការអភិរក្សថាមពលឡើង។[១៦៤] ប្រទេសរុស្ស៊ីគឺជាស្រុកកំណើររបស់គណិតវិទូដ៏ល្បីល្បាញជាច្រើននៅលើពិភពលោកមានដូចជា លោកនីកូឡៃ ឡូបាឆេវស្គី និងលោកប៉ាហ្វនូទី ឆេប៊ីឆេវជាដើម។[១៦៥] តារាងខួបនៃធាតុគីមីដែលមាននៅក្នុងគីមីវិទ្យាសព្វថ្ងៃក៏ត្រូវបានបង្កើតឡើងដោយជនជាតិរុស្ស៊ីផងដែរដោយលោកមានឈ្មោះថា ឌីមេទ្រី មិនដេលេយេវ[១៦៤] គណិតវិទូរុស្ស៊ី/សូវៀតសរុបចំនួនប្រាំបួននាក់ធ្លាប់បានទទួលមេដៃហ្វីល (Fields Medal – ជារង្វាន់ដ៏មានតម្លៃបំផុតសម្រាប់គណិតវិទូនៅជុំវិញពិភពលោក)។[១៦៦] របកគំហើញនិងប្រឌិតកម្មជាច្រើនដែលត្រូវរកឃើញឬបង្កើតដោយជនជាតិរុស្ស៊ីមាន៖ ត្រង់ស្វមម៉ាទ័រ អំពូលភ្លើងអគ្គិសនី យន្តហោះ ឆ័ត្រយោងសុវត្ថិភាព តារារណបសិប្បនិម្មិតឈ្មោះថាស្ពុតនីគ វីទ្យុទទួលសម្លេង មីក្រូទស្សន៍អគ្គិសនី រូបថតពណ៌[១៦៧] តារាងគីមី រទេះភ្លើងអគ្គិសនី ឧបករណ៍ថតវីដេអូ ឧទ្ធម្ភាគចក្រ ចាហួយ ទូរទស្សន៍ កៅស៊ូសាំងតេទិក និងម៉ាស៊ីនច្រូត។ល។[១៦៨]

 
មៀរ, ជាស្ថានីយ៍អវកាសរុស្ស៊ីដែលមានវត្តមាននៅក្នុងគន្លងផែនដីទាបពីឆ្នាំ១៩៨៦ ដល់ឆ្នាំ២០០១

ទីភ្ញាក់ងារអវកាសជាតិរបស់ប្រទេសរុស្ស៊ីគឺមានឈ្មោះថារ៉ូសកូសម៉ូស (Роскосмос), សមិទ្ធិផលរបស់រុស្ស៊ីក្នុងវិស័យបច្ចេកវិទ្យាអវកាសនិងការរុករុកទីអវកាសសព្វថ្ងៃគឺបានមកពីលោកកុនស្តង់ទីន ធ្សីលកូវស្គីដែលត្រូវគេចាត់ទុកលោកថាជាបិតានៃទ្រឹស្តីតារាយាន[១៦៩] ស្នាដៃរបស់គាត់បានជួយឱ្យវិស្វកររ៉ុក្កែតសូវៀតកំពូលៗជាច្រើននាក់សម្រេចនូវការងាររបស់ពួកគេនៅក្នុងកម្មវិធីអវកាសសូវៀតនាដើមសម័យប្រណាំងប្រជែងផ្នែកអវកាសនិងរហូតមកដល់បច្ចុប្បន្ន។

នៅក្នុងឆ្នាំ១៩៥៧ តារារណបសិប្បនិម្មិតដំបូងគេបង្អស់ត្រូវបានបង្ហោះនិងធ្វើគោចរបានមួយជុំភពផែនដី, នៅក្នុងឆ្នាំ១៩៦១ លោកយូរី ហ្គាហ្គារីនបានក្លាយជាមនុស្សដំបូងបង្អស់ដែលបានធ្វើដំណើរនៅក្នុងទីអវកាស។ សមិទ្ធិផលនិងកំណត់ត្រារុករកទីអវកាសរបស់សូវៀតនិងរុស្ស៊ីនូវមានជាច្រើនទៀតដូចជា៖ ការសម្តែងសកម្មភាពដើរដំបូងបង្អស់នៅទីអវកាសដោយលោកអាឡិចស៊ី លីអូណូវ, លូណា ៩ គឺជាយានអវកាសដំបូងបង្អស់ដែលបានចុះចតនៅលើភពព្រះច័ន្ទ, ហ្សូន ៥ គឺជាយានអវកាសដែលដឹកភាវៈរស់ដំបូងបង្អស់ (មានសត្វអណ្តើកចំនួនពីរក្បាលនិងរុក្ខជាតិមួយចំនួន) ដែលធ្វើគោចរបានដោយជោគជ័យនៅជុំវិញព្រះច័ន្ទ, វេណេរ៉ា ៧ គឺជាយានអវកាសដំបូងដែលបានចុះចតលើភពមួយផ្សេងទៀត (ភពសុក្រ), ម៉ារស៍ ៣ គឺជាយានអវកាសដំបូងដែលចុះចតលើភពអង្គារបានសម្រេច, រ៉ូវែររុករកទីអវកាសដំបូងបង្អស់ត្រូវបានបង្កើតឡើងដោយមានឈ្មោះថាលូណូកូដ ១, ស្ថានីយ៍អវកាសដំបូងបង្អស់ឈ្មោះសាលយុត ១ ហើយនិងមៀរដែលជាស្ថានីយ៍អវកាសធំបង្អស់របស់រុស្ស៊ី។[១៧០]

រុស្ស៊ីបានបញ្ចប់ប្រព័ន្ធអាកាសចរណ៍ផ្កាយរណបរបស់ពួកគេហៅថាក្លាណាសនៅចុងឆ្នាំ២០២០។ សព្វថ្ងៃ រុស្ស៊ីគឺកំពុងតែផលិតយន្តហោះចម្បាំងជំនាន់ទីប្រាំរបស់ខ្លួនហើយបានកំពុងសាងសង់រោងចក្រនុយក្លេអ៊ែរចល័តស៊េរីទីមួយនៅលើពិភពលោក។ រ៉ុក្កែតស៊ូយុសគឺជាអ្នកផ្តល់សេវាដឹកដំណើរអវកាសចររុស្ស៊ីតែមួយគត់ទៅស្ថានីយ៍អវកាសអន្តរជាតិលូណា-ក្លូបគឺជាកម្មវិធីអាកាសចរណ៍នៅភពព្រះច័ន្ទដោយបេសកកម្មដំបូងនឹងកំណត់ចាប់ផ្តើមនៅអំឡុងឆ្នាំ២០២១។ រ៉ូសកូសម៉ូសគឺកំពុងតែផលិតយានអវកាសថ្មីឈ្មោះថាអូរ៉ែលដើម្បីជំនួសស៊ូយុសដែលជាយានអវកាសដ៏ចំណាស់, យានអវកាសអូរ៉ែលថ្មីនេះមានសមត្ថភាពបំពេញបេសកកម្មហោះនៅគន្លងព្រះច័ន្ទហើយវាអាចប្រព្រឹត្តិទៅរួចបាននៅអំឡុងឆ្នាំ២០២៦ ខាងមុខ។[១៧១] នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩ រុស្ស៊ីបានប្រកាសថាខ្លួនមានគម្រោងធ្វើបេសកកម្មយានិកដំបូងទៅចុះចតនៅភពព្រះច័ន្ទនៅអំឡុងឆ្នាំ២០៣១។[១៧២]

ទេសចរណ៍កែប្រែ

 
វិមានពីទ័រអូហ្វនៅទីក្រុងសង់ពីទ័របួរ សព្វថ្ងៃគឺជាទីកន្លែងបេតិកភណ្ឌពិភពលោកមួយរបស់អង្គការយូណេស្កូ

បើយោងទៅតាមអង្គការទេសចរណ៍ពិភពលោកនៅក្នុងឆ្នាំ២០១៨ ប្រទេសរុស្ស៊ីគឺជាប្រទេសដែលមានភ្ញៀវទេសចរមកទស្សនាច្រើនបំផុតទី ១៦ នៅលើពិភពលោកហើយជាប់លំដាប់ថ្នាក់ទីដប់ប្រចាំទ្វីបអឺរ៉ុបដោយមានភ្ញៀវទេសចរសរុបចំនួន ២៤,៦ លាននាក់។[១៧៣] យោងទៅតាមទីភ្ញាក់ងារសហព័ន្ធទេសចរណ៍បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍បរទេសដែលធ្វើដំណើរមកប្រទេសរុស្ស៊ីមាន ២៤,៤ លាននាក់ក្នុងឆ្នាំ២០១៩។[១៧៤] ចំណូលទេសចរណ៍អន្តរជាតិរបស់រុស្ស៊ីនៅក្នុងឆ្នាំ២០១៨ មានចំនួន ១១,៦ ពាន់លានដុល្លារអាមេរិក។[១៧៣] នៅឆ្នាំ២០២០ វិស័យទេសចរណ៍គឺស្មើនឹង ៤% នៃ ផសស នៃប្រទេសរុស្ស៊ី។[១៧៥] ផ្លូវទេសចរណ៍សំខាន់ៗនៅប្រទេសរុស្ស៊ីរួមមាន៖ ដំណើរជុំវិញរង្វង់មាសរុស្ស៊ី ផ្លូវទស្សនីយភាពនៃទីក្រុងបុរាណៗ ការជិះទូកឬនាវាកំសាន្តនៅតាមដងទន្លេធំៗដូចទន្លេវ៉ុលហ្កាជាដើម និងធ្វើដំណើរតាមផ្លូវដែកឆ្លងតំបន់ស៊ីបេរី។ល។[១៧៦] ទីកន្លែងល្បីៗនិងពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរមកទស្សនារួមមាន៖ ទីលានក្រហម វិមានពីទ័រអូហ្វ គ្រែមឡាំងកាហ្សាន ឡរ៉ាព្រះត្រីឯកនៃសង់ស៊ែរជីស និងបឹងបៃកាល។ល។[១៧៧]

ប្រជាសាស្ត្រកែប្រែ

រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសន្ទភាពប្រជាជនទាបបំផុតនិងជាប្រទេសដែលមានទីប្រជុំជនច្រើនជាងគេនៅលើពិភពលោក។ បើយោងតាមជំរឿនក្នុងឆ្នាំ២០១០ ប្រទេសនេះមានប្រជាជនចំនួន ១៤២,៨ លាននាក់[១៧៨] ហើយបើគិតត្រឹមឆ្នាំ២០២១ ចំនួននេះបានកើនឡើងដល់ ១៤៦,២ លាននាក់។[៥] បើប្រៀបនឹងទ្វីបអឺរ៉ុប រុស្ស៊ីជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុត ហើយបើគិតនៅទូទាំងពិភពលោក រុស្ស៊ីមានចំនួនប្រជាជនច្រើនបំផុតទីប្រាំបួនដោយមានសន្ទភាពប្រជាជនចំនួន ៩ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។

តាំងពីទស្សវត្តឆ្នាំ១៩៩០ មកអត្រាមរណភាពនៅប្រទេសរុស្ស៊ីបានកើនឡើងលើសពីអត្រាកំណើតទៅទៀត។[១៧៩] នៅក្នុងឆ្នាំ២០១៨ គេបានធ្វើការប៉ាន់ប្រមាណថាអត្រាលទ្ធភាពបង្កើតកូនសរុបក្នុងប្រទេសមាន ១.៦ នាក់ក្នុងស្ត្រីម្នាក់បើប្រៀបធៀបទៅនឹងអត្រាមធ្យមពិភពលោកគឺ ២.១ នាក់ ដូច្នេះ រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកំណើតទាបបំផុតនៅលើពិភពលោក។ ក្រៅពីនេះ រុស្ស៊ីគឺជាប្រទេសមួយដែលមានប្រជាជនចំណាស់ជាងគេនៅលើពិភពលោកដោយមានមនុស្សអាយុមធ្យមស្មើនឹង ៤០,៣ ឆ្នាំ។[១៨០] នៅឆ្នាំ២០០៩ រុស្ស៊ីបានបង្ហាញពីរបាយការណ៍កំណើនប្រជាជនជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ។ ចាប់តាំងពីទស្សវត្តឆ្នាំ២០១០ មកគេបានកត់សម្គាល់ឃើញថាចំនួនប្រជាជននៅរុស្ស៊ីបានចាប់កើនឡើងបន្តិចបន្តួចហើយអត្រាមរណភាពបានកំពុងតែថយចុះវិញបូករួមជាមួយនឹងកំណើននៃអត្រាកំណើតនិងជនអន្តោប្រវេសន៍[១៨១]

រុស្ស៊ីគឺជារដ្ឋពហុជាតិដោយមានក្រុមជនជាតិជាង ១៩៣ ក្រុមរស់នៅក្នុងប្រទេសនេះ។ នៅក្នុងជំរឿនឆ្នាំ២០១០ ប្រជាជនប្រមាណ ៨១% គឺជាជនជាតិរុស្ស៊ី[១៨២] ហើយប្រជាជនប្រមាណ ១៩% ទៀតគឺជាប្រជាជនដែលមានដើមកំណើតចម្រុះ,[២] ៨៥% នៃប្រជាជនរុស្ស៊ីគឺមានដើមកំណើតនៅអឺរ៉ុបដោយភាគច្រើនជាជនជាតិស្លាវ។[២] សាធារណរដ្ឋចំនួន ២២ នៅក្នុងប្រទេសរុស្ស៊ីត្រូវបានគេកំណត់ថាមានជនជាតិ វប្បធម៌ និងភាសារៀងៗខ្លួន។ នៅក្នុងចំណោមប្រជាជនរុស្ស៊ីចំនួន ១៣ នាក់ វាអាចមានមួយនាក់ជាជនជាតិភាគតិច។ យោងតាមអង្គការសហប្រជាជាតិ៖ ចំនួនជនអន្តោប្រវេសន៍នៅប្រទេសរុស្ស៊ីគឺមានទំហំធំជាងគេទីបីនៅលើពិភពលោកដោយមានជនអន្តោប្រវេសន៍សរុបជាង ១១,៦ លាននាក់[១៨៣]ដែលភាគច្រើនគឺមកពីអតីតរដ្ឋសូវៀតជាពិសេសគឺជនជាតិអ៊ុយក្រែន។[១៨៤]

ភាសាកែប្រែ

ភាសារុស្ស៊ីគឺជាភាសាផ្លូវការរបស់ប្រទេសរុស្ស៊ី។ មិនតែប៉ុណ្ណោះ ជនជាតិភាគតិចជាង ១៩៣ ក្រុមបានប្រើប្រាស់ភាសាផ្សេងៗគ្នាជាង ១០០ ភាសា។[១៨៥] បើយោងតាមជំរឿនឆ្នាំ២០០២ បានឱ្យយើងដឹងថា ប្រជាជនរុស្ស៊ីចំនួន ១២៤,៦ លាននាក់គឺនិយាយភាសារុស្ស៊ី រីឯភាសាបន្ទាប់គឺភាសាតាតារដែលនិយាយដោយមនុស្សចំនួន ៥,៣ លាននាក់ ហើយចំណែកភាសាអ៊ុយក្រែនវិញត្រូវបានប្រើប្រាស់ដោយមនុស្សចំនួន ១,៨ លាននាក់។[១៨៦] រដ្ឋធម្មនុញ្ញបានអនុញ្ញាតឱ្យសាធារណរដ្ឋនីមួយៗមានសិទ្ធិនិយាយភាសារដ្ឋរបស់ខ្លួនបន្ថែមលើភាសារុស្ស៊ី។[១៨៧]

ភាសារុស្ស៊ីគឺជាភាសាកំណើតមួយដែលមានចំនួនមនុស្សនិយាយច្រើនជាងគេនៅអឺរ៉ុប ជាភាសាដែលពេញនិយមបំផុតនៅអឺរ៉ាស៊ី និងជាភាសាស្លាវមួយដែលប្រជាប្រិយជាងគេ។[១៨៨] ភាសារុស្ស៊ីគឺកើតចេញមកពីក្រុមភាសាឥណ្ឌូ-អឺរ៉ុប និងជាភាសាស្លាវមួយដែលនូវមានមនុស្សអនុវត្តនិយាយរហូតដល់សព្វថ្ងៃ ហើយជាភាសាធំបំផុតនៅក្នុងក្រុមភាសាបាលតូ-ស្លាវ។ ភាសារុស្ស៊ីក៏ជាភាសាដែលមានអ្នកប្រើប្រាស់ច្រើនបំផុតទីពីរនៅលើបណ្តាញអ៊ីនធឺណិតផងដែរបន្ទាប់ពីភាសាអង់គ្លេស[១៨៩] ហើយសព្វថ្ងៃជាភាសាមួយក្នុងចំណោមភាសាផ្លូវការចំនួនពីរនៅលើស្ថានីយ៍អវកាសអន្តរជាតិ[១៩០] និងជាភាសាមួយក្នុងចំណោមភាសាផ្លូវការទាំងប្រាំមួយរបស់អង្គការសហប្រជាជាតិ[១៩១]

សាសនាកែប្រែ

 
ព្រះវិហារសង់បាស៊ីលនៅរដ្ឋធានីម៉ូស្គូ, ជាអគារដ៏ប្រជាប្រិយមួយដែលតំណាងឱ្យប្រទេសរុស្ស៊ី[១៩២]

យោងតាមរដ្ឋធម្មនុញ្ញបានចែងថា ប្រទេសរុស្ស៊ីគឺជារដ្ឋដែលគ្មានទំនាក់ទំនងជាមួយនឹងសាសនាអ្វីនោះឡើយ ពោលគឺគ្មានសាសនារដ្ឋនោះទេ។ សាសនាដ៏ប្រជាប្រិយបំផុតនៅក្នុងប្រទេសនេះគឺគ្រិស្តសាសនា។ រុស្ស៊ីមានចំនួនអ្នកកាន់គ្រិស្តសាសនានិកាយអូស្សូដក់ច្រើនជាងគេនៅលើលោក។[១៩៣][១៩៤] យោងទៅតាមការស្ទង់មតិសង្គមវិទ្យាផ្សេងៗគ្នាលើការប្រកាន់សាសនាបានឱ្យយើងដឹងថា៖ ប្រជាជនរុស្ស៊ីប្រមាណពី ៤១% ទៅ ៨០% គឺជាអ្នកគោរពប្រកាន់ព្រះសហគមន៍អូស្សូដក់[១៩៥][១៩៦][១៩៧]

នៅឆ្នាំ២០១៧ ការស្ទង់មតិដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវភ្ជូ (Pew Research Center) បានបង្ហាញថា ប្រជាជនរុស្ស៊ីប្រមាណ ៧៣% បានប្រកាសខ្លួនថាជាគ្រិស្តសាសនិក (អ្នកប្រកាន់និកាយអូស្សូដក់មាន ៧១%, កាតូលិក ១% និង ២% ជាអ្នកកាន់និកាយផ្សេងទៀត), ១៥% ជាអ្នកដែលគ្មានជំនឿសាសនា, ១០% ជាមូស្លីម និង ១% ជាអ្នកប្រកាន់សាសនាដទៃទៀត។[៣] យោងតាមរបាយការណ៍មួយចំនួនទៀតបានថ្លែងថា សមាមាត្រនៃអ្នកគ្មានជំនឿសាសនានៅរុស្ស៊ីមានចន្លោះពី ១៦% ទៅ ៤៨% នៃប្រជាជនសរុប។[១៩៨]

ឥស្លាមសាសនាគឺជាសាសនាធំបំផុតទីពីរនៅរុស្ស៊ី។[១៩៩] វាគឺជាសាសនាប្រពៃណីនិងពេញនិយមបំផុតនៅតាមតំបន់រុស្ស៊ីភាគកណ្តាល។ ព្រះពុទ្ធសាសនាគឺត្រូវបានគេគោរពនៅក្នុងសាធារណរដ្ឋចំនួនបួនគឺ៖ បួរយ៉ាធ្យា ទូវ៉ា ក្រៃសាបាយកាលស្គី និងកាលមីគៀ, តំបន់ទាំងបួនគឺជាតំបន់ដែលមានចំនួនប្រជាជនប្រកាន់សាសនាព្រះពុទ្ធច្រើនគួរសមនៅទ្វីបអឺរ៉ុប។[២០០] ជ្វីហ្វសាសនាគឺជាសាសនាដែលមានចំនួនអ្នកកាន់តិចតួចបំផុតបើប្រៀបធៀបទៅនឹងសាសនាដទៃក្នុងប្រទេសប៉ុន្តែបើប្រៀបធៀបនឹងបណ្តាប្រទេសអឺរ៉ុបផ្សេងៗវិញ សមាគមអ្នកកាន់សាសនាជ្វីហ្វនៅរុស្ស៊ីគឺមានចំនួនធំអស្ចារ្យ។[២០១] ថ្មីៗនេះ គេឃើញថាចំនួនអ្នកកាន់ព្រហ្មញ្ញសាសនាបានទទួលការកើនឡើងគួរឱ្យកត់សម្គាល់។[២០២]

ការអប់រំកែប្រែ

 
សាកលវិទ្យាល័យរដ្ឋម៉ូស្គូ, ជាស្ថាប័នអប់រំដ៏ប្រជាប្រិយបំផុតនៅក្នុងប្រទេសរុស្ស៊ី។

ប្រទេសរុស្ស៊ីមានកម្រិតមហាវិទ្យាល័យ ឬនិស្សិតបញ្ចប់ការសិក្សាខ្ពស់ជាងគេបើគិតជាភាគរយនៃចំនួនប្រជាជននៅលើពិភពលោកគឺស្មើនឹង ៥៤%។[២០៣] ប្រទេសនេះមានប្រព័ន្ធអប់រំឥតគិតថ្លៃដែលត្រូវបានធានាផ្តល់ឱ្យប្រជាពលរដ្ឋគ្រប់រូបបើយោងទៅតាមរដ្ឋធម្មនុញ្ញ។[២០៤] ចាប់តាំងពីឆ្នាំ១៩៩០ មកប្រព័ន្ធអប់រំនៅតាមសាលារយៈពេលត្រឹម ១១ ឆ្នាំត្រូវបានចាប់អនុវត្ត។ ការអប់រំនៅតាមអនុវិទ្យាល័យរដ្ឋគឺឥតគិតថ្លៃនោះទេ។ ការអប់រំកម្រិតសាកលវិទ្យាល័យគឺមិនគិតថ្លៃទេលើកលែងតែនិស្សិតដែលចុះឈ្មោះចូលរៀនដោយបង់ថ្លៃពេញ (ស្ថាប័នរដ្ឋជាច្រើនបានចាប់ផ្តើមបើកមុខងារពាណិជ្ជកម្មនៅប៉ុន្មានឆ្នាំចុងក្រោយនេះ)។[២០៥]

សាកលវិទ្យាល័យដ៏ធំនិងចំណាស់បំផុតនៅប្រទេសរុស្ស៊ីគឺ សាកលវិទ្យាល័យរដ្ឋម៉ូស្គូ និងសាកលវិទ្យាល័យរដ្ឋសង់ពីទ័របួរ។ នៅទស្សវត្តឆ្នាំ២០០០ ដើម្បីបង្កើតវិទ្យាស្ថានឧត្តមសិក្សានិងស្រាវជ្រាវដែលមានទំហំប្រហាក់ប្រហែលគ្នានៅក្នុងប្រទេស រដ្ឋាភិបាលរុស្ស៊ីបានរៀបចំកម្មវិធីបង្កើតសាកលវិទ្យាល័យសហព័ន្ធដោយភាគច្រើនបានបញ្ចូលសាកលវិទ្យាល័យនិងវិទ្យាស្ថានស្រាវជ្រាវធំៗនៅគ្រប់តំបន់ដែលមានស្រាប់ហើយផ្តល់ឱ្យពួកគេនូវមូលនិធិពិសេស។ ស្ថាប័នអប់រំថ្មីទាំងនោះរួមមាន៖ សាកលវិទ្យាល័យសហព័ន្ធខាងត្បូង សាកលវិទ្យាល័យសហព័ន្ធស៊ីបេរី សាកលវិទ្យាល័យសហព័ន្ធកាហ្សានវ៉ុលកា សកលវិទ្យាល័យសហព័ន្ធទិសឥសាន្ត និងសាកលវិទ្យាល័យសហព័ន្ធចុងបូព៌ា

សុខភាពកែប្រែ

រដ្ឋធម្មនុញ្ញរុស្ស៊ីបានធានាថាប្រព័ន្ធថែទាំសុខភាពគឺឥតគិតថ្លៃនិងមានលក្ខណៈជាការថែទាំសុខភាពបែបសកល[២០៦]តាមរយៈកម្មវិធីធានារ៉ាប់រងសុខភាពរបស់រដ្ឋ។[២០៧] ក្រសួងសុខាភិបាលនៃសហព័ន្ធរុស្ស៊ីគឺជាអ្នកទទួលខុសត្រូវលើប្រព័ន្ធសុខភាពនៅក្នុងប្រទេសហើយវិស័យមួយនេះបានផ្តល់ការងារជូនប្រជាពលរដ្ឋជាងពីរលាននាក់។[២០៧] តំបន់សហព័ន្ធក៏មាននាយកដ្ឋានសុខភាពផ្ទាល់ខ្លួនដែរដោយគ្រប់គ្រងលើរដ្ឋបាលមូលដ្ឋាន។[២០៧] ប្រទេសរុស្ស៊ីមានចំនួនគ្រូពេទ្យ មន្ទីរពេទ្យ និងបុគ្គលិកថែទាំសុខភាពច្រើនបំផុតនៅលើពិភពលោកបើគិតលើចំនួនមនុស្សម្នាក់ៗ។[២០៨]

យោងទៅតាមធនាគារពិភពលោក រុស្ស៊ីបានចំណាយថវិកា ៥,៣២% នៃ ផសស របស់ខ្លួនលើវិស័យសុខភាពនៅក្នុងឆ្នាំ២០១៨។[២០៩] ចំពោះអត្រាភេទវិញ ស្ត្រីគឺមានចំនួនច្រើនជាងបុរសដោយស្ត្រីម្នាក់ស្មើនឹងបុរស ០.៨៥៩។[៩៥] ភាពរំពឹងនៃអាយុនៅរុស្ស៊ីគឺ ៧៣.២ ឆ្នាំ (៦៨.២ ឆ្នាំចំពោះបុរស និង ៧៨.០ ឆ្នាំចំពោះស្ត្រី)[២១០] ហើយអត្រាមរណភាពទារកគឺមានចំនួនទាបបំផុត (៥ នាក់ក្នុងស្ត្រីផ្តល់កំណើតចំនួន ១,០០០ នាក់)។[២១១] ភាពធាត់គឺជាបញ្ហាសុខភាពចម្បងមួយនៅក្នុងប្រទេសនេះ។ នៅឆ្នាំ២០១៦, ៦១.១% នៃមនុស្សពេញវ័យគឺមានសភាពធាត់លើសទម្ងន់ខណៈដែល ២៣.១% គឺធាត់ធម្មតា (ល្មម)។[២១២] នៅក្នុងឆ្នាំ២០១៧ អត្រាមរណភាពប្រមាណ ១៦% គឺបណ្តាលមកពីភាពធាត់ហើយក្នុងចំណោមប្រជាជន ១០០,០០០ នាក់អាចមាន ១២៣ នាក់ស្លាប់ដោយសារភាពធាត់លើសទម្ងន់នេះឯង។[២១២]

វប្បធម៌កែប្រែ

ឯកសារយោងកែប្រែ

  1. (ភាសាអង់គ្លេស) រដ្ឋធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី – ជំពូក ៣៖ រចនាសម្ព័ន្ធសហព័ន្ធ, មាត្រា ៦៨ constitution.ru
  2. ២,០ ២,១ ២,២ ВПН-2010 perepis-2010.ru
  3. ៣,០ ៣,១ Religious Belief and National Belonging in Central and Eastern Europe. Pew Research Center (10 ឧសភា 2017)
  4. The Russian federation: general characteristics Federal State Statistics Service
  5. ៥,០ ៥,១ (ភាសារុស្ស៊ី) ចំនួនប្រជាជននៃសហព័ន្ធរុស្ស៊ីតាមតំបន់រដ្ឋបាលគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ (XLS) សេវាកម្មស្ថិតិរដ្ឋសហព័ន្ធរុស្ស៊ី
  6. ៦,០ ៦,១ ៦,២ ៦,៣ ៦,៤ (ភាសាអង់គ្លេស) ទិន្នន័យមូលដ្ឋានទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ខែមេសា ឆ្នាំ២០២១ IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ
  7. (ភាសាអង់គ្លេស) លិបិក្រមជីនី (ការប៉ាន់ស្មានរបស់ធនាគារពិភពលោក) – សហព័ន្ធរុស្ស៊ី. ធនាគារពិភពលោក
  8. (ភាសាអង់គ្លេស) របាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ២០២០. កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (15 ធ្នូ 2020)
  9. Online Etymology Dictionary. Etymonline.com
  10. Rus – definition of Rus by the Free Online Dictionary, Thesaurus and Encyclopedia. Thefreedictionary.com
  11. For a discussion of the origins of Slavs, see Barford, P. M. (2001). The Early Slavs. Cornell University Press. pp. 15–16. ល.ស.ប.អ. 978-0-8014-3977-3. 
  12. Christian, D. (1998). A History of Russia, Central Asia and Mongolia. Blackwell Publishing. pp. 6–7. 
  13. Thompson, J.W.; Johnson, E.N. (1937). An Introduction to Medieval Europe, 300–1500. W. W. Norton & Co.. p. 268. ល.ស.ប.អ. 978-0-415-34699-3. 
  14. Ukraine: Security Assistance. U.S. Department of State
  15. Klyuchevsky, V. (1987). The course of the Russian history. 1. Myslʹ. ល.ស.ប.អ. 5244000721. http://www.kulichki.com/inkwell/text/special/history/kluch/kluch16.htm. 
  16. Klyuchevsky, V. (1987). The course of the Russian history. 1. Myslʹ. ល.ស.ប.អ. 978-5-244-00072-6. http://www.kulichki.com/inkwell/text/special/history/kluch/kluch16.htm. 
  17. Cite error: Invalid <ref> tag; no text was provided for refs named Curtis
  18. Hamm, M.F. (1995). Kiev: A Portrait, 1800–1917. Princeton University Press. ល.ស.ប.អ. 978-0-691-02585-8. 
  19. The Destruction of Kiev. Tspace.library.utoronto.ca
  20. History of Russia from Early Slavs history and Kievan Rus to Romanovs dynasty. Parallelsixty.com
  21. Рыбаков, Б. А. (1948). Ремесло Древней Руси. pp. 525–533, 780–781. 
  22. Davies B. Warfare. State and Society on the Black Sea Steppe, 1500–1700. Routledge, 2014. Pg. 4; (PDF) available here
  23. ២៣,០ ២៣,១ "Black Death". Joseph Patrick Byrne (2004). p. 62. ISBN 0-313-32492-1
  24. (ភាសារុស្ស៊ី) ប្រវត្តិបាញ៉ា និងទឹកក្តៅ
  25. May, T. Khanate of the Golden Horde
  26. Solovyov, S. (2001). History of Russia from the Earliest Times. 6. AST. pp. 562–604. ល.ស.ប.អ. 978-5-17-002142-0. 
  27. Skrynnikov, R. (1981). Ivan the Terrible. Academic Intl Pr. p. 219. ល.ស.ប.អ. 978-0-87569-039-1. https://archive.org/details/ivanterrible0000skry/page/219. 
  28. Lua error in Module:Citation/CS1/Utilities at line 60: bad argument #1 to 'ipairs' (table expected, got nil).
  29. Solovyov, S. (2001). History of Russia from the Earliest Times. 6. AST. pp. 751–908. ល.ស.ប.អ. 978-5-17-002142-0. 
  30. Eizo Matsuki The Crimean Tatars and their Russian-Captive Slaves. Mediterranean Studies Group at Hitotsubashi University
  31. Solovyov, S. (2001). History of Russia from the Earliest Times. 6. AST. pp. 751–809. ល.ស.ប.អ. 978-5-17-002142-0. 
  32. Lua error in Module:Cite_web at line 38: attempt to concatenate field 'month' (a nil value).
  33. Solovyov, S. (2001). History of Russia from the Earliest Times. 7. AST. pp. 461–568. ល.ស.ប.អ. 978-5-17-002142-0. 
  34. Lua error in Module:Citation/CS1/Utilities at line 60: bad argument #1 to 'ipairs' (table expected, got nil).
  35. Lua error in Module:Citation/CS1/Utilities at line 60: bad argument #1 to 'ipairs' (table expected, got nil).
  36. Solovyov, S. (2001). History of Russia from the Earliest Times. 9, ch.1. AST. ល.ស.ប.អ. 978-5-17-002142-0. http://militera.lib.ru/common/solovyev1/09_01.html។ បានយកមក 27 ធ្នូ 2007. 
  37. Timothy C. Dowling Russia at War: From the Mongol Conquest to Afghanistan, Chechnya, and Beyond pp. 728–730 ABC-CLIO, 2014 ISBN 1-59884-948-4
  38. John F. Baddeley, "The Russian Conquest of the Caucasus", Longman, Green and Co., London: 1908. ISBN 978-0-7007-0634-1 p. 90
  39. Ruling the Empire. Library of Congress
  40. Geoffrey A. Hosking (2001). "Russia and the Russians: a history". Harvard University Press. p. 9. ISBN 0-674-00473-6
  41. N. M. Dronin, E. G. Bellinger (2005). Climate dependence and food problems in Russia, 1900–1990: The interaction of climate and agricultural policy and their effect on food problems. Central European University Press. p. 38. ISBN 963-7326-10-3
  42. Провозглашена Российская республика Президентская библиотека имени Б.Н. Ельцина (7 កុម្ភៈ 2017)
  43. Mawdsley, Evan (2007). The Russian Civil War. New York: Pegasus Books. p. 287. ល.ស.ប.អ. 9781681770093. https://books.google.com/books?id=QnwRMQAACAAJ. 
  44. Transactions of the American Philosophical Society. James E. Hassell (1991), p. 3. ISBN 0-87169-817-X
  45. Famine in Russia: the hidden horrors of 1921, International Committee of the Red Cross
  46. Abbott Gleason (2009). A Companion to Russian History. Wiley-Blackwell. p. 373. ISBN 1-4051-3560-3
  47. ៤៧,០ ៤៧,១ Getty, Rittersporn, Zemskov. "Victims of the Soviet Penal System in the Pre-War Years: A First Approach on the Basis of Archival Evidence". The American Historical Review, Vol. 98, No. 4 (October 1993), pp. 1017–49.
  48. R. W. Davies, S. G. Wheatcroft (2004). The Years of Hunger: Soviet Agriculture, 1931–33, p. 401.
  49. The U.S.S.R. from the death of Lenin to the death of Stalin – The Party versus the peasants www.britannica.com. Encyclopædia Britannica
  50. World War II Encyclopædia Britannica
  51. Snyder, Timothy (21 តុលា 2010). "The Reich's forgotten atrocity". The Guardian. https://www.theguardian.com/commentisfree/cifamerica/2010/oct/21/secondworldwar-russia. 
  52. Adam Jones (2010), Genocide: A Comprehensive Introduction (2nd ed.), p. 271. – "The large majority of POWs, some 2.8 million, were killed in just eight months of 1941–42, a rate of slaughter matched (to my knowledge) only by the 1994 Rwanda genocide."
  53. The Allies' first decisive successes: Stalingrad and the German retreat, summer 1942 – February 1943 Encyclopædia Britannica
  54. The Legacy of the Siege of Leningrad, 1941–1995. Cambridge University Press.
  55. Brinkley, Douglas (2003). The New York Times Living History: World War II, 1942–1945: The Allied Counteroffensive. Macmillan. ល.ស.ប.អ. 978-0-8050-7247-1. https://books.google.com/books?id=HymSg_Pp7X0C&pg=PA223. 
  56. Urquhart, Brian. Looking for the Sheriff. New York Review of Books, 16 July 1998. 
  57. Geoffrey A. Hosking (2006). Rulers and victims: the Russians in the Soviet Union. Harvard University Press. p. 242. ISBN 0-674-02178-9
  58. "Great Escapes from the Gulag". TIME. 5 មិថុនា 1978. http://www.time.com/time/magazine/article/0,9171,916205-2,00.html. 
  59. 1990 CIA World Factbook. Central Intelligence Agency
  60. ៦០,០ ៦០,១ Russia Unforeseen Results of Reform. The Library of Congress Country Studies; CIA World Factbook
  61. ៦១,០ ៦១,១ Russian Federation. Organisation for Economic Co-operation and Development (OECD)
  62. Russia: Economic Conditions in Mid-1996. Library of Congress
  63. Russia: Clawing Its Way Back to Life (int'l edition) BusinessWeek
  64. Walter C. Clemens (2001). The Baltic Transformed: Complexity Theory and European Security. Rowman & Littlefield. p. 106. ល.ស.ប.អ. 978-0-8476-9859-2. 
  65. Branko Milanovic (1998). Income, Inequality, and Poverty During the Transformation from Planned to Market Economy. The World Bank. pp. 186–189. 
  66. ៦៦,០ ៦៦,១ Jason Bush (19 តុលា 2006). "What's Behind Russia's Crime Wave?". BusinessWeek.
  67. ៦៧,០ ៦៧,១ (1992)"Prospects for Russia's Economic Reforms". Brookings Papers on Economic Activity 1992 (2): 213. ISSN 0007-2303. DOI:10.2307/2534584.
  68. Chiodo, Abbigail J., and Michael T. Owyang. "A case study of a currency crisis: The Russian default of 1998." Federal Reserve Bank of St. Louis Review 84.6 (2002): 7.
  69. Desai, Padma (May 2000). "Why Did the Ruble Collapse in August 1998?". American Economic Review 90 (2): 48–52. ISSN 0002-8282. DOI:10.1257/aer.90.2.48.
  70. A bold buffoon theguardian.com (23 មេសា 2007)
  71. Guriev, Sergei; Tsyvinski, Aleh (2010). "Challenges Facing the Russian Economy after the Crisis". ជា Anders Åslund. Russia After the Global Economic Crisis. Peterson Institute for International Economics; Centre for Strategic and International Studies; New Economic School. pp. 12–13. ល.ស.ប.អ. 978-0-88132-497-6. 
  72. "It's Official: Sanctioned Russia Now Recession Free". Forbes. 3 មេសា 2017. https://www.forbes.com/sites/kenrapoza/2017/04/03/its-official-sanctioned-russia-now-recession-free/. 
  73. Treisman, D Is Russia's Experiment with Democracy Over?. UCLA International Institute
  74. Stone, N (4 ធ្នូ 2007). "No wonder they like Putin". The Times (UK). http://www.timesonline.co.uk/tol/comment/columnists/guest_contributors/article2994651.ece. 
  75. (November 2009)"ASCO Picks Top Clinical Cancer Research Advances for 2009 & Gives Recommendations for Accelerating Progress". Oncology Times 31 (22): 12. ISSN 0276-2234. DOI:10.1097/01.cot.0000365291.64063.83.
  76. Symons, Arthur (កំហុស៖ ពេលវេលាមិនត្រឹមត្រូវ), "Pastel: Masks and Faces", ជា Holdsworth, Roger, Arthur Symons: Selected Writings, Oxford University Press, អ.វ.ល.:10.1093/oseo/instance.00249484, ល.ស.ប.អ. 9781857547269 
  77. "Ousted Ukrainian President Asked For Russian Troops, Envoy Says". NBC News. Reuters. 3 មីនា 2014. http://www.nbcnews.com/storyline/ukraine-crisis/ousted-ukrainian-president-asked-russian-troops-envoy-says-n43506. 
  78. Ukraine crisis: Crimea parliament asks to join Russia BBC News (6 មីនា 2014)
  79. Backing Ukraine's territorial integrity, UN Assembly declares Crimea referendum invalid UN Daily News. UN News Centre (27 មីនា 2014)
  80. Canadian Sanctions Related to Ukraine. Government of Canada
  81. (ភាសារុស្ស៊ី) On measures to implement the Decree of the President of Russia "On the application of certain special economic measures in order to ensure the security of the Russian Federation" government.ru (7 សីហា 2014)
  82. Martin Russell (May 2020) Constitutional change in Russia. សភាអឺរ៉ុប (May 2020)
  83. Patrick Reevell (16 January 2020) Russian government resigns as Putin proposes constitutional changes ABC News
  84. Who is Russia's new prime minister Mikhail Mishustin? NBC News (17 January 2020)
  85. Putin strongly backed in controversial Russian reform vote BBC (2 July 2020)
  86. Andrew Roth (5 April 2021) Vladimir Putin passes law that may keep him in office until 2036 The Guardian
  87. Russian President Vladimir Putin announces military assault against Ukraine in surprise speech MSN
  88. The Constitution of the Russian Federation (Article 80, § 1)
  89. Russian Classification of Economic Regions (OK 024–95) of 1 January 1997 as amended by the Amendments #1/1998 through #5/2001. (Section I. Federal Districts)
  90. Global Diplomacy Index – Country Rank. Lowy Institute
  91. Reid Standish (1 កញ្ញា 2020). "China, Russia Deepen Their Ties Amid Pandemic, Conflicts With The West". Radio Free Europe/Radio Liberty. https://www.rferl.org/a/china-russia-deepen-their-ties-amid-pandemic-conflicts-with-west/30814684.html. 
  92. Emily Tamkin (8 កក្កដា 2020). "Why India and Russia Are Going to Stay Friends". Foreign Policy. https://foreignpolicy.com/2020/07/08/russia-india-relations/. 
  93. International Institute for Strategic Studies (15 កុម្ភៈ 2019). The Military Balance 2019. Routledge. p. 195. ល.ស.ប.អ. 978-1857439885. 
  94. The Global Intelligence Files wikileaks.org IISS listed total reserves as 20,000,000 for many years, assuming a Soviet-style callup. The potential reserve personnel of Russia may be as high as 20 million, depending on how the figures are counted.
  95. ៩៥,០ ៩៥,១ ៩៥,២ Cite error: Invalid <ref> tag; no text was provided for refs named cia
  96. O’Sullivan, Michael; Subramanian, Krithika (17 តុលា 2015). The End of Globalization or a more Multipolar World? (Report). Credit Suisse AG. http://publications.credit-suisse.com/tasks/render/file/index.cfm?fileid=EE7A6A5D-D9D5-6204-E9E6BB426B47D054។ បានយកមក 14 កក្កដា 2017. 
  97. "Here's how many nuclear warheads exist, and which countries own them". Defense News. 16 មិថុនា 2019. https://www.defensenews.com/global/2019/06/16/heres-how-many-nuclear-warheads-exist-and-which-countries-own-them/. 
  98. Tank Strength by Country (2020) Global Firepower
  99. Aircraft Strength by Country (2020) Global Firepower
  100. Navy Fleet Strengths (2020) Global Firepower
  101. Trends in World Military Expenditure, 2019. Stockholm International Peace Research Institute (27 មេសា 2020)
  102. Dave Makichuk (27 January 2020) China passes Russia as No. 2 arms dealer Asia Times
  103. (អង់គ្លេស) សហព័ន្ធរុស្ស៊ី. អង្គការលើកលែងទោសអន្តរជាតិ
  104. Human Rights Watch on Russia and Chechnya HTW.org
  105. Countries and Territories. Freedom House
  106. Global democracy has another bad year The Economist (22 មករា 2020)
  107. Corruptions Perceptions Index 2020 Transparency.org
  108. New Reports Highlight Russia's Deep-Seated Culture of Corruption Voice of America (26 មករា 2020)
  109. Ekaterina Alferova (26 October 2020) (ភាសារុស្ស៊ី) Russia proposed to create the post of Ombudsman for the fight against corruption Известия. Izvestia (26 October 2020)
  110. Russia Corruption Report GAN Integrity (June 2020)
  111. Suhara, Manabu Corruption in Russia: A Historical Perspective
  112. Russia lost 4 billion dollars on unfavorable state procurement contracts in the last year Meduza
  113. (2010)"Cops for hire". The Economist.
  114. Corruption in Russian Health Care: The Determinants and Incidence of Bribery (2010)
  115. Corruption at Universities is a Common Disease for Russia and Ukraine. Harvard University (2014)
  116. ១១៦,០ ១១៦,១ Library of Congress Topography and drainage
  117. Lake Baikal—A Touchstone for Global Change and Rift Studies. United States Geological Survey
  118. ១១៨,០ ១១៨,១ Climate. Library of Congress
  119. (1992). "Ecological and Geographical Characteristics of the Coastal Zone of the Black Sea". GeoJournal 27 (2). DOI:10.1007/BF00717701.
  120. I. A. Merzliakova (1 វិច្ឆិកា 1997) List of animals of the Red Data Book of Russian Federation. UNEP/GRID–Arendal (1 វិច្ឆិកា 1997)
  121. The World Network of Biosphere Reserves—UNESCO Russian Federation
  122. Biodiversity in Russia
  123. World Bank Country and Lending Groups. ធនាគារពិភពលោក
  124. Dynamics of the average monthly nominal and real accrued wages rosstat.gov.ru. Federal State Statistics Service (Russia) (30 October 2020)
  125. Poverty headcount ratio at national poverty lines (% of population) – Russian Federation | Data data.worldbank.org
  126. Unemployment, total (% of total labor force) (national estimate) – Russian Federation | Data data.worldbank.org
  127. "Putin highlights Russia's middle class as comprising more than 70% of population". TASS. 18 មីនា 2020. https://tass.com/economy/1131615. 
  128. Bernhard Braun In search of Russia's middle class en.zois-berlin.de. Centre for East European and International Studies
  129. Ivan Alexandrov (26 មីនា 2020) (ភាសារុស្ស៊ី) How many middle class is there in Russia? russian.eurasianet.org. Eurasianet (26 មីនា 2020)
  130. (ភាសារុស្ស៊ី) Foreign Trade Review – Foreign Economic Activity Portal www.ved.gov.ru. Ministry of Economic Development (Russia)
  131. Russia Foreign Exchange Reserves. CEIC
  132. Russia – Analysis. EIA (31 តុលា 2017)
  133. Russia's Natural Resources Make Up 60% of GDP The Moscow Times (14 មីនា 2019)
  134. Debt – external, CIA World Factbook. ដក់ស្រង់នៅថ្ងៃ 22 ឧសភា 2010។
  135. Global personal taxation comparison survey–market rankings. Mercer (consulting firms)
  136. Gwynn Guilford (12 មេសា 2018) On incomes, Russia and the US are now equally unequal Quartz
  137. Dmitry Kuznets, Nastya Grigorieva, Kevin Rothrock (23 មករា 2019) The top 1% controls a third of the wealth, and the poor are getting poorer. How Russia became one of the most unequal places on Earth. Meduza
  138. Russian Railways. Eng.rzd.ru
  139. Lua error in Module:Cite_web at line 49: attempt to concatenate field 'title' (a nil value).
  140. Transport in Russia International Transport Statistics Database. iRAP
  141. CIA The World Factbook–Rank Order–Airports. Cia.gov
  142. The Future of Russia as an Energy Superpower Harvard University Press (20 វិច្ឆិកា 2017)
  143. Country Comparison :: Natural gas – proved reserves. CIA World Factbook. ដក់ស្រង់នៅថ្ងៃ 3 កុម្ភៈ 2014។
  144. Lua error in Module:Cite_web at line 38: attempt to concatenate field 'month' (a nil value).
  145. Country Comparison :: Oil – proved reserves. CIA World Factbook. ដក់ស្រង់នៅថ្ងៃ 3 កុម្ភៈ 2014។
  146. 2010 Survey of Energy Resources. World Energy Council. 2010. p. 102. ល.ស.ប.អ. 978-0-946121-021. https://www.worldenergy.org/assets/downloads/ser_2010_report_1.pdf។ បានយកមក 8 វិច្ឆិកា 2020. 
  147. Country Comparison :: Natural gas – exports. CIA World Factbook. ដក់ស្រង់នៅថ្ងៃ 3 កុម្ភៈ 2014។
  148. "Country Comparison :: Natural gas – production", CIA World Factbook. ដក់ស្រង់នៅថ្ងៃ 3 កុម្ភៈ 2014។
  149. Trade Balance Statistics | World Crude Imports & Exports | Enerdata yearbook.enerdata.net
  150. International – U.S. Energy Information Administration (EIA) www.eia.gov. Energy Information Administration
  151. Russia: greenhouse gas emissions by sector Statista
  152. Country Comparison :: Electricity – production. CIA World Factbook. ដក់ស្រង់នៅថ្ងៃ 3 កុម្ភៈ 2014។
  153. Whiteman, Adrian; Rueda, Sonia; Akande, Dennis; Elhassan, Nazik; Escamilla, Gerardo; Arkhipova, Iana (March 2020). Renewable capacity statistics 2020. Abu Dhabi: International Renewable Energy Agency. p. 3. ល.ស.ប.អ. 978-92-9260-239-0. https://www.irena.org/-/media/Files/IRENA/Agency/Publication/2020/Mar/IRENA_RE_Capacity_Statistics_2020.pdf។ បានយកមក 8 វិច្ឆិកា 2020. 
  154. Nuclear Power Today www.world-nuclear.org. World Nuclear Association (October 2020)
  155. Countries With The Most Arable Land In The World Beef2Live (2 ធ្នូ 2020)
  156. Russia takes the third place in the world by grain exports, rosbankjournal.ru
  157. "Despite sanctions Russian wheat export is breaking the records". Financialobserver.eu. 2 ឧសភា 2019. https://financialobserver.eu/cse-and-cis/despite-sanctions-russian-wheat-export-is-breaking-the-records/. 
  158. Main agricultural products by type of owners Rosstat, 2009
  159. Top 9 MOST POPULAR CAVIARS in the world TasteAtlas (13 មករា 2021)
  160. The State of World Fisheries and Aquaculture. Food and Agriculture Organization (2018)
  161. (ភាសារុស្ស៊ី) The level of funding for Russian science is insufficient to ensure a technological breakthrough ach.gov.ru. Accounts Chamber of Russia (7 កុម្ភៈ 2020)
  162. SJR – International Science Ranking www.scimagojr.com. SCImago Journal & Country Rank (April 2020)
  163. (ភាសារុស្ស៊ី) Which of the Russian and Soviet scientists and writers became the Nobel Prize laureate ru:ТАСС. TASS (10 ធ្នូ 2019)
  164. ១៦៤,០ ១៦៤,១ Famous Russian Scientists and their Discoveries Official website about higher education in Russia for foreigners. Ministry of Education and Science (Russia)
  165. Yakov Sinai, រៀ. (2003). Russian Mathematicians in the 20th Century. Princeton, NJ: Princeton University Press. ល.ស.ប.អ. 978-981-02-4390-6. https://books.google.com/books?id=BFsnWXkqZaMC. 
  166. St Petersburg will host the International Congress of Mathematicians for the first time english.spbu.ru (8 មេសា 2018)
  167. (ភាសាអង់គ្លេស) Great Inventions by Russians Travel All Russia (25 កញ្ញា 2020)
  168. Viktor Kuzmin (16 មីនា 2012) Russia's 12 top inventions that changed the world Russia Beyond. Rossiyskaya Gazeta (16 មីនា 2012)
  169. American Institute of Aeronautics and Astronautics. Aiaa.org
  170. Russian space program in 2009: plans and reality. Russianspaceweb.com
  171. Tomasz Nowakowski (1 វិច្ឆិកា 2017). "Russia may select first crew for its Federation spacecraft next year". SpaceFlight Insider. http://www.spaceflightinsider.com/organizations/roscosmos/russia-may-select-first-crew-federation-spacecraft-next-year/. 
  172. "ru:Российские космонавты высадятся на Луну в 2031 году". RIA Novosti. 9 កុម្ភៈ 2019. https://ria.ru/20190209/1550625837.html. 
  173. ១៧៣,០ ១៧៣,១ (2020). "UNWTO World Tourism Barometer". Unwto World Tourism Barometer English Version 18 (6): 18. ISSN 1728-9246. DOI:10.18111/wtobarometereng.
  174. (ភាសារុស្ស៊ី) Selected statistical information calculated in accordance with the Official Statistical Methodology for Estimating the Number of Inbound and Outbound Tourist Trips – Rostourism tourism.gov.ru. Federal Agency for Tourism (Russia)
  175. (ភាសារុស្ស៊ី) Deputy Prime Minister believes that the contribution of tourism to Russia's GDP could triple in 10 years ru:ТАСС. TASS (26 កញ្ញា 2020)
  176. Tourism Highlights 2014. UNWTO (World Tourism Organization) (2014)
  177. Artem Vlasov (17 December 2018) (ភាសារុស្ស៊ី) The most popular sights of Russia are named Izvestia
  178. ទំព័រគំរូ:Ru-pop-ref
  179. Demographic Transition Model. Barcelona Field Studies Centre (27 កញ្ញា 2009)
  180. Russia The World Factbook (7 កុម្ភៈ 2020)
  181. Lua error in Module:Cite_web at line 49: attempt to concatenate field 'title' (a nil value).
  182. Ethnic groups in Russia Archived 22 June 2011 at the វេយប៊ែខ ម៉ាស៊ីន., 2002 census, Demoscope Weekly. ដកស្រង់នៅថ្ងៃ 5 កុម្ភៈ 2009។
  183. Kirk, Ashley (21 មករា 2016). "Mapped: Which country has the most immigrants?". The Daily Telegraph. https://www.telegraph.co.uk/news/worldnews/middleeast/12111108/Mapped-Which-country-has-the-most-immigrants.html. 
  184. Leonid Ragozin (3 មេសា 2019) Russia and Ukraine Fight, But Their People Seek Reconciliation Bloomberg L.P.
  185. Lua error in Module:Citation/CS1/Utilities at line 60: bad argument #1 to 'ipairs' (table expected, got nil).
  186. Russian Census of 2002 4.3. Population by nationalities and knowledge of Russian; 4.4. Spreading of knowledge of languages (except Russian). Rosstat
  187. The Constitution of the Russian Federation (Article 68, § 2)
  188. Russian language. University of Toronto
  189. Matthias Gelbmann (19 មីនា 2013) Russian is now the second most used language on the web W3Techs. Q-Success (19 មីនា 2013)
  190. JAXA | My Long Mission in Space global.jaxa.jp
  191. Bill Poser (5 ឧសភា 2004) The languages of the UN. Itre.cis.upenn.edu (5 ឧសភា 2004)
  192. St Basil's Cathedral Lonely Planet
  193. Religious Belief and National Belonging in Central and Eastern Europe Pew Research Center's Religion & Public Life Project (10 ឧសភា 2017)
  194. Orthodox Christianity in the 21st Century Pew Research Center's Religion & Public Life Project (10 វិច្ឆិកា 2017)
  195. There is no official census of religion in Russia, and estimates are based on surveys only. In August 2012, ARENA determined that about 46.8% of Russians are Christians (including Orthodox, Catholic, Protestant, and non-denominational), which is slightly less than an absolute 50%+ majority. However, later that year the Levada Center Archived 31 December 2012 at the វេយប៊ែខ ម៉ាស៊ីន. determined that 76% of Russians are Christians, and in June 2013 the Public Opinion Foundation determined that 65% of Russians are Christians. These findings are in line with Pew's 2010 survey, which determined that 73.3% of Russians are Christians, with VTSIOM Archived 29 September 2020 at the វេយប៊ែខ ម៉ាស៊ីន.'s 2010 survey (~77% Christian), and with Ipsos MORI Archived 17 January 2013 at the វេយប៊ែខ ម៉ាស៊ីន.'s 2011 survey (69%).
  196. Верю — не верю. "Ogonek", № 34 (5243), 27 សីហា 2012. ដក់ស្រង់នៅថ្ងៃ 24 កញ្ញា 2012។
  197. Lua error in Module:Cite_web at line 49: attempt to concatenate field 'title' (a nil value).
  198. Zuckerman, P. (2005). "Atheism: Contemporary Rates and Patterns". ជា Michael Martin. The Cambridge Companion to Atheism. Cambridge University Press. 
  199. "Russian Federation". Europe: Belarus, Russian Federation and Ukraine. World and Its Peoples. Marshall Cavendish. 2010. p. 1387. ល.ស.ប.អ. 978-0-7614-7900-0. https://books.google.com/books?id=wm3w1oGCaEoC&pg=PA1387។ បានយកមក 29 មេសា 2015. 
  200. Nikolay Shevchenko (21 កុម្ភៈ 2018) Check out Russia's Kalmykia: The only region in Europe where Buddhism rules the roost Russia Beyond
  201. Jews Pew Research Center (18 ធ្នូ 2012)
  202. A. D. Rangarajan (20 តុលា 2014) Russians embrace Hinduism The Hindu
  203. Huffington Post: Countries With The MOST College Graduates ដក់ស្រង់នៅថ្ងៃ 27 កញ្ញា 2013
  204. David Johnson, ed., Politics, Modernisation and Educational Reform in Russia: From Past to Present (2010)
  205. Higher Education Institutions. Rosstat
  206. The Constitution of the Russian Federation Article 41
  207. ២០៧,០ ២០៧,១ ២០៧,២ Healthcare in Russia: the Russian healthcare system explained Expatica (8 មករា 2021)
  208. Healthcare in Russia – Don't Play Russian Roulette. justlanded.com[តំណភ្ជាប់ខូច]
  209. Current health expenditure (% of GDP) ធនាគារពិភពលោក
  210. Life expectancy and Healthy life expectancy, data by country. អង្គការសុខភាពពិភពលោក (2020)
  211. Mortality rate, infant (per 1,000 live births) ធនាគារពិភពលោក
  212. ២១២,០ ២១២,១ Hannah Ritchie and Max Roser Obesity Our World in Data

អានបន្ថែមកែប្រែ

  • Bartlett, Roger P. A history of Russia (2005) online
  • Brown, Archie et al. eds. The Cambridge Encyclopedia of Russia and the Former Soviet Union (2nd ed. 1994) 664 pages online
  • Dutkiewicz, Piotr et al. The Social History of Post-Communist Russia (Routledge, 2016) online
  • Florinsky, Michael T. ed. McGraw-Hill Encyclopedia of Russia and the Soviet Union (1961).
  • Frye, Timothy. Weak Strongman: The Limits of Power in Putin's Russia (2021) excerpt
  • Greene, by Samuel A. and Graeme B. Robertson. Putin v. the People: the Perilous Politics of a Divided Russia (Yale UP, 2019) excerpt
  • Hosking, Geoffrey A. Russia and the Russians: a history (2011) online
  • Gill, Graeme and James Young, eds. Routledge Handbook of Russian Politics and Society (2008)
  • Kort, Michael. A brief history of Russia (2008) online
  • Lowe, Norman. Mastering Twentieth Century Russian History (2002) excerpt
  • Millar, James R. ed. Encyclopedia of Russian History (4 vol 2003). online
  • Paxton, John. Encyclopedia of Russian History (1993) online
  • Riasanovsky, Nicholas V., and Mark D. Steinberg. A History of Russia (9th ed. 2018) 9th edition 1993 online
  • Rosefielde, Steven. Putin's Russia: Economy, Defence and Foreign Policy (2020) excerpt
  • Sakwa, Richard. Russian Politics and Society (4th ed. 2008).
  • Service, Robert. A History of Modern Russia: From Tsarism to the Twenty-First Century (Harvard UP, 3rd ed., 2009) excerpt _
  • Smorodinskaya, Tatiana, and Karen Evans-Romaine, eds. Encyclopedia of Contemporary Russian Culture (2014) excerpt; 800 pp covering art, literature, music, film, media, crime, politics, business, and economics.
  • Walker, Shauin. Long hangover: Putin's new Russia and the ghosts of the past (2018, Oxford UP) excerpt

តំណភ្ជាប់ក្រៅកែប្រែ

រដ្ឋាភិបាល

ផ្សេងៗ