កន្ទួត
កន្ទួតគឺជាឈើមួយប្រភេទដែលមានផ្លែមានរសជូរ ប្រើបរិភោគបាន ។ កន្ទួតមានពីរប្រភេទគឺ កន្ទួតស្រុកនិង កន្ទួតព្រៃ ។គេរកឃើញប្រភេទ ត្រូពិចនេះពាសពេញទ្វីបអាស៊ី និងក៏នៅក្នុងតំបន់ ការាបៀន អាមេរិកកណ្តាល និង ខាងត្បូង ។ [១]
កន្ទួតព្រៃផ្ទុកវីតាមីន C ខ្ពស់បំផុតក្នុងចំណោមបន្លែ និងផ្លែឈើនានា ព្រមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ។[២]
ផ្នែកផ្សេងៗនៃរុក្ខជាតិត្រូវបានប្រើជាអាហារ។ ជនជាតិប្រទេសបង់ក្លាដែស ឥណ្ឌា និងឥណ្ឌូនេស៊ី ឆ្អិនស្លឹក ឲ្យបរិភោគ។ [៣] ជាទូទៅ ដោយសារវាសាបពេក អាចបរិភោគដោយខ្លួនឯងតាមទម្រង់ធម្មជាតិរបស់វា ឬក៏អាចច្នៃបន្ថែមស្ករគ្រាប់ ឬ ជ្រលក់ ក្នុងអំបិលទៀត [៣] ប្រើជា អាហារ សម្រន់ ឬ រក្សាទុក ។ នៅប្រទេសហ្វីលីពីន គេយកវាទៅធ្វើ ទឹកខ្មេះ ក៏ដូចជាបរិភោគឆៅ ត្រាំក្នុងទឹកអំបិល ឬទឹកខ្មេះ-អំបិល ហើយលក់តាមដងផ្លូវ។ មានមនុស្សខ្លះផលិតវាទៅជា ទឹកស៊ីរ៉ូ នៅប្រទេសម៉ាឡេស៊ី។ មានគេប្រើសម្រាប់ធ្វើ ទឹកផ្លែឈើ ផងដែរ ។ នៅ ប្រទេសថៃ គេយកវាមកធ្វើជាគ្រឿងផ្សំសម្រាប់ធ្វើ សោម។
ឯកសារយោង
កែប្រែ- ↑ Janick, Jules; Robert E. Paull (12 April 2008). The Encyclopedia of Fruit & Nuts. CABI. p. 373. ល.ស.ប.អ. 978-0-85199-638-7. https://books.google.com/books?id=cjHCoMQNkcgC&pg=PA373។ បានយកមក 30 October 2011.
- ↑ សុខ វណ្ណ, កន្ទួតព្រៃមានប្រយោជន៍ដល់បេះដូង និងប្រព័ន្ធភាពស៊ាំ, ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១
- ↑ ៣,០ ៣,១ National Geographic (18 November 2008). Edible: an Illustrated Guide to the World's Food Plants. National Geographic Books. p. 110. ល.ស.ប.អ. 978-1-4262-0372-5. https://books.google.com/books?id=HORIzBx17DYC&pg=PA110។ បានយកមក 30 October 2011.