កម្មសិទ្ធិបញ្ញា

កម្មសិទ្ធិបញ្ញា (អង់គ្លេស: intellectual property ឬ IP) គឺជាច្បាប់របស់គំនិត ឬច្បាប់រក្សាតម្លៃរបស់គំនិតដែលបានអនុម័ត ស្ទើរតែទាំងអស់ដោយរាជរដ្ឋាភិបាល បានផ្តល់ឲ្យអ្នកបង្កើត ច្បាប់ដើម មានសិទ្ធិយ៉ាងពិសេស ចំពោះវា ក៏ប៉ុន្តែវាមាន រយៈពេលកំណត់ណាមួយ។[]

ជាទូទៅ

កែប្រែ

វាជា(សិទ្ធិសម្រាប់ថតចម្លង) ប៉ុន្តែ ពេលខ្លះសម្រាប់ ផ្តល់ឲ្យអ្នកដែលជាម្ចាស់កម្មសិទ្ធិបញ្ញា នូវសិទ្ធិ ជាថវិការ សម្រាប់ការងាររបស់ពួកគេ ធ្វើការប្តេជ្ញា ហើយមានការប្រែប្រួល ទៅតាមទម្រង់ដទៃទៀត ដែលជាអ្នកចាត់ចែងការងារ ហើយទទួលបាននូវប្រាក់ចំណេញពីវា និងទាក់ទងទៅនឹងសិទ្ធិដទៃទៀត។ វាគឺជាទម្រង់នៃកម្មសិទ្ធិបញ្ញា (ដូចជា ប្រកាសនីយប័ត្រតក្កកម្ម និកិ្ខត្តសញ្ញា និងការសម្ងាត់ពាណិជ្ជកម្ម) ដែលត្រូវបានអនុវត្ត ទៅតាមទម្រង់របស់ការអធិប្បាយផ្សេងៗ នៃគំនិតឬព័ត៌មាន ដែលមានសារៈសំខាន់ និងរក្សាការសម្ងាត់។ កម្មសិទ្ធិបញ្ញា ចាប់ផ្តើមបង្កើតឡើង រាជរដ្ឋាភិបាល ដើម្បីកំណត់លើការបោះពុម្ព។ []

សហបំណង

កែប្រែ

សហបំណងនៃការបង្កើតកម្មសិទ្ធិបញ្ញានេះគឺដើម្បីលើកទឹកចិត្ត ដល់អ្នកបង្កើតនូវការងារថ្មីៗ ដែលផ្តល់ឲ្យអ្នកនិពន្ធ គ្រប់គ្រងបាននូវចំណូលពីការបង្កើតរបស់គេ។ កម្មសិទ្ធិបញ្ញាគឺអាចនិយាយបានថា វាជាអធិបត្តេយ្យភាព ដែលមានន័យថា អ្វីដែលពួកគេធ្វើ មិនបានពង្រីក ឲ្យរួចផុត ពីការគ្រប់គ្រង នៃរដ្ឋណាមួយទេ លុះត្រាតែរដ្ឋនោះបានចូលរួម និងកិច្ចព្រមព្រាងជាអន្តរជាតិ។ សព្វថ្ងៃនេះ បើទោះបីជាមានការទាក់ទង ជាមួយ និងប្រទេសជាច្រើនតែ មានការចូលរួមមានចំនួនតិចតួចក្នុងការព្រមព្រាង។ កំឡុងពេលដែលមានទ្រង់ទ្រាយ នៃច្បាប់កម្មសិទ្ធិបញ្ញាជាតិ បានធ្វើឲ្យបមាណីយកម្ម ទៅក្នុងកិច្ចព្រមព្រាង កម្មសិទ្ធិបញ្ញាអន្តរជាតិ។

ច្បាប់កម្មសិទ្ធិបញ្ញា

កែប្រែ

ច្បាប់កម្មសិទ្ធិបញ្ញានៃប្រទេសទាំងអស់ត្រូវតែមានសណ្ឋានតែមួយ។ តួយ៉ាង ថិរវេលានៃកម្មសិទ្ធិបញ្ញា គឺពេញមួយជីវិត របស់អ្នកបង្កើត បូកនិង ៥០ ឬ ១០០ឆ្នាំ ចាប់ពីអ្នកនិពន្ធនោះបានស្លាប់ ឬក៏រយៈពេលកំណត់ ដែលជនអនាមិក ឬក៏មានការកែប្រែថ្មី។ សាលាក្តីខ្លះទាមទារឲ្យ មានការកាន់ទម្រង់និយម ដើម្បីបង្កើតកម្មសិទ្ធិបញ្ញា ប៉ុន្តែការទទួលស្គាល់ កម្មសិទ្ធិបញ្ញា នៅក្នុងការបំពេញការងារ ដោយគ្មាន ការចុះឈ្មោះជាផ្លូវការ ។ ជាទូទៅ កម្មសិទ្ធិបញ្ញា អាចបង្ខំឲ្យមានបញ្ហាស៊ីវិល ថ្វីបើ សាលាក្តីខ្លះបានអនុម័តការដាក់ទោសក៏ដោយ។ សាលាក្តីជាច្រើន បានទទួលស្គាល់ដែនកំណត់នៃកម្មសិទ្ធិបញ្ញា អនុញ្ញាតជាពិសេសដោយយុត្តិធម៌ ដើម្បីផ្តល់សិទ្ធិដល់អ្នកបង្កើតថ្មី និងផ្តល់ឲ្យអ្នកប្រើប្រាស់ នូវសិទ្ធិយ៉ាងជាក់ស្តែង។ ការអភិវឌ្ឍនៃ ប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាញបច្ចេកវិទ្យាកុំព្យូទ័រ មានភាពឆាប់រហ័ស នូវការកែប្រែជាថ្មីយ៉ាងពិសេស។ ការណែនាំ ថ្មីមានភាពពិបាក ដល់កម្មសិទ្ធិបញ្ញា និងបំផុសគំនិតបន្ថែមលើការប្រកួតប្រជែង ទៅលើច្បាប់មូលដ្ឋាននៃកម្មសិទ្ធិបញ្ញា។

 

ឯកសារយោង

កែប្រែ
  1. Owen, Lynette (2001) Piracy Association of Learned and Professional Society Publishers 14(1) p. 67.
  2. "Urheberrechtsverletzungen im Internet: Der bestehende rechtliche Rahmen genügt". Ejpd.admin.ch. Archived from the original on 2014-08-19. Retrieved 2012-06-08.