ណារ៉ុង
វិសយ័កសិកម្មនិងចំណេះដឹង
កែប្រែបង្កើតគេហទំព័រផ្ទាល់ខ្លួននេះឡើង គឺដើម្បីកត់ត្រានូវកំណត់ហេតុ យោបល់ និងទស្សនៈផ្ទាល់ខ្លួន ព្រមទាំងរូបថតផ្សេងៗ ដែលខ្ញុំបានថតនៅតាមទីជនបទ ស្រែចំការក្នុងស្រុកខ្មែរយើង។ ខ្ស្រឡាញ់ចូលចិត្តទេសភាពជនបទស្រែចំការ ណាស់… ហេតុនេះហើយបានជាខ្ញុំជ្រើសរើសឈ្មោះរបស់គេហទំព័រផ្ទាល់ខ្លួន របស់ខ្ញុំថា “ស្រុកស្រែ“…។
ខ្ជាអ្នករស់នៅជនបទ ស្រែចំការ ដូចអ្នកស្រែចំការខ្មែរយើងទូទៅដែរ… គឺជាអ្នកស្រុកដែលរស់នៅតាមបណ្តោយដងទន្លេបាសាក់ត្រើយខាងកើត…។ បច្ចុប្បន្នខ្ញុំប្រកបការងារជាបុគ្គលិកសាមញ្ញៗ ធម្មតានៅក្នុងអង្គការមនុស្សធ៌មមួយ។ ឆ្លៀតពេលទំនេរក្នុងថ្ងៃឈប់សំរាក ខ្ញុំនឹងចូលរួមចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង ព្រមទាំងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំដែលមានទាំងប៉ុន្មាននៅទីនេះ
ហើយខ្ញុំក៍សប្បាយរីករាយក្នុងការរៀនសូត្រនូវចំណេះដឹងទាំងឡាយ ពីអ្នកដែលនៅជុំវិញខ្ញុំក្នុងទីនេះដែរ…
ប្រទេសកម្ពុជា បង្កើនការដាំដុះផលិតផលកសិកម្មគួរអោយកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែប្រទេសក្រីក្រមួយនេះនៅប្រឈមនឹងកង្វះខាតប្រព័ន្ធធារាសាស្រ្ត ខ្វះទីផ្សារនិងខ្វះរោងចក្រកែច្នៃ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកជំនួញមកពីក្រៅប្រទេសនិងអ្នកជំនួញនៅក្នុងប្រទេសកម្ពុជាបានបោះទុនវិនិយោគយ៉ាងច្រើនទៅក្នុងវិស័យកសិកម្ម ដូចជា៖ការដាំកៅស៊ូ ដាំដំឡូងមី ដំាពោត ដាំដើមមៀន ដាំសណ្តែកសៀង ដាំធូរេន ដាំស្វាយ ដាំស្រូវនិងដំណាំកសិកម្មជាច្រើនមុខផ្សេងទៀត។
ជាតួលេខពិតប្រាកដ គេមិនទាន់មាននៅឡើយទេប៉ុន្តែអ្នកជំនួញជាច្រើនបានរំពឹងទុកជាមុនថា មុខរបររកស៊ីដែលចំណេញបានប្រាក់ច្រើននាពេលអនាគតគឺវិស័យកសិកម្ម។ អ្នកជំនួញខ្លះមានដីរាប់រយហិកតាសម្រាប់ធ្វើស្រែនិងដាំដំណាំកសិកម្ម។ អ្នកជំនួញខ្លះទៀតមានដីដល់ទៅរាប់ម៉ឺនហិកតាសម្រាប់ធ្វើកសិកម្មនាពេលអនាគត។
និន្នាការងាកមកធ្វើកសិកម្មនេះទើបចាប់់ផ្តើមមានចលនាខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ កាលពីពេលមុន អ្នកជំនួញខ្មែរចូលចិត្តរកស៊ីជួញដូរដីធ្លីជាជាងធ្វើកសិកម្ម។ វិស័យកសិកម្មត្រូវបានគេមើលរំលងយ៉ាងឆ្ងាយបើទោះបីជាប្រទេសក្រីក្រមួយនេះជាប្រទេសកសិកម្មក៏ដោយ។
ប៉ុន្តែឥឡូវនេះ ការដាំដុះដំណាំកសិកម្មបាននិងកំពុងកើនឡើងគួរអោយកត់សម្គាល់។ ការដាំដុះកើនឡើងមែន ប៉ុន្តែបញ្ហាប្រឈមក៏មានច្រើនដែរ។ បញ្ហាប្រឈមធំៗមានពីរ។
ទី១ ៖ បញ្ហាកង្វះខាតប្រព័ន្ធធារាសាស្រ្តនិងបញ្ហាកង្វះទីផ្សារ។
ចំពោះ បញ្ហាទីមួយនេះ ប្រជាកសិករខ្មែរនិងអ្នកជំនួញផ្នែកកសិកម្មបានប្រឈមតាំងពីយូរយារ ណាស់មកហើយ។ ហើយវានៅតែបន្តប្រឈមដដែល។ រដ្ឋាភិបាលបានដឹងបញ្ហានេះច្បាស់ហើយ អ៊ីចឹងហើយទើបក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលបានព្យាយាមជួសជុល ស្តារ កែលម្អប្រព័ន្ធធារាសាស្ត្រចាស់ៗឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលបាននិងកំពុងកសាងបណ្តាញប្រព័ន្ធធារាសាស្រ្តថ្មីៗមួយចំនួបន្ថែមទៀត។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ក៏ប្រទេសកម្ពុជានៅខ្វះប្រព័ន្ធធារាសាស្រ្តយ៉ាងច្រើនដើម្បីស្រោចស្រពដីដាំកសិកម្ម។
វិស័យកសិកម្មខ្មែរមិនអាចលូតលាស់ដូចប្រទេសមួយចំនួននៅជិតខាងកម្ពុជាបានទេប្រសិនបើប្រទេសនេះនៅតែធ្វើស្រែប្រវ៉ាស់នឹងមេឃ ហើយបច្ចេកទេសកសិកម្មនៅទន់ខ្សោយ។ កសិកម្មកម្ពុជានៅពេលបច្ចុប្បន្ននេះគឺជាកសិកម្មរបៀបគ្រួសារភាគច្រើនពោលគឺកម្ពុជាមិនទាន់ឈានដល់បរិបទកសិកម្មពាណិជ្ជកម្មនិងឧស្សាហកម្មនៅឡើយទេ។
អ្វីគូររៀន? អ្វីមិនគូររៀន?
កែប្រែជាទូទៅ ធម្មតាជាតិរបស់មនុស្សពុំមានអ្វីខុសគា្នប៉ុន្នានទេ ប៉ុនែ្តការរៀនយល់ដឹង ធ្វើអោយមនុស្សខុសប្លែកពីគា្ន
ប្រការដែលគូររៀនយល់ដឹង
កែប្រែប្រការដែលយើងគូររៀន មានដូចជា: -ទស្សន:និងទំនោរនិយមដ៏ល្អប្រពៃ -ចំណេះដឹងដែលមានប្រយោជន៏ដល់សុខភាពផ្លូវកាយ -កត្តាដែលនំាអោយមានប្រយោជន៏ដល់សុខភាពផ្លូវចិត្ត -ចំណេះដឹងដែលមានប្រយោជន៏ដល់តូនាទីនិងការទទូលខុសត្រូវរបស់ខ្លូន -កំហុសពីអតីសតកាល........
ដើម្បីសម្រេចការរៀនអោយបានពេញលេញ
កែប្រែយើងត្រូវអនុវត្តអោយបានតាមដំណាក់កាលទំាងបីគឹ: ១ បើកចំហរចិត្ត មានចិត្តចង់រៀន ស្គាល់តម្លៃនៃការរៀន ២ យកអី្វដែលរៀន មកគិតត្រិះរិះអោយបានយល់ច្បាល់ ៣ យកចំណេះទៅបំពេញអោយកើតជាប្រយោជន៏ក្នុងផ្លូវល្អ និងនាំទៅដល់ការផ្លាស់ប្តូរទស្សន: និងការលើកតម្លៃនៃអ្វីល្អៗ តែយើងក៏មិនត្រូវបំភ្លេចដែរថា យើងត្រូវមានកគោលបំណងជាមុន ព្រោះបើគា្មនគោលដៅអី្វ វាក៏គា្មនថាមពលអោយចង់រៀនដែរ៕
យល់ដឹងអំពីខូក្បាល
កែប្រែមនុស្សមា្នក់ៗសុទ្ធតែមានខូក្បាល និង កោសិកាខួក្បាល គឺជាអី្វដែលអស្ចារ្យបំផុត ខូក្បាលមួយដុំនេះ បង្កប់ទៅដោយអានុភាពដ៏ខំា្លងខ្លា ប៉ុនែ្តគឺជាការគូរអោយស្តាយ ដោយសារតែមនុស្សបច្ចុប្បន្ន ប្រើជីវិតអោយរសាត់ពីមួយថ្ងៃទៅមួយថៃ្ងដោយពុំមាន ឪកាសនិងបានដឹងថា មានកំណប់ទ្រព្យុដ៏មានដំលៃលាក់បង្កប់នៅក្នុងខូក្បាលរបស់ ខ្លូនសោះឡើយ។
តើខួក្បាលល្អ អាស្រយ័លើដំណពូជដែរឬទេ?
កែប្រែមានពេលចៃដន្យខ្លះ យើងឃើញនរណាម្នាក់រៀនពូកែ ធ្វើអី្ចៗសុទ្ធតែល្អគ្រាប់យ៉ាង ចំណែកខ្លូនឯងវិញធ្វើអ្វីមិនបានល្អដូចគេ និងនឹកអន់ចិត្តតែខ្លូនឯង បានតែគិតថា កមពីរគេធ្វើបុណ្យល្អ ឯខ្លុនឯងប្រហែលជា ពុំមានថៃ្ងដូចគេឡើយ ខ្ញុំសូមជម្រាប់ថា អ្នកគិតខុសហើយ សូមគិតសាជាថ្មីឡើងវិញ។
តើយើងអានសៀវភៅនេះដើម្បីអ្វី?
កែប្រែចំណែកតិចនិចនៃការអាន៥ដំណាក់កាលមាន: ១ ត្រៀមអាន (prepare) ២ អានព្រាង(preview) ៣ អានត្រូសៗ(passive Reading) ៤ អានសរុប(Active Reading) ៥ ជ្រើសអាន(Selective Reading).