ទឹមឈុយផ្នែកទំនាក់់ទំំនងសង្គម
សូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់វិគីភីឌារបស់ខ្ញុំបាទទឹមឈុយដែលជាសិស្សផ្នែកទំនាក់ទំនងសង្គមនឹងសារព័ត៍មាននៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប។
ខ្ញុំបាទមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិតាអៀក ឃុំ សំរោងក្រោម ស្រុក បន្ទាយមាស ខេត្តកំពតហើយខ្ញុំបាទមានបងប្អូន៥នាក់ខ្ញុំជាកូនទី៤។ខ្ញុំបាទកើតនៅថ្ងៃព្រហស្សតិ៍ទី០៣ខែកុម្ភះឆ្នាំ១៩៩៩។
អត្ថបទណែនាំអំពីក្រុងកំពត
ក្រុងកំពត ខេត្តកំពត
រង្វង់មូលធូរេននៅក្រុងកំពត អត្ថបទនេះនិយាយអំពី ក្រុងកំពត ចំណែកខេត្តកំពត សូមចុច នៅទីនេះ ក្រុងកំពត គឺជាក្រុងមួយដែលស្ថិតនៅ ខេត្តកំពត អតីតកាលជា ស្រុកកំពង់បាយ មានផ្ទៃដីចំនួន៥៤០០ហិចតា។ ក្រុងមានប្រជាជនប្រហែលចំនួន ៣៩១៨៦នាក់។[១] ហើយក្រុងនេះមានព្រែកមួយដែលនៅចំកណ្តាលក្រុងហើយមានស្ពាន់៣គឺ ស្ពានចាស់ ស្ពានថ្មី និងស្ពានដែក(ស្ពានរទេះភ្លើង)។ បើយើងចង់ធ្វើដំណើរទៅក្រុងកំពតយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣ពីភ្នំពេញទៅខេត្តកំពតបន្ទាប់មកយើងនិងទៅដល់ក្រុងកំពត។ នៅទីនោះមានកន្លែងកំសាន្តច្រើនណាស់ ដូចជា ការទស្សនាអាគារចាស់ៗ រមណីដ្ខាន ដូចភ្នំបូកគោ រមណីយទឹកឈូរ វារីអគ្គីសនីភ្នំកំចាយ ឆ្នេរព្រែក្រុងកំពត និងកន្លែងដែរមានទឹកធ្លាក់ជាច្រើនក្នុងក្រុងកំពត ។ សាលាខេត្តកំពតបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរដើម្បី ជាប្រយោជន៏ដល់ប្រជាជនដែលរស់នៅ ក្នុងក្រុងកំពតមានការងារធ្វើច្រើន និងមានជីវភាពធូរធារស្របតាមយុត្តិសាស្រ្ត របស់រាជរដ្ឋាភិបាលបច្ចុប្បប្ន។ ម៉្យាងទៀតក្រុងកំពតក៏ជា ក្រុងមួយដែរមានសក្កានុពលផ្នែកសេដ្ឋកិច្ចផងដែរ ពីព្រោះថា ក្រុងកំពតគឺជាក្រុងដែរស្ថិតនៅជិតសមុទ្រ ដូច្នោះទើបក្រុងនេះមានមនុស្ស នៅច្រើនដោយសារតែប្រជាជនងាយស្រួលក្នុងការរស់ នៅ ហើយនិងប្រកបរបរចិញ្ចឹមជីវិត ហើយពួកគេប្រកបរបរដូចជា នេសាទត្រី ធ្វើស្រែចំការ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំបន្លែ កម្មករសំនង់ ធ្វើឡួរ ធ្វើការងាររដ្ឋ ហើយនិងមានការងារច្រើនផ្សេងពីនេះថែមទៀត។ ហើយពេលនេះប្រជាពលរដ្ឋដែររស់ខេត្តកំពតមានការសប្បាយដោយសារ តែទំនប់វារីអគ្គីសនីដែលនៅ លើភ្នំកំចាយបានបើកដំនើរការទំនប់វារីអគ្គីសនីនេះ និង អាចជូយសន្សំថវិការរបស់ប្រជាជនបានមួយចំណែកផងដែរ ដោយសារតែវាមានតំលៃថោកជាងមុនបន្តិច។ នៅថ្ញៃអនាគតទំនប់វារីអគ្គីសនីគឺជា កន្លែងមួយដែរមានសម្រស់ស្រស់ស្អាតដោយសារ តែសម្រស់ព្រៃភ្នំដែលមានពណ៏បៃតង ហើយនិងទំនប់ទឹកដ៏ធំដែលស្ថិតនៅ កណ្ដាលជន្លោងភ្នំមានទឹកមានរាប់លានគីប មិនតែប៉ុននិងថែមមានហ្វូងត្រីដែលមានពណ៏ឆើតឆាយបានរស់នៅ ទីនោះយ៉ាងសប្បាយរីករាយ ហើយមានការរំពឹកទុកថាទំនប់វារីគ្គីសនីនេះអាចនិងទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានរហូតដល់រាប់រយនាក់រឺអាចច្រើនជាងនេះ ពីព្រោះទំនប់នេះមានសំរស់ស្រស់ត្រកាល ដោយសារព្រៃព្រឹក្សាអ្នកតាវល្លឹកពណ៌បៃតងខៀវស្រងាត់ បើនិយាយពីទំនប់វារីអគ្គីសនីវិញ គឺវាមានលក្ខណខ្ពស់ធំត្រដាតផុតកន្ទុយភ្នែក គឺកំពស់ ១០០ ម ពីផ្ទៃក្រោមទៅផ្ទៃលើ ហើយទទឹកវិញមានប្រវែងរាប់រយម៉ែតបើសិនមើលពីឡើងគួរអោយ រន្ធត់មែនទែនហើយត្រឹមតែប៉ុណ្តោះនៅមានទិត្ថភាពជាច្រើនទៀតដូចជាៈ ការថតរូបអំពីទំនប់ ការរូងភ្នំ ការថតហ្វូងសត្វ ការទេសភាពភ្នំព្រៃព្រឹក្សាអ្នកតាវល្លឹ ហើយនិងការស្ទូងត្រីលេងកំសាន្តជាដើម។ បើសិនជាអ្នកចុះមកក្រោយប្រហែល ១ គម និងកន្លែងដែលគេអោយឈ្មោះថា រមណីយដ្ឋានទឹកឈូរដែលនៅ ឆ្ញាយប៉ុន្មានពីទំនប់វារីអគ្គីសនីកំចាយមា ហើយមនុស្សដែររស់តំបន់នោះភាគច្រើនជាអ្នកធ្វើចំការ លក់ម្ហូមអាហារនៅរមណីយដ្ឋានទឹកឈូរ ហើយនិងឡើយកាប់ឈើនៅលើភ្នំ ហើយប្រជាជននៅមានជីវភាពធូធារគួរសម។ និយាយពីមានចំងាយ ៥ គីឡូម៉ែត្រពីក្រុងកំពត ។ មាតិកា [លាក់] ១ ភ្នំបូកគោហើយនិងរមណីយដ្ឋានទឹកឈូរ ២ ដំនាំកសិកម្មនិងធូរេនក្នុងក្រុងកំពត ៣ ឃុំ ៤ សេចក្ដីបញ្ជាក់ ភ្នំបូកគោហើយនិងរមណីយដ្ឋានទឹកឈូរ[កែប្រែកូដ]
ទេសភាពមើលពីកំពូលភ្នំបូកគោមើលទៅខាង ក្រោម សព្វថ្ញៃនេះមានេជនបរទេសបានទៅទស្សនាឧទ្យានជាតិព្រះមុនីវង់បូកគោ(ភ្នំបូកគោ)ហើយភ្នំបូកគោ មានចម្ងាយប្រមាណ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពតឆ្ពោះទៅភាគខាងលិច។ នៅលើកំពូលភ្នំមានកាស៊ីណូមួយកសាងឡើងក្នុងជំនាន់អនានិគមបារាំង សម្រាប់ពួកគេមកកំសាន្តលេងនៅគ្រប់រដូវ។ ក្រៅពីនោះនៅមានទីវត្តអារាមដែលមានឈ្មោះថា វត្តសំពៅប្រាំ យកតាមលំនាំរូបផ្ទាំងថ្មនៅទីនោះមានរាងដូចសំពៅចំនួនប្រាំ។ នៅទីនោះគេក៏អាចគយគន់នូវទស្សនីយភាពធម្មជាតិ ដែលស្ទើរតែមិនអាចដកចិត្តបាននោះគឺ ជ្រលងជ្រោះសែនជ្រៅប្រកបដោយព្រៃឈើខៀវស្រងាត់មានពពកបាំងតិចៗផង។ គេក៏អាចគយគន់ទិដ្ឋភាពទីរួមខេត្តកំពតពីលើកំពូលភ្នំកំពស់១០៧៥ម៉ែត្រនេះផងដែរ។ ក្រៅពីការទស្សនាសំនង់អគារប្រវត្តិសាស្ត្ររួចហើយ ទេសចរអាចទៅកំសាន្តជាមួយនឹងធម្មជាតិវិញម្ដងគឺ ទឹកជ្រោះដ៏សែនត្រជាក់៣ថ្នាក់ និងតំបន់ពពកវិលដែលមានអាកាសធាតុត្រជាក់ខួបប្រាំងខួបវស្សាមានពពកផាត់ទៅផាត់មក។ កាលពីមុន បូកគោជាទីកន្លែងសំរាប់សំរាកលំហែកាយរបស់ពួកអាណានិគមបារាំងក្នុងការផ្លាស់ប្តូរធាតុអាកាសនៃតំបន់វាលរាបទីតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូចជាមានផ្ទាំងថ្មដាធំៗជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះនៅកណ្តាលវាល ខ្លះទៀតមើលទៅមានរាងដូចជារូបសត្វផ្សេងៗ ឬ ជារាងសំពៅ...។បើយើងឡើងមើលពីកំពូលភ្នំបូកគោ គេអាចមើលឃើញនូវទិដ្ឋភាពអស្ចារ្យជាច្រើនដូចជា ផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃនិង រុក្ខជាតិពណ៌ខៀវស្រងាត់។ បើនិយាយពីភ្ញៀវទេសចរដែលមកទស្សនាកំសាន្តនៅទីនេះ គឺមកពីជុំវិញពិភពលោកទាំងអស់។ប៉ុន្តែបើនិយាយពីភ្ញៀងអន្តរជាតិវិញភាគច្រើនជា ភ្ញៀវដែលមកពីបណ្តាលប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែល។ នៅតាមផ្លូវឡើងទៅកាន់កំពូលភ្នំបូកគោគឺ ផ្លូវមានលក្ខណៈស្រស់ស្អាត មានរុក្ខជាតិពណ៌បៃតងស្រស់បំព្រង់រហូតដល់កំពូភ្នំតែម្ដង មិនត្រឹមតែប៉ុណ្តោះ នៅពេលធ្វើដំណើរឡើងទៅកាន់កំពូលភ្នំនោះយើងអាចឃើញ ហ្វូងបក្សាបក្សី សត្វស្វា ហើយនឺងសត្វព្រៃផ្សេងៗទៀត។ ពេលទៅដល់កំពូលភ្នំយើងនិង ឃើញកាស៊ីនូមួយដែលមានអាយុច្រើនឆ្នាំប៉ុន្តែវានៅមានសភាពរឹងមាំដដែល ហើយយើងអាចស្រូយយកខ្យល់ដ៏បរិសុទ្ធនៅភ្នំកំពូលភ្នំនោះ។ យើងអាចថតរូបភាជាច្រើនដូចជាៈ ផ្ទៃសមុទ្រ កាស៊ីណូដែលមានអាយុកាលរាប់រយឆ្នាំ សណ្ឋាគារដែលមានស្រស់ស្អាត និងទេសភាពរុក្ខស្រស់ស្អាតជាច្រើ់នទៀតដែលមាននៅលើនោះ។ រមណីយដ្ឋានទឹកឈូ៖ គឹជារមណីយដ្ឋានធម្មជាតិមួយដែលមានចម្ងាយ៨គីឡូម៉ែត្រ ពីទីរួមខេត្ត។តំបន់នេះមានទឹកធ្លាក់តាមជ្រលងភ្នំកំចាយរហូតដល់ទីរួមខេត្តកំពត ដែលជាប្រភពទឹកសាបយ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅជុំវិញទីរួមខេត្ត។ ទឹកធ្លាក់ថ្លាឈ្វេងមើលឃើញបាតហូររេញៗ ពេលខ្លះហូរខ្លាំងកាត់ផ្ទាំងថ្មដាធំៗបែកផ្កាត្រែងគេអាចធ្វើដំណើរឆ្លងកាត់ផ្ទៃទឹកបានតាមរយៈស្ពានយោលមួយខ្សែ ដែលសន្ធឹងខ្លួនរង់ចាំទទួលទេសចរ។ ក្រៅពីការងូតទឹកកំសាន្ត គេក៏អាចគយគន់នូវទេសភាពចម្ការដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋនៅអមសងខាងទឹកធ្លាក់នោះផងដែរ ជាពិសេស ចម្ការធូរេនដ៏ល្បីល្បាញរបស់ខេត្តនេះ។ មិនឆ្ងាយពីទីនេះប៉ុន្មាន សួនសត្វ និង សួនដំណាំទឹកឈូបានកំពុងអន្ទងអារម្មណ៍អ្នកទស្សនាឱ្យឈានជើងចេញមិនរួចក្រោយពីត្រលប់ពីកំសាន្តនៅទឹកធ្លាក់ហើយនោះ។ គេតែងឈៀងចូលទៅមើលសត្វប្លែកៗ ច្រើនប្រភេទរួមទាំងទទួលអារម្មណ៍ស្រស់ថ្លាជាមួយចម្ការដំណាំផ្លែឈើ មានដូចជា ធូរេន សាវម៉ាវ មង្ឃុត ជាដើម។ ដំនាំកសិកម្មនិងធូរេនក្នុងក្រុងកំពត[កែប្រែកូដ] ស្រូវគឺជាទិន្នផលកសិកម្មចម្បងសម្រាប់ក្រុងកំពត។ ដីរាប់រយហិនតាត្រូវបានរក្សាទុកសម្រាប់ដាំស្រូវដោយមានទិន្នផលជាមធ្យមខ្ពស់ចំនួនច្រើនតោនក្នុងមួយហិចតានៅរដូវវស្សា ។ ផ្លែឈើក៏ជាដំណាំសំខាន់នៅក្នុងក្រុងកំពតផងដែរ ។ជាពិសេសទុរេន ដំណាំម្រេច ស្វាយ ដូង ហើយនឹងដំណាំហូបផ្លែជាច្រើនទៀតផងដែល។ ម្រេចក្រុងកំពត ទទួលបានការគាំទ្រង់ច្រើនផងដែលពីសំណាក់មនុស្សជាច្រើនជុំវិញប្រទេស និងពិភពលោកុ។ បច្ចុប្បន្ននេះ ម្រេចខ្មៅ ក្រុងកំពត ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅអឺរ៉ុប។ ចំការម្រេចនៅក្រុងកំពត ផ្តល់ទិន្នផលរហូតដល់បានច្រើន តោនក្នុងមួយហិតា។ បន្លែត្រូវបានដាំនៅលើផ្ទៃដីប្រហែល ច្រើនហិចតាផងដែល ហើយផ្គត់ផ្គង់ដល់រាជាធានីភ្នំពេញ។ ការនេសាទ និងការដាំសារាយសមុទ្រក៏មានសារៈសំខាន់ចំពោះ សេដ្ឋកិច្ចក្រុងផងដែរ។ ក្រុងកំពតនាពេលបច្ចុប្បន្ននេះក៍មានការចិញឹមសត្វបក្សាបក្សីនឹងពាហណៈ ហើយនឹងត្រីផងដែល ដូចជាៈ មាន់ ទា គោ ក្របី សេះ ហើយនិងការចិញឹមត្រីជាលក្ខណៈគ្រួសារទៀតផង ។ ធុរេនក្រុងកំពតត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ជាពិសេសនៅតំបន់ទឹកឈូ។ ប្រជាជនក្រុងកំពត ក៏ប្រសព្វណាស់ដែរក្នុងការចិញ្ចឹមសត្វសំរាប់បម្រើវិស័យកសិកម្ម និងសំរាប់លក់ផលិតផលនៅលើទីផ្សារផងដែរ។ ធូរេនគឺជាផ្លែឈើហូបផ្លែដែលមានរស់ជាតិឆ្ញាយពិសា ហើយតំលៃថ្លៃជាងផ្លែផ្សេងៗទៀតនៅក្នុងក្រុងកំពតរបស់យើង ហើយវាមានច្រើនជាងគេគឺនៅតំបន់ទឹកឈូរ។ នៅទីនោះប្រជាជានមានការងារធ្វើច្រើន ដែរធ្វើអោយជីវៈភាពសមរម្យជាតំបន់ខ្លះៗក្នុងក្រុងកំពតរបស់ ។ ឃុំ[កែប្រែកូដ] ក្រុងនេះមាន ឃុំចំនួនប្រាំគឺៈ ១ ឃុំកំពង់កណ្កាល ២ ឃុំក្រាំងអំពិល ៣ ឃុំកំពង់បាយ ៤ ឃុំអណ្តូងខ្មែរ ៥ ឃុំត្រើយកោះ សេចក្ដីបញ្ជាក់[កែប្រែកូដ] ក្រុងកំពត គឹ Jump up ↑ General Population Census of Cambodia, 1998: Village Gazetteer, National Institute of Statistics, February, 2000
Start a discussion with ទឹមឈុយផ្នែកទំនាក់់ទំំនងសង្គម
Talk pages are where people discuss how to make content on វិគីភីឌា the best that it can be. Start a new discussion to connect and collaborate with ទឹមឈុយផ្នែកទំនាក់់ទំំនងសង្គម. What you say here will be public for others to see.