យ៉ែម បុញ្ញឫទ្ធិជាអ្នកណា?(Who is Yem Ponharith?) គាត់ជាជនបង្កប់ ឬលក់ខ្លួនឱ្យគេ​?

កែប្រែ

យ៉ែម បុញ្ញឫទ្ធិជាអ្នកណា? គាត់ជាជនបង្កប់ ឬលក់ខ្លួនឱ្យគេ?

ឯកសារ:Who is Yem Ponharith?.jpg
យ៉ែម បុញ្ញឫទ្ធិ ជាអ្នកណា?

អ្នកនយោបាយក្តាមគ្រោង ដែលគេធ្លាប់ឮ ឬស្គាល់ គេដាក់​ងារ​ឱ្យ​លោក​បែបនេះ ក៏ព្រោះតែជាញឹកញយលោកតែងលើកយករឿង “សត្វ​គ្រៀល កុំដៀលក្តាមគ្រោង” ឬ ”ចេះឯង ឱ្យក្រែងចេះគេ” ក្នុង​ន័យ​អប់រំផង ដាក់តឿនក្រើនរំឮកថផង នៅក្នុងភាពប៉ិនប្រសព្វ​របស់លោកក្នុងវេទិកាជួបជាមួយប្រជាពលរដ្ឋ គឺ លោក យ៉ែម បុញ្ញឫទ្ធិ។ លោក យ៉ែម បុញ្ញឫទ្ធិ ជាកូនរបស់អតីតអ្នកតំណាងរាស្រ្តមួយរូបនៅមណ្ឌគីរីវង់ ខេត្តតាកែវ ក្នុងសម័យសង្គមចាស់ គឺ លោក យ៉ែម ងឹម ។ លោក ជាអ្នកនយោបាយជំនាន់ក្រោយ ។ លោកក្លាយជាអ្នក​តំណាង​រាស្រ្ត​ក្រោយការបោះឆ្នោតឆ្នាំ២០០៨ កូតាពីគណបក្សសិទ្ធិមនុស្ស នៅមណ្ឌលព្រៃវែង។ មុនចូលរួមជាមួយគណបក្សសិទ្ធិមនុស្សដែលបង្កើតឡើងដោយលោក កឹម សុខា លោក ប៉ែន សុវណ្ណ និងឥស្សរជនជាច្រើនរូបទៀត លោក យ៉ែម បុញ្ញឫទ្ធិ ធ្លាប់ជាស្ថាបនិកគណបក្សជាតិខ្មែរ ដែល​បង្កើត​ឡើងដោយលោក សម រង្ស៊ី និងឥស្សរជនខ្មែរ​មួយ​ចំនួន​ផ្សេង​ទៀត។ បុគ្គលិកលក្ខណៈរបស់លោក លោកយ៉ែម បុញ្ញឫទ្ធិជាមនុស្ស​ប្រាកដ​និយម ច្បាស់ការ ធ្វើមែន និងទាមទារតកវិជ្ជា ឬសមហេតុផល។ ដោយ​ជាមនុស្សប្រាកដនិយមពេក សាច់ការការពេក មិនលេង​សើច្រើន លោក ជាមួយយុវជនខ្មែរ និងឥស្សរជនមួយចំនួនទៀត ត្រូវបានបញ្ឈប់ពីគណបក្សជាតិខែ្មរ ដែលក្រោយ​មក​ក្លាយ​ជា​គណបក្ស​សមរង្ស៊ី និងចុងក្រោយគណបក្សភ្លើងទាន។ លោក យ៉ែម បុញ្ញឫទ្ធិ ចូលប្រលូកក្នុងឆាកនយោបាយនៅក្នុងស្រុកខ្មែរ គាត់​នៅ​តែ​ប្រកាន់​គោលការណ៍ភាពប្រាកដនិយម ហើយ​លោក​ឱ្យ​តម្លៃ​ខ្ពស់​លើ​ការ​អប់រំបណ្តុះបណ្តាលយុវជន បណ្តុះអ្នកបន្តវេន ហើយ​លោក​តែង​តែ​ផ្តល់​គំនិតទៅកាន់យុវជន សកម្មជន ឬថ្នាក់ដឹកនាំជាសិក្ខាកាម អោយនិយាយដោយមានមូលដ្ឋានច្បាស់លាស់ ផ្អែកលើកាពិត ជៀស​វាងបំភ្លៃ បំភ្លើស និងបំភ្លេច ក្នុងគោល​បំណង​បំភ្លេច​បំផ្លាញ​អ្នក​​ដទៃ ឬញុះញុងខុសការពិត ឬ ជៀស​វាង​ការ​បង្ករ​ការ​ឈឺចាប់​ដល់​អ្នកដទៃជាដើម។

 ក. ការលះបង់របស់លោក៖ 

លោក បុញ្ញឫទ្ធិ បានលះបង់កិច្ចការរបស់លោកនៅឯប្រទេសបារាំង ចាកចោលប្រពន្ធ និងកូនៗជាទីស្រលាញ់ របស់លោក តាំងពីពួក​គេបាត​ជើងក្រហម(នៅជាទារក) ហើយទុក​ឱ្យភរិយា​របស់​លោក​មើល​ថែ(១ឆ្នាំទៅមើលកូនពីរដង) ឯរូប​លោក​វិល​ចូល​ប្រលូក​ធ្វើ​នយោបាយ​ជួយជាតិ ដោយារតែ​លោក​បារម្ភពី​ភាព​ស្ថិត​ស្ថេរ​នៃ​ទឹក​ដី និងពូជខ្មែរ។

 ខ. គុណសម្បត្តិរបស់លោក ៖

ក្នុង​នាទីជា​អគ្គលេខា​គណបក្សសិទ្ធិមនុស្ស ដែលកាលនោះមានតំណាងរាស្រ្តតែ៣រូបប៉ុណ្ណោះ គឺ លោក កឹម សុខា តំណាងរាស្រ្តមណ្ឌលកំពង់ចាម លោក អ៊ូ ច័ន្ទរិទ្ធិ តំណាងរាស្រ្តមណ្ឌលកណ្តាល និងរូបលោកជាអ្នកតំណាងរាស្រ្តខេត្តព្រៃវែង ។ ដោយតំណាងរាស្រ្តតិច ធនធានក៏តិច ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស​កាលនោះបែងចែកផ្លូវគ្នាធ្វើកិច្ចការដោយឥតឈប់សម្រាក ៣៦៥ថ្ងៃ/១ឆ្នាំ គ្មានសៅរ៍-អាទិត្យ។ ទី១ លោក កឹម សុខា ទទួលបន្ទុកវេទិការមូលដ្ឋាន ដើរពន្យល់និងជួបម្ចាស់ឆ្នោត ទី២ លោកអ៊ូ ច័ន្ធឬទ្ធិ ទទួលវេទិកាម្ចាស់ឆ្នោតតាមអង្គការ ឬវេទិការផ្សេងៗ ស្តាប់ទុក្ខកង្វល់របស់ម្ចាស់ឆ្នោត(CCHR , NDI ជាដើម។ល។) ចំណែកទី៣ រូបលោក និងសហការីទទួល​បន្ទុក​រៀប​ចំរចនា​សម្ព័ន្ធចុះមូលដ្ឋាន បណ្តុះបណ្តាលសកម្មជន រៀប​ចំកិច្ចការ​ផ្ទៃ​ក្នុងគណបក្ស និងឆ្លៀតបណ្តុះបណ្តាលយុវជន និងចូលរួមជាវាគ្មិនក្នុងវេទិការជាមួយប្រធានគណបក្ស ឬជាមួយវេទិការម្ចាស់ឆ្នោតទៀតផ្សេងៗផងដែរ ព្រោះដោយសារតំណាងរាស្រ្តមានតែ៣រូប ដូចនេះគ្មានទេ ថ្ងៃសម្រាក។ ដោយកិច្ចការច្រើន ហើយលោក និងថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្សយកចិត្តទុកដាក់ជាមួយយុវជន ទើបមានយុវជនយ៉ាងច្រើនដែលបានទៅរៀន ចង់ចេះ ចង់ដឹង និងចង់ជួយពីនយោបាយ អ្នកខ្លះក៏បានទៅជួយលោក ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត ក្នុងនោះក៏មានខ្ញុំម្នាក់ដែរ។ ដោយក្តីស្រលាញ់នយោបាយ និងរបៀបធ្វើការ ការដឹកនាំ ក៏ដូចជាគោលការណ៍របស់គណបក្សសិទ្ធិមនុស្សនៅពេលនោះ យើងខិតខំ ពួតដៃគ្នាគ្មានពេលឈប់ ជួយគ្នាដោយមិននឿយហត់ ឬនឿយណាយឡើយ ហើយទាំងធ្វើចាដោយពេញចិត្ត។ យុវជនស្ម័គចិត្តកាន់តែច្រើន ទីស្នាក់ការគណបក្សសិទ្ធិមនុស្សក្លាយជាមជ្ឈមណ្ឌលសិក្សា ទាំងវិជ្ជាជីវៈ(អង់គ្លេស កុំព្យូទ័រ ភាពជាអ្នកដឹកនាំ) និងនយោបាយពីមួយថ្ងៃទៅមួយថ្ងៃកើនឡើងឥតដាច់ មានសិស្ស និស្សិតរាប់ម៉ឺននាក់បានទៅស្គាល់ និងសិក្សានៅទីនោះ ហើយអ្នកមកជួយក៏កាន់តែច្រើនដែរ ។ ភាពជោគជ័យនេះ បានធ្វើឱ្យថ្នាក់ដឹកនាំកាន់តែមានកម្លាំងចិត្ត និងពង្រីកតាមបណ្តារខេត្តផ្សេងៗទៀត ហើយមហាជនកាន់តែស្គាល់ ជឿលើគណបក្សសិទ្ធិមនុស្ស ។ ជាលទ្ធផលឆ្នាំ២០១២ គណបក្សសិទ្ធិមនុស្សទទួលបានក្រុមប្រឹក្សាឃុំ-សង្កាត់ស្ទើរតែគ្រប់ឃុំ ហើយមានទាំងមេឃុំទៀតផង មុននឹងឈានដល់ការបង្កើតគណបក្សសង្រ្គោះជាតិ។ ពេលនោះយើង មិនហ៊ានថាការផុសផុលនៃយុវជនសម័យ២០១៣ ដោយសារការបណ្តុះបណ្តាលនេះទេ ។

 គ. បុគ្គលិកលក្ខណៈរបស់លោកវិញ៖

ដោយខ្ញុំបានស្គាល់រូបលោកជិត១០ឆ្នាំមក លោក យ៉ែម បុញ្ញឫទ្ធិ ជាមនុស្សច្បាស់ការ ប្រាកដនិយម មានហេតុផល ខ្ញុំមិនដឹងថា​លោកមិនចូលចិត្ត ឬយ៉ាងណាទេ ប៉ុន្តែ រឿងកម្មវិធី ស្រា ស្រី ល្បែងនានា ខ្ញុំមិនដែលឃើញលោកចាប់អារម្មណ៍ឡើយ។ បុញ្ញឫទ្ធិនេះ​ហើយ ដែលជានិច្ចកាលអប់រំឱ្យខ្មែរឈប់ផឹកស្រា ឱ្យខ្មែរមាន​ក្រមសីលធម៌ ឱ្យខ្មែរស្រលាញ់ជាតិ ស្រលាញ់មាតុភូមិ។ ដើរជាមួយលោក មានតែម្យ៉ាងគត់ គឺការងារ ចប់ការងារគឺសម្រាក ហើយពេលខ្លះការងារស្ទើរតែគ្មានពេលសម្រាកទៅទៀតក៏មាន។ និយាយពីសីលធម៌ស្ទើររកគ្មាន ឬក៏មានដែរតែខ្ញុំមិនទាន់ជួប? លោក យ៉ែម បុញ្ញឫទ្ធិ ជាមនុស្សមាត់ឆៅបន្តិច ចិត្តក្តៅបន្តិច តែចិត្តស្រួល មានទឹកចិត្ត។ មើលពីសម្បកក្រៅ លោកដូចជាម៉ៅស្វិត​បន្តិច ប៉ុន្តែជាក់ស្តែងមិនដូច្នោះទេ គឺសុទ្ធតែមានហេតុផល។ កាលដំបូង ឬកាលគ្រាតំណាងរាស្រ្តបីនាក់ ចាយ​ត្បិត​ត្បៀត​មែន​ទែន​(ព្រោះលុយដែលចំណាយនោះ កុំតែបានពីបងប្អូនស្រុកក្រៅ(បារាំង-អាមេរិក) កុំអីទៅមិចរួចទេ ណាស្នាក់ការ ណាចំណាយរដ្ឋបាល ណាចំណាយជួលវិទ្យុផ្សព្វផ្សាយ និងចំណាយផ្សេងៗ។ល។) ប៉ន្តែ ក្រោយមកដូចជាគ្រាន់បន្តិច នេះមកពីមានប្រភពចំណូលគ្រាន់ជាងមុន(ក្រោយឆ្នាំ២០១៤ )។

 ឃ. ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក៖

តាមដែលខ្ញុំដឹង និងស្គាល់លោក ចាប់តាំងពីឆ្នាំ២០០៨មក លោក​មិនមានសេសសល់ទ្រព្យអ្វីទេ គឺជួលផ្ទះគេនៅរហូតមក មែន​ហើយអាណត្តិចុងក្រោយ (២០១៥-២០១៧)នេះឃើញទិញបានផ្ទះមួយ ឮថា​មាន៣បន្ទប់ ហើយ​ឡើងនៅបានប្រហែល១ខែដែរ ក៏​ទៅ​បារាំង​ហើយចំពេលគេរម្លាយសង្រ្គោះជាតិល្មម (ផ្ទះហ្នឹងថាបង់រំលស់ផង)។ និយាយបែបហ្នឹងមិនមែនបង្អាប់ទេ ហើយក៏មិនមែនបញ្ជោរដែរ ស្តាប់ទៅថាលោកជាមនុស្សមិនចេះទុកដាក់រឿងលុយកាក់ ដោយព្រោះ​ប្រាក់ខែរាប់រយ រាប់ពាន់ហេតុអីមិនសល់? មើលគេ គេធ្វើតែ១ ឬមិនដល់មួយអាណត្តិផង ដីរាប់ភ្លេចមានទាំងចម្ការ មានទាំងដីឡូត៌ ផ្ទះរាប់កន្លែង ក្លាយជាអ្នកមានរស់ស្រួល។ ប៉ុន្តែ មិនដូច្នោះទេ ខ្ញុំឃើញផ្ទាល់ បើនិយាយពីចាយ សម្រាប់​ធ្វើការ​ងារ​ក្នុង​នាទីជាអ្នកតំណាងរាស្រ្ត បម្រើរាស្រ្ត គឺមិនសល់ទេ ណា​សោហ៊ុយ​ធ្វើ​ដំណើរ សាំងឡាន ប្រាក់កាតព្វកិច្ចទ្រទ្រង់គណបក្ស ទ្រ​ទ្រង់​បក្ស​ក្នុង​មណ្ឌលរបស់ខ្លួន ប្រាក់បម្រុង​យុទ្ធ​នាការ​បោះឆ្នោតម្តងៗ ។ល។ គឺមិនគ្រប់ទេ បើខ្ញុំវិញក៏ចាយមិនគ្រប់ដែរ ដូច្នេះមានតែមិនចុះធ្វើការទើបសល់លុយ ។ សំណួរសួរថា តើលោកបុញ្ញឫទ្ធិ ពិតជាលក់ខ្លួនឱ្យបក្ស​កាន់​អំណាច​ដូច​ដែលប្អូនមួយចំនួនថាមែនឬ? តើបងប្អូនណាថា សូម​បញ្ជាក់​ភស្តុតាងមក ឱ្យពួកយើងខ្ញុំបានដឹងផង។ តើហេតុអ្វីបានជាចោទ និងប្រមាថគាត់បែបនេះ? ឱព្រះអើយ បើអ្នកបានដឹងពីការពិត តើអ្នកមានវិប្បដិសារីប៉ុណ្ណាទៅ? មនុស្សខំលះបង់ ចោល ប្រពន្ធ ចោលកូន ធ្វើការគ្មានថ្ងៃសម្រាក ក៏ព្រោះតែអ្វី? មិនគួរណា គ្រាន់តែមានទស្សនៈផ្ទុយគ្នា មិនស្របគ្នា​ក្នុង​ការ​ដឹក​នាំ​បក្ស​​ដែលគេរម្លាយ ហើយបែរជាចោទ វាយប្រហារបែបនេះឡើយ។ យើងពិតជារន្ធត់ចិត្តណាស់ពេលដែលបើកបណ្តាញសង្គមឃើញបែបនេះ។ ថាបក្សកាន់អំណាចទៅ គេបង្កាច់បង្ខូច តែនេះមិត្តធ្លាប់​ធ្វើ​ការ​ជាមួយគ្នា ធ្លាប់ស្គាល់ពីបុគ្គលិកលក្ខណៈគ្នាជិតរាប់ឆ្នាំហើយ នៅឡើយបង្ខូចកិត្តិយសគ្នាទៀត។ ដូចជាលែងសមជាមនុស្សថ្លៃថ្នូរហើយ ។ រឿងទស្សនៈ ឬការមិនស្របគ្នាក្នុងការដឹកនាំ ហើយចោទថា បុញ្ញឫទ្ធិបំបែកនោះ យើងមិនជឿទេ ព្រោះតាមដែលដឹង បុញ្ញឫទ្ធិ​នេះហើយ ដែលជាមេដែក​​ទាញ​ចរន្ត​ប៉ូល​ទាំង​ពីរ​ឱ្យ​នៅ​រួម​គ្នា បក្ស​សង្រ្គោះជាតិ​ខ្លាំង​រឿង​ប្រជា​ប្រិយ​ភាព​មេទាំង​ពីរ​ជារឿង​ម្យ៉ាង តែរឿងដែលសំខាន់ គឺការគ្រប់គ្រងផ្ទៃក្នុង បុញ្ញឫទ្ធិ គឺជាឆ្អឹង​ខ្នង​របស់សង្រ្គោះជាតិ ដែលផ្ទៃក្នុងដឹងច្បាស់ ដំណើរគណបក្ស​កន្លង​មក​(រាប់តាំងពីគោលការណ៍ នីតិវិធីផ្សេងៗ កិច្ចការគ្រប់សព្វ គឺពឹងទៅលើគាត់ស្ទើរទាំងស្រុង)។ អ្វីដែលយើងលើកឡើងមក គឺទៅតាមអ្វីដែលយើងមើលឃើញ ហើយរឿងបុគ្គលិកលក្ខណៈរបស់ យ៉ែម បុញ្ញឫទ្ធិ អ្នកនៅក្នុងស្រុក មិនថាថ្នាក់ដឹកនាំ សកម្មជន ឬយុវជនទេ សុទ្ធិតែស្គាល់គាត់ អ្នក​នៅ​ខាងក្រៅក៏គួរតែស្គាល់ និងជឿជាក់លើគាត់ដែរ ជាពិសេស​អ្នក​នៅបារាំង តើគាត់ជាមនុស្សបែបណា មិនដូច្នេះ អ្នក​បារាំង​គេ​មិន​ជឿ​លើគាត់ឡើយ។

និយាយបែបនេះ ថាខ្ញុំអួត ឬលើកបញ្ជោរ យ៉ែម បុញ្ញឫទ្ធិ ប៉ុន្តែ វាជារឿងពិត ហើយគ្រាន់តែលើកមកដើម្បីឱ្យបងប្អូនតាមមើល និងពិចារណាថាពិត ឬមិនពិត យើងមិនចង់ឱ្យបងប្អូនជឿទេ តែចង់ឱ្យបងប្អូនពិចារណាសិនចាំជឿ។

ចំណែករឿងលោក សម រង្ស៊ី យើងមិនថាយ៉ាងណានោះទេ បងប្អូនស្រុកបារាំងធ្លាប់ធ្វើការជាមួយគាត់ អាចដឹងច្បាស់ ។ ជាចុងក្រោយនេះ យើងសង្ឃឹមថា បងប្អូននឹង​ទទួល​បាន​ព័ត៌មាន​ពិត និងវាយតម្លៃមនុស្សបានត្រឹមត្រូវ មិនបំបាក់ទឹកចិត្ត​អ្នក​ជួយ​ជាតិ​ពិតប្រាកដ៕ «កុំបំបាក់ទឹកចិត្តអ្នកគិតជាតិ គិតផលប្រយោជន៍ខ្មែរ »!

ជាតិជាព្រះ អាទិត្យ ៖ អក្ក ជាតិ