ទង់ជាតិកម្ពុជា
សូមស្វាគម៏កាមកកាន់វិគីភីឌារបស់ខ្ញុំ

.

​​ ឆ្មាស្រុកឬ(ឆ្មាព្រៃ)
រូបឆ្មា
រហស្សនាម: ប្រភេទសត្វឆ្មាស្រុក
ប្រភេទឆ្មា
ប្រភេទឆ្មា
រូបភាពទំព័រគំរូ:ឆ្មាស្រុកឬឆ្មាព្រៃ

​​រូបភាពសត្វខ្លា

សត្វឆ្មាក្នុងស្រុក ឬ​ សត្វឆ្មាព្រៃ

កែប្រែ
សត្វឆ្មាក្នុងស្រុក ឬ​ សត្វឆ្មាព្រៃគឺជាសត្វមួយប្រភេទដែលមានរូបរាងនិងសណ្ធានដូចជាសត្វខ្លាដែរ ប៉ុន្តែសត្វឆ្មាមានមាឌតូចៗវាជាប្រភេទសត្វ ថនិកសត្វមំសាសី។ ពូកវាត្រូវបានគហៅថា ជាឆ្មាស្រុក នៅពេលដែលគេរក្សាទុកជាសត្វចិញ្ជឹមក្នុងផ្ទះ។ ប្រភេទសត្វឆ្មាមួយចំនួនត្រូវបានគេចិញ្ជឹមសម្រាប់ទុកលំអរគេហដ្ធាន និង ប្រភេទសត្វឆ្មាមួយចំនួនទៀតត្រូវបានគេចិញ្ជឹមសម្រាប់កំចាត់សត្វកណ្ដុរ វាមានច្រើនជាង ៧០ ប្រភេទទៅតាមរូបរាងរបស់វា។

លក្ខណៈរបស់សត្វឆ្មា កែប្រែ

  សត្វឆ្មាមានក្រចកវែងៗនៅក្រញាាំជើងរបស់វា និង មានចង្កូមមុតស្រួច ដែលជាអាវុធដ៏ពិសេសរបស់សត្វឆ្មា វាមានរូបរាងអាចបត់់បែនគ្រប់កាលៈទេសៈហើយវាជាសត្វដដែលមានភាពរហ័សរហួន សត្វឆ្មាមានកែវភ្នែក អាចមើលឃើញសត្វ ឬ វត្ថុដ៏ទៃទៀតបាននៅពេលយប់។​សត្វឆ្មាមានពណ៍សម្បុរខុសៗគ្នាទៅតាមប្រភេទសត្វឆ្មា សត្វឆ្មាជាសត្វឆ្មាជាសត្វមួយប្រភេទដែលមានភាពវ័យឆ្លាត ដែលមនុស្សភាគច្រើនចូលចិត្តចិញ្ជឹម នៅតាមផ្ទះ​ ព្រោះវាជាសត្វម្យ៉ាងដែលចូលចិត្តរស់នៅកន្លែងស្អាត ។

ប្រវត្តទាក់ទងនឹងឆ្មា កែប្រែ

ទាក់ទងនឹងប្រពៃណៃខ្មែរ

កែប្រែ
 បើតាមការនិយាយតៗគ្នាមកពីចាស់បុរាណ និង​ ​តាអាចារ្យមួយចំនួននៅក្នុងប្រទេសកម្ពុជាបាននិយាយថា​ កាលពីសម័យមុន នៅពេលគេធ្វើផ្ទះថ្មីរួចរាល​គេត្រូវប្រារព្វពីធីបុណ្យឡើងផ្ទះថ្មី គេតម្រូវអោយស្រ្តី ជាម្ចាស់ផ្ទះ​បីសត្វឆ្មា​ប្រទាក់សិន្ទហែហមព័ទ្ធជុំវិញគេហដ្ធានចំនួន៣ជុំសិនមុននឹងឡើងផ្ទះថ្មី ព្រោះការធ្វើបែបនេះគេជឿថា​ នឹង ធ្វើអោយក្រុមគ្រួសារបស់គេសុខសប្បាយ។ក៏ប៉ុន្តែបច្ចុប្បន្ន គេពុំសូវឃើញមានការហែហមបែបនេះទៀតទេ។ ម្យ៉ាងទៀតសត្វឆ្មាត្រូវបានគេហាមឃាត់នៅពេលមានមនុស្សស្លាប់ មិនត្រូវអោយសត្វឆ្មាលោតរំលងសាកសព្វទេ ព្រោះគេជឿថា​ នៅពេលសត្វឆ្មាលោតរំលងសាកសព្វ និង មានវីញ្ញាណអាសូរកាយ ដែលជាវីញ្ញាណអាក្រក់វានឹងចូលទៅកាន់សាកសព ធ្វើដួងវិញ្ញាណរបស់គេកាចសាហាវ។

ប្រវត្តឆ្មានិងសត្វខ្លា

កែប្រែ
   បើតាមការនិទានរឿងព្រេងរបស់ចាស់ជំនាន់មុនបានអោយដឹងថា សត្វឆ្មា គីជាគ្រូដើមរបស់សត្វខ្លា ដែលសត្វឆ្មាបានបង្ហាត់បង្រៀនចំណេះវិជ្ជាមួយចំនួនដល់សត្វខ្លាក៏ប៉ុន្តែនៅក្បាច់លាក់អាចម៏ដែលឆ្មា​​មិនបានបង្រៀនដល់ខខ្លាឡើយ។ ជាធម្មតាយើងតែងតែឃើញសត្វឆ្មនៅពេលវាជុះអាចម៏រួចវាតែតែកប់ជានិច្ច។

ឯកសាយោងពីវិគីភីឌាភាសាអង់គ្លេស