តើអាមេរិកដែលជារដ្ឌអធិបតេយ្យមួយអាចក្ស័យធនយ៉ាងដូចម្តេច

ផ្ងៃច័ន្ទទី ១៤ខែតុលាឆ្នាំ២០១៣ រដ្ឌាភិបាលសហព័ន្ធអាេមរិកនៅតែបន្តរបិទទ្វាមួយផ្នែក ដោយសារតែវិបត្តិថវិការ។ក្នុងពេលជាមួយគ្នាពេលកំណត់ដែលសភាអាមេរិកត្រូវប្រឈមនឹងការក្ស័យធន ក៏កាន់តែខិតជិតចូលមកដល់។លោកអូបាម៉ា និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឌមានពេលតែ៤ផ្ងៃទេៀតប៉ុណេ្ណាះេដីម្បីចរចាគ្នាលើការអនុម័តច្បាប់ឲ្យរដ្ឌាភិបាលអាចខ្ចីលុយមកបង្គ្រប់ការចំណាយ និងចេៀសពីការ

ក្ស័យធន។ «សំណួរ» អាេមរិកដូចជាចម្លែកពីប្រទេសផ្សេងទេៀត ព្រេាះមុននឹងរដ្ឌាភិបាលខ្ចីលុយគេបាន ទាល់តែទៅសំុការអនុញ្ាតពីសភាជាមុន‽ តាមពិត រដ្ឌាភិបាលអាមេរិកអាចខ្ចីលុយគេបាន ដោយមិនចាំបាច់សំុការអនុញ្ញាតពីសភាទេ ក៏ប៉ុន្តែធ្វើម៉េចកំុឲ្យតែបំណុលសរុប កើនឡើងហួសពីកម្រិតអតិបរមាមួយដែលកំណត់ដោយច្បាប់«បំណុលដល់តំបូល»។ បពា្ហាាដែលចោទឡើងនៅពេលនេះ គឺថវិការអាមេរិកចេះតែមានឧនភាពជាប្រចាំ។មុខចំណាយមានច្រើន ចំណែកចំណូលមានតិចធ្វើឲ្យរដ្ឌាភិបាលត្រូវខ្ចីបំណុលគេច្រើនដេីម្បីមកបង្រ្គប់ចំណាយ។ បំណុលផ្មីចេះតែបន្តរខ្ចី ច្រើនឡើង ចំណែកឯបំណុលចាស់សងរំលោះមិនទាន់ ធ្វើឲ្យបំណុលចេះតែគរឡើងដល់កំតិតអតិបរមា ទើបរដ្ឌាភិបាលរបស់លោក អូបាម៉ាលែងអាចខ្ចីបំណុលគេបន្ដែមទៀត ហេីយត្រូវសំុឲ្យសភាអនុម័តច្បាប់ផ្មី ដំឡើង កម្រិតអតិបរមានៃបំណុល ទើបន្តខ្ចីបំណុលគេតទៅទៀត។ ″ សំណួរ” កន្លងមកតើសភាអាមេរិកធ្លាប់បានតម្លើងកម្រិតបំណុអតិបរមានេះប៉ុន្មានលើកមកហើយ‽

តាំងពីមានច្បាប់កំណត់អំពីកម្រិតបំណុលអតិបរមា កាលពីឆ្នាំ១៩១៧ សភាអាមេរិកធ្លាប់បានដំឡើងកម្រិតបំណុលអតិបរមាចំនួន ៧៧ លើករួចមកហើយ ដោយមិនសូវមានបពា្ហាចោទខ្លាំងប៉ុន្មានទេ។ ការដំឡើងកម្រិត

បំណុលអតិបរមាបានក្លាយជារឿងស្មុគស្មាញ ចាប់តាំងពីឆ្នាំ២០១០មក នៅពេលដៃលគណបក្សប្រជាធិបតេយ្យបាត់បង់សំលេងភាគច្រើននៅក្នុងរដ្ឌសភា។ដោយសារតែការអនុម័តច្បាប់ដំឡើងកម្រិតបំណុលអតិបរមា ត្រូវឲ្យមានសំឡេងគាំទ្រសភាទាំងពីរ ់ ៉ព្រឹទ្ធសភា និងរដ្ឌសភា ៉ គណបក្សសាធារណរដ្ឌតែងតែរារាំងមិនឲ្យអនុម័តច្បាប់នេះដេីម្បីដាក់សម្ពាធ ទាមទារឲ្យលោក អូបាម៉ាផ្លាស់ប្តូរនយោបាយ ជាពិេសសដេម្បីប្រឆាំងនឹងច្បាប់ ស្តីពីកំណែទម្រង់ប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់លោក អូបាម៉ា។ «សំណួរ» នៅពេលនេះគេនាំគ្នាបារម្ភផា ប្រសិនបើសភាអាមេរិកមិនអនុម័តច្បាប់ តើអាមេរិកក្ស័យធនដូចម្តេច‽

ក្ស័យធនត្រង់ចំណុចនេះមិនមែនសំដៅលើការក្ស័យធនរហូតបិទទ្វារដូចជាករណីក្រុមហ៊ុនទ ឬសហគ្រាសទេ ប៉ុន្តែសំដៅទៅលើស្ដានភាពមួយដែលបំណុលត្រូវសងមានចំនួនច្រើនជាងលុយដែលមានសម្រាប់សងបំណុល

ត្រង់កន្លែងនេះចង់បពា្ជាក់ផា បំណុលត្រូវសងមិនមែនបំណុលដែលជំពាក់ទេ។ជួនកាលបំណុលដែលជំពាក់មានច្រើនដែរ ក៏ប៉ុន្តែមិនទាន់ដល់ពេលកំណត់ត្រូវសង។ក្នុងករណីក្ស័យធន បំណុលដែលជំពាក់គេហើយដល់ពេល កំណត់ត្រូវសង ប៉ុន្តែមិនមានលុយក្នុងដៃគ្រប់គ្រាន់ដើម្បីសងបំណុលទៅតាមពេលកំណត់។

ករណីក្ស័យធននេះធ្លាប់កើតមានកន្លងមកដូចជានៅ មុិចសុិក នៅឆ្នាំ១៩៨២ និងនៅ អាហ្យង់ទីនឆ្នាំ ២០០១។ ការក្ស័យធនរបស់រដ្ឌ ខុសពីការក្ស័យធនរបស់ក្រុមហ៊ុន ឬសហគ្រាស។ ក្រុមហ៊ុន សហគ្រាសដែលក្ស័យធន ម្ចាស់បំណុលអាចប្តឹងទៅតុលាការឲ្យលក់ឡាយឡុងទ្រព្យក្រុមហ៊ុន ដើម្បីសងបំណុល ហើយក្រុមហ៊ុន

ដែលក្ស័យធននេះអាចនឹងបិទទ្វារលែងតំណើរការទាំងស្រុង។

ចំពេាះរដ្ឌវិញ ដែលអធិបតេយ្យភាព គេមិនអាចទៅចាប់បង្ខំរដ្ឌមួយឲ្យសងបំណុលដូចជាក្រុមហ៊ុនឯកជណទេ(លើកលែងតែម្ចាស់បំណុលនោះជារដ្ឌមួយដែរ ហើមានកម្លាំងទ័ពខ្ាំាលាំង ដែលអាចប្រកាសសង្គ្រាម េដីម្បី

ទារបំណុល)។ ជាទូទៅក្នុងករណីរដ្ឌក្ស័យធន រដ្ឌច្រើនចរចាចាមួយម្ចាស់បំណុល ដើម្បីកាត់បន្ដយបំណុលមួយផ្នែក ឬពន្យាពេលសងបំណុល។ << សំណួរ>> ក្នុងករណីដែលភាពជាប់គាំងនៅសភាអាមេរិកអូសបន្លាយរហូតដល់មានការក្ស័យធនមែន តើវាអាចនឹងបង្កផលប៉ះពាល់អ្វីខ្លះ?

ប្រសិនបើអាមេរិកខកខានមិនបានសងបំណុលគេទៅតាមពេលកំណត់ទេ ទោះបីជាមិនសងទាំងអស់ ឬសងមិនទាន់ពេលក៏ដោយ បពា្ហាាដែលចោទឡើងគឺអត្រាការប្រាក់បំណុលរដ្ឌប្រាកដកើនឡើងខ្ពស់។ នេះជារឿង

ធម្មតា កាលណាខ្ចីលុយគេហើយមិនសងគ្រប់តាមកាលកំណត់ ពេលក្រោយចង់ខ្ចីគេទៀត គេប្រាកដជាមិនចង់ឲ្យខ្ចី ឬក៏ឲ្យខ្ចីដែរប៉ុន្តែទារការប្រាក់ខ្ពស់ ដើម្បីឲ្យសមនិងហានិភ័យនៃបំណុល។ អត្រាការប្រាក់ខ្ពស់គឺជា បន្ទុកធ្ងន់មួយ ដល់ហិរញ្ញាវត្ដុរបស់រដ្ឌ ហើយអាចនាំឲ្យអត្រាការប្រាក់នៅក្នុងទីផ្សាឥណទានឯកជនកើនឡើងខ្ពស់ដែរ ដែលជាបន្ទុកផ្ងន់សម្រាប់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ។ ទាំងអស់នេះវាអាចនឹងនាំទៅបង្កើត ជាវិបត្តិសេដ្ឌកិច្ចធ្ងន់ធ្ងរ។

ទីផ្សាមូលប័ត្រអាមេរិកជាទីផ្សារដែលមានទំហំនៃការជួញដូរធំ វិបត្តិនៅអាមេរិកនឹងធ្វើឲ្យមានការចលាចលនៅទីផ្សារមូលបត្រនៅទូទាំងពិភពលោក។ អ្នកសេដ្ផកិច្ច ក៏ដូចជាប្រមុខដឹកនាំស្ដាប័នហិរញ្ញវត្ដុសំខាន់ៗដូចជា មូលនិធិរូបិយវត្ដុអន្តរជាតិ(IMF) និងធនាគាពិភពលោក ជាដើម សុទ្ទតែព្រមានទុកជាមុនរួចហើយផា ប្រសិនបើអាមេរិកក្ស័យធនមែន ពិភពលោក

ទាំងមូលនឹងត្រូវធ្លាក់តៅក្នុងវិបត្តិសេដ្ឌកិច្ច ដែលធ្ងន់ផ្ងរជាងវិបត្តិកាលពីឆ្នាំ ២០០៨ទៅទៀត៕ ស្វែងយល់​អំពី​ផ្សារ​ភាគហ៊ុន

តើ​ផ្សារភាគហ៊ុន​ជា​អ្វី?

បើ​និយាយ​​ឲ្យ​ខ្លី​ សាមញ្ញ ហើយ​ស្រួល​ស្តាប់ ផ្សារភាគហ៊ុន គឺ​ជា​កន្លែង​ដែល​គេ​ទិញ-លក់​ភាគហ៊ុន។

ចុះ ភាគហ៊ុន ជា​អ្វី? ភាគហ៊ុន គឺ​ជា​ចំណែក​ដើមទុន ដែល​គេ​ដាក់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ណាមួយ។ នៅពេល​ដែល​ក្រុមហ៊ុន​ចំណេញ ម្ចាស់​ភាគហ៊ុន​ក៏​បាន​ចំណេញ​ ហើយ​បើ​ក្រុមហ៊ុន​ខាត ម្ចាស់​ភាគហ៊ុន​ក៏​ខាត។ ការចំណេញ ឬ​ខាតនេះ វា​សមាមាត្រ​ទៅនឹង​ចំណែក​​ភាគហ៊ុន​ដែល​ខ្លួន​មាន។ បើ​មាន​ភាគហ៊ុន​ច្រើន ពេល​ចំណេញ​ ក៏ចំណេញ​ច្រើន ហើយ​ពេល​ខាត ក៏​ខាត​ច្រើន។

ក្រុមហ៊ុន​ខ្លះ គេ​យក​ភាគហ៊ុន​មួយ​ផ្នែក​​ទៅដាក់​លក់​ នៅ​លើ​ទីផ្សារ​ភាគហ៊ុន។ ប៉ុន្តែ មិនមែន​គ្រប់​តែ​ក្រុមហ៊ុន​ទាំងអស់​អាច​លក់​ភាគហ៊ុន​បានទេ។ ទាល់តែ​ជា​ប្រភេទ​ក្រុមហ៊ុន​ ដែល​ច្បាប់​កំណត់​ថា​​​អនុញ្ញាត​ឲ្យ​លក់​ភាគហ៊ុន​បាន ទើប​អាច​ចុះ​ភាគហ៊ុន​លក់​បាន។

តើ​អ្នក​ទិញ​ភាគហ៊ុន​អាច​ទទួល​បាន​ផលចំណេញ​អ្វី​ខ្លះ? ហើយ​អាច​ខាតបង់​អ្វី​ខ្លះ?

កាល​ណា​អ្នកណាទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ណាមួយ អ្នក​នោះ​នឹង​ក្លាយ​ជា​ម្ចាស់​ហ៊ុន​របស់​ក្រុមហ៊ុន​នោះ ហើយ​មាន​សិទ្ធិ​ដូច​ម្ចាស់​ហ៊ុន​ផ្សេងទៀត​ដែរ ដូចជា សិទ្ធិ​បោះឆ្នោត​​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន ជាដើម។ គ្រាន់តែ​ថា អ្នកណា​មាន​ភាគហ៊ុន​ច្រើន មាន​សំឡេង​បោះឆ្នោត​ច្រើន អ្នក​មាន​ភាគហ៊ុន​តិច មាន​សំឡេង​​តិច។

នៅ​ពេល​ដែល​ក្រុមហ៊ុន​រកស៊ី​បាន​ចំណេញ​លុយ ហើយ​គេយក​លុយ​ចំណេញ​នេះ​មកចែក​​គ្នា ម្ចាស់ភាគហ៊ុន​​ទាំងអស់​ទទួល​បាន​ចំណែក​ប្រាក់​ចំណេញ​នេះ ស្រប​ទៅតាម​ភាគហ៊ុន​ដែល​ខ្លួន​មាន។ បើ​មានភាគហ៊ុន ១% បាន​ចំណេញ ១%​។ ប៉ុន្តែ បើ​ក្រុមហ៊ុន​ខាត​វិញ​ ក៏ខាត​ទៅតាម​​ចំណែក​ភាគហ៊ុន​នេះ​ដែរ។

ហេតុអ្វី​បាន​ជា​មាន​អ្នក​លេង​ភាគហ៊ុន​ខ្លះ​ចំណេញ​ ឬ​ក៏​ខាត​​​ រាប់​ម៉ឺន​ ឬ​រហូតដល់​រាប់​លានដុល្លារ ក្នុង​មួយ​ប៉ព្រិច​ភ្នែក?

អ្នក​លេង​ភាគហ៊ុន​បែបនេះ ទិញភាគហ៊ុន​មិនមែន​​ទុក​ចាំ​ទទួល​ចំណែក​លុយ​ចំណេញ​ពីក្រុមហ៊ុនទេ គឺ​ទិញ​មក​ ដើម្បី​លក់​ទៅវិញ ​យក​ចំណេញ​ភ្លាមៗ។ ក្នុងករណីនេះ ភាគហ៊ុន ត្រូវ​ក្លាយ​ទៅជា​ទំនិញ ដែល​គេលក់​ចេញ ទិញ​ចូល ដូចទំនិញ​​ដែល​គេ​លក់​នៅ​លើ​ទីផ្សារ​ធម្មតាដែរ។

ឧទាហរណ៍​៖ ពេល​ខ្ញុំ​ឮដំណឹង​អំពី​រឿង​ជំងឺ​ផ្តាសាយ​អា កំពុង​តែ​រីក​រាលដាល​ឡើង នៅ​ម៉ិចស៊ិច ខ្ញុំ​វិភាគ​ទៅ ឃើញថា ជំងឺ​នេះ​ជា​ជំងឺ​ឆ្លង​ខ្លាំង ដែល​អាច​រាលដាល​ទៅ​ប្រទេស​ផ្សេងៗ​ទៀត។ ដើម្បី​បង្ការកុំ​ឲ្យ​ជំងឺនេះ​ឆ្លង​រាលដាល គេ​ប្រាកដ​ជា​ត្រូវ​នាំ​គ្នា​ចាក់វ៉ាក់សាំង។ អ៊ីចឹង ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​​ប្រាកដ​ជា​លក់​វ៉ាក់សាំង​បានច្រើន ហើយ​ចំណេញ​លុយ​ច្រើន។ ដល់​ពេលនោះ​​ ភាគហ៊ុន​ក្រុមហ៊ុន​ផលិតវ៉ាក់សាំង​ ​ប្រាកដ​ជា​ឡើង​ថ្លៃ​កប់ពពក ព្រោះ​​អ្នក​ណា​ក៏​ចង់​ទិញ​ភាគហ៊ុន​នេះ​ដែរ។ ដូច្នេះ ខ្ញុំ​ក៏​ប្រមូល​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​នេះ​​ទុក ទាន់ពេល​នៅថោក។ ​ពេល​ដែល​​ភាគហ៊ុននេះឡើង​ថ្លៃ ខ្ញុំ​ក៏​លក់​ចេញ​ទៅវិញភ្លាម​ យក​ចំណេញ។ ​ខ្ញុំចេះ​តែ​បន្ត​ធ្វើ​អ៊ីចឹង​រហូត​ទៅ ជាមួយ​ក្រុមហ៊ុន​ផ្សេងទៀត​ក៏ធ្វើ​​ដូចគ្នា! ជួនកាល​ទិញ​ពេលនេះ មួយ​ម៉ោង​ក្រោយ​​ឡើងថ្លៃ លក់​ទៅវិញ​ភ្លាម​ក៏មាន។

ផ្ទុយទៅវិញ បើ​ការវិភាគ​របស់ខ្ញុំ​​ខុស ភាគហ៊ុន​មិន​ឡើង​ថ្លៃ ស្រាប់តែ​ចុះថ្លៃ​ទៅវិញ ខ្ញុំ​ក៏​ខាតបង់​ទៅតាម​នោះដែរ។ បើ​សិន​ជា​ខ្ញុំ​ដឹង​ខ្លួនទាន់ ពេល​ឃើញ​ភាគហ៊ុន​ចាប់​ចុះ​បន្តិច ខ្ញុំ​ប្រញាប់​លក់​ចេញ​ភ្លាមៗ ​ខ្ញុំខាត​ដែរ តែ​ខាត​តិច។ ក៏ប៉ុន្តែ ពេលខ្លះ ​ខ្ញុំ​មិន​ចង់​លក់​ចេញ​ភ្លាម​ទេ អង្គុយ​ចាំមើល ក្រែង​វា​ឡើង​មកវិញ។ បើ​វាឡើង​មកវិញ​មែន​វាគ្រាន់ ប៉ុន្តែ បើ​វាចេះតែចុះ​ទៅទៀត ហើយ​ខ្ញុំ​ចេះ​តែ​ចាំ​ ដល់​ពេលមួយ​វាចុះ​ទាបខ្លាំង បាន​ខ្ញុំ​លក់​ចេញ ពេលនោះ​​ខ្ញុំ​ក៏​ខាត​ឡុងចុង​អ៊ីចឹង​ទៅ។

សូម​បញ្ជាក់​ថា ការលេងភាគហ៊ុន​បែបនេះ គឺ​ជា​រឿងប្រថុយប្រថាន​បំផុត។ ជួនកាល ចំណេញ​មក ខាត​ទៅវិញ​អស់ទៅវិញភ្លាម​ក៏មាន។ ខាត​ទាំង​ដើម​អស់​ទៅទៀត​ក៏មាន ប្រៀប​ដូច​ទៅនឹង​ការ​ភ្នាល់​ល្បែង​ដូច្នេះ​ដែរ។ ​ការ​លេងភាគហ៊ុន​របៀបនេះ​ឯង ដែល​​ពេលខ្លះ ធ្វើ​ឲ្យ​ផ្សារភាគហ៊ុន​ដួលដាំដូង ហើយ​ពេលខ្លះ​បង្កើត​ទៅជា​វិបត្តិ​ហិរញ្ញវត្ថុ​ពាសពេញ​ពិភពលោក​ក៏មាន។

តើ​អ្វី​ទៅ​ជាមូលហេតុ​ដែល​នាំ​ឲ្យ​ភាគហ៊ុន​ឡើង​ថ្លៃ ឬ​ចុះថ្លៃ?

ដោយសារតែ​ភាគហ៊ុន ត្រូវគេ​យក​មក​ទិញដូរ​យក​ចំណេញ ដូច​ទំនិញ​ធម្មតា អ៊ីចឹង ភាគហ៊ុន​ឡើង​ថ្លៃ ឬ​ក៏ចុះ​ថ្លៃ វា​គោរពទៅតាមច្បាប់​ទីផ្សារ​ធម្មតា ពោល​គឺ​ វា​អាស្រ័យ​ទៅលើ​ផ្គត់ផ្គង់ និង​តម្រូវការ។ គឺ​អ្នក​ទិញ-លក់​ភាគហ៊ុន​នេះ​ឯង ដែល​ជា​អ្នក​កំណត់​ថ្លៃ។ បើ​មាន​អ្នក​រកទិញច្រើន មិនសូវមាន​អ្នក​ចង់​លក់​ វា​ក៏ឡើងថ្លៃ។ បើ​មាន​អ្នក​លក់​ច្រើន មិនសូវមាន​អ្នក​ទិញ វា​ក៏​ធ្លាក់ថ្លៃ។ អ្នក​លេងភាគហ៊ុន គេ​នាំគ្នា​លក់​ ឬ​ក៏នាំ​គ្នា​ទិញ គឺ​វា​អាស្រ័យ​ទៅ​លើ​ការវិភាគ​របស់​អ្នក​លេង​ម្នាក់ៗ ដែល​គេ​មើលទៅ​ថា តើ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ណាមួយ​នឹង​ឡើងថ្លៃ ឬ​ចុះថ្លៃ? ហើយ​ការវិភាគនេះ គេ​ធ្វើ​ឡើង​ទៅលើ​ហេតុការណ៍​ផ្សេងៗ ដែល​ទាក់ទង​នឹង​ក្រុមហ៊ុននេះ ​(សូមមើល​ឧទាហរណ៍​​ខាងលើ អំពី​ ​​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​គ្រុន​ផ្តាសាយ​អា​)។

ឧទាហរណ៍​មួយ​ទៀត ពេលខ្លះ គ្រាន់តែ​មាន​លេចឮ​ដំណឹង​ព្រាលៗ​មក​ថា អ៊ីស្រាអែល​​ចង់​​ប្រើ​កម្លាំង​ទ័ព​វាយប្រហារ​លើ​អៀរ៉ង់ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ប្រេង​ក៏ចាប់​ធ្លាក់ចុះ​គ្រឹប​ ក៏មាន។

នៅពេល​ដែល​គេនិយាយ​ថា ​ភាគហ៊ុន​នេះ​ ឬ​ភាគហ៊ុន​នោះ មាន ១០០០ Points ឬ​ក៏ ២០០០​ Points តើ​មាន​ន័យ​ថាម៉េច?

១០០០ ឬ​២០០០ Points នេះ មិនមែន​ជា​ថ្លៃ​ភាគហ៊ុនទេ គ្រាន់តែ​ជា​សន្ទស្សន៍​តែប៉ុណ្ណោះ។ សន្ទស្សន៍របស់​ភាគហ៊ុន​នេះ ​កំណត់​ដោយ​ក្រុមហ៊ុន ដែល​មាន​ជំនាង​​ខាង​ហ្នឹង។​ គេ​ប្រើប្រាស់​សន្ទស្សន៍​ភាគហ៊ុន ​ ដើម្បី​តាមដាន​មើល​​ អំពី​ការវិវឌ្ឍ​នៃ​ទីផ្សារ​ភាគហ៊ុន។ ឧបមាថា ពេល​ចាប់​បើក​លក់​ពេលព្រឹក ភាគហ៊ុន​​​មាន ១០០០ Point ហើយ​ស្រាប់តែ ថ្ងៃ​រសៀល​ វាចុះ​មក​នៅ​ត្រឹម ៩០០ មានន័យថា ភាគហ៊ុន​​ធ្លាក់​ចុះ​ ១០០ Points ស្មើ​នឹង ១០% ឬ​ក៏​បើ​ឡើង​ដល់ ១១០០ មានន័យថា ភាគហ៊ុន​​វា​កើន​ឡើង ១០%។

អ្វី​ដែល​សំខាន់ គឺ​មិនមែន​ចំនួន​ Point ១០០០, ២០០០ ឬ​ក៏ ៣០០០​ពាន់​នេះទេ។ អ្វី​ដែលគេ​តាមដាន​ខ្លាំង​ជាងគេ គឺ​ភាគរយ​ ដែល​អាច​ឲ្យ​គេ​ដឹង​ថា ភាគហ៊ុន​​នៅ​កន្លែងណាមួយ វា​កើនឡើង ឬ​ក៏​ធ្លាក់ចុះ? បើ​កើនៗ​ប៉ុន្មាន? បើ​ចុះ​ៗប៉ុន្មាន? ត្រូវ​ទិញ ឬ​ក៏​ត្រូវ​លក់? លក់​ឥឡូវ ឬ​មួយ​ក៏​ចាំ​បន្តិច​ទៀត?

តើ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ដឹង​ថា​ភាគហ៊ុន​ ដែល​យើង​មាន​នៅ​នឹង​ដៃ គិតជា​លុយ ​មាន​តម្លៃ​ប៉ុន្មាន?

វា​អាស្រ័យថា តើ​យើង​មាន​ភាគហ៊ុន​ក្រុមហ៊ុន​អ្វី? ភាគហ៊ុន​របស់​ក្រុមហ៊ុន​នីមួយៗ​មាន​តម្លៃ​ខុសៗ​គ្នា។

តាមការពិត ភាគហ៊ុន​មួយ​ មិន​​ឡើងថ្លៃ ឬ​ចុះថ្លៃ​ភ្លាមៗ ដូច​ដែល​យើង​ឃើញ​នៅលើ​ទីផ្សារ​ភាគហ៊ុន​ទេ។ ឧបមាថា ក្រុមហ៊ុន​មួយ​មាន​ដើម​ទុន ១លាន​ដុល្លារ ហើយ​បែងចែក​ជា​១លាន​ភាគហ៊ុន។ អ៊ីចឹង ១​ភាគហ៊ុន គឺ​ថ្លៃ​១ដុល្លារ ហើយ​នៅតែ​១ដុល្លារ​អ៊ីចឹង​រហូត លើក​លែង​តែ​ដល់​ពេលណាមួយ គេ​បង្កើន​ដើមទុន​ក្រុមហ៊ុ​ន​នេះ​​​ដល់ ២លាន ពេល​នោះ ទើប​​ថ្លៃភាគហ៊ុន​​ឡើង​ដល់ ២ដុល្លារ​ក្នុង​មួយ​ហ៊ុន។ បើ​គណនា​តាម​តម្លៃ​ភាគហ៊ុន​បែ​ប​នេះ មិនមាន​អ្វី​ស្មុគស្មាញ​នោះទេ។ ១​ហ៊ុន​ថ្លៃ​១ដុល្លារ បើយើង​មាន​១ពាន់​ហ៊ុន គឺ​ស្មើ​នឹង​១ពាន់​ដុល្លារ។

ក៏ប៉ុន្តែ តម្លៃ​ភាគហ៊ុន នៅលើ​ទីផ្សារ​ភាគហ៊ុន​វា​ខុស​ពី​តម្លៃ​ហ៊ុន ដែល​ក្រុមហ៊ុន​ចុះ​បញ្ជី​លក់។ តម្លៃ​ភាគហ៊ុន នៅលើ​ទីផ្សារភាគហ៊ុន ប្រែប្រួល​ឡើងចុះ​ភ្លាមៗ មិនទៀង​ទាត់​នោះទេ។ ដូច្នេះ ​តម្លៃភាគហ៊ុន ដែល​​អ្នកណាម្នាក់​មាន​ក្នុងដៃ វា​ប្រែប្រួល​ទៅតាម​ពេលវេលា។ ឧបមាថា ខ្ញុំមាន​ភាគហ៊ុន​ក្រុមហ៊ុនតូតាល់ ចំនួន ១ពាន់​ហ៊ុន។ តាម​តម្លៃ​លើ​ទីផ្សារ នៅពេលនេះ ម៉ោង​នេះ ភាគហ៊ុន​តូតាល់​ ថ្លៃ​១០​ដុល្លារ ក្នុង​១ហ៊ុន។ អ៊ីចឹង ខ្ញុំមាន​១ពាន់ហ៊ុន វាស្មើ​នឹង ១ម៉ឺន​ដុល្លារ។ ក៏ប៉ុន្តែ ដរាបណា​ខ្ញុំ​មិន​​ទាន់​លក់​ភាគហ៊ុន​ទាំង​នេះ​ចេញ​ផុត​ពី​ដៃ​​ទេ ១ម៉ឺន​ដុល្លារនេះ គ្រាន់​តែ​ជា​តម្លៃ​លើ​ក្រដាស​ប៉ុណ្ណោះ។ កន្លះម៉ោងក្រោយ​វា​អាច​រលាយ​បាត់​ទៅ​អស់​ក៏មាន ឬ​ក៏​វា​អាច​កើន​ឡើង​រហូត​ដល់​ទៅ​២ម៉ឺន​ក៏​ថា​បាន។

តើ​​ពាក្យ​ថា “ទីផ្សារ​មូលបត្រ” និង “​ទីផ្សារ​ភាគហ៊ុន”​ ជា​ពាក្យ​តែមួយ ឬ​ក៏​ពាក្យ​ពីរមានន័យ​ខុសគ្នា?

និយាយ​ឲ្យ​ត្រឹមត្រូវ​មែនទែន ពាក្យ​ពីរ​នេះ​មាន​ន័យ​ខុសគ្នា។ តាមពិត ភាគហ៊ុន​គ្រាន់តែ​ជា​ផ្នែក​មួយ​​ប៉ុណ្ណោះ នៃ​មូលបត្រ។ ក្រៅ​ពី​ភាគហ៊ុន នៅមាន​មូលបត្រ​ផ្សេង​ទៀត ដែល​គេ​យក​មក​ធ្វើ​ការទិញ-ដូរ នៅ​លើ​ទីផ្សារ​មូលបត្រ​ដែរ ដូចជា ​មូលបត្រ​បំណុល មូលបត្រ​ជា​វត្ថុធាតុដើម ឬ​ជា​រូបិយវត្ថុ ។ល។ និង​។ល។

ដោយសារ តែ​ពីដំបូង​ឡើយ ភាគហ៊ុន គឺ​ជា​ប្រភេទ​មូលបត្រ ដែល​​គេទិញ-លក់​ច្រើន​ជាងគេ។ ទើប​យើង​​ចំណាំ​តែ​និយាយ​ “ផ្សារភាគហ៊ុន” ជាប់​មាត់​រហូតមក។ ប៉ុន្តែ​​ បើ​តាម​ភាសា​បច្ចេកទេស​ត្រឹមត្រូវ គេ​ត្រូវ​ហៅ​ថា “ទីផ្សារ​មូលបត្រ”។

សំណួរ-ចម្លើយ​ជុំវិញ​ការ​លក់​ភាគហ៊ុន​ជា​សាធារណៈ​របស់ Facebook

កែប្រែ

តើ​ Facebook គ្រោង​លក់​ភាគហ៊ុន​ប៉ុន្មាន?

Facebook មាន​គោលដៅ​ប្រមូល​លុយ​ឲ្យ​បាន ៥ពាន់លាន​ដុល្លារ ពី​ការ​លក់​ភាគហ៊ុន​ជាសាធារណៈ​ជាលើក​ដំបូង (Initial Public Offering) ​នេះ។ ចំនួននេះ​តិច​ជាង​ការ​រំពឹង​ទុក​ពីពេលមុន (១០ពាន់លាន​ដុល្លារ) ក៏ប៉ុន្តែ នៅតែ​ច្រើន​ជាង​​ការលក់​ភាគហ៊ុន​ដំបូង​របស់​ក្រុមហ៊ុន​អ៊ីនធ័រនែត​ផ្សេងៗ​ទៀត នាពេល​កន្លងមក។

នៅពេល​លក់​ភាគហ៊ុន​ជា​សាធារណៈ​លើក​ដំបូង កាលពី​ឆ្នាំ​២០០៤ Google លក់​បាន​តែ ១​ ៦៧០​លាន​ដុល្លារ​​ប៉ុណ្ណោះ។

តើ​ភាគហ៊ុន​របស់ Facebook មាន​តម្លៃ​ប៉ុន្មាន?

នៅក្នុង​ឯកសារ​ដែល​បញ្ជូន​ទៅ​គណៈកម្មការ​មូលបត្រ Facebook មិនទាន់​បាន​កំណត់​តម្លៃ​ភាគហ៊ុន ដែល​ត្រូវ​លក់​នៅឡើយទេ។ ចំនួន​ពិតប្រាកដ នៃ​​ភាគហ៊ុន ដែល​ត្រូវ​ដាក់លក់​ជា​សាធារណៈ ក៏​ Facebook មាន​បាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​​នេះ​ដែរ។​

នៅពេលបច្ចុប្បន្ន​នេះ គេ​ប៉ាន់ប្រមាណ​ថា ភាគហ៊ុន Facebook មាន​តម្លៃ ២៩,៧៣​ដុល្លារ ក្នុង​មួយ​ហ៊ុន។ ប៉ុន្តែ អ្នកខ្លះ​បានព្យាករ​ថា ភាគហ៊ុន​នេះ​អាច​នឹង​មាន​តម្លៃ​រហូតដល់​ទៅ ៤០ដុល្លារ ក្នុងមួយ​ហ៊ុន នៅពេល​ចាប់ផ្តើម​លក់​នៅលើ​ទីផ្សារ​មូលបត្រ។ ទោះជាយ៉ាងណា ទាំងនេះ គ្រាន់តែ​ការ​ប៉ាន់ស្មាន​តែ​ប៉ុណ្ណោះ។

នៅពេលណា ទើបគេ​អាច​​ចាប់ផ្តើម​ទិញភាគហ៊ុន​របស់ Facebook បាន?

កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ Facebook គ្រាន់តែ​បញ្ជូន​ឯកសារ ដើម្បី​សុំ​លក់​ភាគហ៊ុន ប៉ុន្តែ នៅមិនទាន់​ចាប់ផ្តើម​លក់​ភាគហ៊ុន​នៅឡើយទេ។ ដូច្នេះ គេនៅមិនទាន់​អាច​ទិញ​ភាគហ៊ុន Facebook បាន​នៅឡើយទេ នៅពេលនេះ។ គេត្រូវ​រង់ចាំ​យ៉ាងតិច ៣ខែ​ទៀត (​ក្រោយ​​ថ្ងៃ​ទី២ ឧសភា) ទើប​ Facebook ចាប់ផ្តើម​លក់​ភាគហ៊ុន​។

តើ Facebook មាន​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​​ប៉ុន្មាន​ក្នុងមួយឆ្នាំៗ?

ចាប់ពីពេលនេះ​ទៅ ដោយ​​ Facebook ចង់​លក់​ភាគហ៊ុន​ នៅ​ក្នុង​ទីផ្សារ​មូលបត្រ Facebook មាន​កាតព្វកិច្ច​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នូវ​ស្ថានភាព​ហិរញ្ញវត្ថុ និង​សកម្មភាព​ជំនួញ​របស់​ខ្លួន។

នៅ​ក្នុង​ឯកសារ ដែល​​បញ្ជូន​ទៅ​គណៈកម្មការ​មូលបត្រ Facebook បាន​បង្ហាញ​ថា៖

  ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ ២០១១ មាន ៣ ៧១១​​លាន​ដុល្លារ​
  ប្រាក់​ចំណេញ​សុទ្ធ នៅ​ឆ្នាំ​២០១១ មាន ១០០០​លាន​ដុល្លារ
  អ្នក​ប្រើប្រាស់សកម្ម​​ប្រចាំ​ខែ (Monthly active users) មាន ៨៤៥​លាន​នាក់ នៅ​ខែ​ធ្នូ ២០១១
  អ្នក​ប្រើប្រាស់​សកម្ម​ប្រចាំ​ថ្ងៃ (Daily active users) មាន ៤៨៣លាន​នាក់


តើ​ប្រភពចំណូល​របស់ Facebook បាន​មក​ពីណា?

ប្រភពចំណូល​ធំបំផុត​របស់ Facebook គឺ​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (Online advertisement)។ នៅ​ឆ្នាំ​២០១១ ប្រាក់ចំណូល ដែល​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ មាន​រហូតដល់​ទៅ ៣ ១៥០ ​​លាន​ដុល្លារ​ ពោលគឺ ប្រមាណ ៨៥% នៃ​ប្រាក់​ចំណុល​សរុប​ប្រចាំ​ឆ្នាំ។

ប្រភព​ចំណូល​ធំ​ទីពីរ គឺ​បាន​មក​ពី​​ក្រុមហ៊ុន Zynga (១២% នៃ​ប្រាក់​ចំណូល​សរុប​ប្រចាំ​ឆ្នាំ​២០១១)។ Zynga គឺ​ជា​ក្រុមហ៊ុន​ផលិត​ល្បែង​លើ​អ៊ីនធ័រនែត (Online Game) ដែល​​គេច្រើន​លេង​នៅលើ​ Facebook ដូចជា FarmVille, CastleVille, CityVille, Mafia Wars, Café World ។ល។

តើ​ក្រុមហ៊ុន Facebook មាន​តម្លៃ​ប៉ុន្មាន?​

វា​​អាស្រ័យ​ទៅលើ​​តម្លៃភាគហ៊ុន Facebook ដែល​អ្នក​វិនិយោគហ៊ាន​ឲ្យ នៅពេល​ដែល​ភាគហ៊ុន​​​ត្រូវ​ដាក់​លក់​នៅលើ​ទីផ្សារ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ។

ក៏ប៉ុន្តែ នៅពេលនេះ គេរំពឹង​ថា ក្រោយ​ពេល​ចូល​ក្នុង​ទីផ្សារ​មូលបត្រ ក្រុមហ៊ុន Facebook អាច​នឹង​មាន​តម្លៃ​រហូតដល់​ទៅ ១០០ពាន់លាន​ដុល្លារ។ បើសិន​ជា​ពិតជាដូចនេះ​មែន Facebook ដែល​ទើប​នឹង​បង្កើត​បាន​ ៨​ឆ្នាំ​នេះ នឹង​មាន​តម្លៃ​ខ្ពស់ជាង​ក្រុមហ៊ុន​ធំៗ​ និង​ចំណាស់ៗ​របស់​អាមេរិក ដូចជា Amazon, Caterpillar, Goldman Sachs, Ford Motor និង Boeing ជាដើម។

តើ​​អគ្គនាយក និង​ស្ថាបនិក​ Facebook (Mark Zuckerberg) មាន​ភាគហ៊ុន​ប៉ុន្មាន​?

លោក Mark Zuckerberg មាន​ចំណែកហ៊ុន​ ២៨,៤% ក្នុង​ក្រុមហ៊ុន​ Facebook ហើយ​ទទួល​បាន​ប្រាក់ចំណូល​ពី Facebook (ទាំង​ប្រាក់ខែ និង​ប្រាក់​ចំណូល​ផ្សេងទៀត) ចំនួន ១ ៤៩០ ០០០​ដុល្លារ (ឆ្នាំ​២០១១)។

ប្រសិន​បើ​តម្លៃ​ក្រុមហ៊ុន Facebook ពិត​ជា​កើនឡើង​រហូតដល់ ១០០ពាន់លាន​ដុល្លារ ដូច​គេ​រំពឹង​ទុកមែន ភាគហ៊ុន​របស់​លោក Mark Zuckerberg ក្នុង​ក្រុមហ៊ុន Facebook នឹង​មាន​តម្លៃ​រហូតដល់​ទៅ​ជាង ២៨ពាន់លាន​ដុល្លារ។ លោក Zuckerberg នឹង​ត្រូវក្លាយ​ជា​មហាសេដ្ឋី​ ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​ លំដាប់​ទី ៤ នៅ​សហរដ្ឋ​អាមេរិក និង ទី៩ នៅទូទាំង​ពិភពលោក។ សូម្បីតែ​បុគ្គលិក​របស់​ក្រុមហ៊ុន Facebook ក៏​អាច​ក្លាយ​ជា​សេដ្ឋី ដែលមាន​ទ្រព្យសម្បត្តិ​រាប់លាន​ដុល្លារ​ដែរ៕ តើ Facebook រក​ចំណូល​បាន​ដោយសារ​អ្វី​ទើប​គេ​ហ៊ាន​ឲ្យតម្លៃ​រហូត​ដល់​៥០ពាន់​លាន​ដុល្លារ?

Facebook គឺ​ជា​បណ្តាញ​សង្គម​តាម​អ៊ីនធ័រនែត​មួយ ដែល​ បច្ចុប្បន្ន មាន​អ្នកប្រើប្រាស់​ជាង ៥០០​លាន​នាក់ ហើយ​ចំនួន​នេះ​ចេះតែ​បន្ត​កើន​ឡើង​ជា​រៀងរាល់ថ្ងៃ។ អ្នក​ប្រើប្រាស់​បណ្តាញ Facebook មិន​តម្រូវ​ឲ្យ​បង់ប្រាក់​កម្រៃ​អ្វីនោះទេ។ បើ​ដូច្នេះ តើ​ Facebook រក​ចំណូល​បាន​ពីណាមក?

ការផ្សាយពាណិជ្ជកម្ម

របៀប​រកលុយ​របស់ Facebook មិនខុស​ពី​វិបសៃត៍​ផ្សេងៗ​ទៀត​ប៉ុន្មាន​ទេ ដូចជា Google,Yahoo និង Youtube ជាដើម។ ប្រភព​ចំណូល​ធំបំផុត​របស់ Facebook គឺបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើទំព័រ​វិបសៃត៍។ អ្នក​ដែល​​មាន​ទំព័រ Facebook ពិត​ជា​អាច​មើលឃើញ នៅ​​ផ្នែក​ខាង​ស្តាំដៃ នៃ​ទំព័រ Facebook តែងតែ​មាន​​ការផ្សាយ​ពាណិជ្ជកម្ម​​របស់​ក្រុមហ៊ុន ឬ​ក៏​ផលិត​ផល​ផ្សេងៗ។ អ្នក​ដែល​ផ្សាយ​ពាណិជ្ជកម្ម​លើ​ទំព័រ​នេះ​ គឺ​ត្រូវ​បង់លុយ​ទៅ​ឲ្យ​ Facebook ហើយ​​ប្រភព​ចំណូល​ពី​ការ​​​ផ្សាយ​ពាណិជ្ជកម្ម​​តាម​អ៊ីនធ័រនែត​បែបនេះ គឺ​មាន​ទំហំ​កាន់តែ​ធំ នៅពេល​ដែល​មាន​អ្នកចូល​មើល​វិបសៃត៍​កាន់តែ​ច្រើន។

សព្វថ្ងៃ​នេះ Facebook មាន​អ្នក​ប្រើប្រាស់​​ជាង ៥០០​លាន​នាក់។ ប្រសិន​​បើ​ក្នុង​មួយថ្ងៃ អ្នក​ប្រើប្រាស់​ម្នាក់ ​ចូល​មើលទំព័រ​​ Facebook តែ​ម្តង ក៏ Facebook អាច​រកចំណូល​បាន​មិនតិច​ដែរ ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម។ សព្វថ្ងៃនេះ Facebook គឺ​ជា​ទំព័រ​វិបសៃត៍ ដែល​មាន​អ្នក​ចូល​មើល​ច្រើន​ជាងគេបំផុត​នៅលើពិភពលោក ពោល​គឺ​ ច្រើន​ជាង Google ច្រើន​ជាង Yahoo និង​ច្រើន​ជាង Youtube ទៅទៀត។

ដូច្នេះ អ្នក​ដែល​ជួយ​រកលុយ​ឲ្យ Facebook គឺ​អ្នកប្រើប្រាស់​ទាំង​ជាង ៥០០​លាន​នាក់​នេះឯង។ ថ្វីដ្បិត​តែ​យើង​អាច​​ប្រើ Facebook ដោយ​មិន​មាន​បង់​លុយ​មួយសេន​ក៏ដោយ ក៏ប៉ុន្តែ រាល់​លើក​​ដែល​យើង​​ចូល​មើល​ទំព័រ​ Facebook របស់​យើង​ ឬ​ចូល​មើល​ទំព័រ​របស់​មិត្ត​ភ័ក្តិ ឬ​ទំព័រ​ផ្សេងៗ​ទៀត​របស់​ Facebook ​យើង​នាំ​លុយ​​ទៅ​ឲ្យ Facebook ។ ដូច្នេះ Facebook មិនចាំបាច់​​​ងាក​មក​យក​កម្រៃ​សេវាកម្ម ពី​អ្នកប្រើប្រាស់ ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​ ដូចជា​​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ទេ។ អ្វី​ដែល​ Facebook ត្រូវការ គឺ​​ទុក​ឲ្យគេប្រើប្រាស់​ទំព័រ Facebook ដោយ​ឥតគិតថ្លៃ​ដដែល ដើម្បី​ទាក់ទាញ​អ្នកប្រើប្រាស់​ឲ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត។

ការលក់​​ទំនិញ និង​អំណោយ​ផ្សេងៗ (Facebook Goods and Gifts)

អ្នក​​ដែល​មាន​ទំព័រ​ Facebook ប្រហែល​ជា​ធ្លាប់​ឃើញ​ហើយថា នៅ​ពេល​ដល់​ថ្ងៃ​បុណ្យ​អ្វីមួយ ដូចជា បុណ្យ​​កំណើត​មិត្ត​ភក្តិ​ បុណ្យ​ណូអែល ឬ​បុណ្យ​សង្សារ ជាដើម Facebook តែងតែ​បង្ហាញ​​​ឲ្យ​ឃើញ​ពី​អំណោយ​ ដែល​គេ​អាច​​ផ្ញើ​ទៅ​មិត្ត​ភក្តិបាន។ អំណោយ​ទាំងនេះ​អាច​​ជា​ រូបផ្កា រូប​កាដូ រូប​នំ​បុណ្យ​កំណើត ជាដើម។ ដើម្បី​បាន​រូបភាព​ទាំងនេះ​ផ្ញើ​ទៅ​ជូន​មិត្ត​ភក្តិ​គេ​ត្រូវ​បង់លុយ​ឲ្យ Facebook ១ដុល្លារ ក្នុង​១រូប។ ក្នុងតម្លៃទាបបែបនេះ ធ្វើ​ឲ្យ​អ្នក​ខ្លះ​មិន​ខ្លាច​នឹង​ទិញ​ផ្ញើ​ទៅមិត្ត​ភ័ក្តិ​នោះទេ។ សម្រាប់ Facebook រូបមួយ​ថ្លៃ ១ដុល្លារ គឺ​តិចតួចមែន ក៏ប៉ុន្តែ អ្នក​ប្រើ Facebook មាន​រហូតដល់​ទៅ​ជាង ៥០០​លាន​នាក់។ ដូច្នេះ សក្តានុពល​នៃ​ប្រាក់ចំណូល​ គឺ​អាច​មាន​ច្រើន។

ទោះជា​យ៉ាងនេះ​ក៏ដោយ មាន​អ្នកវិភាគ​ជាច្រើន នៅតែ​យល់ថា ការ​ដែល​ធនាគារ Goldman Sachs ឲ្យ​តម្លៃ Facebook ដល់​ទៅ ៥០ពាន់​លាន​ដុល្លារ គឺ​ជា​តម្លៃ​ខ្ពស់​​ហួសហេតុ​ពេក៕ សភា​អាមេរិក​អនុម័ត​ច្បាប់​កំណែទម្រង់​ផ្សារមូលបត្រ

ច្បាប់​ស្តីពី​កំណែទម្រង់​ទីផ្សារ​មូលបត្រ ត្រូវ​បាន​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ក្នុង​សំឡេង​គាំទ្រ ៦០​សំឡេង ទល់​នឹង ៣៩​សំឡេង​ប្រឆាំង។ កំណែទម្រង់​នេះ ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​គោលដៅ​ចៀសវាង​កុំ​ឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ ដូច​កាល​ពី​​ពេលថ្មីៗនេះ ផ្ទុះឡើង​សាជាថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​អនាគត។​

ការ​រកស៊ី​របស់​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ ដែល​មាន​ហានិភ័យ​ខ្ពស់​នឹង​ត្រូវ​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ រដ្ឋាភិបាល។ ការ​ផ្តល់​ប្រាក់​កម្ចី​​ដល់​សាធារណជន​ទូទៅ ​ក៏​នឹង​ត្រូវ​រឹតបន្តឹង​ដែរ ដើម្បី​ការពារផលប្រយោជន៍​អតិថិជន ជាពិសេស ដើម្បី​ចៀសវាង​ការ​ផ្តល់​ប្រាក់​កម្ចី​បែប Subprime ដូច​ពីមុន ដែល​ជា​ដើមហេតុ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក។ ម្យ៉ាងទៀត ក្រោយ​ពី​ពេល​ច្បាប់​នេះ​ចូល​ជាធរមាន ក្រុមហ៊ុន ឬ​ធនាគារ​ណា​ដែល​រកស៊ី​ខាត ហើយ​ក្ស័យ​ធន មិន​អាច​មក​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ ដូច​ពី​មុន​ទៀត​ទេ។

បន្ទាប់​ពី​ឡើង​មក​កាន់​អំណាច​បាន​២ឆ្នាំ លោក​អូបាម៉ា និង​គណបក្ស​ប្រជាធិបតេយ្យ​​បាន​ធ្វើ​កំណែទម្រង់​ជា​ប្រវត្តិ​សាស្រ្ត​ដល់​ ទៅពីរ៖ កំណែទម្រង់​ប្រព័ន្ធ​ធានារ៉ាប់រង​សុខភាព និង​កំណែទម្រង់​ហិរញ្ញវត្ថុ។ កំណែទម្រង់​ហិរញ្ញវត្ថុ​​សម្រេច​បាន​ នៅ​តែ ៤​ខែ​ទៀត​ប៉ុណ្ណោះ មុន​នឹង​ដល់​ពេល​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា នៅ​ខែ​វិច្ឆិកា។

ការ​អនុម័ត​កំណែទម្រង់​ហិរញ្ញវត្ថុ​នេះ បាន​បង្ហាញ​អំពី​ជ័យជំនះ​របស់​លោក​អូបាម៉ា ទល់​នឹង​ការ​ធ្វើ​ Lobby របស់​អ្នក​ជំនួញ។ គេ​នៅចាំ​បាន​ថា នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី កាល​ពី​ឆ្នាំ ២០០៨ លោក​អូបាម៉ា​ធ្លាប់​បាន​សន្យា​ថា នឹង​មិន​បណ្តោយ​ឲ្យ​អ្នក​មាន​លុយ​ប្រើ​ឥទ្ធិពល​របស់​ពួកគេ​មក​លើ​នយោបាយ​ របស់​រដ្ឋាភិបាល​នោះទេ។ របៀបធ្វើ​ការបែបនេះ​អាច​នឹង​ទាក់ទាញ​ការ​គាំទ្រ​ពី​សំណាក់​ពលរដ្ឋ​អាមេរិក ដែល​មិន​ចូល​ចិត្ត​ការធ្វើ​នយោបាយ​ដោយ​ពឹង​លើ​លុយ។

ក៏ប៉ុន្តែ នៅ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ហិរញ្ញវត្ថុ​នេះ គណបក្ស​ប្រជាធិបតេយ្យ​ទំនង​ជា​បាន​បង្ក​សត្រូវ​ច្រើន ក្នុង​មជ្ឈដ្ឋាន​អ្នក​ជំនួញ។ អ្នក​ជំនួញ​ដែល​មិន​សប្បាយ​ចិត្ត​អាច​នឹង​នាំគ្នា​សម្រុក​ទៅ​ជួយ​គណបក្ស​ សាធារណរដ្ឋ នៅ​ក្នុង​ការ​បោះឆ្នោត​​ នៅ​ខែវិច្ឆិកា​នេះ។

ម្យ៉ាងវិញ​ទៀត មាន​អ្នក​ខ្លះ​បាន​រិះគន់​កំណែទម្រង់​ហិរញ្ញវត្ថុ​របស់​លោក​អូបាម៉ានេះ​ថា​ មាន​លក្ខណៈ​ទូលំទូលាយ​ខ្លាំង​ពេក ដែល​ត្រូវការ​ពេលវេលា​ច្រើន​ទៀត ទម្រាំ​តែ​អាច​ចាប់​ផ្តើម​អនុវត្ត​ចេញ​ជា​លទ្ធផល​បាន។ ការ​បង្កើត​ស្ថាប័ន​ថ្មី ​ ដើម្បី​ត្រួតពិនិត្យ​​សកម្មភាព​ហិរញ្ញវត្ថុ បន្ថែម​ពីលើ​ស្ថាប័ន​​ដែល​មាន​ស្រាប់ ក៏​ទទួល​រង​នូវការ​រិះគន់​ផងដែរ។ គេរិះគន់ថា ការ​បង្កើត​ស្ថាប័ន​ច្រើន​បែបនេះ នឹង​បង្ក​ជា​បញ្ហា​ការិយាធិបតេយ្យ​ស្មុគស្មាញ ដែល​នឹង​ធ្វើ​ឲ្យ​​បាត់បង់​ប្រសិទ្ធិភាព​ការងារ។ ម្យ៉ាងទៀត ស្ថាប័ន​កាន់តែ​ច្រើន ថវិកា​ចំណាយ ដើម្បី​​ឲ្យ​ស្ថាប័ន​ទាំងនេះ​ដំណើរការ ក៏​មាន​កាន់តែច្រើន៕ ការដួលដាំដូងនៃទីផ្សារភាគហ៊ុនពិភពលោក

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​អឺរ៉ុប​និង​ទីផ្សារ​ពិភពលោក​ធ្លាក់​ដួល​ដាំដូង​យ៉ាង​ខ្លាំង​បែបនេះ​មាន​ច្រើន៖​

ទី១- ​ការ​បារម្ភ​និង​ការ​សង្ស័យ​ទៅលើ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​ដែល​ជា​ក្បាល​ម៉ាស៊ីន​ដ៏​សែន​សំខាន់​សម្រាប់​ជួយ​អូស​ទាញ​កំ​ណើន​​សេដ្ឋកិច្ច​ពិភពលោក។ ទី២- ​ស្ថានភាព​ពុំ​ល្អ​នៃ​ម៉ាក្រូសេដ្ឋកិច្ច​ជប៉ុន។ ទី៣- ​ការសង្ស័យ​ទៅលើ​សោធនភាព​នៃ​ធនាគារ​អឺរ៉ុប​ឬ​ការ​សង្ស័យ​ទៅលើ​ភាព​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​សង​នៃ​ធនាគារ​អឺរ៉ុប។ ទី៤- ​ការ​បាត់បង់​ទំនុក​ចិត្ត​នៃ​ប្រជាជន​អាមេរិកាំង​ទៅលើ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក​ដែល​ធ្វើ​ឲ្យ​ពួក​គេ​លែង​មាន​ទំនុកចិត្ត​ទៅ​លើ​អនាគត​ និង​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពួក​គេ​លែង​ហ៊ាន​ធ្វើ​ការ​ទិញ​ដូរ​ហូបចុក​ដូច​ពេលមុនៗ។​ គួរ​កត់​សម្គាល់​ថា​ ការទិញ​ដូរ​ហូប​ចុក​ផ្ទៃក្នុង​អាមេរិកាំង​គឺ​ជា​ជំនួយ​មួយ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុង​ការ​ជួយ​​អូស​ទាញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៅ​សហរដ្ឋ​អាមេរិក។ ទី៥- ​ការ​បាត់បង់​ទំនុក​ចិត្ត​របស់​អ្នក​បោះទុន​ធ្វើ​វិនិយោគ​ ដោយ​ហេតុ​តែ​មាន​ដំណឹង​ពុំ​ល្អ​ពុំ​ចេះ​ចប់​ពាក់​ព័ន្ធ​នឹង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិភព​លោក។​

ថ្វី​ត្បិត​តែ​នៅ​ថ្ងៃពុធ​ទី៣០​មិថុនា​នេះ​ ទីផ្សារ​ភាគហ៊ុន​សំខាន់ៗ​នៅ​អឺរ៉ុប​បាន​ស្គាល់​សភាព​គ្រាន់បើ​បន្តិច​ឡើងវិញ​ក៏​ដោយ​ ក៏​កាលពី​ម្សិលមិញ​គេ​បាន​កត់​សម្គាល់​ឃើញ​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ម៉ាឌ្រីដ​បាន​ធ្លាក់​ដាំ​ដូង​បាត់បង់​អស់​ប្រមាណ​៥,៤៥%​ដោយ​ហេតុ​តែ​គេ​បារម្ភ​ពី​សុខភាព​នៃ​ធនាគារ​អេស្ប៉ាញុល។​ ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ប៉ារីស​បាន​ធ្លាក់ចុះ​អស់​​៤,០១%។​ ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​Londres​បាន​បាត់​បង់​អស់​៣,១០%។​ ​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​Francfort​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​ស្រុត​ចុះ​អស់​៣,៣៣% ។ល។

ផ្សារ​ភាគហ៊ុន​នៅ​អាស៊ី​ក្រោយ​ពីបាន​ធ្លាក់​ស្រុត​បាត់បង់​អស់​៤,២៧%​នៅ​ទីក្រុង​សៀងហៃ​ ២,៣១%​នៅ​ទីក្រុង​ហុងកុង​ នៅ​ទីក្រុង​តូក្យូ​ក្រោយ​ពី​​បាន​ចុះ​អស់​១,២៧%​ ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ដួល​ស្រុត​ចុះ​អស់​ជិត​២%​បន្ថែម​ទៀត។​ ទាំងនេះ​ក៏​ពីព្រោះ​តែ​ទស្សនវិស័យ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​មាន​លក្ខណៈ​ពុំ​ល្អ​ប្រសើរ។​ កំណើន​សេដ្ឋកិច្ច​ចិន​ដែល​គេ​គ្រោង​ថា​មាន១,៧%​នៅ​ខែមេសា​បែ​ជា​ធ្លាក់​មក​នៅ​ត្រឹម​០,៣%​ទៅវិញ​ដែល​ជា​កម្រិត​មួយ​ដ៏​សែន​ទាប​ធ្វើ​ឲ្យ​គេ​កើត​មាន​ការ​ខក​ចិត្ត។​ ចំណែកឯ​ប្រទេស​ជប៉ុន​វិញ​ ផលិតផល​ឧស្សាហកម្ម​និង​ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង​បាន​ស្គាល់​ការ​ថយ​ស្រុត​ចុះ​ ហើយ​ចំនួន​អ្នក​ឥត​ការងារ​ធ្វើ​ក៏​បាន​ស្ទុះ​កើន​ឡើង​​នៅ​ខែ​ឧសភា​កន្លង​ទៅនេះ។

កត្តា​ពុំ​ជាក់​ច្បាស់​មួយ​ទៀត​គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់​កម្ចី​ពិសេស​៤៤២​ពាន់​លាន​អឺរ៉ូ​ដែល​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ឲ្យ​ធនាគារ​នៃ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​ខ្ចី​កាលពី​ឆ្នាំទៅ។​ ធនាគារ​នៃ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​ត្រូវ​សង​ប្រាក់​កម្ចី​ពិសេស​៤៤២​ពាន់​លាន​អឺរ៉ូ​នេះ​ទៅ​ធនាគារ​កណ្តាល​អឺរ៉ុប​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខនេះ។​ ក៏​ប៉ុន្តែ​គេ​បារម្ភ​ខ្លាច​ក្រែង​ធនាគារ​នៃ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​គ្មាន​សមត្ថភាព​និង​គ្មាន​សោធនភាព​នឹង​សង​ប្រាក់​កម្ចី​ពិសេស​របស់​ខ្លួន​កាល​ពី​ឆ្នាំទៅ។​ ទាំងនេះ​ពិត​ជា​កត្តា​និង​ជា​​មូលហេតុ​​នៃ​ក្តី​​បារម្ភ​ខ្លាំង​សម្រាប់​ពិភព​សេដ្ឋកិច្ច​និង​ពិភព​ហិរញ្ញវត្ថុ។​ ហើយ​ម្យ៉ាងទៀត​ បើ​ទោះ​ជា​ ធនាគារ​នៃ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​មាន​​សមត្ថភាព​នឹង​សង​ប្រាក់​កម្ចី​ពិសេស​ ៤៤២​ពាន់​លាន​អឺរ៉ូ​នេះ​ក្តី​ ក៏​គេ​នៅ​តែ​ជួយ​បារម្ភ​ខ្លាច​ក្រែង​ ធនាគារ​នៃ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​ទាំងនោះ​ លែង​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ជួយ​ផ្តល់​ផ្គត់​ផ្គង់​ក្នុង​ការ​អភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច​និង​ឧស្សាហកម្ម។

សម្រាប់​លោក​Dominique Strauss-kahn​អគ្គនាយក​នៃ​FMI ឬមូលនិធិរូបិយវត្ថុអន្តរជាតិយល់ឃើញ​ថា​ សេដ្ឋកិច្ច​ពិភពលោក​លែង​ជួប​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​ដូច​ពេលមុនៗ​ទៀតហើយ​ ទោះបី​ជា​គេ​នៅ​តែ​មាន​ការ​សង្ស័យ​ទៅលើ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ក៏​ដោយ។

ហើយ​នៅ​ក្នុង​បរិបទ​ដ៏​អាប់អួរ​នេះ​ អ្នក​ដែល​មាន​ប្រាក់​សម្រាប់​បោះទុន​ធ្វើ​វិនិយោគ​ ពួក​គេ​បាន​ងាកទៅ​រក​ប័ណ្ណ​រតនាគារ​អាមេរិកាំង​ឬ​ ប័ណ្ណ​រតនាគារ​អាល្លឺម៉ង់​វិញ​ដែល​ពួក​គេ​មាន​ទំនុក​ចិត្ត​កក់ក្តៅ​ជាង៕ គ្មានឡើយ​​កិច្ចព្រមព្រៀង​​នៃ​ក្រុម​​ប្រទេស​G20​​ស្ដីពី​​ពន្ធ​លើ​ធនាគារ​​

ក្រុម​ប្រទេស​G20​ពុំ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ស្ដីពីពន្ធលើធនាគារ​ មូលហេតុ​គឺ​បណ្តាល​មក​ពី​មាន​ការ​ជំទាស់​ពី​សំណាក់​ប្រទេស​មួយ​ចំនួន​ មាន​ដូចជា​ប្រទេស​កាណាដា​និង​ប្រទេស​ឥណ្ឌា​ដែល​ធនាគារ​នៅ​ប្រទេស​ទាំងនោះ​គ្មាន​បាន​ដើរតួ​​នាទី​អ្វីឡើយ​នៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅពេល​កន្លង​ទៅនេះ។


ពន្ធ​លើ​ធនាគារ​នេះ​គឺ​ជា​ប្រធានបទ​មួយ​ដែល​សមាជិក​នៃ​ក្រុម​ប្រទេស​G20​បាន​ជជែក​ពិភាក្សា​គ្នា​យ៉ាង​ផុសផុល​ ដោយហេតុ​ថា​មាន​ប្រទេស​សមាជិក​G20​ជាច្រើន​មាន​បំណង​នឹង​រៀបចំ​ឲ្យ​មាន​ឡើង​នូវ​ពន្ធ​លើ​ធនាគារ​ ដែល​តម្រូវ​ឲ្យ​ធនាគារ​ដែល​ជា​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ ទទួល​ខុស​ត្រូវ​និង​បង់​ខាត​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​ពួក​ខ្លួន​បាន​បង្ក​ឲ្យ​កើត​មាន​ឡើង។​ ពុំ​ត្រូវ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងនោះ​បង់​ពន្ធដារ​យក​​មក​ជួយ​សង្គ្រោះ​ធនាគារ​ឡើយ។

ពន្ធ​លើ​ធនាគារ​នេះ​គឺ​គេ​ចង់​រៀបចំ​ឲ្យ​មាន​ឡើង​ក្នុង​គោល​បំណង​សម្រាប់​ជួយ​ផ្តល់​ហិរញ្ញប្បទាន​ឲ្យ​ដល់​មូលនិធិ​ដែល​ត្រូវ​ផ្តល់​ជំនួយ​ឲ្យ​បេសកកម្ម​ជួយ​សង្គ្រោះ​ធនាគារ។

គួរ​កត់​សម្គាល់​ថា​ រដ្ឋមន្ត្រីក្រសូងហិរញ្ញវត្ថុនៃក្រុម​ប្រទេស​G20​ដែល​ជួប​ប្រជុំ​គ្នា​នៅទីក្រុង​Pusan​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ទទួល​ស្គាល់​ថា​ ពួក​គេ​ពុំ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ស្ដីពី​ពន្ធ​លើ​ធនាគារ​ឡើយ។​ក៏​ប៉ុន្តែ​លោកស្រីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង​Christine Lagarde បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ស្រី​សង្ឃឹម​ជា​និច្ច​នឹង​ប្រមូល​ប្រជុំ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ស្ដីពី​ពន្ធ​លើ​ធនាគារ​នេះ។

ក្រោយ​ពី​ជំនួប​នៃក្រុម​ប្រទេស​G20​នៅទីក្រុង​Pusanនៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បិទ​បញ្ចប់​ហើយ​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ជា​សមាជិក​បាន​សម្តែង​ឲ្យ​ឃើញ​នូវ​សុទិដ្ឋិនិយម​របស់​ពួក​គេ​ ដោយ​បាន​ធ្វើការ​កត់​សម្គាល់​ជា​ឯកច្ឆ័ន្ទ​ថា​ “​កំណើន​សេដ្ឋកិច្ច​ពិភពលោក​បាន​វិល​ត្រឡប់​មក​វិញ​ហើយ​”។

ថ្វី​ដ្បិតតែ​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​ចំនួន​មាន​កម្រិត​ខ្ពស់​ទាប​ពុំ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ ក៏​ប្រទេស​នីមួយៗ​ត្រូវ​តែ​អនុម័ត​ឲ្យ​មាន​វិធានការ​សម្រាប់​​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​និង​ត្រូវ​រៀបចំ​ឲ្យ​មាន​ឡើង​នូវ​ផែនការ​ត្បិត​ត្បៀត​អនុលោម​តាម​ស្ថានភាព​​​សេដ្ឋកិច្ច​និង​ស្ថាន​ភាព​ហិរញ្ញវត្ថុ​នៃ​ប្រទេស​នីមួយៗ។

សូម​គូស​​បញ្ជាក់​​ថា​​ ជំនួប​ប្រជុំ​ពីរ​ថ្ងៃ​នៅទីក្រុង​​Pusan​នៃ​​ប្រទេស​​កូរ៉េ​​ខាង​ត្បូង​​នៃ​​រដ្ឋ​មន្ត្រី​ក្រសូង​ហិរញ្ញវត្ថុ​នៃ​ក្រុម​​ប្រទេស​​G20​​ បាន​​ប្រព្រឹត្ត​​ទៅ​​នៅ​ក្នុង​​បរិបទ​​មួយ​​ដែល​​ប្រទេស​​មួយ​​ចំនួន​​នៅ​ក្នុង​​តំបន់​​អឺរ៉ូ​​កំពុង​​ត្រូវ​ប្រឈម​​មុខ​​ទល់​នឹង​​វិបត្តិ​​ហិរញ្ញវត្ថុ​​ដ៏​សែន​​​ធ្ងន់ធ្ងរ។​ ហើយ​​ជំនួប​​នេះ​​ក៏​​មាន​​គោល​​បំណង​​ផង​ដែរ​​រិះរក​​ឲ្យ​​បាន​​នូវ​​កិច្ច​​ព្រម​ព្រៀង​​ពាក់​ព័ន្ធ​​នឹង​​កំណែ​​ទម្រង់​​ប្រព័ន្ធ​​ហិរញ្ញវត្ថុ​​ និង​​កំណែ​​ទម្រង់​​ធ្វើ​​យ៉ាង​ណា​​ឲ្យ​​មាន​​តុល្យភាព​​ថវិកា។​

លោក​​អគ្គ​នាយក​​នៃ​​មូល​និធិ​​រូបិយវត្ថុ​​អន្តរជាតិ​​FMI​​បាន​​សម្តែង​​ឲ្យ​​ឃើញ​​នូវ​​ការ​​ពេញ​​ចិត្ត​​របស់​​គេ​​នៅ​​ចំពោះ​​មុខ​​កិច្ច​​ប្រជុំ​​របស់​​រដ្ឋ​​មន្ត្រី​​ក្រសូង​​​ហិរញ្ញវត្ថុ​នៃ​ក្រុម​​ប្រទេស​​G20​​ពីរ​ថ្ងៃ​នៅ​ទីក្រុង​​Pusan​​នៃ​​ប្រទេស​​កូរ៉េ​​​ខាង​ត្បូង​​​ ដោយ​​​បាន​​​គូស​​​បញ្ជាក់​​​ប្រាប់​​ថា​​​ ប្រទេស​​​ទាំង​​នោះ​​​យល់​​​ដឹង​​ពី​​ការ​​ចាំបាច់​​ក្នុង​​កិច្ច​​សហ​​ប្រតិ​បត្តិការ​​ ហើយ​​លោក​​អគ្គ​នាយក​​នៃ​​មូលនិធិ​​រូបិយ​វត្ថុ​អន្តរជាតិ​​FMI​​បាន​​រំលឹក​​ទៀត​ថា​​ ជំនួប​​នៅ​ទីក្រុង​​Pusan​​នៃ​​ប្រទេស​​កូរ៉េ​​ខាង​ត្បូង​​គឺ​​ជា​​ដំណាក់​​ការ​​មួយ​​នៃ​​អភិក្រម​​សម្រាប់​​​កិច្ច​​ពិភាក្សា។​​ ជំនួប​​កំពូល​​លើក​​ក្រោយ​​នៃ​​ក្រុម​​ប្រទេស​​G20​​ដែល​ជា​ក្រុម​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​ជឿន​លឿន​ជាង​គេ​ក្នុង​លោក​​នឹង​​ត្រូវ​​ប្រព្រឹត្ត​​ទៅ​​នៅ​​ទីក្រុង​​តូរ៉ុងតូ​​នៃ​​ប្រទេស​​កាណាដា​​នៅ​​ថ្ងៃទី​​២៦​​និង​​២៧​​មិថុនា​​ខាង​​មុខ​​នេះ៕ សេដ្ឋកិច្ច​ចិន​កើនឡើង ​៧,៧% ​នៅ​ឆ្នាំ​២០១៣ ​តែ​អាច​ធ្លាក់ចុះ​ទាប​ជាងនេះ​នៅ​ឆ្នាំ​២០១៤

អត្រា​កំណើន​សេដ្ឋកិច្ច​​ ៧,៧% ជា​អត្រា​មួយ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១២ ហើយ​ខ្ពស់​ជាង​ការ​ព្យាករ​របស់​រដ្ឋាភិបាល ដែល​មាន​ត្រឹមតែ ៧,៥%។

កំណើន​សេដ្ឋកិច្ច ៧,៧% គឺ​ជា​អត្រា​មួយ​ខ្ពស់ បើ​គេ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ផ្សេងទៀត ក៏ប៉ុន្តែ សម្រាប់​ចិន នេះ​គឺ​ជា​អត្រា​មួយ​ទាប បើធៀប​​ទៅ​នឹង​រយៈពេល​ប្រមាណ​ជាង ១០ឆ្នាំ​កន្លងទៅ ដែល​​ជាទូទៅ សេដ្ឋកិច្ច​ចិន​មាន​អត្រា​កំណើន​ដល់​ទៅ​២ខ្ទង់។​ ម្យ៉ាងទៀត កំណើន​សេដ្ឋកិច្ច ៧,៧% ជា​អត្រា​មួយ​ទាប បើធៀប​ទៅនឹង​តម្រូវការ​សេដ្ឋកិច្ច និង​សង្គម​របស់​ចិន ពីព្រោះ​​ចិន​មាន​ប្រជាជន​ច្រើន ហើយ​មួយ​ផ្នែក​ធំ​នៅ​មាន​ប្រាក់​ចំណូល​ទាប។ ប្រជាជន​ដែល​ត្រូវការ​ការងារធ្វើ​ក៏​មាន​ចំនួន​ច្រើន ដែល​ចាំបាច់​តម្រូវ​ឲ្យ​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ដើម្បី​អាច​បង្កើត​ការងារ​គ្រប់គ្រាន់​តាម​តម្រូវការ។

មន្រ្តី​រដ្ឋាភិបាល​ចិន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា សម្រាប់​ឆ្នាំ​២០១៤​នេះ ចិន​កំណត់​គោលដៅ​អត្រា​កំណើន​សេដ្ឋកិច្ច​ត្រឹមតែ ៧,៥% ពោលគឺ ទាប​ជាង​ឆ្នាំ​២០១៣។

បើ​មើ​ល​ទៅលើ​តួលេខ​ ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ចិន នៅថ្ងៃ​ចន្ទ​នេះ គេ​ឃើញ​ថា នៅ​ក្នុងរយៈពេល​៣ខែ​ចុងក្រោយ​នៃ​​ឆ្នាំ​២០១៣ អត្រា​កំណើន​ចិន​បាន​ចាប់ផ្តើម​ថយចុះ​មកវិញ ដោយសារ​តែ​ការ​​វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ការ​ធ្លាក់ចុះ។ នៅ​ក្នុង​ម៉ូដែល​កំណើន​សេដ្ឋកិច្ច​ចិន នៅពេល​បច្ចុប្បន្ន​នេះ វិនិយោគ គឺ​ជាចលករ​ដ៏សំខាន់មួយ ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច។ ដូច្នេះ នៅពេល​ដែល​វិនិយោគ​ធ្លាក់ចុះ អត្រា​កំណើន​សេដ្ឋកិច្ច​ក៏​ត្រូវ​ធ្លាក់ចុះ។

ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​នេះ គឺ​ជា​ដំណឹង​អាក្រក់​មួយ សម្រាប់​រយៈពេល​ខ្លី ក៏ប៉ុន្តែ វាអាច​ជា​រឿង​ល្អ សម្រាប់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង។

ការ​ធ្លាក់ចុះ​នៃ​វិនិយោគ​ក្នុងវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អាច​ជា​សញ្ញា​បង្ហាញ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុងតែ​ចាត់វិធានការ​រឹតបន្តឹង​ការ​​ធ្វើ​វិនិយោគ​ដោយ​ប្រើ​ប្រាក់កម្ចី ជាពិសេស វិនិយោគ​​ដែល​មិន​ទទួល​ប្រាក់​ចំណេញ​មកវិញ។ នៅ​ក្នុង​របាយការណ៍​សវនកម្ម​ ដែល​ចិន​បាន​​​ចេញផ្សាយ កាល​ពី​ខែ​ធ្នូ គេឃើញ​ថា រដ្ឋបាល​ដែនដីចិន (រដ្ឋបាល​ខេត្ត ក្រុង ស្រុក ជាដើម) មាន​បរិមាណ​បំណុល​សាធារណៈ​កើនឡើង​យ៉ាង​លឿនបំផុត គឺ​កើនឡើង​រហូតដល់​ទៅ ៦៧% នៅ​ក្នុងរយៈពេល​តែ ២ឆ្នាំ។ ​ល្បឿន​នៃ​កំណើន​​បំណុល​សាធារណៈ​នេះ​ គឺ​ជា​ហានិភ័យ​ដ៏​ធំ​មួយ សម្រាប់​ស្ថិរភាព​ហិរញ្ញវត្ថុ​ចិន។

ការ​ចាត់​វិធានការ​រឹតបន្តឹង​ការ​ធ្វើ​វិនិយោគ​ដោយ​ប្រើ​ប្រាក់​កម្ចី ​បង្ហាញ​ថា រដ្ឋាភិបាល​ចិន​បច្ចុប្បន្ន ផ្តោតការ​យកចិត្ត​ទុកដាក់​ចំពោះ​ស្ថិរភាពហិរញ្ញវត្ថុ ក្នុងរយៈពេល​វែង ជាជាង​គិតគូរ​តែ​កំណើន​សេដ្ឋកិច្ច​ក្នុងរយៈពេល​ខ្លី។

ម្យ៉ាងទៀត ការ​កំណត់​គោលដៅ​​កំណើន​សេដ្ឋកិច្ច​ត្រឹមតែ ៧,៥% នៅ​ឆ្នាំ​២០១៤ វា​ក៏​អាច​ជា​សញ្ញា​មួយ​ដែរ​ថា មេដឹកនាំ​ចិន​បច្ចុប្បន្ន​នៅតែ​​បន្ត​ផ្តោត​អាទិភាព​ទៅលើ​ការ​ធ្វើ​កំណែទម្រង់​ម៉ូដែល​កំណើន​​សេដ្ឋកិច្ច​ ពី​ការពឹងផ្អែក​លើ​ការ​នាំចេញ និង​វិនិយោគ ទៅ​​រក​ម៉ូដែល​កំណើន​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ការ​បង្កើន​ទីផ្សារ​ក្នុងស្រុក ដែល​អាច​ឲ្យ​ចិន​មាន​កំណើន​សេដ្ឋកិច្ច​មួយ​ប្រកប​ដោយ​ចីរភាព ក្នុងរយៈពេល​វែង​ទៅមុខ។

បញ្ហា​ប្រឈម​ធំបំផុត សម្រាប់​លោក​ស៊ី ជីនពីង និង​លោក​លី ខឺឈាំង គឺ​ធ្វើ​យ៉ាងណា​អាច​​បន្ត​ធ្វើ​កំណែទម្រង់​ម៉ូដែល​សេដ្ឋកិច្ច​នេះ​​បាន ដោយមិន​ឲ្យ​អត្រា​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ទាបពេក ដែល​អាច​បង្ក​ទៅជា​វិបត្តិ​សង្គម នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​ប្រជាជន។ កន្លងមក លោក​លី ខឺឈាំង ធ្លាប់​បាន​លើកឡើង​ថា ចិន​ត្រូវការ​អត្រា​កំណើន​សេដ្ឋកិច្ច​យ៉ាងតិច ៧,២% ទើបអាច​​រក្សា​ស្ថិរភាព​នៃ​ទីផ្សារ​ការងារ​បាន៕ ពាក្យគន្លឹះ : ចិន - សេដ្ឋកិច្ច តើ​ដល់វេនចិន​ដែល​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ប្រាក់បំណុល?

ចិនគឺ​ជា​ម្ចាស់បំណុល​ដ៏ធំបំផុត​របស់​អាមេរិក ក៏ប៉ុន្តែ ចិន​ខ្លួនឯង​ក៏​ជំពាក់​បំណុលគេ​មិនតិច​ដែរ! បំណុល​របស់​រដ្ឋាភិបាល​កណ្តាល​ចិន​មាន​កម្រិត​ទាប ក៏ប៉ុន្តែ គឺ​បំណុល​របស់​រដ្ឋបាល​ដែនដី ដែល​មាន​កម្រិត​ខ្ពស់។

កាលពីថ្ងៃ​ចន្ទ ការិយាល័យ​សវនកម្ម​ជាតិ​ចិន​បាន​ចេញផ្សាយ​នូវ​របាយការណ៍​មួយ​បង្ហាញ​ថា គិត​មក​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១៣ ​រដ្ឋបាល​ដែនដី​ចិន​ រួមមាន​ដូចជា​ ស្រុក ខេត្ត និង​ក្រុង ជាដើម មាន​កម្រិត​ប្រាក់​បំណុល​សរុប​នៅទូទាំង​ប្រទេស ​ រហូត​ដល់​ទៅ​ប្រមាណ​ជា ៣ ០០០ ០០០ លាន​ដុល្លារ​អាមេរិក (៣ ថែម​សូន្យ​ចំនួន ១២)។

បើ​គិត​ជាសរុប​ជាមួយ​នឹង​ប្រាក់បំណុល​របស់​រដ្ឋាភិបាល​កណ្តាល អត្រា​ប្រាក់​បំណុល​សាធារណៈ​របស់​ចិន​មាន​រហូត​ដល់​ទៅ​ជិត ៦០% នៃ​ផលិតផល​ក្នុងស្រុកសរុប។ អត្រា​នេះ​​មាន​កម្រិត​ទាប​នៅឡើយ បើ​គេប្រៀប​​ធៀបទៅ​​នឹង​ប្រទេស​​ក្រិក ដែល​កំពុង​ជួប​នឹង​វិបត្តិ​ប្រាក់បំណុល ដែល​មាន​អត្រា​បំណុល​សាធារណៈ​រហូត​​ដល់​ទៅ​ប្រមាណ​ជា ១៦០%​ ឬ​ក៏​ធៀប​ទៅនឹង​ប្រទេស​​មាន​សេដ្ឋកិច្ច​ជឿនលឿន​មួយចំនួន​​ផ្សេងទៀត ដូចជា ជប៉ុន (២៤០%) អាមេរិក (១០០%) និងបារាំង (៩៣%)។

ដូច្នេះ ​ប្រាក់បំណុល​សាធារណៈ​របស់​ចិន នៅពេល​បច្ចុប្បន្ន​នេះ នៅ​មិនទាន់​ដល់​កម្រិត​គ្រោះថ្នាក់ ដែល​អាច​បង្ក​ជា​វិបត្តិ​នៅឡើយទេ។ ក៏ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ គឺ​ល្បឿន​នៃ​កំណើន​ប្រាក់បំណុលនេះ។

បើគេ​មើលទៅលើ​តួលេខ​ចុះផ្សាយ​ដោយ​ការិយាល័យ​សវនកម្ម​ជាតិ​ចិន គេឃើញ​ថា នៅ​ក្នុងរយៈពេល​តែ​ប្រមាណ​ជា ២ឆ្នាំ​កន្លះ​ប៉ុណ្ណោះ បំណុល​សាធារណៈ​របស់​ចិន​បាន​កើនឡើង​រហូត​ដល់​ទៅ​ជិត ៧០% ដែល​ជា​អត្រា​កំណើនមួយ​​ខ្ពស់​បំផុត។ ការណ៍ដែល​បំណុល​សាធារណៈ​ចិន​កើនឡើង​យ៉ាង​លឿន​បែបនេះ គឺ​ដោយសារ​តែ​រដ្ឋបាល​ដែនដី​ចិន​បាន​នាំគ្នា​រំពឹង​ខ្លាំងពេក​ទៅ​លើការ​ខ្ចីបំណុល ដើម្បី​យក​មកចំណាយ ជំរុញ​កំណើន​សេដ្ឋកិច្ច នៅ​ក្នុង​ពេល​ដែល​ចិន​កំពុង​រង​ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។

ចំណុច​ដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​ព្រួយបារម្ភ គឺ​សមត្ថភាព​សងបំណុល​របស់​រដ្ឋបាល​ដែនដី​ចិន។ គេ​សង្កេតឃើញ​ថា លុយ​ភាគច្រើន ដែល​​​រដ្ឋបាល​ដែនដី​​ខ្ចី​ពីគេ ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់ ក្នុងវិស័យ​​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដែល​ជា​ការ​វិនិយោគ​ដោយ​មិនទទួល​ ​ប្រាក់ចំណេញ​មកវិញ ដើម្បី​​យក​ទៅ​សងបំណុល​គេ។

របាយការណ៍​សវនកម្ម​ជាតិ​ចិន​បង្ហាញ​ឲ្យឃើញ​ថា អាជ្ញាធរ​ដែនដី​ចិន​ពឹងផ្អែក​ខ្លាំង​លើ​ប្រភព​ចំណុល​ពីរ ដើម្បី​យក​មក​សងរំលោះ​បំណុល គឺ​ការ​លក់​ដីរដ្ឋ និង​ការ​ខ្ចីបំណុល​បន្ថែម។ ការខ្ចីបំណុលថ្មី ដើម្បី​យក​មក​សងបំណុលចាស់​ គឺ​ជា​យន្តការ​មួយ ដែល​អាច​នាំ​ទៅរក​វិបត្តិ​នៅថ្ងៃ​ណាមួយ។

អ្នកជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ខ្លះ​បាន​បង្ហាញ​នូវ​ក្តីបារម្ភ​ថា បញ្ហា​ប្រាក់បំណុល​សាធារណៈ​ចិន​អាច​នឹង​ជា​ហានិភ័យ​ធំមួយ សម្រាប់​ហិរញ្ញវត្ថុ​ពិភពលោក នៅ​ឆ្នាំ​២០១៤​នេះ ហើយ​គេ​បាន​នាំគ្នា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុងប៉េកាំងចាត់វិធានការ​ ដើម្បី​ទប់ស្កាត់អត្រា​កំណើន​នៃ​ប្រាក់បំណុល​សាធារណៈ។

វិធានការ​ដ៏សាមញ្ញ​មួយ គឺ​រដ្ឋាភិបាល​ក្រុងប៉េកាំង​អាច​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ដែនដី​កាត់បន្ថយ​ការ​ខ្ចី​បំណុល​ពីគេ។ ក៏ប៉ុន្តែ ការធ្វើបែបនេះ​វា​​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កំណើន​សេដ្ឋកិច្ច​ចិន ដែល​កំពុងតែ​មាន​ភាព​យឺតយ៉ាវ​ស្រាប់ នៅពេលនេះ។

ម្យ៉ាងទៀត គេ​សង្កេតឃើញ​ថា នៅ​ក្នុង​ប្រព័ន្ធ​វិមជ្ឈការ​ចិន​នាពេល​បច្ចុប្បន្ន ការ​ខ្ចី​បំណុល​គេ គឺ​ជា​រឿង​ចាំបាច់ សម្រាប់​​រដ្ឋបាល​ដែនដី​ចិន ដែល​ត្រូវ​ទទួល​រ៉ាប់រង​ការ​ចំណាយ​សាធារណៈ​​​រហូតដល់​ទៅ​ប្រមាណ​ជា ៨០% នៅ​ក្នុងរង្វង់​ដែនដី​របស់​ខ្លួន ក៏ប៉ុន្តែ ទទួល​បាន​ចំណូល​ពីការ​ប្រមូលពន្ធ​តែ​ប្រមាណ​ជា ៤៨%​។

ដូច្នេះ គន្លឹះ​សំខាន់​មួយ ក្នុងការ​ដោះស្រាយ​បញ្ហា​បំណុល​នៃ​រដ្ឋបាល​ដែនដី គឺ​ការ​ធ្វើ​កំណែទម្រង់​ទៅលើ​ប្រព័ន្ធ​បែងចែក​ចំណូល​សារពើពន្ធ រវាង​​​រដ្ឋបាល​ដែនដី និង​រដ្ឋាភិបាល​ក្រុងប៉េកាំង។ អ្នកជំនាញ​ខ្លះទៀត បាន​ផ្តល់​ជា​អានុសាសន៍​ថា ចិន​គួរតែ​ផ្ទេរ​បំណុល​​​មួយផ្នែក ពី​​​រដ្ឋបាល​ដែនដី​ចិន ​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​​នៅ​មាន​កម្រិត​បំណុល​សាធារណៈ​ទាប​នៅឡើយ៕ កំណើនសេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​មិនមែន​ប្រាកដជា​ដំណឹង​អាក្រក់​ទេ!

កាលពីឆ្នាំ​២០១២​កន្លងទៅនេះ សេដ្ឋកិច្ច​ចិន​មាន​អត្រា​កំណើន​​ប្រចាំឆ្នាំ​ ៧,៨% ដែល​គេ​អាច​រាប់ថា​ជា​អត្រា​ទាប​បំផុត​កម្រ​នឹង​ឃើញ​មាន ក្នុងរយៈពេល​ជាង​មួយទសវត្សរ៍​កន្លងទៅ ដែល​សេដ្ឋកិច្ច​របស់​ចិន​ស្គាល់​អត្រា​កំណើន​ជា​មធ្យម​មិនតិច​ជាង ១០%​ នោះទេ។ ចូល​មក​ដល់​ត្រីមាស​ទី១​ឆ្នាំ​២០១៣ សេដ្ឋកិច្ច​ចិន​​​ធ្លាក់ចុះ​​មក​នៅ​ត្រឹម ៧,៦% បើ​គិត​ជា​អត្រា​ប្រចាំឆ្នាំ ហើយ​នៅ​ត្រីមាស​ទី២ អត្រា​កំណើន​នេះ​បន្ត​ធ្លាក់ចុះ​តទៅទៀត មក​នៅ​ត្រឹម ៧,៥%។

នេះ​បញ្ជាក់ថា ដំណើរ​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​ចិន​គឺ​ពិត​ជា​កំពុងតែ​កើតមាន​ឡើង​មែន ហើយ​បញ្ហា​នេះ​អាច​នឹង​បន្ត​កើតឡើង​ទៀត​​រហូតដល់​ចុងឆ្នាំ​នេះ។ សូម្បី​តែ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ចិន​​ក៏​ធ្លោយមាត់​​ខ្លួនឯង​ដែរ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ចិន សម្រាប់​ឆ្នាំ​២០១៣​នេះ មាន​ប្រហែល​ត្រឹមតែ ៧%​ប៉ុណ្ណោះ។

សម្រាប់​មេដឹកនាំ​ចិន ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ គឺ​ជា​ក្តី​ព្រួយបារម្ភ​ដ៏ធំមួយ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​​​អត្រា​អ្នក​អត់ការងារ​ធ្វើ​កើនឡើង​ខ្ពស់ ហើយ​អាច​នឹង​បង្ក​ទៅជា​វិបត្តិ​សង្គម។ ការធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន ក៏​ជា​ក្តីព្រួយបារម្ភ​មួយដែរ សម្រាប់​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត នៅ​លើ​ពិភពលោក ពីព្រោះ​ចិន ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់ទីពីរ គឺ​ជា​ទីផ្សារ​ដ៏​ចម្បង​មួយ​សម្រាប់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ពិភពលោក។ កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ មានន័យថា តម្រូវការ​ប្រេង និង​វត្ថុធាតុដើម​ក៏​ត្រូវ​ថយចុះ។ តម្រូវការ​ថយចុះ ​តម្លៃ​ប្រេង និង​វត្ថុធាតុដើម​ក៏​ត្រូវ​ធ្លាក់ចុះ។

ក៏ប៉ុន្តែ គេ​ក៏​មិនត្រូវ​សំឡឹង​មើល​ទៅលើ​តួលេខ​សេដ្ឋកិច្ច​ចិន ដោយ​ក្រសែភ្នែក​ទុទ្ទិដ្ឋិនិយម​ពេក​នោះដែរ។ ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន នៅពេលនេះ មិនមែន​ប្រាកដ​ថា​ជា​ដំណឹង​អាក្រក់​នោះទេ។

កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន​​ធ្លាក់ចុះ​ទាប​ជាង​មុន សកម្មភាព​ឧស្សាហកម្ម​ចិន​ក៏​ធ្លាក់ចុះ ហើយ​ការ​នាំចេញ​ក៏​ធ្លាក់ចុះ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នានេះ​ មាន​តួលេខ​មួយ​ទៀត ដែល​គេ​មិនត្រូវ​មើល​រំលង គឺ​ការ​ចំណាយ​លើ​ទីផ្សារ​ក្នុងស្រុក​ចិន ដែល​មាន​ការ​កើនឡើង ហួស​ពី​ការ​រំពឹង​ទុក។

យោងតាម​តួលេខ​របស់​ការិយាល័យ​ស្ថិតិចិន ការចំណាយ​របស់​ប្រជាជន​ចិន នៅ​ខែ​មិថុនា​កន្លងទៅនេះ មានការ​កើនឡើង​រហូតដល់​ទៅ ១៣,៣% លើសពី​ខែ​មុន ដែល​មាន​តែ ១២,៩%។ បើ​គិត​ជា​អត្រា​​មធ្យម​ប្រចាំឆ្នាំ ការចំណាយ​របស់​ប្រជាជន​ចិន​នឹង​ត្រូវ​កើនឡើង ១២,៧%។

នេះគឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​កំណែទម្រង់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក្នុងការ​កែប្រែ​ម៉ូដែល​កំណើន​សេដ្ឋកិច្ច​ចិន ពី​កំណើន​ដែល​ផ្អែក​លើ​ការនាំចេញ និង​វិនិយោគ មក​​ជា​សេដ្ឋកិច្ច​ ដែល​ពឹងផ្អែក​លើ​ការ​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​វិញ។ ជា​កំណែទម្រង់ ដែល​លោក​ស៊ី ជីនពីង ធ្លាប់​បាន​ប្តេជ្ញា​ថា​នឹងរៀបចំ​ធ្វើ ហើយ​វា​ក៏​ជា​កំណែទម្រង់ ដែល​​ប្រទេស​ដៃគូពាណិជ្ជកម្ម​របស់​ចិន ក៏ដូចជា ធនាគារ​ពិភពលោក​ធ្លាប់​តែ​ទាមទារ​ដោយ​ទទូច​​ឲ្យ​ចិន​រៀបចំ​ធ្វើ​ដែរ ពីព្រោះ​ថា ចិន​មាន​ប្រជាជន​ច្រើន ហើយ​ការបង្កើន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក គឺ​ជា​​មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព ទាំង​សម្រាប់​ចិន​ខ្លួនឯង និង​​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក។

ការធ្លាក់ចុះ​នៃ​អត្រា​កំណើន​សេដ្ឋកិច្ច​នៅពេលនេះ អាច​ជា​ផ្នែក​មួយ នៃ​ការ​ធ្វើ​កំណែទម្រង់​ម៉ូដែល​កំណើន​សេដ្ឋកិច្ចនេះ ពីព្រោះ​ថា ដើម្បី​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ អាជ្ញាធរ​ចិន​ត្រូវបង្វែរ​ពី​ការ​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​ សម្រាប់​ការ​នាំចេញ មក​​ចាប់ផ្តើម​ផ្តោត​អាទិភាព​លើ​ការ​អភិវឌ្ឍ​វិស័យ​សេវាកម្ម និង​ផលិតកម្ម​ សម្រាប់​ទីផ្សារ​ក្នុងស្រុក​វិញ។

ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត គឺ​នៅត្រង់ថា បើទោះបី​ជា​​អត្រា​កំណើន​សេដ្ឋកិច្ច​កំពុង​តែ​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់​ក៏ដោយ គេ​មិនឃើញ​មេដឹកនាំ​ចិន​ធ្វើការ​​​កែប្រែ​នយោបាយ​សេដ្ឋកិច្ច​ ឬ​ដាក់ចេញ​នូវ​វិធានការ​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ដូចជា​ពេល​មុនៗ​នោះទេ។ នេះ​ជា​ការ​បង្ហាញ​ថា មេដឹកនាំចិន​សុខចិត្ត​ទ្រាំ​ទទួល​យក​អត្រា​កំណើន​សេដ្ឋកិច្ច​ទាប​ នាពេល​បច្ចុប្បន្ន ហើយ​ផ្តោត​លើ​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ក្នុង​ចក្ខុវិស័យ​វែងឆ្ងាយ គឺ​ការ​ផ្លាស់ប្តូរ​មូលដ្ឋាន​កំណើន​​សេដ្ឋកិច្ច ពី​កំណើន​ដែល​ពឹងផ្អែក​លើ​ការ​នាំចេញ និង​ការវិនិយោគ មក​ជា​កំណើន​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​​ការ​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក តាមរយៈ​ការ​បង្កើន​ការ​ចំណាយ​របស់​ប្រជាជន​វិញ ដែល​ជា​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព ក្នុងរយៈពេលវែង៕ ចិន អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ពាណិជ្ជកម្ម នៅ​អឺរ៉ុប ឬ ?

ខុស​ពី​ទម្លាប់​សព្វ​មួយ​ដង កាលពី​ចុង​​ខែ​មិថុនា កន្លង​ទៅ​ថ្មីនេះៗ ប្រធានាធិបតី​បារាំង​បាន​លា​កម្រាល​ព្រំ​ទទួល​ពាណិជ្ជករ និង​អ្នក​ជំនួញ​ធំៗ​ចិន​ ជាង​៤០​នាក់ មាន​ទ្រព្យ​ធន​សរុប​តំណាង៥%​នៃ​ផលិតផល​សរុប​របស់​ចិន។ ​កម្មវត្ថុ​គឺ​បង្ហាញ​គំរូ​សេដ្ឋកិច្ច​និង​សង្គមបារាំង​ដល់​ចិន និង​​​ចង់ទាក់ទាញ​ចិន​ឱ្យ​មក​​វិនិយោគ​​​នៅ​បារាំង។

ប៉ុន្តែ​ទស្សនកិច្ច​នេះ​ប្រព្រឹត្ត​ទៅក្នុង​ខណៈ​ដែល​ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មាន​សភាព​តាន​តឹង​ជាង​ពេល​ណាៗ​ទាំង​អស់។ ជម្លោះ​ពាណិជ្ជកម្ម​មាន​កើន​ឡើង​ជា​លំដាប់ ៖ សម្ភារៈ​ក្នុង​វិស័យ​​ទូរគមនាគមន៍ ផលិត​ដែកថែប សេរ៉ាមិច គ្រឿងផ្សារ ហើយ​ដំបៅ​ដ៏​ធំ​ជាង​គេ គឺ​ផ្ទាំង​ស្រូប​កម្តៅ​ព្រះ​អាទិត្យ​។

កាលពី​ថ្ងៃ​ទី​៤​មិថុនា គណៈកម្មាធិការ​អឺរ៉ុប បាន​ចេញ​វិធានការ​កណ្តាប់​ដៃ​ដែក ដំឡើង​ពន្ធ​បន្ថែមលើ​ផលិតផល​របស់​ចិន ព្រោះ​អឺរ៉ុប​យល់​ថា​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ជួយ​សង្គ្រោះ​ក្រុមហ៊ុន​អឺរ៉ុប ពី​ការ​រក​ស៊ី​មិន​ស្មោះត្រង់​របស់​ចិន មិន​មែន​ជា​នយោបាយ​ការពារ​ផលប្រយោជន៍​ផលិតផល​ក្នុង​ស្រុក​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ទេ។ ពោល​គឺ​អឺរ៉ុប​យក​ពន្ធ​លើ​ផ្ទាំង​ស្រូប​កម្តៅ​ព្រះ​អាទិត្យ​ផលិត​នៅ​ចិន ចំនួន ១១,៨% ហើយ​អឺរ៉ុប​រក្សា​សិទ្ធិ​នឹង​ដំឡើ​ងពន្ធ​នេះ​​ដល់​ទៅ ៤៧,៦%។ នេះ​ជា​ទណ្ឌកម្ម​ដ៏​ធ្ងន់​បំផុត​សម្រាប់​ឧស្សាហកម្ម​ចិន ដែល​ជាប់​ឈ្មោះ​អាក្រក់​ និង​ល្បី​ថា​ចូល​ចិត្ត​បង្ខូច​តម្លៃទីផ្សារ។ ផ្ទាំង​ស្រូប​កម្តៅ​ព្រះ​អាទិត្យ​ដែល​ពេល​នេះ តំណាង​ឱ្យ​​៨០%​នៃ​ទីផ្សារ​អឺរ៉ុប​ និង​មាន​តម្លៃ​ថោក​ជាង​ផលិត​ផល​អឺរ៉ុប​ដល់​ទៅ​ពាក់​កណ្តាល។ ម្យ៉ាង​វិញ​ទៀត អឺរ៉ុប​សង្ស័យ​ថា រដ្ឋាភិបាល​ចិន​ បាន​ជួយ​ឧបត្ថម្ភ​ក្រុមហ៊ុន​ដោយ​សម្ងាត់​ ដែល​នេះ​ជា​ការ​ធ្វើ​ជំនួញ​មិន​ស្មោះ​ត្រង់។ ប៉ុន្តែ​អាល្លឺម៉ង់ ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប​ដ៏​សំខាន់ និង​​ជា​ដៃគូ​ពាណិជ្ជកម្ម​ទីមួយ​របស់​ចិន​អឺរ៉ុប ប្រឆាំង​នឹង​ទណ្ឌកម្ម​អឺរ៉ុប​ដាក់​លើ​ចិន ដោយ​ឈរ​លើ​គោលការណ៍​ដំណោះស្រាយ​ជម្លោះ​តាម​ផ្លូវចរចា។

តាម​ការពិត​ សម្រាប់​ភាគី​អឺរ៉ុប ការ​ដំឡើង​ពន្ធ​នេះ​ ធ្វើ​ឡើង​មិន​មែន​ក្នុង​បំណង​ចង់​បំបិទ​ផ្លូវ​ ដាក់ទណ្ឌកម្ម​ ឬ​បង្ក​សង្គ្រាមពាណិជ្ជកម្ម​​ជាមួយ​ចិន​ទេ តែ​ល្បែង​តាក់តិច​ នាំ​ចិន​ឱ្យ​ព្រម​បើក​ផ្លូវ​ចរចាពាណិជ្ជកម្ម តំឡើង​តម្លៃ​ផលិតផល​ ធ្វើ​យ៉ាង​ឱ្យ​ការ​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម​មាន​លក្ខណៈ​ស្មោះត្រង់ ស្រប​ច្បាប់ មិន​បង្ខូច​តម្លៃ​ទីផ្សារ។

បី​ថ្ងៃ​ក្រោយ​ការ​ប្រកាស​អនុម័ត​ដំឡើង​ពន្ធ​លើ​ផលិតផល​ចិន​បណ្តោះអាសន្ន តំណាង​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​ បាន​ធ្វើ​ដំណើរ​ភ្លាម​ ទៅ​កាន់​ក្រុង​ប៉េកាំង ដើម្បី​ស្វែង​រក​ការ​ព្រមព្រៀង​គ្នា ឬ​ដំណោះស្រាយ​ណា​មួយ ក្រែង​អាច​បញ្ចៀស​វិបត្តិ​សង្គ្រាម​ពាណិជ្ជកម្ម​បាន។ សម្រាប់​អ្នក​ឯកទេស​ពាណិជ្ជកម្ម​របស់​ភាគី​ទាំង​ពីរ ​មិនចង់​ឃើញ​ឡើយ​ជម្លោះពាណិជ្ជកម្ម​អូស​បន្លាយ​ ​ប៉ុន្តែ​ចិន​​មិន​ចូល​ចិត្ត​ការ​លេង​សើច​បែប​នេះ​ទេ​ ហើយ​ក៏​មិន​​ចេះ​យល់​យោគ​​អនុគ្រោះ​ដែរ ! ចិន​បាន​សង​សឹក​ភ្លាម ព្រោះ​ចិន​ដឹង ​អំពី​ចំណុច​ខ្សោយ​របស់​អឺរ៉ុប ស្គាល់​កន្លែង​ដែល​ចុច​ទៅ​​​ដែល​អឺរ៉ុប​ឈឺផ្សា។

ចិន​បាន​ប្រកាស​បើក​អង្កេត​ជា​ផ្លូវការ​ ​​លើ​ករណី​លក់ថោក បង្ខូចថ្លៃផលិតផល​ស្រា​ដែល​នាំចូល​ពី អឺរ៉ុប។ ស្រា​អឺរ៉ុប​នាំចូល​ទៅចិន គឺ​មាន​តម្លៃ​ច្រើន​ជាង​មួយ​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ ហើយ ប្រទេស​ដែល​នឹង​រងគ្រោះជាងគេ​ដោយសារ​វិធានការ​របស់ចិន គឺ​បារាំង ព្រោះ​បារាំង​ជាប្រទេស​អឺរ៉ុប​ទីមួយ ដែល​នាំ​ចូលស្រា​ច្រើន​ជាង​គេ​ទៅក្នុង​ប្រទេស​ចិន ជាមួយ​តម្លៃ ៧៨៨លាន​ដុល្លារ ក្នុងឆ្នាំ ២០១២។

បើតាម​ក្រសួង​ពាណិជ្ជកម្ម​ចិន​ ការ​អង្កេត​នេះ​នឹង​អនុវត្ត​​ ​យ៉ាង​ហ្មត់ចត់ តាមច្បាប់​និង​​វិធាន​របស់​ចិន តែ​ក៏​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​នឹង​វិន័យ​ដាច់​ខាត​មាន​ចែង​ក្នុង​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ចិន​មិន​ខ្វល់​នឹង​ការ​បដិសេធ​របស់​អឺរ៉ុប​ដែល​ថា​ មិន​បាន​ធ្វើ​ការ​ឧបត្ថម្ភធនដល់​ការ​ផលិត​ស្រា​​ ឬ​ប​ញ្ចុះ​​​បង្កូច​តម្លៃ​ស្រា​នាំ​ចេញ​ទៅ​ចិន​ឡើយ។ សេចក្តី​សម្រេច​ចិត្តរបស់​ចិន អាស្រ័យ​ទាំង​ស្រុង​ទៅ​នឹង​លទ្ធផល​នៃ​ការ​អង្កេត​ ដែល​គោរព​តាម​គោលការណ៍​បើក​ចំហពាណិជ្ជកម្ម​ ស្មើភាព​គ្នា​ និង​ប្រកប​ដោយ​តម្លាភាព​ រវាង​ភាគី​ទាំង​សង​ខាង។

ប៉ុន្តែ​ ក្នុងសភាព​ជាក់​ស្តែងពេល​នេះ គ្រាន់​តែ​ក្នុង​​ដំណាក់កាល​ចាប់​ផ្តើម​បើក​អង្កេត​នេះ ការ​ព្រួយ​បារម្ភ​ខ្លាច​មាន​ផលវិបាក​បង្ក​ឡើង​ដោយ​ភាព​តាន​តឹង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប បាន​ជះ​ក្លិន ផ្តល់​ឥទ្ធិពល​មិន​ល្អ​ស្រេច​ទៅ​ហើយ ទៅ​លើទីផ្សារ​​​ផលិតផល​ស្រា​អឺរ៉ុប ! ការ​បញ្ជា​ទិញ​ជា​ច្រើន​ត្រូវ​បាន​លើក​ពេល​ ឯ​តម្លៃ​ក៏​ផ្តើម​ធ្លាក់​ចុះ៕​ នឹង​មាន​សង្រ្គាម​ពាណិជ្ជកម្ម រវាង​សហភាព​អឺរ៉ុប និង​ចិន?

ចិន​កំពុង​សងសឹក​នឹង​សហភាព​អឺរ៉ុប ដែល​បាន​សម្រេច ដំឡើង​ពន្ធ​បន្ថែម​ទៅលើ​ផលិតផល​ផ្ទាំង​ស្រូបកម្តៅ​ព្រះអាទិត្យ ដែល​នាំចូល​មក​ពី​ប្រទេស​ចិន។ ចិន​មិន​បាន​ព្រងើយកន្តើយ​នឹង​ការដាក់ពិន័យ​របស់​អឺរ៉ុប ដោយ​ចិន ក៏ បាន​​បើក​ស៊ើបអង្កេត​ដូចគ្នា​លើ​ករណី​លក់ថោក បង្ខូចថ្លៃ​នៃ​ផលិតផល​ស្រា​ដែល​នាំចូល​ពី អឺរ៉ុប។ ស្រា​អឺរ៉ុប​នាំចូល​ទៅចិន គឺ​មាន​តម្លៃ​ច្រើន​ជាង​មួយ​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ ហើយ ប្រទេស​ដែល​នឹង​រងគ្រោះជាងគេ​ដោយសារ​វិធានការ​របស់ចិន គឺ​បារាំង ព្រោះ​បារាំង​ជាប្រទេស​អឺរ៉ុប​ទីមួយ ដែល​នាំ​ចូលស្រា​ច្រើន​ជាង​គេ​ទៅក្នុង​ប្រទេស​ចិន ជាមួយ​តម្លៃ ៧៨៨លាន​ដុល្លារ ក្នុងឆ្នាំ ២០១២។

ជារួម អាជ្ញាធរ​ចិន​ចង់​រកភស្តុតាង​ដែល​អាច​បញ្ជាក់​ថា ​ស្រា​របស់​អឺរ៉ុប​មាន​បាន​ទទួល​ឧបត្ថម្ភធន​ពី​រដ្ឋាភិបាល ឬ​ក៏​មាន​លួច​បញ្ចុះតម្លៃ​ឲ្យ​ថោក​ខ្លាំង​ពេក ដើម្បី​ផ្តួល​គូប្រកួតប្រជែង នៅក្នុង​ប្រទេស​ចិន គឺ​ដូចនឹង​ចំណាត់ការ​របស់​សហភាពអឺរ៉ុប។

សូមបញ្ជាក់ថា កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ បើទោះបី ជាមាន​ការជំទាស់​ពី​ប្រទេស​សមាជិក​មួយ​ចំនួន សហភាព​អឺរ៉ុប​បាន​បោះឆ្នោត​អនុម័ត​ឲ្យ​គេ​អាច​ដំឡើង​ពន្ធ​បន្ថែម ទៅលើ​ផ្ទាំងស្រូបកម្តៅព្រះអាទិត្យ​របស់ចិន។ សម្រាប់​គណៈកម្មការ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ចំណាត់ការ​នេះ​ត្រូវ​គេ​ធ្វើឡើង​ជា​បន្ទាន់ ដើម្បី​ជួយ​ក្រុមហ៊ុន​អឺរ៉ុប​ដែល​រងគ្រោះ ដោយសារ​ការធ្វើ​ពាណិជ្ជកម្ម​មិនស្មោះត្រង់​របស់​ចិន។

បើតាម​គណៈកម្មការ​ដដែល ការលក់​បង្ខូចថ្លៃ​របស់ចិន បាន​គំរាមកំហែង​ឧស្សាហកម្ម​ផលិតផ្ទាំងស្រូបកម្តៅព្រះអាទិត្យ​របស់អឺរ៉ុប។ រោងចក្រ​ជាច្រើន​បាន​បិទទ្វារ ហើយ​មនុស្ស​ជា​ច្រើន​ពាន់នាក់​បាន​បាត់ការងារ​ធ្វើ។ ដូច្នេះ វិធានការ​យកពន្ធ​បន្ថែម ទៅលើ​ផលិតផល​ចិន គឺ ដើម្បី​ជំរុញ​ឲ្យ​មាន​ការប្រកួតប្រជែង​ស្មើភាព និង​ដើម្បី ផ្តល់​ទីផ្សារ​ដល់​ផលិតផល​របស់​អឺរ៉ុប ដែល​នឹង​ជួយ​ធានា​សុវត្ថិភាព​ការងារ​ឲ្យ​ប្រជាជន​អឺរ៉ុប។

កាសែត​ផ្លូវរដ្ឋ​ចិន​បាន​វាយតម្លៃ​ថា សហភាព​អឺរ៉ុប​កំពុង​ដើរ​នយោបាយ​ដាក់​រនាំង​ពន្ធគយ​ដើម្បី​ការពារ​ផលិតផល​​របស់ខ្លួន ហើយ​នយោបាយ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​សហភាព​អឺរ៉ុប។

យ៉ាងណាក៏ដោយ អឺរ៉ុប​នៅ​ប្រកាន់​ឥរិយាបទ​ទន់ភ្លន់ នៅឡើយ ជាមួយ​ចិន។ បើទោះជា​​ការដំឡើង​ពន្ធ​បន្ថែម ទៅលើ​ផលិតផល ចិន នាំចូល​អឺរ៉ុប នឹង​ចាប់មាន​ពីថ្ងៃ​ទី ៦​មិថុនា​ខាងមុខនេះ ប៉ុន្តែ វា​គ្រាន់ជា​ការបណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ សហភាព​អឺរ៉ុប​ចង់​និយាយ​​ដោះស្រាយ​ជាមួយ​ចិន ពី​រឿង​លក់បង្ខូច​តម្លៃ នៃ​ផលិតផល​ចិន នៅអឺរ៉ុប។ ប៉ុន្តែ ក្នុង​រយៈពេល ២ខែនេះ បើសិន​ជា​សហភាព​អឺរ៉ុប មិនអាច​រក​ដំណោះស្រាយ​ណាមួយ​ជាមួយ​ចិន​បានទេ នោះ​ទើប​សហភាព​អឺរ៉ុប​សម្រេច​ដំឡើង​មែនទែន អត្រាពន្ធ​លើ​ផ្ទាំងស្រូបកម្តៅ​ព្រះអាទិត្យ ចិន ក្នុង​កម្រិត ៤៧ភាគរយ ដែល​ជាអត្រាខ្ពស់ បើប្រៀបធៀប​នឹង​បច្ចុប្បន្ន ដែល​មាន​តិចជាង ១១,៨ភាគរយ៕ ទំនិញ​ចិន​ហូរចូល​អាមេរិក​ច្រើន​ជាង​ហូរចូល​ទ្វីបអឺរ៉ុប

ថ្លែង​នៅ​ក្នុង​សន្និសីតកាសែត​ប្រចំាខែ អ្នកនំាពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន លោក Shen Danyang បាន​ប្រកាស​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​ក្លាយ​ជា​ប្រទេស​ទីមួយ នៅ​មុខ​សហភាព​អឺរ៉ុប ក្នុង​នាម​ជា​ប្រទេស​ដែល​បាន​នំា​ទំនិញ​ចិន​ចូល​ច្រើន​ជាង​គេ។ បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​បី គឺ​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ អាស៊ាន​ដែល​ដណ្តើម​កន្លែង​ប្រទេស​ជប៉ុន។ អ្នកនំាពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​រូប​នេះ​ដដែល​មិន​បាន​បញ្ជាក់​ពី​តួលេខ​ទេ តែ​បើ​យោង​តាម​តួលេខ​ផ្តល់​ដោយ​ទីចាត់ការគយ​ចិន ការ​នំា​ទំនិញ​ចិន​ចូល​អាមេរិក​ក្នុង​ចន្លោះ​ខែ​មករា និង​តុលា​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ ២៨៩ ៣០០លានដុល្លារ ចំណែក​ជាមួយ​សហភាព​អឺរ៉ុប​វិញ​មាន​តែ ២៧៦ ៨០០លានដុល្លារ​ប៉ុណ្ណោះ។

យោង​តាម​លោក Shen Danyang ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះ ៣% ក្នុង​រយៈពេល ១០ខែ​ចុង​ក្រោយ​នេះ តែ​ជាមួយ​សហរដ្ឋអាមេរិក​វិញ​មាន​ការ​កើន​ឡើង ៩,១%។ ក៏​ប៉ុន្តែ បើ​គេ​និយាយ​ពី​បរិមាណ​នៃ​ការ​ដោះដូរ​វិញ ចិន​ជាមួយ​សហភាព​អឺរ៉ុប​នៅ​តែ​មាន​ទំហំ​ធំ​ជាង​ចិន​ជាមួយ​សហរដ្ឋអាមេរិក ព្រោះ​ថា ទីក្រុង​ប៉េកំាង​បាន​នំា​ចូល​ទំនិញ​អឺរ៉ុប ច្រើន​ជាង​ទំនិញ​អាមេរិកំាង។

ក្រៅ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​នំា​ទំនិញ​ចិន​ចូល​សហភាព​អឺរ៉ុប អ្នកនំាពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ក៏​បាន​បញ្ជាក់​ពី​ការ​ថយចុះ​នៃ​វិនិយោគ​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​ចិន និង​វិនិយោគ​ចិន​នៅ​ទ្វីប​អឺរ៉ុប។ យោង​តាម​លោក Shen Danyang ក្នុង​រយៈពេល ១០ខែ​ចុង​ក្រោយ​នេះ ជួនចំ​ពេល​ដែល​ចិន​បាន​បង្កើន​វិនិយោគ​បន្ថែម​នៅ​បរទេស​ជាង ២៥% នោះ វិនិយោគ​ចិន​នៅ​អឺរ៉ុប​បាន​ថយ​ចុះ ២០,៩% ក្នុង​រយៈពេល​ដូច​គ្នា។

និយាយ​ពី​ការ​ថយចុះ​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​ជប៉ុន​វិញ ទោះ​បី​ជា​លោក Shen Danyang មិន​បាន​ផ្តល់​ហេតុផល​អ្វី​ច្បាស់លាស់​ក៏​ដោយ ក៏​គេ​ដឹង​ថា ភាព​តានតឹង​ផ្លូវទូត​ជុំវិញ​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​នៅ​សមុទ្រចិន​ខាងកើត​គឺ​ជា​មូលហេតុចម្បងមួយ។ យោង​តាម​លោក Shen Danyang ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​ជប៉ុន​ក្នុង​រយៈពេល ៦ខែ​ចុងក្រោយ​នេះ​បាន​ថយចុះ ២,១% ចំណែក​រវាង​ចិន និង​បណ្តា​ប្រទេស​អាស៊ាន​វិញ​បាន​កើន​ឡើង ៩,៤% ក្នុង​រយៈពេល​ដូច​គ្នា៕ ការទូត​ថាមពល​និង​ថាមពល​ការទូត​​​របស់​ចិន​ទៅ​លើ​អាមេរិក​ឡាទីន​

រហូត​មក​ដល់​ឆ្នាំ២០០៣ ​ប្រទេស​ចិន ​មិន​​សូវបានយក​ចិត្ត​ទុក​ដាក់​ឡើយ​ទៅ​លើ​ អាមេរិក​ឡាទីនទោះ​បី​ជា​ចិន​មាន​ទំនាក់ទំនង​ទូត​ជាមួយ​បណ្តា​ប្រទេស​ភាគ​ច្រើន​នៃ​ទ្វីប​នេះ តាំង​ពី​ទសវត្សរ៍​ទី​៧០ និង​ទី​៨០​មក​ក្តី។ នេះ​គឺ​មក​ពី​ថ្នាក់ដឹកនាំ​ចិន មិន​ចង់​មាន​ទំនាស់​ជាមួយ​សហរដ្ឋអាមេរិក ដ្បិត​តាំង​ពី​សតវត្សរ៍​ទី​១៩​មក ពោល​គឺ​តាំង​ពី​សម័យ​លោក​ប្រធានាធិបតី​អាមេរិកាំង​James Monroeមក សហរដ្ឋអាមេរិក​ចាត់​ទុក​អាមេរិក​ឡាទីន​ថា ជា​ដែន​អំណាច​ផ្តាច់​មុខ​របស់​ខ្លួន​។

នៅ​ឆ្នាំ​២០០៣ សង្គ្រាម​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់ បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​បារម្ភ​ខ្លាច​ខ្វះ​ប្រេង​កាត ​ពីព្រោះ​សង្គ្រាម​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ភូមិភាគ​មួយ​សម្បូណ៌​ទៅ​ដោយ​ប្រេងកាត។ អ៊ីចឹង​ហើយ​បាន​ជា​ពី​ឆ្នាំ​២០០៣​រហូត​មក​ទល់​សព្វ​ថ្ងៃ ​ថ្នាក់​ដឹក​នាំ​ចិន​អនុវត្ត​អ្វី​ដែល​គេ​ហៅ​ថា ​ការ ទូត​ថាម​ពល​ បាន​ន័យ​ថា​ចិន​ដើរ​ស្វែង​រក​ប្រេង​កាត​និង​ឧស្ម័ន​ធម្មជាតិ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ ក្នុង​នោះ​រួមមាន​ជា​អាទិ៍​បណ្តា​ប្រទេស​​ផលិត​ប្រេងកាត​នៃ​ទ្វីប​អាមេរិកឡាទីន​ដូច​យ៉ាង​Brésil ​Argentine ​Vénézuela ​និង​Bolivie​។

តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ឥទ្ធិពល​របស់​ប្រទេស​ចិន​ទៅ​លើ​បណ្តា​ប្រទេស​អាមេរិកឡាទីន​បាន​រីក​ធំ​និង​កើន​ឡើង​ខ្លាំង។ ​ចិន​ក្លាយ​ជា​ប្រទេស​លំដាប់​ទី​២​នៅ​ក្នុង​ពិភពលោក​ដែល​ទិញ​ប្រេង​កាត​ច្រើន​ជាង​គេ​ពី​ទ្វីប​អាមេរិកឡាទីន ដោយ​ដេញ​ប្រកិត​ពី​ក្រោយ​សហរដ្ឋ​អាមេរិក។ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី​២​របស់​អាមេរិក​ឡាទីន។ នៅ​ឆ្នាំ​២០០៨ ចិន​បាន​ដាក់​ទុន​២​ម៉ឺន​៥​ពាន់​លាន​ដុល្លារ ដើម្បី​រកស៊ី​នៅ​ក្នុង​ទ្វីប​នេះ ពោល​គឺ​៥០%​នៃ​ទឹក​ប្រាក់​វិនិយោគ​បរទេស​​​ទាំង​ស្រុង​របស់​ចិន នៅ​ក្នុង​ឆ្នាំ​នោះ។ ទន្ទឹម​នេះ ផលិតផល​ដែល​ចិន​នាំ​ចេញ​ទៅ​កាន់​ទ្វីប​អាមេរិក​ឡាទីន ​គិត​ជា​ប្រាក់ ​បាន​កើន​ទៅ​ដល់​ជិត​១​សែន​២​ម៉ឺន​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៨​។

និយាយ​រួម អាមេរិក​ឡាទីន​បាន​ក្លាយ​ជា​ដៃ​គូ​សេដ្ឋកិច្ច​មួយ​ចាំ​បាច់​ជា​ទី​បំផុត​សម្រាប់​ប្រទេស​ចិន។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ ដែល​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​ប្រទេស​ចិន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​កាន់​តែ​ញឹកញាប់​នៅ​ក្នុង​ទ្វីប​នេះ។ ជាក់ស្តែង តាំង​ពី​ឆ្នាំ​២០០៤​មក​លោក​ប្រធានាធិបតី​ហ៊ូ ជីនតៅ​បាន​ទៅ​ជាន់​ដី​អាមេរិកឡាទីន​បី​លើក​រួច​មក​ហើយ បាន​ឆ្លង​កាត់​ប្រទេស​Argentine Chili Brésil Cuba Costa-Rica Pérou Chili និង Vénézuela។


ក្រៅ​ពី​ប្រយោជន៍​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម វត្តមាន​របស់​ចិន​នៅ​អាមេរិក​ឡាទីន​មាន​គោល​ដៅ​នយោបាយ​មួយ​ច្បាស់ នោះ​គឺ​កាត់​បន្ថយ​ចំនួន​បណ្តា​ប្រទេស​នៅ​ក្នុង​លោក​ដែល​នៅ​បន្ត​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​។​ ចូរ​កុំ​ភ្លេច​ថា​ក្នុង​ចំណោម​ប្រទេស​ទាំង​២៣នៅ​ក្នុង​ពិភព​លោក ដែល​នៅ​បន្ត​មាន​ទំនាក់​ទំនង​ទូត​ជាមួយ​តៃវ៉ាន់ ជិត​ពាក់​កណ្តាល​សុទ្ធសឹង​ជា​ប្រទេស​អាមេរិក​ឡាទីន។

នៅ​ឆ្នាំ​២០០៧ ថ្នាក់ដឹកនាំ​ចិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​ប្រទេស​Costa Rica ​ឲ្យ​ផ្តាច់​ទំនាក់​ទំនង​ទូត​ជា​មួយ​តៃវ៉ាន់។ ចិន​ដែល​សម្បូណ៌​លុយ​និង​មាន​ឥទ្ធិពល​នយោបាយ​ជាង​តៃវ៉ាន់​សន្យា​ថា នឹង​បង្កើន​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ណា​ដែល​យល់​ព្រម​បោះបង់​ចោល​តៃវ៉ាន់ ហើយ​ងាក​មក​ទទួល​ស្គាល់​គោលការណ៍​ប្រទេស​ចិន​តែ​មួយ។

នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​សព្វ​ថ្ងៃ​ ប្រទេស​អាមេរិកឡាទីន​ដទៃ ​ដូច​ជា​Honduras ​Nicaragua ​Panama ​Paraguay ​Salvador​។ល។និង។ល។ ​អាច​នឹង​បែក​ចិត្ត​ពី​តៃវ៉ាន់ មក​ទទួល​ស្គាល់​ចិន​កុម្មុយនិស្ត​ដូច​Costa Rica​ដែរ នៅ​ទី​បំផុត។

ទំនាក់ទំនង​ល្អ​និង​ដែល​ត្រូវ​បាន​ពង្រឹង​យ៉ាង​លឿន​រហ័ស​រវាង​ចិន​និង​អាមេរិក​ឡាទីន មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ ចិន​និង​បណ្តា​ប្រទេស​ធំៗ​នៅ​ទ្វីប​អាមេរិក​ខាងត្បូង ដូច​យ៉ាង​Brésil Mexique Venezuela Bolivie និង​Chili មាន​គំនិត​និង​គោលដៅ​ដូច​គ្នា។ ពួក​គេ​ចង់​ផ្លាស់​ប្តូរ​ប្រព័ន្ធ​អន្តរជាតិ​បច្ចុប្បន្ន​ដែល​ឋិត​នៅ​ក្រោម​ឥទ្ធិពល​ខ្លាំង​ជ្រុល​របស់​អាមេរិក​និង​អឺរ៉ុប។ ពួក​គេ​ប្រឆាំង​នឹង​អនុត្តរភាព​របស់​សហរដ្ឋអាមេរិក។ ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​មិន​សប្បាយ​ចិត្ត​នឹង​វត្តមាន​របស់​ចិន​នៅ​អាមេរិក​ឡាទីន។ ​លើស​ពីនេះ​ ទៅ​ទៀត​ ចិន​មាន​ទំនាក់​ទំនង​កាន់​តែ​ល្អ​ជា​មួយ​របប​កុម្មុយនិស្ត​Cuba​ដែល​ជា​សត្រូវ​សួ​ពូជ​របស់​អាមេរិក​។

យ៉ាង​ណា​ក៏​ដោយ ប្រទេស​អាមេរិក​ឡាទីន​មួយ​ចំនួន​ចាប់​ផ្តើម​រអ៊ូរទាំ ដ្បិត​ជា​ទូទៅ​ចិន​ទិញ​យក​តែ​វត្ថុធាតុដើម​ពី​ដៃគូ​របស់​ខ្លួន រួច​ហើយ​លក់​មក​វិញ​សុទ្ធ​តែ​ផលិតផល​ចម្រាញ់។ មិន​តែ​ប៉ុណ្ណោះ ឆន្ទៈ​នយោបាយ​របស់​ទីក្រុង​ប៉េកាំង​ក្នុង​ការ​បញ្ចុះ​តម្លៃ​ប្រាក់​យ័ន​ធ្វើ​ឲ្យ​ផលិត​ផល​ចិន​មាន​តម្លៃ​ថោក ជាហេតុ​បណ្តាល​ឲ្យ​ការ​នាំ​ចេញ​របស់​ប្រទេស​អាមេរិក​ឡាទីន​ថយ​ចុះ រី​ឯ​ផលិតផល​ចិន​វិញ​ចេះ​តែ​បន្ត​ហូរ​គគុក​គគាក់​ចូល​មក​ក្នុង​ប្រទេស​ទាំង​នេះ។

ម្ល៉ោះ​ហើយ ត​ទៅ​ថ្ងៃ​មុខ សំណួរ​ដែល​នឹង​ចោទ​ឡើង​គឺ តើ​បណ្តា​ប្រទេស​អាមេរិក​ឡាទីន ​ជាពិសេស​ប្រទេស​តូចតាច​និង​ក្រីក្រ អាច​ទប់ទល់​បាន​ដែរ​ឬ​ទេ​នឹង​ឥទ្ធិពល​ខ្លាំង​លឿន​រហ័ស​ពេក​បែប​នេះ​របស់​ចិន​មក​លើ​តំបន់​របស់​ពួក​គេ? យុទ្ធសាស្រ្ត​របស់​ចិន នៅ​ទ្វីប​អាហ្វ្រិក

តាំង​ពី​បាន​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ចិន​នៅ​ឆ្នាំ​២០០៣​មក លោក​ហ៊ូ ជីនតៅ (Hu Jintao) បាន​ទៅ​បំពេញ​ទស្សនកិច្ច​បួន​លើក​នៅ​អាហ្វ្រិក​រួច​មក​ហើយ បាន​ជាន់​ដី​បណ្តា​ប្រទេស​អាហ្វ្រិក​ចំនួន​១៨ ក្នុង​នោះ​រួម​មាន​ជា​អាទិ៍ ម៉ាលី សេណេហ្កាល់ កាមេរូន ហ្កាបុង ស៊ូដង់ នីហ្សេរីយ៉ា និង​អាហ្វ្រិកខាងត្បូង។

នៅ​ក្រោយ​ទស្សនកិច្ច​​ទាំងអស់​នេះ​ មាន​ជា​បឋម​ប្រយោជន៍​សេដ្ឋកិច្ច​។ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ចិន​និង​ទ្វីប​អាហ្វ្រិក​ បាន​កើនជាង៣០​ដង​ ក្នុង​រយៈ​ពេល​តែ​១៣​ឆ្នាំ​ប៉ុណ្ណោះ​ កើន​ពី​៣ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​១៩៩៥​ ទៅ​១០ម៉ឺន៧ពាន់លាន​ដុល្លារ​ នៅ​ឆ្នាំ​២០០៨។ និយាយ​បែប​ផ្សេង​ ចិន​បាន​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ទី​១​ របស់​ទ្វីប​អាហ្វ្រិក​ នៅ​ពីមុខ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​បារាំង។

ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​ជាង​គេរបស់​ចិន​នៅ​ទ្វីប​អាហ្វ្រិក​ គឺ​អាហ្វ្រិក​ខាង​ត្បូង​ អង់ហ្គោឡា​ ស៊ូដង់​ និងនីហ្សេរីយ៉ា។ ចិន​លក់​ទៅ​ឲ្យ​ទ្វីប​អាហ្រ្វិក​ សម្លៀក​បំពាក់​ គ្រឿង​សំណង់​ រថយន្ត​ដឹកជញ្ជូន​ និង​អង្ករ​ ហើយ​ទិញ​ពី​អាហ្វ្រិក​មក​វិញ​ វត្ថុធាតុ​ដើម​ ដូច​យ៉ាង​ ដែក​ ស្ពាន់​ ឈើ​ សំឡី​កប្បាស​និងជា​ពិសេស​ប្រេងកាត។

សូម​ជំរាប​ថា​ ចិន​ជា​ប្រទេស​ទី​៣​នៅ​ក្នុងពិភពលោក ​ដែល​ប្រើប្រាស់​ប្រេងកាត​ច្រើន​ជាង​គេ​ ​ក្រោយ​សហរដ្ឋ​អាមេរិកនិង​ជប៉ុន។ នៅ​ឆ្នាំ​២០០៦​ ចិន​បាន​ទិញ​៣០%​នៃ​ប្រេង​កាត​ដែល​ខ្លួន​ត្រូវការ​ពី​ទ្វីប​អាហ្វ្រិក​ ជា​ពិសេស​ពី​ប្រទេស​អង់ហ្គោឡា និងស៊ូដង់​ ​។ ក្រៅ​ពី​នេះ​ រដ្ឋ​ចិន​និង​ក្រុមហ៊ុន​ឯកជន​ចិន​ បាន​និង​កំពុង​បន្ត​ដាក់ទុន​រកស៊ី​យ៉ាង​សន្ធឹក​សន្ធាប់​ នៅ​លើ​ទ្វីប​អាហ្វ្រិក​ ក្នុង​វិស័យ​រុករក​និង​ចម្រាញ់​ប្រេងកាត​ ក្នុង​វិស័យ​ទូរគមនាគមន៍​ ក្នុង​វិស័យ​សំណង់​។ល។​និង​។ល។​ មិន​តែ​ប៉ុណ្ណោះ​រដ្ឋ​ចិន​និង​ក្រុមហ៊ុន​ឯកជន​ចិន​ទាំង​នេះ​ ថែម​ទាំង​បាន​យក​ពលករ​ចិន​ យ៉ាង​តិច​ ៥សែន​នាក់​ មក​ធ្វើការ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ទៀត​ផង។

យ៉ាង​ណា​មិញ​ ប្រយោជន៍​សេដ្ឋកិច្ច​ដែល​ចិន​ទាញ​បាន​ពី​ទ្វីប​អាហ្វ្រិក​ នៅ​មាន​លក្ខណៈ​តិច​តួច​ស្តួច​ស្តើង​នៅ​ឡើយ។ ជាក់​ស្តែង​ នៅ​ក្នុង​ពេល​នេះ​ ទ្វីប​អាហ្វ្រិក​តំណាង​តែ​៣%​ប៉ុណ្ណោះ​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ទាំង​ស្រុង​របស់​ចិន​ជា​មួយ​ពិភពលោក​។ ដៃ​គូ​ពាណិជ្ជកម្ម​សំខាន់​ជាង​គេ​របស់​ចិន​ គឺ​តំបន់​អាស៊ី​បូព៌ា​ដែល​តំណាង​៤០%​ បន្ទាប់​មក​ទៀត​គឺ​សហភាពអឺរ៉ុប​ ដែល​តំណាង​១៧%​ និង​សហរដ្ឋ​អាមេរិក​ដែល​តំណាង​១៥%​។ ម៉្លោះ​ហើយ​ សួរ​ថា​ តើ​ហេតុអ្វី​បាន​ជា​ចិន​ចាប់​អារម្មណ៍​ខ្លាំង​ម៉្លេះ​ ទៅ​លើ​ទ្វីប​អាហ្វ្រិក​?

គេ​អាច​អះអាង​បាន​ថា​ គោលដៅ​សំខាន់​របស់​ចិន​ តាម​រយៈ​ការ​បង្កើន​វត្តមាន​របស់​ខ្លួន​ នៅ​អាហ្វ្រិក​ គឺ​នយោបាយ​និង​ការទូត។ ម្យ៉ាង​ ចិន​ចង់​កាត់​បន្ថយ​ឥទ្ធិពល​របស់​អាមេរិក​ ដែល​ជា​គូ​ប្រជែង​សំខាន់​ជាង​គេ​របស់​ខ្លួន​ ក្នុង​ការ​ដណ្តើម​យក​ប្រេងកាត​របស់​ទ្វីប​អាហ្វ្រិក។ ម្យ៉ាង​ទៀត​ ចិន​ចង់​កាត់​បន្ថយ​ឥទ្ធិពល​របស់​ជប៉ុន​ ដែល​កំពុង​ប្រឹងប្រែង​បញ្ចុះបញ្ចូល​បណ្តា​ប្រទេស​អាហ្វ្រិក​ឲ្យ​គាំ​ទ្រ​ខ្លួន​ ក្នុង​ការ​ទាមទារ​អាសនៈ​អចិន្រ្តៃយ៍​មួយ​ នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។ ម្យ៉ាង​ចុង​ក្រោយ​ ចិន​ដែល​កំពុង​បង្កើន​ទំនាក់ទំនង ជាមួយ​អាហ្វ្រិក​ ចង់​បង្ហើយ​ភាព​ឯកា​របស់​តៃវ៉ាន់​ នៅ​លើ​ឆាក​អន្តរជាតិ​។ សូម​ជំរាប​ថា​ សព្វ​ថ្ងៃ​នេះ​ នៅ​មាន​តែ​ប្រទេស​អាហ្វ្រិក​៥​ប៉ុណ្ណោះ​ ដែល​នៅ​មាន​ទំនាក់ទំនង​ទូត​ជា​មួយ​តៃវ៉ាន់​ នោះ​គឺ​សៅតូម៉េ(Sao Tomé) បួគីណាហ្វាសូ(Burkina faso) ហ្កំប៊ី(Gambie) ម៉ាឡាវី(Malawi)​ និង​ ស្វាស៊ីឡង់ (Swaziland) ។

វត្តមាន​របស់​ចិន​នៅ​អាហ្វ្រិក​ និង​ទំនាក់ទំនង​ស្អិត​ល្មួត​រវាង​ចិន​និង​អាហ្វ្រិក​ ពិត​ជា​បាន​ជួយ​ឲ្យ​ទ្វីប​ដ៏​ក្រីក្រ​មួយ​នេះ​ស្គាល់​ការ​អភិវឌ្ឍន៍។ ក៍​ប៉ុន្តែ​ ផលិតផល​Made in China ដែល​មាន​តម្លៃ​ថោក​ និង​ដែល​ហូរ​ចូល​មក​ក្នុង​ទ្វីប​នេះ​ កំពុង​តែ​ផ្តើម​សម្លាប់​កសិកម្ម​ និង​ឧស្សាហកម្ម​នៃ​បណ្តា​ប្រទេស​អាហ្វ្រិក។ ដូច​គ្នា​អ៊ីចឹង​ដែរ​ ពលករ​ចិន​ដែល​មក​ធ្វើ​ការ​នៅ​អាហ្វ្រិក​ កំពុង​ប្រជែង​ជើង​គ្នា​នឹង​ពលករ​អាហ្វ្រិក​ ក្នុង​ការ​ដណ្តើម​ការងារ​គ្នា​ធ្វើ។ ដោយ​ឡែក​ វត្តមាន​ចិន​នៅ​អាហ្វ្រិក​ កំពុង​បង្ក​ឲ្យ​ទំនាក់​ទំនង​អន្តរជាតិ​ស្មុគស្មាញ​ កាន់​តែ​ខ្លាំង។ មូល​ហេតុ​ គឺ​បណ្តាល​មក​ពី​ថ្នាក់​ដឹក​នាំ​ចិន​មិន​រវល់​ពី​អភិបាលកិច្ច​ល្អ​។ ជាក់​ស្តែង​ ចិន​គាំ​ទ្រ​របប​ផ្តាច់ការ​របស់​Mugabe​ នៅ​ស៊ីមបាវ៉េ(Zimbabwe)​ និង​របប​ Omar el-Béchir នៅ​ស៊ូដង់។

តាំង​ពី​ឆ្នាំ​២០០៣​មក​ សង្គ្រាម​ស៊ីវិល​នៅ​ស៊ូដង់​ រវាង​ប្រជាជននៅ​តំបន់​Darfour​ និង​កង​ទ័ព​របស់​Omar​ el​-Béchir​ បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​ជិត៣សែន​នាក់​ ភាគ​ច្រើន​ជាប្រជាជន​ស៊ីវិល​នៅ​Darfour។ ចិន​មិន​ព្រម​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ស៊ូដង់ តាម​ការស្នើ​របស់ អង្គការ​សហប្រជាជាតិ ពី​ព្រោះ​ស៊ូដង់​លក់​ផ្តាច់​មុខ​ទៅ​ឲ្យ​ចិន​៧០%​ នៃ​ប្រេង​កាត​ ដែល​ខ្លួន​លក់​ចេញ​ទៅ​ក្រៅ​ក្នុង​មួយ​ឆ្នាំៗ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ទូត​និង​ជំនួញ​របស់​ចិន​នៅ​អាហ្វ្រិក​ ទទួល​បាន​ជោគជ័យធំ​ណាស់។ ថ្នាក់​ដឹក​នាំ​អាហ្វ្រិក​ ជា​ពិសេស​អ្នកកាន់​អំណាច​ផ្តាច់ការ​ចូល​ចិត្ត​រក​ស៊ី​ជា​មួយ​ចិន​ ដែល​មិន​ដាក់​ល័ក្ខខ័ណ្ឌ​នយោបាយ​ ជា​ជាង​ជា​មួយ​អាមេរិក​ឬ​អឺរ៉ុប​ដែល​អាហ្វ្រិក​នៅ​តែ​មើល​ឃើញ​ថា​មាន​អាកប្បកិរិយា​អាណា​និគម​និយម។ ជ័យ​ជំនះ​របស់​ចិន​នៅ​អាហ្វ្រិក​ បាន​ស្តែង​ឡើង​ជា​ពិសេស​ តាម​រយៈ​ជំនួប​កំពូល​ចិន​-អាហ្វ្រិក​ដែល​ត្រូវ​បាន​រៀប​ចំ​នៅ​ប៉េកាំង​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០៦។ កាល​នោះ​ ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​អាហ្វ្រិក​ចំនួន​៤៨​ប្រទេស​ ក្នុង​ចំណោម​ប្រទេស​អាហ្វ្រិកទាំង​អស់​៥៣​ បាន​ទៅ​ចូល​រួម​ក្នុង​ជំនួប​កំពូល​នោះ៕ ចិន និង​អាមេរិក​សម្លឹង​មើល​គ្នា​យ៉ាង​ប្រុងប្រយ័ត្ន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក

អធិករណ៍​ជាយថាហេតុ នា​អនាគត​ខាង​មុខ រវាង​សហរដ្ឋអាមេរិក​និង​ចិន អាច​នឹង​កើត​ចេញ​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ។ ពីព្រោះ​ម្យ៉ាង ចិន​បាន​និង​កំពុង​បន្ត​បង្កើន​វត្តមាន​ព្រម​ទាំង​សកម្មភាព​នៃ​កងទ័ព​ជើង​ទឹក​ នៅ​លើ​ផ្ទៃ​នៃ​បណ្តា​សមុទ្រ​ជិត​និង​ជុំវិញ​ប្រទេស​ខ្លួន។ ពីព្រោះ​ម្យ៉ាង​ទៀត កងទ័ព​អាមេរិក​ពិសេស​កងទ័ព​ជើងទឹកដែល​ឈរ​ជើង​នៅ​អាស៊ីប៉ាស៊ីហ្វិក​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ ក៏​កំពុង​និង​បន្ត​បង្កើន​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដែរ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​បាន​ចាយ​ប្រាក់​ជា​ច្រើន​ម៉ឺន​លាន​ដុល្លារ ដើម្បី​ធ្វើ​នវូបនីយកម្ម​ទៅ​លើ​កងទ័ព​ជើងទឹក​របស់​ខ្លួន។ ពី​អំណើះ​ត​ទៅ ចិន​មាន​នាវា​មុជ​ទឹក ដែល​បំពាក់​ទៅ​ដោយ​មីស្ស៊ីល​នុយក្លេអ៊ែរ ហើយ​នា​ពេល​ឆាប់ៗ​ខាង​មុខ ចិន​នឹង​មាន​នាវា​ផ្ទុក​យន្តហោះ​ទៀត​ផង។

មិន​តែ​ប៉ុណ្ណោះ ដូច​ដែល​របាយការណ៍​មួយ​របស់​មន្ទី​របញ្ចកោណ​អាមេរិក​បាន​គូស​បញ្ជាក់​កាល​ពី​ឆ្នាំ២០១០អ៊ីចឹងថា ចិន​មាន​មហិច្ឆតា​ពង្រីក​ដែន​អំណាច​និង​ដែន​ប្រមាញ់​របស់​ខ្លួន​ទៅ​ឲ្យ​កាន់​តែ​ឆ្ងាយ ក្នុង​ផ្ទៃ​សមុទ្រ​ទាំង​អម្បាលម៉ាន​នៅ​ប៉ែក​ខាង​ត្បូង នៅ​ប៉ែក​អាគ្នេយ៍ និង​នៅ​ប៉ែក​ខាងកើត​នៃ​ប្រទេស។ ជាក់ស្តែង ប៉ុន្មានឆ្នាំចុងក្រោយនេះ នាវា​ចម្បាំង​របស់​ចិន​ចេះតែ​ចូល​ទៅ​ជិត​មែន​ទែន ជិត​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ជប៉ុន ជាហេតុ​បាន​ធ្វើ​ឲ្យ​ទីក្រុង​តូក្យូ​ភិតភ័យ​និង​ស្រែក​តវ៉ា។

ទន្ទឹម​ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក បាន​ប្រមូល​នាវា​មុជទឹក​ដែល​មាន​តួនាទី​ខាង​វាយលុក ព្រម​ទាំង​នាវា​ចម្បាំង​ជា​ច្រើន​គ្រឿង មក​ដាក់​ជិត​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​ប្រទេស​ជប៉ុន​និង​នៅ​កោះ​Guam។

គឺ​ចលនា​កាន់​តែ​មមាញឹក​នៃ​កងទ័ព​របស់​មហាយក្ស​ទាំង​ពីរ នៅ​ក្នុង​ដែន​ទឹក​តែ​មួយ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នកសង្កេតការណ៍​កាន់​តែ​បារម្ភ បារម្ភ​ក្រែង​មាន​ការ​ប៉ះទង្គិច​គ្នា នៅ​ថ្ងៃ​ណា​មួយ។

ចំពោះ​អ្នកឯកទេស​នៃ​បញ្ហា​ចិន​នៅ​សហរដ្ឋអាមេរិក ក៏​ដូច​អ្នកឯកទេស​នៃ​បញ្ហា​អាមេរិក​នៅ​ប្រទេស​ចិន ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​ទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ​អាច​កើត​ឡើង​គ្រប់​ពេល​វេលា។ ពីព្រោះ កងទ័ព​អាមេរិក​និង​កងទ័ព​ចិន​មិនសូវ​មាន​ទំនាក់ទំនង​នឹង​គ្នា តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​២០១0មក​ម្ល៉េះ គឺ​តាំង​ពី​អាមេរិក​បាន​សម្រេច​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​រួច​មក និង​ពីព្រោះ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​គ្មាន​ចក្ខុនិមិត្ត​រួម​គ្នា នៅ​ចំពោះ​មុខ​ច្បាប់​នាវាចរណ៍។

សម្រាប់​សហរដ្ឋអាមេរិក ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដែន​ទឹក​អន្តរជាតិ និង​ការ​បន្ត​ឃ្លាំ​មើល​ដែន​ទឹក​ដែល​គេ​ចាត់​ទុក​ថា​ជា​របស់​អន្តរជាតិ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​គេ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ បាន​ជា​កាល​ពី​ខែ​សីហាឆ្នាំ២០១០ នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង​របស់​អាមេរិក បាន​ទៅ​ប្រទេស​វៀតណាម ដោយ​បាន​ចូល​ទៅ​ចត នៅ​ម្តុំ​ទីប្រជុំ​កោះ​Paracel ដែល​ជា​តំបន់​ប្រទាញ​ប្រទង់​គ្នា​រវាង​ចិន​និង​វៀតណាម។

រី​ឯ​សម្រាប់​ប្រទេស​ចិន​វិញ កងទ័ព​អាមេរិក​គ្មាន​សិទ្ធិ​ចូល​មក​ក្នុង​ដែន​ទឹក ដែល​ជាទី​ជម្លោះ​រវាង​ចិន​និង​ប្រទេស​ដទៃ​ណា​មួយ​ផ្សេង​ទេ។ មិន​តែ​ប៉ុណ្ណោះ ចិន​ក៏​មិន​សុខចិត្ត​ឲ្យ​មាន​ដែរ រាល់​សមយុទ្ធ​ដែល​ធ្វើ​ឡើង នៅ​ជិត​ព្រំដែន​គោក​ឬ​ព្រំដែន​ទឹក​ជាមួយ​ប្រទេស​ខ្លួន ដូច​ដែល​ម៉ៅ សេទុង ធ្លាប់​បាន​និយាយ​ថា« យើង​មិន​អនុញ្ញាត​ឲ្យ​គេ​ចូល​មក​ដេក​ស្រមុក​នៅ​ជិត​គ្រែ​របស់​យើង​ទេ»។ អ៊ីចឹង​ហើយ​បាន​ជា ថ្នាក់ដឹកនាំ​ចិន​ប្រឆាំង​នឹង​សមយុទ្ធ​រួម​គ្នាមួយចំនួន​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង ម្តុំ​សមុទ្រ​លឿង នៅ​ចម្ងាយ​ប្រមាណ​តែ​៥០០គ.ម ប៉ុណ្ណោះ​ពី​ទីក្រុង​ប៉េកាំង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទាំង​សហរដ្ឋអាមេរិក និង​ទាំង​ប្រទេស​ចិន គ្មាន​បំណង​បង្ក​រឿង​និង​មិន​ចង់​ឲ្យ​មាន​ឧប្បត្តិហេតុ​យោធា​កើត​ឡើង​នៅ​ក្នុង​តំបន់​ទេ។ ចំពោះ​ទីក្រុង​ប៉េកាំង រាល់​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​អាមេរិក​នៅ​អាស៊ីប៉ាស៊ីហ្វិក អាច​នឹង​ធ្វើ​ឲ្យ​ខូចខាត​មហិច្ឆតា​សេដ្ឋកិច្ច​របស់​ខ្លួន។ ចំពោះ​អាមេរិក​វិញ រាល់​ឧប្បត្តិហេតុ​យោធា​ជាមួយ​ចិន​នៅ​ក្នុង​តំបន់ អាច​នឹង​ធ្វើ​ឲ្យ​ប្រែប្រួល​ស្ថានភាព​Statut Quo មួយ​ដែល​ខ្លួន​ទាញ​បាន​ផល​ចំណេញ​ផ្នែក​ភូមិសាស្រ្ត​នយោបាយ ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ។

ក៏ប៉ុន្តែ នៅ​ក្នុង​បរិបទ​មួយ​តានតឹង ដ្បិត​ជា​សង្គ្រាម​ចិត្តសាស្រ្ត​និង​ជា​ការ​សម្ញែង​ឫទ្ធិ​យោធា​ដាក់​គ្នា​រវាង​អាមេរិក​និង​ចិន ការ​ប៉ះទង្គិច​គ្នា​រវាង​កង​ទ័ព​ជើង​ទឹក​របស់​ប្រទេស​ទាំង​ពីរ​អាច​កើត​មាន​ឡើង​ដោយ​ចៃដន្យ​គ្រប់​ពេល​វេលា៕ ចិន​បារម្ភ ដ្បិត​អាមេរិក​បន្ត​លូកដៃ​ចូលមក​ក្នុង​ទ្វីប​អាស៊ី

នៅ​ចន្លោះ​ខែ​មីនា​និង​ខែ​មេសា​ឆ្នាំ​២០០៣ នា​ពេល​ដែល​កងទ័ព​អាមេរិក​កំពុង​តែ​ធ្វើ​សង្គ្រាម​នៅ​អ៊ីរ៉ាក់ ដើម្បី​រំលំ​របប​របស់​Saddam Hussein ពលរដ្ឋ​នៃ​ប្រទេស​អាស៊ី​មួយ​ចំនួន ដូចជា​ប៉ាគីស្ថាន ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ជា​ដើម បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង។ ប៉ុន្តែ នេះ​មិនមែន​បាន​ន័យ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ី​ទាំង​នោះ​ស្អប់ខ្ពើម​អាមេរិក និង​រដ្ឋការ​លោក​ប៊ូស(Bush) ដូច​ប្រជាពលរដ្ឋ​របស់​ខ្លួន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ី​ទាំង​នោះ​គាំទ្រ ឬ​ត្រូវ​បង្ខំ​ចិត្ត​គាំទ្រ​អន្តរាគមន៍​យោធា​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់។

តាម​ពិតទៅ ទោះ​ជា​ចិន​ពេញចិត្ត ឬ​មិន​ពេញចិត្ត​ក្តី ក៏​ទំនាក់ទំនង​រវាង​អាមេរិក និង​អាស៊ី ​និង​មហិច្ឆតា​របស់​អាមេរិក​ទៅ​លើ​ទ្វីប​អាស៊ី មាន​ជា​យូរយា​រណាស់​មក​ហើយ។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ឆ្នាំ​១៨៥៣ មេ​បញ្ជាការ​នៃ​កងទ័ព​ជើង​ទឹក​អាមេរិក​Perry​បាន​ចូល​មក​ប្រទេស​ជប៉ុន បង្ខំ​ថ្នាក់​ដឹក​នាំ​ជប៉ុន​ឲ្យ​បើក​ទី​ផ្សារ​របស់​ខ្លួន ដើម្បី​ទទួល​ផលិតផល​និង​វិនិយោគ​អាមេរិក។ នៅ​ឆ្នាំ​១៨៩៨ ប្រទេស​ហ្វីលីពីន​បាន​ក្លាយ​ជា​អាណានិគម​របស់​អាមេរិក។ ហើយ​រហូត​មក​ដល់​ឆ្នាំ​១៩៤៥ ឆ្នាំ​ដែល​សង្គ្រាម​លោក​លើក​ទី​ពីរ​ត្រូវ​បាន​បញ្ចប់ អាមេរិក​រមែង​តែ​ប្រឆាំង​នឹង​មហិច្ឆតា​របស់​ជប៉ុន នៅ​អាស៊ី ដូចជា​នៅ​ក្រោយ​ពេល​ដែល​ជប៉ុន​បាន​ច្បាំង​ឈ្នះ​រុស្ស៊ី​ក្នុង​ឆ្នាំ​១៩០៥ និង​នៅ​ក្រោយ​ពេល​ដែល​ជប៉ុន​បាន​បង្ក​ឲ្យ​មាន​សង្គ្រាម​លោក​លើក​ទី​ពីរ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។

ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ អាមេរិក​ដែល​បាន​វាយ​កំទេច​ជប៉ុន តាម​រយៈ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​នៅ​Hiroshima​និង​Nagasaki បែរ​ជា​សម្រេច​ចិត្ត​ជួយ​កសាង ​និង​ជួយ​ការពារ​ប្រទេស​អាស៊ី​មួយ​នេះ​ទៅ​វិញ។ នៅ​ក្នុង​ស្មារតី​នៃ​ថ្នាក់ដឹកនាំ​អាមេរិក​ជំនាន់​នោះ ជប៉ុន​ត្រូវ​តែ​ក្លាយ​ជា​ចន្ទល់​មួយ​ដ៏​មាំ​របស់​អាមេរិក​នៅ​អាស៊ី​និង​នៅ​ប៉ាស៊ីហ្វិក។ មូលហេតុ​ធំ គឺ​មក​ពី​សង្គ្រាម​ត្រជាក់​រវាង​អាមេរិក ​និង​សហភាព​សូវៀត​កំពុង​ផ្តើម​ឡើង និង​មក​ពី​លទ្ធិ​កុម្មុយនិស្ត​កំពុង​ផ្តើម​លាត​សន្ធឹង​ទៅ​ដល់​អាស៊ី តាម​រយៈ​ការ​ប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ឆ្នាំ​១៩៤៩ ដោយ​ម៉ៅ សេទុង។

មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១៩៥០ អាមេរិក​បង្កើន​ឥទ្ធិពល ​និង​វត្តមាន​របស់​ខ្លួន​ នៅ​អាស៊ី ដោយ​បាន​ដឹក​មុខ​កង​កម្លាំង​អន្តរជាតិ​មួយ​ទៅ​ជួយ​រំដោះ​កូរ៉េ​ខាងត្បូង​ឲ្យ​រួច​ផុត​ពី​ការ​ឈ្លានពាន​របស់​កូរ៉េ​ខាងជើង​កុម្មុយនិស្ត​ដែល​គាំ​ទ្រ​ដោយ​សូវៀត ​និង​ចិន។ ម៉្លោះ​ហើយ​បាន​ជា​តាំង​ពី​សម័យ​សង្គ្រាម​កូរ៉េ​រហូត​មក​ទល់​សព្វ​ថ្ងៃ អាមេរិក​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​រក្សា​ស្ថិរភាព​ និង​សន្តិភាព​នៅ​តំបន់​អាស៊ី​ចុង​បូព៌ា​ជាទី​ដែល​អាមេរិក​បាន​ដាក់​បញ្ឈរ​ទាហាន​៨ ០០០០​នាក់ នៅ​ជប៉ុន​និង​នៅ​កូរ៉េ​ខាង​ត្បូង។

ក្រោយ​មក​ទៀត ទោះ​ជា​ចិន​ពេញ​ចិត្ត ​ឬ​មិន​ពេញ​ចិត្ត​ក្តី ក៏​អាមេរិក​ចូល​ជ្រៅ​មក​ដល់​តំបន់​អាស៊ី​អាគ្នេយ៍ ​តាម​រយៈ​សង្គ្រាម​នៅ​ឥណ្ឌូចិន។ ក្រោយ​បរាជ័យ​របស់​កងទ័ព​អាណានិគម​បារាំង​នៅ​Dien Bien Phu ឆ្នាំ​១៩៥៤ អាមេរិក​ចេញ​មុខ​ការពារ​កុំ​ឲ្យ​វៀតណាម​ខាង​ត្បូង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​វៀតណាម​ខាង​ជើង​កុម្មុយនិស្ត។

ក៏​ប៉ុន្តែ នៅ​ចំពោះ​មុខ​ការ​គាប​សង្កត់​របស់​មតិ​អន្តរជាតិ និង​ភាព​សាហាវ​យង់ឃ្នង​នៃ​សង្គ្រាម​ដែល​បាន​រីករាល​ដាល​ទៅ​ដល់​កម្ពុជា​ និង​ឡាវ អាមេរិក​ត្រូវ​បង្ខំ​ចិត្ត​ដក​ទ័ព​ចេញ​ពី​ឥណ្ឌូចិន ហើយ​បណ្តោយ​ឲ្យ​វៀតណាម​ខាងត្បូង កម្ពុជា និង​ឡាវ​ក្លាយ​ជា​កុម្មុយនិស្ត​នៅ​ឆ្នាំ​១៩៧៥។

ពី​ពេល​នោះ​មក អាមេរិក​បាន​ផ្តើម​កាត់​បន្ថយ​ទម្ងន់​យុទ្ធសាស្ត្រ ​និង​យោធា​របស់​ខ្លួន​នៅ​អាស៊ី។ ជាក់ស្តែង នៅ​ពេល​ដែល​វៀតណាម​ចូល​រំលំ​របប​ខ្មែរ​ក្រហម ​និង​កាន់កាប់​ប្រទេស​កម្ពុជា និង​នៅ​ពេល​ដែល​សូវៀត​ចូល​ឈ្លានពាន​អាហ្វហ្កានីស្ថាន ​នៅ​ឆ្នាំ​១៩៧៩ អាមេរិក​ឈរ​អោប​ដៃ​មើល មិន​ព្រម​ធ្វើ​អ្វី​ទាំង​អស់។

ការ​ពិត អាមេរិក​បាន​សម្រេច​បញ្ចប់​សង្គ្រាម​នៅ​វៀតណាម តាំង​ពី​ឆ្នាំ​១៩៦៩​ម៉្លេះ។ កាល​នោះ តាម​រយៈ​សុន្ទរកថា​មួយ​នៅ​កោះ​Guam Richard Nixonដែល​ជា​ប្រធានាធិបតី​អាមេរិក​សម័យ​នោះ​បាន​ថ្លែង​ថា លោក​នឹង​ផ្តើម​ដក​ទ័ព​អាមេរិក​ចេញ​ពី​វៀតណាម​បណ្តើរ​ៗ។

ក្រោយ​មក​ទៀត អាមេរិក​ក៏​ថែម​ទាំង​សម្រេច​កាត់​បន្ថយ​ទម្ងន់យុទ្ធសាស្រ្ត​យោធា​របស់​ខ្លួន នៅ​អាស៊ី​ចុង​បូព៌ា​ទៀត​ផង។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ឆ្នាំ​១៩៧២ អាមេរិក​សម្រេច​ប្រគល់​កោះ​Okinawa ដែល​ខ្លួន​បាន​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៤៥​មក​ម៉្លេះ ទៅ​ឲ្យ​ជប៉ុន​វិញ។ ហើយ​នៅ​ឆ្នាំ​១៩៨០ Jimmy Carterដែល​ជា​ប្រធានាធិបតី​អាមេរិក​ជំនាន់​នោះ បាន​រហូត​ដល់​ទៅ​និយាយ​ថា លោក​មាន​បំណង​ដក​កងទ័ព​អាមេរិក​ចេញ​ពី​កូរ៉េ​ខាង​ត្បូង​ទៀត​ផង។

មិន​តែ​ប៉ុណ្ណោះ នៅ​ចុង​ទសវត្សរ៍​ទី​៨០ អាមេរិក​និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​អាស៊ី​របស់​ខ្លួន​ខ្លះ​បាន​ទាំង​ទាស់ទែង​គ្នា​ទៅ​ទៀត។ ¨មូលហេតុ គឺ​មក​ពី​ជប៉ុន​និង​បណ្តា​ប្រទេស​នាគ​សេដ្ឋកិច្ច​អាស៊ី​មួយ​ចំនួន​ក្លាយ​ជា​គូ​ប្រជែង​ពាណិជ្ជកម្ម​របស់​អាមេរិក​ផ្ទាល់​តែ​ម្តង ជាហេតុ​ធ្វើ​ឲ្យឧុនភាព​ថវិកា​អាមេរិក​កាល​នោះ កើន​ឡើង​ឥត​ឈប់​ឈរ។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​អាមេរិក​ផ្តើម​និយាយ​ចោទ​ប្រកាន់​កូរ៉េ​ខាង​ត្បូង​ដែល​ជា​មិត្ត​ថា មិន​គោរព​សិទ្ធិ​មនុស្ស​ផ្តើម​ប្រើ​ទណ្ឌកម្ម​ពាណិជ្ជកម្ម​និង​គំនាប​តាម​ផ្លូវ​ទូត ដើម្បី​បង្ខំ​ជប៉ុន សិង្ហបុរី ឬ​កូរ៉េ​ខាង​ត្បូង​ឲ្យ​បើក​ទីផ្សារ​ធំ​ទូលាយ​ជាង​មុន ដើម្បី​ទទួល​ផលិតផល​អាមេរិក។ លើស​ពី​នេះ​ទៅ​ទៀត អាមេរិក​ចាប់​ផ្តើម​បង្ខំ​ជប៉ុន​ និង​កូរ៉េខាងត្បូង​ឲ្យ​ជួយ​ធ្វើ​វិភាគទាន​ថវិកា ក្នុង​ការ​ចិញ្ចឹម​ និង​ផ្គត់ផ្គង់​ទាហាន​អាមេរិក​ដែល​ឈរ​ជើង​នៅ​តំបន់​អាស៊ី​ចុង​បូព៌ា។

ប៉ុន្តែ នៅ​ទី​បំផុត អាមេរិក​មិន​បាន​បោះបង់​អាស៊ី​ចោល​ទេ។ ផ្ទុយ​ទៅ​វិញ អាមេរិក​បាន​និង​កំពុង​បន្ត​ពង្រឹង​វត្តមាន​របស់​ខ្លួននៅ​ក្នុង​ទ្វីបអាស៊ី ជាពិសេស តាំងពីឆ្នាំ២០០១ ត​រហូត​មក​ទល់​សព្វ​ថ្ងៃ ជាហេតុ​ធ្វើ​ឲ្យ​ចិន​បារម្ភ​ខ្លាំង​ឡើងៗ។

ចិន​បារម្ភ ពីព្រោះ ​តាម​រយៈ​សង្គ្រាម​អាហ្វហ្កានីស្តង់ កងទ័ព​អាមេរិក​បាន​ឆ្លៀត​ចូល​មក​ដល់​អាស៊ី​កណ្តាល ដែល​ជា​តំបន់​ជាប់​ជិត​បង្កើយ​នឹង​ប្រទេស​ខ្លួន។ ចិនបារម្ភ ពីព្រោះ​អាមេរិក​បាន​យក​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​មក​ធ្វើ​ជា​លេស​ដើម្បី​ចូល​មក​កៀក​ប្រទេស​ខ្លួន និង​ផ្តើម​ធ្វើ​ការ​ឡោមព័ទ្ធ​ប្រទេស​ខ្លួន តាមរយៈការពង្រឹងទំនាក់ទំនង​យោធា និង​នយោបាយ​ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត​របស់ខ្លួន នៅអាស៊ី​ខាងត្បូង អាស៊ីបូព៌ា និង អាស៊ីអាគ្នេយ៍៕ កិច្ចចរចា​យុទ្ធសាស្រ្ត និង​សេដ្ឋកិច្ច​លើកទី៣ រវាង​ចិន និង​អាមេរិក​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន

សំណុំរឿង​ដែល​ភាគី​ទំាងពីរ​ត្រូវ​លើក​យក​ទៅ​ជជែក​នៅ​ក្នុង​ជំនួប​ជា​ឧភតោភាគី​ប្រចំាឆ្នំា​លើកទី៣​រយៈពេល ២ថ្ងៃ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន រួមមាន៖ បញ្ហា​តម្លៃ​ប្រាក់យ័នចិន​ទាប ធៀប​នឹង​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចិន និង​សំណុំរឿង​អន្តរជាតិ​សំខាន់ៗ​ផ្សេង​ទៀត​ ដូច​យ៉ាង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង អៀរ៉ង់ ពិសេស​អំពី​ស្ថានការណ៍​ដែល​កំពុង​បន្ត​យ៉ាង​ពុះកញ្រ្ជោល​នៅ​ក្នុង​ពិភព​អារ៉ាប់​នា​ពេល​បច្ចុប្បន្ន។

អ្វី​ជា​ការ​កត់សម្គាល់ ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក​សម័យ​លោក អូបាម៉ា គឺ​មិន​ដូច​គ្នា​នឹង​សម័យ​លោក​ប៊ូស​ទេ។ លោក​ប៊ូស​ដែល​បាន​ចាត់​ទុក​វិស័យ​សេដ្ឋកិច្ច ជា​អាទិភាព​តែ​មួយ​គត់។ ចំណែក​លោក​អូបាម៉ា​បាន​ផ្តោត​នៅ​សឹង​តែ​គ្រប់​វិស័យ​ទំាង​អស់​ មាន​ជា​អាទិ៍ វិស័យ​សេដ្ឋកិច្ច ការទូត បរិឋាន និង​សំណុំរឿង​អន្តរជាតិ។ ពិត​ណាស់​ថា នៅ​មាន​សំណុំរឿង​មួយ​ចំនួន​ដែល​ចិន និង​អាមេរិក​មិន​ទាន់​អាច​និយាយ​ចុះ​សម្រុង​គ្នា​បាន។ តែ​ការ​ដែល​ភាគី​ទំាង​ពីរ​បន្ត​ជួប​គ្នា ១ឆ្នំា​ម្តង តំាង​ពី​ឆ្នំា ២០០៩ ពោល​គឺ​តំាង​ពី​លោក​អូបាម៉ា​បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​មក បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​មិន​សូវ​ជា​តានតឹង​ខ្លំាង ដូច​ក្នុង​សម័យ​លោក​ប៊ូស​ទេ។

លោក អូបាម៉ា​ចង់​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​នៅ​គ្រប់​វិស័យ ជាមួយ​ចិន តែ​នៅ​តែ​ចាត់​ទុក​សេដ្ឋកិច្ច​ថា ជា​វិស័យ​មួយ​ដែល​មិន​អាច​ខ្វះ​បាន។ ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី១ និង​ទី២​ក្នុង​លោក អាមេរិក និង​ចិន​ត្រូវ​តែ​ពួត​ដៃ​គ្នា​ដើម្បី​ជួយ​ស្រោចស្រង់​វិបត្តិ​សេដ្ឋកិច្ច​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន និង​ក៏​ដើម្បី​ផ្តល់​សន្ទុះ​បន្ថែម​លើ​ទំនាក់ទនង​សេដ្ឋកិច្ច​រវាង​គ្នា​ផង។ នៅ​ត្រង់​ចំណុច​នេះ រដ្ឋបាល​អាមេរិកំាង​ធ្លាប់​បាន​ប្រកាស​ទទួល​ស្គាល់​អំពី​ទំនាក់ទំនង​ល្អ​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​ចិន។ ជា​រៀង​រាល់​ឆ្នំា ការ​ដោះដូរ​ពាណិជ្ជកម្ម​​រវាង​​ទីក្រុង​វ៉ាស៊ីនតោន និង​ប៉េកំាង​មាន​ទឹកប្រាក់​ជាង ៤០ម៉ឺន​លាន​ដុល្លារ។

សិទ្ធិមនុស្ស និង​ប្រាក់យ័ន​ចិន នៅ​បន្ត​ជា​សំណុំរឿង​ចម្រូងចម្រាស

បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចិន និង​បញ្ហា​ប្រាក់យ័ន​របស់​ចិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រធានបទ​ប្រចំាត្រកូល នៅ​ក្នុង​កិច្ចចរចា​យុទ្ធសាស្រ្ត និង​សេដ្ឋកិច្ច​រវាង​អាមេរិក និង​ចិន​ក្នុង​រយៈពេល ២ឆ្នំា​ចុងក្រោយ​នេះ។ បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចិន គឺ​ជា​រឿង​មួយ​ច្រំដែល និង​ដែល​ចិន​ខ្លួន​ឯង ឮ​យ៉ាង​សង្កៀរត្រចៀក។ ក្រៅ​ពី​សហរដ្ឋអាមេរិក ប្រទេសលោកខាងលិច​ផ្សេងទៀត​ក៏​បាន​លើកយក​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​ទៅ​និយាយ​នៅ​ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនំា​ចិន។ ប៉ុន្តែ​គ្រាន់​តែ​មាន​ប្រទេស​ខ្លះ​ហ៊ាន​និយាយ​ខ្លំាងៗ ចំៗ និង​ប្រទេស​ខ្លះ​ទៀត និយាយ​បញ្ឆិតបញ្ឆៀង។

កាល​ពី​ខែ​មករា ឆ្នំា ២០១១ ថ្មីៗ​កន្លង​ទៅ​នេះ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​ហ៊ូ ជិនតាវ​នៅ​សហរដ្ឋអាមេរិក លោក ហ៊ូ ជិនតាវ​បាន​ផ្តល់​ចម្លើយ​ដ៏​គួរ​ភ្ញាក់ផ្អើល​មួយ តប​នឹង​ការ​រិះគន់​របស់​លោក អូបាម៉ា​ថា ចិន​ពិត​ជា​មាន​ការ​យឺតយ៉ាវ នៅ​ក្នុង​បញ្ហា​សិទ្ធិមនុស្ស និង​ថា មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ចិន​ត្រូវ​ធ្វើ។ តែ​អ្វី​ដែល​លោក ហ៊ូ ជិនតាវ​បាន​ព្រមាន​រដ្ឋបាល​អាមេរិកំាង​ពេល​នោះ គឺ​ការ​លូកលាន់​របស់​អាមេរិក និង​ប្រទេស​លោកខាងលិច នៅ​ក្នុង​បញ្ហា​ទីបេ និង​តៃវ៉ាន់។

ទាក់ទង​​នឹង​បញ្ហា​តម្លៃ​ប្រាក់យ័នចិន ធៀប​នឹង​ប្រាក់​ដុលា្លរ​វិញ តំាង​ពី​រដ្ឋាភិបាល​ចិន​បាន​បន្ធូរដៃ ដោយ​ទុក​ឲ្យ​តម្លៃ​ប្រាក់យ័ន​ឡើង ឬ​ចុះ​ថ្លៃ ទៅ​តាម​តម្លៃ​ទីផ្សារ​តំាង​ពី​ខែ​មិថុនា​ឆ្នំា ២០១០ មក តម្លៃ​ប្រាក់​យ័ន​ចិន​បាន​កើន​ឡើង​ប្រមាណ​ជា ៥% ធៀប​នឹង​ប្រាក់​ដុល្លារ។ តែ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចាត់​ទុក​កំណើន​នេះ​ថា នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ ព្រោះ​តម្លៃ​ប្រាក់យ័នចិន នៅ​ទាប​ជាង​​ប្រាក់ដុល្លារ​ចន្លោះ​ពី ២០ ទៅ ៤០ភាគរយ​ទៀត។

សូម​ជម្រាប​ជូន​ថា អាមេរិក និង​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​របស់​ចិន​តែង​សុំ​ឲ្យ​ចិន​ដក​ដៃ និង​ទុក​ឲ្យ​តម្លៃ​ប្រាក់យ័ន​ឡើង ឬ​ចុះ​ថ្លៃ ទៅ​តាម​តម្លៃ​ទីផ្សារ។ តែ​ទីក្រុង​ប៉េកំាង​តែង​ចេញ​មុខ​លើក​ឡើង​ថា តម្លៃ​លុយយ័ន​ទាប​ជាង​លុយ​ដុល្លារ នំា​ឲ្យ​មាន​កំណើន​លើ​ការ​នំា​ទំនិញចិន​ចេញ​ទៅ​ក្រៅ​ប្រទេស និង​នំា​ឲ្យ​ចិន​បន្ត​ទទួល​បាន​កំណើនសេដ្ឋកិច្ច​រហូត​ដល់​ពេល​បច្ចុប្បន្ន។

ចិន​កំពុង​បារម្ភ​ពី​វិបត្តិអតិផរណា

កំណើន​សេដ្ឋកិច្ច​ដ៏​ខ្ពស់​ជ្រុលហួសហេតុ​នឹង​អាច​ហុច​ផលអាក្រក់​ដល់​ចិន និង​ឆ្លង​រាលដាល​នៅ​ទូទំាង​ពិភពលោក។ ប្រាក់យ័នចិន​​មាន​តម្លៃ​ទាប ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិកំាង ពិត​ជា​អនុញ្ញាត​ឲ្យ​ផលិតផល​ចិន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ថោក​ជាង​ផលិតផល​របស់​បណ្តា​ប្រទេស​ផ្សេង​ទៀត។ ប៉ុន្តែ​នយោបាយ​ប្រាក់យ័ន​ទាប​ជ្រុល ធៀប​នឹង​ប្រាក់​ដុល្លារ ក៏​នឹង​អាច​ធ្វើ​ឲ្យ​ទីផ្សារ​រូបិយវត្ថុ និង​ពាណិជ្ជកម្ម​ក្នុង​ស្រុក​បាត់បង់​តុល្យភាព។ ក្តី​បារម្ភ​មួយ​ទៀត​របស់​រដ្ឋាភិបាល​ចិន គឺ​កំរិត​អតិផរណា​កំពុង​កើន​ឡើង​ក្នុង​អត្រា​មួយ​ខ្ពស់​ដែល​ចិន​មិន​ធ្លាប់​ប្រទះ​ទេ ក្នុង​រយៈពេល​ជិត ២ឆ្នំា​កន្លង​ទៅ។ បើ​គិត​ក្នុង​រយៈពេល ១ឆ្នំា​កន្លង​ទៅ​នេះ តម្លៃ​ទំនិញ​បាន​កើន​ឡើង​ជាង ៥ភាគរយ គឺ​ជា​កំណើន​មួយ​ដ៏​ខ្ពស់ គិត​តំាង​ពី​ខែ​កក្កដា ឆ្នំា ២០០៨។

ឃើញ​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ទប់ទល់​នឹង​វិបត្តិអតិផរណា គេ​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ដំឡើង​អត្រាការប្រាក់ និង​ទុក​បណ្តោយ​ឲ្យ​តម្លៃ​ប្រាក់យ័ន​ឡើង ឬ​ចុះ​ថ្លៃ​ទៅ​តាម​ច្បាប់​ទីផ្សារ​រូបិយប័ណ្ណ​នោះ​ទេ។ តាម​ពិត​ទៅ ចិន​យល់​ច្បាស់​ណាស់​អំពី​រឿង​នេះ តែ​អ្វី​ដែល​ចិន​ចង់​បង្ហាញ​ប្រាប់​គេ​គឺ​ថា ចិន​មិន​មែន​អនុវត្ត​តាម​ការ​ទាមទារ​របស់​បរទេស​ទេ តែ​ដោយ​សម្រប​ទៅ​នឹង​ការ​វិវឌ្ឍន៍​​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន៕ កិច្ចចរចា​យុទ្ធសាស្រ្ត និង​សេដ្ឋកិច្ច ក្រោម​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ

អាមេរិក​សម័យ​លោក​ប្រធានាធិបតី George W Bush គឺ​មាន​តែ​វិស័យ​សេដ្ឋកិច្ច​តែ​មួយ​គត់​ដែល​លោក Bush បាន​ចាត់​ទុក​ជា​អាទិភាព​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ចិន និង​អាមេរិក។ តែ​សម្រាប់​អាមេរិក​សម័យ​លោក​ប្រធានាធិបតី Barack Obama នា​ពេល​បច្ចុប្បន្ន​នេះ​វិញ លោក Obama បាន​ផ្តោត​នៅ​សឹង​តែ​គ្រប់​វិស័យ​ទំាង​អស់​ មាន​ជា​អាទិ៍ វិស័យ​សេដ្ឋកិច្ច ការទូត បរិស្ថាន ឬ​មួយ​ក៏​សំណុំ​រឿង​អន្តរជាតិ​សំខាន់ៗ​ផ្សេង​ទៀត ដូច​យ៉ាង​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង និង​របស់​ប្រទេស​អៀរ៉ង់​ជា​ដើម។ ដោយ​មិន​ភ្លេច​ទេ អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​។

ប៉ុន្តែ​នៅ​ចំពោះ​មុខ ផលប្រយោជន៍​សេដ្ឋកិច្ច​នៅ​តែ​បន្ត​គ្រប​ដណ្តប់​នៅ​ក្នុង​​កិច្ច​ចរចា​រវាង​ប្រទេស​ទំាង​ពីរ​ដដែល។ លោក​ឧបនាយក​រដ្ឋមន្រ្តី​ចិន Wang Qishan បាន​ប្រកាស​ជា​ចំហ​ថា វិស័យ​សេដ្ឋកិច្ច​បាន​ក្លាយ​ជា​វិស័យ​មួយ​ដែល​អាមេរិក និង​ចិន​មិន​អាច​ផ្តាច់​ពី​គ្នា​បាន។ លោក Wang Qishan បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​បច្ចុប្បន្ន អាមេរិក និង​ចិន​ត្រូវ​តែ​ពួត​ដៃ​គ្នា​ដើម្បី​ជួយ​ស្រោច​ស្រង់​សេដ្ឋកិច្ច​ពិភពលោក និង​ផ្តល់​សន្ទុះ​បន្ថែម​លើ​ទំនាក់​ទនង​សេដ្ឋកិច្ច​រវាង​អាមេរិក និង​ចិន។ ជា​ការ​ឆ្លើយ​តប​វិញ លោក​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក Timothy Geithner បាន​ប្រកាស​ទទួល​ស្គាល់​អំពី​ទំនាក់ទំនង​ល្អ​រវាង​អាមេរិក និង​ចិន ទំាង​នៅ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ។ តែ​ទន្ទឹម​គ្នា​នេះ លោក Timothy Geithner បាន​អំពាវនាវ​ឲ្យ​មាន​ការ​បើក​ទូលាយ​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​មួយ ដែល​អាមេរិក និង​ចិន​អាច​ចូល​រួម​ប្រកួត​ប្រជែង​ជា​លក្ខណៈ​សមភាព។


សូម​ជម្រាប​ជូន​ថា ក្នុង​នាម​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​មួយ​ក្នុង​លោក អាមេរិក​កំពុង​តែ​ផុង​ខ្លួន​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​យ៉ាង​ក្រពុល​មុខ។ រីឯ​ចិន​វិញ ក្នុង​នាម​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​បី បន្ទាប់​ពី​ប្រទេស​ជប៉ុន កំណើន​​សេដ្ឋកិច្ច​របស់​ចិន​នៅ​តែ​មាន​ជានិច្ច ជាមួយ​នឹង​អត្រា​ជិត ៩% ក្នុង​ឆ្នំា ២០០៩​កន្លង​ទៅ និង​មាន​រហូត​ដល់​ជិត ១២% នៅ​ត្រីមាស​ទី​មួយ​ឆ្នំា ២០១០។ ជា​រៀង​រាល់​ឆ្នំា ការ​ដោះ​ដូរ​នៅ​លើ​វិស័យ​ពាណិជ្ជកម្ម​​រវាង​​ទីក្រុង​វ៉ាស៊ីនតោន និង​ប៉េកំាង​មាន​ទឹក​ប្រាក់​រហូត​ដល់​ជាង ៤០ម៉ឺន​លាន​ដុល្លារ។

លោក Timothy Geithner រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ©Reuters

អាមេរិក៖ ចិន​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ប្រាក់ Yuan

អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ ដែល​អាមេរិក​បាន​ទាមទារ​ឲ្យ​ចិន​ធ្វើ​កំណែ​ទម្រង់​លើ​ប្រាក់ Yuan របស់​ខ្លួន។ តំាង​ពី​រដូវ​ក្តៅ​ឆ្នំា ២០០៨ មក ប្រាក់ Yuan នៅ​តែ​មាន​តម្លៃ​ទាប​ជ្រុល បើ​ប្រៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិកំាង។ រដ្ឋបាល​របស់​លោក Obama តែង​ទិតៀន​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ចិន Hu Jintao ពី​ការ​ដែល​ក្រុង​ប៉េកំាង​បន្ត​រក្សា​អត្រា​ប្រាក់ Yuan ទាប​ជ្រុល នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​អាមេរិកំាង។ អស់​ជា​ច្រើន​ខែ​មក​ហើយ ដែល​ក្រុង​វ៉ាស៊ីនតោន​បាន​អំពាវនាវ​ឲ្យ​ក្រុង​ប៉េកំាង​ផ្តើម​ធ្វើ​កំណែ​ទម្រង់​លើ​រូបិយវត្ថុ​របស់​ខ្លួន។ តែ​ជានិច្ច ជា​កាល ក្រុង​ប៉េកំាង​បាន​ត្រឹម​តែ​បង្ហាញ​ពី​ឆន្ទៈ​ដ៏​ល្អ​របស់​ខ្លួន។ កាល​ពី​ថ្ងៃ​ចន្ទ ទី ២៤ ឧសភា​ទៀត លោក​ប្រធានាធិបតី​ចិន Hu Jintao បាន​បញ្ជាក់​ជា​ថ្មី​អំពី​ឆន្ទៈ​ក្នុង​ការ​បន្ត​ធ្វើ​កំណែ​ទម្រង់​ប្រាក់ Yuan របស់​ចិន តែ​មិន​បាន​កំណត់​ពេល​វេលា​ឲ្យ​បាន​ច្បាស់​លាស់​ទេ។ លោក​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក Timothy Geithner បាន​ត្រឹម​តែ​អបអរសាទរ​អំពី​ឆន្ទៈ​ដ៏​ល្អ​របស់​ចិន និង​បាន​អះអាង​ថា កំណែ​ទម្រង់​ប្រាក់ Yuan នឹង​ផ្តល់​ផលប្រយោជន៍​ឲ្យ​ចិន និង​អាមេរិក។ តែ​សម្រាប់​លោក Zhang Xiaoqiang អនុប្រធាន​គណៈកម្មការ​ជាតិ​ទទួល​បន្ទុក​ការ​អភិវឌ្ឍន៍ និង​កំណែ​ទម្រង់​ចិន​បាន​បញ្ជាក់​ថា គេ​មិន​ត្រូវ​សំឡឹង​ឃើញ​តែ​តម្លៃ​ប្រាក់ Yuan មួយ​គត់​ទេ តម្លៃ​ប្រាក់​អឺរ៉ូ​ក៏​កំពុង​មាន​តម្លៃ​ទាប​ច្រើន បើ​ប្រៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិកំាង។ បើ​និយាយ​ជា​រួម​ទៅ កាយវិការ​របស់​ចិន​លើក​នេះ​ហាក់​ដូច​ជា​មាន​លក្ខណៈ​សម្រុះ​សម្រួល​ជាង​លើក​មុនៗ។ តែ​ទន្ទឹម​គ្នា​នេះ ចិន​ក៏​មិន​ទុក​បណ្តោយ​ឲ្យ​អាមេរិក​ចេះ​តែ​បន្ត​ផ្តល់​មេរៀន​ឲ្យ​ខ្លួន​ដែរ។ ចំណែក​ភាគី​អាមេរិក​វិញ ក៏​មិន​ហ៊ាន​អុង​អាត់​ខ្លំាង ព្រោះ​ខ្លួន​កំពុង​ជំពាក់​បំណុល​ចិន​ជិត ១ពាន់​លាន​ដុល្លារ។

លោកប្រធានាធិបតីចិន Hu Jintao ©Reuters

ចិន​ទើស​ទាល់​ចិត្ត ដោយ​រឿង​កូរ៉េខាងជើង

ក្រៅ​ពី​បញ្ហា​សេដ្ឋកិច្ច ដែល​អាមេរិក និង​ចិន​ត្រូវ​ការ​គ្នា​ទៅ​វិញ ទៅ​មក រដ្ឋបាល​អាមេរិក​របស់​លោក Obama ក៏​ចង់​បាន​កិច្ច​សហប្រតិបត្តិការ​ទំាង​ស្រុង​ជា​មួយ​ចិន ដូច​យ៉ាង​នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ សំណុំរឿង​អាកាសធាតុ​ពិភពលោក សំណុំរឿង​ថាមពល ឬ​មួយ​បញ្ហា​សន្តិសុខ​អន្តរជាតិ​ជា​ដើម។ រដ្ឋបាល​អាមេររិកំាង​យល់​ឃើញ​ថា វត្តមាន​របស់​ចិន​នៅ​ក្នុង​ដំណោះ​ស្រាយ​បញ្ហា​មួយ​ណា​នៅ​ក្នុង​លោក គឺ​ជា​វត្តមាន​មួយ​មិន​អាច​ខ្វះ​បាន ពិសេស សំណុំរឿង​នុយក្លេអ៊ែរ​របស់​ប្រទេស​អៀរ៉ង់ និង​កូរ៉េ​ខាង​ជើង។ ពី​ប្រទេស​ចិន លោកស្រី​រដ្ឋមន្រ្តី​ការបទេស​អាមេរិក Hillary Clinton បាន​អំពាវនាវ​ឲ្យ​អៀរ៉ង់​គោរព​តាម​សេចក្តី​សម្រេចចិត្ត​របស់​ភាគី​ទំាង ៦ ដែល​តម្រូវ​ឲ្យ​បញ្ឈប់​កម្មវិធី​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម។

ទាក់​ទង​នឹង​ប្រទេស​កូរ៉េខាង​ជើង​វិញ ក្រៅ​ពី​បញ្ហា​នុយក្លេអ៊ែរ នៅ​មាន​ព្រឹត្តិការណ៍​ចុង​ក្រោយ​មួយ​ទៀត​ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​ចិន​ទើស​ទាល់​ចិត្ត​យ៉ាង​ខ្លំាង។ កូរ៉េខាង​ជើង​បាន​ទទួល​ការ​ចោទ​ប្រកាន់​ថា បាន​បាញ់​ពន្លិច​នាវា​ចម្បំាង​កូរ៉េ​ខាង​ត្បូង​កាល​ពី​ខែ​មីនា​កន្លង​ទៅ។ តំាង​ពី​បាន​ដាក់​ជើង​ជាន់​ទឹក​ដី​ចិន លោកស្រី Clinton បាន​ព្យាយាម​និយាយ​បញ្ចុះ​​បញ្ចូល​ចិន​ឲ្យ​រួម​ជា​មួយ​អង្គការ​សហប្រជាជាតិ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​របប​ក្រុង​ព្យុងយ៉ាង។ សម្រាប់​លោក​ស្រី Clinton ទង្វើ​របស់​កូរ៉េ​ខាង​ជើង ជា​ទង្វើ​មួយ​ដ៏​ធ្ងន់ធ្ងរ និង​នំា​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​តំបន់​ទំាង​មូល។ ចិន​បាន​ទទួល​ស្គាល់​អំពី​បញ្ហា​នេះ តែ​ហាក់​ដូច​ជា​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ទេ។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​កាល​ពី​ម្សិលមិញ ក្រុង​ប៉េកំាង​បាន​រម្លឹក​អំពី​កិច្ច​សន្យា​របស់​ខ្លួន​ក្នុង​ការ​រក្សា​ស្ថិរភាព​នៅ​ក្នុង​តំបន់។ មួយ​វិញ​ទៀត លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ចិន Cui Tiankai បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី ២៥ ឧសភា​នេះ​ថា ចិន​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ធ្វើ​ការ​ជា​មួយ​គ្រប់​ភាគី​ទំាង​អស់​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ។ ឧបទ្វីប​កូរ៉េ​ដែល​នៅ​ថ្ងៃ​នេះ​ដែរ ភាព​តាន​​តឹង​កំពុង​ឡើង​ដល់​កំពូល​រវាង​បងប្អូន​បង្កើត​គូ​សត្រូវ​ទំាង​ពីរ ជើង ត្បូង​ដោយ​របប​ក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ឲ្យ​កងទ័ព​របស់​ខ្លួន​ប្រុង​ជើង​ការ។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​របប​ក្រុង​សេអ៊ូល​បាន​គំរាម​​នឹង​ចាត់​វិធានការ​ចាស់​ដៃ​ចំពោះ​ទង្វើ​របស់​ក្រុង​ព្យុងយ៉ាង។ រដ្ឌាភិបាលអាមេរិក អូបាម៉ា លែងខ្ចីលុយបានទេៀតហេីយ

គឺ​លោក​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន Jack Lew ដែល​បាន​ថ្លែង​ជា​សាធារណៈ​ទៅ​កាន់​ក្រុម​សមាជិក​សភា​ដែល​គណបក្សប្រឆំាង គឺ​គណបក្ស​សាធារណរដ្ឋ​មាន​សម្លេង​ភាគច្រើន។ « ខ្ញុំ​ស្នើ​ឲ្យ​សភា​ចាត់​វិធានការ​ជា​បន្ទាន់ » នេះ​ជា​ការ​ថ្លែង​របស់​លោក Jack Lew។ លោក Lew ដែល​បាន​និយាយ​សារ​ចុះ សារ​ឡើង​ថា ចាប់​ពី​ថ្ងៃ​សៅរិ៍ ទី៨ កុម្ភៈ​ទៅ អាមេរិក​មិន​អាច​ខ្ចីលុយ​គេ​បាន​ទៀត​ឡើយ ព្រោះ​លទ្ធភាព​ខ្ចីប្រាក់​បាន​ឡើង​ដល់​កម្រិត​អតិបរមា​ហើយ។ យោង​តាម​លោក Lew អាមេរិក​កំពុង​រស់នៅ​ជាមួយ​នឹង​លទ្ធភាព​អប្បបរិមា ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង និង​បន្ទាន់ និង​ថា អាមេរិក​មាន​លុយ​សម្រាប់​ចំណាយ​ផ្សេងៗ​ត្រឹម​ដំណាច់​ខែ​កុម្ភៈ​នេះ​ប៉ុណ្ណោះ។ ទន្ទឹម​គ្នា​នេះ លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ក៏​មិន​ចង់​ទម្លាក់​កំហុស​ចំៗ​ទៅ​លើ​ក្រុម​ណា​មួយ​ទេ តែ​គ្រាន់​តែ​បាន​បញ្ជាក់​ដោយ​សាមញ្ញ​ថា ការ​ដំឡើង​កម្រិត​បរិមាណ​ប្រាក់បំណុល​វា​ជា​បុព្វសិទ្ធិ​របស់​រដ្ឋសភា។

គួរ​ជម្រាប​ជូន​ថា នៅ​សហរដ្ឋអាមេរិក សភា​ជា​អ្នក​កំណត់​​កម្រិត​អតិបរមា​នៃ​បំណុល​សាធារណៈ។ ប្រសិន​បើ​បំណុល​សាធារណៈ​នៅ​ទាប​ជាង​ដែន​​កំណត់ រដ្ឋាភិបាល​អាច​ខ្ចី​លុយ​គេ​បន្ថែម​ដោយ​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​​ពី​រដ្ឋសភា​ទេ។ តែ​សព្វថ្ងៃ​នេះ បំណុល​​សាធារណៈ​របស់​អាមេរិក​បាន​កើន​ឡើង​​ដល់​កម្រិត​អតិបរមា​ដែល​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​​​មិន​អាច​ខ្ចីបំណុល​គេ​បន្ថែម​ទៀត​បាន​ទៀត​ឡើយ វា​លើកលែង​តែ​សភា​អនុម័ត​ច្បាប់​ថ្មី​ដើម្បី​ដំឡើង​កម្រិត​​បរិមាណ​បំណុល​អតិបរមា​នេះ។ អ្វី​ដែល​បាន និង​កំពុង​បន្ត​ចោទ​ចំពោះ​លោក​អូបាម៉ា​នៅ​ត្រង់​ថា គណបក្ស​របស់​លោក​មិន​មាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា​ទេ។

ដូច្នេះ អ្នក​ដែល​កំពុង​មាន​សន្លឹកបៀរ​ចុង​ក្រោយ​នៅ​ក្នុង​ដៃ គឺ​គណបក្សសាធារណរដ្ឋ​ដែល​ជា​បក្សប្រឆំាង។ តែ​យ៉ាង​ណា​ក៏​ដោយ ទោះ​បី​ជា​បញ្ហា​ថវិកា​នៅ​អាមេរិក​នៅ​មិន​ទាន់​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដូច​ពេល​កន្លង​មក​ក៏​ដោយ ក៏​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្រមាន​ក្រុមតំណាងរាស្រ្ត​ទំាង​ពីរ​បក្ស​រួច​ជា​ស្រេច​ថា គេ​គួរ​តែ​មាន​គតិបណ្ឌិត​បញ្ជៀស​កុំ​ឲ្យ​វិបត្តិ​ច្រំដែល​វិល​ត្រលប់​ជា​ថ្មី​ម្តង​ទៀត៕ អាមេរិករួចផុតពីក្ស័យធនប្រផិតប្រផើយ

សម្រាប់​ពលរដ្ឋអាមេរិកាំង និង​ជាពិសេស​សម្រាប់​បុគ្គលិក​ដែល​រដ្ឋសហព័ន្ធ​បាន​ផ្អាកការងារ​អស់​ពីរសប្តាហ៍មកហើយ ដោយសារ​តែ​វិបត្តិជាប់គាំង​ថវិកា នះ​ជា​ដំណឹង​ល្អមួយ។ ចាប់តាំង​ពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ ពួកគេ​អាច​ត្រលប់​ចូល​ធ្វើការងារ​វិញ។ ហើយ​ច្បាប់​ថវិកា​ដែល​សភា​បោះឆ្នោត​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ចែង​ពី​ការធានា​បើកសង​ប្រាក់ខែ ក្នុងពេល​ពួកគេ​ត្រូវ​បញ្ឈប់​ពីការងារ​ពីរសប្តាហ៍ កន្លងមក។


ដំណឹង​ល្អមួយទៀត សម្រាប់​សេដ្ឋកិច្ច​អាមេរិក គឺ​ច្បាប់​ថវិកា ដែក​សភាអាមេរិក​បោះឆ្នោត​យ៉ាង​ប្រថុចញ៉ុច កាលពីយប់​ថ្ងៃពុធ នឹង​ធ្វើ​ឲ្យអាមេរិក​ជៀសផុត​ពី​គ្រោះថា្នក់​ក្ស័យធន។ ក៏ប៉ុន្តែ គេ​ក៏​មិនត្រូវ​អរពេកដែរ ព្រោះថា ច្បាប់នេះគ្រាន់​តែ​បញ្ជៀស​អាមេរិក​ឲ្យ​រួចផុត​ពី​ការក្ស័យធន ជាបណ្តោះអាសន្ន ប៉ុន្តែ ​មិនរហូត​ទេ។ ច្បាប់​នេះ​បានសម្រេច​ផ្គត់ផ្គង់​ថវិកា​ដល់​សេវា​សាធារណៈ​របស់​រដ្ឋាភិបាល រហូត​ត្រឹម​ថ្ងៃ ទី១៥​ខែ​មករា ចំណែក​ក្នុង​រឿង​ប្រាក់បំណុល​វិញ ច្បាប់​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​អាច​ខ្ចីប្រាក់បំណុល​បន្ថែម រហូត​ត្រឹម​ថ្ងៃ​ទី ៧​កុម្ភៈ។

វិបត្តិ​ជាប់គាំង​ថវិកា និង​គ្រោះថ្នាក់​រដ្ឋអាមេរិក​ក្ស័យធន នឹង​អាច​កើតមាន​ជាថ្មី នៅ​ដើម​ឆ្នាំក្រោយ ប្រសិន​បើ​សភា​មក​ពី​គណបក្ស​ទាំងពីរ​មិន​យល់ស្របគ្នា បោះឆ្នោត​ទេ។ នៅពេលនេះ គេ​បាន​បោះឆ្នោត ដើម្បី​គ្រាន់តែ​អាច​ជៀសផុត​ពី​វិបត្តិ​ក្ស័យធន តែ​មួយគ្រា និង​ដើម្បីលើកទឹកចិត្ត​ប្រជាជន​អាមេរិកាំង​ឲ្យ​ចូលរួម​សប្បាយ នៅក្នុងពេល​បុណ្យ​ដាច់ឆ្នាំ​តែប៉ុណ្ណោះ។ ម្យ៉ាងទៀត ការចំណាយ​របស់​មេផ្ទះ ក្នុងពេល​បុណ្យទាន សំខាន់ណាស់​សម្រាប់​កំណើន​សេដ្ឋកិច្ច​អាមេរិក។

មន្រ្តី​បុគ្គលិក​របស់​រដ្ឋ​សហព័ន្ធ​តវ៉ា​នៅ​មុខ​កាពីតូល បន្ទាប់ពី​ពួកគេ​ត្រូវ​បញ្ឈប់​ពីការងារ​ដោយសារ​រដ្ឋ​ជួប​វិបត្តិថវិកា REUTERS/Jonathan Ernst

អាមេរិក​បាន​រួចផុត​ពី​វិបត្តិក្ស័យធន ប៉ុន្តែ អាមេរិក​បាន​ខូចកេរ្តិ៍ឈ្មោះ វិបត្តិ​ថវិកា លើ​លោក និង​ល្បែងរបស់​អ្នកនយោបាយ​ដែល​យក​សេដ្ឋកិច្ច​អាមេរិក​ធ្វើ​ជា​ចំណាប់ខ្មាំង បាន​ធ្វើ​ឲ្យ​គេ​ចោទ​សួរ​ទៅលើ​សមត្ថភាព​ដឹកនាំ​របស់​អាមេរិក ដែល​ជាមហាអំណាច​សេដ្ឋកិច្ច​ទីមួយ​លើ​លោក។ ​អ្នកសេដ្ឋកិច្ច​មួយចំនួន​ចោទសួរ​រួចទៅហើយ​ថា តើ​គេ​អាច​ជឿជាក់​បាន​ប៉ុណ្ណា​លើ​សេដ្ឋកិច្ច​របស់អាមេរិក។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​អាមេរិកខូច​កេរ្តិ៍ឈ្មោះ ដោយសារ​តែ​អ្នកនយោបាយ​អាមេរិក​ចូលចិត្ត​យក​វិបត្តិ​ថវិកា​មកលេង ​ធ្វើ​ជា​ចំណាប់ខ្មាំង ដើម្បី​ចរចា តថ្លៃ​គ្នា សម្រាប់​ប្រយោជន៍​នយោបាយ​របស់​បក្ស។ កាលពី​ឆ្នាំ២០១១ ក្រុមសាធារណរដ្ឋ​នៅ​រដ្ឋសភា​បាន​អូសត្រាំត្រែង​វិបត្តិ​ប្រាក់បំណុល រហូតនៅ​តែ​ប៉ុន្មាន​ម៉ោង​មុន ពេល ដែល​អាមេរិក​ត្រូវ​ជួប​គ្រោះថ្នាក់​ក្ស័យធន ទើបពួកអ្នកធ្វើ​ច្បាប់ បក្ស​សាធារណរដ្ឋ ​យល់ព្រម​បោះឆ្នោត​ច្បាប់ ឲ្យ​រដ្ឋាភិបាល​ខ្ចីប្រាក់បំណុល​បន្ថែម។ បើសិន​រដ្ឋាភិបាល​មិនអាច​ខ្ចីប្រាក់បំណុល​បន្ថែម នោះ​អាមេរិក នឹង​ក្ស័យធន​គ្មាន​លុយសងគេ និង​គ្មានលុយ​សម្រាប់ចំណាយ​សាធារណៈ ដើម្បី​ជំរុញ​សេដ្ឋកិច្ច។ អាមេរិកដួល នោះ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​ដែល​ពឹងអាស្រ័យ​លើ​លុយដុល្លារ ក៏​នឹង​ដួលដែឬ។

ដូច្នេះ នៅ​ឆ្នាំនោះ វិបត្តិ​ប្រាក់បំណុល​ បាន​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​មិនតិច​ទេ។ ប្រជាជន​បាន​បាក់ទឹកចិត្ត ខ្លាច​សេដ្ឋកិច្ច​មិនសូវស្រួល និង​មិន​ឲ្យ​ហ៊ាន​ចំណាយ ដែល​តាមពិត​ជា​ប្រភពនៃ​កំណើន​សេដ្ឋកិច្ច។ លើសពីនោះ វិបត្តិ​លើកនោះ​បាន​ធ្វើ​ឲ្យ​អត្រាការប្រាក់​បំណុល​របស់​អាមេរិក​បាន​កើន​ឡើង​ដែរ។ ជាធម្មតា ម្ចាស់បំណុល តែងតែ​ដំឡើង​ការប្រាក់​ហើយ បើសិន​ជាគេ​ឃើញ កូនបំណុល​មាន​ស្ថានភាព​សេដ្ឋកិច្ច​ផុយស្រួយ និង​មិនសូវ​ធានា។

សម្រាប់​វិបត្តិលើកនេះ គេ​បាន​ប៉ាន់ស្មាន​ឃើញថា ទំហំខូចខាត​នឹង​អាច​ធ្ងន់ធ្ងរ​ជាងមុន។ ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ Standard and Poors ​បាន​បង្ហាញថា វិបត្តិជាប់គាំង​ថវិកា​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ខាតបង់​ទឹកប្រាក់​ប្រមាណ ២៤​ពាន់​លាន​ដុល្លារ។ កំណើន​សេដ្ឋកិច្ច​របស់​អាមេរិក​ដែល​ត្រូវ​រំពឹងថា នឹងមាន​ប្រមាណ​៣ភាគរយ ក៏​នឹង​ត្រូវ​ធ្លាក់ចុះ០,៦ភាគរយ ដែរ នៅក្នុង​ត្រីមាស​ទីបួន ឆ្នាំនេះ។

សមាជិក​ព្រឹទ្ធសភា​មក​ពី​ក្រុម​Tea Party របស់​បក្ស​សាធារណរដ្ឋ លោក​Ted Cruz ដែល​ជាសរសរ​ប្រឆាំង​ច្បាប់​សុខភាព​របស់​លោក​អូបាម៉ា REUTERS/Jason Reed

ក្រុមសាធារណរដ្ឋ​ចាញ់​យ៉ាងអាម៉ាស់មុខ

ក្រុម​សាធារណរដ្ឋ ជា​ប្រភព​ដែល​នាំឲ្យ​មាន​វិបត្តិ​ជាប់គាំង​ថវិកា​ផង និង​វិបត្តិ​ប្រាក់បំណុលផង។ ក្រុម​សាធារណរដ្ឋ ដែល​មាន​និន្នាការ​អភិរក្ស​ជ្រុលនិយម ឬ​ក្រុម​Tea Party នៅ​រដ្ឋសភា បាន​តស៊ូ ក្រាញននៀល ប្រឆាំង​ឲ្យ​ខាងតែបាន​រាល់​នយោបាយ​របស់​រដ្ឋាភិបាល​ ជាពិសេស​ច្បាប់សុខភាព​របស់​លោកអូបាម៉ា។

ប៉ុន្តែ នៅទីបំផុត ក្រុមនេះ បាន​យល់ព្រម ចុះចាញ់ ដោយ​ធ្វើ​សម្បទាន បោះឆ្នោត​ច្បាប់​ដែល​ព្រឹទ្ធសភា​បាន​ចងក្រង កាលពី​យប់​ថ្ងៃ​ពុធ។ សម្រាប់​រដ្ឋាភិបាល គ្មានអ្នកចាញ់ និង​អ្នកឈ្នះ​ទេ។ ប៉ុន្តែ អ្នកនយោបាយ​ជាទូទៅ​បាន​វាយតម្លៃថា គឺ ក្រុមសាធារណរដ្ឋ​ដែល​ចាញ់ អាម៉ាស់មុខ យ៉ាងច្បាស់​ក្រឡែត លើកនេះ។ ក្រុមនេះ ដែល​ខ្ទាស់ជើង ​ជាងពីរ​សប្តាហ៍​មកហើយ មិន​ឲ្យ​ចេញច្បាប់​ថវិកា​សម្រាប់រដ្ឋាភិបាល មិន​បាន​ទទួល​សម្បទាន​អ្វី​ពីលោក​អូបាម៉ា ក្នុង​រឿង​ច្បាប់​សុខភាព។ លោកអូបាម៉ា​នៅ​តែ​អនុវត្ត​ច្បាប់​សុខភាព​របស់លោក ចំណែក​ក្រុមសាធារណរដ្ឋ​ត្រូវ​បង្ខំចិត្ត​បោះឆ្នោត កាលពីយប់មិញ ដើម្បី​អាច​ឲ្យ​អាមេរិក​ជៀសផុត​ពី​វិបត្តិក្ស័យធន។ សម្រាប់ក្រុមប្រឆាំង ពួកគេ​មិន​ចាញ់​ទាំងស្រុងទេ។ ទីមួយ គេបាន​ទាមទារ​បានសម្រេច​ ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការខ្ចីប្រាក់​ឥណទាន។ ទីពីរទៀត ច្បាប់​នេះ​នឹងសុពលភាព​ក្នុង​រយៈពេល​ខ្លីតែប៉ុណ្ណោះ។ ពួក​គេប្តេជ្ញា​ហើយថា នឹង​ប្រឆាំង​ជាថ្មី នៅ ដើម​ឆ្នាំក្រោយ នៅពេល​ដែល​សភា​ចាប់ផ្តើម​និយាយ​ពី​ច្បាប់ថវិកា ពោលគឺ​ធ្វើយ៉ាងម៉េច​ឲ្យ​រដ្ឋាភិបាល​លះបង់​ចោល​ច្បាប់​សុខភាព ដែល​ពួកគេ​ចោទថា ជាប្រភព​ចំណាយ​ច្រើន​របស់​រដ្ឋ។

នៅមុន​ពេល​រដ្ឋសភា​បោះឆ្នោត កាលពី​យប់ថ្ងៃពុធ លោកអូបាម៉ា​បាន​អំពាវនាវ​ដល់​ក្រុមសាធារណរដ្ឋ​ឲ្យឈប់លេងល្បែង​ថវិកា និង​ត្រូវ​ធ្វើការ​ដើម្បី​ឲ្យ​ប្រជាជន​អាមេរិកាំង​មាន​ជំនឿ​ទុកចិត្ត​ឡើងវិញ។ ច្បាប់​ថវិកា ដែល​សភា​បោះឆ្នោត​កាលពី​យប់មិញ បាន​ចែង​ផងដែរ​ពីការបង្កើត​គណៈកម្មការ​រួម ដើម្បី​ពិភាក្សា​លើ​ច្បាប់​ប្រាក់បំណុល​សម្រាប់​រយៈពេល​វែង។

បើទោះបី​ជា​ច្បាប់​មាន​ប្រសិទ្ធិភាព តែ ក្នុង​មួយ​រយៈពេល​ខ្លីមួយ តែលោកអូបាម៉ា និង​បក្ស​ប្រជាធិបតេយ្យ​របស់លោក​បាន​ឡើង​កូដខ្លាំង។ ចំណែក​ប្រជាប្រិយភាព​របស់​បក្ស​សាធារណដ្ឋ​វិញ បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង​មិនធ្លាប់​មាន​ពីមុនមក។ តាមការស្ទង់មតិ ប្រជាប្រិយភាព​របស់​បក្ស​ប្រឆាំង​បាន​ធ្លាក់​ចុះ មកនៅ​ត្រឹម ២៤​ភាគរយ។ ប្រជាជន​អាមេរិកាំង​កាន់តែច្រើន បាន​បន្ទោស ទម្លាក់កំហុស​លើ​បក្ស​សាធារណរដ្ឋ​ថា ជាអ្នកទទួលខុសត្រូវ​ទៅលើ​វិបត្តិថវិកា ដែល​វិះ​តែ​ធ្វើ​ឲ្យ​អាមេរិកក្ស័យធន។

ក្នុង​ផ្នែកនយោបាយ វិបត្តិ​ប្រាក់បំណុល​លើកនេះ មិនត្រឹម​តែ​ធ្វើ​ឲ្យ​ចោទ​សួរឡើងវិញ ពី​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក តែប៉ុណ្ណោះទេ ប៉ុន្តែ គេ​កំពុង​ចាប់សង្ស័យផងដែរ​ទៅលើ​ជោគវាសនា​អនាគត​របស់​គណបក្ស​ដ៏មាន​វ័យចំណាស់ គឺ​បក្ស​សាធារណរដ្ឋ៕ អូបាម៉ាលប់ចេាលទស្សនកិច្ចនៅអាសុីមូលហេតុបំណុល

លុប​ចោល​ទស្សនកិច្ច​ នៅ អាស៊ី មាន​ន័យថា លោក​អូបាម៉ា​នឹង​មិន​ទៅ​ចូល​រួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក (APEC) កិច្ចប្រជុំ​​អាស៊ាន និង​ កិច្ចប្រជុំ​អាស៊ី​បូព៌ា។


តាម​សេតវិមាន ស្ថានភាព​វឹកវរ​នៅ​អាមេរិក ដោយសារ​វិបត្តិ​ជាប់​គាំង​ថវិកា​បាន​តម្រូវ​ឲ្យ​លោកប្រធានាធិបតី​ លុប​ចោល​ទស្សនកិច្ច​ដ៏​សំខាន់​របស់​លោក​ទៅ​អាស៊ី។ លោក​Jay Carney អ្នកនាំពាក្យ​របស់​លោកអូបាម៉ា បាន​ចោទ​​ក្រុម​សាធារណរដ្ឋ​ថា អ្នកទទួល​ខុសត្រូវ​ និង​បាន​​​រារាំង​លោក​អូបាម៉ា​ មិន​ឲ្យ​​ទៅ​ចូលរួម នៅក្នុង​កិច្ចប្រជុំ​ ដែល​តាមពិត​នឹង​​​​ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ច។ មាន​ន័យថា នយោបាយ​ខ្ទាស់ជើង​របស់​ក្រុម​សាធារណរដ្ឋ​​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជួប​វិបត្តិ​ថវិកា បិទ​ស្ថាប័ន និង​បញ្ឈប់​បុគ្គលិក​ប៉ុណ្ណោះទេ ប៉ុន្តែ វា​ថែម​ទាំង​រារាំង​មិន​ឲ្យ​លោក​អូបាម៉ា​ចេញ​ទៅ​អាស៊ី ជាទី​ដែល​លោក​អូបាម៉ា​អាច​ពិភាក្សា​ជាមួយ​ដៃគូ​អាស៊ី ដើម្បី​ជំរុញ​ការនាំចេញ​ផលិត​ផល​អាមេរិក និង​ការ​បង្កើន​ការងារ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង។

អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក​អូបាម៉ា បាន​ពង្រឹង​វត្តមាន​របស់ខ្លួន ទាំង​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​យោធា នៅ​អាស៊ី។ ដូច្នេះ ​អវត្តមាន​របស់​លោកអូបាម៉ា​នៅ​អាស៊ី មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​អាមេរិក និង​អាស៊ី​តែ​​ប៉ុណ្ណោះទេ​ ប៉ុន្តែ ​វា​នឹង​ឥទ្ធិពល​មិន​ល្អ​ទៅលើ​នយោបាយ​អន្តរជាតិ​របស់​អាមេរិក។ តាម​គម្រោង នៅក្នុង​ទស្សនកិច្ច​របស់​លោកនៅ​អាស៊ី លោកអូបាម៉ា គ្រោង​នឹង​ជជែក​​ពី​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ គេ​រំពឹង​ដែរថា លោកអូបាម៉ា​ នឹង​ធ្វើ​ដំណើរ​ទៅ​ហ្វីលីពីន ដែល​កំពុង​ត្រូវ​ការ​ជំនួយ​របស់​អាមេរិក​ដើម្បី​ទប់ទល់​នឹង​មហាអំណាច​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។ ចុងក្រោយ លោក​អូបាម៉ា​នឹង​ខកខាន​មិន​បាន​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី ដែល​តាម​គម្រោង ប្រមុខ​រដ្ឋ​ទាំងពីរ​ត្រូវ​ជួប​គ្នា​និយាយ​ពី​វិបត្តិ​នៅ​ស៊ីរី។

សូម​រំលឹកថា ​វិបត្តិ​ជាប់​គាំង​ថវិកា​ បាន​ឈាន​ចូល​មក​ដល់​ថ្ងៃ​ទីបួន​ហើយ នៅ​អាមេរិក។ គឺ​អស់​ពេល​បួនថ្ងៃ​ហើយ ដែល​​រដ្ឋ​សហព័ន្ធ​បិទ​ទ្វារ​ស្ថាប័ន​​មួយ​ចំនួន និង​បញ្ឈប់​ការងារ​បុគ្គលិក​បណ្តោះអាសន្ន​​ប្រមាណ​៩​សែននាក់។ អ្នកសេដ្ឋកិច្ច​វិទូ​បាន​វាយតម្លៃថា ​សហរដ្ឋ​អាមេរិក​ខាតបង់​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​ចំនួន​នេះ​នឹង​កើន​ឡើង នៅ​សប្តាហ៍​ក្រោយ​ៗ​ទៀត ព្រោះថា កន្លែង​ទេសចរណ៍ ​ដូចជា​អគារ​ និង​សួនច្បារ​សាធារណៈ ដែល​ត្រូវ​បិទទ្វារ​យូរ​ នឹង​ប៉ះពាល់​ដល់​វិស័យ​ឯកជន។

តាម​អ្នកនាំពាក្យ​ប្រធានាធិបតី លោកអូបាម៉ា​ដែលពេលនេះ​​លុប​ចោល​ទស្សនកិច្ច​របស់​លោកនៅ​អាស៊ី​កំពុង​ដាក់​គំនាប​លើ​​ក្រុម​សាធារណរដ្ឋ ឲ្យ​​បោះឆ្នោត​ផ្តល់​ថវិកា​ដល់​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​ភាព​ជាប់គាំង​តទៅទៀត៕ ជប៉ុននិងចិនជាអ្នករងគ្រោះពីបំណុលអាមេរិក

កាលពីឆ្នាំ​២០០៨ ពិភពលោក​ទាំងមូល​ត្រូវ​ធ្លាក់​ក្នុង​វិបត្តិ ដែល​មាន​ឫសគល់​ចេញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ នៅ​អាមេរិក។ ៥ឆ្នាំ​ក្រោយ​មក អាមេរិក​កំពុង​តែ​ធ្វើ​ឲ្យ​ពិភពលោក​ព្រួយបារម្ភ​សាជាថ្មី​ម្តងទៀត។ ខុសពី​​វិបត្តិ​កាល​ពីឆ្នាំ​២០០៨ ដែល​មាន​ឫសគល់​ចេញ​ពី​ការ​ធ្វេសប្រហែស និង​ទង្វើ​ខ្វះ​ការ​ទទួលខុសត្រូវ​ក្នុង​មជ្ឈដ្ឋាន​ធនាគារ និង​ផ្សារ​មូលបត្រ​អាមេរិក វិបត្តិ​លើកនេះ គឺ​កើតចេញ​ពី​អ្នក​នយោបាយអាមេរិក។

អស់រយៈពេល ៩ថ្ងៃ​មកហើយ ដែល​​រដ្ឋាភិបាល​សហព័ន្ធអាមេរិក​ត្រូវបិទទ្វា​រ​មួយផ្នែក ដោយសារ​តែ​សភា​មិនព្រម​អនុម័ត​ថវិកា​ជាតិ​ថ្មី។ វិបត្តិ​នេះ​​មិនមែន​បង្ក​បញ្ហា​តែ​ត្រឹម​អាមេរិក​ខ្លួនឯង​នោះទេ ប៉ុន្តែ វាបាន​ប៉ះពាល់​ផងដែរ​​ទៅដល់​ស្ថិរភាព​នៃ​​ទីផ្សារ​មូលបត្រ​នៅ​ស្ទើរតែ​ពាសពេញពិភពលោក ជាពិសេស នៅ​អាស៊ី។

រហូតមកទល់នឹង​ពេលនេះ គេ​នៅតែ​មិន​ឃើញ​មាន​ពន្លឺ​ណាមួយ ដែល​អាច​ឈាន​ទៅ​បញ្ចប់​ភាព​ជាប់គាំង​នយោបាយ​នៅ​សភា​អាមេរិក​នេះ​បាន​នៅឡើយ ហើយ​លើសពីនេះ​ទៅទៀត បញ្ហា​ថ្មីមួយទៀត និង​កាន់តែ​ធ្ងន់ធ្ងរ​មួយទៀត កំពុង​តែ​ខិតជិត​ចូល​មកដល់។

នៅថ្ងៃទី១៧​ខែ​តុលា​ខាងមុខ រតនាគារ​ជាតិ​អាមេរិក​នឹង​ត្រូវ​អស់លុយ ហើយ​ចាំបាច់​ត្រូវ​ខ្ចីបំណុល​បន្ថែម។ ប្រសិនបើ​​សភាអាមេរិក​នៅតែ​ជាប់គាំង ហើយ​មិន​ព្រម​​អនុម័ត​ច្បាប់​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បង្កើន​កម្រិត​បំណុល​សាធារណៈ​ទេ​នោះ រដ្ឋការ​របស់​លោក​អូបាម៉ា​នឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ដ៏ធំមួយ គឺ​បំណុល​ថ្មី​ក៏​ខ្ចីមិនបាន ចំណែក​ឯ​បំណុល​ចាស់​ក៏​គ្មានលុយសង។ តាមលក្ខណៈ​បច្ចេកទេស អាមេរិក​នឹង​ត្រូវ​ក្ស័យធន។ ការក្ស័យធន​នៃ​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​មួយនេះ អាច​នឹង​រាលដាល​ ​បង្ក​ភាព​ចលាចល នៅលើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទូទាំង​ពិភពលោក។

ក៏ប៉ុន្តែ មាន​ប្រទេស​ពីរ​នៅ​អាស៊ី ដែល​អាច​ជា​អ្នក​រងគ្រោះ​ខ្លាំង​ជាងគេ ក្នុង​ករណីអាមេរិក​ក្ស័យធន គឺ​ចិន និង​ជប៉ុន ដែល​ជា​ម្ចាស់​បំណុល​ដ៏ធំបំផុត​របស់​អាមេរិក។ យោងតាម​តួលេខ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក គិត​មក​ត្រឹម​ថ្ងៃទី៣១​កក្កដា ឆ្នាំ​២០១៣​នេះ បំណុល​ដែល​អាមេរិក​ជំពាក់​​ចិន មាន​រហូតដល់ទៅ ១ ២៨០​ពាន់​លាន​ដុល្លារ ហើយ​បំណុល​ដែល​ជំពាក់​ជប៉ុន មាន​ ១ ១៤០ពាន់លាន​ដុល្លារ។

ចិន និង​ជប៉ុន​បាន​សុទ្ធតែ​បាន​បង្ហាញ​ នូវ​ក្តី​បារម្ភ​របស់​ខ្លួន ហើយ​បាន​អំពាវនាវ​ជា​សាធារណៈ​​ឲ្យ​រដ្ឋាភិបាល និង​​សភា​អាមេរិកដោះស្រាយ​ជម្លោះ ដើម្បី​បញ្ចៀស​ការ​ក្ស័យធន។

អនុរដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ចិន​បាន​ថ្លែង​កាលពីថ្ងៃ​ចន្ទ​​ថា វាជារឿង​ធម្មតា ដែលចិនត្រូវ​ព្រួយបារម្ភ​អំពី​ស្ថានភាព​វិបត្តិ​នយោបាយ​នៅ​​សហរដ្ឋ​អាមេរិក ហើយ​ថា វា​ជា​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​អាមេរិក ក្នុងការ​បញ្ចៀស​វិបត្តិ​បំណុល និង​ធានា​សុវត្ថិភាព​នៃ​លុយវិនិយោគ​របស់​ចិន នៅ​អាមេរិក។

កាសែត​ជប៉ុនវិញ បាន​ចុះផ្សាយ​ថា មន្រ្តី​ជាន់ខ្ពស់​ជប៉ុន​បាន​ជួប​ជជែក​តាមទូរស័ព្ទ​ជាច្រើនលើក​ ​ជាមួយ​នឹង​មន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក កាលពីថ្ងៃ​ចន្ទ ដើម្បីជជែក​អំពី​វិបត្តិ​បំណុល។ កាលពីថ្ងៃ​អង្គារ​នេះ លោក​តារ៉ូ អាសូ រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​ជប៉ុន​បាន​ថ្លែង​រំឭក​ថា ភាព​ជាប់គាំង​នយោបាយ​នៅ​អាមេរិក​ជុំវិញ​រឿង​ថវិកា និង​បំណុល​សាធារណៈ អាចនឹង​បង្ក​ជា​បញ្ហា​ចោទ​ចំពោះ​តម្លៃ​មូលបត្រ​បំណុលរដ្ឋ​អាមេរិក។

គួរបញ្ជាក់ថា លុយ ដែល​ចិន និង​ជប៉ុន ឲ្យ​អាមេរិក​ខ្ចី គឺ​ធ្វើឡើង​តាម​រយៈ​ការ​ទិញ​មូលបត្រ​បំណុល​​របស់​រដ្ឋ។ ប្រសិនបើ​​តម្លៃ​មូលបត្រ​បំណុលរដ្ឋ​អាមេរិក​ធ្លាក់ចុះ ​ចិន និង​ជប៉ុន ដែល​មាន​មូលបត្រ​បំណុល​អាមេរិក​ក្នុង​ដៃ​ច្រើន គឺ​ជា​អ្នក​ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការ​ខាតបង់​ច្រើន។

បញ្ហាមួយទៀត ដែល​ចិន និង​ជប៉ុន​ត្រូវ​ប្រឈមមុខ គឺ​តម្លៃ​លុយ​ដុល្លារ​អាមេរិក។ វិបត្តិ​បំណុល​អាមេរិក អាច​នឹង​​ធ្វើ​ឲ្យ​លុយដុល្លារ​អាមេរិក​ធ្លាក់ថ្លៃ​ខ្លាំង​ ធៀប​នឹង​លុយ​យេន​របស់​ជប៉ុន និង​លុយ​យ័ន​របស់​ចិន ហើយ​នេះ គឺ​ជា​បញ្ហា​ចោទ​ធំមួយ សម្រាប់​សេដ្ឋកិច្ច​របស់ប្រទេស​ទាំងពីរ ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចេញ។

គេ​នៅចាំបាន​ថា កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ អាមេរិក​ធ្លាប់​បាន​ប្រឈមមុខ​នឹង​វិបត្តិ​បំណុល​នេះ​ម្តងរួចមកហើយ។ នៅពេលនោះ ភាព​ជាប់គាំង​នៅ​ក្នុង​សភា​អាមេរិក ក៏​បាន​បណ្តាល​ឲ្យ​ទីផ្សារ​មូលបត្រ​ពិភពលោក​​រង្គោះរង្គើ​មិនតិច​ដែរ។ រហូតដល់​នាទី​ចុងក្រោយ ទើប​សភា​អាមេរិក​សុខចិត្ត​អនុម័ត​ច្បាប់​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​លោក​អូបាម៉ា​ខ្ចីបំណុល​បន្ថែម ហើយ​អាច​បញ្ចៀស​ការក្ស័យធន​បាន។

នៅ​លើកនេះ គេមិនដឹង​ថា តើ​អាមេរិក​នឹង​អាច​បញ្ចៀស​ការ​ក្ស័យធន​បាន ដូចកាល​ពី​ឆ្នាំ​២០១១​ទៀត​ដែរ​ឬទេ? អ្វី​ដែល​គេ​សង្កើតឃើញ ហើយ​ដែល​គួរ​ឲ្យ​មាន​ការព្រួយបារម្ភ គឺ​មាន​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​មួយចំនួន​ហាក់ដូចជា​​​យល់ថា ការណ៍​ដែល​អាមេរិក​ក្ស័យធន​នឹង​មិន​បង្ក​ផលវិបាក​អ្វី​ធ្ងន់ធ្ងរ​ដូច​ដែល​គេ​ធ្លាប់គិត។ ការយល់ឃើញ​បែបនេះ អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​មិន​ចង់​ធ្វើ​សម្បទាន​ ដើម្បីសម្រុះសម្រួល​​បញ្ចប់​វិបត្តិ ហើយ​​សុខចិត្ត​ទុក​បណ្តោយ​ឲ្យ​អាមេរិក​ក្ស័យធន៕

​ប្រទេស​កម្ពុជា​

កែប្រែ

ដោយសារ​តែ​ការ​អាក់ខាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា​ទើប​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ ​ដឹង​អោយ​ប្រាកដ​ថា​ ​តើ​ប្រជាជន​ខ្មែរ​បាន​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំងពី​ពេល​ណា​មក​។ ​បើ​តាម​ផ្ទាំង​សិលា​ស្ថិត​ក្នុង​ ​រូងភ្នំ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​បានអោយ​ដឹង​ថា​មនុស្ស​ដែល​បាន​ប្រើប្រាស់​ដុំ​ថ្ម​ធ្វើ​ជា​ឧបករណ៍​បាន​រស់នៅ​ ​ក្នុង​រូងភ្នំ​តាំងពី​ដើម​​សតវត្ស​ទី​៤០០០​មុន​គ​.ស​ហើយ​ដំណាំ​ស្រូវ​ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​តែ​ពី​មុន​សតវត្ស​ ​ទី​១​នៃ​ព​.សម​ក​ម្លេះ​។​ប្រជាជន​កម្ពុជា​ដំបូង​ហាក់ជា​បាន​មក​រស់នៅ​ទី​នេះ​មុន​កាលបរិច្ឆេទ​ខាងលើ​ទៅ​ទៀត​ ​ហើយ​ប្រហែលជា​និរទេស​ខ្លួន​មក​ពី​ភាគ​ខាងជើង​ ​ទោះបីជា​ពុំ​បានដឹង​ពី​ភាសា​និយាយ​ ​និង​ជីវិត​រស់នៅ​របស់​ពួក​គេ​ក៏​ដោយ​។ នៅ​ដើម​សតវត្ស​ទី​១​នៃ​ព​.ស​. ពួក​អ្នកជំនាញ​ជនជាតិ​ចិន​ក៏​បាន​ចាប់ផ្តើម​សរសេរ​អំពី​វត្តមាន​អាណាចក្រ​មួយ​ក្នុង​ ​ប្រទេស​កម្ពុជា​ដែល​ស្ថិត​លើ​ឆ្នេរ​ ​និង​នៅ​ឆ្ងាយ​ពី​មាត់សមុទ្រ​។​ ​អាណាចក្រ​នេះ​មាន​លក្ខណៈ​ពាក់ព័ន្ធ​រួច​ទៅ​ហើយ​ ​ជាមួយនឹង​វប្បធម៌ឥ​ណ្ឌា​ ​ដែល​បាន​ផ្តល់​នូវ​អក្ខរក្រម​ ​ទំរង់​សិល្បៈ​ ​រចនា​បទ​នៃ​ស្ថាបត្យកម្ម​ ​សាសនា​(ហិណ្ឌូ​ ​និង​ព្រះពុទ្ធ​) និង​ប្រព័ន្ធ​នែ​ការ​បែងចែក​ថ្នាក់​។​ ​បើ​តាម​ជំនឿ​អ្នកស្រុក​វិញ​ថា​ ​លក្ខណៈ​សំខាន់​នៃ​ព្រលឹង​វិញ្ញាណ​ក្ខ័​ន​ ​បុព្វបុរស​គឺ​វា​មានការ​ពាក់ព័ន្ធ​ ​ឬ​លាយ​ទ្បំ​ជាមួយនឹង​សាសនា​ឥណ្ឌា​ ​ហើយ​វា​ពិតជា​បាន​បន្សល់​ទុក​នូវ​ទ្ធិ​ពល​របស់​ខ្លួន​ ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។​ ​ វប្បធម៌​ ​អរិយធម៌​របស់​ប្រទេស​កម្ពុ​ជានា​សម័យ​បច្ចុប្បន្ន​នេះ​ ​មាន​ឬ​ស​គល់​តាំងពី​សតវត្ស​ទី​១​រហូត​ដល់​សតវត្ស​ ​ទី​៦​មក​ម្លេះ​ ​ដែល​ពេល​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​សម័យ​ហ្វូ​ណ​ន​ ​ជា​សម័យមួយ​ដែល​មាន​ភាព​ចំណាស់​ជាងគេ​ក្នុង​អាស៊ី​ ​អា​គ្នេ​យិ៍​យើង​នេះ​។​ ​ចាប់ពី​ពេល​នោះ​ហើយ​ ​គឺជា​ពេល​នៃ​ការ​វិវត្តន៍​ភាសា​ខ្មែរ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​អំបូរ​មន​ខ្មែរ​ ​ហើយ​ ​មាន​លាយ​ជាមួយនឹង​ភាសាបាលី​សំស្ក្រឹត​។​ ​ជា​ឧទាហរណ៍​ ​ពួក​ប្រវត្តិវិទូ​បាន​កត់​សំគាល់ថា​ប្រជាជន​កម្ពុជា​មាន​ ​លក្ខណៈ​ខុស​ប្លែក​ពី​ប្រទេស​ជិតខាង​ដោយសារ​សំលៀក​បំពាក់​ ​ដូច​ជា​ការ​ប្រើប្រាស់​ក្រមា​ ​យក​មក​ជួតក្បាល​ជំនួស​ ​អោយ​ការ​ពាក់មួក​ជាដើម​។​ ​ សម័យ​ហ្វូ​ណ​ន​បាន​ត្រួសត្រាយ​ផ្លូវ​ខ្មែរ​អោយ​បាន​ឈាន​ឆ្ពោះទៅ​រក​អាណាចក្រ​អង្គរ​ ​ជាមួយនឹង​ការ​កាន់កាប់​អំណាច​ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ក្នុង​ឆ្នាំ​៨០២​។​

​៦០០ឆ្នាំបន្ទាប់បានបង្ហាញអោយឃើញពីទ្ធិពលដ៏ខ្លាំងក្លានៃ អាណាចក្រខ្មែរ ដែល​ពេល​នោះ​មាន​ផ្ទៃដី​លាត​សន្ធឹង​យ៉ាង​ធំធេង​ក្នុង​ភូមិភាគ​អាស៊ី​អា​គ្នេ​យិ៍​ ​ដោយ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ភូមា​ ​ភាគ​ខាងកើត​ជាប់​នឹង​សមុ​ទ្រ​ចិន​ខាងត្បូង​ ​រីឯ​ភាគ​ខាងជើង​ជាប់​នឹង​ប្រទេស​លាវ​។​ ​ព្រះមហាក្សត្រ​នា​អំ​ទ្បុ​ង​ពេល​ ​នោះ​បាន​សាង​សង់​ប្រាសាទបុរាណ​ជា​ច្រើន​ ​ដូច​ជា​ប្រាសាទអង្គរវត្ត​ ​ដែល​ជា​អច្ឆរិយៈវត្ថុ​ទី​៧​នៅ​លើ​ពិភពលោក​។​ ​ព្រះមហាក្សត្រ​ដែល​បាន​សម្រេច​បាន​នូវ​ជោគជ័យ​ដ៏​ធំធេង​អស្ចារ្យ​នេះ​ ​រួម​មាន​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ ​ព្រះបាទ​ន្ទ្រ​វរ្ម័ន​ទី​១​ ​ព្រះបាទ​សូរយ្យ​វរ្ម័ន​ទី​២​ ​និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ​រួម​ទាំង​ការ​បង្កើត​នូវ​ស្នាដៃឯក​វិស្វកម្ម​បែប​បុរាណ​ ​ដូច​ជា​ ​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​មាន​អត្ថប្រយោជន៍​បំផុត​ ​ដែល​ក្នុង​នោះ​មាន​បា​រា​យិ៍​(បឹង​ដ៏​ធំ​មួយ​ដែល​បង្កើត​ទ្បើ​ង​ដោយ​មនុស្ស​) និង​ព្រែកជីក​ដែល​អាច​ផ្តល់​ដល់​ប្រជាជន​នូវ​លទ្ធភាព​ធ្វើស្រែ​បាន​៣​ដង​ក្នុង​មួយ​ឆ្នាំ​ ​ហើយ​ជាង​នេះ​ទៀត​សោត​ ​ផ្នែក​ខ្លះ​ ​នៃ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​រហូត​មក​ដល់​សព្វថ្ងៃ​ទៀត​ផង​។​ ​ចេនឡា​ដី​គោក បង្កើត​ឡើង​នៅ​ឆ្នាំ​៧០៦​-​រ.​៨០២​គ.ស.​ដែល​កើត​ឡើង​បន្ទាប់​ពី​ការ​បែង​ចែក​ចេន​ឡា​ទៅ​ជា​ពីរ​មួយ​គឺ​ចេន​ឡា​ទឹក​លិច និង​មួយ​ទៀត​ហៅ​ថា​ចេន​ឡា​ដី​គោក​នេះ​ឯង ។ មូល​ហេតុ​មកពី​កំសោយ​អំនាច​កណ្ដាល​ព្រោះ​ព្រះបាទ​ជ័យវរ្ម័ន​ទី១​គ្មាន ព្រះរាជ​បុត្រ​ស្នង​រាជ្យ​ទើប​​ព្រះ​អង្គ​ប្រគល់​រាជ​សម្បត្តិ​ឲ ព្រះ​នាង​ជយ​ទេវី​ជា​បុត្រី ដោយ​សារ​ព្រះ​នាង​ជា​ស្ត្រី​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រ​ទេស​បែក​ជា​ពីរ ។ [១]​ ចេនឡា​ដី​គោក​ត្រូវ​ចិន​ហៅ​ថា លូ​ចេនឡា រឺ Lùzhēnlà (陸真蠟) (“ចេន​ឡា​គោក” ក៏​ហៅ​ផង​ដែរ​ថា​វ៉ិន​តាន រឺ Wèndān (文單) រឺ ផលូ Pólòu (婆鏤)) ។

​ប្រវត្តិសាស្ត្រ​ប្រវត្តិ​ចេនឡា​ដី​គោក​គេ​មិន​សូវ​ដឹង​ច្បាស់​ទេ ព្រោះ​ហាក់​ដូច​ជា​នៅ​ដាច់​ស្រយាល​ពី​ការ​ទៅ​មក​របស់​អ្នក​ដំណើរ​ចិន​ពេក ។ ទោះ​បី​យ៉ាង​ណា​ក៏​​ដោយ ក៏​គេ​បាន​ដឹង​ថា​ក្នុង​សម័យ​នោះ​នយោបាយ​ក្រៅ​ប្រទេស​ចេន​ឡា​ដី​គោក​បាន​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន​នៅ​ឆ្នាំ​៧១៧ ។ ម្យ៉ាង​ទៀត នៅ​ឆ្នាំ​៧២២​ចេនឡាដី​គោក​បាន​លើក​ទ័ព​ទៅ​ជួយ​មេទ័ព​យួន​ឈ្មោះ​ម៉ៃ ហាក់​ដេ (mai hac-de)​ដែល​បះ​បោរ​ឡើង​ប្រឆាំង​នឹង​ការ​ជិះ​ជាន់​របស់​ពួក​ចិន​ក្នុង​រាជ​វង្ស​ថាង (៦១៨-៩០៧) ។ យ៉ាង​ណា​មិញ​នៅ​ឆ្នាំ​៦២១ ស្ដេច​កៅ​ត​នៃ​រាជ​វង្ស​នេះ​បាន​បញ្ជា​ឲ្យ​មេទ័ព​ឈ្មោះ​ខូវ វ៉ា​ លើក​ទ័ព​ទៅ​វាយ​យក យ៉ាវ​ចូវ​(ឈ្មោះ​​ស្រុក​យួន​នៅ​សម័យ​នោះ​) ដែល​ក្រោយ​មក​ទៀត​គឺ​នៅ​ឆ្នាំ​៦៧៩​ស្ដេច កៅ​តុង​បាន​ផ្លាស់​ឈ្មោះ​ទៅ​ជា​អាណ្ណាម​ដូ​ហូ​តូ (ប្រទេស​ជា​អា​ណាព្យា​បាល) វិញ ។ គឺ​ក្នុង​ករណី​នេះ​ហើយ​ដែល​មេ​ទ័ព​យួន​ម៉ៃ​ហាក់​ដេ បាន​បះ​ឡើង​ប្រឆាំង​ចិន​ដោយ​ចង​សម្ព័ន្ធ​មិត្ត​ជា​មួយ​ចេនឡា​និង​ចាម្ប៉ា ។ គួរ​គប្បី​ជ្រាប​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ប្រើ​ពាក្យ​អណ្ណាម​ក្នុង​ប្រវត្តិ​សាស្ត្រ​យួន ។ នៅ​ពាក់​កណ្ដាល​ទី​២​នៃ ស.វ.ទី៨ ចេនឡា​ដី​គោក​ទំនង​ជា​ត្រូវ​ចិន​ហៅ​ថា វ៉ិន​តាន ថែម​ទៀត ។​

ក្នុង​គ.ស.៧៥០ អគ្គរាជ​ទូត​ខ្មែរ​មួយ​ទៀត​ត្រូវ​បាន​ទៅ​ដល់​ស្រុក​ចិន ។ [៤] នៅ​ឆ្នាំ​៧៥៣​មាន​ការ​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន​ក្រោម ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះរាជ​បុត្រ​នៃ​ព្រះរាជា​និង​គណៈ​ប្រតិភូ​២៦​នាក់ បាន​ទៅ​ដល់​គាល់​ស្ដេច​ចិន ហើយ​បាន​ធ្វើ​ដំ​ណើរ​ទៅ​ខេត្ត​ចិន យូ​ណាន ជា​មួយ​មេទ័ព​ចិន​ម្នាក់​ឈ្មោះ ហូ លី​ត្វាង ដែល​ទទួល​បេសក​កម្ម​ត្រូវ​លើក​ទ័ព ទៅ​ច្បាំង​វាយ​កំទេច​ពួក​យួន​និង​ថៃ ។[៥] នៅ​ឆ្នាំ​៧៥៤ ព្រះ​រាជ​បុត្រ​អង្គ​ដដែល​ឬ​អង្គ​មួយ​ផ្សេង​ទៀត​បាន​លើក​ទ័ព​ទៅ​ជួយ​ចិន​ ក្នុង​ការ​វាយ​លុក​យក​តំបន់ ណាន ចាវ ។ នៅ​ឆ្នាំ​៧​៧១ រជ្ជ​ទា​យាទ ផ​មី រឺ Pómí (婆彌) បាន​មក​ដល់​ក្នុង​សវន​ការ​អធិរាជ ហើយ​នៅ​ថ្ងៃ​ទី​១៣​ធ្នូ ឆ្នាំ​៧៧១ ទ្រង់​ក៏​បាន​ទទួល​ងារ​ថា ខាយ​ភ្វូ​តុង​សាន​ស៊ី រឺ Kāifǔyítóngsānsī (開府儀同三司) (អ្នក​បើក​សម្ភោធ​ក្នុង​បរម​រាជ​វាំង ដោយ​ពេញ​ព្រះ​ហឬទ័យ​នឹង​គ្រឿង​ឥស្សរ​យស​ស្មើ​នឹង​មន្ត្រី​ថ្នាក់​ខ្ពស់​ៗ​ទាំង​បី) និង​ឆ្នាំ​៧៩៩មាន​ការ​បញ្ជូន​ទូត​ទៅ​ប្រទេស​ចិន​ទៀត បេសកជន​ម្នាក់​មក​ពី​វ៉ិន​តាន​មាន​ឈ្មោះ​ថា លី​ធូ​ជី រឺ Lītóují (李頭及) ក៏​បាន​ទទួល​គោរម្យ​ងារ​ចិន​ដែរ ។ សិលា​ចារឹក​នៅ​ល្បើក​ស្រូវ ខេត្ត​ក្រចេះ ក៏​បាន​បញ្ជាក់​អំពី​កិច្ចការ​ទូត​នេះ​ដែរ ។ [៦] [៧] រាជ​ធានី​ចេន​ឡា​ដី​គោក​ទំនង​ជា​ស្ថិត​នៅ​ត្រង់​ម្ដុំ​មជ្ឈមណ្ឌល​នៃ​ចេនឡា​ដើម ហើយ​ព្រះ​រា​ជា​ដែល​មាន​មហិទ្ធិ​រិទ្ធិ​ជាង​គេ​ទំនង ជយ​សិង្ហ​វរ្ម័ន ព្រោះ​គេ​បាន​រក​ឃើញ​សិលា​ចារឹក​មួយ​ផ្ទាំ​ង​របស់​ព្រះ​អង្គ​នៅ​ម្ដុំ​នគរ​រាជ​សីមា ក្នុង​ដី​សៀម​សព្វ​ថ្ងៃ ​។​ ចេនឡា​ទឹក​លិច​គឺ​ជា​តំបន់​សម្បូរ​ដោយ​បឹង​បួរ និង​សមុទ្រ​ហ៊ុមព័​ទ្ធ​ជុំវិញ​គ្រប​ដណ្ដប់​លើ​តំបន់​អាង​ទឹក​ទន្លេ​មេគង្គ ចាប់​ពី​ល្បាក់​ទឹក​ខោន រហូត​ដល់​សមុទ្រ ។[៣] ព្រោះ​តែ​ដូច្នេះ​ហើយ​ទើប​គេហៅ​ថា​ចេនឡា​ទឹក​ដូច​នេះ ។​

ប្រវត្តិសាស្ត្រ​គួរ​​គប្បី​​បញ្ជាក់​​ថា​​ចេនឡា​​ទឹក​​លិច​​ក៏​​មិន​​អាច​​ថែ​រក្សា​​ឯក​ភាព​​យូរ​​អង្វែង​​ទេ: រដ្ឋ​​នេះ​​ត្រូវ​​បែង​ចែក​​ជា​​ក្សត្រ​​បុរី​​តូច​ៗ​​តទៅ​​ទៀត យ៉ាង​​តិច​​ណាស់​​ក៏​​មាន​ចំនួន​​ប្រាំ​​ហើយ​​ក្សត្រ​​បុរី​​ដែល​​គេ​​ដឹង​​ឈ្មោះ​​ពិត​​ប្រាកដ​​គឺ​អនិន្ទិត​បុរ ដែល​​គេ​​មិន​​ស្គាល់​​ទី​​តាំង​​ច្បាស់​​លាស់​​និង​សម្ភុ​បុរ​គឺ​​សំបូរ​​នៅ​​លើ​​ត្រើយ ខាង​​ឆ្វេង​​ទន្លេ​​មេគង្គ​​ក្នុង​ខេត្ត​​ក្រ​ចេះ។ នៅ​​ខាង​​ដើម​​ស.វ.ទី៨ ​ព្រះ​អង្គ​​ម្ចាស់​បុស្ក​រាក្ស ដែល​​មាន​​ដើម​​កំណើត​​នៅ​​អនិន្ទិត​បុរ​​បាន​​យាង​​ទៅ​​សោយ​រាជ្យ​​នៅ​​សម្ភុបុរ (៧២៣) ជា​ទី​​ដែល​ព្រះ​អង្គ​​បាន​​បន្សល់​​ទុក​​សិលា​​ចារឹក​​មួយ​​ផ្ទាំង ចុះ​​កាល​​កំណត់​​៧១៦​នៅ​​ត្រង់​​ប្រាសាទ​ព្រះ​ធាតុ​កូន​ពីរ ។ ព្រះ​​អង្គ​​បាន​​យាង​​ទៅ​​នេះ​​ក្នុង​​កិច្ច​​ចង់​​បង្រួប​​បង្រួម​​ចេន​ឡា​​ទឹក​លិច​។ បន្ទាប់​​មក​ បុត្រ​​ព្រះ​អង្គ​​ព្រះ​នាម​​រា​ជេន្ទ្រ​វរ្ម័ន បាន​​ខំ​​ព្យាយាម​​បន្ត​​គោល​​ជំហរ​​នេះ​​ទៀត ។ តែ​​ជា​​ការ​​ឥត​​ប្រយោជន៍ ។ ពី​​ព្រោះ​​មិន​​យូរ​​ប៉ុន្មាន​​ផង ចេន​ឡា​ទឹក​​លិច​​ត្រូវ​​បែង​​ចែក​​ជា​នគរ​​តូចៗ​​ប្រាំ​​ទៀត។ ចំពោះ​​ព្រំ​​សីមា​​កំណត់​​ទឹក​​ដី​​នគរ​​នី​មួយ​ៗ គេ​​ពុំ​​ទាន់​​មាន​​ឯកសារ​​អ្វី​​ជា​​ច្បាស់​​លាស់​​សំរាប់​​បញ្ជាក់​​ទេ​។[៤] ព្រះ​​បាទ​បុស្ករាក្ស​​មាន​​ជាប់​​ខ្សែ​ញាតិ​​ទៅ​​នឹង​​ព្រះ​បាទ​​ពាលា​ទិត្យ ដែល​​បាន​​សោយ​​រាជ្យ​​នៅ​​អនិន្ទិត​បុរ ហើយ​​ដែល​​បាន​​អះ​​អាង​​ថា​​ព្រះ​អង្គ​​ជា​​កូន​​ចៅ​​របស់​​ព្រះ​​បាទ​​កៅ​ណ្ឌិន្យ​ និង​​ព្រះ​នាង​​នាគី​សោមា មក​​ដល់​​ព្រះ​បាទ​​ភវវរ្ម័ន​ទី១ ដែល​​ជា​​ចៅ​​របស់​​ព្រះ​​បាទ​​រុទ្រវរ្ម័ន​ព្រះ​​មហាក្សត្រ​​នគរ​​ភ្នំ ។[៥] ហើយ​​ដែល​​ក្រោយ​​មក​​ទៀត ព្រះ​​រាជា​សោយ​រាជ្យ​​នៅ​​អង្គ​រ​​ទ្រង់​​បាន​​ចាត់​​ទុក​​ថា ជា​​ចំណង​​ភ្ជាប់​​ព្រះ​អង្គ​​ទាំង​​ឡាយ​​ទៅ នឹង​​ស្ថាប​និក​​នៃ​​បឋម​វង្ស​​នៃ​​អាណាចក្រ​​ភ្នំ ។ ត្រង់​​នេះ យើង​​អាច​​យក​​ធ្វើ​​ជា​​អំណះ​​អំ​ណាង​មួយ​​សំរាប់​​ឆ្លើយ​​តប​​ចំពោះ​​ជន​​ណា ដែល​​បដិសេធ​​ថា អាណាច​ក្រ​ភ្នំ​​ពុំ​​មែន​​ជា​​រដ្ឋ​​ខ្មែរ​​ដំបូង។ ចុះ​​ហេតុ​​អ្វី​​បាន​​ជា​​អធិរាជ​​អង្គរ ដែល​​បាន​​វាយ​​ឈ្នះ​​អាណាចក្រ​​ភ្នំ​​បែរ​ជា​​ខិត​​ខំ ភ្ជាប់​​ខ្សែ​​ស្រឡាយ​​របស់​​ព្រះ​អង្គ​​ទៅ​នឹង​​ព្រះ​​រាជា​អាណាចក្រ​​ភ្នំ ដែល​​ជា​​អ្នក​​ចាញ់​​ទៅ​​វិញ? នេះ​​មិន​​គឺ​​មក​​តែ​​ពី​​មនុស្ស​​តាំង​​តែ​​ពី​​សម័យ​​អា​ណាចក្រ​​ភ្នំ​​រហូត ដល់​​សម័យ​​អង្គរ​​មាន​​ពូជ​​អំបូរ​​ជាតិ​​សាសន៍​​តែ​​មួយ​​ទេ​​ឬ?

ចំណែក​ក្រុម​ព្រះមហា​ក្សត្រ ដែល​គ្រប់​គ្រង​រស់​នៅ​ទី​ក្រុង​សម្ភុបុរៈ ប្រកាស​ថា ជាប់​ព្រះញាតិ​វង្ស​ចុះ​មក​ពី​ព្រះ​មហាក្ស​ត្រី​យានី ព្រះនាង​ជ័យ​ទេវី ។ [៦] ព្រះបាទ​ពាល​ទិត្យ​ទំនង​ជា​បាន​កសាង​ក្រុង​ពាលា​ទិត្យ​បុរ​ដែល​ជន​ជាតិ​ចិន​ចាត់​ទុក​ថា ជា​រាជ​ធានី​ពិត​ប្រាកដ​របស់​ចេន​ឡា​ទឹក​លិច ​(ប៉ូឡូ​ទីប៉ូ) ។ រាជ​ទូត​ត្រូវ​បាន​បញ្ជូន​ទៅ​ទស្សន​កិច្ច​ចិន នៅ​ឆ្នាំ​៧​៥​០ទំនង​ជា​មក​ពី​ចេនឡា​ទឹក​លិច ។[៧] ក្នុង​ពាក់​កណ្ដាល​ទី២​នៃស.វ​.ទី៨​ នៅ​ចេនឡា​ទឹក​​លិច មាន​ការ​កសាង​សិលា​ចារឹក​ជា​ច្រើន ជា​ពិសេស​នៅ​តំបន់​សម្ភុ​បុរ​ដែល​គេ​បាន​រក​ឃើញ​មួយ​ចុះ​កា​ល​កំណត់​៧៧០ (ព្រះ​ធាតុ​ព្រះ​ស្រី-ត្បូង​ឃ្មុំ ) និង​មួយ​ទៀត​ចុះ​កាល​កំណត់​៧៨១ (ល្បើក​ស្រុត-ក្រ​ចេះ) ទាំង​នេះ​សុទ្ធ​តែ​ជា​ស្នា​ព្រះ​ហស្ថ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី១​ស្ទួន (ដាក់​លេខ​ទី១​ស្ទួន​គឺ​ដើម្បី​កុំ​អោយ​ពិបាក​រុះ​រើ​លេខ​ព្រះ​រាជា​អង្គរ​ពិជ័យវរ្ម័ន​ទី២​ដល់​ទី៩)​ ។ ក្រៅ​ពី​នេះ គេ​បាន​រក​ឃើញ​សិលា​ចារឹក​មួយ​ផ្ទាំង​ទៀត​ចុះកា​លកំ​ណត់ ៧៩១ នៅ​ប្រាសាទ​តា​គាម​ក្នុង​ខេត្ត​សៀម​រាប ។​ គេ​ចាត់​ទុក​សិលា​ចារឹក​នេះ ថា​ជា​ស​ក្ខីភាព​មួយ​ចាស់​ជាង​គេ​នៃ​ព្រះ​ពុទ្ធសាសនា​មហា​យាន នៅ​ស្រុក​ខ្មែរ ព្រោះ​ឯក​សារ​នេះ​បាន​និយាយ​ពី​ការ​កសាង​បដិមា​ព្រះ​ពោធិសត្វ​លោកេស្វរៈ​ជា​ពោធិសត្វ​បាន គេ​និយម​គោរព​បូជា​ជាង​គេ​នៅ​ស្រុក​ខ្មែរ​យើង ។ ក្នុង​សិល្បៈ​ចម្លាក់​បុរាណ​សិល្បករ​ខ្មែរ​ច្រើន​ឆ្លាក់​រូប​ពោធិសត្វ​នេះ​ជា​បុរស​ស​មាន​វ័យ​ក្មេង​មាន​ព្រះហស្ត​៤​កាន់​ផ្កា​ឈូក ខ្សែ​ផ្គាំ​គម្ពីរ និង​ដប​ទឹក (សូម​កុំ​ច្រឡំ​និង​ព្រះ​វិស្ណុ​ដែល​មាន​ព្រះហស្ត៤​ដែរ តែ​កាន់​ផ្កា​ឈូក​កង​ចក្រ ក្រទា និង សង្ខ) ។ នៅ​លើ​ព្រះ​សិរ​របស់​ព្រះអង្គ​មាន​រូប​ព្រះ​ពុទ្ធ​អា​មិ​តាភៈ ​។ [​៨] ចេន​ឡា​ទឹក​លិច​ក្រោម​ការ​ត្រួត​ត្រា​របស់​ជ្វា​ប្រទេស​ខ្មែរ​នៅ​ស.វ.ទី៨ ជា​សម័យ​មួយ​ដែល​គ្មាន​ស្ថិរភាព​ខាង​នយោ​បាយ​ព្រោះ​តែ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​តំណំ ។ នេះ​ហើយ​ជា​ហេតុ​មួយ​ឲ​ជាតិ​ជិត​ខាង​មើល​ងាយ ដោយ​ហ៊ាន​លូក​ដៃ​ចូល​កកូរ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​ទៀត​ផង ។​

យ៉ាង​ណា​មិញ នៅស​.វ.ទី៨ ពួក​ចោរ​សមុទ្រ​ជាតិ​ជ្វា​ដែល​ជិះ​សំពៅ​ធំ​ៗបាន​ចូល​មក​រាត​ត្បាត​ឆ្នេរ​សមុទ្រ និង​តាម​ទន្លេ​នៃ​អាស៊ី​អាគ្នេយ៍​ដី​គោក​ក្នុង​គោល​បំណង​ឆក់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​តាម​ទំនើង​ចិត្ត ។ ពួក​ចោរ​សមុទ្រ​ដែល​ហ៊ាន​មក​ឈ្លាន​ពាន​ដូច្នេះ​បាន ព្រោះ​តែ​នៅ​ពេល​នោះ​រាជ​វង្ស​សៃ​លេន្ទ្រ​ដែល​សោយ​រាជ្យ​នៅ​កោះ​ជ្វា ហើយ​ដែល​ជា​រាជ​វង្ស​ស្ថាបនិក​ប្រាសាទ​បូរូបូឌួ​ដ៏​ល្បីល្បាញ​នោះ​ផ្សព្វ​ផ្សាយ​ឥទ្ធិពល របស់​ខ្លួ​ន​ទៅ​លើ​អាស៊ីអា​គ្នេយ៍​ទាំង​មូល ។

នៅ​ឆ្នាំ​៧៧៤​និង​៧៨៧ ពួក​ចោរ​ជ្វា​ក្រោយ​ពី​វាយ​បាន​កោះ​ត្រឡាច​ហើយ​តាំង​ជា​មូលដ្ឋាន បាន​លើក​គ្នា​ទៅ​រាត​ត្បាត ឆ្នេរ​សមុទ្រ​ប្រទេស​ចា​ម្ប៉ា ។ គឺ​នៅ​ពេល​ជា​មួយ​គ្នា​នេះ​ហើយ​ដែ​ល​ពួក​ចោរ​នោះ​បាន​ចូល​មក​រាត​ត្បាត​ចេនឡាទឹក​លិច​ដែរ ដោយ​ធ្វើ​ដំណើរ​បញ្ច្រាស​ឡើង​តាម​ទន្លេ​មេគង្គ មក​ដល់​សម្ភុ​បុរ ដុត​បំផ្លាញ​ទី​ក្រុង ឡោម​ព័ទ្ធរាជ​វាំង ចាប់​បាន​ព្រះ​រាជា​ព្រះ​នាម មហីបតិ​វរ្ម័ន ជា​បុត្រ​ព្រះ​បាទ​រាជេន្ទ្រ​វរ្ម័ន កាត់​យក​ព្រះ​សិរ​ហើយ​យក​ទៅ​ប្រទេស​ជ្វា ។ ចំពោះ​ការ​ឈ្លាន​ពាន​របស់​ជ្វា​មក​លើ​ក្សត្រ​បុរី​មួយ​របស់​ចេន​ឡាទឹក​លិច​នេះ មាន​មតិ​ខ្លះ​យល់​ថា ជា​ការ​ទាម​ទារ​យក​កេរ​មត៌ក​របស់​ដូន​តា​ខ្លួន ព្រោះ​ពួក សៃ​លេន្ទ្រ​ធ្លាប់​បាន​ប្រកាស​ខ្លួន​ថា​ជា​ស្ដេច​ភ្នំ (សៃ​លេន្ទ្រ) ដែល​ជា​ឋានន្តរ​នាម​របស់​ព្រះ​រាជា​ណាចក្រ​ភ្នំ​នេះ​ឯង ។

ចំពោះ​ការ​តាំង​អំណាច​អធិរាជ​ភាព (Suzeraninte) របស់​ពួក​សៃ​លេន្ទ្រ​លើ​ប្រទេស​ខ្មែរ​នេះ ឈ្មួញ​អារ៉ាប់​ម្នាក់​ឈ្មោះ សូឡៃ​ម៉ាន់ នៅ​ស.វ.ទី១០​បាន​និយាយ​ថា: ថ្ងៃ​មួយ​ព្រះ​រាជា​ខ្មែរ​មាន​ព្រះ​បំណង​ចង់​ឃើញ​ព្រះ​សិរ នៃ​មហារាជ​ក្រុង Zabag កាត់​ដាក់​លើ​ថាស​មួយ ។ ដំណឹង​នេះ​ក៏​ឮ​ដល់​មហារាជ​ព្រះ​អង្គ​ក៏​លើក​ទ័ព​ជើង​ទឹក​ចូល​មក​វាយ​ប្រទេស​ខ្មែរ ចាប់​បាន​ព្រះ​រាជា​ខ្មែរ​ហើយ​បញ្ជា​ឲ្យ​កាត់​ព្រះ​សិរ ។ លុះ​ត្រលប់​ទៅ​ដល់​ព្រះ​នគរ​វិញ​ហើយ​មហារាជ​ទ្រង់​ឲ្យ​យ​ក​ព្រះ​សិរ​នោះ​ទៅ​លាង​ស្អាត យក​អប់​ទុក​ក្នុង​ភាជន៍​មួយ​រួច​ទ្រង់​ឲ្យ​បញ្ជូន​មក​ថ្វាយ​ចំពោះ​ព្រះ​រាជា​ដែល​បាន​ឡើង​សោយ​រាជ្យ​ជា​តំណ​តមក ។ ចាប់​តាំង​ពី​ពេល​នោះ​មក នៅ​រៀង​រាល់​ព្រឹក​ព្រះ​រាជា​ខ្មែរ​ត្រូវ​បែរ​ព្រះ​ភក្ត្រ​ឆ្ពោះ​ម​ក​ក្រុង Zabag ដើម្បី​ធ្វើ​គារវកិច្ច​ចំពោះ​ព្រះ​មហារាជ​ក្រុង​នេះ (សេចក្ដី​ស្រង់​តាម​អត្ថ​បទ​បោះ​ពុម្ពផ្សាយ ដោយ​ជន​ជាតិ​អារ៉ាប់​ម្នាក់​ទៀត​ឈ្មោះ Abou Zayd Hassan នៅ​ប្រមាណ​ឆ្នាំ​៩២៦) ។ រឿង​ដែល​តំណាល​ដោយ​ឈ្មួញ​អារ៉ាប់​ខាង​លើ​នេះ​ទោះ​បី​មាន​លក្ខណៈ​ជា​រឿង​ព្រេង​ក៏​ដោយ ក៏​មាន​លក្ខណៈ​ស្រប​នឹង​ការ​ពិត​ខ្លះ​ដែរ គឺ​តំណាង​អំណាច​របស់​ជ្វា​មក​លើ​ប្រទេស​ខ្មែរ​យើង​ហើយ​ដែល​មាន​ការ​បញ្ជាក់​ពី​សិលា​ចារឹក​ស្ដុក​កក់​ធំ​នៅ​ពេល​ក្រោយ​មក​ទៀត ​។

បព្វជិត

កែប្រែ

បាគូ : ទោះបីខ្មែរលែងកាន់សាសនាព្រាហ្មណ៍ទៀតហើយក៏ដោយ ក៏ព្រះមហាក្សត្រខ្មែរពុំបានបោះបង់ចោលទាំងស្រុងនូវប្រពៃណីខាងសាសនាព្រាហ្មណ៍ផងទេ ។ ដោយហេតុនោះហើយ ទើបគេឃើញនៅក្នុងព្រះបរមរាជវាំងនូវវត្តមានរបស់ពួក បាគូ ដែលជាកូនចៅរបស់ពួកព្រាហ្មណ៍បុរោហិតកាលពីសម័យមុនៗ មានសម័យអង្គរជាដើម ។ មានឯកសារខ្លះថាពួក បាគូ អាចឡើងសោយរាជ្យបានក្នុងករណីណា​ដែលព្រះមហាក្សត្រសោយទិវង្គតទៅហើយគ្មានបុត្រ ឬញាតិណាអាចឡើងសោយរាជ្យស្នង ប៉ុន្តែក្នុងភាពពិតជាក់ស្ដែង គេពុំដែលប្រទះករណីបែបនេះសោះឡើយ ។

ពួកបាគូ មានឯកសិទ្ធិជាអ្នកថែរក្សា គ្រឿងសម្រាប់រាជ្យ មានព្រះខាន់រាជ្យ ព្រះលំពែងជ័យ និងគ្រឿងបញ្ចក្សេត្រ និងជាអ្នកប្រារព្ធធ្វើរាជពិធីផ្សេងៗ ក្នុងព្រះបរមរាជវាំង ។ ម្យ៉ាងទៀត ពួកបាគូនៅមានឯកសិទ្ធិមិនបាច់បង់ពន្ធ មិនបាច់បំពេញកិច្ចការសាធារណៈ និងមិនបាច់កែនធ្វើទាហានទៀតផង ។

ព្រះសង្ឃ : ជាថ្នាក់សង្គមមួយពិសេស ព្រោះចៅក្រមដែលជាគ្រហស្ថ ពុំអាចកាត់សេចក្ដីចំពោះទោសកំហុសរបស់ព្រះសង្ឃ បានឡើយ ។ មានតែព្រះសង្ឃនាយក អាចផ្សឹក ព្រះសង្ឃ ដែលមានទោសបានហើយបញ្ជូនខ្លួនទៅអោយតុលាការពិសេសកាត់ទោស ។ ព្រះសង្ឃមានឯកសិទ្ធិដូចពួកបាគូដែរ ។

អ្នកជា (ពួកព្រៃងារ)គេអាចប្រៀបធៀបពួកនេះទៅនឹងពួក វៃស្យៈ នៅក្នុងសង្គមឥណ្ឌា ។ ពួកនេះគេសំដៅយកប្រជារាស្ត្រទូទៅ ដែលប្រកបរបរស្រែចំការ លក់ដូរ នេសាទជាដើម ។

ខ្ញុំគេអាចប្រៀបពួកនេះទៅនឹងពួក សូទ្រៈ នៅក្នុងសង្គមឥណ្ឌា ។ មានខ្ញុំបីប្រភេទ ៖

ខ្ញុំស្ដេច : ជនដែលធ្លាក់ខ្លួនទៅជាខ្ញុំស្ដេច គឺពួកឈ្លើយសង្គ្រាម ជនប្រព្រឹត្តបទឧក្រិដ្ឋ ជនធានាអ្នកទោសឧក្រិដ្ឋដែលរត់រួច សម្លាប់គេ ធ្វើប្រាក់បន្លំ ដុតផ្ទះ ស្ត្រីដែលមានសហាយត្រូវប្ដីសម្លាប់និងកូនពួកខ្ញុំរបស់ស្ដេច ។ ខ្ញុំប្រភេទនេះ គេនៅហៅថា អ្នកងារ ដែលមានការបញ្ជាក់ពីឯកសារអក្សរសិល្ប៍ ។ យ៉ាងណាមិញ រឿងទុំទាវ បានប្រាប់យើងថា អ្នកស្រុកត្បូងឃ្មុំដែលបណ្ដោយអោយ អរជូន សម្លាប់ ម៉ឺនឯក (ទុំ) ដែលមានព្រះរាជសារជាប់នៅនឹងខ្លួននោះសុទ្ធតែត្រូវដាក់អោយទៅជា អ្នកងារ ទាំងអស់ ។ ម្យ៉ាងទៀតនៅពេលដែលព្រះចន្ទរាជា មានជ័យជំនះលើស្ដេចកន បក្សពួករបស់ស្ដេចកន បក្សពួករបស់ស្ដេចកន សុទ្ធតែត្រូវដាក់ជាអ្នកងារទាំងអស់ដែរ ។

គួរគប្បីជ្រាបថា ពួកខ្ញុំប្រភេទនេះច្រើនតែត្រូវបង្ខំ អោយធ្វើការជាទម្ងន់លើដីព្រះរាជទ្រព្យ ។ ក្នុងករណីខ្លះពួកនេះអាចរំដោះខ្លួនបាន ដោយសេចក្ដីអនុគ្រោះរបស់ស្ដេច ដោយលោះខ្លួនដោយប្រាក់ ដោយការជំនួស ដោយការសាងផ្នួស ។

ខ្ញុំវត្ត : ខ្ញុំប្រភេទនេះនៅមានឈ្មោះម្យ៉ាងទៀតហៅថា ពលព្រះ ឬ ពលព្រះរតនត្រៃ ។ រាជពង្សាវតារខ្មែរ បាននិយាយថាពួកខ្ញុំប្រភេទនេះមានកំណើតកើតមកតាំងពីរជ្ជកាល ព្រះបាទធម្មរាជាទី១ម្ល៉េះ ៖ ស្ដេច (ព្រះបាទធម្មរាជា) គង់ក្នុងភេទជាភិក្ខុភាវៈ៣ថ្ងៃហើយទ្រង់លាចាកសិក្ខាបទ ។ ទ្រង់បរិច្ចាគព្រះរាជទ្រព្យធ្វើឆ្នោតព្រះរាជទានបណ្ដារាស្ត្រ ជាអនេកអនន្តពន់ពេក ។ ទ្រង់ព្រះរាជសទ្ធាវេរភូមិ២១ ស្រែ២១ ខ្ញុំប្រុស២១នាក់ ខ្ញុំស្រី២១នាក់ រទេះគោ២១នឹម រទេះក្របី២១នឹម សេះ២១ ដំរី២១ នូវគ្រឿងប្រគំផ្សេងៗថ្វាយទុកជាទាសាទាសីអោយរក្សាព្រះចេតិយ ព្រះវិហារសីមាសម្រាប់ បោសច្រាសសំអាត ។ ទ្រង់តាំងអោយមានមេពីរនាក់ជានាយត្រួតត្រារក្សា ។ អាស្រ័យហេតុនេះហើយបានជាមាន ពលព្រះស្រីរតនត្រៃ តាំងពីនោះរៀងមក ។

គួរគប្បីជ្រាបថា ពួក ពលព្រះ នេះទោះបីមានបុណ្យសក្ដិខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ក៏នៅតែពុំអាចរំដោះខ្លួនអោយចេញផុតពីឋានៈនេះបានឡើយ ។ ព្រះបាទស្រីសុគន្ធបទ ទ្រង់មានបំណងរំដោះព្រះស្នំឯក (នាងស) និងស្ដេចកន ជាព្រះអនុជថ្លៃអោយរួចពីឋានៈពលព្រះ ។ ព្រះអង្គទ្រង់បានពិគ្រោះនឹងមន្ត្រីជាន់ខ្ពស់ តែមន្ត្រីទាំងនោះបានទូលវិញថា គ្រួសារណាមួយដែលធ្លាក់ខ្លួនទៅជាពលព្រះ ហើយ ត្រូវស្ថិតនៅឋានៈនោះអស់រយៈពេល៥០០០ឆ្នាំ ហើយព្រះរាជាក៏ពុំអាចធ្វើការរំដោះបានដែរ ព្រោះបើព្រះអង្គហ៊ានប្រព្រឹត្តដូច្នោះ អ្នកផងនឹងចោទថាព្រះអង្គពុំគោរពចំពោះព្រះរតនត្រៃ ឡើយ ។

ឯកសារខ្លះ បានបញ្ជាក់ថា ឋានៈ ពលព្រះ នេះគឺបានមកពី ៖

ម្ដាយជា ពលព្រះ ធ្វើឃាតព្រះសង្ឃ លួចទ្រព្យគរុភ័ណ្ឌ ដុតវត្ត ទោសកំហុសខ្លះប្រព្រឹត្តដោយព្រះសង្ឃ ដូចជាសាហាយស្មន់ ងប់ក្នុងកាមគុណ ធ្វើថ្នាំពន្លូតកូន ។ ល ។ ពួកខ្ញុំប្រភេទនេះទំនងជាមានជីវភាព មិនយ៉ាប់យឺតដូចខ្ញុំប្រភេទដទៃទៀតទេ ព្រោះព្រះសង្ឃតែងមានព្រះទ័យសប្បុរសចំពោះពួកនេះ ។