សូមស្វាគមន៍

កែប្រែ

សូមស្វាគមន៍ចំពោះការ​ចូលជាសមាជិក​​នៃ​វិគីភីឌា​ខ្មែរ។ ខ្ញុំសង្ឃឹម​ថា​អ្នកនឹង​ពាំនាំនូវ​អត្ថបទល្អៗ​មក​សរសេរ​ក្នុង​វិគីភីឌា​ខ្មែរយើង។ ប្រសិន​បើអ្នក​មាន​ចំងល់​អ្វី​ សូម​ទាក់ទង​មក​​ខ្ញុំ ឬអភិបាល​៥នាក់​ផ្សេង​ទៀត។​

--Phearahak ម៉ោង១៥:១៩ ថ្ងៃសៅរ៍ ទី០៦ ខែធ្នូ ឆ្នាំ២០០៨ (UTC)Reply

សូមស្វាគមន៍

កែប្រែ

រីករាយ​ណាស់​ដែល​ហ្វីដែល បាន​ចូល​រួម​ជា​មួយ​ខ្ញុំ​។ សង្ឃឹម​ថា​ហ្វីដែល​នឹង​ពាំនាំ​នូវ​អត្ថបទ​ល្អ​ៗ មក​កាន់​វីគីភីឌា​ភាសា​ខ្មែរ​។ ប្រសិន​បើ​ហ្វី​ដែល​មាន​ចម្ងល់​អ្វី ហ្វីដែល​អាច​ទាក់ទង​អ្នកអភិបាល បាន​គ្រប់​ពេល​។--ពិសិដ្ឋ ម៉ោង០១:៣៨ ថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០០៨ (UTC)Reply

អរគុណចំពោះការពិភាក្សា

កែប្រែ

ខ្ញុំគិតថា វាពិបាកដែរក្នុងការវិនិច្ឆ័យអំពីរឿងទាំងនេះ។ អ្នកខ្លះចង់ជួយវិគីខ្មែរក៏ប្រឹងសរសេរអត្ថបទនានា តែអត្ថបទរបស់គាត់ហាក់ដូចជាមិនមានន័យ។ល។ តែទោះជាយ៉ាងណាក៏ដោយ ក៏យើងត្រេកអរដោយឃើញខ្មែរយើងចាប់ផ្តើមស្គាល់វិគីខ្មែរ។ ខ្ញុំសង្ឃឹមថាអ្នកទាំងនោះស្គាល់កាន់តែច្បាស់អំពីរបៀបសរសេរ នៅក្នុងវិគីនេះ ហើយពួកគេនឹងក្លាយជាអ្នកស្ថានិកដ៏ចំណាននាពេលខាងមុខ។ ចំពោះការសរសេរ ឬលុប ឬដូរចំនងជើង អ្នកទាំងនោះអាចស្នើមកអ្នកអភិបាលបាន។ ប៉ុន្តែសូមមេត្តាយោគយល់ វិគីខ្មែរមិនអាចមានអ្នកដែលចូលរួមសុទ្ធតែមានសិទ្ធិជាអ្នកអភិបាលបានទេ វាជាគោលការណ៍របស់មូលនិធិវិគី។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់នឹងមិនប្រកាន់ចំពោះឋនៈក្នុងការចូលរួមចំនែកវិគី ដ៏កំសត់មួយនេះ។ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នា ជួបតែសំណាងល្អ។ --T-Rithy ម៉ោង០៤:៣០ ថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០០៩ (UTC)Reply