សួស្ដី​លោក Mahaphirum ! ប្រសិនបើ លោក​មានបំណង​ចង់​ពិភាក្សា ឬ ផ្ដល់​ជា​យោបល់​ផ្សេងៗ​គួរតែ​សរសេរ​នៅលើ​ ទំព័រ"ការពិក្សា"របស់​អត្ថបទ​។ ពាក្យ "មហាម៉ាត់" មិនគួរ​ប្ដូរ​ព្រោះ​បើ​យោងតាម​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ​ជួនណាត​​ គឺ​៖

មហាម៉ាត់ ( ន. ) (ពាក្យ​អារ៉ាប់ ម៉ូហ័មម៉ាត់) នាម​របស់​សាស្ដា​ម្នាក់ កើត​នៅ​ក្រុង ម៉េក្កះ ដែន​អារ៉ាប់ ក្នុង​ខាង​ដើម​សតវត្ស​ទី ១២ នៃ​ពុទ្ធ​សករាជ (ព. ស. ១១១៣ ឬ ១១១៤ ) , ជា​មេ​លទ្ធិ​បង្កើត​សាសនា អ៊ិស្លាម; ធ្វើ​មរណ​កាល នៅ​ក្រុង ម៉េឌីន ឬ ម៉េឌីន៉ា (ដែន​អារ៉ាប់) ក្នុង​កាល​ពុទ្ធ​សករាជ ១១៧៥; ពួក​ជន​ជា​សាវ័ក​បាន​កំណត់​តាំង​សករាជ អ៊ិស្លាម (រាប់ ១) ពី​ត្រឹម​ថ្ងៃ​ដែល​មហា​ម៉ាត់​ដោះ​ខ្លួន​គេច​ចេញ​ពី​ក្រុង ម៉េក្កះ ទៅ​នៅ​ឯ​ស្រុក យ៉ាតៈរ៉េប (ដែល​ត​មក​ក្លាយ​ជា​ស្រុក​ក្រុង​ឈ្មោះ ម៉េឌីន ឬ ម៉េឌីន៉ា) ក្នុង​កាល​ពុទ្ធ​សករាជ ១១៦៥ ។ (អ្នក​ប្រទេស​អឺរ៉ូប​ច្រើន​ហៅ​មហា​ម៉ាត់​នេះ​ថា ម៉ូហ័ម​ម៉ិត ឬ ម៉ាហូ​ម៉ិត) ។ មហា​ហ្ម័ត​។ --ធារិត ម៉ោង០៤:៤០ ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០០៨ (UTC)