ផលប្រយោជន៍នៃកសិកម្ម កែប្រែ

កសិកម្ម គឺជាការដាំដុះ និងការចិញ្ចឹមសត្វ។ អ្នកដែលដាំដុះ ឬ ចិញ្ចឹមសត្វ គេហៅថាកសិករ ឬ កសិការ។ផលដែលបានមកពីការធ្វើកសិកម្មគេហៅថា កសិផល តែពាក្យកសិផលគេច្រើនសំដៅលើផលដែលបានមកពីការដាំដុះដំណាំជាងការចិញ្ចឹមសត្វ។ កសិកម្មផ្តល់ផលប្រយោជន៍៥យ៉ាងចំពោះមនុស្សជាតិ។

 ទី១ កសិកម្មបង្កើតការងារនិងផ្តល់ប្រាក់ចំណូលដល់ប្រជាជនរាប់លាននាក់ដោយផ្ទាល់និងដោយប្រយោល។
 ទី២ កសិកម្មផ្តល់ម្ហូបអាហារដូចជាគ្រាប់ធញ្ញជាតិ ស៊ុត សាច់ បន្លែ ផ្លែឈើ សម្រាប់ចិញ្ចឹមមនុស្សទូទាំងពិភពលោក។
 ទី៣ កសិកម្មនូវផ្តល់សម្ភារៈប្រើប្រាស់តាមរយៈការកែច្នៃវត្ថុធាតុដើមចេញពីកសិកម្ម​ នៅក្នុងសិប្បកម្ម និង ឧស្សាហកម្មដើម្បីផលិតវត្ថុប្រើប្រាស់ដូចជា
 កប្បាស និង សូត្រសម្រាប់ធ្វើសម្លៀកបំពាក់ ជ័រកៅស៊ូសម្រាប់ធ្វើសំបកកង់រថយន្ត ធុងទឹក ស្បែកជើង ជាដើម។ 
ទី៤ កសិផលមួួយចំនួនអាចកែច្នៃជា អេតាណុល ថាមពលអគ្គីសនី ប្រេងម៉ាសូតជាដើម។ ដំណាំកសិកម្មមួយចំនួនដូចល្ហុងខ្វង ដូងប្រេងជាដើម
អាចកែច្នៃជាប្រងម៉ាសូតដែលជាប្រភពថាមពល និងជំនួសប្រេងសាំងបាន ។មិនត្រឹមតែប៉ុណ្ណោះទេ 
 ទី៥ កសិកម្មផ្តល់វត្ថុធាតុដើមសម្រាប់ធ្វើជាឱសថព្យាបាលជំងឺ។

http://prachnha.blogspot.com/search/label/%E1%9E%80%E1%9E%9F%E1%9E%B7%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98