ដំណាំត្រប់ សេចក្តីផ្តើម ១.១: លក្ខណះទូទៅ សណ្តែកគួរគឺជាដំណាំមួយប្រភេទដែលប្រជាជននៅកម្ពុជាក៏ដូចជាបណ្តាប្រទេសផ្សេងៗនិយមចូលចិត្តដាំ និងចាំបាច់សំរាប់ធ្វើជាអាហារ។ ម្យ៉ាងវិញទៀតប្រូតេអ៊ីនដែលមាន នៅក្នុងសណ្តែក គឺមានថាមពលមួយដែលជួយទ្រទ្រង់សារពាង្គកាយរបស់មនុស្ស។ សណ្តែកកួរគឺវាស្ថិតនៅក្នុង គ្រួសារFabacese ហើយមានឈ្មោះវិទ្យាសាស្រ្តVignaunguisp. sisquipedalis ឈ្មោះជាអង់គ្លេស YardLongbean .លើសពីនេះទៀតវាមានចំនួនក្រូម៉ូសូម ជាទូទៅគឺ ២n ស្មើ ៤០ ។ ប្រវត្តរបស់សណ្តែកកួរ សណ្តែកកួរចាប់ ផ្តើមមចាប់កំណើតនៅក្នុងប្រទេសអាមេរិចហើយរុក្ខជាតិនេះមានការគាំទ្រនិងជំរុញការនាំចេញនៃពិភពលោក នៅមុនស.វទី១៦ ព្រោះវាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពមនុស្ស ហើយវាបានផ្តល់វីតាមីនជាច្រើនដូចជា៖ វីតាមីន Vitamin A, VitaminB2 VitaminB1, iron, phosphorus, and potassium, and a very good source for vitamin C, folate(vetaminb9), magnesium, and manganese. ១.២:មូលហេតុនៃការសិក្សា ការសិក្សានេះជាជំហ៊ានដំបូងដែលយើងបានសំរេចចិត្តដាំពិសោធន៍រកប្រភេទសត្វល្អិតដែលមានឥទ្ធិពលលើសណ្តែកកួរក្នុងលក្ខខ័ណ្ឌ ដីឥដ្ឋល្បាយខ្សាច់ និងមជ្ឈដ្ឌានដែល ស្ថិតនៅក្រោយសាកលវិទ្យាល័យបាត់ដំបង។ វាក៏ជាការស្រាវជ្រាវរកព័តមានថ្មី លើសណ្តែក ដើម្បីពង្រីកចំនេះដឹងបន្ថែម និងទុកជាឯកសារសំរាបការស្រាវជ្រាវដទៃទៀត។ ១.៣:គោលបំណងនៃការសិក្សា ដោយយល់ឃើញថាដំណាំសណ្តែកកួរជាដំណាំមួយសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាជនជាអាហារប្រចាំថ្ងៃ និងជាបន្លែដែលគេនិយមបរិភោគនោះក្រុមយើងខ្ញុំបានសិក្សាអំពីលក្ខខ័ណ្ខផ្សេងៗនិងការថែទាំសណ្តែកនេះ តាំងពីការរៀបចំដីរហូតដល់ពេលប្រមូលផលនិងការទុកដាក់ គ្រាប់ពូជ។ដើម្បីជៀសពីការបំផ្លាញពីកត្តាចង្រៃជាពិសេស សត្វល្អិត។ និងដើម្បីរកដំណោះស្រាយឲ្យការដាំដុះមានភាពល្អប្រសើរ ដល់កសិករនិងការសិក្សាផ្សេងៗទៀត។ ១.៤ សារៈសំខាន់ ការយល់ដឹងពីកត្តាចង្រៃ ជាការសំខាន់ណាស់ក្នុងការថែទាំនិងការពារដំណាំ។ចំណេះដឹងនេះបានរួមចំណែកដល់ការផលិតកសិផល ទាក់ទងនិងគុណភាព និងបរិមាណនៃទិន្នផល។ ការកំចាត់ ការបង្ការ សុទ្ធតែទាមទារបច្ចេកទេស ខ្ពស់ទើបអាចសំរេចបានល្អ និងមានប្រសិទ្ធិភាព។ វាជាការចាំបាច់ដែលត្រូវយល់ដឹងពីការបំផ្លាញ និងដំណោះស្រាយ លើដំណាំមានបញ្ហា ទើបការដាំដុះសំរេចបានជោគជ័យ។ ១.៥:ទំហំនៃការសិក្សា ការធ្វើពិសោធន៍នេះមានការរៀបចំធ្វើជាថ្នាល លើករង និងដោតចំណារ។ ក្នុងនោះយើងបានកំណត់ទំហំ និង ទ្រងទ្រាយដួចខាងក្រោម៖ • រងសណ្តែកធ្វើជា ៤រង មួយរង២ជួរ • ក្នុងមួយរងមានទំហំ ១.២ម គុណនិង៤ម • ក្នុងមួយជួរមាន១៦រណ្តៅ មួយរណ្តៅមាន២គ្រាប់ • ចន្លោះរង ៧០ស.ម ចន្លោះគុម្ព ២៥ស.ម • ប្រើចំណារអស់១២៨ និងគ្រាប់ពូជ២៥៦គ្រាប់



សំយោគឯកសារ

       បច្ចេកទេសដាំដុះ

១-ការជ្រើសរើសរដូវ សីតុណ្ហភាពសមស្របសំរាប់ដំណាំនេះមាន

        - សីតុណ្ហភាពដុះពន្លកចន្លោះពី ២៤-២៨ 0C
        - សីតុណ្ហភាពចេញផ្កាផ្លែចន្លោះពី ២៤-២៦ 0C ល្អបំផុតប៉ុន្ដែអាចកើនលើសពីនេះបានរហូតដល់ ២៨,៥ 0C រដូវដែលសមស្របបំផុតគឺរដូវរំហើយពីខែតុលាដល់ខែកុម្ភៈប្រចាំឆ្នាំ។ចំពោះសីតុណ្ហភាពសណ្ដែកត្រូវការពី២៥ទៅ៣០ អង្សាសេ និងពេលយប់ ១៥អង្សាសេ។ វាអាចដុះលូតលាស់បានល្អនៅរដូវក្ដៅ ប៉ុន្តែត្រូវការខ្យល់ជាចាំបាច់។

ការត្រៀមលក្ខណៈគ្រាប់ពូជ(Seed preparation) 3.1. Healthy seedគ្រាប់ពូជដែលមានសុខភាពល្អ ដូចជាដំណាំដ៏ទៃទៀតដែរ សណ្ដែកបារាំងហើយនិងសណ្ដែកផ្សែងៗ គឺត្រូវបានសាយដោយគ្រាប់នោះ ដូច្នោះគ្រាប់មានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិន្នផលផ្លែ ។ កសិករនានា គួរតែវិនិច្ឆ័យសំរាប់ការជ្រើសរើសគ្រាប់ពូជដើម្បីយកទៅព្រួស ដូចជាភាពសុទ្ធគ្រាប់ ហើយនិងភាគរយនៃដំណុះ ។ តម្រូវការសំរាប់គ្រាប់ពូជាសណ្ដែកគួរគឺភាពស្អាត៩៩% ភាគរយនៃភាពលាយឡំនិងមិនមែនជាគ្រាប់ពូជ0.០៥%។ គ្រាប់ពូជគឺត្រូវតែមានពណ៌លឿងក្រម៉ៅ ទម្ងន់នៃគ្រាប់ពូជគួតែមានចន្លោះពី២០០ទៅ៣០០ក្រាមក្នុង១០០០កគ្រាប់។ ភាគរយនៃដំណុះគឺ៨៥ % ។ ដើម្បីពិនិត្យលទ្ធភាពដំណុះគ្រាប់ពូជនោះរូបមន្ដធម្មតាត្រូបានគេប្រើប្រាស់តាមវិធីដោយគេយកគ្រាប់ពូជប្រហែល១០០ទៅ៥០០គ្រាប់ដាក់ផ្អាប់់លើក្រដាស់អនាម័យឬលើកន្សែងសើមនៅលើចានតូចមួយ។បន្ទាប់មកគ្របវាឲ្យជិតរយៈពេល២៤ម៉ោងក្រោយត្រូវរាប់ចំនួនដំណុះដែលដុះស្រង់ទិន្នន័យបែបនេះរយៈពេល៣ថ្ងៃ។

៣-ការបង្ករកំណើតរបស់សណ្ដែកគួរ: ការបង្ករកំណើតគឺជាការជូបគ្នារវៀងកាម៉ែតញី និងកាម៉ែតឈ្មោល បង្កើតជាស៊ីកូតក្លាយជាអំប្រ៊ីយ៉ុងហើយពេលនោះអំប្រ៊ីយ៉ុងកា្លយទៅជាគ្រាប់សណ្ដែក ។ការបង្ករកំណើតមានសារៈសំខាន់ណាស់ព្រោះប្រសិនបើរុក្ខជាតិមួយមិនបង្ករកំណើតទេវាមិនអាចវិវត្ដន៍ទៅជាផ្លែឬគ្រាប់បានឡើយ។នៅក្នុងផ្ការបស់សណ្ដែកការបង្ករកំណើតត្រូវបានបកស្រាយ៉ាងលំអិត ដោយលោកTRABURGER ក្នុងឆ្នាំ១៨៨៤។ដំណើរលំអងរបស់សណ្ដែកគួរគឺចាប់ផ្ដើមនៅពេលដែលលំអងធ្លាក់ទៅលើស្ទិចម៉ានៃកេសញីស្រទាប់ខាងក្នុងនៃលំអងពេលនោះនឹងមានដុះចេញនូវបំពងមួយដែលមានឈ្មោះថាពង់ពង់លំអង។ពេលនោះបំពង់បាននាំកាម៉ែតពីទៅដល់មីក្រូហ្វីលហើយជ្រាបចូលណ្វៃយ៉ូបន្ទាប់មកចូលក្នុងថង់អំប្រ៊ីយ៉ុងនឹងកា្លយជាស៊ីកូត។ ៣-ការរៀបចំដី

       ត្រូវភ្ជួរហាលដីឱ្យស្ងួត ២ ឬ ៣ សារដើម្បីសំលាប់ស្មៅបំផ្លាញជំរកសត្វល្អិតសំលាប់មេរោគឱ្យដីធូរមានខ្យល់ ចេញចូលល្អបន្ទាប់មករាស់បំបែកដីឱ្យល្អិតប្រមូលយកស្មៅ ឬ វត្ថុកំទិចកំទីរុក្ខជាតិចេញឱ្យស្អាត  ត្រូវលើករងឱ្យបានខ្ពស់ កំពស់រងពី ១៥-២០ស.ម រដូវប្រាំងរដូវវស្សា ២៥-៣០ស.ម ទទឹងរង ១២០ស.ម បណ្ដោយទៅតាមសភាពដី ។ ក្រោយពីលើករងហើយត្រូវកៀរដីឱ្យស្មើលើរងនិមួយៗ បន្ទាប់មកយកកូនចបកាប់មុខតូចកាប់ជារណ្ដៅលើករងដោយប្រើចន្លោះជួរ ៧០ស.ម ចន្លោះរណ្ដៅ ៥០ស.ម  ហាលចោល ២-៣ថ្ងៃ ។

៤-ការដាំដុះ

        -ការដាំដោយគ្រាប់ផ្ទាល់  ត្រូវយកគ្រាប់ពូជដាក់ហាលថ្ងៃរយៈពេល ១-២ម៉ោង បន្ទាប់មកត្រាំគ្រាប់ពូជ៣០ក្រាមរយៈពេល ៣០នាទី រួចទៅដាំក្នុងរណ្ដៅ ២គ្រាប់ ក្នុង១រណ្ដៅ បន្ទាប់មកលប់ដីពីលើកំរាស់ ២-៣ស.ម និងរោយកំទេចចំបើងស្ងួតៗ ចំៗរណ្ដៅមួយចាប់ៗ រួចស្រោចទឹកតាមក្រោយ ។


៥.ការថែទាំដំណាំ

       ការថែទាំដំណាំសណ្ដែកទ្រើងមានជ្រុំជ្រោយដីដកស្មៅស្រោចទឹកដាក់ជីដោតចំណារលើកទង ។
      ៥ ១-ការជ្រុំជ្រោយដី និដកស្មៅ
       ការជ្រុំជ្រោយដីត្រូវធ្វើឡើងក្រោយពីរយៈពេល ១០-១៥ថ្ងៃ ពេលសណ្ដែកមានសន្លឹកពិត ២ ធាងគឺជ្រុំជ្រោយដីឱ្យធូរហើយពូនរងឡើងវិញនិងហាលដីឱ្យស្ងួត ២-៣ថ្ងៃ ។ លើកទី ២ គឺមិនជ្រុំជ្រោយដីឡើយប៉ុន្ដែត្រូវធ្វើស្មៅចេញឱ្យស្អាតក្រោយពីដាំរយៈពេល ៣៥-៤០ថ្ងៃ កាលណាទុកស្មៅឱ្យវែងជាជំរកសត្វល្អិតដណ្ដើមទឹកជីពន្លឺព្រមទាំងបង្កឱ្យមានជំងឺទៀតផង ។
      ៥ ២-ការស្រោចស្រព
       សណ្ដែកទ្រើងត្រូវការទឹកជាប្រចាំប៉ុន្ដែមិនត្រូវការទឹកដក់នៅក្នុងចំការឡើយ ។ ការស្រោចដោយប៉ោតជារៀងរាល់ថ្ងៃព្រឹកល្ងាចៗ ជាការល្អ ។ ចំពោះការបញ្ចូលទឹកត្រូវបញ្ចូល ២ដង ក្នុង១អាទិត្យទៅតាមសភាពដី និងធាតុអាកាស ។ សណ្ដែកត្រូវការទឹកខ្លាំងចាប់ពីវាមានអាយុ ៣០ថ្ងៃ ឡើងទៅព្រោះដំណាក់កាលនេះសណ្ដែកចាប់ផ្ដើមចេញផ្កាជាបណ្ដើរៗ រហូតដល់ពេលប្រមូលផល ។ 


     ៥  ៤-ការដោតចំណារ
       - ដំណាំសណ្ដែកទ្រើងត្រូវការទ្រើងឬចំណារសំរាប់វាតោងឡើងត្រូវយកមែកឈើឬកូនឫស្សីដែលមានប្រវែង ២,៥-៣ម មកដោតក្បែរៗគុម្ពមួយដើមៗ ហើយចងចុងចំណារគួបគ្នាឱ្យជាប់ បន្ទាប់មកដាក់ស្នួរកណ្ដាលដើម្បីឱ្យជួយជ្រែងគ្នា។ការដោតត្រូវធ្វើឡើងក្រោយពីដាំ ១២-១៨ថ្ងៃ គឺជាដំណាក់កាលដែលដំណាំត្រូវការ ។ 
       នៅពេលខ្នែងរបស់វាចេញយើងត្រូវលើកខ្នែងសណ្ដែកពត់ទៅចងនឹងចំណារតាមទិស បញ្ច្រាស់នឹងទ្រនិចនាឡិកាប្រសិនបើដាក់ ខុសសណ្ដែកមិនតោង ឡើងឡើយ ។  

៥ ៥.ការគ្រប់គ្រង ការកំចាត់សត្វល្អិត និងជម្ងឺ

       វិធានការការពារមាន៤ យ៉ាងក្នុងការកំចាត់សត្វល្អិត         

១. វិធីសាស្រ្តដំាដុះ • ប្រើប្រាស់ពូជធន់ គ្មានជម្ងឺ • ផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងរង • ដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល • ដាំចំរុះដែលមានក្លិនឆួលខ្លាំង ២. វិធីសាស្រ្តកំចាត់ដោយដៃ វិធីសាមញ្ញៗ ក្នុងការកំចាត់សត្វល្អិតនានា គឺ អនុវត្តន៍ដោយដៃនិងប្រើសំណាញ់ ព្រមទាំងសត្វល្អិតខ្លះៗ អាចបេះវាចេញដោយដៃ ហើយសំលាប់វាចោលបាន។

       ជំងឺ:  សណ្ដែកទ្រើងរងការបំផ្លាញដោយជំងឺជាច្រើនមានក្រុមជំងឺផ្សិតនិងក្រុមជំងឺវីរ៉ុសដូចជាៈ
        -ជំងឺរលាកគល់កូនសណ្ដែកៈកូនសណ្ដែកអាយុក្រោម ១០ថ្ងៃ ងាប់បានគឺស្វិតគល់ក្បែរដីដែលបណ្ដាលមកពីដីក្ដៅសំណើមខ្ពស់។
        -ជំងឺពកឬសៈធ្វើឱ្យឬសសណ្ដែករលួយសំបកហើយជាំខ្មៅពិសេសនៅដំណាក់កាលលូតលាស់ និងចេញផ្កាបណ្ដាលឱ្យសណ្ដែកងាប់ទាំងគុម្ពៗ។
        -ជំងឺស្លឹកអុចៗ: វាច្រើនតែកើតឡើងលើស្លឹកសណ្ដែកចាស់ៗក្បែរដីច្រើននៅរដូវវស្សាមានសំណើមខ្ពស់ និងអាកាសធាតុក្ដៅ។

ក្រៅពីនេះមានជំងឺផ្សេងៗទៀតដូចជាៈជំងឺម្សៅលើស្លឹក ជំងឺរួញស្លឹកសំប៉ែតដើម ជំងឺខ្មូរតោងស្លឹកពណ៌លឿងពពាល។ សត្វល្អិតៈសត្វល្អិតលើសណ្ដែកទ្រើងមានដង្កវហ្វូង ដង្កូវមូរស្លឹកស៊ីត្រួយ ដង្កូវចោះផ្លែចៃស្រឹងខ្លួនខ្លីនិងស្រឹងខ្លួនវែង។ ចំពោះសត្វល្អិតខាងលើចំពោះថ្នាំគីមីដែលមានប្រសិទ្ធិភាពខ្ពស់គឺប្រភេទអាបាម៉ិចទីនលេខ ៥០ ចំនួន ៣០សេសេ លាយនឹងម្សៅកាបារីល ២ស្លាបព្រាបាយ ទឹក ១៥-១៨លីត្រ បាញ់នៅម៉ោង ៣-៤ ល្ងាច។ • ដង្កូវហ្វូង វាមានច្រើនប្រភេទដូចជាដង្កូវកាត់ដើម ពេលដង្កូវនៅតូចវាស៊ីស្លឹក កាត់គួរ កាត់ដើម ។ វាញាស់ពីសំបុកជាក្រុមៗ ពេលវាធំលាក់ខ្លួនក្រោមស្លឹក ឬពេលថ្ងៃវាលាក់ខ្លួននៅក្នុងដី ។ • ដង្កូវមូរស្លឹក ដង្កូវប្រភេទនេះ ច្រើនស៊ីរុំត្រួយដើម្បីការពារខ្លួនវា ពេលយប់វាចេញ មកបំផ្លាញ ហើយការបំផ្លាញរបស់វាមិនធន់ធ្ងរឡើយ ។ • ដង្កូវចោះផ្លែឈ្មោះ Bean pod borer ដង្កូវប្រភេទនេះវាចូលចិត្តស៊ីផ្កា និងចោះ ស៊ីនៅក្នុងផ្លែ សណ្តែកធ្វើអោយផ្លែស្អុយដាច់ជាកង់ៗ ។ • ស្រឹងជញ្ជាក់ផ្លែសណ្តែក តែងហើរពីចំការមួយទៀត មានលក្ខណៈជាហ្វូង មាន ពណ៌ខ្មៅអុចៗ ពេលនៅតូចគេចែកស្រឹងជា ២ ប្រភេទ គឺ ស្រឹងបៃតងស្មាធំ និង ស្រឹង ខ្លួនវែង មេរបស់វាពងដាក់លើស្លឹក ក្រោយពីញាស់ហើយវារោមជញ្ជាក់ផ្កា ផ្លែ ការបំផ្លាញទាំងកូនញាស់ និងមេចំណាស់ ។ ស្រឹងជញ្ជក់ផ្លែសណ្តែក តែងតែបំលាស់ទីពីចំការមួយទៅចំការមួយទៀត។ មេរបស់វាពងដាក់លើស្លឹក ក្រោយពីញស់ហើយវារោមជញ្ជក់ផ្កា ផ្លែ ការបំផ្លាញទាំងកូនទើបញស់ និងមេចំណាស់។ • អណ្តើកមាស មិនសូវមានការបំផ្លាញធ្ងន់ធ្ងរទេ ៦.ការប្រមូលផល

       ការប្រមូលផលប្រព្រឹត្ដ្រិទៅនៅពេលអាយុកាល ៥០ ទៅ ៦០ថ្ងៃ ក្រោយពេលដាំគេអាចប្រមូលផលបានពីរដងក្នុងមួយសប្ដាហ៍។ ត្រូវឧស្សាហ៍ពិនិត្យមើលការលូតលាស់របស់ផ្លែសណ្ដែកមិនត្រូវទុកអោយវាចាស់ជ្រុលពេកទេព្រោះអាចលក់មិនដាច់ ឬ លក់មិនបានថ្លៃ។ យើងត្រូវប្រមូលផលដោយដៃ ឬ ដោយប្រើកន្ដ្រៃសំរាប់កាត់។ 


ឯកសារយោង៖ -http://en.wikipedia.org/wiki/Vigna_unguiculata_subsp._sesquipedalis -http://search.conduit.com/results.aspx?q=crop+management+of+long+bean&Suggest=&stype= Results&FollowOn=True&SSPV=EB_SSPV&SelfSearch=1&SearchType=SearchWeb&SearchSource=15&ctid=CT3072253&octid=CT3072253 -plant Genetic and Breedingរបស់និស្សិតជំនាន់ទី៥ ឆ្នាំទី២ -SEED PROCESSINGAND STORAGE (Copyright © 2004 by Jeffrey H. McCormack, Ph.D.)

ការធ្វើជី និងថ្នាំធម្មជាតិ សំរាប់ដំណាំ កែប្រែ

បច្ចេកទេសផលិតជី និង ថ្នាំធម្មជាតិ របៀបធ្វើ O.S Solution Organism ១-វត្ថុធាតុដើម ម្នាស់ទុំ ២៥ គីឡូក្រាម ១ ចេកទុំ ២៥ គីឡូក្រាម ១ កាកស្ករ ១០ គីឡូក្រាម ០.៤ ទឹកស្អាត ១០ លីត្រ ០.៤ ២-វិធីធ្វើ កិនចិញ្រ្ជាំឲ្យម៉ដ្ឋច្របល់ឲ្យសព្វ យកកាកស្ករលាយ ជាមួយទឹកកូរឲ្យសព្វ រួចចាក់ចូលក្នុងធុង លាយជាមួយម្នាស់ និង ចេកទុំដែលយើងច្របល់រួចហើយ។ កូររៀងរាល់ថ្ងៃ១ ដង១ថ្ងៃ រយៈ១៥ថ្ងៃ រួចចាក់ទឹកចូលគ្របទុកក្នុងម្លប់ឲ្យជិត រយៈពេល២ខែ ទើបប្រើបាន ដោយចាក់ចូលក្នុងដបទុកបាន ៦ខែ បើមិនខូចអាចទុកបាន ១ឆ្នាំ។ របៀបធ្វើ S.A ១-វត្ថុធាតុដើម លាមកសត្វ ១បាវ កន្ទក់ម៉ដ្ឋ ១បាវ អង្កាម ១បាវ កាកស្ករ ២០ សេ សេ O.S ២០ ក្រាម ទឹក ១០លីត្រ ២-វិធីធ្វើ យកលាមកសត្វ កន្ទក់ម៉ដ្ឋ និងអង្កមលាយច្របល់ចូលគ្នា ឲ្យសព្វល្អ។ យកកាកស្ករលាយជាមួយទឹក និងO.S ដាក់ក្នុងធុង កូរឲ្យសប្វរហូតទាល់តែរលាយកាកស្ករអស់ យកទឹកដែលលាយ ហើយស្រោចលើវត្ថុធាតុទាំង៣ខាងលើ ហើយច្របល់ឲ្យសព្វនឹង មានសំណើម ៤០-៤៥% ។ ចំណាំ់ៈ យកជីនេះអង្គាយជារងបានកំពស់២ តឹកហើយគ្របបាវ ក្រចៅទុករយៈពេល២៤ម៉ោង បើកបាវចេញច្របល់ត្រលប់ម្តង ទៀត។ ច្របល់រៀងរាល់ថ្ងៃគ្រប់៣ថ្ងៃ រួចថែម៤ ថ្ងៃទៀតឬទើប ច្រកបាវទុក៧-១៥ថ្ងៃ ទើបប្រើបាន។ ទុកក្នុងបាវបានរយៈពេល ៦ខែ។ របៀបធ្វើ S. A ១-វត្ថុធាតុដើម ចំបើង ១បាវ កន្ទក់ម៉ដ្ឋ ១បាវ អង្កាម ១បាវ កាកស្ករ ២០ ក្រាម O.S ២០ សេ សេ ទឹក ១០លីត្រ ២-វិធីធ្វើ យកចំបើងកាត់ឲ្យខ្លី កន្ទក់ម៉ដ្ឋ និងអង្កមលាយច្របល់ចូល គ្នាឲ្យសព្វល្អ។ យកកាកស្ករលាយជាមួយទឹក និងO.S ដាក់ក្នុង ធុង កូរឲ្យសប្វរហូតទាល់តែរលាយកាកស្ករអស់ យកទឹកដែល លាយហើយស្រោចលើវត្ថុធាតុទាំង៣ខាងលើ ហើយច្របល់ឲ្យ សព្វនឹងមានសំណើម ៤៥% ។ ចំណាំ់ៈ យកជីនេះអង្គាយជារងបានកំពស់២ តឹកហើយគ្រប បាវ ក្រចៅទុករយៈពេល២៤ម៉ោង បើកបាវចេញច្របល់ ត្រលប់ម្តង ទៀត។ ច្របល់រៀងរាល់ថ្ងៃគ្រប់៣ថ្ងៃ រួចថែម៤ ថ្ងៃទៀតឬទើប ច្រកបាវទុក៧-១៥ថ្ងៃ ទើបប្រើបាន។ ទុកក្នុង បាវបានរយៈពេល ៦ខែ។ របៀបធ្វើ S. ១-វត្ថុធាតុដើម លាមកសត្វ ១បាវ កន្ទក់ម៉ដ្ឋ ១បាវ អង្កាមដុតដែលអស់ជាតិក្បុង ១បាវ កាកស្ករ ២០ សេ សេ O.S ២០ ក្រាម ទឹក ១០លីត្រ ២-វិធីធ្វើ យកលាមកសត្វ កន្ទក់ម៉ដ្ឋ និងអង្កមលាយច្របល់ចូលគ្នា ឲ្យសព្វល្អ។ យកកាកស្ករលាយជាមួយទឹក និងO.S ដាក់ក្នុងធុង កូរឲ្យសប្វរហូតទាល់តែរលាយកាកស្ករអស់ យកទឹកដែលលាយ ហើយស្រោចលើវត្ថុធាតុទាំង៣ខាងលើ ហើយច្របល់ឲ្យសព្វនឹង មានសំណើម ៤០-៤៥% ។ ចំណាំ់ៈ យកជីនេះអង្គាយជារងបានកំពស់២ តឹកហើយគ្របបាវ ក្រចៅទុករយៈពេល២៤ម៉ោង បើកបាវចេញច្របល់ត្រលប់ម្តង ទៀត។ ច្របល់រៀងរាល់ថ្ងៃគ្រប់៣ថ្ងៃ រួចថែម៤ ថ្ងៃទៀតឬទើប ច្រកបាវទុក៧-១៥ថ្ងៃ ទើបប្រើបាន។ ទុកក្នុងបាវបានរយៈពេល ៦ខែ។ ជីជំនួយផ្កា និងផ្លែ ក-រូបមន្តទី១ ១-វត្ថុធាតុដើម បន្លែបៃតង ១ គីឡូក្រាម កាកស្ករ ២ គីឡូក្រាម សាច់ត្រី រឺខ្យង ១ គីឡូក្រាម ទឹកដោះគោជូរ ១០០សេ សេ ផ្លែឈើទុំ ១ គីឡូក្រាម ២-វិធីធ្វើ ហាន់ចិញ្ច្រាំបន្លែផ្លែឈើសាច់ត្រី រឺខ្យងឲ្យម៉ដ្ឋច្របល់ចូល គ្នារួចចាកទឹកដោះជូរចូល និងចាក់កាកស្ករចូលច្របល់ឲ្យសព្វផ្អាប់ ទុករយៈពេល១ខែប្រើបាន។ ៣-វិធីប្រើ ប្រើ៥០-៧០សេ សេ លាយទឹក២០លីត្របាញ់៥-៧ថ្ងៃម្តង។ ៤អត្ថប្រយោជន៍ ប្រើទៅលើបន្លែយកផ្កា និងឈើហូបផ្លែ ចំពោះស្រូវអាច ប្រើនៅពេលស្រូវមានអាយុ៤៥ថ្ងៃ ឡើងទៅរហូតស្រូវចេញផ្កែ។ ជួយឲ្យផ្លែនិងផ្កាជាប់បានល្អហើយឆាប់លូតលាស់លឿន។ ខ-រូបមន្តទី២ ១-វត្ថុធាតុដើម ផ្លែឈើខ្ចី ១ គីឡូក្រាម ផ្លែឈើទុំ ១ គីឡូក្រាម សាច់ត្រី រឺខ្យង ១ គីឡូក្រាម ត្រយូងចេក ១ គីឡូក្រាម កាកស្ករ ៣ គីឡូក្រាម ២-វិធីធ្វើ ហាន់ចិញ្ច្រាំរឺ បុកឲ្យម៉ដ្ឋ លាយច្របល់ចូលគ្នាឲ្យសព្វផ្អាប់ ទុករយៈពេល១ខែប្រើបាន។ បច្ចេកទេសផលិតថ្នាំបណ្ណេញសត្វល្អិត ថ្នាំបណ្ណេញសត្វល្អិត ក-រូបមន្តទី១ ១-វត្ថុធាតុដើម ថ្នាំជក់ កន្លះគីឡូក្រាម កាកស្ករ ១ គីឡូក្រាម រំដេង ១ គីឡូក្រាម គ្រាប់ស្តៅ កន្លះគីឡូក្រាម ស្លឹកគ្រៃក្រអូប ១ គីឡូក្រាម O.S ១ លីត្រ ទឹក ១០លីត្រ ២-វិធីធ្វើ ហាន់ចិញ្ច្រាំរឺ បុកឲ្យម៉ដ្ឋ លាយច្របល់ចូលគ្នាបន្ទាប់មក ចាក់កាកស្ករ និងមេO.Sហើយច្របល់ចូលគ្នាផ្អាប់ទុករយៈពេល ៧ថ្ថៃអាចប្រើបាន។ ៣-វិធីប្រើ ប្រើ៥០០សេ សេ លាយទឹក២០លីត្របាញ់រៀងរាល់៧ថ្ងៃម្តង។ ខ-រូបមន្តទី២ ១-វត្ថុធាតុដើម ថ្នាំជក់ កន្លះគីឡូក្រាម កាកស្ករ ១ គីឡូក្រាម ទន្រ្ទាំងខែត ១គីឡូក្រាម ស្លឹកគ្រៃក្រអូប ១ គីឡូក្រាម O.S ១ លីត្រ ទឹក ១០លីត្រ ២-វិធីធ្វើ ហាន់ចិញ្ច្រាំវត្ថុរឺងខាងលើឲ្យម៉ដ្ឋ រួចចាក់កាកស្ករមេO.S និងទឹក ច្របល់ចូលគ្នាកូរឲ្យសព្វផ្អាប់ទុករយៈពេល ៧ថ្ថៃអាចប្រើបាន។ ៣-វិធីប្រើ ប្រើ៥០០សេ សេ លាយទឹក២០លីត្របាញ់រៀងរាល់៧ថ្ងៃម្តង។ ៤អត្ថប្រយោជន៍ កំចាត់មមៀច ចៃខៀវ ស និងសត្វល្អិតចង្រៃ។ រូបមន្តថ្នាំកំចាត់ដង្កូវ ១-វត្ថុធាតុដើម ថ្នាំជក់ កន្លះគីឡូក្រាម កាកស្ករ ១គីឡូក្រាម រំដេង ១គីឡូក្រាម គ្រាប់ ឬស គ្រាប់ស្តៅ ១គីឡូក្រាម ស្លឹកគ្រៃក្រអូប ១គីឡូក្រាម ស្លឹកប្រេងខ្យល់ ១គីឡូក្រាម ស្លឹកទន្រ្ទាំងខែត ១គីឡូក្រាម ស្លឹកចាប្លូ ១គីឡូក្រាម ស្លឹកទៀបបាយ ១គីឡូក្រាម វល្លិ៍បណ្តូលពេជ្រ ១គីឡូក្រាម ទឹក ១០លីត្រ ២-វិធីធ្វើ កាប់ហាន់ចិញ្ច្រាំកិនឲ្យម៉ដ្ឋ លាយច្របល់ចូលគ្នាឲ្យសព្វចាក់កាក ស្ករ និងកូរឲ្យសព្វផ្អាប់ ទុករយៈពេល១ខែប្រើបាន។ ៣-វិធីប្រើ ប្រើ១០០សេ សេ លាយទឹក២០លីត្រ រូបមន្តថ្នាំការពារជំងឺផ្លែស្វិត និងចង់រលួយផ្លែ ១-វត្ថុធាតុដើម ស្លឹកម្រុំ ១គីឡូក្រាម ស្លឹកក្រុចសើច ១គីឡូក្រាម ឬសដើមមន ១គីឡូក្រាម កាកស្ករ ១គីឡូក្រាម ទឹក ៥លីត្រ ២-វិធីធ្វើ ហាន់ចិញ្ច្រាំកិនម៉ដ្ឋលាយច្របល់ចូលគ្នារួចចាក់ទឹក និងកាកស្ករ កូរឲ្យសព្វផ្អាប់ទុករយៈពេល១៥ថ្ថៃអាចប្រើបាន។ ៣-វិធីប្រើ ប្រើ៣០០សេ សេ លាយទឹក១លីត្របាញ់លើកន្លែងមានជំងឺពី២-៣ថ្ងៃ។ រូបមន្តថ្នាំការពារជំងឺផ្លែរលួយផ្លែ ១-វត្ថុធាតុដើម ស្លឹកគ្រៃក្រអូប ១គីឡូក្រាម ស្លឹកប្រេងខ្យល់ ១គីឡូក្រាម ម្រះព្រៅ ១គីឡូក្រាម ជីនាងវែង ១គីឡូក្រាម សំបកស្វាយចន្ទី ១គីឡូក្រាម កាកស្ករ ១គីឡូក្រាម ទឹក ៥លីត្រ ២-វិធីធ្វើ កាប់ហាន់ចិញ្ច្រាំកិនឲ្យម៉ដ្ឋលាយច្របល់ចូលគ្នាឲ្យសព្វរួចចាក់ទឹក និងកាកស្ករកូរឲ្យសព្វផ្អាប់ទុករយៈពេល១ខែអាចប្រើបាន។ ៣-វិធីប្រើ ប្រើ៣០០សេ សេ លាយទឹក១លីត្របាញ់រៀងរាល់ថ្ងៃលើកន្លែង ដែលមានមេរោគរលួយ។ រូបមន្តថ្នាំការពារស្លឹកស្រពោន ១-វត្ថុធាតុដើម ស្លឹកម្រុំ ១គីឡូក្រាម ស្លឹកគីនឆាយ ១គីឡូក្រាម កាកស្ករ ១គីឡូក្រាម ទឹក ៥លីត្រ ២-វិធីធ្វើ កាប់ហាន់ចិញ្ច្រាំកិនឲ្យម៉ដ្ឋលាយច្របល់ចូលគ្នាឲ្យសព្វរួចចាក់ទឹក និងកាកស្ករកូរឲ្យសព្វផ្អាប់ទុករយៈពេល១ខែអាចប្រើបាន។ ៣-វិធីប្រើ ប្រើ៣០០សេ សេ លាយទឹក១លីត្របាញ់លើកន្លែងមានជំងឺ។ រូបមន្តថ្នាំការពារជំងឺផ្លែរលួយឬស ១-វត្ថុធាតុដើម ចេកទុំ ១គីឡូក្រាម ផ្លែស្លាទុំ កន្លះគីឡូក្រាម សំកផ្លែមង្ឃុត ១គីឡូក្រាម កាកស្ករ ១គីឡូក្រាម ទឹក ៥លីត្រ ២-វិធីធ្វើ កាប់ហាន់ចិញ្ច្រាំកិនឲ្យម៉ដ្ឋលាយច្របល់ចូលគ្នាឲ្យសព្វរួចចាក់ទឹក និងកាកស្ករកូរឲ្យសព្វផ្អាប់ទុករយៈពេល១ខែអាចប្រើបាន។ ៣-វិធីប្រើ ប្រើ៣០០សេ សេ លាយទឹក១លីត្របាញ់លើកន្លែងមានជំងឺ។ រូបមន្តថ្នាំព្យាបាលជំងឺអព្យាបាលជំងឺអ៊ុតស្លឹក ១-វត្ថុធាតុដើម សំបកសាច់ ឬសស្វាយចន្ទី ១គីឡូក្រាម ខ្ទឹមស ១គីឡូក្រាម សំបកក្រូចសើច ១គីឡូក្រាម ស្លឹកគ្រៃក្រអូប ១គីឡូក្រាម ស្លឹកប្រេងខ្យល់ ១គីឡូក្រាម កាកស្ករ ១គីឡូក្រាម ទឹក ៥លីត្រ ២-វិធីធ្វើ យកវត្ថុរឹងបុកបញ្ចូលគ្នាឲ្យម៉ដ្ឋលាយច្របល់ចូលគ្នាឲ្យសព្វ​លាយជាមួយទឹក និងកាកស្ករចូល ហើយផ្អាប់ទុករយៈពេល១៥ថ្ងៃ។ ៣-វិធីប្រើ ប្រើ៣០០សេ សេ លាយទឹក១លីត្របាញ់លើកន្លែងមានជំងឺ។ រូបមន្តថ្នាំ ១-វត្ថុធាតុដើម ផ្លែញរ ១គីឡូក្រាម ផ្លែក្រូចសើច ១គីឡូក្រាម ផ្លែម្ទេសទុំ ១គីឡូក្រាម ទឹក ១លីត្រ ២-វិធីធ្វើ យកវត្ថុរឹងបុកបញ្ចូលគ្នាឲ្យម៉ដ្ឋលាយច្របល់ចូលគ្នាឲ្យសព្វ​លាយជាមួយទឹកផ្អាប់ទុក១យប់។ ៣-វិធីប្រើ ប្រើ៣០០សេ សេ លាយទឹក១០លីត្របាញ់ក្នុងដំណាំកសិផល។ រូបមន្តថ្នាំការពារក្លិនលាមកសត្វ ១-វត្ថុធាតុដើម ត្រួយត្រកួន ០,១គីឡូក្រាម ស្លឹកម្រុំ ០,១គីឡូក្រាម ស្ពៃហាង ០,១គីឡូក្រាម ខ្ទឹមស ០,១គីឡូក្រាម ខ្ញី ០,១គីឡូក្រាម ទឹកឃ្មុំ ១០សេ សេ កន្ទក់ម៉ដ្ឋ ០,១គីឡូក្រាម O.S ១០សេ សេ ២-វិធីធ្វើ កាប់ហាន់ចិញ្ច្រាំកិនឲ្យម៉ដ្ឋលាយច្របល់ចូលគ្នាឲ្យសព្វ​រួចចាក់ទឹកឬទឹកដូង កន្លះលីត្រ ឬ ប៊ីយ៊ែ១កំប៉ុងកូរឲ្យសព្វផ្អាប់ទុករយៈពេល ១ខែអាចប្រើបាន កុំភ្លេចបើកហ្គាសចេញ។ ៣-វិធីប្រើ ប្រើ១សេ សេ លាយទឹក១លីត្រឲ្យសត្វផឹក។ រូបមន្តថ្នាំបណ្តេញមូស ១-វត្ថុធាតុដើម ស្លឹកគ្រៃក្រអូប ១គីឡូក្រាម ស្លឹកក្រូចសើច ១គីឡូក្រាម ស្លឹកប្រេងខ្យល់ ១គីឡូក្រាម ទឹក ៣លីត្រ ២-វិធីធ្វើ កាប់ហាន់ចិញ្ច្រាំឲ្យម៉ដ្ឋហើយយកទៅស្ងោរំងាស់ទឹក៣យកទឹក១។យកទឹកស្ងោរលាយជាមួយ O.S កន្លះលីត្រ កាកស្ករ១គីឡូក្រាម ច្រកដបទុក១៥ថ្ងៃអាចប្រើបាន។ ៣-វិធីប្រើ ៥០សេ សេ លាយទឹក១លីត្របាញ់មូសក្នុងកសិដ្ឋាន។ បច្ចេកទេសផលិតអ័រម៉ូន វិធីធ្វើអ័រម៉ូនជំនួយផ្កា និងឬស ១-វត្ថុធាតុដើម ផ្លែឈើទុំគ្រប់ប្រភេទ ២គីឡូក្រាម សាច់ខ្យង ១គីឡូក្រាម វល្លិ៍បណ្តូលពេជ្រ ១គីឡូក្រាម កាកស្ករ ៥គីឡូក្រាម ទឹក ៣លីត្រ ២-វិធីធ្វើ យកផ្លែឈើទុំ សាច់ខ្យង បណ្តូលពេជ្រមកហាន់ឲ្យម៉ដ្ឋច្របល់ចូល គ្នាឲ្យសព្វ ហើយត្រាំជាមួយទឹកស្អាតផ្អាប់ទុករយៈពេល១ខែទើប ចាក់កាកស្ករចូល កូរឲ្យសព្វទុក៣៥ថ្ងៃប្រើបាន។ ៣-វិធីប្រើ យកទឹកអ័រម៉ូន ៣០០សេ សេលាយជាមួយទឹក២០លីត្របាញ់ដើមឈើហូបផ្លែរាល់១សប្តាហ៍ម្តង បាញ់ជោគទាំងដើម និងស្លឹក។ ៤-អត្ថប្រយោជន ជំនួយរុក្ខជាតិ ដុះឬសបានល្អ និងចេញផ្កាល្អ ផ្កាគង់មិនជ្រុះ។ អ័រម៉ូនជំនួយផ្កែ ១-វត្ថុធាតុដើម ផ្លែឈើទុំល្អ(ចេក ស្វាយ ម្នាស់ ល្ហុង) ២គីឡូក្រាម កាកស្ករ ១០០សេ សេ  មេO.S ១០០សេ សេ ទឹកស្អាត ៨លីត្រ ២-វិធីធ្វើ យកផ្លែឈើទាំង៤មុខ មកហាន់ឲ្យម៉ដ្ឋច្របល់ចូល គ្នាឲ្យសព្វ លាយជាមួយកាកស្ករ និងមេO.Sបិទគំរបឲ្យជិត ដោយ១ថ្ងៃកូរម្តង ហើយកូរឲ្យសព្វរៀងរាល់ថ្ងៃ ៧ថ្ងៃអាចប្រើបាន។ ៣-វិធីប្រើ យកទឹកអ័រម៉ូន ២០សេ សេលាយជាមួយទឹក១០លីត្របាញ់រយៈ ពេល៣ខែ អាចរក្សាទុកបានរយៈពេល៣ខែ។ ស្រូវបាញ់ពេល ចេញផ្ការៀបដាក់គ្រាប់។ ៤-អត្ថប្រយោជន៍ ជំនួយផ្លែឲ្យធំល្អ ផ្កែគង់មិនជ្រុះ ផ្លែមានរស់ជាតិឆ្ងាញ់ ស្រួយ ផ្អែម និងមានទម្ងន់។ វិធីធ្វើអ័រម៉ូនជំនួយស្លឹក ក-រូបមន្តទី១ ១-វត្ថុធាតុដើម កាកសណ្តែកសៀង ១ គីឡូក្រាម កាកស្ករ ១គីឡូក្រាម  មេO.S ២លីត្រ ទឹកស្អាត ១០លីត្រ ២-វិធីធ្វើ កាកសណ្តែកសៀង បុក ឬកិនឲ្យម៉ដ្ឋលាយកាកស្ករ និងទឹកO.S ផ្អាប់ទុករយៈពេល៣០ថ្ងៃទើបអាចប្រើបាន។ ៣-វិធីប្រើ ប្រើ៥០-៧០សេ សេលាយជាមួយទឹក២០លីត្របាញ់រាល់៥-៧ថ្ងៃ ម្តង។ ខ-រូបមន្តទី២ ១-វត្ថុធាតុដើម ទឹកដោះគោឆៅ ១លីត្រ កាកស្ករ ១គីឡូក្រាម  មេO.S ០.៥លីត្រ ទឹកស្អាត ១០លីត្រ ២-វិធីធ្វើ លាយចូលគ្នាផ្អាប់ទុករយៈពេល១៥-៣០ថ្ងៃ ៣-វិធីប្រើ ប្រើ៥០-៧០សេ សេលាយជាមួយទឹក២០លីត្របាញ់រាល់៥-៧ថ្ងៃ ម្តង។ វិធីធ្វើអ័រម៉ូនជំនួយដើម ១-វត្ថុធាតុដើម ត្រួយត្រកួន ១គីឡូក្រាម កាកស្ករ ១គីឡូក្រាម  ត្រយូងចេក ១គីឡូក្រាម ទំពាំង ១គីឡូក្រាម ២-វិធីធ្វើ ហាន់ចិញ្រ្ជាំលាយចូលគ្នាឲ្យសព្វផ្អាប់ទុករយៈពេល១៥ថ្ងៃប្រើបាន ៣-វិធីប្រើ ប្រើជាមួយបន្លែ១៥-២០សេ សេលាយជាមួយទឹក២០លីត្របាញ់ រាល់១០-១៥ថ្ងៃម្តង។ ដំណាំស្រូវអាយុ ១៥ថ្ងៃឡើងទៅ៥០-៧០ សេ សេលាយទឹក២០លីត្រ បាញ់រាល់៧ថ្ងៃម្តង។ ៤-អត្ថប្រយោជន៍ ជំនួយឲ្យដើមរុក្ខជាតិនោះលូតលាស់ល្អ និងបានទិន្នផលខ្ពស់។ Renratha (ការពិភាក្សា) ​​​ រដ្ឋា

អំពី EX-M បំប៉នដើម​ និងការពាររុក្ខជាតិ កែប្រែ

EX-M បំប៉នដើមសំរាប់ពង្រីកដើម និង ការពាររុក្ខជាតិ ១- សេចក្ដីផ្ដើម ក្រោយពីបានសិក្សាជីធម្មជាតិ EX-M រួចហើយទើបយើងបានយល់ឃើញថាអ្វីៗដែលជារុក្ខជាតិមានពណ៌បៃតងនៅជុំវិញ ខ្លួនយើងសព្វថ្ងៃនេះសុទ្ធតែជាប្រភេទជីដ៏ល្អប្រណិតសូម្បី តែជីគីមីក៏មិនអាចប្រៀបផ្ទឹមបានទាំងផលទាំងគុណភាព ទាំងតំលៃ និងថែមទាំងមានប្រសិទ្ធិភាពខ្ពស់ទៀតផង ។ រុក្ខជាតិមានសុខភាពល្អទិន្នផលបានខ្ពស់ ហើយផ្លែមានទំងន់ធ្ងន់ ធន់នឹងភាពស្វិតស្រពោនបាន ។ ការប្រើប្រាស់វិញពុំមានផលប៉ះពាល់ដល់ខុសភាពរបស់យើងទេ ។ ការបរិភោគបន្លែផ្លែឈើដែលបានមកពីធម្មជាតិពិតៗធ្វើឲ្យលោកអ្នកមានអាយុ យឺនយូរជៀសផុតពីជំងឺលើសឈាមទឹកនោមផ្អែមឬប្រៃពិសេសគឺជំងឺស្លាប់មួយ ចំហៀងខ្លួន ។ បច្ចុប្បន្ននេះនៅប្រទេសយើងមានក្រុមហ៊ុនតែមួយគត់ដែលមានច្បាប់ អនុញ្ញាតិត្រឹមត្រូវគឺក្រុមហ៊ុន EX -M ដែលមានអ្នកជំនាញទាំងបរទេសនិងក្នុងស្រុក មកបង្ហាត់បង្ហាញពីវិធីចំរាញ់យកជាជីធម្មជាតិពីរុក្ខជាតិទាំងនោះ ។ ខាងក្រោមនេះជាការបង្ហាញអំពីការធ្វើជីទឹកចំរាញ់ចេញពីរុក្ខជាតិ បៃតងពិតៗ ដោយក្រុមអ្នកបច្ចេកទេសបរទេសមួយក្រុមមកពីប្រទេសថៃ ។

២- សំភារៈត្រៀម
       ១ - ធុង ឬប៉ោតផ្កាឈូក ដែលដាក់បានទឹកចំណុះ ១០ លីត្រ ចំនួន ១ ។
       ២ - គំរបដបទឹកសុទ្ធមានចំណុះ ៥ មីលីលីត្រ ឬ ៥ សេសេ ។
       ៣ - ម៉ាស៊ីនកាត់ចិញ្ច្រាំ ឬ កាំបិតមុត និងត្បាល់បុក ដើម្បីចិញ្ច្រាំរុក្ខជាតិឲ្យម៉ត់ ។
       ៤ - ធុងធំមានគំរបបិទជិតផ្ទុកបានចំណុះ ៤០ លីត្រ ភ្ជាប់ក្បាលរ៉ូមប៊ីនេសំរាប់បង្ហូរជីផ្អាប់ ។
       ៥ - ស្បៃការ៉ុងសំរាប់ច្រករុក្ខជាតិចិញ្ច្រាំ ។ រាល់សំភារៈធ្វើជីមានលក់នៅក្រុមហ៊ុន ។
៣- តារាងធាតុផ្សំជី
០១
 រុក្ខជាតិបៃតងខ្ចីចិញ្ច្រាំម៉ត់ (កាត់ពេលព្រលឹមស្រាងៗ) 
 ១០ គីឡូក្រាម (កាន់តែម៉ត់ កាន់តែល្អ)

០២

 ឆ្អឹងឆៅ បំបែកម៉ត់ (បង្កើនប្រព័ន្ធឫស) 
  ០.៣ គីឡូក្រាម

០៣ មេ EX-M (អ៊ី អ៊ិក្ស អិម)

 ០.៥ លីត្រ ១ ដបទឹកបរិសុទ្ធថ្លាកន្លះលីត្រ

០៤ កាកស្ករ

 ០.៥ លីត្រ ស្មើនឹង ១ ដបទឹកបរិសុទ្ធថ្លាកន្លះលីត្រ

០៥

 ទឹកស្អាត (ទឹកភ្លៀង ត្រពាំង ស្រះ អណ្ដូង) 
 ១០ លីត្រ (ទឹកភ្លៀង ទឹកគ្មានជាតិគីមី មេរោគ) 

លក្ខណៈពិសេសនៃធាតុផ្សំ

- រុក្ខជាតិបៃតងខ្ចីចិញ្ច្រាំម៉ត់មាន : ស្មៅស្រស់ ស្លឹកកន្ទ្រាំងខែត ស្លឹកកន្ធំថេត ស្លឹករលួស ស្លឹកផ្ទី ត្រកួន ត្រួយអំពិលទឹកខ្ចី ស្លឹកអង្គារដីនិងស្លឹករុក្ខជាតិផ្សេងៗទៀត ពិសេសកំទេចកំទីបន្លែដែលគេបោះបង់ចោល គ្រប់ប្រភេទ (ស្លឹកបន្លែមានប្រសិទ្ធិភាពខ្ពស់ជាងគេ)បើគ្មានច្រើនមុខតែមួយមុខក៏បានដែរ ។ រុក្ខជាតិពណ៌បៃតងដែលយកមកធ្វើបេះ ឬកាច់នៅពេលព្រលឹមស្រាងៗមុនពេលថ្ងៃរះព្រោះនោះ ជាពេលដែលរុក្ខជាតិមិនទាន់ធ្វើរស្មីសំយោគស្លឹកមានគុណភាពខ្ពស់ ។ ពេលយប់ជាពេលដែលរុក្ខជាតិស៊ីអាហារឆ្អែត ហើយពេលថ្ងៃជាពេលចាប់ផ្ដើមរំលាយអាហារ ។ ហេតុនេះហើយដើម្បីឲ្យរុក្ខជាតិដែលយើងកាច់មកផលិតជីបានល្អ ចាំបាច់ត្រូវកាច់ពីពេលព្រឹកព្រលឹមមុនពេលថ្ងៃរះ ព្រោះពេលនេះវាមិនទាន់បំប្លែងជាសារធាតុចិញ្ចឹមផ្សេងៗ ទេ ។ នោះមានន័យថាយើងយករុក្ខជាតិដែលមិនបានការ ជួយស្រូបប្រមូលសារជាតិបំរុងឬបំប៉នសំរាប់ផ្ដល់ឲ្យរុក្ខជាតិរស់យើង តែចំពោះរុក្ខជាតិប្រភេទសំបូរជ័រ មិនសូវមានប្រសិទ្ធិភាពទេគួរតែកុំយកមកប្រើ ។ បើប្រើទៅលើដើមរុក្ខជាតិអ្វីគួរតែមាន ស្លឹករុក្ខជាតិនោះចូលរួមក្នុងជីនេះដែរ ។ ស្លឹករុក្ខជាតិទាំងឡាយណាដែលមានពណ៌ខៀវក្រម៉ៅក្រាស់វាត្រូវការជាតិអាសូតច្រើន និងសំបូរ ជាតិអាសូតណាស់ (ផ្ទីថ្ម ស្មៅដែលមានស្លឹកក្រាស់) ។ មានស្លឹករុក្ខជាតិមានក្លិនឈួល ហិរ ក្រពុល ដូចជាផ្លែម្ទេស ខ្ញី ម្ដេង ម្រះព្រៅ គ្រាប់ស្លែង ស្លឹកថ្នាំជក់ ឬថ្នាំខ្លាំង វល្លិ៍ក្បៀសដើមសណ្ដែកខ្មោច ។ បើយើងយកមកប្រើប្រាស់ មានគុណសម្បត្តិ និងគុណវិបត្តិខ្លះៗតែប៉ុណ្ណោះ ។

៣ - មេ EX-M (អតិសុខុមប្រាណ ៥ ប្រភេទត្រូវការខ្យល់ និង ១ ប្រភេទទៀតមិនត្រូវការខ្យល់ (អុកស៊ីសែន) ជាប្រភេទបាក់តេរីដែលមានអាយុកាល ៤ ពាន់លានឆ្នាំ មុនកំនកំនើតជីវិត) ។

- កាកស្ករ (ស្កររងូ) ឬទឹកអំពៅ ឬទឹកដូង យើងអាចយកទឹកត្នោតធម្មជាតិជំនួសបាន ។

៤- វិធីធ្វើ

ចែកចេញជា ៣ វគ្គ :
- វគ្គទី ១ : ចិញ្ច្រាំរុក្ខជាតិម៉ត់ (ក)
- យើងត្រូវយករុក្ខជាតិដែលកាច់បានទៅ ចិញ្ច្រាំនិងបុកឲ្យម៉ត់ ឬដាក់ចូលក្នុងម៉ាស៊ីនចិញ្ច្រាំ (មានលក់នៅក្រុមហ៊ុន EX-M ) តែ ២០ នាទីប៉ុណ្ណោះនឹងរួចជាស្រេច ។ យើងច្របល់រុក្ខជាតិទាំងនោះជាល្បាយតែមួយ ហើយច្រកចូលក្នុងស្បៃការ៉ុង ឬបាវបន្ទាប់មកចងមាត់វាឲ្យជិតនិងយកវាទៅដាក់ចូលក្នុងធុងធំចំណុះ ៤០ លីត្រ (ធុងសំរាប់ផ្អាប់ជី) ។
- វគ្គទី ២ : ល្បាយទឹកជីបំប៉ន (ខ)
- យើងវាល់ទឹកស្អាតចំណុះ ១០ លីត្រ ចាក់ចូលក្នុងប៉ោតផ្កាឈូក និងចាក់កាកស្ករ ០.៥ លីត្រ យើងកូរល្បាយទឹកឲ្យសព្វទើបយើងចាក់ មេ EX-M មានចំណុះ ០.៥ លីត្រដែរ ។ នោះបានជាល្បាយមួយដែលគេហៅថា ល្បាយទឹកជីបំប៉ន (ខ) ។
វគ្គទី ៣ : ការលាយផ្សំល្បាយ (គ)
បន្ទាប់មកយើងចាក់ល្បាយ (ខ) ចូលក្នុងធុងធំដែលមានចំណុះ ៤០ លីត្រ ។ បើសិនជាបរិមាណទឹកល្បាយដែលចាក់ចូលវាមិនអាចពន្លិចរុក្ខជាតិចិញ្ច្រាំ (ក) ទេ យើងត្រូវលាយល្បាយទឹកថែមតែ ១-២ លីត្រ ដើម្បីចាក់បន្ថែមល្បាយទឹកឲ្យលិច (ក) ។ បើសិនជាល្បាយទឹកជីបំប៉ន (ខ) នៅតែមិនអាចពន្លិចរុក្ខជាតិចិញ្ច្រាំ (ក) យើងត្រូវតែយករុក្ខជាតិនោះ (ក) មកចិញ្ច្រាំម្ដងទៀត ដើម្បីឲ្យបរិមាណរុក្ខជាតិ (ក) កាន់តែរួមតូច ទើបយើងច្រកចូលក្នុងស្បៃសាជាថ្មី និងដាក់ធុងផ្អាប់ជីវិញ ។ យើងត្រូវយកដុំថ្ម ឬដុំឥដ្ឋសង្កត់ពីលើស្បៃការ៉ុងរុក្ខជាតិចិញ្ច្រាំ (ក) ដែលបានដាក់ក្នុងផ្អាប់ ហើយមូលគំរបបិទធុងផ្អាប់នោះឲ្យជិត រហូតទាល់តែខ្យល់ចូលលែងបាន ។  ការផ្អាប់ទុករយៈពេលពី ៧ ទៅ ១៥ ថ្ងៃ នោះ វាក្លាយទៅជាជីទឹកបំប៉ន ឬជីទឹកពង្រីកដើមរុក្ខជាតិ (ជីប៉ូវ) ។
សំគាល់ :
- បើយើងបង្ហូរទឹកនេះតាមក្បាលរ៉ូមប៊ីនេ មានក្លិនជូរអែមក្រពុលឆួល មិនមានក្លិនស្អុយ នោះមានន័យថាការធ្វើរបស់យើងបានត្រឹមត្រូវហើយ ។ (ហាមផឹក ឬ លិត តែហិតក្លិនបាន) ។
- ចំពោះក្លិននៃល្បាយ (ក) មានរសជាតិ ជូ អែមដូចក្លិនជ្រក់មមាញដែលយើងធ្លាប់ហូប ។
- ចំពោះកាកសំនល់នេះយើងយកវាទៅកប់ជុំវិញសំយាបមែករបស់រុក្ខជាតិ ឬទ្រាប់បាតរណ្ដៅត្រៀមដាំដំណាំហូបផ្លែឬយកស្លឹកជាការល្អប្រសើរបំផុត ។
- ជីបំប៉នដែលធ្វើបានល្អមានកំរិត pH = 4.6 តែបើមានការប្រែប្រួលបន្តិចបន្តួចក៏ពុំមានបញ្ហាអ្វីដែរ ។

៥- វិធីប្រើ

ក- ប្រើប្រាស់ទូទៅ
- យើងយកជីទឹកបំប៉នដើមរុក្ខជាតិនេះស្មើនឹង ១ លីត្រ លាយទឹក ១០០០ លីត្រ បាញ់ រឺ ស្រោចលើដំណាំជារៀងរាល់ថ្ងៃ ។ បើសិនជាទឹក ២០ លីត្រលាយជីបំប៉ន ៤០ សេសេ តែបើទឹក ១ លីត្រ វិញ លាយជីបំប៉ន ២ សេសេ  ខ- ចំពោះដើមឈើធំមានផ្លែហើយ ដូចជា ល្មុត ខ្នុរ ស្វាយ
- ក្រោយពីប្រមូលផលហើយដាក់ជីតុបតែងមែក ដោយយកជីបំប៉ន ១ លីត្រ លាយទឹក ៥០០ លីត្រ បាញ់ឲ្យត្រូវស្លឹកផ្នែកបាត និងខ្នងជោគជាំតែម្ដង ក្នុងរៀងរាល់ ១ ខែ បាញ់ ២ ដង ។ បើសិនជាទឹក ២០ លីត្រ លាយជីបំប៉ន ២០ សេសេ តែបើទឹក ១ លីត្រ វិញ លាយជីបំប៉ន ១ សេសេ ។
គ ~ ចំពោះដើមតូចទើបតែដាំ
- យកជីបំប៉ន ១ លីត្រ លាយទឹក ៨០០ លីត្រ បាញ់ ឬស្រោចឲ្យជោគលើកូនដំណាំនោះ ។ ក្នុង ១ សប្ដាហ៍ ២ ដង បើសិនជាគ្មានពេលទេសូមមេត្តា ១ សប្ដាហ៍ ១ ដងយ៉ាងតិច (ទឹកស្អាត ១ លីត្រ លាយជីបំប៉ន ១ សេសេ) ។
ឃ- ចំពោះដំណាំវល្លិ៍
- យកជីបំប៉ន ១ លីត្រ លាយទឹក ៨០០ លីត្រ បាញ់ផ្នែកខ្នងនៃស្លឹករុក្ខជាតិឲ្យជោគជាំ ។ ក្នុង ១ សប្ដាហ៍ ៣ ដង ។ ស្លឹករុក្ខជាតិធំៗ មានមាត់តិចតែស្លឹកតូចៗ វិញមានមាត់ច្រើន ត្រូវការស៊ីជីច្រើន ។ នោះជាលក្ខណៈអាថ៌កំបាំងរបស់រុក្ខជាតិសូមអ្នកដាំមេត្តាសង្កេតមើល (ទឹកស្អាត ១ លីត្រ លាយជីបំប៉ន ១ សេសេ) ។
ង- ចំពោះដំណាំយកស្លឹក (ស្ពៃ សាឡាត់ ខាត់ណា)
- យកជីបំប៉ន ១ លីត្រ លាយទឹក ៨០០ លីត្រ ស្រោចលើដំណាំនោះរៀងរាល់ថ្ងៃ ពីព្រោះដំណាំប្រភេទនេះត្រូវការស៊ីជីច្រើនណាស់ ។ សារជាតិដែលបានផ្ទុកមាននៅលើដើម ធាង និងស្លឹក (ទឹកស្អាត ១ លីត្រ លាយជីបំប៉ន ១ សេសេ) ។

៦- ផលប្រយោជន៍

- ជីនេះជួយបង្ខំឲ្យរុក្ខជាតិមានផ្លែ និងស្លឹករីកធំធាត់ល្អ មានស្លឹកពណ៌ខៀវខ្ចីល្អ ធន់នឹងកំដៅបរិយាកាស (រុក្ខជាតិមិនងាយងាប់) ។
- ចំពោះរុក្ខជាតិផ្ដល់ផលជាផ្លែ វាមានទំងន់ធ្ងន់មិនងាយជាំ និងមិនរហ័សអន់ពណ៌ ។ ចំពោះបន្លែស្លឹកពណ៌បៃតងក្រាស់ៗ ខ្ចីស្រួយមិនងាយស្រពោនទេ ។
- ផល្លានុផលដែលប្រើដោយជីនេះមិនងាយរលួយ អាចរក្សាទុកបានយូរ និងធន់នឹងការដឹកជញ្ជូនផ្លូវឆ្ងាយ ។
- មានរសជាតិឆ្ងាយ់ខុសពីរុក្ខជាតិដែលបានផលតាមរយៈជីគីមី ឬជីគីមីពុល ។
- ជួយបណ្ដេញសត្វល្អិតចង្រៃគ្រប់ប្រភេទបានមួយផ្នែកធំ ។

៧- ការរក្សាទុក

- ក្រោយពេលធ្វើរួចហើយ យើងអាចរក្សាទុករយៈពេលបានចាប់ពី ៣ ទៅ ៦ ខែ ។ នៅកន្លែងណាដែលមានម្លប់ងងឹត និងមានសីតុណ្ហភាពធម្មតាជៀសវាងជីនេះធ្វើរស្មីសំយោគបណ្ដាលឲ្យអន់ ។ ពេលយើងធ្វើបានគួរតែច្រកជីនេះទុកក្នុងដបតូចៗដែលមានចំណុះកន្លះ ឬ ១ លីត្រ ដើម្បីងាយស្រួលយកមកប្រើប្រាស់ និងជៀសផុតពីកំហូចជីទាំងស្រុងពេលយើងមិនបានប្រើហើយទុកយូរ ។
- ចំពោះកំហូចគុណភាពជីយើងពិនិត្យលើពណ៌ និង ក្លិន បើសិនជាវានៅរក្សាដដែលមិនប្រែប្រួល គឺយើងយកមកប្រើធម្មតា ។ ប្រសិទ្ធិភាពជីនេះខ្ពស់បំផុត ១ ខែ ចាប់ពីពេលដែលបានធ្វើហើយ ។

៨- ការចំណាយ

- បើយើងមិនគិតពីសំភារៈធ្វើទេ បរិមាណជីទឹក ៤០ លីត្រនេះ ការចំណាយលើការធ្វើ អស់យ៉ាងច្រើនបំផុតត្រឹមតែ ៣ ទៅ ៤ ម៉ឺនរៀលប៉ុណ្ណោះ ។ តំលៃលក់នៅក្រុមហ៊ុន ១ លីត្រ ៥០០០ រៀល ។
ចំណាំ :
ចំពោះរុក្ខជាតិដែលយើងយកមកធ្វើជីបំប៉នខាងលើ យើងក៏អាចជ្រើសរើសយករុក្ខជាតិណាដែលមានក្លិនឆួល ក្រពុល ហិរ ដូចជាម្ទេស ម្រះព្រៅ ម្ដេង ថ្នាំជក់ ស្លឹកស្ដៅ ស្លឹកប្រេងខ្យល់លាយចូលគ្នា ផ្អាប់ដូចខាងលើ ។យើងធ្វើបែបនេះមានគុណសម្បត្តិ និងគុណវិបត្តិដូចខាងក្រោម :
ក . គុណសម្បត្តិ
វាដើរតួនាទីជាអាវុធមុខបី គឺ បំប៉នផង ការពារ និងបណ្តេញផង ។ ចំពោះរុក្ខជាតិដាំយកផ្លែគួរតែអនុវត្តវិធីនេះ ជាការប្រសើរបំផុត ។
របៀបធ្វើជីបែបនេះ សំរាប់ប្រើតាមប្រព័ន្ធបច្ចេកទេស អ៊ី អ៊ិក្ស អិម ពុំមានសត្វល្អិតចង្រៃ ។ យើងធ្វើបែបនេះជាការការពារទុកជាមុន ។
ខ . គុណវិបត្តិ
កាលណាយើងប្រើប្រាស់យូរទៅ នៅពេលណាមួយមានសត្វល្អិតមកយាយីដាំដំណាំយើងការប្រើថ្នាំបណ្ដេញ សត្វទៅលើវាសត្វល្អិតបានផ្ស៊ាំទៅនឹងក្លិនរុក្ខជាតិទាំងនេះហើយ នោះជាហេតុបង្កការលំបាកដល់ការស្វែងរករុក្ខជាតិថ្មីសំរាប់ចំរាស់ ថែមទៀត ។
- ចំពោះរុក្ខជាតិយកស្លឹកដូចជាបន្លែជាដើម មិនគួរយកស្លឹករុក្ខជាតិមានក្លិនឆួល ក្រពុល ហិរ ល្វីងមកផ្សំធ្វើជីនេះទេ ពីព្រោះយើងធ្វើពិសោធន៍សំគាល់ឃើញថា ស្លឹកប្រើដោយ រុក្ខជាតិមិនមានក្លិនឆួល ក្រាស់ ខៀវ ស្រួយជាងរុក្ខជាតិមានក្លិនឆួល ។ តែបើប្រើលើដំណាំហូបផ្លែវិញ ដូចជាស្វាយ ល្មុត ធូនេ ការលាយជាមួយជាតិហិរ ឆួល ល្អប្រសើរជាង ។ ដូចនេះ ចំពោះរុក្ខជាតិយកផ្លែត្រូវតែដាក់ ឯរុក្ខជាតិយកស្លឹកមិនចាំបាច់ដាក់ក៏បានដែរ ។
- ពេលផ្សំគួរតែប្រើទឹកដោះគោឆៅ ឬពងមាន់ ២-៣ ជំនួយបន្ថែមដើម្បីបង្កើនគុណភាពជី ។
សំគាល់ :
- ដើម្បីបង្កើនគុណភាពជី ឲ្យបានធ្វេដង យើងគួរតែប្រើសារធាតុដែលមានកំរិតប្រូតេអ៊ីនខ្ពស់ដូចជា : ស៊ុត (មាន់, ទា�) ពិសេសគឺពងមាន់ស្រែនិងទឹកដោះគោឆៅមួយកំប៉ុង សំរាប់រុក្ខជាតិ ១០ គីឡូក្រាម ។

Renratha (ការពិភាក្សា) REN ratha

      EX-M អរម៉ូន  ជំនួយផ្លែ និង ឫស

១- សំភារៈត្រៀម

- ធុង ឬប៉ោត ដែលដាក់បានទឹកចំណុះ ១០ លីត្រ ចំនួន ១ ។
- គំរបដបទឹកសុទ្ធមានចំណុះ ៥ មីលីលីត្រ ឬ ៥ សេសេ ចំនួន ១ ។
- ម៉ាស៊ីនកាត់ចិញ្ច្រាំ ឬកាំបិតមុត និងត្បាល់បុក ដើម្បីចិញ្ច្រាំផ្លែរុក្ខជាតិទុំឲ្យម៉ត់ ។
- ធុងផ្អាប់មានគំរបបិទជិតផ្ទុកបានចំណុះ ៤០ លីត្រ ភ្ជាប់ក្បាលរ៉ូមប៊ីនេសំរាប់បង្ហូរជីផ្អាប់ ។
- ស្បៃការ៉ុងសំរាប់ច្រករុក្ខជាតិចិញ្ច្រាំ ។ សំភារៈទាំងនោះមានលក់នៅក្រុមហ៊ុន ។

២- តារាងធាតុផ្សំជី ០១

 ចេកទឹកទុំ (ជំនួសផ្លែឈើទុំពណ៌លឿង) 
 ២ គីឡូក្រាម

០២

 ល្ពៅទុំ (ជំនួសផ្លែឈើទុំពណ៌លឿង) 
 ២ គីឡូក្រាម

០៣

 ល្ហុងទុំ (ជំនួសផ្លែឈើទុំពណ៌លឿង)
 ២ គីឡូក្រាម

០៤

 មេ EX-M (មេ អ៊ី អ៊ិក្ស អិម)
 ០.២៥ លីត្រ (១ ហ្ស៊ី)

០៥ កាកស្ករ

 ០.៥ លីត្រ (២ ហ្ស៊ី)

០៦

 ទឹកស្អាត
 ១០ លីត្រ 
លក្ខណៈពិសេសនៃធាតុផ្សំ
១ - ល្ហុងទុំ ចេកទុំ (ចេកទឹក) ស្ពៅទុំ ជំនួសដោយ ត្រសក់ស្រូវ ផ្លែទំពាំងបាយជូរ ស្វាយ ខ្នុរ �� ៘
២ - មេ EX-M (អតិសុខុមប្រាណ ៥ ប្រភេទដែលត្រូវការអុកស៊ីសែន និង ១ មិនត្រូវការអុកស៊ីសែន) ។

៣- វិធីធ្វើ

ក.ការផ្សំរុក្ខជាតិល្បាយ (ក)
- យើងយកផ្លែឈើទាំងនោះទៅចិញ្ច្រាំ និងបុកឲ្យម៉ត់ (បើអាចធ្វើបាន) ឬដាក់ចូលក្នុងម៉ាស៊ីនចិញ្ច្រាំ (មានលក់នៅក្រុមហ៊ុន EX-M) តែ ៥ នាទីប៉ុណ្ណោះនឹងរួចរាល់ ។
- យើងច្របល់ផ្លែឈើទាំងនោះជាមួយគ្នា ហើយច្រកចូលក្នុងស្បៃការ៉ុង និងចងមាត់វាឲ្យជិត គេហៅថា ល្បាយ (ក) ។ យកល្បាយនេះ ច្រកចូលក្នុងធុងផ្អាប់ចំណុះ ៤០ លីត្រ ។ រកថ្មមួយដុំ (មិនយកស៊ីម៉ង់តិ៍ទេ) ឬឥដ្ឋមួយដុំលាងឲ្យស្អាត(មិនលាងនឹងសាប៊ូទេ) សង្កត់លើល្បាយ (ក) ។
ខ.ការផ្សំទឹកល្បាយ (ខ)
- យើងចាក់ទឹក ១០ លីត្រ ចូលក្នុងប៉ោតផ្កាឈូក ហើយចាក់ទឹកស្ករចំណុះ ០.៥ លីត្រ កូឲ្យសព្វ ។ ទើបយើងបន្តចាក់មេ EX-M មានចំណុះ ០.២៥លីត្រចូលក្នុងប៉ោតថែមទៀតគេបានល្បាយទឹកអរម៉ូន ឬគេហៅថាល្បាយ(ខ)។
គ. ការផ្អាប់ជី
- យើងយកល្បាយ (ខ) ចាក់ចូលក្នុងធុងផ្អាប់ដែលមានល្បាយ (ក) ។ ពិនិត្យមើលថាបរិមាណទឹកលិចល្បាយ (ក) ឬទេ បើសិនជាបរិមាណទឹកលិចល្បាយ (ក) ជាការត្រឹមត្រូវ ។ 

តែបើវាមិនអាចពន្លិចល្បាយ (ក) បានទេ យើងត្រូវលាយល្បាយ (ខ) ថែមដោយបរិមាណ ១-២ លីត្រ ប៉ុណ្ណោះ ។ បើសិនជានៅតែមិនពន្លិចលិចបានទៀត យើងត្រូវយកល្បាយ (ក) មកចិញ្ច្រាំ ឲ្យកាន់តែម៉ត់ឡើងវិញ ។

- ក្រោយពេលដែលពិនិត្យឃើញថា ត្រឹមត្រូវហើយ យើងបិទគំរបធុងផ្អាប់នោះឲ្យជិតរហូតទាល់តែខ្យល់ចូលលែងបាន ។
- រក្សាទុករយៈពេលពី ១០ ទៅ ១៥ ថ្ងៃ ទើបវាសំរេចបានជាជីទឹកអរម៉ូន ឬជីទឹកជំនួយឫស ផ្កា និងផ្លែរុក្ខជាតិ ។ ករណីមានហ្គាសខ្លាំងពេកយើងអាចបន្ធូរវាបាន ។
សំគាល់ :
- បើយើងបង្ហូរទឹកនេះតាមក្បាលរ៉ូមប៊ីនេមានក្លិន ជូរអែម មិនមានក្លិនស្អុយ នោះមានន័យថាការធ្វើរបស់យើង ប្រព្រឹត្តទៅបានត្រឹមត្រូវហើយ ។ (ហាមផឹក ឬលិត តែហិតក្លិនបាន) 
- កំរិត pH របស់អរម៉ូនដែល្អបំផុតមាន pH = 5 ។ បើធ្វើទៅមានកំហុសខ្លះៗកំរិត pH នេះអាចប្រែប្រួលកំរិតគុណភាពជីក៏មានការផ្លាស់ប្ដូរដែរ ។

៤- វិធីប្រើ

- រៀងរាល់ពេលដែលរុក្ខជាតិរៀបនឹងចេញផ្កា (ត្រួយផ្កា ឬក្រពុំផ្កា) យើងយកអរម៉ូន ១ លីត្រ លាយទឹកស្អាត ១០០ លីត្របាញ់ជាផ្សែងលើដំណាំ (ទឹកស្អាត ១ លីត្រ លាយជីអរម៉ូន ១០ សេសេ) ។ ក្នុងកំឡុងពេលថែបំប៉នដំណាំ ១-២ ខែម្ដងយើងប្រើជីនេះម្ដង ដើម្បីជាជំនួយដល់ឫស និងបង្កើនភាពរំញោចរបស់រុក្ខជាតិ ។
- នៅពេលរុក្ខជាតិកំពុងតែចេញផ្កាយើងយក ១ លីត្រ លាយទឹក ១០០០ លីត្រ បាញ់ជាផ្សែងទៅលើផ្កាតែមួយដងប៉ុណ្ណោះ (ទឹកស្អាត ១ លីត្រ លាយជីអរម៉ូន ១ សេសេ) ។ តែបើចង់បានក្តិប ផ្លែបន្តបន្ទាប់យើងត្រូវបន្តបាញ់ជាផ្សែងកន្លះខែមួយដងទៀត ។
- បើសិនជាដំណាំនោះដល់ពេលត្រូវផ្លែហើយ យើងអាចបាញ់ និងស្រោចគល់ ១ ខែ ១ ដង នោះដំណាំនឹងឆាប់ផ្លែយកជីទឹកអរម៉ូន ១ លីត្រ លាយទឹក ១០០ លីត្រ (ទឹកស្អាត ១ លីត្រ លាយជីបំប៉ន ១០ សេសេ) ។
- ចំពោះក្រូចឆ្មាវិញ មានកសិករខ្លះប្រើប្រាស់តែជីនេះ មួយមុខគត់ គាត់ក៏អាចទទួលបានផលល្អដែរ គឺក្នុង ១ សប្ដាហ៍បាញ់ ២ ដង លើរុក្ខជាតិ នោះនឹងចេញផ្កា ផ្លែជាបន្តបន្ទាប់ ។ អរម៉ូនជួយបង្កើតកំពកឫស ។
- ចំពោះជីនេះមាននាទីជួយបង្កើត​កំពកឫសសំរាប់ស៊ីអាហាររបស់រុក្ខជាតិឡើងវិញ ។

៥- ផលប្រយោជន៍

- ប្រសិនបើរុក្ខជាតិដែលដល់អាយុត្រូវផ្លែ និង ផ្កា តែបែរជាគ្មាននោះ ជីទឹកនេះអាចជួយជំរុញឲ្យមានផ្លែ និងផ្កាច្រើន និងរីកធំធាត់ ហើយផ្លែរុក្ខជាតិមានទំងន់ធ្ងន់ ធន់នឹងកំដៅបរិយាកាស ផ្លែមិនងាយរលួយ ធន់នឹងការដឹកជញ្ជូនតាមផ្លូវឆ្ងាយ ។
- ជួយឲ្យបន្លែ និងរុក្ខជាតិឯទៀតចាក់ឫសបានល្អ ។
- ផ្លែរុក្ខជាតិមានរសជាតិឆ្ងាញ់ពិសារ គ្មានជាតិគីមីពុលនៅជាប់ នឹងសំបក ឬក្នុងសាច់ទេ ។
- ជំរុញការបង្កើនកំលាំងផ្លែ ផ្កា ដល់រុក្ខជាតិ ។
- ជួយឲ្យដើមរុក្ខជាតិ លូតលាស់ល្អ និងឆាប់បាន ផ្កា ផ្លែ ។

៦- ការរក្សាទុក

- ត្រូវរក្សាទុកនៅកន្លែងដែលមានម្លប់ ហាមទុកហាលថ្ងៃ ។
- ក្រោយពេលធ្វើរួចហើយ យើងអាចរក្សាទុកបានរយៈពេលចាប់ពី ៣ ទៅ ៦ ខែ ។
- ប្រសិនបើទុកលើសពីនេះ មុនពេលយកមកប្រើ គួរហិតមើលសិនថាតើមានក្លិនអ្វី ? (បើមានក្លិនស្អុយបញ្ជាក់ថា វាខូចគុណភាពហើយ) ។
- ជីនេះមានប្រសិទ្ធិភាពខ្លាំងបំផុតបន្ទាប់ពីធ្វើហើយបានរយៈពេល ១ ខែ ។

៧- ការចំណាយ

- បើយើងមិនគិតពីសំភារៈធ្វើទេ បរិមាណជីទឹក ៤០ លីត្រ នេះ ការចំណាយទៅលើការធ្វើអស់យ៉ាងច្រើនតែ ៥០០០ រៀល ទៅ ១ ម៉ឺនរៀល ប៉ុណ្ណោះ ។ (ការចំណាយតិចបានផល ច្រើន គ្មានជាតិគីមីពុលខូចសុខភាព) ។

អរម៉ូនពិសេស ០១

 ពងមាន់  
 ៥ ពង

០២

 កាកស្ករ
 ២៥០ សេសេ

០៣

 មេ EX-M
 ៥០ សេសេ

០៤

 ទឹកស្អាត
 ២.៥ លីត្រ
 ក. របៀបធ្វើ

យកសមាសធាតុផ្សំទាំងអស់ខាងលើ មកបញ្ចូលគ្នាទាំងអស់ ហើយកូរឲ្យសព្វ រួចផ្អាប់ទុករយៈពេល ៧ ថ្ងៃ អាចប្រើប្រាស់បាន ។ ខ. របៀបប្រើ យកអរម៉ូនពិសេសខាងលើដែលធ្វើបាន ១ សេសេ លាយជាមួយទឹកស្អាត ១ លីត្រ ឬទឹក ២០ លីត្រ លាយអរម៉ូនពិសេសេ ២០ សេសេ ។ បាញ់ទៅលើរុក្ខជាតិដែលកំពុងចេញផ្កា និងបន្តបាញ់រហូតដល់ទទួលផល (១ អាទិត្យ បាញ់មួយដង) ។

Renratha (ការពិភាក្សា)​ រ៉េន​ រដ្ឋា (បាត់ដំបង)

ត្រប់ស្រួយ កែប្រែ

ត្រប់ស្រួយ 175.100.13.10 ម៉ោង០៦:២១ ថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ (UTC)Reply

សត្វល្អិត កែប្រែ

បំផ្លិចបំផ្លាញដូង 36.37.197.169 ម៉ោង០៥:៥១ ថ្ងៃច័ន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ (UTC)Reply

សត្វល្អិតបំផ្លិចបំផ្លាញដូង កែប្រែ

សត្វល្អិតបំផ្លិចបំផ្លាញដូង 36.37.197.169 ម៉ោង០៥:៥៣ ថ្ងៃច័ន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ (UTC)Reply